32 C
Phnom Penh

កម្ពុជា-ឡាវ នឹងសម្រេចដកកងទ័ពពីតំបន់ប្រឈមនៅចុងខែសីហានេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជា-ឡាវ បានយល់ព្រមដោយឯកភាពគ្នានេះ ថានឹងដកកងទ័ពចេញរៀងខ្លួនពីព្រំដែន នៅចំណុចតំបន់មុំបី ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៩ សីហា។ 

គេហទំព័រសារព័ត៌មានអនឡាញថ្មីៗ ដោយដកស្រង់ប្រភពពីកាសែតរបស់ប្រទេសឡាវមួយបាន ឱ្យដឹងថាភាគីកម្ពុជា-ឡាវ បានឯកភាពគ្នាហើយ ដោយសម្រេចដកទ័ពចេញពីតំបន់ព្រំដែន ចាប់ពីម៉ោង៨ព្រឹក ហើយបញ្ចប់នៅម៉ោង១១ព្រឹក។ ប្រភពដដែល លើកឡើងថា ការសម្រេចរបស់ភាគីទាំងពីរ ធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយ នៅព្រំដែន Donkhamao នៅក្នុងស្រុក Khong ខេត្ត Champassak ប្រទេសឡាវ។

អាជ្ញាធរកម្ពុជាអះអាងថាទាហានឡាវប្រមាណ២០នាក់ បានចូលមកកាន់កាប់តំបន់៣មុំ កាលពីថ្ងៃទី១៤ ខែសីហា ដោយសំអាងថា តំបន់នោះជាទឹកដីរបស់ពួកគេ។

ក្រោយទទួលបានដំណឹងនេះ លោក ហ៊ុន សែន ទាក់ទងតាមទូរស័ព្ទទៅនាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីស៊ូលីត ដើម្បីចរចាអំពីបញ្ហានេះ កាលថ្ងៃទី២៤ សីហា ដោយភាគីទាំងពីរយល់ព្រមរក្សាភាពស្ងៀមស្ងាត់នៅតំបន់ព្រំដែនមានបញ្ហានោះ ដើម្បីទុកពេលចរចាបន្តទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស