38 C
Phnom Penh

គណបក្ស ហ្វុ៊ន​សុិន​​បុិច ធ្វើ​កា​រ​​​អះ​​អាង​ប្រ​ឆាំងនឹង​​​មេដឹកនាំ​ពីររូប​របស់​គ​ណ​បក្ស​ប្រ​ឆាំ​ង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​គណ​បក្ស​​ ហ្វុ​៊ន​សុិន​​បុិច ដែ​ល​​ជា​គណ​​បក្ស​​តូចមួ​យ​​​​​ក្នុង​រដ្ឋាភិបាចម្រុ​ះ​​​ជាមួ​យ​គ​ណ​​បក្ស​​ប្រជា​​​ជ​ន​កម្ពុជាដែល​កំ​ពុង​គ្រប់​គ្រងអំ​ណា​ច កាល​​ពី​ម្សិល​មិញ​​​បា​ន​​​គ្រាំ​ទ្រ​កា​រ​​រិ​ះ​គន់​​​​​ចំ​ពោះ​​លោក កឹម សុខា ​មេ​ដឹក​នាំ​គណ​បក្ស​ប្រ​ឆាំ​ង​ ​ពី​សំណាក់​​លោកនា​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​ចោទ​ប្រកាន់​ទាំ​ង​លោក​​ កឹម សុខា​​ និង​លោកគង់ គាំ ​ដែលជា​​មេ​ដឹក​នា​ំ​គណ​​បក្ស​ប្រ​ឆាំង​ដែរ​ថា​ មា​ន​បំ​ណង​លុប​បំបាត់​របប​រា​ជា​​និយម​។

កា​រ​​ចោទ​ប្រ​កាន់នេះ ​ក្លាយ​ជា​ពាក្យ​​សម្តី​ធម្មតា​​ក្នុង​កា​រ​​ធ្វើ​យុទ្ធនា​ការ​​​របស់​រដ្ឋា​ភិ​​បាល​​​មុន​ពេល​បោះ​ឆ្នោត​ជ្រើស​តាំ​ង​​​តំ​ណាង​​រា​ស្ត្រ​​ក្នុ​ង​ខែ​កក្កដា។
​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួ​យ​​បង្ហោះ​តាម​​គេ​ហទ​ំ​ព័រ​​​របស់​​ខ្លួន ​​គណ​បក្ស​​ ហ្វុ​៊ន​សុិន​​បុិច​​បា​ន​ចោទ​ប្រ​កាន់​លោក កឹម សុ​ខា ​ប្រធា​ន​​ស្តី​ទី​​​​គ​ណ​បក្ស​​សង្គ្រោះ​​​​ជាតិ​ថា ​​បា​ន​ប្រមាថ​​​អ្នក​​​ដែល​រួច​ផុត​​​ពី​សេចក្តី​ស្លាប់​ ឬ​អ្នក​ស្លាប់​​អ​ំ​ឡុ​ង​​រប​ប​ខ្មែរ​ក្រហម​ ​ចំ​ពោះ​កា​រ​ធ្វើ​​​អត្ថា​​ធិ​ប្បាយ​ចោទ​​​​វៀត​ណាម​​ថាប្រឌិត​​កា​រ​ធ្វើ​ទា​រុណ​កម្ម​ និង​ការ​កាប់​ស​ម្លាប់ ដែល​បា​ន​កើត​ឡើង​នៅ​ឯ​​គុក​​​ទួល​​ស្លែ​ង​ដែល​មាន​កេរ្តិ៍​​អសោច​របស់​​របប​នោះ​​​នៅ​ក្រុ​ង​ភ្នំ​ពេញ​។

​សេចក្តី​​ថ្លែង​ការ​ណ៍​របស់​​គណ​បក្ស​​ ហ្វុ​៊ន​សុិន​​បុិច ​លើក​ឡើង​ថា “ កា​រ​អះ​អាង​​របស់​​​មេដឹក​​នា​ំ​​គណ​​បក្ស​​ទាំ​ង​​​ពីរ​​នាក់​នេះ​ គឺជា​ការ​​បោក​ប្រាស់ និង​​​ពិត​ជា​​​ធ្វើ​ឲ្យ​​មា​ន​ការ​​ភាន់​​ច្រ​ឡំ​ក្នុង​ចំ​ណោមជ​ន​​រួ​ម​​ជាតិ​​​របស់​​ខ្លួ​ន​ ​ទាំង​ក្នុង​​​និ​ង​​ក្រៅ​ប្រទេស​”។

សេចក្តី​ថ្លែង​ការណ៍​នេះ​បន្ថែម​​ថា “ ការ​​អះ​អា​ង​​ដោយ​លោក កឹម សុ​ខា ​គឺ​ជា​​ការប្រមាថ​​​​ចំ​ពោះ​ព្រលឹង​​ជ​ន​រួ​ម​​​ជាតិ​​ប្រជា​​ជ​នកម្ពុជា​របស់​យើង ​ដែល​ស្លាប់​អ​ំ​ឡុង​អ​ំ​ពើ​​ព្រៃ​ផ្សៃ​នៃ​​របប​​ ប៉ុល ពត ​ហើយ​ជាការ​ប្រមាថ​​ដល់​ប្រជា​ជន​កម្ពុជា​​ទាំ​ង​​​អស់នៅ​ទូ​ទាំ​ង​​ប្រទេ​ស​ ដែល​រួ​​ច​​ផុត​ពី​​របប​កាប់​សម្លាប់​នេះ​”។

​សេចក្តី​ថ្លែង​កា​រ​​ណ៍​​របស់​​​គណ​បក្ស​​ ហ្វុ​៊នសុិន​​បុិច​​ ក៏​បាន​ចោទ​ប្រកាន់​​​ទាំ​ង​លោក​​ កឹម សុ​ខានិ​ងលោក​ គង់ គាំ ​ប្រធា​ន​​គ​ណ​បក្ស​ សម ​រង្ស៊ី​ ដែល​ថ្មីៗ​នេះ​​បា​ន​​រួ​ម​បញ្ចូល​​​ជាមួយ​​គ​ណ​បក្ស ​សង្គ្រោះ​​​ជាតិ​ ថា​​​​ចង់​ផ្តួល​រំ​លំ​​រាជា​និ​យម​។ “ សម្តី​​​​របស់​លោក គង់ គាំ បា​ន​ប្រ​មាថ​​អតីត​ព្រះ​មហា​​ក្សត្រ នរោត្តម សី​ហនុ ដែល​ជា​ព្រះ​​មហា​​វី​រក្សត្រ និង​បាន​​បន្ទោស​​ព្រះ​អ​ង​្គ​​ដោ​យ​អយុត្តិ​​ធម៌។ ​គណ​បក្ស​​ ហ្វុ​៊ន​សុិន​​បុិច​ចាត់ទុ​ក​​សកម្ម​ភាព​​​របស់​​មេដឹក​នា​ំ​​គ​ណ​បក្ស​​​
ទា​ំ​ង​​​ពីរ​ថា​មាន​បំ​ណ​ង​​លុបបំ​បាត់​​រាជា​និយម​​​នៅ​ក្នុ​ង​ប្រទេ​ស​កម្ពុជា​”។

សេចក្តី​​ថ្លែ​ង​កា​រ​ណ៍នេះ​​ធ្វើ​ឡើង​​បន្ទាប់​​​ពី​​​អ​ង​្គ​ភាព​​​ព័ត៌​មា​​ន និង​ប្រតិកម្ម​រហ័ស​​របស់​​​ទី​ស្តី​កា​រ​​គណ​​ៈ​​រដ្ឋ​មន្ត្រី​ បាន​​បង្ហោះ​នៅ​លើ​​គេ​ហ​​​ទ​ំ​ព័ររបស់​​ខ្លួ​ន​កា​ល​​ពី​ថ្ងៃ​​ច័ន្ទ​​ នូវ​ខ្សែ​អាត់​សំឡេង ដែល​ខ្លួ​ន​អះ​អាង​​​ថា លោក គង់ គាំ ​បា​ន​​និយាយ​កា​ល​​ពី​ថ្ងៃ​សុក្រ ​ដែល​នៅ​​ក្នុ​ង​​ខ្សែ​អាត់​នោះ​ លោក​​លើកឡើង​ថា ព្រះ​បរម​​
រតន​កោដ្ឋ ​បា​ន​រៀប​ចំ​​​​ឲ្យ​លោក លន់ នល់ ​ផ្តួល​​រំ​លំ​​ព្រះ​អង​្គ​​ក្នុង​ឆ្នាំ​​១៩៧០។

​យោង​តា​ម​​​ខ្សែ​អាត់​សំឡេង​​នេះ​ លោក គង់ គាំ ​បា​ន​លើក​ឡើង​ថា“ លន់ នល់ មិន​បា​ន​ក្បត់​​ព្រះ​​​មហា​ក្សត្រ​ទេ ប៉ុន្តែ​ព្រះ​​មហាក្សត្រ​​អង្គ​ឯង​​ទេ​បា​ន​បញ្ជា​លោក លន់ នល់​។ ព្រះ​មហា​ក្សត្រ ​បា​ន​បញ្ជា​លោក លន់ នល់ ថា ​ពេល​នេះ​មា​ន​​ភា​ព​​ចលា​ចល​ ​លោក​គួរ​​​តែធ្វើ​​​ជា​នា​​យក​រដ្ឋ​មន្ត្រី​​ដើម្បី​​ដឹក​នា​ំ​​រដ្ឋា​ភិ​បាល​​មា​ន​​ឈ្មោ​ះ​​ថា ​រដ្ឋាភិ​បា​ល​​សង្គ្រោ​ះ​​​ជាតិ​”។

​កា​ល​​ពី​ម្សិល​មិញ លោក គង់ គាំ ​​​បដិ​សេធ​​ចំ​ពោះ​កា​រ​​អ​ះ​​អា​​ង​​​ដែល​​ថា ព្រះ​​បរម​រត​ន​កោដ្ឋ បា​ន​រៀប​ចំ​គម្រោង​ទម្លាក់​​អង្គ​ឯងដោ​យ​​​លោក​បញ្ជាក់​​ថា ​ព្រះ​អង្គ​​​គ្រាន់​តែ​លើកឡើង​​ថា ​នរោត្ត​ម សី​ហនុ ​​បា​ន​លើក​លោក លន់ នល់ឲ្យ​ធ្វើ​​ជា​​នាយក​រដ្ឋ​មន្ត្រី​ ជា​តំ​ណែ​ង​មួ​យ​ដែល​ព្រះ​អង្គ​បាន​កាន់​កាប់​​ក្នុង​ឆ្នាំ​​១៩៦៩មួ​យ​ឆ្នាំ​មុន​រដ្ឋ​ប្រហា​រ​នោះ​ ​​ដើម្បី​​​ដឹក​នាំ​ការ​​ប្រ​យុទ្ធ​ប្រ​ឆាំ​ង​នឹ​ងកង​កម្លាំ​ង​ខ្មែរ​ក្រហម និង​កង​កម្លាំ​ង​​​កុម្មុយ​នីស្ត​វៀត​ណាម​ ដែល​​បា​ន​​ឈ្លាន​ពាន​​ប្រទេ​ស​នេះ​។

​លោក គង់ គាំ ដែលបាន​ចោទ​​​រដ្ឋា​ភិបាល​​​ថា​​​ ​លើក​ឡើង​ដោយ​មិន​ត្រឹម​ត្រូវ​​​ពី​ពាក្យ​សម្តី​របស់​លោក​​ដើម្បីបង្ខូច​ឈ្មោះ​គ​ណ​បក្ស​ប្រ​ឆាំង​មុន​ការ​​បោះ​​ឆ្នោត​​ក្នុង​ខែ​កក្កដា​នោះ​​មាន​ប្រសាសន៍ថា “ ព្រះ​មហា​ក្សត្រ​​បាន​តែង​តាំងលោក លន់ នល់ ​ឲ្យ​ធ្វើ​ជា​នាយក​​រដ្ឋ​មន្ត្រី​​ដើម្បី​​​សង្គ្រោះ​​ប្រទេស​របស់​ព្រះ​អង្គ​”។
​​គណ​បក្ស​​សង្គ្រោះ​​ជាតិ​​ ក៏​បា​ន​​ចោទ​​​រដ្ឋា​​ភិ​បា​ល​​ដែរ​ថា​​ បាន​បក​ស្រាយ​ខុស​នូវ​​​ការ​អត្ថាធិប្បាយ​របស់​លោក កឹម សុខា ​​អ​ំ​ពីខ្មែរ​ក្រហម​ ​ដោយ​​គ​ណ​បក្ស​​សង្គ្រោះ​​​ជាតិ​លើក​ឡើង​ថា ​​លោក​ កឹម សុខា មិន​ដែល​បដិ​សេធ​​ថា ខ្មែរ​ក្រហម​មិន​បា​ន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នៅ​ទួល​ស្លែ​ង​នោះ​ទេ​​៕

​ប្រែ​សម្រួលដោយ ​ចេវ ប៊ុននី​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស