29 C
Phnom Penh

តារាហូលីវូដ អ៊ែន​ជែលីណា ចូលី ចាប់ផ្តើម​​ការ​ងារ​ផលិត​ភាពយន្ត​​​នៅភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តារាហូលីវូដ អ៊ែនជែល​លីណា ចូលី  បាន មក​ដល់​រាជធានីភ្នំពេញ​កាលពី​​​ម្សិលមិញ ដើម្បី​ចាប់​ផ្ដើម​​ការ​ងារ​ផលិត​ខ្សែភាព​យន្ត​​និយាយ​ជា​ភាសា​ខ្មែរ​​បង្ហាញ​​​ពី​ជីវិត​​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​​រឿង “​មុន​ដំបូង​​​ខ្មែរ​ក្រហម​​​​សម្លាបឪពុក​របស់​ខ្ញុំ​” ដែល​នឹង​សហការ​ផលិត​ដោយ​​លោក បា៉ន់ រិទ្ធី ​ផលិត​ករ​ភាព​យន្ត​​ដែល​ជា​បេក្ខភាព​ពាន​រង្វាន់​អូស្កា។

អ្នកស្រី អ៊ែនជែលីណា ចូលី និង​លោក ប៉ាន់ រិទ្ធី ​ផលិត​ករ​ភាព​យន្ត​ខ្មែរ ពេល​​​ទៅ​​​ទស្សនា​​​​នៅ​មជ្ឈមណ្ឌល​​បូផាណា​ ​កាល​​ពីម្សិលមិញ ដើម្បី​​​​​ដំណើរ​ការ​ផលិត​ភាព​យន្តរឿង “​ មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​​​ឪពុក​​ខ្ញុំ”  ​ដែល​​​ស្ដីពី​ជីវិត​​ក្នុង​សម័យ​ខ្មែរ​ក្រហម។ រូបថតៈ មជ្ឈមណ្ឌល​ បូផាណា
អ្នកស្រី អ៊ែនជែលីណា ចូលី និង​លោក ប៉ាន់ រិទ្ធី ​ផលិត​ករ​ភាព​យន្ត​ខ្មែរ ពេល​​​ទៅ​​​ទស្សនា​​​​នៅ​មជ្ឈមណ្ឌល​​បូផាណា​ ​កាល​​ពីម្សិលមិញ ដើម្បី​​​​​ដំណើរ​ការ​ផលិត​ភាព​យន្តរឿង “​ មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​​​ឪពុក​​ខ្ញុំ” ​ដែល​​​ស្ដីពី​ជីវិត​​ក្នុង​សម័យ​ខ្មែរ​ក្រហម។ រូបថតៈ មជ្ឈមណ្ឌល​ បូផាណា

​អ្នក​នាង​ ចូលី បាន​សរសេរ​បា៉រ៉ូល​​រួម​គ្នា​យោង​តាម​សៀវភៅ​ដែលជាស្នាដៃរបស់​​អ្នកស្រី លឿង អុឹង ហើយ​នឹង​ដឹកនាំ​ខ្សែ​ភាព​យន្ត​​ឲ្យ​ក្រុម​ហ៊ុន Netflix ​ជា​ក្រុម​ហ៊ុន​​ផលិត​ភាព​យន្ត​ដាក់​តាម​ប្រព័ន្ធ​អុីនធឺណិត​ ដែល​​​ត្រូវ​បាន​ប្រកាស​​​​កាលពី​ថ្ងៃ​សុក្រ ថ្ងៃ​តែ​មួយ​ដែល​តារា​ហូលីវូដ​រូប​នេះ​បានមក​ដល់​​កម្ពុជា​​ ដើម្បី​ចាប់​ផ្ដើម​​ដំណើរ​ការ​មុន​ការ​ផលិត​។

កាលពី​ម្សិលមិញ​ អ្នកស្រី​បាន​ទៅទស្សនា​​មជ្ឈមណ្ឌល​បូផាណា ​ក្នុង​រាជធានី​ភ្នំពេញ​ជា​​​មួយ​លោក បា៉ន់ រិទ្ធី ដែល​បាន​បង្កើត​មជ្ឈ​​​មណ្ឌល​នេះឡើង​​ដើម្បី​អភិរក្ស​កេរដំណែល​សោត​ទស្សន៍​របស់​​កម្ពុជា​ និងដែល​​​ភាព​យន្ត​​​របស់លោក​មាន​ចំណងជើងថា​​​ “កង្វះរូបភាព”​​​​ (The Missing Picture) ​ផលិតនៅឆ្នាំ​២០១៣ ដែលឆ្លុះ​បញ្ចាំង​ពី​​​សម័យ​ ប៉ុល ពត ត្រូវ​បាន​ជ្រើស​រើស​យក​ទៅ​​​ប្រកួតដណ្តើម​ពាន​​​រង្វាន់​​អូស្កា។ អ្នកស្រី ចូលី បាន​និយាយ​ថា អ្នក​ថែ​​​រក្សា​ប័ណ្ណសារ​​នៅ​មជ្ឈមណ្ឌល​បូផាណា និង​ជួយ​ធា​នា​ថា ​ភាព​យន្ត​​ថ្មី​របស់​អ្នកស្រី​​ ជាភាព​​​យន្ត​ថត​ និង​ដកស្រង់​តាម​ខ្លឹម​សារ​​សាច់រឿង​ក្នុង​​សៀវ​ភៅ​នេះពិត​ៗ​។cam-photo-front-CFC

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា “​​ការ​ងារ​លម្អិត​របស់​ពួកគេ​ដើម្បី​ស្តារ​ប័ណ្ណសារ​​​ពី​​​​អតីត​ និង​ធ្វើការ​ជាមួយ​យុវ​​​ជន​ និង​អ្នក​ស្ម័គ្រ​ចិត្ត​ដើម្បី​សម្លឹង​​អនាគត ​ផ្អែក​លើ​គោល​បំណង​រួមគឺជាការជំរុញទឹក​ចិត្ត​ ហើយ​ខ្ញុំ​មាន​កិត្តិយស​ណាស់​ដែល​បាន​ធ្វើ​ការ​​ជាមួយ​​លោក បា៉ន់ រិទ្ធី ដែល​ខ្ញុំចង់​​​រៀន​សូត្រ​ជាខ្លាំង​”។

អ្នកស្រី​ ចូលី បាននិយាយ​ថា ក្រុម​ការ​ងារ​របស់​អ្នកស្រី​នឹង​ចំណាយ​ពេល​៣ខែ​ក្រោយ​​ដើម្បី​ស្វែង​រក​ទីតាំង​ថត​ និង​​ជ្រើស​រើស​តួ​សម្ដែង​ ហើយ​ថា ភាព​យន្ត​នេះ​នឹង​ចាប់​ផ្ដើម​ថត​ពី​ខែ​វិច្ឆិកា ដល់​ខែ​មករា។

អ្នកស្រី​បាន​និយាយ​ថា “​គ្រប់​ឈុត​សម្តែង​​ ទាំង​អស់​នឹង​ត្រូវ​ស្រាវ​ជ្រាវ​​ដើម្បី​ឲ្យ​ប្រាកដ​ថា ​វា​ត្រឹម​ត្រូវ​តាម​ប្រវត្តិសាស្ត្រ​​ ហើយ​មិន​​​ត្រឹមតែជាការ​គោរព​​​ដល់​អ្នកស្រី​ លឿង អុឹង និង​ក្រុម​គ្រួសារ​របស់​គាត់​ប៉ុណ្ណោះ​ទេ ​​​គឺ​គោរព​​​​ដល់​​អ្នក​ទាំង​ឡាយ​ដែល​ទទួល​រង​ការ​ឈឺចាប់​ក្នុង​សម័យ​ក្រហម​ទៀត​ផង​”។

ការិយាល័យ​របស់អ្នកស្រី ចូលី បាន​ឲ្យ​ដឹងថា សៀវភៅរបស់​​អ្នកស្រី លឿង អុឹង ​រៀប​​​​រាប់​ពី​ជីវិត​​រស់​នៅ​ក្នុង​របប​ខ្មែរ​​ក្រហម និង​​ការ​រត់​គេច​ពី​របប​ខ្មែរ​ក្រហម​ចាប់ពី​អ្នកស្រីអាយុ​៥ឆ្នាំ​ដល់​៨​ឆ្នាំ​នោះ ក៏​នឹង​មក​ប្រទេស​កម្ពុជា​​ដើម្បី​ជួយ​រៀបចំ​ការ​ផលិត​ផង​ដែរ​។ បច្ចុប្បន្ន​នេះ ក្រុម​ហ៊ុន Netflix មិន​ទាន់​​មាន​​​វត្តមាន​​​នៅ​​​​​​​កម្ពុជា​​នៅ​ឡើយ​ទេ ប៉ុន្តែ​ រឿង​ “​​មុន​​​ដំបូង​​​ខ្មែរ​ក្រហម​សម្លាប់​ឪពុក​ខ្ញុំ” នឹង​​​មាន​ការ​ដាក់​បញ្ចាំង​​នៅ​តាម​រោងភាព​យន្ត​មួយ​ចំនួន​​ក្នុង​ប្រទេស​កម្ពុជានិង​នៅ​បរទេស​។

ការិយាល័យ​របស់​អ្នកស្រី​ ចូលី បាន​ឲ្យ​ដឹង​ថា “​នឹង​មាន​ការ​ដាក់​បញ្ចាំង​លើក​ដំបូង​នៅ​ក្នុង​​ប្រទេស​កម្ពុជា។ អ្នកស្រី​ ចូលី និង​ក្រុម​គ្រួសារ​នឹងអញ្ជើញ​ចូលរួម​ក្នុងការ​ដាក់​​​បញ្ចាំងលើក​ដំបូង​ដោយ​ផ្ទាល់​ និង​ធ្វើបទ​​បង្ហាញ​អំពី​ខ្សែភាព​យន្ត​នេះ​​ដល់​ទស្សនិកជន​ខ្មែរ​”៕ សារុន​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស