38.1 C
Phnom Penh

ទី​​​បំផុត​​​​​​ ជន​​​សង្ស័យ​​​ក្នុងករណី​​​​​​វាយ​​​ប្រហារ​​​ដោយ​​​ពូថៅ​​​ត្រូវ​​​ចាប់​​​ខ្លួន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​បាន​​​និយាយ​​​ថា ការ​​​តាម​​​ចាប់​​​ជន​​​ សង្ស័យ​​​រយៈ​​​ពេល​​​មួយ​​​សប្តាហ៍​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​កាប់​​​នឹង​​​ពូថៅ​​​យ៉ាង​​​ព្រៃ​​​ផ្សៃ​​​លើ​​​គ្រួសារ​​​មួយ​​​នៅ​​​ក្រុង​​​ព្រះសីហនុ ដែល​​​បណ្តាល​​​ឲ្យ​​​ម្តាយ​​​ និង​​​កូន​​​ស្រី​​​ស្លាប់​​​នោះ បាន​​​បញ្ចប់​​​ហើយ​​​ កាល​​​ពី​​​ម្សិលមិញ ដោយ​​​ចាប់​​​បាន​​​បុរស​​​អាយុ​​​២៦ឆ្នាំ​​​​​​​​​ម្នាក់​​​នៅ​​​ខេត្ត​​​កណ្តាល។

យោង​​​តាម​​​នគរបាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា គ្រួសារ ​​​រងគ្រោះ​​​កំពុង​​​ដេក​​​លក់​​​នៅ​​​លើ​​​គ្រែ​​​ពីរ​​​នៅ​​​ផ្ទះ​​​របស់​​​ពួក​​​គេ​​​ក្នុង​​​សង្កាត់​​​មួយ​​​ក្រុង​​​ព្រះ​​​សីហនុ នៅ​​​ពេល​​​ដែល​​​ជន​​​ដៃ​​​ដល់​​​ចូល​​​ទៅ​​​ក្នុង​​​ផ្ទះ​​​​​​​​​នា​​​ពេល​​​យប់​​​ឆ្លង​​​ចូល​​​​​​ថ្ងៃ​​​ទី​​​២៩​​​ខែធ្នូ​​​ ហើយ​​​បាន​​​ប្រើ​​​ពេល​​​១៥​​​នាទី​​​កាប់​​​ស្ត្រី​​​អាយុ​​​៣១​​​​​​ឆ្នាំ​​​ម្នាក់​​​ ម្តាយ​​​របស់​​​​​​​​គាត់​​​អាយុ​​​៦៧​​​ឆ្នាំ​​​ និង​​​កូន​​​ប្រាំ​​​នាក់​​​អាយុ​​​រវាង​​​១​​​ឆ្នាំ​​​ដល់​​​១៣​​​ឆ្នាំ។

cam-photo-arrest-suppliedលោក​​​ គង់ ភារម្យ​​​ ជា​​​ឪពុក​​​និង​​​ប្តី កំពុង​​​នេសាទ​​​នៅ​​​សមុទ្រ​​​ពេល​​​ដែល​​​ការ​​​វាយ​​​ប្រហារ ​​​បាន​​​​​​កើត​​​ឡើង។ អ្នក​​​ស្រី អ៊ុំ​​​ ផាន់ណា ជា​​​ប្រពន្ធ​​​​​​ របស់​​​គាត់​​​ បាន​​​ស្លាប់​​​​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​មិត្ត​​​ភាព​​​ខ្មែរ​​​-សូវៀត​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​  រីឯ​​​កូន​​​ស្រី​​​អាយុ​​​១៣​​​ឆ្នាំ​​​របស់​​​ពួក​​​គេ​​​បាន​​​ស្លាប់​​​ពេល​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ក្រុង​​​ភ្នំពេញ​​​ដើម្បី​​​សង្គ្រោះ​​​ ​​​បន្ទាន់។

បន្ទាប់​​​ពី​​​ការ​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ម្សិលមិញ អ្នក​​​ដែល​​​សើុប​​​អង្កេត​​​រឿង​​​ក្តី​​​នេះ​​​បាន​​ប្រាប់​​ថា ​​​ជន​​​ សង្ស័យ​ឈ្មោះ​​​ លុយ​​​ សុភ័គ ដែល​​​ពួក​​​​​​គេ​​​ជឿ​​​ថា មាន​​​ជម្លោះ​​​ជាមួយ​​​អ្នកស្រី​​​ អ៊ុំ ផាន់​​​ណា។

លោក ជែម ម៉ាកខេប ប្រធាន​​​អង្គការ​​​​​​ការពារ​​​កុមារ​​​ (Child Protection Unit) ដែល​​​បាន​​​ជួយ​​​សម្រប​​​សម្រួល​​​​​ការ​​​សើុប​​​អង្កេត​​​នេះ​​​បាន​​​និយាយ​​​ថា “នៅ​​​ម៉ោង​​​ប្រហែល​​​៩​​​និង​​​១៥​​​នាទី​​​ព្រឹក​​​នេះ​​​ ដោយ​​​គួប​​​ផ្សំ​​​គ្នា​​​នៃ​​​បច្ចេកទេស​​​សើុប​​​អង្កេត​​​ និង​​​ការ​​​សើុប​​​អង្កេត​​​របស់​​​នគរ​​​បាល​​​ យើង​​​បាន​​​ចាប់​​​ខ្លួន​​​ជន​​​នេះ​​​នៅ​​​ផ្ទះ​​​របស់​​​បង​​​ធម៌​​​​​​ក្នុង​​​ខេត្ត​​​កណ្តាល”។

“នេះ​​​ជា​​​ការ​​​តាម​​​ចាប់​​​ខ្លួន​​​មួយ​​​ក្នុង​​​ចំណោម ​​​ការ​​​តាម​​​ចាប់​​​ដ៏​​​ធំ​​​បំផុត​​​ ដែល​​​យើង​​​ធ្លាប់​​​ធ្វើ​​​ គឺ​​​ប្រើ​​​ពេល​​​ជាង​​​៦​​​ថ្ងៃ​​​៦​​​យប់​​​ និង​​​ត្រូវ​​​មាន​​​កិច្ច​​​សហការ​​​ពី​​​ខេត្ត​​​ចំនួន​​​ប្រាំ”។

លោក ម៉ាកខេប បាន​​មាន​​​ប្រសាសន៍​​​ថា ​​​ជន​​​សង្ស័យ​​​ត្រូវ​​​គេ​​​ដឹង​​​ភិន​​​ភាគ​​​នៅ​​​យប់​​​នៃ​​​ការ​​​វាយ​​​ប្រហារ​​​នោះ​​​តាម​​​រយៈ​​​ការ​​​សម្ភាសន៍​​​ជាមួយ​​​អ្នក​​​ជិត​​​ខាង​​​ និង​​​សាក្សី​​​ជា​​​ច្រើន​​​នាក់​​​។ ​​​កូន​​​ស្រី​​​អាយុ​​​១០​​​ឆ្នាំ​​​របស់​​​ប្តី​​​ប្រពន្ធ​​​នេះ​​​នៅ​​​ដឹង​​​ខ្លួន​​​​​​ក្នុង​​​​​​ពេល​​​វាយ​​​ប្រហារ​​​នោះ​​​ ហើយ​​​បាន​​​ឲ្យ​​​អ្នក​​​ជិត​​​ខាង​​​ដឹង​​​បន្ទាប់​​​ពី​​​ជន​​​វាយ​​​ប្រហារ​​​ចាក​​​ចេញ​​​ពី​​​ផ្ទះ​​​នោះ។

លោក​​​ ជួន ណារិន ស្នងការ​​​នគរបាល​​​​​​ខេត្ត​​​ព្រះសីហនុ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​តម្រុយ​​​ ដំបូង​​​​​​បាន​​​បង្ហាញ​​​ផ្លូវ​​​នគរបាល​​​ឲ្យ​​​ទៅ​​​ខេត្ត​​​ត្បូង​​​ឃ្មុំ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ពេល​​​យើង​​​បន្ត​​​សើុប​​​​​​អង្កេត​​​ យើង​​​បាន​​​ទទួល​​​សេចក្តី​​​ រាយការណ៍​​​ថា ជន​​​នេះ​​​បាន​​​រត់​​​ទៅ​​​ស្រុក​​​មុខ​​​កំពូល​​​ក្នុង​​​ខេត្ត​​​កណ្តាល​​​​​​ ដូច្នេះ​​​​​​យើង​​​បាន​​​បញ្ជូន ​​​កម្លាំង​​​របស់​​​យើង​​​ទៅទី​​​នោះ​​​ដើម្បី​​​ស៊ើប​​​អង្កេត”។

លោក​​​​​​ នូ សាវុធ អធិការ​​​រង​​​ស្រុក​​​មុខ​​​កំពូល បាន​​​និយាយ​​​ថា លោក​​​បាន​​​ទទួល​​​ព័ត៌​​​មាន​​​ពី​​​ក្រសួង​​​មហាផ្ទៃ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៤ខែ​​​មករា​​​ថា​​​ជន​​​សង្ស័យ​​​នេះ​​​ទំនង​​​ជា​​​បាន​​​មក​​​ដល់​​​ស្រុក​​​របស់​​​វា​​​ហើយ។

នៅ​​​ពេល​​​កំពុង​​​ស្វែង​​​រក​​​បុរស​​​ម្នាក់​​​ដែល​​​មាន​​​ភិ​​​នភាគ​​​ដូច​​​ឈ្មោះ លុយ សុភ័គ អធិការ​​​រង​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា លោក​​​បាន​​​ទទួល​​​រូប​​​ថត​​​ជន​​​សង្ស័យ​​​មួយ​​​សន្លឹក​​​ពី​​​ក្រសួង​​​មហា​​​ផ្ទៃ​​​​​​ព្រម​​​ទាំង​​​ព័ត៌មាន​​​ជា​​​ច្រើន​​​ពី​​​អ្នកស្រុក​​​ដែល​​​​សង្ស័យ​​​អំពី​​​អ្នក​​​ជិត​​​ខាង​​​ថ្មី​​​របស់​​​ពួក​​​គេ។

លោក សាវុធ បាន​​​និយាយ​​​ថា “ខ្ញុំ​​​បាន​​​ស៊ើប​​​អង្កេត​​​ និង​​​បាន​ដឹង​​​ថា ជន​​​សង្ស័យ​និង​​​គ្រួសារ​​​របស់​​​ជន​​​នេះ​​​កំពុង​​​រស់​​​នៅ​​​ជា​​​មួយ​​​មិត្ត​​​ភក្តិ​​​របស់​​​វា​​​ បន្ទាប់​​​ពី​​​យើង​​​បាន​​​និយាយ​​​ទៅ​​​កាន់​​​​​​អ្នក​​​បើក​​​ម៉ូតូ​​​ឌុប​​​ ដែល​​​បាន​​​ឌុប​​​ជន​​​នេះ”។

លោក​​​បាន​​​បន្ថែម​​​ថា “ខ្ញុំ​​​គិត​​​ថា ក្រសួង​​​មហាផ្ទៃ​​​បាន​​​រក​​​ឃើញ​​​ជន​​​សង្ស័យ​​​​​​ដោយ​​​តាម​​ដាន​​​ទូរស័ព្ទ​​​ដៃ​​​របស់​​​ជន​​​នេះ។ លោក​​​ សុភ័គ​​​ ប្រាកដ​​​ជា​​​គិត​​​ថា នគរបាល​​​នឹង​​​មិន​​​តាម​​​ដាន​​​ទូរស័ព្ទ​​​របស់​​​ខ្លួន​​​ទេ”។

យោង​​​តាម​​​លោក ម៉ាកខេប នៅ​​​អង្គការ​​ Child Protection Unit បាន​​​ឲ្យ​​​ដឹង​​​ថា ​នៅ​​​ពេល​​​ត្រូវ​​​ចាប់​​​ខ្លួន​​​បាន គេ​​​រក​​​ឃើញ​​​ថា លោក ​​​សុភ័គ ​​​​​​​​​មាន​​​ទូរស័ព្ទ​​​ដៃ​​​ជាប់​​​ខ្លួន ដែល​​​ធ្វើ​​​ឲ្យ​​​គាត់​​​គេច​​​ទៅណា​​​មិន​​​រួច​​​នៅ​​​ពេល​​​រំលង​​​អធ្រាត​​​​​​ឈាន​​​ដូច​​​ព្រឹក​​​​​​​​​ថ្ងៃ​​​ទី​​​២៩​​​ខែធ្នូ។

យោង​​​តាម​​​លោក សាវុធ បាន​​​ឲ្យ​​​ដឹង​​​ថា ​​​នៅ​​​ទី​​​បញ្ចប់​​​ជន​​​សង្ស័យ​​​បាន​​​សារភាព​​​ចំពោះ​​​ការ​​​កាប់​​​នឹង​​​ពូថៅ​​​ ដោយ​អះ​​​អាង​​​ថា វា​​​ជា​​​ការ​​​សងសឹក។

លោក ណារិន ស្នង​​​ការ​​​ខេត្ត​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​​​សង្ស័យ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​នាយក​​​ដ្ឋាន​​​ស៊ើប​​​អង្កេត​​​ឧក្រិដ្ឋ​​​កម្ម​​​ខេត្ត​​​កាលពី​​​រសៀល​​​ម្សិលមិញ ដើម្បី​​​សួរ​​​ចម្លើយ​​​បន្ថែម។

លោក​​​បាន​​​និយាយ​​​ថា “ជន​​​សង្ស័យ​​​បាន​​​មក​​​ដល់​ហើយ ហើយ​​​នៅ​​​ពេល​​​សាក​​​សួរ​​​ដំបូង​​​ យើង​​​បាន​​​ដឹង​​​ថា គាត់​​​មាន​​​ជម្លោះ​​​​ជាមួយ​​​​​​​​​ម្តាយ​​​ អ៊ុំ ផាន់ណា”។

លោក​​​បាន​​​បន្ថែម​​​ថា “យោង​​​តាម​​​មាត្រា​​​២០០​​​នៃ​​​ក្រម​​​ព្រហ្មទណ្ឌ​​​​​​ យើង​​​ចាត់​​​ទុក​​​នេះ​​​ជា​​​ឃាត​​​កម្ម​​​គិត​​​ទុក​​​ជា​​​មុន​​​ ហើយ​​​យើង​​​នឹង​​​បញ្ជូន​​​ជន​​​នេះ​​​​​ទៅ​​​តុលាការ​​​ខេត្ត​​​នៅ​​​ថ្ងៃ​​​ស្អែក។    ​​​ខ្ញុំ​​​គិត​​​ថា គាត់​​​បាន​​​ព្យាយាម​​​សម្លាប់​​​គ្រួសារ​​​នេះ​​​ទាំង​​​មូល​​​ ពីព្រោះ​​​ជន​​​សង្ស័យ​​​មិន​​​ចង់​​​ឲ្យ​​​គ្រួសារ​​​នេះ​​​ចាំ​​​មុខ​​​របស់​​​ខ្លួន”។

យោង​​​តាម​​លោក ភារម្យ ជា​​​ប្តី​​​ដែល​​​បាន​​​និយាយ​​​ថា ម្តាយ​​​ក្មេក​​​ និង​​​កូន​​​ប្រុស​​​ពៅ​​​បាន​​​ត្រឡប់​​​ទៅ​​​ផ្ទះ​​​នៅ​​​ក្រុង​​​ព្រះសីហនុ​​​ហើយ​​​នោះ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា​​​ កូន​​​បី​​​នាក់​​​ដែល​​​រង​​​របួស​​​ក្នុង​​​ការ​​​កាប់​​​នោះ​​​ស្ថិត​​​នៅ​​​ក្នុង​​​មន្ទីរ​​​ពេទ្យ​​​គន្ធ​​​បុប្ផា​​​នៅ​​​ឡើយ​​​ ហើយ​​​មាន​​​សុខភាព​​​នឹងន។

លោក ភារម្យ​​​ បាន​​​និយាយ​​​ថា លោក​​​មិន​​​ដែល​​​ឮ​​​ ឬ​​​ឃើញ​​​លោក​​​ សុភ័គ​​​ ទេ។

លោក​​​បាន​​​បន្ថែម​​​ថា “ខ្ញុំ​​​រស់​​​នៅ​​​ទី​​​នេះ​​​រយៈ​​​ពេល​​​បី​​​ឆ្នាំ​​​ ប្រហែល​​​ជា​​​គាត់​​​ជា​​​អ្នក​​​​​​ចំណូល​​​ថ្មី។ ខ្ញុំ​​​ជា​​​ធម្មតា​​​នេសាទ​​​រយៈ​​​ពេល​​​ប្រហែល​​​២០​​​ទៅ​​​២៤​​​ថ្ងៃ​​​ក្នុង​​​មួយ​​​ខែ​​​ តើ​​​ខ្ញុំ​​​មាន​​​ជម្លោះ​​​ជា​​​មួយ​​​បុរស​​​នេះ​​​យ៉ាង​​​ម៉េច​​​កើត​​​ទៅ?”៕ និត (រាយការណ៍​​​បន្ថែម​​​ដោយ Tej Parikh)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស