31 C
Phnom Penh

កម្ពុជា-ថៃ​បង្កើន​កិច្ច​សហការ​បោស​សម្អាត​គ្រាប់មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថ​កិច្ច​កម្ពុជា​ និង​ថៃ​បោះ​ពួយ​សម្អាត​មីន ​និង​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ ​នៅតាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ដើម្បី​យកដី​សម្រាប់​ពលរដ្ឋ​ក្នុង​ការ​បង្ក​បង្កើន​ផល​ទៅ​ថ្ងៃ​អនាគត។​

គម្រោង​​នៃ​ការ​ដោះមីន​របស់​ភាគី​ទាំងពីរ​ធ្វើ​ឡើង​ ខណៈ​លោក​ហេង រតនា ​អគ្គ​នាយក​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កម្ចាត់​មីន​កម្ពុជា​ កាលពី​ថ្ងៃ​អង្គារ​បាន​ជួប​ប្រជុំ​ជាមួយ​លោក​Sittipol Nimnuan​អគ្គ​នាយក​​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កំចាត់​មីន​របស់​ថៃ ​ដើម្បី​កំណត់​ជ្រើសរើស​ចម្ការ​មីន ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ​​សម្រាប់​ធ្វើ​ការ​បោស​សម្អាត​គ្រាប់មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ និង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។​

អង្គភាព​ដោះ​គ្រាប់មីន​នៃ​ប្រទេស​ទាំងពីរ​ប្តេជ្ញា​ថា​ ពួកគេ​នឹង​បន្ត​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ក្នុង​ការ​សម្អាត​មីនតាម​បណ្តាយ​ព្រំដែន​នៃ​ប្រទេស​រៀងៗ​ខ្លួន។​

របាយ​ការណ៍​ចុងក្រោយ​របស់ ​CMAC ​បង្ហាញថា​ ក្រុម​នេះ​បាន​ រំដោះ​ ដី ​ដែល​មាន​មីន​​ហើយ​ប្រគល់​ដីនោះ​ឲ្យ​ពលរដ្ឋ​បាន​ជាង​១ ៥០០​ គីឡូម៉ែត្រ​ការ៉េ ​ឬ ​ស្មើ​នឹង​ជាង​១​ម៉ឺន​ ហិកតា​ ហើយ​ក្នុង​រយៈ​ពេល​១០​ ខែ​ឆ្នាំ​២០១៨​នេះ ​CMAC ​បាន​សម្អាត​គ្រាប់មីន​ និង យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​ជាង​៣ម៉ឺន​គ្រាប់​ចេញ​ពីផ្ទៃ​ដី​ជាង​៧៥​គីឡូ​ម៉ែត្រការ៉េ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស