34 C
Phnom Penh

សហភាពអឺរ៉ុប យល់ព្រមជាថ្មីទៀតអោយអង់គ្លេសពន្យារការដើរចេញពីសហភាពអឺរ៉ុប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហភាពអឺរ៉ុបបានសម្រេចជាថ្មីទៀត ដោយផ្ដល់ពេលវេលាថែមទៀត ឲ្យអង់គ្លេស ធ្វើការសម្រេចចិត្ត ចុងក្រោយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ជាការដើរចេញពីសហភាពអឺរ៉ុប។

លោក Donald Tusk ជាប្រធានសហភាពអឺរុប បានស្រង់មកចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP បាននិយាយថា សមាជិក ២៧ប្រទេសបានសម្រេចនៅថ្ងៃទី២៨ ខែតុលានេះ ដោយទុកពេលបន្ថែមទៀត ទៅតាមសំណើរបស់អង់គ្លេស ដែលសុំពន្យារពេលនៃការដើរ ចេញពីសហភាពអឺរ៉ុបរហូតដល់ ថ្ងៃទី៣១ មករា ឆ្នាំ២០២០។

លោកថានេះជាកាយវិការយោគយល់ជាថ្មីម្ដងទៀតរបស់សហភាពអឺរ៉ុប ដែលមានន័យថារាជរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Boris Johnson អាច សុំសច្ចាប័ន ពីសភាឡើងវិញ។

សមាជិកសហភាពអឺរ៉ុប ប្រកាសថា ខ្លួនកំពុងតែរង់ចាំការអនុម័ត ណាមួយ ជាផ្លូវការពីអង់គ្លេស។ អ្នកការទូតម្នាក់នៃសហភាពអឺរ៉ុប បាននិយាយថា នេះជាឆន្ទៈមួយរបស់សហភាពអឺរ៉ុប ក្នុងការធ្វើសេចក្ដីសម្រេចដ៏ទន់ភ្លន់ ប៉ុន្តែព្រមានថា អង់គ្លេស មិនអាចបន្តពន្យារពេលវេលាតទៅទៀតនោះឡើយ។

ដើមឡើយ សហភាពអឺរ៉ុបបានទុកពេលអោយអង់គ្លេស ចាកចេញពីខ្លួន នៅត្រឹមថ្ងៃទី៣១ តុលាឆ្នាំ២០១៩នេះ ។  ប្រភពដដែលឲ្យដឹងថាការសម្រេចចិត្តរបស់សហភាពអឺរ៉ុប បានធ្វើឡើង ក្នុងកិច្ចប្រជុំនៃថ្នាក់ឯកអគ្គរដ្ឋទូត ២៧ប្រទេស ប្រចាំនៅទីក្រុងព្រុយហ្សែល ប្រទេសបែលហ្សិក បន្ទាប់ពីបារាំង បានទម្លាក់ការមានះរបស់ខ្លួន ដែលចង់រាំងខ្ទប់ មិនមានការស្រេចអ្វីឡើយ។

ប្រភពដែលស្និទ្ធនឹងប្រធានាធិបតីបារាំងលោក Emmanuel Macron ឲ្យដឹងថា ការពន្យារអោយអង់គ្លេសដូច្នេះធ្វើឡើងជាលើកទី៣ហើយ ប៉ុន្តែលើកនេះ អង់គ្លេស ត្រូវទទួលលក្ខខណ្ឌជាមុនសិន។

នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានដាក់សំពាធ ជាខ្លាំងទៅលើសមាជិកសភា របស់លោក អោយប្រញាប់គាំទ្រ សំណើរបស់លោកសុំដើរចេញពីសហភាពអឺរ៉ុប ដែលបានអូសបន្លាយពេលវេលារយៈពេល ៣ឆ្នាំមកហើយ។

តាមការិយាល័យនាយករដ្ឋមន្ត្រី គឺលោក Boris Johnson នឹងដាក់សំណើចំនួនពីរ ទន្ទឹមនឹងគ្នា គឺសំណើរបស់ លោកសុំអោយសភា   យល់ព្រមអោយអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុប នឹងសំណើរបស់គណបក្សប្រឆាំងដែលជាសំណើជំទាស់ការចាកចេញនេះ។

ដោយសារ តែចង់ចាកចេញពីសហភាពអឺរ៉ុបនេះ ហើយបាននាំអោយអ្នកនយោបាយអង់គ្លេស មានការបែកបាក់គ្នា ក្រោយពីប្រទេសមួយនេះ បានបោះឆ្នោត ប្រជាមតិកាលពីឆ្នាំ២០១៦ ហើយលទ្ធផលបង្ហាញថា ពលរដ្ឋជាង៥០ភាគរយគាំទ្រការចាកចេញនេះ ។ ករណី នេះ ធ្វើអោយនាយករដ្ឋមន្ត្រីអង់គ្លេស ២រូបហើយ បានលាលែងពីតំណែង ហើយនាយករដ្ឋមន្ត្រីចុងក្រោយគឺចំលើលោកស្រី Therasa May៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស