29.3 C
Phnom Penh

​មាជ សុវណ្ណារ៉ា បន្ត​​​ដាក​​​់ពាក្យ​​​​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំនៅ​​​តុលាការ​​​កំពូល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​​​កំពូល​​​នៅ​​​ថ្ងៃ​​​នេះ បាន​​​​​​បើក​​​សវនាការ​​​​​​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ​​​របស់លោក មាជ សុវណ្ណារ៉ា មន្ត្រី​​​គណបក្ស​​​​​​សង្គ្រោះ​​​ជាតិ​​​ដែល​​​ត្រូវ​​​បាន​​​​​​ចាប់​​​ខ្លួន​​​​​​​​​ពាក់​​​ព័ន្ធនឹងហេតុ​​​ការណ៍​​​​​​ប៉ះ​​​ទង្គិច​​​ហិង្សា​​​មួយ​​​នៅ​​​​​​ទីលាន​​​ប្រជាធិបតេយ្យ​​​កាល​​​ពីថ្ងៃទី​​​១៥ ខែ​​​កក្កដា។

​​​​​​លោក​​​ សុវណ្ណារ៉ា ដែល​​​ត្រូវ​​​បាន​​​ចាប់​​​​​​ខ្លួន​​​នៅ​​​ក្នុង​​​​​ក្រុងភ្នំពេញ​​​កាល​​​ពីខែ​​​​​​វិច្ឆិកា បន្ទាប់​​​ពី​​​តុលាការ​​​ចេញ​​​ដ​​ីកាឃាត់​​​ខ្លួន​​​​​​តាម​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ “ចូល​​​រួ​​​ម​​​​​​កុបកម្ម​​​” និយាយ​​​​​​ថា “អ្វីដែល​​​ខ្ញុំ​​​សុំនៅ​​​ក្រៅ​​​ឃុំ​​​ ពីព្រោះ​​​ខ្ញុំ​​​មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ជាមួយ​​​អំពើ​​​ហិង្សា​​​ទេ​​​។ ខ្ញុំ​​​សុំនៅ​​​ក្រៅ​​​ឃុំ ពីព្រោះ​​​ខ្ញុំ​​​មិន​​​បាន​​​ធ្វើ​​​អ្វី​​​ខុស​​​ទេ​​​។ ខ្ញុំ​​​ស្អប់​​​ណាស់​​​អំពើ​​​ហិង្សា​​​ ខ្ញុំ​​​ចង់​​​មាន​​​សេរីភាព ​​​ដើម្បី​​​មើល​​​ថែ​​​ម្តាយ​​​ចាស់​​​ជរារបស់​​​ខ្ញុំ​​​”។​​​​​​

កាល​​​ពី​​​​​​​​​ខែធ្នូ ​​​តុលាការ​​​សាលាឧទ្ធរណ៍​​​​​​បាន​​​ច្រាន​​​ចោល​​​សំណើ​​​សុំ​​​​នៅ​​​ក្រៅ​​​ឃុំ​​​​​​របស់​​​​​​លោក សុវណ្ណារ៉ាផង​​​ដែរ។

លោក សុវណ្ណរ៉ា បាន​​​​​​​​​​​​និយាយ​​​​​​​​​​​​ថា លោក​​​ជឿ​​​ថា លោក​​​មិន​​​អាច​​​បាន​​​នៅ​​​ក្រៅ​​​ឃុំ​​​បាន​​​ទេ ប្រសិន​​​បើមិន​​​មាន​​​ការ​​​ចរចា​​​ផ្នែ្​​​ក​​​នយោបាយរវាង​​​ថ្នាក់​​​ដឹក​​​នាំគណបក្ស​​​កាន់​​​អំណាច​​​និង​​​គណបក្ស​​​សង្គ្រោះជាតិទេ​​​នោះ។

លោក​​​ សុវណ្ណារ៉ា​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​គ្មាន​​​ជំនឿ​​​ថា បាន​​​នៅ​​​ក្រៅ​​​ឃុំ​​​ទេ បើ​​​សិន​​​ជា​​​មេដឹក​​​នាំ​​​ទាំង​​​ពីរ​​​មិន​​​មាន​​​ការ​​​ចរចា​​​គ្នា​​​ ព្រោះ​​​តុលាការ​​​នេះ​​​រង​​​សម្ពាធ​​​ពី​​​អ្នក​​​នយោបាយ ៉​​​។

មេ​​​ធាវីរបស់​​​លោក សុវណ្ណារ៉ា លោក ជួង ជូងី បាន​​​មាន​​​ប្រសាសន៍​​​ថា កូន​​​ក្តី​​​របស់​​​លោក មិន​​​បាន​​​​​​​​​ប្រព្រឹត្ត​​​អំពើ​​​កុបកម្ម​​​​​​ និងអំពើ​​​ហិង្សា​​​ទៅ​​​លើកង​​​សន្តិសុខ​​​ខណ្ឌ​​​ដូន​​​ពេញ​​​ទេ។

លោក ជូងី​​​បាន​​​និយាយ​​​ថា “តាម​​​ខ្ញុំ​​​សិក្សា​​​សំណុំ​​​រឿង​​​ កូន​​​ក្តី​​​ខ្ញុំ​​​មិន​​​បាន​​​ប្រព្រឹត្ត​​​អំពើ​​​កុបកម្ម​​​ និង អំពើ​​​ហិង្សា​​​លើ​​​កម្លាំង​​​សន្តិសុខ​​​ទេ។ សុំ​​​ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​អនុញ្ញាត​​​ឲ្យ​​​កូន​​​ក្តី​​​ខ្ញុំ​​​បាន​​​នៅ​​​ក្រៅ​​​ឃុំ​​​ផង”។

តុលាការ​​​កំពូល​​​នឹង​​​ប្រកាស​​​សេ​​​ចក្តី​​​សម្រេច​​​ការ​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ​​​នៅថ្ងៃ​​​ទី​​​១១ ខែ​​​មីនា។​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស