Friday, October 18, 2019

ព័ត៌មាន

video

អាមេរិកអំពាវនាវឱ្យដកអាសនៈរបស់វេណេហ្សូ អេឡានៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ

មហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី១៧ ខែតុលាសប្ដាហ៍នេះ នឹងមានការបោះឆ្នោតជ្រើសរើសសមាសភាពថ្មីឬអាចបន្ដសមាសភាពចាស់ឡើងវិញដែលជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ ចំពោះប្រទេសវេណេហ្សូអេឡាបានក្លាយជាប្រធានបទដ៏ក្ដៅគគុកនៅពេលដែលសមាជិកនៃគណៈប្រតិភូរបស់មហាសន្និបាតអង្គការសហប្រជាជាតិត្រូវធ្វើការបោះឆ្នោតដើម្បីបន្ដអាណត្តិរបស់ប្រទេសនេះឡើងវិញ ឬក៏ត្រូវដកហូតអាសនៈតែម្ដង។ ដោយមើលឃើញពីប្រទេសវេណេហ្សូអេឡាកំពុងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ សហរដ្ឋអាមេរិកនៅថ្ងៃទី១៤ ខែតុលានេះ បានបញ្ចូនលិខិតទៅកាន់មហាសន្និបាតរបស់អង្គការសហប្រជាជាតិដោយអំពាវនាវឱ្យដកហូតអាសនៈរបស់វេណេហ្សូអេឡាចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិតែម្ដង គឺមិនត្រូវទុកឱ្យអង្គុយនៅទៀតឡើយ។ សេតវិមានបានបង្ហាញក្ដីសង្ឃឹមថាប្រទេសជាសមាជិកនឹងបោះឆ្នោតដកការគាំទ្រមិនឱ្យរបបផ្ដាច់ការនៃប្រទេសវេណេហ្សូអេឡាមានអាសនៈបន្ដទៀតនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
video

ភរិយាអតីតជនភៀសខ្លួនខ្មែរកម្ពុជាក្រោមដែលត្រូវបានសមត្ថកិច្ចកម្ពុជាចាប់និងឃុំខ្លួន ស្នើឱ្យដោះលែងស្វាមីរបស់ខ្លួន

ភរិយាអតីតជនភៀសខ្លួនខ្មែរកម្ពុជាក្រោម ដែលរត់គេចពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរវៀតណាមទៅសុំសិទ្ធិជ្រកកោននៅប្រទេសថៃ បានស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែងប្តីរបស់អ្នកស្រីឱ្យមានសេរីភាពឡើងវិញ ដោយថាប្តីរបស់អ្នកស្រីមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះឡើយ។ លោក ឡឹម យន្ត ជាសមាជិកជនភៀសខ្លួនខ្មែរក្រោម និងជាអតីតជនភៀសខ្លួន ដែលបានស្វែងរកសិទ្ធិជ្រកកោនពីអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR នៅប្រទេសថៃ កាលពីឆ្នាំ ២០១៣ ដោយសារអាជ្ញាធរវៀតណាមធ្វើទុក្ខបុកម្នេញផ្នែកសិទ្ធិជំនឿសាសនា និងនយោបាយមកលើពលរដ្ឋខ្មែរក្រោមកាន់តែខ្លាំងឡើងៗ។ ភរិយាលោក...
video

តុលាការខេត្តមណ្ឌលគិរី ចាប់ខ្លួនកម្មកររបស់អ្នកចាត់ការទូទៅក្រុមហ៊ុន 7NG ៨ នាក់ ពាក់ព័ន្ធបញ្ហាដីធ្លី

សាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចបន្តនីតិវិធីដោយសួរនាំកម្មកររបស់ឧកញ៉ា ស្រី ចន្ធូ ដែលជាអ្នកចាត់ការទូទៅក្រុមហ៊ុន 7NG ចំនួន៨នាក់ ពាក់ព័ន្ធនឹងសកម្មភាពដាំបង្គោលថ្មព័ទ្ធយកដីចំការរបស់រដ្ឋក្នុងខេត្តភាគឦសាន្តមួយនេះ។ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី លោក ម៉ម វ៉ាន់ដា អះអាងប្រាប់សារព័ត៌មានសំឡេងប្រជាធិបតេយ្យ VOD នៅថ្ងៃនេះថា ខាងលោក និងខាងរដ្ឋបាលព្រៃឈើខេត្ត បានឃាត់ខ្លួនកម្មកររបស់ឧកញ៉ា ស្រី...
video

តុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួនអតីតមន្ត្រីបក្សសង្រ្គោះជាតិខេត្តបាត់ដំបងចំនួន៤រូបទៀត ក្រោមហេតុផលចង់ផ្តួលរំលំរដ្ឋាភិបាល

តុលាការក្រុងភ្នំពេញ បានសម្រេចឃុំខ្លួនអតីតមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិខេត្តបាត់ដំបង ចំនួន៤ នាក់ទៀត ពាក់ព័ន្ធការចូលរួមក្នុងផែនការដែលរដ្ឋាភិបាលហៅថា ជាផែនការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។ ការសម្រេចនេះ ធ្វើឡើងក្រោយពេលចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ កាលពីថ្ងៃម្សិលមិញ បានចេញដីកាបង្គាប់ឱ្យនាំខ្លួន អតីតសកម្មជនគណបក្សសង្រ្គោះជាតិខេត្តបាត់ដំបង ៤ ដាច់ដោយឡែកពីគ្នា និងសម្រេចឃុំខ្លួន ពាក់ព័ន្ធបទចោទរួមគំនិតក្បត់...
video

លិខិតជូនការីនិពន្ធដោយ លោក ហឿន វ៉ឹក៖ សហគមន៍ខ្មែរក្នុងទីក្រុងតាកូម៉ានៃរដ្ឋវ៉ាស៊ីនតុនថ្កោលទោសលោក ហ៊ុន សែន ករណីចុះកិច្ចព្រមព្រៀមព្រំដែនជាមួយវៀតណាម

ការចុះហត្ថលេខារបស់ លោកហ៊ុន សែន ជាមួយមេដឹកនាំវៀតណាមកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ជុំវិញលទ្ធផលនៃការបោះបង្គោលព្រុំដែនរវាងប្រទេសទាំងពីរ បាន៨៤% នោះ គឺជាការបំផ្លាញជាតិធ្ងន់ធ្ងរ។ កិច្ចព្រមព្រៀងព្រំដែននេះ បានធ្វើអោយមានការលើកឡើងពីក្រុមអ្នកតាមដានសង្គមថា បានធ្វើអោយបាត់ទឹកដីខ្មែរជាច្រើននិងពុំមានតម្លាភាពសំរាប់ពលរដ្ឋខ្មែរដែលជាម្ចាស់ប្រទេស ដោយសារការចុះហត្ថលេខានោះ ធ្វើឡើងខណៈគណបក្សប្រជាជនកម្ពុជាកំពុងគ្រប់គ្រងរដ្ឋសភាជាតិដោយបក្សតែមួយតាមរយៈការបោះឆ្នោតខុសច្បាប់កាលពីខែកក្កដា ឆ្នាំ២០១៨។
video

សកម្មជនព្រៃឈើ ថារដ្ឋាភិបាលនៅតែគ្មានចំណាត់ការលើក្រុមហ៊ុនដីសម្បទាន និងក្រុមហ៊ុនកែច្នៃឈើ

សកម្មជនព្រៃឈើ អះអាងថា ព្រៃឈើនៅតំបន់ព្រៃឡង់នឹងរងការវិនាសបន្ថែមទៀត ប្រសិនបើរដ្ឋាភិបាលមិនព្រមចាត់វិធានការលើក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ស៊ីងបាយអូទិច(Think Bio Teck)  និងក្រុមហ៊ុនកែច្នៃឈើ Angkor Plywood  Company ដែលរកឃើញថាបានកាប់ឈើនៅតំបន់ព្រៃអភិរក្សមួយនេះ ។ សកម្មជនព្រៃឈើលោក ហេង ស្រស់ យល់ថា មូលហេតុដែលរដ្ឋាភិបាលមិនព្រមចាត់វិធានការក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច និងក្រុមហ៊ុនកែច្នៃឈើទាំងពីរនេះ អាចដោយសារមានអ្នកធំ ឬអ្នកមានអំណាចនៅពីក្រោយ ក្រុមហ៊ុនទាំងនេះតែម្តង។  

នាវាដឹកប្រេងអ៊ីរ៉ង់ត្រូវវាយកំទេចដោយ​កាំជ្រួច​ពីរគ្រាប់ អ៊ីរ៉ង់​ថា​កាំជ្រួចនោះ​បាញ់​ចេញ​ពី​ទឹក​ដី​អារ៉ាប៊ីសាវអូឌិត

នាវាមួយរបស់អ៊ីរ៉ង់ដែលកំពុងដឹកប្រេងនៅលើសមុទ្រក្រហមកៀកនឹងឆ្នេរអារ៉ាប់ប៊ីសាអូឌីតរងការបាញ់ដោយកាំជ្រួចចំនួនពីរគ្រាប់កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១១ ខែតុលា បណ្តាលឲ្យប្រេងនៅលើនាវានោះផ្ទុះហិនហោច នៅជិតនឹងកំពង់ផែសាអូឌីត។ រហូតមកទល់ពេលនេះ គេមានការសង្ស័យទៅលើប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែលអាចជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ីរ៉ង់។ សារព័ត៌មានអន្ដរជាតិ មានដូចជា BBC CNN ជាពិសេស ទីភ្នាក់សារព័ត៌មាន របស់ អ៊ីរ៉ង់ IRNA បានចុះផ្សាយ ថា នាវានេះ មានឈ្មោះថា Sinopa ជាកម្មសិទ្ធិនៃក្រុមហ៊ុនជាតិប្រេងកាតរបស់អ៊ីរ៉ង់។ មានការសង្ស័យថា ដំបូងគឺទៅលើប្រទេសអារ៉ាប់ប៊ីសាអូឌីត តែមន្រ្ដីនៃប្រទេសនេះមិនទាន់អាចធ្វើការឆ្លើយតបបាននោះទេ។
video

តុលាការក្រុងភ្នំពេញសម្រេចកាត់ទោសអតីតសកម្មជនបក្សសង្រ្គោះជាតិម្នាក់ឱ្យជាប់ពន្ធនាគារ១ឆ្នាំ កន្លះ

សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសលើសកម្មជនអតីតបក្សសង្គ្រោះជាតិក្រុងព្រះសីហនុ ខេត្តព្រះសីហនុលោក ម៉ៃ ហុងស្រៀង ឲ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំកន្លះ ពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍។ ការសម្រេចនេះធ្វើឡើងក្នុងបន្ទប់សវនាការ នៃការប្រកាសសាលក្រមលើសំណុំរឿងអតីតសកម្មជនខេត្តព្រះសីហនុរូបនេះកាលពីថ្ងៃម្សិលមិញ។   មេធាវីការពារក្តីលោក ម៉ៃ ហុងស្រៀង គឺលោក...
video

អតីតមន្ត្រីគណបក្សសង្រ្គោះជាតិខេត្តកំពង់ចាមចេញមុខបំភ្លឺថា ខ្លួននៅមានជីវិត ដោយកំពុងជាប់ឃុំនៅពន្ធនាគារ

អតីតអនុប្រធានប្រតិបត្តិស្រុក និងជាសមាជិកក្រុមប្រឹក្សាស្រុកបាធាយខេត្តកំពង់ចាមគណបក្សសង្រ្គោះជាតិ លោក ហម វុទ្ធី  បានចេញមុខអះអាងថា ខ្លួននៅមានជីវិត និងមានសុខភាពរឹងមាំ ដោយមិនមានបញ្ហាអ្វីកើតឡើងចំពោះរូបរាងកាយនិងសុខភាពលោកនោះឡើយ។ ការចេញមុខអះអាងនេះ ធ្វើឡើងក្រោយពេលមានពាក្យចចាមអារ៉ាម និងព័ត៌មានផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយថា លោក ហម វុទ្ធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងធ្វើទារុណកម្មបណ្តាលឱ្យរងរបួសធ្ងន់ធ្ងររហូតដល់ស្លាប់បាត់បង់ជីវិត។
video

ព្រឹទ្ធសភាអាមេរិកបានផ្តល់លុយជាង១រយលានដុល្លារដល់កម្ពុជាដើម្បីទប់ទល់ឥទ្ធិពលចិន

ប្រទេសកម្ពុជា អាចនឹងទទួលបានថវិកាជំនួយពីសហរដ្ឋអាមេរិក ចំនួន ១១៣លានដុល្លារក្នុងឆ្នាំ២០២០ បើរាជរដ្ឋាភិបាលគិតគូរដល់អធិបតេយ្យជាតិរបស់ខ្លួន និង គោ រពរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។ កាលពីចុងខែកញ្ញាកន្លងទៅនេះ គណៈកម្មាធិការកំណត់ថវិកាចំណាយនៃព្រឹទ្ធសភាស.រ.អា បានកំ ណត់ថវិកាសម្រាប់ក្រសួងការបរទេសខាងកិច្ចការទូត និង កម្មវិធីអន្តរជាតិ ដោយបែងចែកសម្រាប់កម្ពុជាក្នុងឆ្នាំសារពើពន្ធ ២០២០ចំនួន១១៣លានដុល្លារ។

MEDIA FEEDS

Popular

video

សកម្មជនបរិស្ថាន ធ្វើធម្មយាត្រាដោយថ្មើរជើងពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដើម្បីទាមទារឱ្យអាជ្ញាធររុះរើសំណង់ខុសច្បាប់នៅតំបន់ឆ្នេរ

សកម្មជនបរិស្ថាន និងសកម្មជនអង្គការចលនាមាតាធម្មជាតិ ព្រមទាំងមានព្រះសង្ឃផង បាននាំគ្នា ធ្វើធម្មយាត្រាដើរពីភ្នំពេញទៅក្រុងព្រះសីហនុ ដើម្បីផ្ញើសារទៅរដ្ឋាភិបាលលោកហ៊ុន សែន ឱ្យចាត់វិធានការ រុះរើសំណង់អាគារខុសច្បាប់ ពិសេសសំណង់កាស៊ីណូចិនមួយកន្លែងនៅកោះរ៉ុងសន្លឹម ឈ្មោះ ជីងទីង ដែលបានសាងសង់ឡើងដោយគ្មានច្បាប់អនុញ្ញាត។ សកម្មជនបរិស្ថាននិងជាសកម្មជនអង្គការចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា បានលើកឡើងនៅថ្ងៃនេះថា ធម្មយាត្រារបស់ពួកលោក បានចាប់ធ្វើឡើងកាលពីថ្ងៃម្សិលមិញ ដោយចាប់ផ្តើមចេញដំណើរដោយថ្មើរជើងចេញពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ...