Friday, October 18, 2019

ព័ត៌មាន

video

បាតុករកូរ៉េខាងត្បូងទាមទារឱ្យលោកមូនចែអ៊ីនចុះចេញពីតំណែងព្រោះតែមាន រដ្ឋមន្ត្រីម្នាក់ជាប់រឿងអាស្រូវពុករលួយ

ចំពោះប្រទេសណា គឺមិនដឹងទេ តែសម្រាប់កូរ៉េខាងត្បូង គឺប្រធានាធិបតី អោយមានតែមានរឿងអាស្រូវបន្តិច គឺងាយនឹងបាត់បង់តំណែង។ ចាប់តាំងពីចុងទសវត្សឆ្នាំ២០០០ មក យ៉ាងហោចណាស់មានប្រធានាធិបតីរបស់ប្រទេសនេះចំនួន៣នាក់ហើយត្រូវបាន                   ដកហូតអំណាចដោយ ចៅក្រម និង ក្រុមរដ្ឋអាជ្ញាដ៏មានឥទ្ធិពល។   កាលពី ថ្ងៃទី៩តុលានេះ ក្រុមអភិរក្សនិយមច្រើនពាន់នាក់បានប្រមូលផ្ដុំគ្នា តវ៉ាប្រឆាំងនឹងរដ្ឋមន្រ្ដី ម្នាក់របស់លោកប្រធានាធិបតី មូនចែអ៊ីន គឺ...
video

លោក ហ៊ុន សែន មិនញញើតចំពោះប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់បរទេសឡើយ

លោក ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍ ទី១០បានប្រកាសជាថ្មីទៀត ដោយមិនញញើតចំពោះការប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសកម្ពុជាឡើយ ដោយថាកម្ពុជាធ្លាប់រងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងនយោបាយយ៉ាងធ្ងន់ធ្ងរ ក្នុងគ្រាលលោកបានដឹកនាំប្រទេសដែលលើកបន្តុបដោយវៀតណាម។ ថ្លែងក្នុងពិធី ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជា នាព្រឹកនេះ លោក ហ៊ុន សែន បានលើកឡើងពីសាវតា ដែលកម្ពុជាធ្លាប់ឆ្លងកាត់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរពីអន្តរជាតិ ប៉ុន្តែកម្ពុជាមិនបានស្លាប់នោះឡើយ។...
video

អង្គការសង្គមស៊ីវិលសហជីពខ្លះបង្ហាញការខកចិត្តត្បិតសេចក្តីព្រាងច្បាប់ស្តីពី ប.ស.ស ត្រូវបានអនុម័តដោយពួកគេមិនបានចូលរួមផ្តល់យោបល់

អង្គការសង្គមស៊ីវិល និងសហជីព ជិត១០ស្ថាប័នផ្សេងគ្នា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបង្ហាញការខកចិត្តជាខ្លាំង ក្រោយពេលសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គមឬ ប.ស.ស មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ និងមិនបានផ្តល់ឱកាសដល់តំណាងពួកគេក្នុងការចូលរួមពិគ្រោះយោបល់។ សេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការ សមាគម និងសហជីពទាំងនោះកាលពីថ្ងៃម្សិលមិញ បានលើកឡើងថាកាលពីថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៩ ពួកគេបានដាក់លិខិតរួមមួយមកលោក...
video

សមត្ថកិច្ចលោកហ៊ុន សែន បន្តចាប់ខ្លួន និងចោទប្រកាន់អតីតមន្ត្រីគណបក្សសង្រ្គោះជាតិបន្ថែមទៀត

អាជ្ញាធរមានសមត្ថកិច្ច របស់លោក ហ៊ុន សែន នៅថ្ងៃនេះ បានបន្តចាប់ខ្លួន និងចោទប្រកាន់អតីតមន្ត្រីនិងសកម្មជនគណបក្សសង្រ្គោះជាតិពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលបន្ថែមទៀត។ អតីតមន្ត្រី និងសកម្មជនបក្សប្រឆាំងដែលត្រូវបានចាប់ខ្លួននៅថ្ងៃនេះ រួមមានលោក អន សាវេន ប្រធានប្រតិបត្តិស្រុកកំពង់សៀម ខេត្តកំពង់ចាម គណបក្សសង្រ្គោះជាតិ និងអ្នកស្រី លី គីមហ៊ាង ហិរញ្ញិកប្រតិបត្តិស្រុកនិងសមាជិកក្រុមប្រឹក្សាស្រុកកំពង់សៀម...
video

លោក វ៉ា គឹមហុង លើកឡើងផ្ទុយពីពលរដ្ឋតាមមូលដ្ឋាន ដោយថាការបោះបង្គោលព្រំដែនមិនធ្វើឱ្យមានអ្នកទឹកភ្នែក

ប្រធានគណៈកម្មការកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង បានថ្លែងការពារនូវកិច្ចការព្រំដែន ដែលរដ្ឋាភិបាលបានធ្វើឡើងកន្លងមក ជាមួយប្រទេសវៀតណាមថា គ្មានភាគីណាមួយ បាត់បង់ទឹកដី ឬខាតបង់នោះឡើយ។ ក្នុងសន្និសីទកាសែត ក្រោយពីបញ្ចប់កិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ នៅវិមានសន្តិភាព កាលពីព្រឹកម៉ិញនេះ លោក វ៉ា គឹមហុង បានពន្យល់សាធារណជន ពីការទទួលបានផលប្រយោជន៍រៀងខ្លួន...
video

បក្សប្រឆាំងនៅ ហៃទី អំពាវនាវអោយបិទស្ថាប័នរដ្ឋដើម្បីផ្ដួលរំលំ រដ្ឋាភិបាលនៅដំណាក់កាលចុងក្រោយ

រឿងរ៉ាវពុករលួយ គឺជាដើមចមតែមួយគត់នៃការបះបោរនៅប្រទេសហៃទី។ បាតុកម្មទាមទារអោយរដ្ឋាភិបាល ដកហូតមន្ត្រីពុករលួយ បានក្លាយជាព្រឹត្តិការណ៍នៃការគាបសង្កត់អោយ លោកប្រធានាធិបតី Jovenel Moise  ចុះចេញពីអំណាច។ គិតមកដល់ថ្ងៃពុធទី៩ ខែតុលានេះ គឺមានរយៈ៤សប្ដាហ៍មកហើយ ដែលបាតុកម្មនៅតែបន្តផ្ទុះឡើង  កាន់តែអាក្រក់និងធ្ងន់ធ្ងរឡើង។ មនុស្សស្លាប់ ក្នុងបុព្វហេតុនេះ កើនឡើង១៧នាក់ ។ គណបក្សប្រឆាំង ដែលឈានមុខគេ ក្នុងការតវ៉ាប្រឆាំងអំពើពុករលួយ...
video

លោក ស ខេង អះអាងថាការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ មិនមែនជាការរឹតដ្បិតសិទ្ធិសេរីភាពនោះទេ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអះអាងថា ការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ ដែលគាំទ្រចលនាលោក សម រង្ស៊ី មិនមែនជាការរឹតដ្បិតសិទ្ធិសេរីភាពនោះទេ។ លោក ស ខេង បានប្រាប់ក្រុមអ្នកសាព័ត៌មានក្រោយពេលបញ្ចប់មហាសន្និបាតអាណត្តិទី២ របស់សមាគមជាតិប្រឹក្សារាជធានី-ខេត្ត នៅព្រឹកថ្ងៃទី០៩ ខែតុលា នេះថារាល់សកម្មភាពដែលបង្ហាញពីបំណងគាំទ្រ ចលនាលោក សម រង្ស៊ី ត្រូវបានគេចាត់ទុកជាសកម្មភាពខុសច្បាប់ ដែលសមត្ថកិច្ចត្រូវចាត់វិធានការភ្លាមៗ។
video

តុលាការខេត្តកំពង់ចាមចោទប្រកាន់សកម្មជនបក្សប្រឆាំងថ្នាក់មូលដ្ឋានពីររូប

តុលាការខេត្តកំពុងចាមសំរេចចោទប្រកាន់បុរសពីរនាក់ពីបទរួមគំនិតក្បត់ពាក់ព័ន្ធនឹងគំរោងវិលត្រឡប់របស់លោក សមរង្ស៊ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខ។ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមនៅថ្ងៃពុធនេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយបង្ហាញអំពីការចោទប្រកាន់លើបុរស ២នាក់ ពាក់ព័ន្ធនឹងបទល្មើសក្បត់ ធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន ក្រោមគំរោងមាតុភូមិនិវត្តន៍របស់លោកសមរង្ស៊ី។ តំណាងអយ្យការបានបញ្ជាក់ថា កាលពីថ្ងៃទី០១...
video

លោកស្រី Carrie Lam កម្មាភិបាលចិនព្រមានថាកងទ័ពមកពីក្រុងប៉េកាំងដើម្បីចូលអន្តរាគមន៍ក្រុងហុងកុងជិតមកដល់ហើយ

អភិបាលក្រុងហុងកុងលោកស្រី Carrie Lam ដែលជាកម្មាភិបាល នៃបក្សកុម្មយនិស្តចិន នៅថ្ងៃអង្គារទី៨តុលានេះបានព្រមានថា កងទ័ពមកពីទីក្រុងប៉េកាំង គឺកងទ័ពចិននឹងចូលធ្វើអន្តរាគមន៍ ប្រសិនបើស្ថានភាពនៃចលនាបាតុកម្ម នៅក្នុងទីក្រុងហុងកុង នៅតែបន្តអាក្រក់ឡើងៗ ទៀតនោះ។ សារព័ត៌មាននៃគេហទំព័រ Mail Online.com បានចុះផ្សាយនៅថ្ងៃនេះថា ការព្រមានរបស់លោកCarrie Lam  គឺបន្ទាប់ពីបាតុករប្រកបដោយហិង្សា បានដុតបំផ្លាញហាងទំនិញ ជាង២០០កន្លែង កាលពីបាតុកម្មចុងសប្ដាហ៍មកនេះ ។
video

អ្នកវិភាគថា លោក សម រង្ស៊ី នឹងមិនបានចូលប្រទេស ប្រសិនបើលោក ហ៊ុន សែន ដើរចូលអន្ទាក់របស់ខ្លួន

ក្រុមអ្នកឃ្លាំមើលនិយាយថា អន្ទាក់នយោបាយរបស់ថ្នាក់ដឹកនាំបក្សប្រឆាំង និងបក្សកាន់អំណាចមានរៀងខ្លួន។ ប៉ុន្តែអ្វីដែលសំខាន់នៅត្រង់ថា តើរវាងលោក សម រង្ស៊ី និងលោក ហ៊ុន សែន អ្នកណាជាអ្នកដើរចូលអន្ទាក់របស់នរណា? អ្នកវិភាគនយោបាយលោក គឹម សុខ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃនេះ ដោយប្រមើលថា  ប្រសិនបើថ្ងៃទី៩ ខែវិច្ឆិកា...

MEDIA FEEDS

Popular

video

សកម្មជនបរិស្ថាន ធ្វើធម្មយាត្រាដោយថ្មើរជើងពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដើម្បីទាមទារឱ្យអាជ្ញាធររុះរើសំណង់ខុសច្បាប់នៅតំបន់ឆ្នេរ

សកម្មជនបរិស្ថាន និងសកម្មជនអង្គការចលនាមាតាធម្មជាតិ ព្រមទាំងមានព្រះសង្ឃផង បាននាំគ្នា ធ្វើធម្មយាត្រាដើរពីភ្នំពេញទៅក្រុងព្រះសីហនុ ដើម្បីផ្ញើសារទៅរដ្ឋាភិបាលលោកហ៊ុន សែន ឱ្យចាត់វិធានការ រុះរើសំណង់អាគារខុសច្បាប់ ពិសេសសំណង់កាស៊ីណូចិនមួយកន្លែងនៅកោះរ៉ុងសន្លឹម ឈ្មោះ ជីងទីង ដែលបានសាងសង់ឡើងដោយគ្មានច្បាប់អនុញ្ញាត។ សកម្មជនបរិស្ថាននិងជាសកម្មជនអង្គការចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា បានលើកឡើងនៅថ្ងៃនេះថា ធម្មយាត្រារបស់ពួកលោក បានចាប់ធ្វើឡើងកាលពីថ្ងៃម្សិលមិញ ដោយចាប់ផ្តើមចេញដំណើរដោយថ្មើរជើងចេញពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ...