Friday, October 18, 2019

ព័ត៌មាន

នគរ​បាល​ចាប់​បានបក្ខ​ពួក​ក្រុម​ចាប់​ជំរិត​ដែលមាន​ឈ្មោះ​អសោច​ម្នាក់ នៅ​ក្នុង​ខណ្ឌឫស្សីកែវ 

មន្ត្រី​នគរបាល​​និយាយ​កាល​ពី​ម្សិល​មិញ​ថា បុរស​អា​យុ​៤៦ឆ្នាំ​ម្នាក់​ ដែល​ជា​​បក្ខ​ពួក​ក្រុម​ចាប់​ជំរិត​​ដែល​មាន​ឈ្មោះ​អ​សោច​នៅ​ក្នុង​ប្រទេស​កម្ពុជាអំឡុង​​ចុង​ទសវត្សរ៍ឆ្នាំ​១៩៩០ ហើយ​ដែល​បាន​គេច​ខ្លួន​ពី​នគរ​បាល​​រយៈពេល​ជាង​១០​ឆ្នាំមក​ហើយ​នោះ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍ ក្នុង​ខណ្ឌ​ឫស្សី​កែវ ក្នុង​រាជ​ធានី​ភ្នំ​ពេញ។ ចន្លោះ​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​១៩៩៨ ឡាំ គឹម​លាង​ បាន​ចូលរួមជាមួយ​ក្រុម​ចាប់​ជំរិត​ ​ដឹក​នាំ​ដោយ សំ ណារ៉ា ដែល​គេ​ស្គាល់​​ថា​ឈ្មោះ “ រ៉ាស្មាច់” និង​ជា​មនុស្ស​ដែល​នគរ​បាលកំពុង​ស្វែង​រក​ចាប់​ខ្លួន​ពាក់​ព័ន្ធ​ការចាប់​ជំរិត​ជាច្រើនលើក​អំឡុងពេល​នោះ​ ព្រមទាំង​ ពាក់​ព័ន្ធ​បទ​ល្មើស​ថ្នាំ​ញៀន​​ដែល​បាន​ប្រព្រឹត្ត​ចាប់​តាំង​ពី​ចាក​ចេញ​ពី​ក្រុមនោះ​មក។ លោក​វរសេនីយ៍​ឯក ខេង ទីតូ អ្នក​នាំ​ពាក្យ​​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​មាន​ប្រសាសន៍​ថា “ ឡាំ គឹម​លាង​ គឺ​ជា​អតី​ត​​​បក្ខ​ពួក​​​ក្រុម ​រា៉ាស្មាច់ ហើយ​បន្ទាប់​ពី  ​បាន​ស្លាប់​ទៅ គឹមលាង​ បាន​ងាក​ទៅ​ជួញ​ដូរ​គ្រឿង​ញៀនជាមួយ​ក្មួយ​ប្រុស​របស់​ខ្លួន ឈ្មោះ​ ឡាំ សុខហេង ដែល​ក៏ត្រូវ​បាន​ចាប់​ខ្លួន​ដែរ​កាល​ពី​ឆ្នាំ​២០០៧”។ លោក​បាន​បន្ថែមថា លោក​មិន​ដឹង​ថា​  ឈ្មោះ គឹម​លាង​ នេះ​មាន​តួនាទី​អ្វីពិត​ប្រាកដ​នៅ​ក្នុង​ក្រុម​ចាប់​ជំរិត​នោះ​ទេ។ កាលពី​ខែ​ សីហា ឆ្នាំ​២០០០ សំ ណារ៉ា ត្រូវ​កម្លាំង​សន្តិសុខ​បាញ់​ត្រូវ​មុខមួយ​គ្រាប់​...

អ្នក​​​បើកតាក់សុីមកពីក្រុម​ហ៊ុន​ Choice Taxi ធ្វើ​កូដកម្ម​ទាម​ទារ​មិន​បង់​ពន្ធលើ​ប្រាក់​ចំណូល​

បុគ្គលិកក្រុមហ៊ុន Choice Taxi បាន​​​ឲ្យ​​​ដឹង​​​ថាក្រុមហ៊ុន​​​តាក់សុី ដែល​​​មាន​​​ម្ចាស់​​​ជា​​​ជន​​​ជាតិ​កូរ៉េ​នេះ​ បាន​​​​​ដក​ការ​​​​សម្រេច​ចិត្ត​​​​របស់​​​ខ្លួន​ក្នុង​​ការកាត់​​​យក​ប្រាក់​ចំណូល​​១០ភាគរយ​​​ពី​​​អ្នក​​​បើក​​បរ​​​តាក់សុី ​សម្រាប់​បង់​​​ពន្ធ​​​លើប្រាក់​​​ចំណូល​​​ កាល​​​ពី​​​យប់មិញ បន្ទាប់​​​ពី​​​អ្នក​​​បើកបរ​​​​តាក់សុី​​​ប្រ​​​ហែល​​​១០០​​​នាក់​​​មក​​​ពី​​​ក្រុមហ៊ុន​​​នេះ បាន​​​ធ្វើ​​​កូដកម្ម​​​​​​នៅ​​​រាជ​​​ធានី​​​ភ្នំពេញ កាល​​​ពី​​​ម្សិលមិញ ដើម្បី​តវ៉ា​នឹង​​​ចំពោះ​​​សេច​​​ក្ដី​​​សម្រេច​​​នេះ ។ លោក ស៊ុន សារ៉ាត អ្នកគ្រប​​​់គ្រង​​​ទូទៅ​​​នៅ​​​ក្រុមហ៊ុន Choice Taxi នេះបាន​​​មាន​​​ប្រសាសន៍ថា ក្រុមហ៊ុននេះ នឹង​​​មិន​​​​កាត់​យក​​​ប្រាក់​​​ពី​​​អ្នក​​​បើកតាក់សុី​​​ទាំង​​​នោះ​​​ទេ ប៉ុន្តែ​ក្រុម​ហ៊ុន​នឹង​ប្រកាន់​ខ្ជាប់​ទៅ​​​​​នឹង​​​គោល​​​​​នយោ​បាយ​របស់​​​ខ្លួនក្នុង​ការ​បង់​ពន្ធ​​​​​​​​​លើ​​​ប្រាក់​​​ចំណូល​​ជំនួស​ឲ្យ​​​​អ្នក​​​បើកតាក់សុី​​​របស់ខ្លួន ។ លោកបាន​​​មាន​​​ប្រសាសន៍​​​ថា “ នៅ​​​ពេល​​​នេះ យើង​​​នឹង​​​ប្រើគោល​​នយោបាយ​​​​​ចាស់។​ក្រុមហ៊ុននឹង​​​បង់ពន្ធ​​​ជាធម្មតា”។ លោក សារ៉ាត ​​​មាន​​​ប្រសាស​​​ន៍​​​បន្ថែមថា “ វាមិនមែន​​​ជា​​​គោល​​​​នយោបាយ​​​​​របស់​ក្រុមហ៊ុន​​​នោះ​​​ទេ។​វាជា​​​​គោល​​នយោបាយ​​​​របស់រដ្ឋ”។ លោក វង្ស​ ចាន់សូរ៉ាវុធ អ្នកបើក​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​បើក​​​តាក់សុ​ី​ទាំង​នោះ​​​​​​​និយាយ​​​ថា​ការ​​​កាត់​​​ប្រាក់​​​នេះ នឹង​​​ធ្វើ​​​ឲ្យ​​​ប៉ះ​ពាល់​​​យ៉ាង​​​ខ្លាំង​​​​ដល់​ប្រាក់​​​ចំណូល​​​តិច​តួច​​​​របស់​​​​ខ្លួន​។ លោក​​និយាយបន្ថែម​​​​ថា “ ឧទា​ហរ​ណ៍ខ្ញុំ​​​រក​​​ប្រាក់​​​ចំណូល​​​បាន​​​៥០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ថ្ងៃ។​ដូច្នេះ​​​១០​​​ភាគរយ​នៃ​ប្រាក់​ចំណូល​នេះ​​គឺ​ស្មើ​នឹង​ប្រាំ​ដុល្លារដែល​ត្រូវ​កាត់​ចេញ​ ហើយ​​ថ្លៃ​​​​សាំង​យ៉ាង​ហោច​ណាស់​១០​ដុល្លារ​​​ក្នុង​​​មួយ​​​ថ្ងៃ។​ដូច្នេះ​​​វា​​​នៅសល់តែ​​​៣​​៥​​​ដុល្លារ​ប៉ុណ្ណោះ”។ ប្រសិន​​​បើ​​​ការ​​​កាត់​​​ប្រាក់​​​ថ្មី​​​នេះ ត្រូវ​​​បាន​​​អនុវត្ត​​​ អ្នក​​​បើក​​​តាក់​​​សុី​សល់​​​​ប្រាក់​​​យក​​​ទៅ​​​ផ្ទះ​​​តែ​​​១២​​​ដុល្លារ​ប៉ុណ្ណោះ​​​​ក្នុង​​​ចំនួន​​​ទឹក​​​ប្រាក់​​​៣៥​​​ដុល្លារ​នេះ​។បើ​​​គ្មាន​​​ការ​​​កាត់​​​ប្រាក់​​​ថ្មី​​​នេះ ពួក​​​គេ​នៅ​សល់​​​​ប្រាក់​​​១៤​​​​​​ដុល្លារ​​​យក​​​ទៅ​​​ផ្ទះ។ លោក ហុ៊ល សេក អនុ​​​ប្រធាន​​​នាយក​​​ដ្ឋាន​ពន្ធ​​​ដា​នៃ​​​​ក្រសួង​​​សេដ្ឋកិច្ច​និង​​ហិរញ្ញ​វត្ថុ បាន​​​បដិសេធ​​​មិន​​​ធ្វើអត្ថាធិប្បាយ។​មន្ត្រី​ក្រសួង​ផ្សេង​ទៀត​ក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ដែរ​ ឬទាក់​​​ទង​​មិន​​​បាន។ កញ្ញា រី លក្ខិណា ប្រធាន​រដ្ឋបាល​​​ក្រុម​​​ហ៊ុន​​​តាក់សុី​​​ Global Meter Taxi បាន​​​និយាយ​ថា ​ក្រុមហ៊ុន​​​របស់​​​​គាត់​បាន​​​​​​បែង​ចែក​ការ​បង់​ពន្ធ​ជូន​រដ្ឋ​ជាមួយ​​អ្នក​​បើក​បរ​​តាក់​សីុ​ ប៉ុន្តែ ចំពោះ​​​តែ​​​អ្នក​​​បើក​​​តាក់សុីណា ដែល​រក​បាន​​​ប្រាក់​​​ចំណូល ៥០០.០០០​​​រៀល ឬ​​​ប្រហែល​​​១២៥​​​​ដុល្លារ ឬ​​​ក៏​​​ច្រើន​​​ជាង​នេះ​​​​​ប៉ុណ្ណោះ​ក្នុង​​​មួយ​​​ខែ ចាប់​​​តាំង​​​ពី​​​ក្រុមហ៊ុន​​​នេះ បាន​​​ចាប់​​​ផ្ដើម​​​ដំណើរការ​​​កាល​​​ពី​​​ឆ្នាំ​​​២០០៨​​​មក ។ កញ្ញាបាន​​​និយាយ​​​ថា “ ក្រុមហ៊ុនបង់ពន្ធ​​​ឲ្យ​​​រដ្ឋ បុគ្គលិក​​​ក៏​​​បង់​​​ពន្ធ​​​ឲ្យ​​​រដ្ឋ​​​ដែរ។ ការ​​​បង់​​​ពន្ធ​​​នេះមាន​ចន្លោះ​ពី​​​៥ភាគរយ​​​​ទៅ​​​​១០​​​ភាគរយ នៃ​​​ប្រាក់ខែ​​​របស់​​​ពួក​​​គេ។ ប្រសិន​​​បើពួក​​​គេ​​​បាន​​​ប្រាក់ចំណូល​​​ច្រើន ពួកគេ​​​ក៏​​​បង់ពន្ធ​​​ច្រើនដែរ”៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ

ក្រម​អ្នក​ស៊ើប​អង្កេត​បារាំង​សើុប​អង្កេត​​ឃាត​កម្ម​លើ​ស្ត្រី​​ជន​ជាតិ​បារាំង ដែល​ប្រទះ​ឃើញ​អណ្ដែត​ទឹក​

នគរ​បាល​និង​មន្ត្រី​ស្ថាន​ទូត​បាន​ឲ្យ​ដឹង​កាល​​ពី​ម្សិល​មិញ​ថា អ្នក​​សើុប​អង្កេត​​បារាំង​មួយ​ក្រុម​ដែល​បាន​មក​​ប្រទេស​កម្ពុជា​កាល​ពីខែ​មុន​​ ដើម្បី​ស៊ើប​អង្កេត​​ការ​ស្លាប់​បុរស​ជន​ជាតិ​បារាំងម្នាក់​និង​កូន​បួន​នាក់​របស់​គាត់​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​នោះ​ ក៏​បាន​ឆ្លៀត​ឱកាស​នេះ​​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​​លើ​ស្ត្រី​ជនជាតិ​បារាំង​ម្នាក់​ឈ្មោះ អូហ្វេលី ប៊េកនីស (OphelieBegnis)​ អាយុ​២៥​ឆ្នាំ​​ ផង​ដែរ។​ ​​​​​សាក​សព​អាក្រាតកាយ​​របស់​ស្ត្រី​ទេសចរ​​បារាំង​នេះ​ត្រូវ​បា​ន​​ប្រទះ​ឃើញ​អណ្ដែត​​ទឹក​ក្បែរ​​​មាត់​ស្ទឹង​​ នៅ​ក្នុង​សង្កាត់​អណ្ដូង​ខ្មែរ ក្រុងកំពត​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ដោយ​មាន​ស្នាម​​របួសក្បាល ​និង​ដៃ។​ កញ្ញា​ អូហ្វេលី ស្នាក់​នៅ​ឯ​ផ្ទះ​សំណាក់ ឡេ ​ម៉ង់គីយេ នៅ​ក្នុង​សង្កាត់​ទឹក​ឈូ ហើយ​គេ​បាន​ឃើញ​​គាត់​ចុង​ក្រោយ​ពេល​គាត់​​​ជិះ​កង់​​ចេញ​ពី​ផ្ទះ​សំណាក់​នេះ ​មួយ​ថ្ងៃ​មុន​ពេល​ប្រទះឃើញ​សាក​សព​គាត់​។ ​ការ​ស៊ើប​អង្កេត​របស់​មន្ត្រី​​មូល​ដ្ឋាន​នោះ​មិន​អាច​រក​ឃើញ​ជន​​សង្ស័យ​ណា​មួយ​​​ឡើយ​ ហើយ​​ថែម​ទាំង​បាន​សន្យា​​ផ្ដល់​រង្វាន់ចំនួន​២.៥០០​ដុល្លារ សម្រាប់​អ្នក​ដែល​រក​ឃើញ​ភ័ស្តុតាង​។​ កាល​ពី​ពីរ​សប្ដាហ៍​កន្លង​ទៅ មន្ត្រី​បារាំង​​មួយ​ក្រុម​មានគ្នា​១០​នាក់ ​គឺ​ចៅ​ក្រម​ស៊ើប​អង្កេត​ម្នាក់​អម​ដំណើរ​ដោយ​អ្នក​វិទ្យា​សាស្ត្រ​​កោសល្យ​វិច័យ​និង​នគរ​បាល​​ បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​​លើ​ការ​ស្លាប់​របស់​លោក​ ឡូរ៉ង់ វ៉ាល្លី​យេ (Laurent Vallier)​អាយុ​៤២​ឆ្នាំ​ និង​កូន​បួន​នាក់​របស់​គាត់​ ​ហើយ​គេ​បាន​រក​ឃើញ​​សាក​សព​របស់​ពួកគេ​នៅ​ក្នុង​រថ​យន្ដ​របស់​គាត់​​ ដែល​​លិច​ក្នុង​​ស្រះ​​ទឹក​កាល​ពី​ខែ​មករា​ ឆ្នាំ​២០១២។ ទោះ​បី​ជា​នគរបាល​កម្ពុជា​​បាន​​និយាយ​ថា ការ​ស្លាប់​នេះ​​​ទំនង​ជា​ការ​ធ្វើ​អត្តឃាត​​ក៏ដោយ​​ក៏​អ្នក​ស៊ើប​អង្កេត​បារាំង​​បាន​និយាយ​ថា...

លោកនាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ប្រាប់​អ្នក​បោះឆ្នោត​ឲ្យ​ងាកទៅរក​កូន​ប្រុស​របស់លោក​ទាំងបីនាក់​

ថ្លែងទៅកាន់​សមាជិក​គណបក្ស​ប្រជា​ជន​កម្ពុជា​និង​អ្នក​ភូមិ​រាប់​ពាន់​នាក់​ លោក នាយក រដ្ឋ​មន្ត្រី​ ហ៊ុន សែន កាលពី​ម្សិល​មិញ​បាន​ស្នើ​ឲ្យ​សាធារ​ណ​ជន​ងាក​ទៅ​កូន​ប្រុស​របស់​លោកទាំង​បី​នាក់​វិញ គឺ ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត និង​ ហ៊ុន ម៉ានី ប្រសិន​​បើ​ពួកគាត់​ត្រូវ​ការ​ជំនួយ​ពី​គណបក្ស​​​កាន​់​អំណាចនេះ។ បើទោះ​ជា​លោក ហ៊ុន សែន បាន​បេ្តជ្ញា​ថា នឹង​កាន់​អំណាច​​រាប់​​ទសវត្សរ៍​ទៀត​ក៏​ដោយ​ក៏កូនប្រុសរបស់​លោកនាយក​រដ្ឋ​មន្ត្រី​បាន​​ចូល​កាន់​តួ​នាទី​ដ៏សំខាន់ៗ​ក្នុង​ជួរ​កងទ័ព ឬ​ក្រុម​​ដែល​មាន​ទំនាក់​ទំនង​នឹង​គណបក្ស​ប្រជា​ជន​កម្ពុជាដែរ។ ដោយ​បង្ហាញ​ជា​លើក​ដំបូង​ពី​ការ​ចូល​ប្រឡូក​ក្នុង​ឆាក​នយោ​​បាយ ថ្មីៗនេះ​គណបក្ស​ប្រជា​ជន​កម្ពុជា​ បាន​បញ្ជាក់​អំពី​ផែន​​ការ​​របស់​លោក ហ៊ុន ម៉ានី ​ដើម្បី​​ឈរ​ឈ្មោះក្នុង​ការ​បោះ​ឆ្នោត​​នាពេល​ខាង​មុខនេះ។ លោកនាយក​រដ្ឋ​មន្ត្រី​បាន​ថ្លែង​ទៅ​កាន់​ប្រជា​ពល​រដ្ឋ​ដែល​បាន​ចូលរួមក្នុង​ពិធី​បញ្ចុះ​ខណ្ឌ​សីមាព្រះ​វិហារ​ថ្មី​នៅ​ក្នុង​ស្រុក​ត្បូង​ឃ្មុំ​ ខេត្ត​កំពង់​ចាមថា “ ថ្ងៃនេះ...

កង្វះ​ថាម​ពល​អគ្គិសនី​នាំ​ឲ្យ​ខ្វះ​​ទឹក​ប្រើ​ប្រាស់​​ក្នុង​ខេត្ត​ព្រះ​សី​ហនុ

អ្នក​គ្រប់​គ្រងក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ទឹក​​លើក​ឡើង​កាល​ពី​ម្សិល​មិញ​ថា កង្វះ​ទឹក​ដែល​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​​គ្រួសារ​នៅ​ក្នុង​ខេត្ត​ព្រះ​សី​ហនុ​គ្មាន​ទឹក​ស្អាតប្រើប្រាស់​ក្នុង​រយៈពេល​​មួយ​​សប្ដាហ៍​មក​នេះ​ បាន​កើត​មាន​ឡើង​បន្ទាប់​ពីអាជ្ញាធរ​ខេត្ត​បានស​ម្រេច​​ដាក់​កម្រិត​ក្នុង​ការ​ផ្គត់​ផ្គង់​អគ្គិសនី​ទៅ​​​​ឲ្យ​​​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ទឹក​ឯក​ជនមួយ​នៅ​ក្នុង​ក្រុង​ទេស​ចរណ៍​នេះ។ ​​លោក ងី ស៊ុន អ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​ទឹក​ស្អាត​​ អាន​កូ ​មានប្រសាសន៍​ថា ដោយប្រឈម​​នឹង​ការ​ផ្តាច់​​ចរន្ដ​អគ្គិសនី​​​ជា​ច្រើន​កន្លែង​​នៅទូ​ទាំង​ប្រទេស​នោះ​ មន្ត្រី​ក្រុម​ហ៊ុន​អគ្គិសនី​កម្ពុជា​កាល​ពី​ដើម​ខែនេះ​បាន​សម្រេច​​ដាក់​កម្រិតថាម​ពល​​អគ្គិសនី​សម្រាប់ក្រុម​ហ៊ុន​ផ្គត់ផ្គង់​ទឹក​​ស្អាត​ អាន​កូនៅរមណីយ​ដ្ឋាន​​ទឹក​ធ្លាក់​ក្បាលឆាយ​ ដោយ​បង្វែរ​ថាម​ពល​នោះ​​ទៅ​ឲ្យ​​ប្រជា​ពល​រដ្ឋ​និង​​អ្នក​ប្រកប​អាជីវកម្ម​​នៅ​ក្នុង​ខេត្ត​ព្រះ​សី​ហនុ​វិញ។ ​លោកបាន​បន្ថែម​ថា ការ​ធ្វើ​បែប​នេះ ការ​​បូប​ទឹក​នៅ​ក្បាល​ឆាយ​លែង​ដំណើរ​ការ​ ចំណែក​ឯ​បឹង​ព្រែក​ទប់​​ដែល​ជា​អាង​ស្តុក​ទឹក​របស់​រដ្ឋ​ដែល​អាច​ស្តុក​ទឹក​រហូត​ដល់​កន្លះ​លាន​ម៉ែត្រ​គូ​ប​អំឡុង​រដូវ​វស្សា​នោះ​ ក៏​រីង​​យ៉ាង​ឆាប់​រហ័សដោយ​សារតែ​តម្រូវ​ការ​ទឹក​ខ្ពស់​ពេក​។ លោក ងី ស៊ុន ​បន្ដ​ថា “ ទឹក​ក្នុង​  ចាប់​ផ្ដើម​រីង​យ៉ាង​​លឿន​​ នៅ​ពេល​ដែល “ ទឹក​ធ្លាក់​ក្បាល​ឆាយ​” មិន​អាច​ផ្គត់​ផ្គង់​ទឹក​បាន​គ្រប់​គ្រាន់ ដោយ​សារកង្វះ​ចរន្ដ​អគ្គិសនី​​​”។​​​​​​ ​ក្នុង​​សេចក្តី​ប្រកាស​មួយ​ផ្ញើ​ជូន​អតិ​ថិជន​កាល​ពីថ្ងៃទី​២០​ ខែ​មី​នា មន្ទីរ​ឧស្សាហកម្ម​ រ៉ែ​ និង​ថាម​ពលខេត្ត​ដែល​ត្រួត​ពិនិត្យ​​អាជ្ញាធរ​ផ្គត់​ផ្គង់​ទឹកក្នុង​ខេត្ត​ព្រះ​សី​ហនុ បាន​ធ្វើ​​ការ​អំពាវ​នាវ​បន្ទាន់​មួយ​ដល់​ប្រជា​ពលរដ្ឋឲ្យ​ជីក​អណ្ដូង​ទឹក​ផ្ទាល់​ខ្លួន ព្រោះ​បឹង​ព្រែក​ទប​់​ស្ទើរ​តែ​រី​ង​ស្ងួត​ទៅ​ហើយ។​ លោក...

អ្នក​សង្កេត​ការ​ណ៍បោះ​ឆ្នោត​៖ អ្នក​ ​បោះ​ឆ្នោតចំនួន​​១,២៥​លាន​នាក់​ អាច​​បាត់​ឈ្មោះ​​ពេល​បោះឆ្នោត

គណៈកម្មាធិការ​សម្រាប់​​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ប្រជា​ពលរដ្ឋ​​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ប្រមាណ​១,២៥លាន​នាក់​អាច​បាត់បង់​សិទ្ធិ​​របស់​ខ្លួន​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ឆ្នាំ​២០១៣ ដោយ​សារ​កំហុស​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ​អំឡុង​ពេល​ចុះ​ឈ្មោះ​​បោះ​ឆ្នោត​និង​ការ​ធ្វើ​វិសោធនកម្ម​នៃ​​​ដំណើរការ​ពិនិត្យ​ឈ្មោះ​អ្នក​​បោះ​ឆ្នោត​​​ឡើង​វិញ។ អ្នក​ស្រាវ​​ជ្រាវ​របស់​គណៈកម្មាធិការ​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិ​ធម៌​នៅ​កម្ពុជា​ ដែល​បាន​ត្រួត​ពិនិត្យ​លើ​ដំណើរ​ការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ និង​​ពិនិត្យ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ចុង​ក្រោយ​បាន​រក​ឃើញ​ថា គណៈកម្មាធិការ​​ជាតិ​​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​ចុះ​ឈ្មោះ​ប្រជា​ពលរដ្ឋ​ចំនួន​៣០០,០០០នាក់​ថែម​ទៀត​ លើស​ពី​​ឈ្មោះ​ពិត​របស់​អ្នក​បោះ​ឆ្នោត​។ ​គណៈកម្មាធិការ​សម្រាប់​ការ​បោះ​ឆ្នោត​​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​ បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​លម្អិត​មួយ​ដែល​មាន​កម្រាស់​​៥៨ទំព័រ​ថា “ គណៈ​កម្មា​ធិការ​សម្រាប់​​​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិ​ធម៌​​នៅ​កម្ពុជា​បាន​រក​ឃើញ​ថា ប្រជាពលរដ្ឋ​​ដែល​បាន​ចុះ​ឈ្មោះ​ចំនួន​​ប្រហែល​១៣,៥​ភាគ​រយ​មិន​មាន​ទិន្នន័យ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១២ សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ទេ ដែល​ឈ្មោះ​របស់​ពួកគេ​មិន​អាច​រក​ឃើញ​ឬ​ឈ្មោះ​របស់​ពួកគេ​ត្រូវ​បានគេ​​ផ្លាស់​ប្តូ​រ​ទាំង​ស្រុង”។ របាយ​ការណ៍​នោះ​បាន​លើក​ឡើង​បន្ត​ថា​ “ នេះ​មាន​ន័យ​ថា ឈ្មោះ​របស់​ប្រជា​​​ពលរដ្ឋ​ខ្លះ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ ដែល​បាន​ចុះ​ឈ្មោះ​ចំនួន​១,២៥លាន​នាក់​ ទំនង​ជា​បាត់​បង់​​សិទ្ធិ​របស់​ខ្លួន​ក្នុង ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៣ ខាង​មុខ​នេះ”។ នៅ​ក្នុង​របាយ​ការ​ណ៍​សង្ខេប​មួយ​អម​ជា​មួយ​របាយ​ការ​ណ៍​នេះ​ លោក គល់ បញ្ញា នាយក​​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​មាន​ប្រសាសន៍​ថា ​ការ​រក​ឃើញ​កំហុស​ដ៏​ច្រើន​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នោះ​ធ្វើ​ឲ្យ​គាត់​មាន​ “ ​ក្តី​កង្វល់​យ៉ាង​ខ្លាំង” ​អំពី​ការ​បោះ​ឆ្នោត​ជាតិ​។ លោក បញ្ញា បាន​​មាន​ប្រសាសន៍​បន្ត​ថា​  “ គណៈ​​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​​​គួរ​ជា​​អ្នក​ទទួល​ខុស​ត្រូវ​សម្រាប់​បញ្ហា នេះ​ដើម្បី​​រៀប​ចំ​ការ​ពិភាក្សា​​​ស្វែង​រក​មធ្យោបាយ​មួយ​ប្រសើរ​ជាង​នេះ​ ដើម្បី​លើក​ស្ទួយ​មុខ​មាត់​នៃ​ ការ​បោះឆ្នោត​”។ ការ​​ព្រមាន​ជាមុន​នេះ​បាន​ធ្វើ​ឲ្យ​នឹក​ឃើញ​​នូវ​ របាយការណ៍​​មួយ​ផ្សេង​ទៀត​របស់​​គណៈ​កម្មាធិការ​សម្រាប់​ ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​​នៅ​កម្ពុជា​កាលពី​ឆ្នាំមុន​ ដែល​បាន​រក​ឃើញ​ថា ប្រជា​ពល​រដ្ឋមាន​សិទ្ធិ​បោះ​ឆ្នោត​ប្រហែល​១,៥លាន​នាក់​អាច​ប៉ះ​ពាល់​នៅ​ក្នុង​​ ការ​បោះឆ្នោត​ឃុំ​-សង្កាត់​​កាល​ពី​ខែ​មិថុនា​​ដោយ​សារ​មាន​កំហុស​នៅ​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​។ គណៈ​កម្មា​ធិការ​សម្រាប់​ ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​បង្ហាញ​ថា “ មាន​ការ​រីក​ចម្រើន​តិច​តួច​” ពី​ឆ្នាំ​២០០៧ និង​ឆ្នាំ​២០០៨ ប៉ុន្តែ តាម​ការ​ពិត​ការ​ចុះ​ឈ្មោះ​​បោះឆ្នោត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​បច្ចុប្បន្ន​នេះ ​សម្រាប់​ការ​បោះ​​ឆ្នោត​ជាតិ​នៅ​ខែ​កក្កដា គួរឲ្យ​បារម្ភ​។ របាយការណ៍​របស់​គណៈកម្មាធិការ​សម្រាប់​ការបោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិ​ធម៌​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា “ ភាព​ខុស​ឆ្គង​ក្នុង​ការ​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​គឺ​ជា​រឿង​មិន​ធម្មតា​ទេ ដោយ​សារ​អ្នក​បោះ​ឆ្នោត​ទាំង​នោះ​បច្ចុប្បន្ន​នេះ​កំពុង​រស់​នៅ​ក្នុង​ឃុំ​របស់​ខ្លួ​ ហើយ​បាន​ចុះ​ឈ្មោះ​របស់​ពួកគេ​ក្នុង​ឃុំ​របស់​ខ្លួន​ផង​ដែរ។ ទោះ​បី​ជា​យ៉ាង​ដូច្នេះ​ក៏ដោយ ក៏​ឈ្មោះ​របស់​ពួកគេ​ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២​ផង​ដែរ។ ម្យ៉ាង​វិញ​ទៀត​គណៈកម្មា​ធិការ​ជាតិ​រៀប​​ចំ​ការ​បោះ​ឆ្នោត​បាន​សម្រេច​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ចំនួន​៤៦៨,៤៨៥​នាក់​ គឺ​ប្រហែល​៥ភាគរយ​នៃ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២ ។ គណៈកម្មាធិការ​​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ក៏​បាន​លើក​ឡើង​អំពី​ចំនួន​ប្រជា​ពល​រ​ដ្ឋ​​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត ដែរ ហើយ​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​កាលពី​ខែ​តុលា​​ ដែល​ភាគ​ច្រើន​ពួកគេ​មាន​អាយុ​១៨ឆ្នាំ​ គិត​ចាប់​ផ្តើម​ពី​ខែ​កញ្ញា ឆ្នាំ​២០១១​មក​ ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ចំនួន​៩១៦,៧៥៧នាក់​ ដែល​ឈ្មោះ​ទាំង​អស់​នេះ​ភាគ​ច្រើន​គឺ​ខុស​គ្នា​នឹង​ឈ្មោះ​ពិត​ទាំង​អស់​នោះ។ គណៈកម្មាធិការ​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​បាន​លើក​ឡើង​ទៀត​ថា “ ចាប់​តាំង​ពីពេល​នោះ​មក​ការ​ព្យាកររបស់​គណៈកម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​.... ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​គឺ​តែង​តែមាន​កំហុស​ជានិច្ច”។...

ដោយ​សារ​ខ្វះ​​ទឹក​ អង្គភាព​ពន្លត់​​​ អគ្គិភ័យក្រុង​ព្រះ​សីហនុ​​មិន​អាច ​​ពន្លត់​​អគ្គិភ័យ​បាន​ទាន់​ពេល ​

កង្វះ​ទឹក​នៅ​ក្នុង​ក្រុង​ទេសចរណ៍ គឺ​ក្រុង​ព្រះសីហនុ​​ បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​​ផ្ដល់​យោបល់​ដល់​ពាណិជ្ជករ​ជា​ច្រើន​​ឲ្យ​ជីក​អណ្ដូង​ផ្ទាល់​ខ្លួន​ នៅ​ពេល​តម្រូវ​ការ​​ជា​មូល​ដ្ឋាន​​អាច​​ផ្គត់​ផ្គង់​​​បាន​​តែ​៥០​ភាគរយ​ប៉ុណ្ណោះ​​ បន្ទាប់​ពីអាកាស​ធាតុ​ក្ដៅ​ខ្លាំង​បាន​ធ្វើ​ឲ្យ​អាង​ស្ដុក​ទឹក​តែ​មួយ​គត់​របស់​អ្នក​ផ្គត់​ផ្គង់​ទឹក​ រីង​ស្ងួត​នោះ​។ ស្ថាន​ភាព​នេះ​ធ្ងន់​​ណាស់​ កាល​ពី​ម្សិល​មិញដោយ​អង្គភាព​ពន្លត់​អគ្គិភ័យ​ក្រុង​ព្រះ​សីហនុ​មិន​អាច​ពន្លត់​អគ្គិភ័យ​មួយ​ ក្នុង​ខណ្ឌ​ ដែល​មាន​ភ្ញៀវ​ទេស​ចរ​​ច្រើន​តាម​បណ្ដោយ​ផ្លូវ​ដ៏​មមាញឹក​មួយបាន​ ពី​ព្រោះ​រថយន្ដ​ពន្លត់​​អគ្គិ​ភ័យ​​អស់​ទឹក ហើយ​ក្រុម​ពន្លត់​អគ្គិភ័យ​មិន​អាច​តភ្ជាប់​បំពង់​ទឹក​ក្នុង​មូល​ដ្ឋាន​​ ដើម្បី​ពន្លត់​អគ្គិភ័យ​នោះ​បាន។ គ្មាននរណា​ម្នាក់​រង​របួស​នោះ​ទេ ក្នុង​ហេតុ​​ការ​ណ៍​កើត​មាន​អគ្គិភ័យ​នេះ​។​​​​​​​​​ អគ្គិភ័យ​នេះ​បាន​ចាប់​ផ្ដើម​ឆាប​ឆេះ​នៅ​ម៉ោង​ប្រហែល​១១ និង​៤០​នាទី​ថ្ងៃ​ត្រង់​ ហើយ​ត្រូវ​បាន​​ធូរស្រាល​​បន្តិច​វិញ​ ​ពេល​​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​ប្រើ​ទឹក​នៅក្នុង​រថយន្ដ​របស់​ខ្លួន​ មុន​ពេល​ទឹក​នេះ​អស់​ ហើយ​​បាន​ព្យាយាម​ភ្ជាប់​​បំពង់​បាញ់​ទឹក​របស់​ខ្លួន​ទៅ​នឹង​ក្បាល​ម៉ាស៊ីន​ទឹក​​ ដែលគ្មាន​ទឹក។ ​ដល់​​ម៉ោង​២រសៀល​ ក្រុម​​អ្នក​ពន្លត់​អគ្គិភ័យ​អាច​តភ្ជាប់​ជាមួយ​នឹង​កន្លែង​ផ្គត់​ផ្គង់​ទឹក​បន្ទាន់​មួយ ហើយ​បាន​ពន្លត់​អគ្គិភ័យ​នេះ​ឲ្យ​រលត់​ ប៉ុន្ដែ មិន​​អាច​ពន្លត់​បាន​​មុន​ពេល​អគារ​ពាណិជ្ជកម្ម​ទាំង​បួន​ត្រូវ​បាន​ឆាប​ឆេះ​ទាំង​ស្រុង​ឡើយ​។ លោក​ តាក់ វ៉ាន់ថា អធិការ​នគរបាល​ខេត្ត​ព្រះសីហនុ​ បាន​មាន​ប្រសាសន៍​ថា​ “ យើង​បាន​ប្រើ​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចំនួន​១៥​គ្រឿង​​ដើម្បី​ពន្លត់​អគ្គិភ័យ​​នេះ​ ហើយ​បន្ទាប់​មក​បាន​ស្នើ​ឲ្យ​រដ្ឋាករ​ទឹករាជ​ធានី​ភ្នំពេញ​បើក​​បំពង់​ទឹក​បន្ទាន់​មួយ​សម្រាប់​អាជ្ញាធរ​របស់​យើង​ពន្លត់​អគ្គិភ័យ​នេះ​”។ លោក​បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​គិត​ថា ការ​ខូច​ខាត​ និង​ការ​បំផ្លិច​បំផ្លាញ​អាច​តិច​ជាង​នេះ​ ប្រសិន​បើ​យើង​មាន​ទឹក​គ្រប់​គ្រាន់​”។ លោក​បាន​បន្ដ​ថា នគរបាល​នៅ​មិន​ទាន់​កំណត់​មូលហេតុ​ និង​ប្រភព​នៃ​អគ្គិភ័យ​​នេះ​បាន​នៅ​ឡើយ​ទេ​។ អគារ​ពាណិជ្ជ​កម្ម​នៅ​តាម​បណ្ដោយ​ផ្លូវ​ដ៏​មមាញឹក​ ដែល​​រង​ការ​ខូច​ខាត និង​បំផ្លិច​បំផ្លាញ​ទាំង​ស្រុង​នេះ​ ​​រួម​មាន​ផ្ទះ​សំណាក់​ Monkey Republic ផ្ទះ​សំណាក់ Mick and Craig's ហាង​លក់​សម្ភារមុជ​ទឹក​ ព្រម​ទាំង​​បារ និង​ភោជនីយដ្ឋាន​...

គណបក្ស​​​សិទិ្ធមនុស្ស​​​តែងតាំង​​​លោក សឺន ស៊ូប៊ែរ្ដិ៍ ជាប្រធាន​​​គណបក្ស​ថ្មី​​​នៅ​​​មុន​​​ការ​​​​​​បោះ​​​ឆ្នោត​​​ជាតិ

កាល​​​ពី​​​​​​ម្សិល​​​មិញ គណបក្ស​​​សិទិ្ធ​​​មនុស្ស ​បាន​​​តែង​​​តាំង​​​​​ប្រធាន​​​គណបក្ស​ថ្មី​​​មួយ​​​រូប​​​​​​ជា​​​ផ្លូវ​​​ការ​​​ដើម្បីជំនួស​​​លោក កឹម សុខា ដែល​​​​​​បាន​លា​​​ឈប់​​​ពី​​​មុខតំណែង​​ជា​​​ប្រធាន​​​គណ​បក្ស​​​​នេះ ទៅ​ធ្វើ​​​​ជា​​​អនុប្រធាន​​​នៃ​​​សម្ពន្ធ​គណ​បក្ស​​​ប្រឆាំង ដែល​​​ទើប​​​បង្កើត​​​ថ្មី ដើម្បី​​​​ចូល​រួម​​​​​ក្នុង​​​​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នៅ​​​ក្នុង​​​ឆ្នាំ​នេះ ។ លោក កឹម សុខា នឹង​​​​ត្រូវ​​​​ជំនួស​​​ដោយ​​​លោក សឺន សូ៊ប៊ែរ្ដិ៍ ជាទី​​​​​​ប្រឹក្សា​​​មួយ​​​រូប​​​របស់​​​អតីត​​​ព្រះ​មហាវីរក្សត្រ​ ព្រះ​​​បរម​​​រតនកោដ្ឋ​​​នរោត្ដម សីហនុ បាន​​​ពន្យល់​​​នៅ​​​ក្នុង​​​​សមាជ​វិមញ្ញរបស់​​​​​​​​​​គណបក្ស​​​ថា លោក កឹម​​​ សុខា បាន​​​លាលែង​​​ពី​ប្រ​ធាន​គណបក្ស​សិទ្ធិ​មនុស្ស​ជា​​​ផ្លូវការ ដើម្បី​​​ទទួលមុខ​​​តំណែង​​​របស់​​​លោក​​​នៅ​​​ក្នុង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ជា​​​គណបក្ស​​​មួយ​​​ដែល​​​ត្រូវ​​​បាន​​​​​​បង្កើត​​​ឡើង​​​បន្ទាប់​​​ពីការ​​​ច្របាច់​​​បញ្ចូល​​​គ្នា​​​រវាង​​​​គណបក្ស​​​ សម រង្សុី​​​​ និង​គណបក្ស​សិទ្ធិ​មនុស្ស​​ នៅ​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នៅ​​​ខែ​​​កក្កដា ខាង​​​មុខ​​​នេះ ។ លោក កឹម សុខា បាន​​​ថ្លែង​​​ប្រាប់​​​​​​សមាជិក​​​សមាជិការ​គណបក្ស​​​សិទិ្ធ​​​ម​​​នុស្សជាង​​​១.០០០​នាក់ ដែលបាន​​​ចូលរួម​​​​​​ក្នុង​​​សមាជវិសាមញ្ញ​នៅ​​​ទីស្នាក់ការ​​​របស់​​​គណ​​​បក្ស​​​នៅក្នុង​ខណ្ឌ​​​ទួល​គោក​​​រាជធានី​​​ភ្នំពេញ​​​ថា “ ហេតុផល​​​ដ៏​​​សំខាន់ ដែល​​​ខ្ញុំ​​​បើកសមាជវិសាមញ្ញ​​​​នៅ​​​ថ្ងៃ​​​នេះ​​​ គឺ​​​ដើម្បី​​​ផ្តល់​ឱកាស​ឲ្យរូប​​​​ខ្ញុំ​​​​បាន​​​​សុំលា​ឈប់​​​ពីប្រធានគណបក្ស​​​សិទិ្ធ​​​មនុស្ស​​​​​ទៅ​​​​​ទទួល​​​​​​​មុខ​​​តំណែង​​​មួយ​ក្នុង​បេសកកម្ម​ជាប្រ​វត្តិ​សាស្រ្ត​​​​​​​​ជា​​​មួយ​​​នឹង​​​លោក សម រង្សុី​​​ ដើម្បី​​​ដឹក​​​នាំ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​”។ លោក កឹម សុខា ក៏​​​បាន​​​យក​​​ឱកាស​​​នេះ​​​ធ្វើ​​​ការ​​​រិះ​​​គន់ លោកនាយក​​​រដ្ឋមន្ត្រី ហ៊ុន​​​សែន ​​​ផង​​​ដែរ ដោយ​​​បាន​ថ្លែង​​​ថា លោក​​​ ហ៊ុន សែន មិន​​​អាច​​​​​​ប្រៀប​​​​​​​ជា​​​មួយ​​​នឹង​​​លោក​​​ សម រង្សុី ​បាន​ទេ ដែល​​​​​បច្ចុប្បន្ន​​​នេះកំពុង​​​​​រស់នៅ​ដោយ​និរទេស​​​ខ្លួន​​​នៅក្នុង​ប្រទេស​​​បារាំង ដើម្បី​​​គេច​​​​ពី​​​ទោស​ជាប់​ពន្ធនាគារ​ពី​បទ​​​​ចោទ​​​ប្រកាន់​​​មួយ​​​ចំនួន​ដែល​​​គេ​​​ជឿ​​ថា ​ជា​​​រឿង​នយោបាយ។ លោកបាន​​​មាន​​​ប្រសាស​​​ន៍​​​បន្ត​ថា “ បើ​​​ធ្វើ​ការ​​​ប្រៀបធៀប​​​​អំពី​​​ភាព​​​ប៉ិន​​​ប្រសប់​​​របស់​ពួក​គេ​នោះ យើង​មិន​ចាំ​បាច់​ធ្វើ​ការ​ប្រៀប​ធៀប​ទេ។ ​​ប្រ​សិន​បើ​លោក ​សម​​​ រង្សុ​ី ​​​​ជា​​​​គ្រូ​​​​​​បង្រៀន​​វិញ លោកនឹង​​​បង្រៀន​នៅ​ថ្នាក់​​​​​មហា​​​វិទ្យា​​​ល័យ ឬ​​​យ៉ាង​​​ហោច​​​ណាស់ក៏​នៅ​​​ថ្នាក់​​​វិទ្យា​​​ល័យ​​​​​​​ដែរ។ ​​​ប៉ុន្តែលោក​​​នាយក​​​រដ្ឋ​មន្ត្រី​​​​នាពេល​​​បច្ចុប្បន្ន​​​នេះ​​​វិញ ប្រសិន​បើ​​​លោក​​​ទៅ​​​សាលា​​​រៀន​​​វិញ ​គឺ​លោកអាច​បង្រៀន​​​​ត្រឹម​​​តែ​​​ថ្នាក់បឋមសិក្សាប៉ុណ្ណោះ។​ ហើយ​លោក ក៏​​​មិន​​​អាច​​​ធ្វើ​​​ជា​​​សិស្ស​​​របស់​​​លោក សម រង្ស៊ី បានទៀត​ផង​”។ លោកបាន​​​មាន​​​ប្រសាស​​​ន៍​​​បន្ត​​​ថា​“ នរណា​​​​ ក៏​​​ដឹង​​​ដែរ​​​ថា មេដឹក​​​នាំ​​​នា​​​ពេល​​​បច្ចុប្បន្ន​​​នេះ ​ប្រព្រឹត្ត​​​អំពើ​​​ពុក​​​រលួយ ជា​​​មេដឹក​​​នាំ​​​ផ្ដាច់​ការ​ដែលបាន​​​​បំផ្លិច​​​បំផ្លាញ​​​ព្រៃឈើ និង​​​រំលោភ​​​សិទិ្ធ​​​មនុស្ស”។ ទោះបី​ជា​បច្ចុប្បន្ន​នេះ​​​​​គណ​​​បក្ស​​​ទាំង​​​ពីរ​​​​នឹង​​​​​​​​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​ធ្វើ​យុទ្ធនាការ​​​បោះ​​​ឆ្នោត​​​ដើម្បី​គណបក្ស​សង្គ្រោះ​ជាតិ​​​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​នៅ​​​​​ខែ​​​កក្កដា​​​ខាង​​​មុខ​​​នេះ​ក៏​ដោយ​ ក៏​គណ​​​បក្ស​​​សិទិ្ធ​​​មនុស្ស និង​​​គណបក្ស​​​សម​​​ រង្សុី នឹង​​​បន្ត​​​ការ​ងារ​របស់​ខ្លួន​ដដែល​​​​ចាប់​​​តាំង​​​ពី​​​គណបក្ស​​​ទាំង​​​ពីរ មាន​​​ក្រុម​​​ប្រឹក្សា​​​ឃុំ-សង្កាត់ ដែល​​​បានជាប់​ឆ្នោត​​កាល​​​ពី​​​ឆ្នាំ​​​មុនដដែល​ ។ លោក សឺន ស៊ូបែ៊រ្ដិ៍ ជា​​​អតីតសមាជិក ​​​មួយ​​​រូប នៃ​​​ក្រុម​​​ប្រឹក្សា​​​រដ្ឋធម្មនុញ្ញ​​​បាន​​​ទទួល​​​មុខ​​​តំណែង​​​ជា​​​ប្រធាន​​​គណបក្ស​​​​​​សិទ្ធិ​មនុស្ស​ជា​​​ផ្លូវ​​​ការ​​​កាល​​​ពី​​​ម្សិល​​​មិញ ។ឪពុករបស់​​​លោក សឺន ​ស៊ូប៊ែរ្តិ៍ គឺលោក ​សឺន សាន ជា​​​អតីត​​​អ្នក​​​នយោ​​​បាយ​​​ជើង​​​ចាស់ ​និង​ជាស្ថាបនិក​​​​​រណសិរ្ស​​​​រំដោះជាតិ​ខ្មែរ ​ជា​ក្រុម​​​ចលនា​​​តស៊ូមួយ ។ លោក សឺន ស៊ូប៊ែរ្ដិ៍​ ​​​បាន​មាន​​​ប្រសាស​​​ន៍​​​ថា “ យើង​​​សង្ឃឹមថា គណបក្ស​​​សង្គ្រោះ​​​ជាតិនឹង​ឈ្នះការ​​​បោះ​​​ឆ្នោត​​​ជាតិក្នុង​ឆ្នាំ​​​​នេះ ប្រសិន​​​​បើ​​​ការ​​​បោះ​​​ឆ្នោត​​​នេះ ប្រព្រឹត្ត​​​ទៅ​​​ដោយ​​​សេរី​​​​ និង​​​យុត្តិធម៌​​​”៕  ប្រែសម្រួលដោយ ស៊ុំ សុខភុំ

កម្មករ​ក្រុម​ហ៊ុន​ចាប់​ផ្ដើម​​កាប់​ឆ្កា​ដី​​ព្រៃ​ដើម្បី​សាង​សង់​ទំនប់​វារី​អគ្គិសនី​សេសាន​២​ ​ក្នុង​​ខេត្ត​ស្ទឹង​ត្រែង

កម្ម​ករ​បាន​ចាប់​ផ្ដើម​កាប់​ឆ្កា​ដី​ព្រៃ​ដោយ​ប្រើ​រណា​​យន្ត​​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ដើម្បី​បើក​ផ្លូវ​សម្រាប់​ការ​សាង​សង់​ទំនប់​វារី​​អគ្គិស​នី​​ដ៏​ធំមួយ ដែល​ទង្វើ​នេះ​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរ​ដ្ឋ​​នៅ​ក្នុង​តំបន់​នោះ​ខឹង​យ៉ាង​ខ្លាំង​ និង​និយាយ​ថា ពួកគេ​មិន​បាន​​ដឹង​អំពី​ផែន​ការសាង​សង់​ទំនប់​នេះ​ទេ។ ចំណែក​​រដ្ឋ​សភាឯណោះ​វិញ ​បាន​អនុ​ម័ត​ហិរញ្ញវត្ថុ​សម្រាប់​​ការ​សាង​សង់​ទំនប់​វារី​អគ្គិ​សនី​សេសាន​ក្រោម​២​កម្លាំង​៤០០​មេហ្គា​វ៉ាត់​​នេះ​តាំង​ពី​ខែ​កុម្ភៈ​មក​ម៉្លេះ​ ទោះ​បី​ជាមាន​ការជំទាស់​ពី​​គណបក្ស​ សម រង្ស៊ី ​ដែលបាន​លើក​ឡើង​​ថា ទំនប់​នេះ​ធ្វើ​ឲ្យ​មាន​​ផល​ប៉ះ​ពាល់​សង្គម​ និង​បរិស្ថាន​ច្រើន​ជាង​ផល​ប្រយោជន៍​ក៏​ដោយ។ គួរ​​រំឭក​ថា ដើម្បី​សាង​សង់​ទំនប់​វារី​អគ្គិសនី​​ក្នុង​តំបន់​នេះ ​គេ​ត្រូវ​បណ្ដេញ​ប្រជា​ពលរដ្ឋ​ជាង​៥.០០០​គ្រួសារ​ ហើយ​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា វា​នឹង​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ប្រជា​ពល​រដ្ឋ​​​រ​ហូត​ដល់​១០០.០០០​នាក់​ដែលរស់​​នៅ​​​ខាង​លើ​និង​ខាង​ក្រោម​ទំនប់​នេះ​ដោយ​សារ​មាន​ផល​ប៉ះពាល់​ដល់​ការ​នេសាទ​ត្រី។ លោក សៀក មេគង្គ មេ​ឃុំស្រែគរ ស្រុក​សេសាន​ ខេត្ត​ស្ទឹង​ត្រែង​ មាន​ប្រសាសន៍​ថា កម្មករ​មួយ​ក្រុម​មាន​គ្នា​ប្រហែ​​​​​​​​​​​​​​ល​២០​នាក់​​មក​ពី​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុប និង​ក្រុម​ហ៊ុនចិន ហាយដ្រូ​ឡាន​កាំង​​(China's Hydrolancang International Energy Co.Ltd) បាន​ចាប់​ផ្ដើម​កាប់​រំលំ​ដើម​ឈើ​នៅ​ក្នុង​តំបន់​នេះ​ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា។​ លោក មេគង្គ​ មានប្រសាសន៍​ថា “ ពួកគេ​​មក​កាប់​ព្រៃ​​ស្ថាបនា​អាង​ស្តុក​ទឹក​នេះ​ ពុំ​បាន​​សហការ​ជាមួយ​​អាជ្ញាធរ​ទេ ហើយ​ខ្ញុំ​ឆ្ងល់​ណាស់ថា...

មណ្ឌល​កុមារកំព្រា​ដែល​ទើប​នឹង​បិទ​​ អាច​ បើក​ដំណើរ​ការ​ឡើង​វិញ​បាន​ ក្នុង​ពេល​ឆាប់ៗ

មន្ត្រី​ម្នាក់​បាន​និយាយ​កាល​ម្សិល​មិញ​ថា មណ្ឌល​កុមារ​កំព្រា​របស់​គ្រិស្ត​បរិស័ទ​មួយ​​នៅ​ក្នុងរាជធានី​ភ្នំពេញ​ដែល​ពុំ​បាន​ចុះ​​បញ្ជី​ត្រឹម​ត្រូវ ហើយ​ដែល​កាល​ពី​សប្ដាហ៍​មុន​ត្រូវ​បាន​នគរ​បាល​នាំ​កុមារ​ចេញ​​ចំនួន​២១​នាក់​​​នោះ អាច​បើក​​ឡើង​វិញ​​បាន​ ប្រសិន​បើ​​​អង្គ​ការ​​អូស្ត្រាលី​ដែល​គ្រប់​គ្រង​មណ្ឌល​នេះ​មាន​ឯក​សារ​ចាំបាច់​គ្រប់​គ្រាន់។ អង្គការ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ស៊ីសា​(Sisha)​ បាន​លើក​ឡើង​កាល​ពីថ្ងៃ​អង្គារ​ថា កិច្ច​​​​ប្រតិបត្តិ​ការ​រួម​គ្នា​រវាង​អាជ្ញាធរ​ និង​អង្គការ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ស៊ីសា កាល​​ពីថ្ងៃ​ទី​២២​ ខែ​មីនា បាន​នាំ​​កុមារ​ចេញពី​មណ្ឌលកុមារ​កំព្រា​ដែលគ្រប់​គ្រង​ដោយ​សប្បុរស​ជន​អូស្ត្រាលី​​ឈ្មោះ​ថា មណ្ឌលស្រឡាញ់​ក្មេង​កំព្រា​ (Love In Action) ព្រោះ​មណ្ឌល​នេះ​ “ ពុំ​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ​ ខុស​ច្បាប់​ និង​មិន​​មាន​ការ​ដឹង​ឮ​ពី​អាជ្ញា​ធរ​​​មូល​ដ្ឋាន​ឡើយ​”។ ប៉ុន្ដែ​ លោក សុន សុផល ប្រធាន​​មន្ទីរ​​សង្គម​​កិច្ច​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា មណ្ឌល​កុមារ​កំព្រា​នេះ​អាច​បើក​ឡើង​វិញ​បាន​ ដរាប​ណា​ចុះ​​បញ្ជី​​ជាមួយ​នឹង​រដ្ឋា​ភិបាល​។ លោក សុន សុផល បាន​មានប្រសាសន៍​ថា “ ប្រសិន​បើ​មណ្ឌល​នេះ​​បំពេញ​តាម​​តម្រូវ​ការ​​ផ្លូវ​ច្បាប់​ យើង​នឹង​អនុញ្ញាត​ឲ្យ​ បើក​ឡើង​វិញ”។​​​ លោក​បាន​បន្ដថា ​ការ​សើុប​​អង្កេត​​​មណ្ឌល​កុមារ​កំព្រា​នេះ​ គឺ​ជា​កិច្ច​ការ​របស់​នគរ​បាល។​ ​នគរ​បាល​រាជធានី​និង​នគរ​បាល​ជាតិ​មិន​អាច​ទាក់​ទង​សុំ​អត្ថា​ធិប្បាយ​បាន​ទេ។​ ថ្វីត្បិត​តែ​អង្គការ​ស៊ីសា​បាន​អះ​អាង​ពី​ដំបូង​ថា លោក​ស្រី រូដ​ ហ្គោលឌើ (Ruth Golder) អាយុ​៧១​ឆ្នាំ​ ស្ថាបនិក​មណ្ឌល​នេះ​ត្រូវ​បាន​នគរ​បាល​ស៊ើប​អង្កេត​ពី​បទ​ជួញ​ដូរ​មនុស្ស​​ និង​រំលោភ​បំពាន​​មនុស្ស ​ហើយ​នគរ​បាល​បាន​ចុះ​ទៅ​បង្ក្រាប​មណ្ឌល​នេះ​​​ក៏​ដោយ​ ក៏​ពួកគេ​មិន​បានលើក​អំពី​បញ្ហា​នេះ​​ដែរ​...

MEDIA FEEDS

Popular

video

លោកហ៊ុន សែន បង្អួតចៅស្រីរបស់ខ្លួន នៅលើឆាកអន្តរជាតិ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចាប់ផ្តើមបង្ហាញវត្តមានចៅស្រីរបស់ខ្លួន ដែលកំពុងរៀននៅតំបន់អឺរ៉ុប ឱ្យមន្ត្រីជាន់ខ្ពស់បរទេសបានស្គាល់ជាបណ្តើរៗ។ លើកឡើងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះ លោក ហ៊ុន សែន បញ្ជាក់ថាចៅស្រីលោកដែលជាកូនស្រីច្បងរបស់អ្នកស្រី ហ៊ុន ម៉ាណា កំពុងរៀន នៅសាកលវិទ្យាល័យមួយនៅអឺរ៉ុបបានខិតខំមកជួបលោកនៅប្រទេសប៊ុលហ្ការី។លោកអះអាងថា ចៅស្រីលោកកំពុងរៀនយកជំនាញវិទ្យាសាស្ត្រនយោបាយ ហើយលោក ដែលជាអ្នកវិទ្យាសាស្ត្រនយោបាយមួយរូប បានខិតខំជួយចៅរបស់ខ្លួនដើម្បីសម្រេចគោលដៅដែលចៅចង់ទៅ។ថ្ងៃនេះលោកហ៊ុនសែន ក៏បាននាំចៅឱ្យបានស្គាល់ប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីនៃប្រទេសប៊ុលហ្ការី...