Sunday, October 20, 2019

ព័ត៌មាន

ការ​កើន​ឡើង​នៃ​ការ​ដឹក​ជញ្ជូន​​​ តាម​ផ្លូវ​អាកាស​បង្ហាញ​ឲ្យ​​ឃើញ​ ​នូវការរីកចម្រើន ផ្នែកសេដ្ឋកិច្ច​​

ទិន្នន័យ​ពី​រដ្ឋាភិបាល​ និង​ពី​អ្នក​គ្រប់​គ្រង​អាកាសយានដ្ឋាន​របស់​ប្រទេស​កម្ពុជា​ បាន​បង្ហាញ​ថា ​ការ​ដឹក​ជញ្ជូន​​ចូល​ និង​ចេញ​តាម​ផ្លូវ​​អាកាស​ ក្នុង​រាជ​ធានី​ភ្នំពេញ​ បាន​កើនឡើងជិត​៤០​ភាគ​រយ​ កាល​ពី​ឆ្នាំ​មុន​ ហើយ​គេ​បាន​កត់​ត្រា​ថា មាន​អ្នក​ធ្វើ​ដំណើរ​ ដើម្បីធ្វើ​ជំនួញ​មានជិត​១០០.០០០​នាក់​ថែម​ទៀត​ បាន​ចូល​មក​ដល់​រាជ​ធានី​ភ្នំពេញ អំឡុង​១១​ខែ​ដំបូង​ កាល​ពី​ឆ្នាំ​មុន បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូចគ្នា នៅក្នុងឆ្នាំ​២០១១​។ សេដ្ឋវិទូ​មួយ​ចំនួន​ បាន​លើក​ឡើង​ថា ការកើន​ឡើង​នៃ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាសគឺ​ជាសូចនាករមួយ​ បង្ហាញ​ពី​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ដែល​ចាប់​ផ្ដើម​មាន​ឧស្សាហ​កម្ម​ច្រើន​ ហើយ​ការ​ដែល​មាន​អ្នក​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជាកាន់​តែ​ច្រើន​ ដើម្បីធ្វើ​ពាណិជ្ជកម្ម​ បង្ហាញ​ឲ្យ​ឃើញ​ថា មាន​ការ​កើន​ឡើង​នៃ​ការ​ចាប់​អារម្មណ៍​របស់​វិនិយោគិន​បរទេសមក​លើ​ប្រទេស​កម្ពុជា​។ តួលេខ​ដែល​ទទួលបាន​ពី​នគរបា​ល​អន្ដោ​ប្រវេសន៍​ប្រចាំ​​អាកាសយាន​ដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​​ កាល​ពី​ម្សិល មិញ ​បង្ហាញ​ឲ្យ​ឃើញ​ថា នៅ​ចន្លោះ​ខែ​មករា​ និង​ខែ​វិច្ឆិកា​ អ្នក​ដំណើរ​ដែល​បាន​មក​ដល់ប្រទេស​កម្ពុជា​ ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ បាន​កើន​ឡើង​១១​ភាគ​រយ​ ពោល​គឺកើន​ដល់​​៨៨១.៧៥៦​នាក់​ ប្រសិន​បើ​ប្រៀប​ធៀប​ទៅ​ន​ិង​រយៈ​ពេល​ដូចគ្នា នៅក្នុង​ឆ្នាំ​​២០១១។ លើស​ពី​នេះ​ទៀត​ យោង​តាម​អាកាសយាន​ដ្ឋាន​កម្ពុជា​ ដែល​គ្រប់​គ្រង​អាកាស​យាន​ដ្ឋាន​អន្ដរជាតិ​...

ក្នុង​ឆ្នាំ​២០១២ វិស័យ​ធនាគារ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ការ​រីក​ចម្រើនយ៉ាង​​ខ្លាំង 

ប្រធាន​នាយកប្រតិបត្តិ​ធនាគារ​ អេស៊ី​លីដា​ បាន​ឲ្យ​ដឹង​ថា​ ប្រាក់​ចំណេញ​របស់​ធនាគារ​អេស៊ីលី​ដា​កើន​ឡើង​ជាង​មួយ​ភាគ​បួន​ក្នុង​ឆ្នាំ​២០១២ ខណៈ​ដែល​ថ្នាក់​ដឹក​នាំ​ធនាគារ​ឈាន​មុខ​គេ​ផ្សេងៗ​ទៀត​ក៏​ឲ្យ​ដឹង​ផង​ដែរ​ថា​ ខ្លួន​ទទួល​បានការ​រីក​ចម្រើន​ខ្លាំងផង​ដែរ​នៅ​ក្នុង​ឆ្នាំ​២០១២។ លោក​ អុិន​ ចាន់នី​ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ ​មាន​ប្រសាសន៍​ថា ប្រាក់​ចំណេញរបស់​ធនាគារ​អេស៊ីលីដា​ ឆ្នាំ​២០១២ ​មាន​ចំនួន​៦៣,៨​លាន​ដុល្លារ​ ពោល​គឺ​កើនឡើង​ពី​ឆ្នាំ​២០១១​ បានចំនួន​​​៤៩,៦លាន​ដុល្លារ។ លោក​មាន​ប្រសាសន៍​ថា ​ការ​រីក​ចម្រើននេះ​ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​កើន​ឡើងនូវ​ប្រាក់​ចំណូល​ពី​ប្រាក់​ឈ្នួល​ថ្លៃ​សេវា​នានា​ ដែល​ធនាគារ​ប្រមូល​បាន​ ហើយ​ធនាគារ​កំពុង​បង្កើនទំហំ​សេវាកម្ម​ធនាគារ​ពាណិជ្ជ​ ព្រម​ទាំង​ប្រតិបត្តិការ​មីក្រូ​ហិរញ្ញវត្ថុ​​របស់​ខ្លួន។ លោក​បាន​បញ្ជាក់​ថា “ ​ គឺ​ទទួល​បាន​ពី​ចំណុច​មួយ​ចំនួន​ ដូច​ជា​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ចល័ត​ និង​ប្រាក់​ឈ្នួល​ពី​សេវាផ្ទេរ​បញ្ញើ​ជាដើម។ មីក្រូ​ហិរ​ញ្ញ​វត្ថុ​តែង​តែ​ជា​ផ្នែកមួយ​នៃ​ការ​រីក​ចម្រើន​នោះ​។ យើង​គឺ​ជា​ធនាគារ​តែ​មួយ​គត់​ដែល​មាន​បណ្ដាញ​ ​ច្រើន​ដូច្នេះ​”។ លោក​​​មាន​ប្រសាសន៍​ថា ធនាគារ​អេស៊ី​លីដា​ព្យាករ​ថា ប្រាក់​ចំណេញ​របស់​ខ្លួន​នឹង​អាច​​កើន​ឡើង​បាន​ជិត​មួយ​ភាគបួន​ទៀត​ នៅ​ក្នុង​ឆ្នាំ​២០១៣ ដោយ​លោក​បាន​ព្យាករ​ថា ធនា​គារ​​អេស៊ីលីដា​ នឹង​អាច​រក​ប្រាក់​ចំណេញ​​បានចំនួន​៧៧,៧​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៣​នេះ​។ លោក​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​ ឆ្នាំ​២០១២ ​ ធនាគារ​អេស៊ីលីដា ​មាន​ឥណទាន​​ ដែល​អតិថិជន​នៅ​ជំពាក់​សរុប​ចំនួន​១,២៥​ពាន់លាន​ដុល្លារ​ ពោល​គឺ​កើន​ឡើង​ពី​ឆ្នាំ​២០១១ ចំនួន​២៤,៥​ភាគរយ​ ដែល​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​កើន​ឡើង​នៃ​ការ​ផ្ដល់​ឥណទាន​។ លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​ខិត​ខំ​បង្កើន​ប្រាក់​ចំណូល​របស់​យើង​ឲ្យ​បាន​ជា​អតិបរមា​ ដោយ​មិន​ផ្ដល់​ឥណទាន​ធំពេក​នោះ​​ទេ​ ក៏ប៉ុន្ដែ យើង​ជ្រើស​រើស​យក​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​។ ប្រាក់​ចំណេញ​មាន​កម្រិត​ខ្ពស់​ ហើយ​ថែម​ទាំង​អាច​ជឿ​ទុក​ចិត្ត​បាន​ច្រើន​ជាង​ផងដែរ​”។ លោក​ មៃឃើល ឡូ (Michael...

ប្រជាពលរដ្ឋ​​​នៅបឹង​កក់ប្រាំបួន​​​គ្រួសារ​​​ច្រាន​ចោល​កា​រ​ផ្តល់​សំ​ណង​​របស់​សាលា​រាជ​ធា​​​នី​ភ្នំពេញ​​​

​​អ​្នក​ស្រុក​បា​ន​និ​យា​យ​ថា កា​ល​ពី​ម្សិល​មិញ​​​​ប្រជា​ពល​រដ្ឋ​​ចំ​នួន​ប្រាំ​បួ​ន​គ្រួ​សារ​​ដែល​រស់​នៅ​​​​​ភូមិ​លេខ​១នៅ​បឹង​កក់​ ​បា​ន​ច្រានចោ​ល​​​​​កា​រ​​ផ្តល់​សំ​ណ​​ង​​របស់​សាលា​រាជ​ធានី​​ចំ​នួន៨.​៥០០​ដុល្លារក្នុ​ង​មួយ​គ្រួ​សារ​ ប្រ​សិ​ន​​បើ​​ពួ​កគេ​​​​​​ព្រម​​​ចាក​​ចេញ​​​​​ដើម្បី​បើក​ផ្លូវ​​​​សម្រាប់​គម្រោង​អចលន​ទ្រព្យ​​របស់​​ក្រុម​​ស៊ូ​កា​​​គុ​ ​អុីន​​។ ​​លោក ច័ន្ទ ពុទ្ធិ​ស័ក្តិ តំ​ណា​​ង​អ្នក​ភូមិ​​ មា​ន​​ប្រ​សាស​ន៍​ថា  គ្រួសារ​​​ទាំ​​ង​នេះ​​ត្រូ​វ​បា​ន​​​​​អញ្ជើញ​​​​​​ឲ្យជួប​​​ជា​មួ​យ​​​លោក ឃួង ស្រេងអភិ​បា​ល​​រង​រាជ​ធានី​ភ្នំ​ពេញ​​កា​ល​​ពី​ព្រឹក​​ម្សិល​មិញ​​ដែល​​អ​ំ​ឡុង​ពេល​នោះ​លោក ​ឃួង ស្រេងឲ្យ​​គ្រួ​សារ​​ទាំង​​នោះ​​​នូវ​ប្រាក់​ចំនួ​ន​២លាន​រៀល​​​សម្រាប់​​ថ្លៃរុះ​​​​រើ​​ទី​លំ​នៅ ​​និង​​សំណង​ចំនួ​ន​​៨.០០០​ដុល្លារ​​​ទៀត​​។ លោក ពុទ្ធិ​ស័ក្តិ​ បា​ន​មា​ន​​​ប្រ​សាសន៍​ថា ​នៅ​ពេល​​​ប្រជា​ពល​រដ្ឋ​​ចំ​នួ​ន​​​ប្រាំ​បួ​ន​គ្រួ​​សារ​​បា​ន​ច្រាន​ចោល​​​សំណើ​​​នៅ​​​ចុង​បញ្ចប់​​​ជំ​នួប​នោះ​​ លោក ឃួង ស្រេង ​បា​ន​គំរាម​​បណ្តេញ​ប្រជា​ពល​រដ្ឋ​​​ទាំង​​១៦​គ្រួសារ​​​​នៅ​ក្នុ​ង​ភូមិ​លេខ​​​១ ​​ដែល​បច្ចុប្បន្ន​នេះ​កំពុង​ជាប់​គាំង​នៅ​​​​ក្នុង​​​​ជម្លោះ​​ដី​ធ្លី​​ជាមួ​យ​​ក្រុម​ហ៊ុ​ន​ស៊ូ​កា​គុ​។ លោក ពុទ្ធិ​ស័ក្តិ​ ​បា​ន​មា​នប្រ​សាសន៍​ថា “​អ្នក​ភូមិ​​​ទាំ​​ងអស់​​គ្នា​​​បា​ន​​​បដិ​សេធ​​ចំ​ពោះ​កា​រ​​ផ្តល់​​សំ​ណង​​​របស់​​សា...

​​​រដ្ឋមន្ត្រី​​​ក្រសួងសាធារណការ​ និង​ដឹក​ជញ្ជូន​​​​៖ រដ្ឋាភិបាល​មិន​សូវ​បាន​ដឹង​អំ​​​​ពី​​​គម្រោងផ្លូវ​ដែក​​របស់​​​​ចិន

រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​​​​​សាធារណការ​និង​ដឹក​​​ជញ្ជួន ដែល​​​បាន​​ពិនិត្យ​​​​មើល​​​​​​​ពិធី​​​​ចុះ​​​ហត្ថ​លេខា​​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​មួយ​​​រវាង​​​ក្រុម​​​ហ៊ុន​​​ចិន​​​ពីរ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ  ដើម្បី​​​​សាង​សង់​ផ្លូវ​រថភ្លើង​​មួយ​​ខ្សែ​​​​​​​​​​ប្រវែង​​​៤០០​​​គីឡូម៉ែត្រ​​​នោះ បាន​​​មាន​​​ប្រ​​​សាស​​​ន៍​​​កាល​​​ពីម្សិល​​​មិញ​​​ថា រដ្ឋាភិបាល​មិន​​សូវ​បាន​​​ដឹង​​​​អំពី​​​គម្រោង​​​នេះទេ។ ក្រុម​​​ហ៊ុន​​​ឧស្សា​​​ហកម្ម រ៉ែដែក និង​​​ដែក​​​ថែប​​​កម្ពុជា (Cambodia Iron and Steel Mining Industry Group) និង​​​ក្រុម​​​ហ៊ុន​ផ្លូវ​​​ដែក​​​​ចិន​(China Railway Group) បាន​​​ចុះហត្ថលេខា​​​លើ​​​​អនុស្សរណៈ​នៃ​ការ​​​​យោគយល់​​​គ្នា​​​មួយ ​ដើម្បី​​​​កសាង​​​រោង​​​ចក្រ​​​ស្លដែក​​​មួយ​​​​​​កន្លែង​​​នៅ​​​ក្នុង​​​ខេត្ត​​​ព្រះវិហារ កំពង់​​​ផែ​​​សមុទ្រ​​​ថ្មី​​​មួយ​​​នៅ​​​ខេត្ត​​​កោះ​​​កុង និង​​​ផ្លូវ​​​ដែក​​​មួយ​ខ្សែ​​​​ ត​​​ភ្ជាប់​​​ទៅ​​​កន្លែង​​​ទាំង​​​ពីរ​​​នេះ ដែល​​​មាន​​​តម្លៃ​​​សរុប​​​ចំនួន​៩,៦ពាន់លាន​​​ដុល្លារ។ ក្រុម​​​មន្ត្រី​​​រដ្ឋាភិបាល​​​មក​​​ពី​​​ខេត្ត​​​ពាក់​​​ព័ន្ធ​​​ទាំង​​​ពីរ​​​នេះ និង​ក្រសួង​ផ្សេងៗ​​​ទៀត បាន​​​បង្វែរ​​​​សំណួរ​​​អំពី​​​គម្រោង​​​នេះ​​​ទៅ​​​ក្រសួង​​​សាធារណ​​​ការ​​​និង​​​ដឹក​​​ជញ្ជូន​​​វិញ។ លោក ត្រាំ អុីវ​​​តឹក រដ្ឋ​​​មន្ត្រី​​​​​​ក្រសួង​​សាធារ​ណការ​និង​​​ដឹក​​​ជញ្ជូន ​​​មាន​​​ប្រសាសន៍​​​ថា ​លោក​ ក៏​​​មិន​​​បាន​​​ដឹង​​​ច្រើន​​​អំពី​​​គម្រោង​​​នេះ​​​ដែរ។ លោក អុីវតឹក ​​​បន្ថែម​​​ថា “ខ្ញុំ​​​មិន​​​បាន​​​ដឹង​​​ថា ក្រុម​​​ហ៊ុន​​​ទាំង​​​ពីរ​​​នេះ​​​នឹង​​​ធ្វើ​​​អ្វី​​​នោះ​​​ទេ។​យើង​​រង់​ចាំ​មើល​ទាំង​អស់​គ្នា។​​​​ប្រសិន​​​បើ​​​ក្រុម​ហ៊ុន​​​​ចិន​​​ទាំង​​​ពីរ​​​នេះ អាច​​​ធ្វើ​​​បាន​​​មែន​​​នោះ វា​​​នឹង​​​ជួយ​​​សេដ្ឋកិច្ច​​​​​​កម្ពុជា​​​ បាន​​​យ៉ាង​​​ច្រើន”។ លោកបាន​បន្តថា “ ត្រឹម​​​តែ​​​១០​​​ភាគរយ​​​នៃ​​​គម្រោង​​​នេះ គឺ​​​វា​ច្រើន​​​ណាស់​​​ គឺ​​​​មាន​​​​​១​ពាន់​​​​លាន​​​ដុល្លារ​ទៅ​ហើយ​”។ គេ​​​​មិន​​​ទាន់​​​ច្បាស់​​​ទេ​​​ថា ផ្លូវ​ដែក​​នេះ​​​​នឹង​​​ត្រូវ​​​ធ្វើ​​​នៅ​​​ទី​​​ណា​​​ ​ត្រូវ​មាន​ដី​​​​ដោយ​វិធី​ណា​ ​និង​ត្រូវ​​​​ផ្លាស់​ទី​លំនៅ​ប្រជា​​​ពលរដ្ឋ​​​​​​ប៉ុន្មាន​គ្រួសារ ដោយ​​​សារ​​​គម្រោង​​​នេះ។ លោក ម៉ុក ម៉ារេ៉ត រដ្ឋមន្ត្រី​​​ក្រសួង​​​បរិ​ស្ថាន ​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ថា ការ​​​វាយ​​​តម្លៃ​​​អំពី​​​ផល​​​ប៉ះ​​​ពាល់​​​បរិស្ថាន​​​​​​មិន​​​ទាន់​​​បាន​​​ដាក់​​​ជូន​​​ពិនិត្យ​​​​​សម្រាប់​​គម្រោង​​​​ដែល​​ត្រូវ​​​ចាប់​​​ផ្ដើម​​​ធ្វើ​​​នៅ​​​ខែ​​​កក្កដា​នោះ​ទេ។ ​​​លេខា​​​ម្នាក់​​​នៅ​​​ការិយាល័យ​​​​​​ក្រុម​​​ហ៊ុន​ឧស្សា​​​ហកម្ម​​​រ៉ែ ដែក​​​និង​​​ដែក​​​ថែប​​​​​​នៅ​​​ខណ្ឌ​​​ទួល​​​គោក បាន​​​និយាយ​​​កាល​​​ពីម្សិល​​​មិញ​​​ថា ​មន្ត្រី​​​ក្រុម​​​ហ៊ុន​​​បាន​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​ចិន​​​វិញ រហូត​​​ដល់​​​ក្រោយ​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ចិន​​​នៅ​​​ខែ​​​កុម្ភៈ​​​ខាង​​​មុខ​​​នេះ។ បុរស​​​ជន​​​ជាតិ​​​ចិន​​​ម្នាក់​​​ដែល​​​គ្មាន​​​ពាក់​​​ស្លាក​​​សញ្ញា បាន​​​ដើរ​​​​ចុះ​ដើរ​ឡើង​នៅ​​​​ការិយាល័យ​​​​​នេះ ដែល​​​មាន​​​​អគារ​ផ្ទះ​ល្វែង​មួយ​ប្លុក​​​​​ដាក់​សញ្ញា​​ “ អគារ​ផ្ទះ​ល្វែង​​​​ក្រុម​​​ហ៊ុន​​​​រ៉ែ​ដែក​​​កម្ពុជា ​(Cambodia Iron Group Apartment)។ ផែន​​​ការ​​​ដំបូង សម្រាប់​​​រោង​​​ចក្រ​​​ស្លដែក​នេះ​ បាន​​​ដាក់​​​ពី​​​លើ​​​រូប​​​ភាព​​​តំបន់​​​ព្រៃ​​​ឈើ​​​មួយ​​​កន្លែង​​​នៅ​​​លើ​​​ជញ្ជាំង​​​ការិយា​​​ល័យ​​​ក្រុម​​​ហ៊ុន​​​នេះ។ យោង​​​តាម​​​​មន្ទីរ​ឧស្សាហកម្ម រ៉ែ​​​និងថាម​​​ពល​​ខេត្ត​​​ព្រះ​​​វិហារ បាន​​​ឲ្យ​​​ដឹង​​​ថា បច្ចុប្បន្ន​​​នេះ ​ក្រុម​​​​ហ៊ុន​​​នេះ មាន​​​លិខិត​​​អនុញ្ញាត ឲ្យ​​​រុក​​​រក​​​រ៉ែ​​​ដែក​​​ ប៉ុន្តែ​​​​​​មិន​​​ទាន់​បាន​​​ជីក​​​យក​​​រ៉ែ​​​​​​នៅ​​​ឡើយ​​​ទេ។ កាល​​​ពីខែ​​​​​​ឧសភា ឆ្នាំ​​​២០០៧ ទី​​​ភ្នាក់​​​ងារ​​​ព័ត៌​​​មាន អាប៉េ រាយ​​​ការណ៍​​​ពី​​​ក្រុង សៀង​​​ហៃ ថា ក្រុមហ៊ុន​​​ដែក​​​ថែប​​​ចិន​​​ធំៗ​​​បួន ដែល​​​ជា​​​របស់​​​រដ្ឋ​​​ ដូច​​​ជា ក្រុម​​​ហ៊ុន Wuhan Iron and Steel ​​ក្រុមហ៊ុន​ Baosteel Group ក្រុម​ហ៊ុន ​Anshan Iron and Steel Group និង​​​ក្រុម​ហ៊ុន ​Shougang Iron and Steel...

ក្រសួង​សុខាភិបាល​រាយការណ៍ថា កម្ពុជា​ឈាន​ទៅ​រក​ការ​លុប​បំបាត់ជំងឺ​កញ្ជ្រិល​នៅ​ទូ​ទាំង​ប្រទេស

ក្រសួង​សុខាភិបាល​បាន​លើក​ឡើង​​​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ កាល​ពី​ម្សិល​មិញ​ថា កម្ពុជា​កំពុង​ឈាន​ទៅ​រក​ការ​លុប​បំបាត់​ជំងឺ​កញ្ជ្រិល​ទាំង​ស្រុង​នៅ​ទូទាំង​ប្រទេស​ដោយ​សារ​តែ​​កម្មវិធី​ចាក់​ថ្នាំ​បង្ការ​​ថ្នាក់​ជាតិ​រាយ​ការណ៍​ថា ​គ្មាន​ករណី​ជំងឺ​កញ្ជ្រិល​ក្នុង​រយៈ​ពេល​១២ខែពេញ កាលពីឆ្នាំ​មុន​។ វេជ្ជបណ្ឌិត ភៀតធើ វ៉ាន់ម៉ារិន (Dr. Pieter van Maaren)​ តំណាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​ប្រទេស​កម្ពុជា​​ បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍នេះ​ថា “ខ្ញុំ​​ជឿ​ជាក់​ថា កម្ពុជា​អាច​​​នៅ​តែ​អាច​សម្រេច​បាននូវ​​ស្នា​ដៃ​របស់​ខ្លួន​ក្នុង​ការ​ទប់​ស្កាត់​​ជំងឺ​កញ្ជ្រិល​ក្នុង​រយៈ​ពេល​២ឆ្នាំ​ទៀត​ ដើម្បី​ឲ្យ​  ទទួល​ស្គាល់​ប្រទេស​កម្ពុជា​ថា ជា​ប្រទេស​​គ្មាន​ជំងឺ​កញ្ជ្រិល”។ ខណៈ​ដែល​ជំងឺ​កញ្ជ្រិល​​ជា​ជំងឺ​​មាន​អត្រា​ឆ្លង​ខ្ពស់​​ និង​អាច​​ចាក់​ថ្នាំ​បង្កា​របាន​ ​មិន​បណ្តាល​ឲ្យ​ស្លាប់​ដោយ​ផ្ទាល់​ក៏ដោយ​ ក៏ជំងឺ​កញ្ជ្រិល​ដែល​បង្កឲ្យ​មាន​​​រោគ​សញ្ញា​ស្មុគស្មាញ​ ​​ដូច​ជា ជំងឺ​រលាកទង​សួត​ ជំងឺរាក និង​ជំងឺរលាក​ខួរ​ក្បាល​ ​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន​ដែរ។ យោង​តាម​ទិន្នន័យ​អង្គការ​សុខភាព​ពិភព​លោក​បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១១ ​ករណី​ឆ្លង​ជំងឺ​​កញ្ជ្រិល​មាន​​ចំនួន​៧២២​ករណី​​ដែល​ទើប​តែកើត​ឡើង​ថ្មីៗនៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​កាល​ពី​ខែវិច្ឆិកា​ ឆ្នាំ​២០១១។ បើ​ធៀប​ទៅ​នឹង​​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​ ដូចជា​ ប្រទេស​​​វៀតណាម ជា​ដើម​មាន​​ករណី​ជំងឺ​កញ្ជ្រិល​៤០០​ករណី​ក្នុង​ឆ្នាំ​២០១២​ ចំណែក​ប្រទេស​កម្ពុជា​កំពុង​ឈាន​ទៅរក​ការ​លុប​បំបាត់​ជំងឺ​កញ្ជ្រិល​ទាំង​ស្រុង។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​​​សុខា​​​ភិបាល​បាន​មាន​ប្រសាសន៍ថា យុទ្ធនា​ការ​​ចាក់​ថ្នាំ​បង្ការ​ទ្រង់​ទ្រាយ​ធំ​ព្រម​ទាំង​ការ​ចាក់​ថ្នាំ​ការពារ​ធម្មតា ដែល​រដ្ឋា​ភិបាល​បាន​អនុវត្ត​កន្លង​មក​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុងការ​​ធ្វើ​ឲ្យ​ជំងឺកញ្ជ្រិល​ធ្លាក់​ចុះ​​ កាល​ពី​ឆ្នាំ​មុន។ បច្ចុប្បន្ន​នេះ​​​ រដ្ឋាភិបាល​ផ្តល់​សេវា​ចាក់​ថ្នាំ​​បង្ការ​ជំងឺកញ្ជ្រិល​ដោយ​ឥត​គិត​ថ្លៃ​ដល់​កុមារ​ក្រោម​អាយុ​២ឆ្នាំ​ទាំង​អស់។ កាល​ពី​ខែ​ឧសភា ឆ្នាំ​មុន​...

អគ្គព្រះ​រាជ​អាជ្ញាថា ការ​ស៊ើប​រឿង ឈូក បណ្ឌិត នៅខ្វះ​ចន្លោះ​​

មន្ត្រី​​សាលា​ឧទ្ធរណ៍​មួយ​រូប​​បាន​លើក​ឡើង​​កាល​ពី​ម្សិល​មិញ​ថា ការ​ស៊ើប​អង្កេត​របស់​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង លើ​​សំណុំ​រឿង​បាញ់​កម្ម​ការិនី​បី​នាក់ កាលពី​​ឆ្នាំ​មុន នៅ “ មាន​ចំណុច​ខ្វះ​ខាត” ហើយ​ពេល​នេះ​សា​លា​​ឧទ្ធរណ៍​នឹង​ស៊ើប​អង្កេត​បន្ថែម​ទៀត​។ លោក អ៊ុក សាវុធ អគ្គ​ព្រះ​រាជ​អាជ្ញា​សាលា​​ឧទ្ធរណ៍ ​បានមាន​ប្រ​សាសន៍​ថា លោក​បាន​ទទួល​​សំណុំ​រឿង​នេះ​ពី​សាលា​ដំបូង​​ហើយ ហើយថា សំណុំ​រឿង​នេះ​នឹង​ត្រូវ​ស៊ើប​អង្កេត​ឡើង​វិញ​។ មុន​ពេល​បដិសេធ​មិនធ្វើអត្ថាធិប្បាយ​​បន្ថែម​ទៀត លោក សាវុធ ​មាន​ប្រ​សា​សន៍​ថា “ យើង​បានទទួល​​សំណុំ​រឿង​ហើយ ហើយ​យើង​នឹង​ស៊ើប​អង្កេត​លើ​ចំណុច​​ខ្វះ​ខាត​របស់​សាលា​ដំបូង​ខេត្ត​ស្វាយរៀង”។ លោក ទេព ផល្លា ក្រឡាបញ្ជី​សាលា​ដំបូង​ខេត្ត​ស្វាយរៀង បាន​​មាន​ប្រ​សាសន៍​កាល​ពី​ម្សិល​មិញ​ថា សំណុំរឿង​ទាំង​អស់​ពាក់​ព័ន្ធ​នឹង​ករណី​បាញ់​ប្រ​ហារ​នេះ​ ត្រូវ​បាន​ផ្ទេរ​ទៅ​សាលា​ឧទ្ធរណ៍រួចអស់​​ហើយ។ លោក​បន្ត​ថា “ យើង​បានបញ្ជូន​សំណុំ​រឿង​ទាំង​អស់​ទៅ​ជូនលោកអគ្គ​ព្រះ​រាជ​អាជ្ញារួចហើយ”។ ករណី​បាញ់​ប្រហារកម្មការិនីបី​នាក់​ឲ្យ​របួស​នេះ​ បានកើត​ឡើង​ កាល​ពីខែ​កុម្ភៈ​អំឡុង​បាតុកម្ម​ហិង្សា​មួយ នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​មា៉នហាតតាន់។ សាក្សី​បាន​រាយ​ការណ៍​​​​ថា លោក ឈូក បណ្ឌិត ដែល​​កាល​​នោះ​មាន​ឋានៈ​ជា​អភិបាល​ក្រុង​បាវិត បាន​បាញ់​ប្រហារ​បាតុករ​មួយ​ក្រុម ដោយ​បណ្តាល​​​ឲ្យ​កម្មការិនីបី​នាក់​​រង​របួស។ ក្រោយ​មក​ករណី​នេះ​ ត្រូវ​​​បាន​​​ក្រសួង​​​មហាផ្ទៃស៊ើប​អង្កេត ហើយ​រក​ឃើញ​ការ​​​ពិតដោយ​​​លោក ស ខេង រដ្ឋ​មន្ត្រីក្រសួង​មហា​ផ្ទៃ​​​ បាន​​​មាន​ប្រ​សា​សន៍​​​​ជា​សាធារណៈ​ថា លោក ​ ​​ឈូក បណ្ឌិត​ ​គឺ​ជា​ជន​សង្ស័យ​តែ​ម្នាក់​គត់នៅ​​​ក្នុង​​​ករណី​​​បាញ់​​​ប្រហារ​​​នេះ។​ ទោះ​បី​ជា​មាន​ភ័ស្តុតាង​គ្រប់​គ្រាន់​នៅ​ក្នុង​​ករណី​នេះ​ក៏​ដោយ ក៏​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​បាន​លើក​លែង​ការ​ចោទ​ប្រកាន់​ប្រឆាំង​​នឹង​លោក ឈូក បណ្ឌិត កាល​ពី​ខែ​មុន។​ ចំណែក លោក ស...

វប្បធម៌កម្ពុជា ករណី​​រំលោភ​ផ្លូវ​ភេទ គេទុកជារឿងសម្ងាត់ មិន​​មាន​​ការជជែក​ដេញ​ដោល​ច្រើន​​ទេ​

នៅ​ពេល​យប់​ងងឹត​ បុរស​ពីរនាក់​បាន​វាយ​ដំ​ស្ត្រី​ពិការជើង​អាយុ​១៩​ឆ្នាំម្នាក់ រហូត​ដល់សន្លប់ ​រួច​នាំ​គ្នា​រំលោភ​ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ ​ក្នុង​ចម្ការ​ចេកមួយ ក្នុង​ស្រុក​កៀន​ស្វាយ ខេត្ត​កណ្ដាល។ ស្ត្រី​អាយុ​១៩​ឆ្នាំ​រូប​នេះ បាន​និយាយ​ កាល​​ពី​ថ្ងៃ​អង្គារ​ថា “ ពួក​គេ​វាយ​ខ្ញុំ​ឲ្យ​សន្លប់​។ នៅ​ពេល​ខ្ញុំ​ដឹង​ខ្លួន​វិញ​ ទើបដឹងថា​ ខ្ញុំកំពុង​​នៅក្នុង​មន្ទីរ​ពេទ្យ​​ ហើយគ្រូពេទ្យ​​ប្រាប់​ខ្ញុំ​ថា​ ខ្ញុំ​ត្រូវ​គេ​ព្រួតចាប់​រំលោភ​”។ ស្ត្រី​រូប​នេះ​បាន​និយាយ​បន្ដ​ថា “ ខ្ញុំ​មិន​បាន​​ចាំ​អ្វី​ទាំង​អស់​ ប៉ុន្ដែ អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ​ គឺ​គួរ​ឲ្យ​តក់​ស្លុត​ណាស់​”។ ករណី​វាយ​ឲ្យ​សន្លប់​ដ៏ព្រៃផ្សៃ​ កាល​ពី​ថ្ងៃ​អាទិត្យ​ គឺ​ជា​ករណីមួយ​ទៀត ក្នុង​ចំណោម​អំពើ​ហិង្សា​រំលោភផ្លូវ​ភេទ ប្រព្រឹត្ត​លើ​ស្ត្រី​ភេទ នៅ​ក្នុងប្រទេស​កម្ពុជា​។ នៅ​ក្នុង​ករណី​ចាប់​រំលោភប្រហែល​​៣២០​ករណី​ ដែល​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ បាន​កត់​ត្រា​ កាល​​ពី​ឆ្នាំ​មុន​ មាន​២០១​ករណី​បាន​កើត​ឡើង​​ចំពោះ​អនីតិជន​។ ក្នុង​ឆ្នាំ​២០១២ ​កាសែត​ខេមបូឌា ដេលី បាន​ចុះ​ផ្សាយ​អំពើរំលោភ​ ហើយ​សម្លាប់​ក្មេងស្រី​អនីតិជនមាន​ចំនួន​១០​ករណី​ ហើយ​មាន​ករណី​ចាប់រំលោភ​៣​លើកដោយ​ឡែក​ផ្សេង​ទៀត​ បាន​កើត​ឡើង​ចំពោះ​ស្ត្រី​ពិការ​។ នៅ​ក្នុង​ស្រុក​កៀន​ស្វាយ នគរបាល​មិន​បាន​ចាប់​ខ្លួន​នរណា​ម្នាក់​ឡើយ​ នៅ​ក្នុង​ករណី​ចាប់​រំលោភ​ស្ត្រី​ពិការ​អាយុ​១៩​ឆ្នាំ​ តែ​ទោះ​ជា​យ៉ាងណា​ លោក ប៉ម សំអិត អធិការ​នគរ​បាល​ស្រុក​កៀន​ស្វាយ​ បាន​មាន​ប្រសាសន៍​ថា មន្ត្រី​នគរបាល​បាន​កំណត់​អត្ដសញ្ញាណ​ថា​ បុរស​វ័យ​ក្មេង​មួយ​រូប​នៅ​តំបន់​នោះ​​​​ គឺ​ជា​ជន​សង្ស័យ​។ ថ្វី​បើ​នគរបាលមិនសូវសកម្ម​ និង​មាន​បទ​ឧក្រិដ្ឋ​ដ៏​ព្រៃ​ផ្សៃ​បែប​នេះ​ក្ដី​ ក៏​គ្មាន​ការឈឺ​ឆ្អាល​ពី​សាធារណជន​ចំពោះ​ស្ត្រី​រូប​នេះ​ដែរ​ ខណៈដែលឪពុក​ម្ដាយ​របស់​នាង​ និង​បង​ប្អូន​ទាំងប្រាំពីរនាក់ ដែល​កំពុង​ថែ​ទាំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។ ទោះ​ជាយ៉ាងណា ក្នុង​ប្រទេស​ឥណ្ឌា​ ការ​ខឹង​សម្បាពី​សាធារណជន​បាន​ផ្ទុះ​ឡើង​នៅ​តាម​ដងផ្លូវ​​ក្នុង​ទីក្រុង​ញូវដេលី ចំពោះ​ការ​រំលោភ​ និង​សម្លាប់​និស្សិត​ស្រី​ជន​ជាតិ​ឥណ្ឌា​ម្នាក់ អាយុ​២៣ឆ្នាំ ដែល​ទទួល​រង​ការ​វាយ​ដំ​យ៉ាង​ព្រៃ​ផ្សៃ ​កាល​ពី​ខែ​មុន​ ពី​បុរស​មួយ​​ក្រុម​ ដែល​កំពុង​តែ​ជិះ​រថយន្ដ​ក្រុង​ជាមួយនាង​។ បន្ទាប់​ពី​ការ​ស្លាប់​របស់​នាង​កាល​ពី​ថ្ងៃ​សៅរ៍ មនុស្ស​ម្នារាប់​ពាន់នាក់​បាន​ចេញ​មក​តាម​ផ្លូវ​...

មិន​ទាន់​មាន​ការ​វាយ​តម្លៃពី​ផល​ប៉ះ​ពាល់​​ផ្នែកបរិស្ថានពីគម្រោងស្ថាប​នា​ផ្លូវ​ដែក​ថ្មី​របស់ចិនទេ

ក្រុមហ៊ុនចិនចំនួន​ពីរ​គ្រោង​​ចាប់​ផ្តើម​ការ​ងារស្ថាប​នា​ផ្លូវ​ដែក​មួយ​ខ្សែ​ប្រ​វែង​៤០០គីឡូម៉ែត្រ​ ព្រមទាំងបង្កើត​រោង​ចក្រផលិត​ដែកថែប ​និង​កសាងកំពង់​ផែ​នៅ​ខែ​កក្កដា​ខាងមុខនេះ តែមិនទាន់មាន​​​ការ​វាយ​តម្លៃ​ពី​ផល​ប៉ះ​ពាល់​​​បរិស្ថាន​ (EIA) ​នៅ​ឡើយ​ទេ ហើយ​បណ្តា​ខេត្ត​អាចទទួលរង​ផល​ប៉ះ​ពាល់​ ក៏​មិន​ទាន់​បាន​ដឹង​ពី​គម្រោង​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដ៏​ធំ​នេះ​នៅ​ឡើយ​ដែរ។ នៅ​ក្នុង​ពិធីចុះហត្ថលេខា នៅ​​​​ភ្នំ​ពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ ក្រោម​វត្ត​មាន​របស់​លោក ត្រាំ អីុវតិក រដ្ឋ​មន្ត្រី​ក្រសួង​សាធារ​ណ​ការ ​និង​ដឹកជញ្ជូន ក្រុម​​ហ៊ុន​ដ៏ធំរបស់​ចិន គឺ​ក្រុម​ហ៊ុន​​​​ Cambodia Iron and Steel Mining Industry Group and China Railway Group Limited ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​លើ​គម្រោង​មួយ​​ ដែល​​​​មាន​ទំហំ​ទឹក​ប្រាក់ប្រ​មាណ​៩,៦​ពាន់​លាន​ដុល្លារ។ ក្នុង​ផែន​ការ​ប្រ​កប​ដោយ​មហិច្ឆតា​នេះ ផ្លូវ​ដែក​មួយ​ខ្សែ​នឹង​ត្រូវ​បាន​ស្ថាប​នា​ឡើង​នៅឆ្នាំ២០១៧ ដោយចាប់ ផ្តើមពី​ចំណុច​រោង​ចក្រ​ផលិតដែកថែប ក្នុង​ខេត្ត​ព្រះ​វិហារ​ ឆ្លងកាត់​ខេត្ត​កំពង់​ធំ​ កំពង់​ឆ្នាំង​...

ក្រសួង​មហាផ្ទៃ​ជំរុញបន្ដ​​​ស៊ើប​អង្កេត​ករណី​បាញ់​ប្រ​ហារ​នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​បាវិត

ក្រសួង​យុត្តិធម៌​បាន​ណែនាំ​ឲ្យ​ក្រសួង​មហាផ្ទៃ​ស៊ើប​អង្កេតការ​ជាប់​ពាក់​ព័ន្ធ​​របស់​មន្ត្រី​​នគរបាល​ក្រុង​បាវិត​ម្នាក់​នៅ​ក្នុង​ការ​បាញ់​បោះ​ដែល​បណ្តាល​​ឲ្យ​កម្មការិនី​បី​នាក់​រង​របួស​​ធ្ងន់​​ អំឡុង​ការ​តវ៉ា​​ដោយ​ហិង្សា​មួយ​នៅ​ខាង​ក្រៅ​រោង​ចក្រ​ កាល​ពី​ឆ្នាំ​មុន។ លោក​ ប៉ែន វិបុល​ អនុប្រធាន​នាយក​ដ្ឋាន​បុគ្គលិក​នគរបាល​ជាតិ​​មាន​ប្រសាសន៍ថា​ ក្រសួង​មហាផ្ទៃ​នឹង​សរសេរ​របាយការណ៍​មួយ​ស្ដី​អំពី​ករណី​លោក ស ចន្ថា ​នាយ​​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​បាវិត​ ​ដែល​​សង្ស័យ​ថា​ បាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ករណី​បាញ់​ប្រហារ​ កាល​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ ហើយ​​របាយការណ៍​នោះ​នឹង​ត្រូវ​បញ្ជូន​​ទៅ​ក្រសួង​យុត្តិធម៌វិញ​​។ កាលពី​ថ្ងៃ​ច័ន្ទ លោក ប៉ែន វិបុល បាន​សាកសួរ​លោក ស ចន្ថា ​ដោយ​សារ​មាន​ការ​​សង្ស័យ​ថា​ គាត់​បាន​ជាប់ពាក់​ព័ន្ធ​នៅ​​​​​ក្នុង​ការ​បាញ់​ប្រហារ​នេះ​។ លោក វិបុល បាន​មាន​ប្រសាសន៍​បន្ដថា “ក្រសួង​យុត្ដិធម៌​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​​ក្រសួង​មហាផ្ទៃ​​ស្នើ​ឲ្យ​មានការ​ស៊ើប​អង្កេត​លើ​លោក ស ចន្ថា។ យើង​បាន​ហៅ​ទូរស័ព្ទ​ទៅលោក​​ ចន្ថា ឲ្យ​សរសេរ​របាយការណ៍​មួយ​ស្ដី​អំពី​ការពាក់​ព័ន្ធ​របស់​លោក ចាប់​តាំង​ពី​សាលាដំបូង​ខេត្ត​ស្វាយ​រៀង​ បាន​ចោទ​ប្រកាន់​លោក​​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា​ ហើយ​​​យើង​នឹង​បញ្ជូន​របាយ​ការណ៍​​នេះ ត្រឡប់​មក​ក្រសួង​យុត្តិធម៌​វិញ​”។ លោក វិបុល ថ្លែង​ថា នេះគឺជា “រឿង​ធម្មតា” សម្រាប់​ក្រសួង​ក្នុង​ការ​ស៊ើប​អង្កេត​ករណី​នេះ នៅ​ពេល​មន្ត្រី​របស់​ខ្លួន​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​​​ល្មើស​ណា​មួយ​​នោះ​...

អាជ្ញាធរចាប់​ខ្លួន​បុរស​ពីរនាក់ និង​​រឹប​អូស​ឈើ​ប្រណីត​​ជា​ច្រើន​​​​ម៉ែត្រគូប​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​

មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​ ​មាន​ប្រសាសន៍​​កាល​ពី​ម្សិលមិញ​ថា​ កងរាជ​អាវុធហត្ថ​ចាប់​ខ្លួន​​បុរស​ពីរនាក់​កាលពី​យប់​ថ្ងៃ​ច័ន្ទ​​ពេល​កំពុង​​ដឹកឈើ​ប្រណីត​ខុស​ច្បាប់​​ជាង​ប្រាំបួន​ម៉ែត្រ​គូប​តាម​ផ្លូវ​ជាតិ​លេខ​៧​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​។ លោក ឱ បូរិន មេបញ្ជាការ​​កងរាជ​អាវុធ​​​ហត្ថ​ខេត្ត​​បាន​មាន​ប្រ​សាសន៍​ថា ការចាប់​ខ្លួន​នេះ​​ធ្វើ​ឡើង​ក្រោមការ​ជួយ​ជ្រោម​ជ្រែងពី​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ដែល​បាន​ឃើញ​រថយន្ត​មួយ​គ្រឿង​ដឹក​ឈើ​ប្រណីត​ចំនួន​១១៤​កំណាត់​ដោយ​ជន​សង្ស័យ​ពីរ​នាក់​កាត់​តាម​​ក្រុង​ស្ទឹង​ត្រែង។ លោក បូរិន មាន​ប្រសាសន៍បន្តថា​ “ ​​អ្នក​បើក​បរ​រថយន្ត​នោះ​បាន​សារភាព​ថា​ ឈើ​ប្រណីត​ទាំង​នេះ​ជា​កម្មសិទ្ធិ​របស់​​មនុស្ស​​ម្នាក់​ក្នុង​ខេត្ត​ក្រចេះ​។ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ ​ម្ចាស់​ឈើ​នោះ​មិន​ទាន់​​បាន​ទូរស័ព្ទ​សួរ​ព័ត៌មាន​ពី​​ពួក​គេ​នៅ​ឡើយ​ទេ​”។ លោកបាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​“ឥឡូវនេះ មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​កំពុង​ស្វែង​រក​ម្ចាស់​ឈើ​​នោះ​ពី​ព្រោះ​ឈើ​ប្រណីត​ទាំង​នេះ​ច្រើន​ណាស់​​ ដែល​ឈើហុប​​នីមួយ​ៗ​មាន​មុខកាត់​ពី​៦០​ទៅ​៩០​សង់ទីម៉ែត្រ​”។ យោង​តាម​រូបថត​ដែល​បាន​ផ្សព្វផ្សាយ​អំពី​ការចាប់​ខ្លួន​នេះ​​នៅ​តាម​​គេហ​ទំព័រ​ព័ត៌មាន​​ក្នុង​ស្រុកមួយ​​​ឈ្មោះ ខេមបូឌា អិចប្រេស​ញូសបាន​ឲ្យ​ដឹង​ថា​ អ្នក​បើក​បរ​រថយន្ត​នោះ​បាន​កាន់​លិខិត​មួយ​ច្បាប់​​ចុះ​ហត្ថលេខា​ដោយ​លោក​ ប៉ែន អ៊ាន អភិបាល​រង​ខេត្តកំពង់ចាម។ លិខិតនោះ​បាន​ណែនាំ​អាជ្ញាធរ​ ដែល​ឈរ​ជើង​នៅ​តាមដង​​ផ្លូវ​អនុញ្ញាតឲ្យ​អ្នក​បើកបរ​​ដឹក​ឈើ​ប្រណីត​ទាំង​នេះ​ដោយ​​សេរី​ ព្រោះ​​វា​​ជា​ឈើ​​សម្រាប់​សាង​សង់​ផ្ទះ​របស់​លោក ប៉ែន អ៊ាន។ ​លោក​ ប៉ែន​ អ៊ាន លើក​ឡើង​នៅ​ក្នុង​លិខិតនោះ​​ថា “ ឈើ​​ប្រណីត​ទាំង​នេះ​ជា​កម្មសិទ្ធិ​របស់​ខ្ញុំ។​អាជ្ញាធរ​ទាំងអស់​ដែល​ឈរជើង​នៅ​តាម​ផ្លូវ​គួរតែ​សម្រប​សម្រួល​​និង​អនុញ្ញាត​ឲ្យ​អ្នក​បើក​បរ​ធ្វើ​ដំណើ​របាន​​ស្រួល ​ពី​ព្រោះ​ខ្ញុំ​ត្រូវ​ការ​ឈើ​​ប្រណីត​ទាំង​នេះ​ ដូច​ជា​ឈើ​ធ្នង់ គគី​រ ត្រាច​​ជា​ដើម ដើម្បី​ធ្វើ​ទ្វារ​និង​បង្អួច​​ផ្ទះ​កសិដ្ឋាន​របស់​ខ្ញុំ”។ លោក បូរិន បាន​បដិសេធ​​មិន​បញ្ចេញ​ឈ្មោះ​ជន​សង្ស័យ​ទាំង​នោះ​ ឬអត្ថាធិប្បាយ​អំពី​ការ​ជាប់​ពាក់​ព័ន្ធ​របស់​លោក​អភិបាលរង​ខេត្ត កំពង់ចាមនោះ​​ទេ។​លោក...

MEDIA FEEDS

Popular

video

តុលាការខេត្តកណ្តាល សម្រេចឃុំនិងចេញដីកាតាមចាប់ខ្លួន អតីតសកម្មជនបក្សសង្រ្គោះជាតិ៥នាក់បន្ថែមទៀត

សាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនអតីតសកម្មជនគណបក្សសង្រ្គោះជាតិចំនួន៤ នាក់ជាបណ្តោះអាសន្ន ព្រមទាំងបានចេញដីកាតាមចាប់ខ្លួនអតីតសកម្មជនបក្សនេះមួយរូបទៀត ពាក់ព័ន្ធសំណុំរឿងរួមគំនិតក្បត់ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។ ស្នងការនគរបាល ខេត្តកណ្ដាល លោក អ៊ាវ ចំរើន បានប្រាប់កាសែតក្នុងស្រុក ដែលចុះផ្សាយនៅថ្ងៃនេះថា មនុស្សទាំងនោះរួមមានឈ្មោះ ផុន សុភា ភេទប្រុស ឈ្មោះ ឈុន ថៃ...