28.4 C
Phnom Penh

ដប់​ឆ្នាំ​ក្រោយ​មក រឿងរ៉ាវ​ជាច្រើននៅ​​​តែ​​​​ដូច​ដប់​ឆ្នាំ​មុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព័ត៌មានវិភាគ

វិបត្តិកើតឡើងជាថ្មីបន្ទាប់ពីការបោះឆ្នោតជាតិ។ គូប្រជែងដ៏យូរមកហើយពីររូបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមកម្លាំងគ្នាទាមទារឲ្យលោកចុះចេញពីតំណែង និងបដិសេធមិនចូលធ្វើការនៅសភា។ វាស៊ីពេលអស់ មួយឆ្នាំ ទម្រាំតែមានការព្រមព្រៀងទុកឲ្យលោក ហ៊ុន សែន បន្តកាន់អំណាចរយៈពេលបួនឆ្នាំទៀត។

cam-photo-history-repeating-800x611គូប្រជែងមួយរូបមិនសប្បាយចិត្តនឹងការព្រមព្រៀងដូចគូប្រជែងម្នាក់ទៀតទេ ប៉ុន្តែដោយខាំធ្មេញសង្កត់ចិត្ត ក៏បានយល់ព្រមនឹងកិច្ចព្រមព្រៀងនោះ ដោយធ្វើឲ្យសង្វៀននយោបាយមានភាពស្ងប់ស្ងាត់មួយរយៈពេលខ្លី មុនពេលលោក ហ៊ុន សែន ចាប់ផ្តើមលេងល្បិចឲ្យគូប្រជែងម្នាក់ប្រឆាំងនឹងគូប្រជែងម្នាក់ទៀត។

បន្ទាប់មក ភាពតានតឹងទាក់ទិននឹងព្រំដែនជាប់ប្រទេសវៀតណាមក៏កញ្ជ្រោលឡើង ដោយធ្វើឲ្យប៉ះពាល់លោក ហ៊ុន សែន។ មិនយូរប៉ុន្មានក្រោយមកទៀត នៅឆ្នាំបន្ទាប់ ពួកគេរងការគំរាមកំហែងដោយសាររឿងអាស្រូវ ផ្លូវភេទ។ រយៈពេលជាច្រើនខែ គូប្រជែងម្នាក់ក្នុងចំណោមគូប្រជែងពីរម្នាក់របស់លោក ហ៊ុន សែន រងការវាយ ប្រហារឥតឈប់ឈរពីសំណាក់គណបក្សប្រជាជនកម្ពុជា ព្រោះតែរឿងស្រីកំណាន់ម្នាក់។

ទាំងនេះជាការសង្ខេបព្រឹត្តិការណ៍នយោបាយក្នុងប្រទេសកម្ពុជាចាប់តាំងពីការបោះឆ្នោតជាតិនាខែកក្កដាឆ្នាំ២០១៣មក។ ប៉ុន្តែ វាក៏ស៊ីសង្វាក់គ្នាគួរឲ្យភ្ញាក់ផ្អើលទៅនឹងព្រឹត្តិការណ៍ទាំងឡាយដែលបាន កើតឡើងពីខែកក្កដា ឆ្នាំ២០០៣រហូតដល់ពាក់កណ្តាលឆ្នាំ២០០៦ដែរ។

ជារឿយៗព្រឹត្តិការណ៍ជាច្រើនត្រូវគ្នានឹងខែ ស្ទើរតែហាក់ដូចជាអ្នកដើរតួសព្វថ្ងៃនេះអ៊ីចឹង ពោលគឺ ច្រើនតែមុខ ដដែលដែលបានចូលរួមក្នុងពេលកន្លងមក គឺកំពុងបញ្ចប់ការសម្ដែងដោយមានទំនុកចិត្តដូចគ្នានឹងការសម្តែងដ៏ជោគជ័យកាលពីដប់ឆ្នាំមុនដែរ។

រង្វង់ពេលនេះ ការសម្តែងបានចាប់ផ្តើមបន្ទាប់ពីការបោះឆ្នោតនាខែកក្កដាឆ្នាំ២០១៣ ដោយថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិគឺ លោក សម រង្ស៊ី និងលោក កឹម សុខា ទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពី តំណែង រហូតដល់ថ្ងៃទី២២ ខែកក្កដាឆ្នាំ២០១៤ ទើបអ្នកទាំងពីរបានយល់ព្រមចូលធ្វើការក្នុងសភា ដើម្បី កំណែទម្រង់ការបោះឆ្នោត។

នៅពេលសម្តែងនោះ គឺលោក រង្ស៊ី និងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជា”សម្ពន្ធភាពនៃអ្នកប្រជាធិបតេយ្យ” ដែលបន្តទប់ទល់ក្រោយពីការបោះឆ្នោតនាខែកក្កដា ឆ្នាំ២០០៣ រហូតដល់ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០០៤ ទើប ពួកគេបានចូលរួមក្នុងសភា ដើម្បីបានតំណែងរដ្ឋមន្ត្រី និងកំណែទម្រង់ការបោះឆ្នោត។

លោក រង្ស៊ី ជាគូប្រជែងស្ទាក់ស្ទើរក្នុងចិត្តក្នុងឆ្នាំ២០០៤នោះ និងត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះលោកទាំងពីរក៏លែង ត្រូវរ៉ូវគ្នា ហើយក៏ចោទសម្តេចក្រុមព្រះថាបានទទួលយកសំណូកពីលោក ហ៊ុន សែន។ នៅឆ្នាំ២០១៤ លោក សុខា គឺជាដៃគូមិនសប្បាយចិត្តម្នាក់ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏នៅជាប់ជាមួយលោក រង្ស៊ី ដែរ។

លោក សុខា បាននិយាយថា “ខ្ញុំមិនសប្បាយចិត្តនឹងលទ្ធផលពីការចរចានេះសោះ តែខ្ញុំគោរព គោលនយោបាយ និងជំហររបស់គណបក្សសង្គ្រោះជាតិ ដែលគណបក្សត្រូវទទួលយក ដើម្បីដោះស្រាយបញ្ហា។ យើងអត់ទ្រាំ ប្រឹងលេបក្រួសលេបថ្ម ដើម្បីបន្តធ្វើឲ្យឯកភាពរបស់យើងរឹងមាំឡើង”។

ដោយចាប់ផ្តើមធ្វើតាមវិធីផ្សេង លោក ហ៊ុន សែន រង្វង់ពេលចុងក្រោយនោះ ក៏ដូចជានៅរង្វង់ពេលនេះ គឺបាន ខិតចូលកៀកនឹងគូប្រជែងម្នាក់ដែលមានវ័យចាស់ទុំជាងលោក ក្នុងខណៈដែលរដ្ឋាភិបាលរបស់លោកស្តី បន្ទោសគូប្រជែងម្នាក់ទៀតយ៉ាងខ្លាំងថាជាជនជ្រុលនិយមជម្នះចង់ធ្វើបដិវត្តន៍។

វីដេអូឯកសារដែលផលិតដោយរដ្ឋាភិបាលដែលចាក់ផ្សាយតាមទូរទស្សន៍អំឡុងពេលមានអ្នកទស្សនាច្រើនកាលពីដើមខែមេសាឆ្នាំ២០១៥ ពោលគឺពីរថ្ងៃមុនលោក សុខា ប្រឈមនឹងតុលាការទាក់ទិននឹងផែនការរបស់ លោកធ្វើរដ្ឋប្រហារបាននិយាយថា “បាតុកម្មហិង្សាដែលដឹកនាំដោយឯកឧត្តម កឹម សុខា … គឺស្មើនឹងការប៉ុនប៉ង ផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន”។

វីដេអូឯកសារនោះក៏ត្រូវគេចាក់ផ្សាយមួយសប្តាហ៍មុនលោក ហ៊ុន សែន អញ្ជើញលោក រង្ស៊ី ទៅចូលរួមក្នុងពិធី បុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅក្រុងសៀមរាប ដែលនៅទីនោះ លោកបានលើកសរសើរលោក រង្ស៊ី យ៉ាងច្រើន ហើយផ្ទុយគ្នានឹង លោក កឹម សុខា គឺជាអ្នកនិយមកណ្តាលម្នាក់និងជាដៃគូចិត្តទូលាយ។

លោក ហ៊ុន សែន បានមានប្រសាសន៍ប្រាប់អ្នកចូលរួមស្តាប់ដោយខំសម្លឹងមើលលោក រង្ស៊ី ថា “ពាក់កណ្តាល ជីវិតរបស់ខ្ញុំ ខ្ញុំបានធ្វើការលើការចរចាសន្តិភាពច្រើនជាងសង្គ្រាម។ ពេលថ្មីៗនេះ ខ្ញុំបានជួបដៃគូល្អម្នាក់ គឺឯក ឧត្តម សម រង្ស៊ី”។

ប្រហែល១០ឆ្នាំមុន គឺនៅខែកុម្ភៈឆ្នាំ២០០៥ លោក រង្ស៊ី គឺជាមនុស្សអាក្រក់ ដោយប៉ុនប៉ងធ្វើការបះបោរផ្ទាល់ ក្នុងខណៈដែលទ្រង់ រណឫទ្ធិ ទទួលបានការសរសើររាក់ទាក់ល្អូកល្អិនជា “ដៃគូដ៏ស្មោះត្រង់” ចំពោះគណបក្ស ប្រជាជនកម្ពុជាដែលមាននិយាយក្នុងសម្តីរបស់លោក ហ៊ុន សែន។

លោក រង្ស៊ី រួមជាមួយនឹងតំណាងរាស្ត្រ ជាម ច័ន្ទនី និងលោក ជា ប៉ូច ត្រូវបានដកអភ័យឯកសិទ្ធិនៅខែកុម្ភៈនោះ ដោយលោក ច័ន្ទនី ត្រូវជាប់ចោទថាបានប្រមូលកងទ័ពធ្វើការបះបោរ បន្ទាប់ពីលោកត្រូវបានតែងតាំងជារដ្ឋ មន្ត្រីក្រសួងការពារជាតិស្រមោលដោយលោក រង្ស៊ី។

ក្នុងខណៈដែលជម្លោះទាំងនេះចេះតែកើតឡើងរ៉ាំរៃ នៅឆ្នាំ២០០៥ដដែល ដូចឆមាសទី២នៃឆ្នាំ២០១៥ដែរ គឺសម្បូរកើតឡើងនូវបញ្ហាចាស់ៗទាក់ទិននឹងព្រំដែនជាប់ប្រទេសវៀតណាម ដោយលោក ហ៊ុន សែន នៅក្នុងឆ្នាំ២០០៥ បានជំរុញឲ្យមានសន្ធិសញ្ញាព្រំដែនដ៏ចម្រូងចម្រាសជាមួយប្រទេសវៀតណាម។

គណបក្សសង្គ្រោះជាតិរបស់លោក រង្ស៊ី ជាអ្នកវាយប្រហារលើបញ្ហានេះក្នុងឆ្នាំ២០១៥ ដោយគណបក្សប្រឆាំង ដឹកនាំការធ្វើដំណើរជាច្រើនលើកទៅព្រំដែន និងបង្ខំឲ្យក្រសួងការបរទេសចេញលិខិតទៅប្រទេសវៀតណាម ដោយស្នើឲ្យវៀតណាមបញ្ឈប់ការទន្ទ្រានចូលទឹកដីកម្ពុជា។

ក្នុងឆ្នាំ២០០៥ សមាជិកសង្គមស៊ីវិលមួយចំនួនតូចត្រូវបានចាប់ខ្លួនព្រោះតែប្រឆាំងសន្ធិសញ្ញាព្រំដែននេះ នៅពេលដែលលោក ហ៊ុន សែន បានបញ្ជាក់ច្បាស់ថា លោកនឹងលែងអត់ឱនឲ្យអ្នកប្រឆាំងទៀតទេ។

លោក ហ៊ុន សែន បានមានប្រសាសន៍អំពីអ្នករិះគន់សន្ធិសញ្ញានេះនៅខែតុលាឆ្នាំ២០០៥ថា “ការចោទ ហ៊ុន សែន ថាលក់ទឹកដីមិនមែនជារឿងលេងសើចទេ។ពីពេលនេះទៅ ខ្ញុំនឹងប្តឹងនរណាក៏ដោយ មិនថា មានតំណែង ប៉ុណ្ណាទេ។ ខ្ញុំត្រូវតែប្តឹង”។

នៅខែកញ្ញាឆ្នាំ២០១៥ លោក ហ៊ុន សែន បានធ្វើការគំរាមដដែលនេះ លើកនេះ ទៅលើអ្នកណា ដែលហ៊ាន អះអាងថា ផែនទីដែលរដ្ឋាភិបាល របស់លោកប្រើដើម្បីបោះបង្គោល ព្រំដែនជាមួយប្រទេសវៀតណាមថា ជាផែនទីខុស។

លោក ហ៊ុន សែន បានមានប្រសាសន៍ក្នុងសុន្ទរកថាថា “ចាប់ខ្លួននរណាក៏ដោយដែលហ៊ាននិយាយថា រដ្ឋាភិបាលប្រើផែនទីក្លែងក្លាយ។ ប្រសិនបើអ្នកនយោបាយគណបក្សប្រឆាំងបន្តប្រើបញ្ហាព្រំដែនដ៏រសើប ដើម្បី ប្រយោជន៍នយោបាយរបស់ខ្លួន ឥឡូវនេះក៏មានចំណុចថ្មី សម្រាប់ដោះស្រាយចំពោះពួកអ្នកទាំងនេះតាម វិធានការផ្លូវច្បាប់”។

ក្នុងពេលដែលមានកំហឹងសាធារណជនទៅលើភាពឈឺចាប់រាប់សតវត្សរ៍មកហើយអំពីការបាត់បង់ទឹកដីទៅវៀតណាម វាដល់ពេលមានរបត់ថ្មីមួយ ហើយសម្រាប់នាយករដ្ឋមន្ត្រីក្នុងការការពារឧត្តមភាពរបស់លោក ហើយទុកឲ្យអ្នកប្រឆាំងរបស់លោកចុះទន់ខ្សោយ។

ក្នុងខែធ្នូ ឆ្នាំ២០០៥ លោក រង្ស៊ីរងការកាត់ឲ្យជាប់ទោសរយៈពេល១៨ខែពីបទបរិហារកេរ្តិ៍ ដោយបានគេចខ្លួនទៅប្រទេសបារាំង ក្រោយពីបានសន្យាថា លោកមិនខ្លាចវិធានការផ្លូវច្បាប់ទេ។ ក្នុងខែធ្នូ ឆ្នាំ២០១៥ លោក រង្ស៊ីក៏បានភៀសខ្លួនទៅប្រទេសបារាំងម្តងទៀត ពេលនេះលោករងការជាប់ទោស២ឆ្នាំពីបទបរិហារកេរ្តិ៍ ហើយក៏បានសន្យាថាវិលត្រឡប់មកវិញដែរ។

លោក ស៊ាន ម៉ាក់ខ័រម៉ាក អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកនៅពេលនោះបានមានប្រសាសន៍ក្នុងខែធ្នូ ឆ្នាំ២០០៥ថា “សហរដ្ឋអាមេរិកនៅតែព្រួយបារម្ភអំពីការបន្តធ្លាក់ចុះកាន់តែខ្លាំងនូវគោលការណ៍ប្រជាធិបតេយ្យ មានដូចជាការបញ្ចេញមតិដោយសេរីនៅកម្ពុជា”។

លោក ម៉ាក ធូណឺ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយក្នុងខែវិច្ឆិកា ឆ្នាំ២០១៥ថា “សហរដ្ឋអាមេរិកព្រួយបារម្ភយ៉ាងខ្លាំងអំពីបរិយាកាសនយោបាយកាន់តែធ្លាក់ចុះដុនដាបនៅប្រទេសកម្ពុជាក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ”។

ក្នុងខណៈដែលកាលបរិច្ឆេទប្រែប្រួល ហើយលោក រង្ស៊ីចាកចេញទៅក្រៅប្រទេសនោះ វាដល់ពេលមានរឿងអាស្រូវផ្លូវភេទប្រឆាំងនឹងអ្នកប្រឆាំងផ្សេងទៀត។ ក្នុងការបង្ហាញពេលនេះ គឺលោក សុខា ដែលទ្រាំនឹងសម្ពាធនៃយុទ្ធនាការរបស់គណបក្សប្រជាជនកម្ពុជា។

ក្នុងឆ្នាំ២០០៦ ព្រះអង្គម្ចាស់ រណឫទ្ធិ រងការវាយប្រហារពីគណបក្សប្រជាជនកម្ពុជា ដោយសារយកអ្នកស្រី អ៊ុក ផល្លា ឥឡូវជាប្រពន្ធព្រះអង្គ ជាស្រីកំណាន់ ក្នុងពេលនៅមានចំណងអាពាហ៍ពិពាហ៍ជាមួយព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ជាការអះអាងដែលនាំឲ្យគណបក្សប្រជាជនកម្ពុជាបង្កើតច្បាប់ឯកពន្ធភាពនៅខែកញ្ញា ឆ្នាំនោះ។

ការអះអាងទាំងអស់ ដូចគ្នានឹងការអះអាងប្រឆាំងនឹងលោក សុខា ដែរ គឺបានលេចឡើងក្នុងខែមីនា ដោយព្រះអង្គម្ចាស់ រណឫទ្ធិលាលែងចេញពីប្រធានសភាប៉ុន្មានថ្ងៃបន្ទាប់ពីលោក ហ៊ុន សែន បានសន្យាថានឹងបង្ក្រាបស្ត្រីកំណាន់។ ក្នុងខែតុលា ឆ្នាំ២០០៦ ព្រះអង្គម្ចាស់ រណឫទ្ធិ ត្រូវបណ្តេញចេញពីតំណែងប្រធានគណបក្សហ្វុ៊នស៊ិនប៉ិច ហើយក៏គេចខ្លួនទៅប្រទេសបារាំង ចំពេលដែលច្បាប់ឯកពន្ធភាពបានចូលជាធរមាន។

លោក សុខា មិនសុខចិត្តសម្តែងក្នុងរឿងដូចគ្នានេះទេ ដោយបដិសេធមិនចុះញ៉ម នៅពេលដែលគណបក្សប្រជាជនកម្ពុជាគំរាមចាប់ខ្លួនលោកដោយសារតែមានរឿងអាស្រូវនោះ។

អ៊ីចឹង តើមានរឿងអ្វីនឹងកើតឡើងក្នុងឆ្នាំ២០១៦នេះ?

បញ្ហាចាំបាច់សម្រាប់ខែនៅសល់នៃឆ្នាំនេះ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដែលកសាង បញ្ជីបោះឆ្នោត ដែលចាត់ទុកជាដំណាក់ការដំបូង ដើម្បីធានានូវការបោះឆ្នោតដោយយុត្តិធម៌ក្នុងការបោះឆ្នោតឃុំសង្កាត់នាឆ្នាំ២០១៧ និងការបោះឆ្នោតជាតិនាឆ្នាំ២០១៨។

តាមពិត វាជារឿងដូចគ្នាក្នុងចុងឆ្នាំ២០០៦។ កិច្ចខំប្រឹងប្រែងយឺតៗរបស់គ.ជ.ប. ដើម្បីចុះឈ្មោះអ្នកបោះឆ្នោត ចំនួនប្រហែល១,២លាននាក់ក្នុងខែតុលា ឆ្នាំ២០០៦បានកើតឡើងលើសលុបក្នុងសារព័ត៌មាន ដោយគ.ជ.ប. ត្រូវបានវាយប្រហាររិះគន់ដោយអ្នកសង្កេតការណ៍ថាមានកំហុសបច្ចេកទេស ឧបសគ្គការិយាធិបតេយ្យនិងការពន្យារពេលដែលធ្វើឲ្យអ្នកបោះឆ្នោតគ្មានសិទ្ធិបោះឆ្នោត។

អគ្គលេខាធិការគ.ជ.ប.នៅពេលនោះ ហើយឥឡូវនេះក៏ជាអគ្គលេខាធិការដែរ គឺលោក ទេព នីថា ជាមន្ត្រី គណបក្សប្រជាជនកម្ពុជា ស្មោះត្រង់បានបដិសេធថា មិនមានបញ្ហាអ្វីកើតឡើងទេ ហើយបានបដិសេធមិនបន្ត រយៈពេលចុះឈ្មោះ ដើម្បីផ្តល់ឱកាសដល់អ្នកដែលខកខានឲ្យបានចុះឈ្មោះមុននឹងការបោះឆ្នោតឃុំសង្កាត់នាឆ្នាំ២០០៧នោះទេ។

ក្នុងឆ្នាំ២០១៦ក៏ដូចគ្នានឹងក្នុងឆ្នាំ២០០៦ដែរ បញ្ជីបោះឆ្នោតនៅតែជាកង្វល់ចម្បង ក្នុងពេលដែលការបោះឆ្នោតជិតចូលមកដល់។ រយៈពេលបួនខែទៀតទើបមានការចុះឈ្មោះនោះ លោក ហ៊ុន សែន បានកត់សម្គាល់កាលពីខែមុនថា ពលរដ្ឋខ្មែរជាច្រើននៅតែមិនទាន់មានអត្តសញ្ញាណបណ្ណ ដើម្បីចុះឈ្មោះបោះឆ្នោតនៅឡើយទេ។

លោក ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃទី២៦ ខែឧសភាថា “រឿងនេះមិនមែនជារឿងតូចតាចទេ។ អ្នកណាទទួលខុសត្រូវទៅលើបញ្ហាចោទថាបាត់ឈ្មោះ១,៥ ឬ១,២លាននាក់?”៕និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស