ភាគ២៖ ម្ចាស់ភាគហ៊ុនរងគ្រោះក្នុងក្រុមហ៊ុន CIC Partner ទាមទារស៊ើបអង្កេតករណីបាត់លុយរាប់សិបលានដុល្លារ
អត្ថបទដោយ៖ តាំង សារ៉ាដា
ក្នុងសេចក្តីរាយការណ៍ភាគ១ សារព័ត៌មាន The Cambodia Daily បានបង្ហាញរបាយការណ៍ស៊ើបអង្កេតរបស់សមាជិករងគ្រោះពីការផ្តល់ប្រាក់កម្ចីដើម្បីទទួលបានការប្រាក់ខ្ពស់ ដែលបានទាមទារឱ្យអ្នកគ្រប់គ្រងជាន់ខ្ពស់ក្នុងក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ (Cambodian Investor Capital Partner) ចំនួន ១៣នាក់ ដូចជា លោក គុយ វ៉ាត, លោក...
ព័ត៌មានថ្មីៗ
បទវិភាគ
បទវិភាគ៖ អាហ្វ្រិកខាងត្បូងអូសអ៊ីស្រាអែលឡើង ICC តែផ្ដល់ឱកាសឱ្យរុស្ស៊ីបន្តវិនាសកម្មនៅអ៊ុយក្រែន
កាលពីសប្ដាហ៍មុន តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បានបើកសវនាការបឋមទៅលើសំណុំរឿងដែលប្ដឹងដោយរដ្ឋាភិបាលអាហ្វ្រិកខាងត្បូង ករណីចោទអ៊ីស្រាអែល ពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍ទៅលើប្រជាជនប៉ាឡេស្ទីន ក្នុងសង្គ្រាមអ៊ីស្រាអែល វាយសងសឹកលើពួកហាម៉ាស់។
ក្នុងសវនាការរបស់ ICC...
សេចក្ដីរាយការណ៍ពិសេស
នយោបាយ
ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល សច្ចាវាយបកទៅលើអ៊ីរ៉ង់វិញដើម្បីការពារខ្លួន ស្របពេលអាមេរិកនិងបស្ចិមប្រទេសឱ្យបន្តអត់ធ្មត់ក្ដី
នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែល Benjamin Netanyahu សច្ចាថានឹងត្រូវតែវាយសងសឹកលើអ៊ីរ៉ង់ វិញ ដែលថាជាការវាយការពារខ្លួន។
លោក Netanyahu បានបញ្ជាក់ថា បើទោះក្រុមសម្ព័ន្ធមិត្តអ៊ីស្រាអែល មានទាំងសហរដ្ឋអាមេរិក និងក្រុមបស្ចិមប្រទេសមួយចំនួនបញ្ចុះបញ្ចូលឱ្យអ៊ីស្រាអែល បន្តអត់ធ្មត់ក៏ដោយ ក៏វាយបកវិញរបស់អ៊ីស្រាអែល ត្រូវតែធ្វើ ប៉ុន្តែមេដឹកនាំអ៊ីស្រាអែលរូបនេះមិនបានបញ្ជាក់ពេលវេលានៃការវាយបកវិញទៅលើប្រទេសអ៊ីរ៉ង់ នៅពេលណា ហើយវាយប្រហារដោយប្រើអាវុធអ្វីខ្លះនោះទេ។
សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងក្រុមប្រទេសឧស្សាហកម្ម G-7 ស្នើឱ្យអ៊ីស្រាអែល កុំវាយសងសឹកអ៊ីរ៉ង់ អី ពីព្រោះវានឹងនាំទៅរកសង្គ្រាមដ៏ធំធេងរវាងប្រទេសទាំងពីរ...
តុលាការប្រជាជនវៀតណាម ផ្ដន្ទាទោសប្រហារជីវិតសេដ្ឋិនីរកស៊ីបោកប្រាក់ខ្ទង់ធំ
ប្រទេសណាមិនដឹងទេ តែសម្រាប់ប្រទេសវៀតណាម មិនអនុគ្រោះដាច់ខាតទោះជាបុគ្គលនោះមានប្រាក់មហាសាលក៏ដោយ ឱ្យតែកិបកេងបោកប្រាក់ឆបោក ដើម្បីក្លាយខ្លួនជាសេដ្ឋី ត្រូវតែមានទោស។
នៅថ្ងៃទី១១ មេសា នេះ បណ្ដាញផ្សាយព័ត៌មាន ABC News បានចុះផ្សាយថា មហាសេដ្ឋិនីម្នាក់ឈ្មោះ Truong My Lan អាយុ ៦៧ឆ្នាំ អ្នកជំនួញក្នុងវិស័យអចលនទ្រព្យនៃប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍ ទី១១ មេសា នេះ ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសប្រហារជីវិតក្នុងសំណុំរឿងពុករលួយឆបោកដ៏ធំបំផុតមួយ។
នេះជាសំណុំរឿងដ៏អាស្រូវបំផុតចំពោះបុគ្គលមានប្រាក់មហាសាលរូបនេះ...
ចិន និងរុស្ស៊ី រួមកម្លាំងគ្នាកាត់បន្ថយកម្លាំងអ្នកប្រជាធិបតេយ្យដឹកនាំដោយប្រទេសលោកសេរី
ក្រសែភ្នែករបស់អ្នកប្រជាធិបតេយ្យនៃប្រទេសលោកខាងលិច កំពុងសម្លឹងទៅរកចិន ដែលប្រទេសកុម្មុយនីស្តដ៏ធំមួយនេះកំពុងប្រើសក្ដានុពលសេដ្ឋកិច្ច និងកម្លាំងយោធាទៅលើប្រទេសមួយចំនួនជាកូនបំណុលពាន់លានដុល្លារ ឱ្យស្ថិតនៅក្រោមឥទ្ធិពលរបស់ក្រុងប៉េកាំង។
រុស្ស៊ី ជាមហាអំណាចដ៏ខ្លាំងមួយនៅលើពិភពលោកដែលមិនមានឈ្មោះក្នុងចំណោម ២០ប្រទេសជាប្រទេសជំពាក់បំណុលចិន គរដូចភ្នំនោះទេ តែទីក្រុងមូស្គូ ធ្លាក់ក្នុងរបបផ្ដាច់ការជាង ២០ឆ្នាំមកហើយ ចាប់តាំងពីលោក វ៉្លាឌីមៀរ ពូទីន ឡើងកាន់តំណែងជាប្រធានាធិបតីនៅឆ្នាំ២០០០ មកនោះ។
នៅក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ គេសង្កេតឃើញរបបនៅក្រុងប៉េកាំង និងក្រុងមូស្គូ ចាប់ដៃគ្នាយ៉ាងស្អិតល្មួតក្នុងការកៀរគរប្រទេសដែលកំពុងដើរលើផ្លូវផ្ដាច់ការ ឱ្យស្ថិតនៅក្រោមឥទ្ធិពលរបស់ខ្លួន។ គេថាក្រុងប៉េកាំង ប្រើប្រាក់កម្ចីរបស់ខ្លួនលើកទឹកចិត្តប្រទេសដែលកំពុងទៅរកប្រព័ន្ធផ្ដាច់ការ ឱ្យកាន់តែងាកចេញពីគន្លងប្រជាធិបតេយ្យពហុភាពសេរីនិយម...
ធនាគារពិភពលោករកឃើញប្រទេសចំនួន២០ ជាប់បំណុលចិនគរដូចភ្នំ ក្នុងនោះមានកម្ពុជា និងឡាវផងដែរ
សារព័ត៌មានមួយបានចុះផ្សាយកាលពីពេលថ្មីៗនេះថា ប្រទេសនៅលើពិភពលោកដែលត្រូវបានធនាគារពិភពលោករកឃើញថាជាប្រទេសដែលជាប់បំណុលចិន ធ្ងន់ធ្ងរបំផុតនោះចាប់ពីជិត ៣ពាន់លានដុល្លារឡើងទៅ គឺមាន ២០ប្រទេស។
យោងតាមទិន្នន័យរបស់ធនាគារពិភពលោក ប្រទេសទាំងអស់នេះពិបាកក្នុងការដោះស្រាយសងបំណុលចិន ទាំងប្រាក់ដើម និងការប្រាក់។ ប្រទេសទាំង ២០ នេះភាគច្រើនជាប្រទេសនៅតំបន់ទ្វីបអាហ្វ្រិក ដែលគេហៅថាប្រទេសកំពុងអភិវឌ្ឍ ប៉ុន្តែក្នុងទ្វីបអាស៊ី ក៏មានរាជាណាចក្រកម្ពុជាមួយផងដែរឈរនៅលេខរៀងទី១២ ក្នុងចំណោមប្រទេសទាំង២០ នេះ។
នេះគឺជាឈ្មោះប្រទេសទាំង ២០ ដែលត្រូវបានរាយការណ៍នៅក្នុងទិន្នន័យរបស់ធនាគារពិភពលោក ហើយចុះផ្សាយដោយសារព័ត៌មាន Yahoo Finance កាលពីថ្ងៃទី៥ មេសា...
នាយករដ្ឋមន្ត្រីថៃ ប្រាប់មេដឹកនាំយោធាភូមាឱ្យឆាប់ចាប់ផ្ដើមចរចា ព្រោះកម្លាំងទ័ពនៃរបបសឹកនេះកំពុងចុះទន់ខ្សោយ
នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin និយាយថា ឥឡូវនេះគឺជាពេលវេលាដ៏ល្អមួយ ដើម្បីបើកកិច្ចពិភាក្សាជាមួយពួកយោធាភូមា ខណៈរបបដឹកនាំយោធាដែលបានធ្វើរដ្ឋប្រហារដណ្តើមអំណាចកាលពីឆ្នាំ២០២១ នាពេលនេះកំពុងចុះទន់ខ្សោយ។
ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ នាយករដ្ឋមន្ត្រីថៃ បាននិយាយថា របបដឹកនាំបច្ចុប្បន្ននៅប្រទេសភូមា កំពុងចាប់ផ្តើមបាត់បង់កម្លាំងរបស់ខ្លួនជាបណ្តើរៗហើយ។
យ៉ាងណាមិញ លោកអះអាងថា ទោះបីជាពួកយោធាកំពុងចុះទន់ខ្សោយក៏ដោយ ពួកគេនៅតែមានអំណាច នៅតែមានសព្វាវុធគ្រប់គ្រាន់ដើម្បីប្រយុទ្ធ។
លោក Srettha Thavisin បានបន្តថា គួរដល់ពេលហើយដែលត្រូវបោះដៃទៅរកពួកយោធា ហើយស្វែងរកការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងមួយដែលលោកថា...