សណ្ឋាគារលំដាប់ថ្នាក់ផ្កាយអនុវត្តតាមបម្រាមសារាចររបស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន

បុគ្គលិកសណ្ឋាគារ​ និង​ភោជនីយ​​​ដ្ឋាន​​​បាន​​​​​​​និយាយ​កាល​ពីថ្ងៃព្រហស្បតិ៍​ថា ​ពួក​គេ​នឹង​ឈប់​បម្រើស្រា​ដល់​ភ្ញៀវ​នៅ​ចុង​សប្តាហ៍​នេះ​ ដើម្បី​ចូល​រួម​គាំ​ទ្រ​បម្រាមក្នុង​ការ​មិន​ឲ្យ​ពិសា​ស្រា​នៅ​ទូទាំង​ប្រទេស​ក្នុង​ពេល​បោះ​ឆ្នោត​ឃុំ-សង្កាត់​។ កាល​ពី​សប្តាហ៍​មុន ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន​ បាន​ចុះ​ហត្ថលេខាលើ​សារាចរណែនាំ​​​មួយស្តី​ពី​ការលក់ ​និង​ការ​ពិសា​គ្រឿង​ស្រវឹង​​​​ចាប់​ពី​ពាក់​កណ្តាល​អធ្រាត្រថ្ងៃ​សុក្រ​រហូត​ដល់​​​​ពាក់​កណ្តាលអធ្រាត្រថ្ងៃ​អាទិត្យ​​ ដើម្បី​ធ្វើឲ្យ​ទិដ្ឋភាព​ថ្ងៃ​អាទិត្យ ​ ដែល​ជា​ថ្ងៃ​បោះ​ឆ្នោត​មាន​សភាព​ស្ងប់​ស្ងាត់​។ប៉ុន្តែ​ការ​រក្សា​មណ្ឌល​បោះ​ឆ្នោត​ឲ្យ​មាន​ភាព​ស្ងប់​ស្ងាត់​​​បម្រាម​​​នោះ​បាន​ធ្វើ​ឲ្យប៉ះ​ពាល់​ដល់​អ្នក​ដែល​​​​​​​គ្មាន​សិទ្ធិ​បោះ​ឆ្នោត​ផង​ដែរ​ ដូច​ជា​ជន​ចំណាក​​​​ស្រុក ​និង​ភ្ញៀវទេសចរ​បរទេស​ជា​ដើម។ ភោជនីយដ្ឋាន​លំដាប់​អន្តរជាតិ​តូប៉ាស (Topaz Restaurant)​ ដែលស្ថិត​នៅ​តាម​បណ្តោយ​​​​មហាវិថីព្រះនរោត្តម​បាន​ប្រ​កាស​កាល​ពី​ថ្ងៃព្រហស្បតិ៍​ថា​ ខ្លួន​បាន​លុប​ចោល​កម្មវិធី​ភ្លក្ស​ស្រា​ ដោយគ្រោង​នឹង​ធ្វើ​ឡើងនៅ​ថ្ងៃ​អាទិត្យ​​​​នេះ​ ដែល​មាន​តម្លៃ​៨៨ដុល្លា​រក្នុង​ស្រាមួយ​ដបដោយ​សារ​បម្រាម​ក្នុង​ពេល​បោះ​ឆ្នោត​​​មិន​ឲ្យ​ផឹក​ស្រា​។ លោក​ អាណូដាក (Arnaud Darc) អ្នក​រៀប​​​​ចំ​កម្មវិធី​នោះ​ បានមានប្រសាសន៍តាម​អុីម៉េល​ទៅ​កាន់​ភ្ញៀវថា“វាគួ​រឲ្យ​អាម៉ាស់​ខ្លាំង​ណាស់​...

អ្នក​អង្កេត​ការ​ណ៍ការ​បោះ​ឆ្នោត​​លើក​ឡើង​ពីភាព​មិន​ប្រក្រតី​ជាទូទៅ​ក្នុង​​ពេល​យុទ្ធនាការ​បោះ​ឆ្នោត

បើ​តាម​​ការ​រក​ឃើញ​របស់​គណៈ​កម្មការ​​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធ៌ម​នៅកម្ពុជា ហៅកាត់ថា​ខុមហ្វ្រែលបាន​ឲ្យ​ដឹង​ថា​ មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​បាន​កើត​ឡើង​ជា​ទូទៅ​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ធំៗបាន​សម​គំនិត​គ្នា​​ប្រព្រឹត្ត​ខុស​ច្បាប់​បោះ​​ឆ្នោត​ក្នុង​អំ​ឡុង​ពេល១៥​ថ្ងៃ​ នៃ​​យុទ្ធ​នា​ការ​បោះឆ្នោត​ឃុំ-សង្កាត់ ​ដែល​​បាន​បញ្ចប់​ជា​ផ្លូវ​ការ​ កាល​ពី​ថ្ងៃ​សុក្រ​ មុន​ការ​បោះ​ឆ្នោត​ឈាន​មកដល់នៅ​ថ្ងៃ​អាទិត្យ​នេះ។ ក្រុម​អ្នក​សង្កេតការណ៍​ការ​បោះ​ឆ្នោត​បាន​និយាយ​ថា កិច្ចខិតខំ​ប្រឹង​ប្រែង​ត្រូវ​បាន​ធ្វើ​ឡើង​​ដោយ​គណ​ៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​​ឆ្នោត ហៅកាត់ថា គ.ជ.ប ដើម្បី​ឲ្យ​អនុវត្ត​តាម​បទ​បញ្ជា ​និង​សេចក្តី​ណែនាំ​នានា​​សម្រាប់​ការ​ផ្សាយអំពីគោល នយោ​បាយ​​របស់​គណបក្សនីមួយៗ ​ដែល​បាន​ចូល​រួម​ប្រកួតប្រជែងក្នុងការ​បោះ​ឆ្នោតឃុំ-សង្កាត់​។ប៉ុន្តែ​គណៈ​កម្មាធិការ​​នេះ​បាន​រក​ឃើញ​ផង​ដែរ ថា​ ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​​មួយចំនួន ដូច​ជា​ស្ថានីយទូរទស្សន៍​ស្ថានីយវិទ្យុ​ និង​កាសែតខ្លះ ​មិន​បាន​​អនុវត្តតាម​បទ​បញ្ជា​របស់​គ.ជ.ប នោះ​ទេ ដែល​បាន​ចែង​ថា​ គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​ត្រូ​វទទួលបាននូវ​ម៉ោង​ការ​ផ្សាយ​ដោយ​យុត្តិធម៌។ អង្្គការខុមហ្វ្រែល​ បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ ដែល​បាន​ចេញផ្សាយ​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​មួយ កាល​ពី​ថ្ងៃ​សុក្រ​ នារាជ​ធានី​ភ្នំ​ពេញ​ ជាទី​ដែល​លទ្ធផល​នៃ​ការរក​ឃើញ​របស់​ខ្លួន​ត្រូវ​បាន​ចែក​ចាយ​នោះ បានលើកឡើងថា​ “ទូរទស្សន៍ឯកជន​គ្រប់ប៉ុស្តិ៍​ គឺ​នៅ​តែ​លម្អៀង​ទៅ​រក​គណបក្ស​​ប្រ​ជា​ជន​កម្ពុជា​ ហើយ​​បាន​រិះ​គន់​គណបក្ស​ប្រឆាំង​​ចាប់​តាំង​ពី​មុន​ និង​អំ​ឡុង​ពេល​ការ​ធ្វើការ​ឃោសនា​បោះ​ឆ្នោត​”។ លោក ធន​ សារាយ​ នាយក​ក្រុម​ប្រឹក្សា​ភិបាល​របស់អង្គការ​ខុម​ហ្វ្រែល​បាន​មាន​ប្រសាសន៍​ថា​​ ការ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សោតទស្សន៍  គឺ​ខក​ខាន​មិន​បាន​រក្សា​ភាព​យុត្តិធម៌​ និង​អព្យាក្រឹតភាពរបស់ខ្លួនទេ ​ក្នុង​​ពេល​ការ​ឃោសនា​បោះឆ្នោត។​ ​​​​លោក​បាន​ថ្លែង​បន្តទៀតថា “ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ ​គឺ​មិន​មាន​ភាព​ស្មើ​​គ្នា​ សម្រាប់គ្រប់​គណ​​បក្ស​នយោបាយទាំង​អស់​នោះ​ទេ។ ​វា​មិន​អព្យា​ក្រឹត្យ​សោះ  ជា​ពិសេស​ស្ថានីយ​ទូរទស្សន៍​ ដែល​កាន់ជើង​គណបក្ស​កំពុងកាន់​អំ​ណាច​”។ លោក ​សោមឆាយា​ អគ្គនាយករងរបស់​ស្ថានីយទូរទស្សន៍​ស៊ីធីអិន​ ដែល​ជា​ស្ថានីយផ្សព្វ​ផ្សាយ​​សាធារណៈគ្រប់​គ្រង​ដោយ​អ្នក​ជំនួញ​ក្នុង​ស្រុក​​ម្នាក់គឺ​លោក​ គិត ​ម៉េង​ ហើយ​ដែល​មាន​ទំ​នាក់​ទំ​នង​យ៉ាង​រឹង​មាំ​ជា​មួយ​លោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន នោះ​ បាន​ថ្លែង​ថា ​ការ​ផ្សាយ​ព័ត៌មាន​ គឺជា​បញ្ហាមួយ​ដ៏​សាមញ្ញ​​របស់​គណបក្សមាន​អំណាច។ លោកមានប្រសាសន៍ថា “គណបក្ស​កំពុង​កាន់អំណាច​មាន​ប្រៀបលើ​គណបក្ស​ផ្សេង​ៗទៀត ដោយ​សារ​អំណាចរបស់​ខ្លួន។​ ដូច្នេះ​  គណបក្ស​មិន​កាន់​អំណាច ត្រូវ​ខំព្យា​យាម​​យក​ឈ្នះក្នុងការ​បោះ​ឆ្នោត ដើម្បី​គ្រប់​គ្រង​អំណាច​”។ ​​​​​តាម​របាយការណ៍​របស់អង្គការ​ខុម​ហ្វ្រែល​បាន​ឲ្យ​ដឹង​ដែរ​ថាយុទ្ធនាការ​ឃោសនា​បោះ​ឆ្នោតរបស់​គណបក្ស​ប្រ​ឆាំង​មាន​បញ្ហា​ប្រ​ឈមនឹង “ការ​បំភិត​បំភ័យ​ ការ​គំរាម​កំហែង ​ភាពមិន​ប្រក្រតី​ និង​កា​រ​ប្រ​ឆាំង​ជំទាស់”មិន​ឲ្យ​ធ្វើការ​ឃោសនា។ របាយ​ការណ៍នេះ​បាន​លើក​ឡើង​ទៀត​ថា “ ករណី​ទាំង​នោះមាន ​១០០​ករណី​ ដូចជាការ​ហែកខិត្ត​ប័ណ្ណ​ឃោស​នាការ​ទិញ​សន្លឹក​ឆ្នោតការ​រំខាននិង​ការ​ប្រ​ឆាំង​ជំទាស់​នឹង​សកម្មភាព​ឃោសនា​បោះ​ឆ្នោតការ​ទម្លាក់​បដានិង​ស្លាកសញ្ញាគណបក្ស”។ របាយ​ការណ៍​ក៏​​លើក​ឡើង​ថា “ អង្គការខុមហ្វ្រែលបាន​សង្កេតឃើញមានការ​ប្រព្រឹត្ត​​ហិង្សា​ពីរ​ករណី ដោយពួកក្មេង​ទំនើងមួយ​ក្រុមបាន​វាយស្ត្រី​ជាសកម្មជន​គណបក្ស​ សមរង្ស៊ីនិងភរិយា​របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់បាន​ទះ​កំភ្លៀង​សកម្មជនគណ​បក្ស​ ហ៊្វុនស៊ិន​ប៉ិច នៅ​ក្នុងខេត្ត​បាត់​ដំបង។ចំណែកអ្នក​ប្រព្រឹត្ត​បទ​ល្មើស​ទាំងអស់ភាគ​ច្រើន​​គឺ​ជា សកម្មជនមកពីគណបក្ស​ប្រ​ជាជន​កម្ពុជាហើយ​ជន​រង​គ្រោះគឺ​ជា​សកម្មជន​គណបក្ស​ សមរង្ស៊ីនិង​គណបក្ស​សិទ្ធិ​មនុស្ស”។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏អង្គការ​ខុម​ហ្វ្រែលបាន​កត់​សម្គាល់ថាចំនួននៃ​ឧប្បត្តិ​ហេតុ​និង​ភាព​មិន​ប្រក្រ​តី​ ដែលបាន​កើត​ឡើង គឺ​បានធ្លាក់​ចុះ​ចាប់តាំង​ពីការ​បោះ​ឆ្នោត​ឃុំ-សង្កាត់លើកមុនក្នុង​ឆ្នាំ​២០០៧។ របាយ​ការណ៍​ដដែលនេះ ក៏​បាន​លើក​ឡើង​ដែរ​ថា “ បញ្ហា​ដែល​បាន​កើត​ឡើង​ចំពោះ​​សកម្មជន​គណបក្ស​នយោបាយ​ និង​ប្រជាពល​រដ្ឋ​មាន​កម្រិត​ស្មើនឹង​ប្រាំមួយ​ដង​ក្នុង​មួយ​ថ្ងៃ​ បើ​ធៀប​ទៅ​នឹង​ការ​បោះ​ឆ្នោត​ កាល​ពី​លើកមុន ដែល​នៅ​ពេល​នោះ​មាន​រហូត​ដល់​ទៅ​១០​ករណីឯ​ណោះ​ក្នុង​មួយ​ថ្ងៃក្នុងឆ្នាំ​២០០២ និង​ប្រាំបី​ករណីក្នុង​មួយ​ថ្ងៃកាលពី​ឆ្នាំ​២០០៧”។ លោកទេពនីថាអគ្គលេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​ថ្លែងថាពាក្យ​បណ្ដឹង​ដែល​បាន​ទទួលទាំង​អស់​មាន​ចំនួន៧៨ករណីប៉ុន្តែ មាន​តែ​១០ករណី​ប៉ុណ្ណោះ​មិនទាន់បាន​ដោះ​ស្រាយ។ អង្គការខុម​ហ្វ្រែលបាន​លើក​ឡើង​ថាយោងតាម​ទិន្នន័យ​របស់​ គ.ជ.ប ចេញផ្សាយ​ កាលពី​ថ្ងៃ​អង្គារ បានបញ្ជាក់ថា ពាក្យ​បណ្ដឹង​ទាំងអស់​ ភាគ​ច្រើនជាបណ្ដឹង​របស់​គណបក្ស​ សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ហើយ​គណបក្ស​ទាំង​ពីរ មិនពេញ​ចិត្ត​នឹង​វិធី​ដោះ​ស្រាយឲ្យពួកគេទេ ពី​ព្រោះមន្ត្រី​ដោះ​ស្រាយ​ ​បណ្ដឹងនោះ ជាមនុស្ស​មក​ពី​គណបក្ស​ប្រ​ជា​ជន​កម្ពុជា។អង្គការខុមហ្វ្រែល​បាន​ឲ្យ​យោបល់ថាគ.ជ.ប និង​ក្រសួង​មហាផ្ទៃ ត្រូវខិតខំ​ប្រឹង​​ប្រែង ​យា៉ងណា​ ដើម្បី​ការ​ពារកុំឲ្យ​មាន​អំ​ពើ​ហិង្សា​កើត​ឡើងក្នុង​រយេះពេលពីបី​​ថ្ងៃខាង​មុខ​ទៀតហើយ​ថាគ.ជ.ប....

គណបក្ស​នយោបាយ​​អំពាវ​នាវ​ចុង​ក្រោយ​ ពេល​បញ្ចប់​យុទ្ធនាការ​​ឃោសនា​បោះ​ឆ្នោត​

គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច ​បាន​ធ្វើ​ការ​ឃោសនា​យ៉ាង​គគ្រឹក​គគ្រេង​​កាល​ពី​ថ្ងៃ​សុក្រ​ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​កា​រធ្វើ​យុទ្ធនាការ​ឃោសនា​​បោះ​ឆ្នោត​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ដោយ​បញ្ជូន​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​រាប់​ពាន់​នាក់​ ដែល​ភាគ​ច្រើន​មក​ពី​ក្រុម​យុវជន​របស់​ខ្លួន​ ទៅ​កាន់​គោលដៅ​នានា​ទូ​ទាំង​រាជធានី​ភ្នំពេញ។ គណបក្ស​នយោបាយ​ ដែល​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​នេះ​បាន​បញ្ចប់​​ការ​ធ្វើ​យុទ្ធនាការ​​ឃោសនា​ដ៏​លំបាក​រយៈ​ពេល​១៥​ថ្ងៃ​ ដោយ​មាន​សមាជិក​​រាប់​សែន​នាក់​ ​ពាក់​អាវ​យឺត ​មួក​គណបក្ស ​លើក​បដានិង​​ចែក​​ខិត្តប័ណ្ណ​​ឃោសនាទូទាំង​ប្រទេស​។ ចាប់​តាំង​ពី​ថ្ងៃ​ទី​១៨ខែ​ឧសភា​មក​បេក្ខជន​ឈរ​ឈ្មោះ​​បោះ​ឆ្នោតបាន​ចូល​រួម​នៅ​ក្នុង​ការ​ពិភាក្សា​​ដេញ​ដោល​ខ្លាំងៗ​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ អំពី​គោល​នយោ​បាយរបស់​ខ្លួន​ ហើយ​ក៏​មាន​ការ​ប្រើ​ប្រាស់វិធី​ឃោសនា​នានា​​ផង​ដែរ​ដូច​ជា​ ការសម្តែង​របស់​ក្រុម​តារាកំប្លែង​ និង​ការ​ច្រៀង​ចម្រៀង​មនោសញ្ចេតនា​អំពី​ការ​បោះ​ឆ្នោត​តាម​ឧឃោសនស័ព្ទ​យ៉ាង​កង​រំពង​។ ប៉ុន្ដែ​ការ​ធ្វើ​យុទ្ធនាការ​​ឃោសនា​​នេះ​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​សុក្រ​ ​ដោយ​ទុក​​ថ្ងៃ​សៅរ៍​មួយ​ថ្ងៃ​ជា​​ថ្ងៃ​ឈប់​សម្រាក​មុននឹង​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​ ​ដែលគេ​រំពឹងថា​នឹង​មាន​​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ចូល​រួម​បោះ​ឆ្នោត​​គាំទ្របេក្ខជន​ឈរឈ្មោះ​ចំនួន​១១១,២២៦​រូប​នៅ​តាម​ការិយាល័យ​​បោះ​ឆ្នោត​ចំនួន​១៨,១០៧​ការិយាល័យ​នៅ​ទូទាំង​ប្រទេស។ នេះ​គឺ​ជា​ឱកាស​មួយ​សម្រាប់​គណបក្ស​នយោបាយ​ទាំង​​១០​ ដែល​​មាន​​បេក្ខជន​ឈរ​ឈ្មោះ​ ដើម្បី​ដណ្ដើម​អាសនៈ​នៅ​ថ្នាក់​មូលដ្ឋាន​ ​ជា​កន្លែងតែ​​មួយ​ដែល​មាន​អ្នក​នយោបាយ​សម្រាប់ការ​ប្រាស្រ័យ​ទាក់​ទង​របស់​​ប្រជា​ពលរដ្ឋ​ជា​ច្រើន។ យោង​តាម​តួលេខ​ពី​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​បាន​ឲ្យ​ដឹង​ថាមាន​ប្រជា​ពលរដ្ឋ​ចំនួន​៩.២​លាន​នាក់​បាន​ចុះ​ឈ្មោះ​ទូ​ទាំង​ប្រទេស​ ដើម្បី​ចូលរួម​បោះ​ឆ្នោត​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ ​នៅ​ថ្ងៃ​អាទិត្យ​នេះ​។ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រសមាជិក​ក្មេង​ៗ​ជាច្រើន​របស់​​គណបក្ស​ប្រជាជន​កម្ពុជា​​ បាន​រាំកម្សាន្ដ​​​ចង្វាក់​ "ម៉ាឌីហ្សុន"ជិត​វត្ត​បទុម​ ខណៈ​ដែល​ក្រុម​តន្ត្រី​​ប្រគំនៅ​លើ​ឆាក​។ សមាជិក​ជា​ច្រើន​បាន​អង្គុយ​​ផ្ញើសារ​ជា​អក្សរហើយ​​អ្នក​ខ្លះ​​ហាក់​ដូច​ជា​​មាន​កា​រ​ធុញ​ថប់​​។​ សមាជិក​គណបក្ស​មួយ​ចំនួន​បាន​ឆ្លៀត​ពេល​ពីការ​ធ្វើ​យុទ្ធនាការ​នេះ​ទៅ​បត់​ជើងតូច​ដាក់​គម្ពោត​ព្រៃ​មួយ​ ​នៅ​ទល់​មុខ​ភូមិគ្រឹះ​របស់​​លោក​នាយក​រដ្ឋមន្ត្រី​។​

លោក​ ហុ៊ន​ សែន​ មិនបាននៅស្ងៀមតាម​ពាក្យ ​សន្យាទេ តែ​បែរ​សន្យា​ជួយបញ្ហាដីធ្លីទៅវិញ

នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ការ​បោះ​ឆ្នោតឃុំ-សង្កាត់ ដែល​នឹងប្រព្រឹត្តទៅ​នៅ​ថ្ងៃ​អាទិត្យ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន មិនបាន​ធ្វើ​តាម​ការ​សន្យា​ថា​ នឹង​នៅ​ស្ងៀមស្ងាត់​​អំឡុង​គណ​បក្ស​របស់​លោក ​ធ្វើ​យុទ្ធនា​ការ​ឃោសនាបោះ​ឆ្នោត​នោះទេ​ ហើយ​បែរ​ជា​មក​ជួយ​សម្រាល​ទុក្ខ​លំបាក របស់​ប្រជាពល​រដ្ឋ​រស់​ក្នុង​សហគម​ន៍​ ដែល​ជីវ​ភាព​របស់​ពួក​គាត់​​ទទួល​រងផល​ប៉ះ​ដោយ​ជម្លោះដីធ្លីទៅវិញ​។ នៅពេល​ថ្លែងតាមរយៈទូរស័ព្ទដៃ ​ហើយ​ចាក់​បន្តតាមប្រព័ន្ធ​ឧគ្ឃោសនសព្ទប្រាប់ទៅអ្នក​ភូមិ​រស់​នៅ​ក្នុង​សហគមន៍​ លោក​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុនសែន​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បានប្រើថ្ងៃ​ចុង​ក្រោយ​នៃ​យុទ្ធ​នា​ការ​បោះ​ឆ្នោត​រយៈពេល១៥ថ្ងៃ ដើម្បី​បញ្ចុះ​បញ្ចូល​ អ្នកភូមិ​រាប​់ពាន់នាក់​ នៅក្នុង​ខេត្ត​សៀម​រាប​ និង​ខេត្ត​ឧត្តរ​មាន​ជ័យ​ថា ដីធ្លី​របស់​ពួក​គាត់​នឹង​មិន​ទទួល​រងការ​គំរាម​កំហែង​ពី​ក្រុម​ហ៊ុន​ឯក​ជន​ដែល​ទទួល​បាន​សិទ្ធិ​កាន់​កាប់​ដី​សម្ប​ទាន​សេដ្ឋកិច្ច​នោះ​ទេ​។ រយៈ​ពេល​នៃ​ការ​ថ្លែង​ទៅកាន់​អ្នក​ភូមិ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន​ ទំនង​ជា​ប​ង្ហាញ​ឲ្យ​ឃើញ​ពី​ជម្លោះ​ដីធ្លី​ ដែល​អ្នក​ភូមិ​បាត់​​បង់​ បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជាហើយ​ក៏​បង្ហាញ​ឲ្យ​ឃើញ​នូវទំហំនៃ​ការ​យល់​ដឹងរបស់គណ​បក្ស​កាន់​អំណាច ​គឺ​គណ​បក្ស​ប្រជាជន​កម្ពុជាអំពីវិវាទដីធ្លីនិងផល​ប៉ះពាល់​នៅថ្ងៃបោះឆ្នោត។ កាលពី​ខែ​មុន​ ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​ត្រូវ​បាន​បាញ់​សម្លាប់អំឡុង​ការ​បណ្តេញ​ចេញ​​ពីដីធ្លី​ដោយ​ហិង្សា​មួយ​ នៅក្នុង​ខេត្ត​ក្រចេះ​ ចំណែកឯស្ត្រីអ្នកតវ៉ា​១៤​នាក់និង​បុរស​ម្នាក់​ ត្រូវបាន​ចាប់​ដាក់ពន្ធនាគារ​ពីបទធ្វើការ​តវ៉ា​ប្រឆាំង​នឹង​ការ​បណ្តេញ​ដោយ​បង្ខំមួយក្នុងរាជធានីភ្នំពេញនិង​សកម្ម​ជន​ជាព្រះ​សង្ឃ​ដ៏​ល្បី​ឈ្មោះ​ ត្រូវ​បាន​ព្រមាន​ពី​មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​ឲ្យបញ្ឈប់​ការ​គាំទ្រ​របស់​ព្រះ​អង្គ​ចំពោះ​សហគមន៍​ ដែល​ប្រឆាំង​នឹង​ការ​រឹបអូស​យក​ដីធ្លីនោះ។ លោកឧត្តម​សេនីយ៍​ឯក​ ជា តារា អគ្គ​មេ​បញ្ជា​ការ​រង នៃ​កង​យោធពល​ខេមរភូមិន្ទ​ កាលពី​ថ្ងៃ​សុក្រ​ បាន​មាន​ប្រសាសន៍ថាលោក​​​ទទួលបា​ន​ទូរ​ស័ព្ទ​ពី​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន នៅ​ក្នុង​ពិធីធ្វើ​យុទ្ធនា​ការ​ឃោស​នា​បោះ​ឆ្នោតរបស់​គណ​បក្ស​ប្រជាជន​កម្ពុជាក្នុងស្រុក​អន្លង់វែង ខេត្ត​ឧត្តរមាន​ជ័យ កាលពី​ថ្ងៃ​ព្រហស្បតិ៍។ នៅ​ពេល​ដែល​កំពុង​ជួប​នាយក​​​រដ្ឋ​មន្ត្រី​ ហ៊ុនសែន តាម​ទូរស័ព្ទ ដែល​បើក​សំឡេងតាមប្រព័ន្ធឧគ្ឃោសនសព្ទ​ លោក​​ នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែនបាន​ថ្លែង​ទៅកាន់​អ្នក​ភូមិ​ ដែល​មក​ជួប​ជុំ​គ្នា​ថា លោក​នឹង​ដក​ហូត​យក​ដី​ដែលមានទំហំ៣.៣៥៤ហិកតា ពី​ដី​សម្បទាន​សេដ្ឋ​កិច្ច​ ដែល​រដ្ឋ​បាន​ផ្ដល់ឲ្យ​ទៅ​ក្រុមហ៊ុន​ចម្ការ​កៅ​ស៊ូ ហេតុ​ដូច្នេះ​ អ្នក​ភូមិ​ចំនួន​២.២០០​គ្រួសារ​ ក្នុង​ស្រុក​នេះ​អាច​មាន​សិទ្ធិ​កាន់កាប់​ដី​ធ្លី​របស់គាត់​ឡើង​វិញ​បាន។ លោក​ឧត្តម​សេនីយ៍ឯក​ ជា​ តារាបាន​លើក​ឡើង​ថា “សម្ដេច​  ហ៊ុន សែន ធ្វើ​ដូច្នេះ​មិន​មែន​ដើម្បី​ឃោស​នា​រក​សំឡេង​ឆ្នោត​បន្ថែម​នោះ​ទេប៉ុន្ដែសម្ដេច​ ហ៊ុន​ សែន​​ គឺ​ជា​នាយក​រដ្ឋ​មន្ត្រី​ដូ​ច្នេះ​ហើយ ​ទើបលោក​ចង់​ដោះ​ស្រាយ​​បញ្ហា​ជម្លោះ​ដី​ធ្លី​ជូន​ប្រជាពល​រដ្ឋ​”។ ការ​សន្យា​យក​ដី​ធ្លី​មកជូន​អ្នក​ភូមិ ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ CTN...

ចំណូល​របស់ ហេឡូ កើនបាន ​២៧​ភាគរយ​ក្នុងត្រី​មាស​ដំបូង​

ក្រុម​ហ៊ុនអេហ្សៀតាគ្រុប (Axiata Group)ដែល​ជា​ក្រុម​ហ៊ុន​ទូរគមនាគមន៍​មាន ​មូលដ្ឋាននៅ​ប្រទេស​ម៉ាឡេស៊ី បាន​ឲ្យ​ដឹង​កាល​ពីថ្ងៃ​ពុធ​ថា​ ប្រាក់ចំណូល​នៅ​ក្រុម​ហ៊ុន ហេឡូ​(Hello) ដែលបាន​ផ្តល់​សេវាទូរស័ព្ទ​ចល័ត​របស់ខ្លួន​នៅលើ​ទីផ្សារប្រទេស​កម្ពុជា​ បាន​កើន​ឡើង​២៧,៣ភាគរយ​ ពោលគឺកើនឡើង​ដល់​២,២១​លានដុល្លារ​ បើគិត​ត្រឹម​ដំណាច់​ត្រីមាស​ទី១​នៃឆ្នាំ​នេះ បើ​ធៀប​នឹង​អត្រា​ប្រាក់​​ចំណូល​របស់ខ្លួន​ក្នុងរយៈ​​​ពេល​ដូចគ្នា​ កាលពីឆ្នាំ​២០១១។ របាយ​ការណ៍​ហិរញ្ញវត្ថុ​ ដែល​ក្រុម​ហ៊ុនអេហ្សៀតា គ្រុប បាន​រៀបចំផ្ញើ​ទៅ​ផ្សារ​មូលបត្រ​ម៉ាឡេស៊ីបាន​បង្ហាញថា​ ចំនួន​​អតិថិជន​ ដែល​ប្រើប្រាស់សេវា​របស់ខ្លួន​ក្នុង​ត្រីមាស​ដំបូង​ កើន​ឡើង​ជិត​ទ្វេដង ពោល​គឺកើនឡើង​ពី១,១ លាននាក់ កាលពីឆ្នាំ​មុន ​មកពីរ​លាន​នាក់ ​នៅ​ត្រឹ​ដំណាច់​ខែ​មីនានៃ​ឆ្នាំនេះ។ ប្រាក់ចំណូល​មុនបង់ពន្ធកើន​ឡើង​ បាន​៩៤៨.០១៧ដុល្លារ​។លោកសាយ​ម៉ុនភឺគីន (Simon Perkins) ប្រធាននាយ​ក​ប្រតិបត្តិរបស់​ក្រុម​ហ៊ុ​ន​ ហេឡូអេហ្សៀ​តា (Hello Axiata) បាន​មានប្រសាសន៍ថា ក្រុម​ហ៊ុននៅ​តែ​មាន​សមត្ថភាព​ប្រកួត​ប្រ​ជែង​នៅ​លើ​ទីផ្សារកម្ពុជា​ដដែល​ ទោះបីជា​ទីផ្សារនេះមានសភាព​តឹង​តែង​យ៉ាងណាក៏ដោយ ពីព្រោះ​ក្រុម​ហ៊ុននេះ​បាន​ផ្តល់​ឲ្យអតិថិជនរបស់ខ្លួននូវ​តម្លៃ​សេវា​ថោក ហើយ​ទូរស័ព្ទ​អាច​ប្រើបាន​ស៊ីមកាត​រហូត​ដល់ទៅបី។ លោកបានមានប្រសាសន៍ថា “ផលិតផល​ទូរស័ព្ទ​របស់យើង​ទទួលជោគជ័យ​ខ្លាំង​នៅ​លើទីផ្សារ​។ យើង​ក៏​មាន​ផលិត​ផល​ទូរស័ព្ទម៉ាក Blackberry សម្រាប់​វាយ​លុកទីផ្សារ​​យ៉ាង​​ខ្លាំងក្លា ហើយផលិតផល​ទូរស័ព្ទ Blackberry ចេញថ្មី​​ នៅតែបន្ត​ដឹក​នាំ​ទីផ្សារ​​ផងដែរ”៕ ប្រែ​សម្រួ​លដោយកង​ សុធា

ក្រុម​គ្រួសារ​ និង​​​សាច់ញាតិស្ត្រី​អ្នក​ភូមិ​បឹង​កក់​ ដែលកំពុង​ជាប់​ពន្ធនាគារ​សំុ​ឲ្យ​តុលាការ​ដោះ​លែង

កាល​ពី​ម្សិល​មិញសាច់ញាតិ​ និង​អ្នក​ជិត​ខាង​ បាន​ស្រែក​ច្រៀងស្រែក​យំនិង​ស្រែក​​​អង្វរ​នៅ​ខាង​ក្រៅ​របងក្រសួង​យុត្តិធម៌ដើម្បី​​​​សំុ​ឲ្យ​ដោះ​លែងស្ត្រី​ចំនួន​១៤​នាក់និង​បុរស​ម្នាក់ដែល​ត្រូវ​បាន​ចាប់​ខ្លួនកាល​ពី​សប្តាហ៍​មុនដោយសារការ​តវ៉ា​ប្រឆាំង​នឹងគម្រោង​អភិវឌ្ឍន៍អចលន​ទ្រព្យ​ដ៏​ចម្រូង​ចម្រាស​មួយរបស់​លោកឡៅម៉េងឃិនសមាជិក​ព្រឹទ្ធសភា​​​មកពីគណបក្ស​ប្រជា​ជន​កម្ពុជា។ អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ បាន​អំពាវ​នាវឲ្យ​ធនាគារ​ពិភព​លោករក្សា​បង្កកសាច់ប្រាក់​​​សម្រាប់​​​គម្រោងក្នុងប្រទេសកម្ពុជាដោយ​​​មាន​ការ​ព្រួយបារម្ភ​ ចំពោះ​របាយ​​​ការណ៍​ដែល​ផ្សព្វ​ផ្សាយ​ថាធនាគារ​ពិភព​លោក​កំពុង​តែ​រៀប​ចំ​ឲ្យ​លើ​កលែង​ការបង្កកកាល​ពី​ឆ្នាំ​មុនដើម្បីប្រឆាំងនឹង​​​ការបណ្តេញ​​​ប្រជាពល​​​រដ្ឋ​រាប់​ពាន់​គ្រួសារ​ ចេញ​ពី​តំបន់​បឹង​កក់ដើម្បី​បើក​ផ្លូវ​ឲ្យ​គម្រោង​អចលន​ទ្រព្យ​នេះ។ ស្ត្រី​១៣​នាក់ក្នុង​ចំណោម​ស្ត្រី​ ដែល​ជាប់​ឃំុ​ឃាំង​នោះត្រូវ​បាន​តុលាការផ្តន្ទាទោសកាល​ពី​ថ្ងៃ​ទី​២៤ខែ​ឧសភា ​ឲ្យ​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លះពី​បទ​ចោទ​ប្រកាន់​មួយ​ ដែល​ក្រុម​ការ​ពារ​សិទ្ធិ​មនុស្ស​ហៅ​ថា“ជា​បទ​ចោទ​ប្រ​កាន់​ប្រឌិត”ពាក់ព័ន្ធនឹង​ការ​តវ៉ា​អហិង្សា​របស់​ពួក​គេ​ ប្រឆាំង​នឹង​គម្រោង​របស់​សមាជិក​ព្រឹទ្ធសភារូប​នេះ។បុរស​ម្នាក់​ និង​ស្ត្រី​ម្នាក់​ទៀតត្រូវ​បាន​ចាប់​ខ្លួន​ដោយ​មិន​បាន​កាត់​ទោស​ ហើយ​កំពុង​ត្រូវ​ឃំុ​​​បណ្តោះ​​​អាសន្ន។ ការ​ចាប់​ខ្លួននិង​ការ​ផ្តន្ទាទោស​ទាំង​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ខឹង​សម្បា​ពី​សំណាក់​ក្រុម​​​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​ជាតិនិង​អន្តរជាតិក៏ដូចជាការ​តវ៉ា​​ស្ទើរតែរាល់ថ្ងៃដោយ​លើក​បដានិង​អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​ដោះ​លែង​ “មនុស្ស​១៥​នាក់”មកវិញ។ កាល​ពី​ម្សិល​មិញនៅ​ខាង​ក្រៅ​ក្រសួង​យុត្តិធម៌​ កូន​ប្រុស​ កូន​ស្រីរបស់​ស្ត្រី​ជាប់​​​ពន្ធនា​​​គារ​ បាន​បិទ​រូប​ថត​ម្តាយ​របស់​ពួក​គេ​នៅ​លើ​ថ្ងាសហើយ​កាន់​ផ្កា​ឈូកនៅ​ក្នុង​ដៃ​ទាំង​សង​ខាង​ ព្រម​ទាំង​ស្រែកសុំ​ឲ្យ​មាន​ការ​ដោះ​លែង​។ កុមារពោសុគន្ធកញ្ញាអាយុ​១១​ឆ្នាំដែល​ម្តាយ​របស់នាង​ គឺ​អ្នក​ស្រី​ តុលស្រី​ពៅក្នុង​ចំណោម​ស្ត្រី​ទាំង​១៣​នាក់​ ដែល​ត្រូវ​បាន​តុលាការផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​នោះបាន​និយាយថា“ម៉ាក់របស់​ខ្ញុំ​ គ្រាន់​តែ​ការ​ពារ​ផ្ទះ​របស់​យើង​ប៉ុណ្ណោះ។គាត់​មិន​បាន​​​លួច​ ឬប្លន់​អ្នក​ណា​ម្នាក់​ទេ​ គាត់​គ្រាន់​តែ​ការ​ពារ​ផ្ទះ​ឲ្យ​ខ្ញុំ​រស់​នៅ​ប៉ុណ្ណោះ”។ នាងបន្តទៀតថា“ខ្ញុំសុំឲ្យតុលាការដោះ​​​លែងម៉ាក់របស់ខ្ញុំ។ខ្ញុំមិនចង់ឲ្យបងប្អូនខ្ញុំ​​​កំព្រាទេពីព្រោះគេនៅក្មេងណាស់។ខ្ញុំ​​​អាចទ្រាំបានតែបង...

គណបក្ស​ហ្វុ៊នស៊ិនប៉ិច និងគណបក្ស​ នរោត្ដម​ រណឫទ្ធិ ទទួល​ស្គាល់​ថា ​មានកា​រ​យល់​ច្រឡំគ្នា

តំ​ណាងគណ​បក្ស​ និង​អ្ន​ក​​សង្កេត​ការណ៍​នយោបា​យ​ បា​ន​លើក​ឡើង​កា​ល​ពី​​ម្សិល​មិញ​ថា កិច្ច​ព្រម​ព្រៀង​មួយ​រវាង​គណបក្ស​ហ៊្វុន​ស៊ិនប៉ិចនិង​គណបក្ស​ នរោត្ដមរណឫទ្ធិដើម្បី​ជួយ​គ្នាទៅ​វិញ​ទៅ​មកក្នុង​កា​រ​បោះ​ឆ្នោត​ឃុំ-សង្កាត់នៅ​ថ្ងៃ​អា​ទិត្យ​នេះប្រហែល​ជា​ធ្វើ​ឲ្យ​បេក្ខជន​ឈរ​ឈ្មោះ​ឃុំ-សង្កាត់ខ្លះមកពី​គណ​បក្ស​រាជានិយម​ទាំ​ង​ពីរមាន​ការ​ភាន់​ច្រឡំ​។ នៅ​ថ្ងៃ​ទី​២៤​​ខែ​ឧសភា បន្ទាប​់​ពី​ប្រ​កាស​ថាគណ​បក្សទាំងពី​រ​នឹង​​រួម​បញ្ចូលគ្នាមុន​កា​រ​​បោះ​ឆ្នោត​ជ្រើស​រើស​តំ​ណា​ង​រាស្ត្រនៅ​ឆ្នាំ​ក្រោយ​នេះមេដឹកនាំ​គណ​បក្ស​​ហ៊្វុន​ស៊ិនប៉ិច​ និងគណ​​បក្ស​ នរោត្តម រណឫទ្ធិ បា​ន​លើក​ឡើង​ថា បេក្ខជន​នឹង​ផ្តល់កា​រ​គាំ​ទ្រ​​របស់​ខ្លួន​ចំ​ពោះ​គណ​បក្ស​រា​ជា​និយម​ណា​មួ​យ ​ដែ​ល​មា​ន​ការ​គាំ​ទ្រ​ខ្លាំ​ង​ជា​ង​គេ​នៅក្នុង​ឃុំ​-សង្កាត់​​​របស់​ខ្លួន​​។ ទោះ​ជា​យ៉ាងណាយោងតា​ម​លោកស្រី​ ឡូរ៉ា ថន​តុន​ (Laura Thornton) នាយិកា​ប្រចាំ​ប្រទេស​នៃ​វិទ្យា​ស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ ដែល​បាន​រៀប​ចំ​កិច្ច​ពិភាក្សា​​ជា​ច្រើន​ ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​នេះ បានឲ្យ​ដឹងថាមិន​មែន​គ្រប់​បេក្ខជន​មកពីគណបក្សរាជា​និយម​ទាំ​ង​អស់​សុទ្ធតែ​ទទួលបា​នការ​​ផ្តល់​ព័ត៌មា​នអំពី​ផែន​ការ​នេះ​ទេ​។ លោកស្រី​ ថនតុន​ បាន​លើក​ឡើង​តាម​អុីម៉េល​ថា “អំឡុង​ពេល​កិច្ច​ពិភាក្សា​គ្នា​នៅ​ក្នុង​ខេត្ត​កំពង់​ធំ​ បេក្ខ​ជន​មក​ពី​គណបក្ស​ ហ៊្វុន​ស៊ិនប៉ិច និង​គណបក្ស​ នរោត្ដមរណឫទ្ធិមិន​បាន​ទទួល​ដំណឹង​អំពី​កិច្ច​ព្រម​ព្រៀង​រួប​រួម​គ្នាឬក៏​កិច្ច​ព្រម​ព្រៀង​មិន​ប្រកួត​ប្រជែង​​គ្នា​ទេហើយ​គ្មាន​បេក្ខជន​ណា​ម្នាក់​មក​ពី​ទី​ស្នាក់ការ​កណ្ដាល​របស់គណបក្ស​បាន​ទាក់​ទង​ជាមួូយ​ពួក​គាត់​ឡើយ។ ពួក​គាត់​ទំនង​ជា​មាន​ការ​ភាន់​ច្រឡំ​ទាំង​ស្រុង ​អំឡុង​ពេល​យើង​បាន​លើក​​​​​ឡើង​ពី​កិច្ច​ព្រម​ព្រៀង​គ្នា​នេះ​”។ បេក្ខ​ជន​ទាំង​នេះ​បាន​បន្ដ​​ប្រកួត​ប្រជែង​គ្នាអំឡុង​ពេល​កិច្ច​ពិភាក្សា​គ្នា​នេះ​ ចំណែក​ឯ​បេក្ខ​ជន​ផ្សេង​ទៀត​ ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​គ្នា​មួ​យ​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​ ក៏​យល់​ច្រឡំ​ដូច​គ្នាដែរ​។ លោកស្រី​ ថនតុន ​បន្ថែម​ទៀត​ថា“ ​ដើម្បី​ឲ្យ​គណបក្សទាំង​ពីរ​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​របស់​យើង​ ដោយ​គណបក្ស​ទាំង​ពីរ​នេះ​បាន​ព្យាយាម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​រៀង​ៗ​ខ្លួន បែបនេះផ្ទុយ​នឹង​កិច្ច​ព្រម​ព្រៀង​ទាំង​ស្រុង​”។ លោក ប៉ែន សង្ហា អ្នក​នាំ​ពាក្យ​គណបក្ស​ នរោត្ដម រណឫទ្ធិ បាន​មាន​ប្រសាសន៍ថាលោក​ក៏បាន​ដឹង​អំពី​បញ្ហា​នេះ​ដែរ។ លោកបា​ន​បន្ថែម​ទៀត​ថា “​ខ្ញុំ​បាន​​អំពាវ​នាវ​ឲ្យ​បេក្ខ​ជន​គណបក្ស​ នរោត្ដម​ រណឫទ្ធិហើយ​ណែ​នាំ​ពួក​គាត់​ឲ្យ​ធ្វើ​ការ​ជា​មួយ​បេក្ខ​ជន​ទី​១​មក​ពី​គណបក្ស​ ហ៊្វុនស៊ិនប៉ិច”។ លោកបាន​លើក​ឡើង​ថា “ ប៉ុន្ដែ​ ខ្ញុំ​ទទួល​ស្គាល់​ថា​ យើង​នៅ​​តែ​មាន​បញ្ហា​ដដែល​”។លោក​បាន​បន្ថែម​ថា​ គេ​កំពុង​តែ​​ខិត​ខំ​ប្រឹង​ប្រែងផ្សព្វ​ផ្សាយ​ព័ត៌​មាន​​ស្ដី​ពី​ការ​រួប​រួម​​គ្នា​នេះ​ទៅ​ដល់​ថ្នាក់​មូលដ្ឋាន​។ លោកប៉ែន​ សង្ហា​ បាន​មាន​ប្រសាសន៍​ថា “ ដូច្នេះ​ យើង​ចង់​ឲ្យ​បេក្ខជន​ធ្វើ​អ្្វី​ ដែ​ល​មាន​ចែងក្នុងកិច្ច​ព្រម​ព្រៀង​​”។ លោកកែវពុទ្ធ​រស្មីប្រធា​ន​គណ​បក្ស​ហ្វុ៊ន​ស៊ិន​បុិច ក៏​បា​ន​ទទួល​ស្គាល់​ដែរ​ថា ការ​យល់​ច្រឡំក្នុងពេលពិភាក្សា​ គឺ​ដោ​យ​សារ​តែ​កិច្ច​ព្រមព្រៀង​​លឿន​ពេក។ លោក​បា​ន​មា​ន​ប្រ​សាសន៍​ថា “ វាជា​​បញ្ហា​មួយ...។ កា​រ​ចុះ​​ហត្ថ​លេខាលើកិច្ច​ព្រម​ព្រៀង​មានពេលខ្លី​ពេក​ ហើយ​ភាគីទាំង​ពីរ​​មិន​បា​ន​ជូន​ដំ​ណឹង​ប្រាប​់អ្នកគាំទ្រ​នៅ​តាម​ខេត្ត​ឡើយនេះ​ជា​ហេតុ​​នាំ​​ឲ្យ​ប្រជា​ពល​រដ្ឋ​ភ្ញាក់​ផ្អើល​”។ ​លោក​​បាន​មានប្រសាសន៍បន្ថែមទៀត​ថា “ ​ជាថ្មី​ម្តង​ទៀតយើ​ងត្រូវ​​ដឹង​អំ​ពី​នោះ ​យើងគ្មាន​ជម្រើស​ទេ​​​។ ​យើង​ត្រូវទទួល​​​ស្គាល់​​​បញ្ហា​​​ប្រឈម​ទាំ​ង​​​នេះនិងសម្លឹងឆ្ពោះទៅរក​​ការបោះ​​​ឆ្នោតឆ្នាំ​២០១៣”៕ ប្រែ​សម្រួលដោ​យ ហួងកុកទៀន និង ចេវប៊ុននី

ស្ត្រីកម្ពុជា​​​ដែលត្រូវគេបំពាន​​​បន្តស្នាក់​​​នៅ​​​ក្នុង​​​ប្រទេសម៉ាឡេសីុ​​​ ដើម្បីចូលរួម​សវនាការ​​​ជំនំុ​​​ជម្រះ​​

មន្ត្រីម្នាក់​បាន​​​លើក​​​ឡើង​​​ថា​​​ ស្ត្រីកម្ពុជា​ម្នាក់​​​​ដែល​​​ត្រូវ​បាន​​​នាំ​​​ទៅ​​​ព្យាបាល​​​នៅ​​​មន្ទីរ​ពេទ្យ បន្ទាប់​​​ពី​​​ទទួល​​​រង​​​នូវ​​​ការ​​​វាយ​​​ដំ ​​​​​​និង​​​ការ​​​រំលោភ​​បំពាន​​​​យ៉ាង​ធ្ងន់​ធ្ងរ ​​ខណៈ​ពេល​​​​​​ធ្វើ​​​ជា​​​អ្នក​​​បម្រើ​​​តាមផ្ទះ​​​នោះ នឹង​​​បន្ត​​​ស្នាក់​​​នៅ​​​ក្នុង​​​ប្រទេស​​​ម៉ាឡេសីុ​​​ដើម្បី​​​ចូល​រួម​​​ដំណើរការ​​​តាម​​​ផ្លូវច្បាប់​​​ប្រឆាំង​​​នឹង​​​ថៅកែ​​​ជនជាតិ​​​ម៉ាឡេសីុ​​​ រហូត​​​ដល់​​​ដំណើរ​​​ការ​​​​​​​ចប់​​​​រួច​​​រាល់​​​។ ជនជាប់​​​ចោទ​​​ឈ្មោះតាន់ ម៉ុង​​​ហូ៊វ៉ៃ អាយុ​​​៣៦ឆ្នាំ​​​ និង​​​ប្រ​​​ពន្ធ​​​ឈ្មោះ អេង​​​ ឡាយ​​​សាង​​​អាយុ​​​៣៦ឆ្នាំ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​កាលពី​ថ្ងៃអង្គារ​​​ ពីបទ​​​រំលោភ​បំពាន​​​លើ​​​រាង​​​កាយ​​​របស់​​​ជន​​​រង​​​គ្រោះ​​​ឈ្មោះ ​​​ជា ​​​ផល្លា ​​​អាយុ​​​២៨​​​ឆ្នាំ​​​និង​​​តាម​ការ​សង្ស័យ​ថា បាន​​​បង្ខំ​​​នាង​​​ឲ្យសីុ​​​លាមក និង​​​ផឹកទឹក​​​នោម​​​ខ្លួន​​​ឯង​​​។ លោក​​​ ឆាយ កុសល លេខា​​​ទី២នៅ​​​ស្ថាន​​​ទូត​​​ខ្មែរ​​​ប្រចាំ​​​ទីក្រុង​​​គូឡាឡាំពួ​​​បាន​​​ថ្លែង​​​កាល​ពី​​​ម្សិលមិញថា​​​ នាង​ ផល្លា ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យស្នាក់​​​នៅ​​​ក្នុង​​​ប្រទេស​​​ម៉ាឡេសីុ​​​រហូត​​​ដល់​ចប់​ការ​កាត់​ទោស​​​​ប្តី​​​ប្រពន្ធមួយ​​​គូ​​​នេះ​​​និង​​​ទទួល​​​​​​សំណង​​​​នៅ​ក្នុង​​​តុលាការ​​​ម៉ាឡេសីុ​​​រួច​រាល់​ហើយ​សិន។ លោក​​​បាន​​​បន្តថា​​​ “ស្ថានទូតកម្ពុជា​​​បាន​​​អនុញ្ញាត​​​ឲ្យនាង​​​ស្នាក់​​​នៅ​​​ដើម្បី​​​ឲ្យ​​​គេ​​​អាច​ដំណើរការ​​​រៀបចំ​​​ឯកសារ​​​ប្តឹង​​​ទៅ​​​តុលាការ”។ លោក​​​បាន​​​បន្ថែមថា​​​ នាង ផល្លា បាន​​​ទូរស័ព្ទ​​​ជួ​​ប​​​​​​គ្រួសារ​​​របស់​​​​នាង​នៅ​​​ក្នុង​​​ប្រទេសកម្ពុជា​កាលពី​​​ម្សិល​​​មិញ ។ លោក​​​ កុសល​​​ មិនអាច​​​ស្មាន​​​ដឹង​​​​​ថា​​​ត្រូវចំណាយពេលយូរប៉ុណ្ណានោះ​​​ទេ​​​​ទម្រាំ​​​នាង​ផល្លាអាច​​​ត្រឡប់​​​ទៅកម្ពុជា​​​វិញ​​​។ ប្តីប្រពន្ធ​​​នេះ​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យរស់​​​នៅ​​​ក្រៅ​​​ឃំុ​​​បណ្តោះអាសន្ន​​​ និង​​​មិន​​​ទាន់​​​បាន​​​កំណត់​កាល​បរិច្ឆេទសម្រាប់​​​បើ​​​កសវនាការ​​​​​​ជំនំុ​​​ជម្រះ​​​រឿង​​​ក្តីរបស់​​​ពួកគេ​​​នៅ​ឡើយ​ទេ។ លោក​​​ កុយ គួង អ្នក​​​នាំពាក្យ​​​ក្រសួង​​​ការ​​​បរទេស​​​កម្ពុជា​​​បាន​​​ថ្លែង​​​ថា​​​ នាង ​ផល្លា​​​ ត្រូវ​​វះកាត់ថ្គាម​​​​​​ ដែលរង​​​របួស​​​ធ្ងន់​​​ដោយ​​​សារ​​​ថៅកែ​​​ វាយ​​​​​។​​​លោក​បាន​បន្ថែមថា​ “ ថ្គាម​​​គាត់​​​វៀច​។គាត់​​​មិន​​​អាច​​​ទទួល​​​ទាន​​​អាហារ​​​បាន​​​ទេ​​​”។ ក្រុមហ៊ុន​​​ខេមបូឌា​​​ លេប័រ ស៊បប្លាយ (Cambodian Labor Supply Pty) ក្នុងរាជធានី​ភ្នំពេញ​​​បាន​​​ជ្រើសរើស​​​​នាង​ ផល្លា ឲ្យទៅ​​​ធ្វើ​ការ​​​ក្នុងប្រទេស​​​ម៉ាឡេសីុ ហើយ​ការ​ងារ​​​​​​​​​​​​​​​​របស់​​​នាង​​​ក្នុង​​​ប្រទេស​ម៉ាឡេសីុ​​​នោះ​​​ត្រូវ​​​បាន​​​ទី​​​ភ្នាក់​​​ងារ​​​ស្រីុ ​​​ម៉ា​​​វ៉ា​​​ (Sri Mawar agency)​​​ជាអ្នករក​​​ឲ្យ​​​។ ក្រុមហ៊ុន​​​ម៉ាឡេសីុ​​​​នេះ​បាន​​​រកឃើញ​​​ថា​​​ នាង​ផល្លា​​​ត្រូវបាន​​​គេ​​​រំលោភ​​​បំពាន​មុន​ពេល​​​ចប់​​​​កិច្ច​​​សន្យា​​​ការងារ​រយៈ​ពេល​ពីរ​ឆ្នាំ​​​​ជាមួយ​​​គ្រួសារ​​​នេះ​​​ ហើយ​នាង​ត្រូវ​​​ត្រឡប់​​​មកកម្ពុជា​​​វិញ​​​។​​​ លោក អាន​​​​​​ ប៊ុន​​​ហាក់ ប្រធាន​​​សមាគម​​​ភ្នាក់ងារ​​​ជ្រើសរើសពលករ​​​កម្ពុជា​​​​​​បាន​​​ថ្លែង​​​ថា​​​ ក្រុម​​​កហ៊ុន​​​នឹង​​​ចេញថ្លៃ​​​ព្យាបាល​​​និង​​​ជួយ​​​ទារប្រាក់​​​សំណង​​​ពី​គ្រួសារ​នេះ​ឲ្យ​​​​នាង។​​​​​​​​​ លោក​​​ ជែមស៍ កូសេន​​​ “ (James​​​...

កម្មវិធី​ប្រកួតប្រជែងផ្ញើសារ​តាម​ទូរស័ព្ទ​ ដើម្បីជួយជំរុញ​ឲ្យ​យុវជននាំគ្នាទៅ​​បោះ​ឆ្នោត

ក្រុម​ប្រឹក្សា​យុវជន​កម្ពុជា​ (YCC)​ និង​វិទ្យា​ស្ថាន​សាធារណ​រដ្ឋ​អន្តរជាតិ​(IRI)​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ ទទួល​បាន​ភាព​ជោគ​ជ័យ​ ជាមួយ​នឹងការ​ផ្តួច​ផ្តើម​គំនិត​ថ្មី​ ហើយ​ប្លែក​មួយ​ដើម្បី​ជំរុញ​ឲ្យ​ក្រុម​យុវជន​ទៅ​បោះ​ឆ្នោត​​ក្នុង​ការ​បោះ​ឆ្នោត​​ឃុំ-សង្កាត់​នា​ចុង​សប្តាហ៍​នេះ​ តាមរយៈ​ការ​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ដៃ។​ ក្រុម​អ្នក​ចូលរួម​ក្នុង​កម្ម​វិធី​នេះ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ផ្សេង​ទៀត​ផ្ញើសារ​ ​ដោយ​​មាន​បញ្ជាក់​ពី​ឈ្មោះអ្នក​​ ដែល​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​ ទៅ​កាន់​លេខ​ពិសេស​មួយ​ ដោយ​និយាយ​ថា​ ពួកគេ​នឹង​ទៅ​បោះ​ឆ្នោត។​  នៅ​ពេល​បញ្ចប់​ការ​ប្រកួត​ប្រជែង​គ្នា​នេះ​ មាន​អ្នក​ចូលរួម​ចំនួន​៤៩៦​នាក់​ បាន​ព្យា​យាម​ដើម្បី​ទទួលបាន​សារ​​ពី​យុវជន​ផ្សេង​ទៀត​​ចំនួន​១០.៤៤៥​នាក់​ ដែល​សន្យា​ថា​ គេនឹង​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ។​ កម្មវិធី​ប្រកួត​ប្រជែង​មួយ​នេះ​ ផ្តោត​លើ​ខេត្ត​ចំនួន​១២​ ហើយ​បាន​ចាប់​ផ្តើម​ដំណើរការ​តាំង​ពី​ថ្ងៃ​ទី​១៩​ ខែ​ឧសភា​ រហូត​ដល់​ថ្ងៃ​អង្គារ​​សប្តាហ៍​នេះ។​ លោក​ សូត​ រិន​ ប្រធាន​កម្មវិធី​របស់​ក្រុម​ប្រឹក្សា​យុវជន​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ “ មាន​បញ្ហា​មួយ​ចំពោះ​ការទៅ​បោះ​ឆ្នោត​របស់​យុវជន។​ ពួក​គេ​គ្មាន​អត្ត​សញ្ញាណ​ប័ណ្ណ​ ឬ​ក៏​ពួកគេ​បាន​ដឹង​រួចជាស្រេច​ហើយ​នូវ​អ្នក​ដែល​នឹង​ទទួល​បាន​ជ័យ​ជម្នះ ដូច្នេះ ​​ ថា​ តើ​ចាំ​បាច់​​ទៅ​បោះឆ្នោត​ធ្វើ​អ្វី?” ​ កញ្ញា​ អ៊ុយ​ ដានី​ ជា​និស្សិត​មួយ​រូប​អាយុ​១៨​ឆ្នាំ​ មក​ពី​ស្រុក​កណ្តាល​​ស្ទឹង​ ខេត្ត​កណ្តាល​​បាន​ទទួល​ជ័យ​ជម្នះ​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​គ្នា​នេះ​ បន្ទាប់ពី​នាង​ទទួល​បាន​អ្នក​គាំ​ទ្រ​ចំនួន​១.​១៥០​នាក់​ ដោយ​បាន​ផ្ញើ​សារ​សន្យា​ថា​ នឹង​ទៅ​បោះ​ឆ្នោត។​ លោក​  ស៊ែម​ ឡាហ៊ូដ​ (Sam LaHood)​ ប្រធាន​ប្រចាំ​ប្រទេស​អង្គការ ​IRI បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងថា​ យុវជន​កម្ពុជា​ ក៏ដូចជា​យុវជន​នៅ​ទូទាំង​ពិ​ភពលោក​ដែរ គឺថា​ “​ពួកគេ​ទំនង​ជាអ្នក​ ដែល​នឹង​មិន​ទៅ​បោះ​ឆ្នោត​ទេ។​ ប៉ុន្តែ​សកម្ម​ភាពប្រកួតប្រជែង​ដូច្នេះ​ អាច​ជួយ​លើក​ទឹក​ចិត្ត​យុវជន​ឲ្យ​ចែក​រំលែក​នូវ​សំឡេង​របស់​ពួកគេ​ ហើយ​ជួយ​សម្រេចចិត្ត​ថា អ្នកណា​គួរ​ដឹកនាំ​ប្រទេស”៕ ប្រែ​សម្រួល​ដោយ​ ហួង​ កុកទៀន

ប្រាំ​ពីរនាក់​ស្លាប់​ ក្នុងឧបទ្ទវហេតុ​រថ​យន្ដ​ក្រុង​បុក​រថ​យន្ដ​កង​ទ័ព

នគរបាល​បាន​និយាយថា មនុស្ស​ប្រាំ​ពីរ​នាក់ បាន​ស្លាប់​ និង​២១នាក់ទៀតបាន​រង​របួស​កាលពីម្សិលមិញនៅ​ពេល​ដែល​រថ​យន្ដ​ក្រុង​មួយ​គ្រឿង​បាន​បុក​រថ​យន្ដ​កង​យោធពល​ខេម​រភូមិន្ទ​នៅ​ក្នុង​ខេត្ត​កំពង់​ធំ តាមបណ្ដោយ​​​ផ្លូវ​ជាតិ​លេខ​៥។ លោក​ យ៉ង សំ អធិការ​នគរបាល​ស្រុក​ស្ទោង បាន​មាន​ប្រសាសន៍ថា រថយន្ដ​ក្រុង​របស់​ក្រុម​ហ៊ុនកាពីតូល កំពុង​តែ​ធ្វើ​ដំណើរ​ពី​រាជ​ធានី​ភ្ន​ំ​ពេញ​ ឆ្ពោះទៅ​ក្រុង​សៀម​រាប​ ស្រាប់​តែ​ពេល​នោះ​ បាន​បុក​ជាមួយរថយន្ដ​កង​ទ័ពចំពីមុខ​នៅ​ម៉ោង​ប្រហែល​២និង​៣០​នាទី​រសៀលក្នុង​ឃុំ​ប្រឡាយ។ លោកបាន​មាន​ប្រសាសន៍បន្ថែម​ទៀត​ថា ទាហាន​​នៃ​កង​យោធពល​ខេមរភូមិន្ទ​បួននាក់ ជិះ​ក្នុង​រថយន្ដ​នោះ​ ដែល​ធ្វើដំណើរ​​ពី​ខេត្ត​សៀម​រាបមក​រាជ​ធានី​ភ្នំពេញ និងដឹក​កំណាត់​ឈើធ្វើគ្រឿងសង្ហារិម និង​​អ្នក​ដំណើរ​បីនាក់ នៅ​ក្នុង​រថយន្ដ​ក្រុង ​បាន​ស្លាប់​ក្នុង​ហេតុ​ការណ៍នេះ។ លោក​ យ៉ង សំ បាន​បន្ថែម​ថា“ យើង​មិន​ទាន់ទទួល​ព័ត៌មាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ។ យើង​កំពុង​តែធ្វើ​ការ​សន្និដ្ឋាន​អំពី​ឧបទ្ទវហេតុ​នេះ”។ រូប​ភាព​នៅ​ទី​កន្លែង​កើត​ហេតុ​ ចេញ​ផ្សាយ​តាម​គេហ​ទំព័រ​ព័ត៌មាន​ក្នុង​ស្រុក​បាន​បង្ហាញ​សាក​សព​ដេក​ស្ដូក​ស្ដឹង​កៀ​ប​ជាប់​បំណែក​ដែក​​រថ​យន្ដ​ទាំង​ពីរ​។ លោក​ ហ៊ុនហៀតនាយ​នគរបាល​ចរាចរ​ស្រុក​ស្ទោង ​មាន​ប្រសាសន៍ថា អ្នក​ដំណើរ​ចំនួន​២១​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែកស្រុក​។លោក​បាន​មាន​ប្រសាសន៍ថាអ្នក​ដំណើរ​ពីរនាក់ ក្នុងចំណោមអ្នក​ដំណើរ​​តាម​រថយន្ដ​ក្រុងបាន​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ ហើយ​ម្នាក់​ទៀត​បាន​ស្លាប់​តាម​ផ្លូវ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា ទាហាន​នៃកង​យោធ​ពល​ខេមរ​ភូមិន្ទ​បីនាក់ និង​ជន​ស៊ីវិល​ម្នាក់ ដែល​ធ្វើ​ដំណើរ​ក្នុង​រថយន្ដ​យោធា​នេះ​ដែរបាន​ស្លាប់​នៅ​នឹង​កន្លែង​។ លោក​ ហ៊ុនហៀតបានមាន​ប្រសាសន៍​ថាការ​បុក​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​រថ​យន្ដ​កង​យោធពល​ខេម​រភូមិន្ទ​បែក​កង់​ ហើយ​រេ​ចង្កូត​។ នៅពេលឃើញ​រថ​យន្ដ​កង​យោធ​ពល​ ​ខេម​រភូមិន្ទ​ឆ្លង​គំនូស​របស់​ខ្លួន​ រថយន្ដ​ក្រុង​បាន​ព្យាយាម​គេច​រថយន្ដ​នេះ​ ហើយ​រេចង្កូត​ទៅ​ខាង​ឆ្វេង​ដៃ។ប៉ុន្ដែរថយន្ដ​នេះ​បាន​កាច់​មក​វិញ​ ហើយបាន​បុក​គ្នា​ ក្នុង​ចំណែក​ផ្លូវ​របស់​រថយន្ដ​កង​យោធពល​ខេមរ​ភូមិន្ទវិញ។លោក​បន្ថែម​ថា “ ប្រសិន​បើ​អ្នក​បើក​រថយន្ដ​ក្រុង​​នៅ​តែ​ប្រកាន់​ស្ដាំ​ គាត់​នឹង​មិន​ជួប​គ្រោះ​​ថ្នាក់នោះ​ទេ”។លោក​​ ហួរសុខវ៉ាន់ជំនួយ​ការ​អ្នក​គ្រប់​គ្រង​នៅ​ឯ​ក្រុម​ហ៊ុន​កាពីតូល បាន​មាន​ប្រសាសន៍ថា លោក​មិន​ទាន់​បាន​ទទួល​របាយ​ការណ៍លម្អិត​អំពីការ​បុក​គ្នានេះទេ ប៉ុន្ដែ លោក​​មាន​ប្រសាសន៍ថាអ្នក​ដំណើរ​២៤នាក់ ដែល​ធ្វើ​ដំណើរ​តាម​រថយន្ដ​ក្រុង​នេះ​សុទ្ធ​តែ​ពល​រដ្ឋ​កម្ពុជា។ លោកបាន​បង្វែរ​សំណួរ​ទៅ​ក្រុម​ហ៊ុន​ធានា​​រ៉ាប់​រង​កាំមិនកូ របស់​ក្រុម​ហ៊ុន​រថយន្ដ​ក្រុង​នេះ។ អ្នក​តំណាង​ម្នាក់​របស់​ក្រុម​ហ៊ុន​កាំមិនកូ បាន​និយាយ​ថា ពួកគេ​មិនទាន់​ទៅ​ដល់​កន្លែង​កើត​ហេតុ​នៅ​ឡើយទេ​ ដូច្នេះ​ មិន​​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ឡើយ​។ លោកហ៊ុលឈឿនប្រធាន​ផ្នែក​វះកាត់​នៅ​មន្ទីរ​ពេទ្យ​បង្អែកស្រុក​ស្ទោង​ បាន​មាន​ប្រសាសន៍ថា បុរស​បីនាក់ និង​ស្ត្រី​បួន​នាក់បាន​​បញ្ជូនមក​ដល់​មន្ទីរ​ពេទ្យ​ហើយ ដោយ​ពួកគេ​បាក់​ឆ្អឹង​ជើង​ និង​ដៃ​ ឬ​ប្រេះ​លលាដ៍​ក្បាល​។ មនុស្ស​១៤នាក់ទៀត​កំពុង​ត្រូវ​ព្យាបាល​ ដោយ​សារ​របួស​ស្រាល​។ លោក​​មាន​ប្រសាសន៍​បន្ថែមថា “ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​កំពុង​តែ​បញ្ជូន​ពួូកគេ​ទៅ​មន្ទីរ​ពេទ្យ​កាល់​មែ៉ត​ ក្នុង​រាជធានី​ភ្នំពេញ”។ អ្នក​ដំណើរ​១៣នាក់បាន​រង​របួស​កាលពី​ខែ​មុន​ នៅ​ពេល​​រថយន្ដ​មួយ​គ្រឿង​បែក​កង់​ ហើយ​បាន​ទៅ​បុក​ជាមួយ​រថយន្ដ​ក្រុង​មួយ​គ្រឿង​របស់ក្រុម​ហ៊ុនកាពីតូល​។ ក្រុម​ហ៊ុន​នេះ​ក៏មាន​ការ​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​បុក​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ កាលពី​ខែ​មុន នៅ​ពេល​ដែល​រថ​យន្ដ​ក្រុងមួយ​គ្រឿង​ក្នុង​ចំណោម​រថយន្ដ​ក្រុង​របស់​ក្រុមហ៊ុន​នេះបាន​បុក​អ្នក​ថ្មើរ​ជើង​ម្នាក់​នៅ​ក្នុង​ខេត្ត​បាត់ដំបងហើយ​រដ្ឋាភិបាល​បាន​កំណត់​ថា ជា​ក្រុមហ៊ុនមួយ ​ដែល​ជួប​គ្រោះ​​ថ្នាក​់​បំផុត​នៅក្នុង​ប្រទេស៕ ប្រែ​សម្រួល​ដោយ ចេវប៊ុននី