លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថា ​កញ្ចប់ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​ក្រោយ​នឹង​មា​ន​​តុល្យភាព

​លោកនាយក​រដ្ឋមន្ត្រីហ៊ុនសែនបា​ន​មា​ន​ប្រ​សាសន៍​កាល​ពី​ម្សិលមិញថា ថវិ​កា​​​ជាតិ​របស់​ប្រទេស​កម្ពុជាសម្រាប់​ឆ្នាំ​ក្រោ​យ​នេះនឹងមាន​​តុ​ល្យ​ភាព​ ដោ​យលោក​អះ​​អា​ង​​ថា ​ផែន​កា​រ​​បង្កើនកា​រ​ចំណា​យ​សម្រាប់​សេវា ​សាធារណៈ​ នឹង​មា​ន​តុ​ល្យភាព​ទៅ​នឹងកំ​ណើន​​ប្រាក់​ចំ​ណូល​​របស់​រដ្ឋាភិ​បាល​។ បើទោះ​ជា​​មា​ន​កា​រ​ព្រួយ​បារម្ភ​​ពី​គណ​បក្ស​​ប្រឆំាង​​ថា គួរតែ​កាត់​បន្ថយ​ប្រាក់កម្ចី​​ពីបរទេ​ស​​ក៏ដោ​យ ក៏​រដ្ឋសភា កាលពី​ថ្ងៃ​សុក្រ​​ បា​ន​អនុ​​ម័ត​​ដោ​យ​គ្មាន​​កា​រធ្វើ​​វិ​សោធ​ន​កម្ម​​ច្បាប់​ថវិ​កា​ជាតិឆ្នាំ​​២០១៣ ដែល​​មា​ន​ចំនួន៣,១​ពាន់​លាន​ដុល្លារ​ នៃ​កា​រ​​ចំ​ណា​យ​​របស់​រដ្ឋា​ភិ​បាល​​។ ថវិ​កា​នេះ​ មានទំហំស្មើជិត៥.០០០​លាន​ដុល្លារ ច្រើន​ជា​ង​​ថវិកាចំ​ណាយ​សម្រាប់​​ឆ្នាំ​នេះ​ ដែល​មា​ន​ចំ​នួន​ប្រហែល២,៦៣​ពាន់លាន​ដុល្លារ។ លោកហ៊ុនសែនមាន​ប្រ​សាសន៍​​អំ​ឡុង​​ពិធី​​បញ្ចុះ​​បឋម​សិលាសាង​សង់​ផ្សារ​ទំ​នើប​មួ​យកន្លែង​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ថា“ ​យើង​​មា​ន​ផែន​កា​រ​បង្កើន​កា​រ​​ចំ​ណាយ​ក្នុង​ឆ្នាំ​២០១៣ប៉ុន្តែ​​កុំភ្លេច​ថា ​ប្រាក់ចំ​ណូល​ក៏​នឹង​កើន​ឡើង​​ដែរ។ ​​ចំណូល​និង​ចំ​ណា​យ​ មាន​ទ​ំ​ហំ​ប៉ុនគ្នា​”។ ​លោក​បន្ថែម​ថា“ ប្រសិ​ន​បើ​យើង​​ចំ​ណាយ​៣.០០០​លាន​ដុល្លារ​ ចំ​ណូល​​ក៏៣.០០០លាន​​ដុល្លារ​​ដែរ​។ជួន​កាលអ្នក​ខ្លះ​​ស្រែក​ថា ​​​រដ្ឋា​ភិ​បាល​បង្កើន​កា​រ​​​ចំ​ណាយ ប៉ុន្តែ​ពួ​ក​គេមិន​និ​យា​យ​​អំ​ពី​​​កា​រ​បង្កើន​​ចំ​ណូល​នោះ​ទេ​”។ ​លោក​បា​ន​បន្តថា “ រឿង​ចប់​ហើយ​។ខ្ញុំ​ជា​​លោកឱម​ យិុនទៀងប្រធាន​គណៈ​កម្មា​ធិការ​សិទ្ធិមនុស្សរបស់​រដ្ឋាភិបាលប៉ុន្តែពួក​គេបាន​ប្រាប់ថាជាប់​រវល់​ខ្លាំងណាស់។ មានវត្តមានរបស់មន្ត្រី​នគរបាល​ តិចតួច​ប៉ុណ្ណោះ​នៅ​ជុំ​វិញ​នៅ​សួន​សេរី​ភាព​។ ប៉ុន្តែនៅ​ចម្ងាយ​ពីរបីប្លុក​ប៉ុណ្ណោះ គឺនៅ​ជិត​​កែង​មហាវិថី​ព្រះ​មុនីវង្ស​ និង​មហាវិថីសហ​ព័ន្ធ​រុស្សី មាន​នគរបាល​ប្រឆាំងកុបកម្ម​ប្រហែល​១០០នាក់​បាន​បិទ​ផ្លូវ​ក្រុមអ្នកតវ៉ា​ប្រឆាំង​នឹងការ​បណ្តេញ​ដើម្បី​កុំ​ឲ្យ​ពួកគេ​ដង្ហែ​ក្បួន​ទៅកាន់​វិមាន​សន្តិភាព​របស់​លោកនាយក​រដ្ឋ​មន្ត្រីហ៊ុនសែនដើម្បី​ដាក់​ញត្តិ​ស្នើ​សុំ​ឲ្យ​លោកជួយ​ដោះ​ស្រាយ​វិវាទដីធ្លី​របស់​ពួកគាត់​។​​ ខណៈ​ដែល​នគរ​បាល​ប្រ​ឈម​មុខជាមួយ​​ក្រុម​អ្នកតវ៉ា​ គេឃើញ​មន្ត្រី​នគរបាល​ម្នាក់វាយ​ស្រ្តី​អ្នក​តវា៉ម្នាក់​​ដួល​ទៅ​នឹង​ដី​ ហើយ​ទាត់​គាត់​ត្រូវ​​ត្រង់​​​ពោះ​។នៅ​ពេល​​ក្រុម​អ្នកតវ៉ា​​សម្រេច​បំ​បែក​គ្នា​​នៅ​វេលា​ម៉ោង​​១០​និង​​៣០​នាទី​ព្រឹក មន្ត្រី​នគរបាល​​បា​ន​ឃាត់​ខ្លួន​​លោកញឹបលីបុគ្គលិករបស់​​​គណៈ​កម្មកា​រ​​សិទ្ធិ​ល​ំ​នៅ​​ដ្ឋាន​ ដោយ​សារ​​តែថត​រូ​ប។ ​លោកញឹបលីត្រូ​វ​បា​ន​​នាំ​ខ្លួន​ទៅ​កាន់​​ស្នាក់​ការ​​នគរបាលសង្កាត់ស្រះ​ចក​ ប៉ុន្តែត្រូវ​បាន​ដោ​ះ​លែង​នៅពេលក្រោយមក។ លោក​​មាន​ប្រ​សាសន៍​បន្ទាប់​ពី​នគរ​បាល​​ដោ​ះ​លែង​ថា “ នគរបាល​​បា​ន​​ចោទ​ប្រ​កាន់​ខ្ញុំ​​ពី​បទ​​ថត​រូប​​ភាព​ អំពីកា​រ​តវ៉ា​​ដោ​យ​មិន​ស្នើ​​សុំកា​រ​អនុ​ញ្ញាត​​​ជាមុន​​ពី​អាជ្ញា​​ធរ ប៉ុន្តែ​ខ្ញុំ​បាន​ប្រាប់​ពួ​ក​គេ​ថា ខ្ញុំ​គ្រាន់​តែ​ថត​រូប​​សកម្ម​ភាព​ទូទៅ​​ ដូច​អ្នករូប​ថត​ផ្សេងទៀត​ប៉ុណ្ណោះ​”។ ​លោកកាន់វណ្ណៈនាយ​បុ៉ុស្តិ៍​នគរបាល​សង្កាត់ស្រះចក​​ បាន​បដិ​សេធ​មិន​ធ្វើ​​អត្ថា​ធិប្បាយ​អំ​ពី​អ​ំពើ​ហិង្សា​ និង​កា​រ​ឃាត់​ខ្លួន​លោកញឹបលីទេ។ ​នៅ​ក្នុង​ខណ្ឌសែនសុខឯណោះវិញ ​អ្នក​រត់​​រឺុម៉ក​កង់​បី​ កម្មករ​រោង​ចក្រ​កាត់​ដេរនិ​ង​​ស្ត្រីផ្សព្វផ្សាយ​ស្រា​បៀរ ​ប្រហែល​​៣០០នាក់​ បា​ន​ព្យា​យា​ម​ដង្ហែក្បួ​ន​​ឆ្ពោះទៅ​​កាន់ក្រសួ​ង​កា​រ​​ងារ​ ដើម្បី​​​​ដាក់​ញត្តិ​​របស់​ខ្លួនដោយ​ស្នើ​​សុំ​កា​រ​កា​រពា​រ​តាមផ្លូ​វ​ច្បាប់​បន្ថែម​ទៀត​ និងទាមទារ​ប្រាក់​ខែ​​ខ្ពស់​ជាង​នេះ​។ដំបូង​នគរ​បាល​​​បា​ន​រារាំង​ពួ​ក​គេ​​មិន​ឲ្យ​​ដើរ​ក្បួន​​ទេប៉ុន្តែក្រោយ​​មកបានអនុញ្ញាត​ឲ្យពួ​ក​គេ​ទៅ​ក្រសួង​ ហើយបាន​​​ដាក់​ញត្តិ​ទាមទារ។ ​ឈ្មោះអូនស្រី​​ឡេន ​ជា​អ្នកបម្រើ​តាម​ផ្ទះ​​អា​យុ​​២៦​ឆ្នាំ ​បា​ន​និ​យាយ​ថា ​នាង​ធ្វើ​កា​រ​​១៦​ម៉ោង​ក្នុង​មួយ​ថ្ងៃ​​ដោ​យ​គ្មាន​​ពេល​សម្រាក​​​នៅចុ​ង​សប្តាហ៍​ ​តែទទួល​បា​ន​ប្រាក់ឈ្នួល​ចំ​នួន​១០០​ដុល្លារ​ក្នុង​មួ​យ​​ខែ។ ​​នា​ង​បា​ន​និ​យា​យ​ថា“ យើង​ចង់​​ឲ្យ​ក្រសួ​ង​​កា​រ​ងារ​​ចាត់ទុក​អ្នកបម្រើតាម​ផ្ទះ​​ចូលទៅ​ក្នុង​ច្បាប់កា​រ​ងារ​ ពី​ព្រោះ​​យើង​សម​នឹង​មា​ន​សិទ្ធិ​​ដូចកម្មករ​ដទៃទៀត​​ដែរ​”។ លោកខៀវ​ សាវុធអនុប្រធា​ន​នាយក​ដ្ឋាន​ផ្នែក​​ដោះ​ស្រាយ​វិ​វាទ​កា​រ​​ងារ​​របស់ក្រសួ​ង​ការងារ​...

បុគ្គលិក​កា​ស៊ី​ណូ​​នៅ​ក្រុង​ប៉ោយ​ប៉ែត ធ្វើ​កូដកម្ម​​ជុំ​​វិញ​កា​រ​បណ្តេញ​មេដឹក​នា​ំ​របស់​សហជីព

បុគ្គលិក​​ជា​​ង​​២០0នាក់​នៅ​កា​ស៊ីណូ ត្រូ​ពិកាណា (Casino Tropicana) នៅក្នុង​​ក្រុង​ប៉ោយ​​ប៉ែត ​​បា​ន​បន្ត​ធ្វើ​កូដកម្ម​​កា​ល​ពី​ចុ​ង​ស​ប្តាហ៍​​កន្លង​មក​នេះ​ ដោយ​អំពា​​​វ​នាវ​​ឲ្យ​អ្នក​គ្រប់​គ្រង​​ធ្វើ​ឲ្យ​​​លក្ខខណ្ឌ​កា​រ​ងារ​ប្រសើរ​​ឡើង​ និង​​​​ឲ្យ​សមាជិ​ក​​សហ​ជី​ព​​សេរី​កម្មករ​​ ដែល​ត្រូវ​បា​ន​បណ្តេញ​ចេញ​​កា​ល​ពី​ដើម​​ខែ​មុនចូ​ល​ធ្វើ​​ការ​​វិញ​។ ក្រុម​បុគ្គ​លិក​បា​ន​និ​យាយ​ថាឈ្មោះសាតសែប ​អតី​ត​តំណា​​​ង​កម្មករ​​របស់​​សហជីព​​សេរី​កម្មករ​​នៅ​ក្នុ​ង​កា​ស៊ូ​ណូ​នេះ​ និង​ឈ្មោះ ​ឡៃ បូ​​រ៉េន ​​ដែល​ធ្វើ​កា​រ​​ជាមួយ​​លោក ​សាតសែប ជា​​អ្នក​ចែ​ក​បៀ​ត្រូ​វ​បា​ន​​បណ្តេញ​ចេញ​​​កា​ល​ពី​​​ខែ​ឧសភា​ ​ដោយ​សារ​​កា​រ​​ទាម​ទារ​របស់​​ខ្លួន​​ឲ្យ​ម្ចាស់​កា​ស៊ី​ណូ​ដោះ​ស្រាយ​។ ​លោក ​អ៊ុំឌី​ណាមន្ត្រី​ផ្នែក​ច្បាប់​របស់​​សហ​​​ជីព​​សេរី​កម្មករ​ មាន​ប្រ​សាសន៍​ថា “យើងកំ​ពុង​តវ៉ា​​ដើម្បី​ស្វែ​ង​រក​ដំ​ណោះ​ស្រាយ​​​ឲ្យ​បុគ្គលិក​ ពី​ព្រោះម្ចាស់​ក្រុ​ម​ហ៊ុនប្រព្រឹត្តលើ​កម្មករ​មិន​ត្រឹម​ត្រូវ”។ លោក​បា​ន​មា​ន​ប្រសាសន៍ថា​ ​បុគ្គលិក​​នៅ​កា​ស៊ី​ណូ​នេះ​ ក៏​ស្នើ​​សុំ​ធ្វើ​កា​រ​​ងា​រ​អតិបរមា​​ចំ​នួ​ន​ប្រាំ​បី​ម៉ោ​ង​​ក្នុង​មួយ​ថ្ងៃ ​​ប្រាក់​ខែ​សម្រាប់​ពេល​ឈប់​​សម្រាក​ព្យាបា​ល​ជំងឺ​ និង​​ច្បាប់​ឈប់​សម្រាក​១៨​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ​។ អ្នក​គ្រប់​គ្រង​ម្នាក់​នៅ​កា​ស៊ី​ណូ​ ​ត្រូពិ​កាណា ​នៅ​ក្នុង​ខេត្ត​បន្ទាយ​មា​ន​ជ័យ បា​នបដិ​សេធ​មិន​ធ្វើ​អត្ថា​​ធិប្បាយ​​​អំ​ពី​ជម្លោះ​នេះ​ទេ​។ ​​កាល​ពី​ខែ​​វិច្ឆិ​កា ​បុគ្គលិក​​នៅ​កា​ស៊ីណូ​នេះ​​បា​ន​​ចុះ​​ហត្ថ​​លេខា​លើ​កិច្ច​ព្រម​ព្រៀ​​ង​មួយ​​ជាមួ​យ​និ​យោ​ជករបស់​ខ្លួន​ ដែល​ក្នុង​នោះ​​អ​្នក​គ្រប់គ្រង​​បា​ន​សន្យា​​ដោះ​ស្រាយ​កង្វល់​​​ អំ​ពី​កា​រ​​ងា​រថែម​​ម៉ោ​ង​ និ​ង​កា​រ​​សម្រាក​​ពេល​ឈឺ។ ប៉ុន្តែ​មក​ទល់​ពេល​នេះ ​គ្មាន​កា​រ​​ចាត់​វិធាន​កា​រ​​ឡើយ។ លោក សាត ​សែប មក​ពី​​​សហ​ជីព​សេរី​កម្មករ​មិន​បាន​ធ្វើ​កា​រ​តា​មកិច្ច​សន្យា​​ នៅ​ពេល​កា​រ​ងារ​​​របស់​ខ្លួន​នៅ​កា​ស៊ី​ណូ​នេះ​ បា​ន​បញ្ចប់​​នោះ​ទេ។ លោក​បា​ន​មា​ន​ប្រ​សាសន៍​កា​ល​ពី​ម្សិល​មិញ​ថា ​បុគ្គលិក​​មា​ន​ផែន​កា​រ​​សរសេរ​​លិ​ខិត​​មួយច្បាប់​​នៅ​សប្តាហ៍​នេះ​​ទៅ​​រដ្ឋ​សភា ​ដោ​យ​ស្នើ​​សុំ​​ឲ្យ​​ជួយ​ដោះ​ស្រាយ​​វិវាទ​នេះ​។ ​​លោក សាត សែប ​​បានមា​ន​ប្រ​សាសន៍​ថា “យើង​នឹង​បន្ត​​តវ៉ា​​ដោយ​សន្តិ​វិធី​ រហូត​​ដល់​មា​ន​​ដំ​ណោះ​ស្រាយ​”។ លោក ង៉ោ ម៉េងជ្រួន ​​អភិ​បាល​ក្រុ​ង​ប៉ោយ​ប៉ែត ​​ទទួល​បន្ទុក​គ្រប់​គ្រង​មន្ត្រី​កងរាជ​អា​វុធ​ហត្ថ​និង​នគរ​បាល​​ក្រុង​ជាង២០​នាក់​ ដែល​ត្រូ​វ​បា​​ន​ចាត់​តាំ​ង​​ទៅ​កា​រ​​ពា​រ​កា​ស៊ីណូ​នេះ​ បា​នមាន​ប្រ​សាសន៍​ថា​ អាជ្ញាធរ​​ខេត្ត​កំ​ពុង​តែ​ព្យាយា​ម​​ដោះ​ស្រាយ​វិវាទ​នេះ​៕ ប្រែ​សម្រួល​ដោ​យចេវប៊ុននី​​​​​​​

​​​សង្ស័យ​​​​ថា ទាហាន​ស្លាប់​ដោយ​សារ​ពុល​ទឹក​ ឬ​ស្រាស​​ ​ក្នុង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមាន​ជ័យ

ក្រុម​​​មន្ត្រី​​​យោធាបាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា​​​ ​​​គេ​​​សង្ស័យថា ​​​ការ​​​ស្លាប់​​​​ទាហាន​​​បី​​​នាក់​​​និង​​​ការ​​​ពុល​​​​​​ទាហាន​ជាង​​២០​​​នាក់​​​ផ្សេង​​​ទៀត​​​គឺ​ដោយ​សារ​ទឹក​ពុល ឬ ស្រា​​សហើយ​​​ពេល​​​នេះ​ទាហាន​ទាំង​នោះ​​​​កំពុង​​​ទទួល​​​​​​ការ​​​ព្យាបាល​​​បន្ទាប់​​​ពី​​​បាន​​​​​​ធ្លាក់​​​ខ្លួន​​​ឈឺនៅ​​​​បន្ទាយ​​​​របស់​​​ខ្លួននៅ​​​តាម​​​ព្រំដែនថៃ ក្នុង​​​ខេត្ត​​​ឧត្ដរមាន​​​ជ័យ។ លោក ហេង ចំរើន មេបញ្ជា​​​ការ​​​រង​​​យោធា​​​​ខេត្ត​​​ឧត្ដ​​​រមាន​​​ជ័យ បាន​​​មាន​​​ប្រសា​​​សន៍​​​ថា ​ការ​​​ស្លាប់​​​លើក​​​ដំបូង បាន​​​កើត​​​មាន​​​ឡើង​​​នៅ​​​ថ្ងៃ​​​ទី​​​២ ខែធ្នូ បន្ទាប់​​​មក ទាហាន​​​ពីរ​​​នាក់​​​ទៀត បាន​​​ស្លាប់កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ និង​​​ថ្ងៃ​​​សុក្រ និង​​​ធ្វើ​ឲ្យ​ពុល​​​​ទាហាន​​​ចំនួន​​​២៣​​​នាក់​​​ផ្សេង​​​ទៀត ​ដែល​នៅ​ក្នុង​នោះមាន​ទាហាន​​​បួន​​​នាក់​​​​ស្ថិត​ក្នុង​​​​ស្ថាន​ភាព​​​​ធ្ងន់​​​ធ្ងរ។ លោក ចំរើន បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា​ទាហាន​​​ប្រាំបួន​​​នាក់​​​ក្នុង​​​ចំណោម​​​ទាហាន​​​ប្រហែល២០​​​នាក់ ដែល​​​ស្ថិត​​​​​​នៅ​​​ក្រោម​​​ការ​​​​តាម​ដាន​​​​សុខភាព​​​​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ស្រុក​​​អន្លង់​​​​វែង​​​នោះ ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ព្យាបាល​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​យោធា​​​​​​ខេត្ត​​​សៀមរាប​​​វិញ។ លោកបាន​​​មាន​​​ប្រសាសន៍​​​ថា “ ការ​​​ស្លាប់​​​នេះ បណ្ដាល​​​មក​​​ពីសារធាតុ​​​ពុល​​​​ម្យ៉ាង​។​ប៉ុន្តែ យើង​​​មិន​​​ទាន់​​​ច្បាស់​​​​ពី​ប្រភព នៃ​​​ការ​​​ពុល​​​នេះ​ទេ ពី​ព្រោះ​​ទាហាន​​​របស់​​​យើង បាន​​​ចាប់​​​ផ្ដើមធ្លាក់​​​ខ្លួន​​​ឈឺ ចាប់​​​​តាំង​ពី​​​ពេល​​​ពួក​​​គេ បាន​​​ផឹក​​​​​​​​​​​​ទឹកអូរ​​​​​​​ និង​​​ស្រា​​​ស​​​មក”។ លោក ចំរើន បាន​​​មាន​​​ប្រសាសន៍​​​ថា គេ​​​មិន​​​ត្រូវ​​​បន្ទោស​​​​​​តែ​ទៅ​លើ​ស្រា​​​ស​​​មួយ​មុខ​នោះ​ទេ ចំពោះ​​​ការ​​​ពុល​​​ទាហាន​​​ជា​​​ច្រើន​​​នាក់​​​​​នេះពី​​​ព្រោះ​​​ទាហាន​​​ខ្លះដែល​​​ធ្លាក់​​​ខ្លួនឈឺមិន​​​​បាន​​​​ផឹក​ស្រា​​​​នោះ​​​ទេ។ លោក ចំរើន បាន​​​មាន​​​ប្រសាស​​​ន៍​​​បន្ថែម​​​ទៀតថា “ ភ្លាម​​​នោះលោកបាន​​​បញ្ជា​​​ទាហាន​​​យើង​​​ទាំង​​​អស់មិន​​​ឲ្យ​​​ប្រើ​​​ទឹក​អូរ​​​​នេះចាប់​​​តាំង​​​​​​ពី​​​ថ្ងៃ​​​សុក្រ​​​មក”។ ស្រាស ឬ​ហៅ​ថា​ស្រាអង្ករ ជា​​​រឿយៗបាន​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ថា ជា​​​មូល​​​ហេតុ​​​នៃ​​​ការ​​​ធ្វើ​​​ឲ្យ​​​មនុស្សស្លាប់​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ​ដោយ​មាន​មនុស្ស​​ស្លាប់​​​ចំនួន​​​៥០នាក់​​​នៅ​​​ចន្លោះ​​​​ពី​ចុង​​​ឆ្នាំ២០១០ ​ដល់​ដំណាច់​​​ឆ្នាំ​​​២០១១​​​។ការ​​​ប្រើ​​​សារធាតុ មេតាណុលនៅ​​​ក្នុង​​​ដំណើរ​​​ការ​​​ផលិត​​​ស្រា​​​នោះ គឺ​​​ពេល​​​ខ្លះ​​​ជា​​​មូល​​​ហេតុ​​​នៃ​​​ការ​​​ធ្វើ​​​ឲ្យ​​​​​​​​​ពុល​​​ស្លាប់។ ទាហានដែល​​​បាន​​​ស្លាប់ និង​​​ធ្លាក់​​​ខ្លួន​​​ឈឺ​ស្ថិត​​​នៅ​​​ក្នុង​​​មូលដ្ឋាន​​​កង​​​ឯកភាព​​​ទាហាន​​​​​​ឆ្នើមលេខ​​​២១៧ នៅ​​​ជ្រោះ​​​ចំបក់កង នៅ​​​ឃុំ​អូរស្វាយ ស្រុកត្រពាំង​​​ប្រាសាទ។ លោក វ៉ាន់ កុសល អភិបាល​​​ស្រុក បាន​​​មាន​​​ប្រសាសន៍​​​ថា លោកបាន​​​អញ្ជើញ​​​ទៅ​​​សាក​​​សួរ​​​សុខទុក្ខ​​​ទាហាន​​​មាន​​​ជំងឺ​​​ទាំង​​​នេះ​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ហើយ​​​ទាហាន​​​ទាំង​​​អស់​​​មាន​​​ជំងឺ​​​ហើមក្រពះ ឈឺ​​​ក្បាល ​​​និង​​​ទាហាន​​​ខ្លះ​​​បាន​​​​សន្លប់​​​បាត់ស្មារតី។ លោក កុសល ​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ អ្នក​​​ជំងឺ បាន​​​ចាប់​​​ផ្ដើម​​​​​​មាន​​​បញ្ហា​​​ធ្ងន់ធ្ងរ កាល​​​ពី​​​ថ្ងៃ​​​សុក្រ”។​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា ដោយ​​​សារ​​​តែ​​​កង្វះ​​​បរិក្ខា​​​រពេទ្យ​​​នៅ​​​​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ស្រុក​​​អន្លង់វែង​​​នោះ ទាហាន​​​មួយ​​​ចំនួន​​​ត្រូវ​​​បាន​​​បញ្ជូន មក​​​មន្ទីរ​​​ពេទ្យ​​​ខេត្ត​​​សៀមរាប​​​វិញ។ លោក លី វ៉ាន់ដាយ ជា​​​បុគ្គលិក​​​ពេទ្យ​​​មួយ​​​រូប​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​យោធា ខេត្ត​​​សៀម​​​រាប​​​នេះបាន​​​មាន​​​ប្រសាសន៍​​​ថា សំណាកទឹក​​​​នោះ​ និង​​​ស្រាស ត្រូវ​​​បាន​​​បញ្ជូន​​​មក​​​រាជធានី​​​ភ្នំពេញ​ដើម្បី​​​ធ្វើ​​​ការ​​​វិភាគ។ លោកបាន​បន្ថែម​​​​ថា “ អ្នក​​​ជំងឺ​​​នីមួយៗ ស្ថិត​​​ក្នុង​​​ស្ថាន​​​ភាព​​​ពុល​ហើយ​​​ពេល​​​នេះ យើង​​​បាន​​​ប្រើឱសថ ដើម្បី​​​ជួយ​​​ជី​​​វិត​​​ទាហាន​​​ទាំង​​​នេះ”៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ

តំណាង​រាស្ត្រ​មក​ពីគណបក្ស​ប្រជាជន​យល់​ព្រម​សូមអភ័យទោស​ជន​ជាតិ​ភាគ​តិច​ព្នង​ដោយ​ផ្ទាល់​ នៅ​ឆ្នាំ​ក្រោយ

លោកឈាង​ វុនតំណាង​រាស្ត្រ​មកបី​គណ​​បក្ស​ប្រជាជន​បាន​យល​់​ព្រម​ធ្វើ​ដំណើរ​ទៅ​​ខេត្ត​រតនគិរី​ដើម្បី​សូម​អភ័យ​​​ទោស​សហ​​​គមន៍​ជន​ជាតិ​ភាគ​តិច​ព្នង​ដោយ​ផ្ទាល់​ចំពោះ​ការ​ដែល​លោក​បាន​ប្រើ​ឈ្មោះ​​សហគមន៍​នេះ​ជា​ពាក្យ​មាក់ងាយ​ដែល​មាន​ន័យ​ថា​ជា​​​ពួក​គ្មាន​អរិយ​ធម៌។ប៉ុន្ដែលោក​សូម​ប្រារព្ធ​ពិធី​សូមអភ័យ​ទោស​នេះ​​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៣​​​។ លោកភាព​ សុជាប្រធាន​សមាគមជន​ជាតិ​ដើម​ភាគ​តិច​កម្ពុជា​ដែល​អង្គការ​របស់​លោក​បាន​ទាម​ទារ​ឲ្យ​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជារូប​នេះសូម​​​អភ័យ​​​ទោស​ជាផ្លូវ​ការ​និង​សែន​ព្រេន​ជូន​​ដូន​តា​ជនជាតិ​ព្នង​តាម​ប្រពៃណី​នោះ​បាន​មាន​ប្រសាសន៍​ថាលោកឈាង​ វុនបាន​ហៅ​ទូរស័ព្ទ​មក​លោក​និង​បាន​ប្រាប់​លោក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ថាលោក​នឹង​ទៅ​ខេត្ត​រតនគិរី​ដើម្បី​សូម​អភ័យទោស​ចំពោះ​ការ​ដែល​លោក​បាន​ប្រើ​ប្រាស់​ពាក្យ​សម្ដី​បែប​​នេះ។ លោកសុជាបាន​មាន​ប្រសាសន៍​ថាទោះ​បី​ជាមាន​ការ​អំពាវ​នាវ​ឲ្យ​លោក​ចូល​រួម​ក្នុង​ពិធី​សែន​ព្រេន​ក្នុង​ខែ​ក្រោយ​នេះ​ក៏​ដោយក៏​​ទាល់​តែ​ពាក់​កណ្ដាល​ឆ្នាំ​ក្រោយ​ទើប​លោក​អាច​​ទៅ​ខេត្ត​រតនគិរីបាន​ គឺ​មុន​ពេល​បោះ​ឆ្នោត​ជាតិ។​ លោក សុជា បាន​បន្ដ​ថា “ លោក​ ឈាង​ វុន យល់​ព្រម​ទៅ​ហើយ ប៉ុន្ដែ​ពេល​នេះ​លោក​​មិន​អាច​ទៅ​បាន​ទេ ដោយ​សារតែ​លោក​រវល់​ចូល​រួម​ប្រជុំ​ច្រើន​ពេក”។ លោកសុជា ​បាន​ឲ្យ​ដឹង​ថា “ ប្រសិន​បើ​លោកឈាងវុនមិន​សូម​អភ័យទោស​ទេសហ​គមន៍​របស់​យើង​នឹង​មក​ធ្វើ​បាតុ​កម្ម​នៅ​ខាង​មុខ​រដ្ឋ​សភាក្នុង​រាជធានី​ភ្នំពេញ​”។ លោកសុជាបាន​បន្ថែម​ថា“ លោកឈាង​វុន ត្រូវ​សូម​អភ័យ​​​ទោស​ដោយ​ផ្ទាល់។ ក្រៅ​​​​ពី​រូប​លោក គ្មាន​នរណាផ្សេង​អាច​សូម​អភ័យទោស​ជំនួស​បាន​ទេ។ដូន​តា​របស់​យើង​តម្រូវ​ឲ្យ​លោក​សូមអភ័យ​ទោស​ដោយ​មាន​សែន​ព្រេន​ជ្រូក​មួយ​ក្បាល ​និង​គោ​មួយ​ក្បាលទៀត​ផង​”។ គួរ​រំឭកដែរ​ថា ​ កាល​ពី​សប្ដាហ៍​មុន​ លោក​ ឈាង​ វុន ​បាន​សរសេរ​លិខិត​មួយ​ច្បាប់​សូម​អភ័យទោស​ជនជាតិ​ព្នង​ជា​ផ្លូវ​ការ​ក្នុង​រដ្ឋ​សភាទាំង​ចំពោះ​​ការ​ដែល​លោក​បាន​បដិ​​​សេធ​​​​​​​ថាគ្មាន​ជន​ជាតិ​ព្នង​នៅ​ក្នុង​ប្រទេស​កម្ពុជានិង​​ចំពោះ​​ការ​ដែល​លោក​បាន​ប្រើ​ប្រាស់ឈ្មោះ​​​​របស់​​ជន​ជាតិ​នេះ​ដើម្បី​​​ប្រមាថ​​លោកកឹមសុខាមេដឹក​នាំ​គណបក្ស​ សិទ្ធិមនុស្ស​ ថា​ជា​ជន​គ្មាន​សុជីវធម៌និង​គ្មាន​ការ​អប់​រំ​​។​ ប៉ុន្ដែ​ កាល​ពី​ម្សិល​មិញលោក​ ឈាង​ វុនមិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​អំពី​គម្រោង​ឆ្នាំ​ក្រោយ​របស់​លោក​បាន​ទេ។​ ចំណែក​សហសេវិក​មកពី​គណបក្ស​ប្រជា​ជន​កម្ពុជា​​នៅ​ក្នុង​រដ្ឋ​សភា​បាន​ព្យាយាម​ដក​ខ្លួន​ចេញ​​ពីលោកឈាង​វុននិង​ការ​ប្រើ​ប្រាស់​​សម្ដី​របស់​លោក​ប៉ះ​ពាល់​ដល់​ជន​ជាតិ​ព្នង។​​ លោកគាំកុសលប្រធាន​ខុទ្ទកាល័យ​របស់​លោកហេង​ សំរិនប្រធាន​រដ្ឋ​សភាបាន​មាន​ប្រសាសន៍​ថា លោក​ទទួល​បាន​លិខិត​ពី​លោក​សុជាដែល​ស្នើ​សុំ​ឲ្យ​លោកឈាងវុនទៅ​ខេត្ត​​រតនគិរី​ ដើម្បី​ធ្វើ​ការ​សូម​អភ័យទោស​ហើយ​​​​។​​ លោកកុសលមាន​ប្រសាសន៍ថា “ សម្ដេច​ហេងសំរិនបាន​បញ្ជូន​លិខិត​នេះទៅ​ឲ្យ​លោកឈាង​វុន ​ដោះ​ស្រាយ​បញ្ហា​នេះ​​ខ្លួន​ឯង។គ្មាន​​អ្វី​ពាក់​ព័ន្ធ​ជាមួយ​នឹង​រដ្ឋ​សភាទេ”៕ ប្រែ​សម្រួល​ដោយហមសុផាណ្ណា​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុម​ពន្លត់​អគ្គិភ័យ​​ក្រុង​សៀម​រាប​ មិនបាន​ពន្លត់អគ្គិភ័យ​ទាន់​ពេល​

មន្ត្រី​ និង​សាក្សី​បាន​ឲ្យ​ដឹងថា មនុស្ស​ប្រាំបី​នាក់​ ដែលក្នុង​នោះ​​បួន​នាក់​ជា​កូន​ក្មេង​បាន​ស្លាប់​នៅ​ពេល​អគ្គិភ័យ​បាន​ឆាប​ឆេះ​ផ្សារ​រាត្រី​ដ៏​​ពេញ​និយម​ នៅ​ក្នុង​ក្រុង​សៀម​រាប​ នៅ​ពេល​ទៀប​ភ្លឺ​ព្រឹក​ថ្ងៃសៅរ៍​។ អគ្គិភ័យ​ដែល​បាន​ចាប់​ផ្ដើម​ឆាប​ឆេះនៅប្រហែល​ម៉ៅង​២រំលង​អធ្រាត្រ​នេះ​បាន​​ធ្វើ​ឲ្យ​ផ្សារ​រាត្រី​ត្រូវ​​ឆេះ​ទាំង​ស្រុង ហើយ​​បាន​​ធ្វើ​ឲ្យ​មាន​ការ​ខូច​ខាត​ ដែល​គិត​ជាទឹក​ប្រាក់​ប្រមាណ​១​លាន​ដុល្លារ​។ លោក ទេព ប៊ុនឆាយ អភិបាល​ក្រុង​សៀមរាប​បាន​មាន​ប្រសាន៍​ថា ប្រជាពលរដ្ឋ​ដែល​​រស់​នៅក្នុង​​ផ្ទះ​ល្វែង​ដែល​នៅ​ពី​លើ​ផ្សារ​រាត្រី​នេះ​ មិន​អាច​គេច​ចេញ​ពី​អគ្គិភ័យ​ដែល​ចាប់​ផ្ដើម​ឡើង​ដោយ​ឆ្លងចរន្ដ​អគ្គិសនី​បាន​ឡើយ​។ លោក​បាន​លើក​ឡើង​ថា “ មនុស្ស​មួយ​ចំនួន​កំពុង​តែ​ដេក​ជាមួយ​ក្រុម​គ្រួសារ​ ហើយ​​អ្នក​ខ្លះ​បាន​ស្លាប់​ដោយសារ​ថប់​ដង្ហើម រីឯ​អ្នកខ្លះ​ទៀត​មិន​អាច​រក​ច្រក​ចេញ​បាន​អំឡុង​អគ្គិ​ភ័យ​​បាន​ឆាប​ឆេះ​នៅ​ជាន់​ខាង​លើ​នៃ​អគារ​”។ លោក​បាន​បន្ដ​ថា មនុស្ស​ពេញ​វ័យ​ចំនួន​បួន​នាក់​ និង​ក្មេង​ៗ​ចំនួន​បួន​នាក់​ ដែល​មាន​អាយុ​ចន្លោះ​ពី៨ដល់​១៣​ឆ្នាំ​ ដែល​ជា​សមា​ជិកនៃ​គ្រួសារ​ចំនួន​ពីរ បាន​ស្លាប់​ដោយ​សារ​ថប់​ដង្ហើម​ ឬក៏​ត្រូវ​ភ្លើង​ឆេះ។ លោក​ ទេពប៊ុនឆាយបាន​មាន​ប្រសាសន៍​​បន្ថែម​ទៀត​ថា“ គេ​បាន​ចំណាយ​ពេល​វេលា​យ៉ាង​យូរ​ ដើម្បី​ពន្លត់​អគ្គិភ័យ​នេះពីព្រោះ​អគារ​បាន​សាង​សង់​ឡើង​ដោយ​បេតុង​។នគរបាល​បាន​ព្យាយាម​យ៉ាងខ្លាំង​ ដើម្បី​ពន្លត់​អគ្គិភ័យ​នេះ ហើយ​ពួក​គេ​បាន​ព្យាយាម​សង្គ្រោះ​​មនុស្ស​ដែល​នៅ​ក្នុង​ផ្ទះ​ ប៉ុន្ដែ អគ្គិ​ភ័យ​ និង​ផ្សែង​បាន​ឆាប​ឆេះ​ខ្លាំងពេក​។ លោក​បាន​ថ្លែង​ថា បង​ប្អូន​ប្រុស​ចំនួន​ពីរ​នាក់​ ម្នាក់​ឈ្មោះ​ ហួរសុខវុឌ្ឍីអាយុ១៧​ឆ្នាំនិង​​ម្នាក់​ទៀត​ឈ្មោះហួរសុខវត្ថាអាយុ១៤​ឆ្នាំត្រូវ​បាន​អ្នក​ពន្លត់​អគ្គិភ័យ​ជួយ​សង្គ្រោះ។គេ​បាន​បញ្ជូន​បង​ប្រុស​ទៅ​កាន់​មន្ទីរពេទ្យ​មួយ​ក្នុង​ប្រទេស​វៀតណាមកាល​ពី​យប់​ថ្ងៃ​សៅរ៍ហើយ​ប្អូន​ប្រុស​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​គន្ធបុប្ផា។ លោកធឿង​ ចិន្ដារិទ្ធស្នង​ការ​នគរបាល​ក្រុង​សៀមរាប​ បាន​មាន​ប្រសាសន៍​ថាជន​រង​គ្រោះ​ដែល​ជា​ប្អូន​ប្រុស​ឈ្មោះ សុខវត្ថាត្រូវ ​បាន​ជួយ​សង្គ្រោះ​ដោយ​ក្រុម​ពន្លត់​អគ្គិភ័យ​ ដែល​បាន​ប្រើ​ជណ្ដើរ​ឡើង​ទៅលើ​ផ្ទះ​ ដើម្បី​ជួយ​សង្គ្រោះ​។ លោក​​បន្ដ​ថា“ បន្ទាប់​ពី​យើង​បាន​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដែល​ជា​ប្អូន​ប្រុស​ ជន​រង​គ្រោះ​រូប​នេះ​បាន​ប្រាប់​យើង​ថា ម្ដាយ​ ឪពុក និង​ប្អូន​ស្រី​របស់​គេ​ស្ថិត​នៅ​ក្នុង​បន្ទប់​នោះ​ដែរ​។ យើង​បាន​វិល​ត្រឡប់​ទៅ​ជួយ​សង្គ្រោះ​ម្ដង​ទៀត​ ប៉ុន្ដែ​ ពួក​គេ​បាន​ស្លាប់​បាត់​ទៅហើយ​។ ពួក​គេ​មិន​អាច​រក​ច្រក​ចេញ​បាន​ហើយ​ពួក​គេ​បាន​ជាប់​នៅ​ក្នុង​បន្ទប់​នោះ​”។ លោកចិន្ដារិទ្ធបាន​ថ្លែង​ថារថយន្ដ​ពន្លត់​អគ្គិភ័យ​នគរបាល​ចំនួន​បួន​គ្រឿង​បាន​ទៅ​ដល់​កន្លែង​កើត​​ហេតុ​ នៅ​ម៉ោង​ប្រហែល​២​និង​៣០នាទី​​រំលង​អធ្រាត្រ​ ហើយ​បន្ទាប់​មក​បាន​ចូល​រួម​ជាមួយ​រថយន្ដ​ពន្លត់​អគ្គិភ័យ​របស់​ក្រសួង​បរិស្ថាន​ អាជ្ញាធរ​អប្សរា និង​អាកាស​យានដ្ឋាន​អន្ដរជាតិ​សៀមរាប។ លោក​បាន​លើក​ឡើងថា មក​ដល់​ម៉ោង​៤​ទៀប​ភ្លឺ​ គេ​បាន​គ្រប់​គ្រង​អគ្គិភ័យ​នេះ​បាន​ ហើយ​បាន​ពន្លត់​ទាំង​ស្រុង​នៅ​ម៉ោង៤ និង​៣០​នាទី​ទៀប​ភ្លឺ​។ សាក្សី​មួយ​ចំនួន​បាន​ចោទ​សួរ​អំពី​ការ​ចាត់​វិធាន​ការ​របស់​អាជ្ញាធរ​ចំពោះ​អគ្គិភ័យ​េនះ​ ហើយ​ពួក​គេ​បាន​អះអាង​ថាក្រុម​ពន្លត់​អគ្គិភ័យ​ដែល​ដឹក​នាំដោយ​ក្រសួង​មហាផ្ទៃ​ បាន​ទាម​ទារ​ប្រាក់​ ដើម្បី​ទាញ​ទុយោ​បាញ់​ទឹក​បាញ់​ពន្លត់​ផ្ទះ​ និង​តូប​នីមួយ​ៗ​របស់​ប្រជា​ពលរដ្ឋ​។ លោកពួងចាមរ៉ាអ្នក​រត់​រ៉ឺម៉ក​កង់​បីអាយុ​២៣​ឆ្នាំ បាន​និយាយ​ថា គាត់​​ជាមួយ​និង​អ្នក​​ជិត​​ខាង​​ជាច្រើន​ទៀត​ រួម​ទាំង​ជន​បរទេស​ផង​បាន​ជួយ​ពន្លត់​អគ្គិភ័យ​នេះ​ជំនួស​ឲ្យ​សកម្ម​ភាព​​របស់​ក្រុមនគរបាល​​ពន្លត់​អគ្គិភ័យ​​។ អ្នក​រត់​រ៉ឺម៉ក​កង់​បីរូប​នេះ ​លើក​ឡើង​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ជួយ​ទាញ​ទុយោ​បាញ់​ទឹក​ ដើម្បី​បាញ់​ពន្លត់​អគ្គិភ័យ​នេះ​ រីឯអ្នក​ផ្សេង​ៗ​ទៀត​បាន​យក​ធុង​ទៅ​ដួស​ទឹក​ ដើម្បី​ពន្លត់​អគ្គិភ័យ​នេះ​ដែរ​។ អ្នករត់​រ៉ឺម៉ក​កង់​បីរូប​នេះ បាន​បន្ថែម​​ថា  ចង់​បាន​ប្រាក់។​​ខ្ញុំ​បាន​ឃើញ​អ្នក​នៅ​ក្បែរ​​នោះ​ម្នាក់​ហុច​លុយ​ទៅ​ឲ្យ​នគរបាល​ពន្លត់​អគ្គិភ័យ​។ប្រសិន​បើ​...

រដ្ឋាភិបាល​​លើក​ឡើង​​ពី​ទស្សនៈ​​​ របស់​លោក សុរិយា ស៊ូ​បេឌី មុន​ទស្សនកិច្ច​ចុង​ក្រោយ​មកកម្ពុជា​

នៅ​មុន​ថ្ងៃ​នៃ​ការ​ធ្វើ​ទស្សនកិច្ច​ជា​ចុង​ក្រោយ​របស់​លោក​មក​កាន់​កម្ពុជា ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​​​កម្ពុជា​ បាន​លើក​ឡើង​ថាលោក​មិនមាន​បញ្ហា​ដោយ​សារ​ការ​រិះ​គន់​​​រដ្ឋាភិបាល ​​​ហើយ​លោក​មិន​មាន​ពេល​ឆ្លើយ​តប​ចំពោះ​ការ​រិះគន់​ជា​លក្ខណៈឯកជន​​ និង​​“ ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​ហេតុ​ផល​ច្បាស់​លាស់​” នោះ​ឡើយ។ ការ​ចោទ​ប្រកាន់​ចុង​ក្រោយ​បំផុត​ប្រ​ឆាំង​​​​លោក សុរិយា ស៊ូបេឌី កាល​ពីថ្ងៃ​សុក្រ រដ្ឋា​ភិបាល​បាន​ផ្សព្វ​ផ្សាយ​លិខិត​ចំហ​មួយ​ច្បាប់់​ម្តង​ទៀត​ដោយ​ហៅ​លោក​ថាជា​អ្នក​នាំ​ពាក្យ​​ឲ្យ​គណបក្ស​ប្រឆាំង​។ លោកប៉ែន​ ងឿនទីប្រឹក្សា​នៅ​​ទី​ស្ដីការ​គណៈ​រដ្ឋមន្ត្រី​ ដែល​លិខិត​ចំហ​របស់​លោក​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​គេហទំព័រ​របស់​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ទី​ស្ដី​ការ​គណៈរដ្ឋ​មន្ត្រី​ដោយ​ដាក់​ចំណង​ជើង​ថា “ ​លោកស៊ូបេឌីមក​កម្ពុជា​ ដើម្បី​ធ្វើ​ការ​ក្នុង​សម្បជញ្ញៈ​ខ្ពស់” ឬ​ដើម្បី​ “ បន្ដ​ធ្វើជា​អ្នក​នាំ​ពាក្យ​​របស់​​គណប​ក្ស​ប្រឆាំង​ និង​​អ្នក​រិះគន់​ប្រឆាំង​​រដ្ឋាភិបាល”?​ លោកប៉ែនងឿនចោទ​​​ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ​​រូប​នេះ​ថា ​ជា​ “ ក្លឹប​ក្រុម​បុរស​ខ្ពង់​ខ្ពស់ “ ដែល​លោក​លើក​ឡើង​ថា​ ទុក​ឲ្យ​​​លោក​​មើល​​រំលង​ការ​ប្រព្រឹត្ត​​ខុស​របស់​​​ក្រុម​អ្នក​តវ៉ា​កម្ពុជា​​ដែល​​មាន​លក្ខណៈ​ដូច​គ្នា​និង​អ្នក​ការទូត​បរទេស​នៅ​បុរីញូវ​យ៉ក​ដែល​អាច​បំពាន​​ច្បាប់​ចរាចរណ៍​កាល​ពី​ទសវត្សរ​៍ឆ្នាំ​១៩៧០​និង​១៩៨០​។ លោកមាន​ប្រ​សាសន៍​ថា​ “ ខ្ញុំ​​ព្រួយ​បារម្ភ​ខ្លាច​សតិ​អារម្មណ៍​របស់​ “ ក្លឹប​បុរស​ខ្ពង់​ខ្ពស់” ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​គំនិត​ប្រាជ្ញា​របស់​លោកស៊ូបេឌី...​ហើយ​ផល​វិបាក​នៃ គំនិត​នេះ​សម្រាប់​​ លោកស៊ូបេឌី ​​អ្នក​តវ៉ា​​​​ គណបក្សនយោបាយ​ប្រឆាំង ​និង​ក្រុម​​​អ្នក​តវ៉ា​តាម​ដង​ផ្លូវ​មិនអាច​​រំលោភ​ច្បាប់​​និង​មិន​​បាន​បំពាន​​ច្បាប់​ទេ​”។​ដោយ​សារ​មាន​ក្លឹប​ក្រុម​បុរស​ខ្ពង់​ខ្ពស់​​នេះ​​ លោកប៉ែនងឿន​ បញ្ជាក់​ថា​​ លោកស៊ូ​បេឌី​​ ចាត់​ទុក​​សកម្មភាព​របស់​រដ្ឋាភិបាល​​ថា​ជា​ការ​រំលោភ​ និង​បំពាន​សិទ្ធិ​របស់​អ្នក​តវ៉ា​។ លោក​បាន​ថ្លែង​បន្ថែម​ថា “ ដោយ​មាន​ ឬ​គ្មាន​​អនុសាសន៍​​របស់​លោក​ ស៊ូបេឌី ​នោះ​ក៏​ដោយ​ ប្រទេស​កម្ពុជា​នៅ​តែ​​ធ្វើ​ដំណើរ​ឆ្ពោះ​​ទៅ​មុខ​​ជម្នះ​គ្រប់​​ឧបសគ្គ ​និង​ការ​លំបាក​នានា​ជា​ដរាបហើយ​ចំពោះ​​លោកស៊ូបេឌីវិញថា​តើ​​លោក​នៅ​តែ​បន្ត​ធ្វើ​​ើ​ជា​អ្នក​នាំពាក្យ​​របស់​គណបក្ស​ប្រឆាំង​ និង​ពួក​​រិះគន់​រដ្ឋាភិបាល​ ឬ​​ក៏​អត់នោះ គ្មាន​នរណា​​ម្នាក់​​អាច​ប្ដូរ​ផ្នត់​គំនិត​របស់​​លោក​បាន​ទេ​​ក្រៅ​ពី​ខ្លួន​​លោកនោះ​​”។ កាល​ពី​ម្សិលមិញ​ លោកស៊ូបេឌីបាន​ថ្លែង​ថា លោក​មិន​អាច​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​ពាក្យ​សម្ដី​ជាមួយ​អ្នក​រិះ​គន់​លោក​បាន​ទេ​។ ​លោក​ថ្លែង​​នៅ​មុន​ការ​មក​ដល់​កាលពី​ម្សិល​មិញ​ថា “ ចាប់​តាំង​ពី​ខ្ញុំ​បាន​ជំ​រុញ​​ឲ្យ​មាន​ការ​បញ្ចេញ​មតិ​ដោយ​សេរី​នៅ​ក្នុង​ប្រទេស​នេះ​ ខ្ញុំ​​ស្វាគមន៍​នូវ​ទស្សនរបស់​ប្រជាពលរដ្ឋ​គ្រប់​គ្នា​ ទស្សន​បែបណា​ក៏ដោយ​ប្រ​សិន​​បើ​ពួកគេ​បាន​លើក​ឡើង​ដោយ​សុភាព​រាបសារ​ និង​ប្រើ​ភាសារ​ត្រឹម​ត្រូវ​។ប៉ុន្ដែខ្ញុំ​មិន​មាន​បំណង​ពិភាក្សា​ជាមួយ​នរណា​ម្នាក់​ដែល​មិន​បាន​បង្ហាញ​ពី​គោល​បំណង​ត្រឹម​ត្រូវ​ឡើយ​ គឺ​តម្រូវ​ឲ្យ​ពិភាក្សា​លើ​បញ្ហា​សំខាន់​ៗ​ ប្រ​កប​ដោយ​វិជ្ជមាន ​​ប៉ុន្តែមិន​ត្រូវ​ជំរុញ​ដោយ​បំណង​ដើម្បី​​បំផ្លាញ​កិច្ច​ការ​របស់​​អ្នក​ដទៃ​ដោយ​ការរិះគន់​ជា​លក្ខណៈបុគ្គលឡើយ​”។ លោក​ថ្លែង​បន្តថា​ “ ​ខ្ញុំ​មិន​គិត​ថា ខ្ញុំ​មាន​ពេល​ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​​ដោយ​មិន​ត្រឹម​ត្រូវ​ចំពោះ​រូប​​ខ្ញុំ​ឡើយ។ ពួក​គេ​​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ក្នុង​គោល​បំណង​បង្វែ​រការ​ចាប់​អារម្មណ៍​ពីបញ្ហា​​គោល​នយោ​បាយសំខាន់ៗ​​​តែ​ប៉ុណ្ណោះ។ខ្ញុំ​មាន​បំណង​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​​អំពី​​បញ្ហា​គោល​​នយោ​បាយ​​សំខាន់​ៗ”។ បេសកកម្ម​ស្វែង​រក​ការពិត​ចុង​ក្រោយ​បំផុត​របស់​ប្រេសិត​អង្គការ​សហប្រជាជាតិ​ប្រចាំ​​កម្ពុជា​លើក​នេះ​ជា​លើក​ទី​៨​ចាប់​តាំង​ពី​លោក​បាន​ធ្វើ​ការ​ដោយ​មិន​យក​ប្រាក់​ខែ​តាំង​ពី​ឆ្នាំ​២០០៩​មក​ ហើយ​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​រីក​ចម្រើនរបស់​រដ្ឋាភិបាល​ក្នុង​​ការ​អនុវត្តតាម​អនុសាសន៍​របស់​លោក​​ស្តី​ពី​បញ្ហា​ដី​សម្ប​ទាន​សេដ្ឋកិច្ច​​រហូត​ដល់​ធ្វើ​កំណែទម្រង់​​ប្រព័ន្ធ​​​បោះ​ឆ្នោត។​ រហូត​មក​ដល់​ពេល​ថ្មីៗ​នេះ​ រដ្ឋាភិបាល​បាន​ច្រាន​ចោល​នូវ​របាយការណ៍​របស់​លោក​ស៊ូបេឌី ដែល​បាន​លើក​ឡើងនៅ​​ក្នុង​កិច្ច​ប្រ​ជុំ​ប្រ​ចាំ​​ឆ្នាំ​ជា​មួយ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​​អង្គការ​សហប្រជាជាតិ​​នៅ​ទី​ក្រុង​ហ្សឺណែវ​​។ការ​ចោទ​ប្រកាន់​នេះ​​បាន​ផ្លាស់​ប្ដូរ​​ក្នុង​ឆ្នាំ​នេះ​។ កាល​ពី​ខែ​សីហាគណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ ក៏​បាន​ច្រាន​ចោល​របាយ​ការណ៍​​របស់​លោកស៊ូបេឌីដែល​បាន​លើក​ឡើង​ថាគណៈកម្មាធិការ​នេះ​ មិន​មាន​ការ​គាំទ្រ​ជា​សាធារណៈ​ ហើយ​ចាំ​បាច់​ត្រូវ​តែ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​។ កាល​ពី​ខែ​កញ្ញា​ លោក​ ឱមយិនទៀងដែល​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​បាន​ចោទ​ប្រកាន់​លោកស៊ូបេឌីថាឃោសនា​ឲ្យ​គណបក្ស​ប្រឆាំង​។ក្រោយ​មក​ទៀត​នៅ​ខែ​តុលា លោក​នាយក​រដ្ឋមន្ត្រី​...

ការ​ស្ទង់​មតិ​អំពីជំងឺ​ផ្លូវចិត្ត​បង្ហាញ​ពី​លទ្ធផល​គួរ​ឲ្យ​បារម្ភ​ចំពោះ​ការ​ធ្វើ​អត្តឃាត​នៅ​ប្រទេស​កម្ពុជា

យោង​តាម​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ជាទ្រង់​​ទ្រាយ​ធំ​លើក​ដំបូង​ ស្ដី​អំពី​ជំងឺ​ផ្លូវចិត្តនៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​បង្ហាញ​ថា ​មាន​ការ​កើន​ឡើង​នូវ​ការ​ប៉ុន​ប៉ង​ធ្វើ​អត្តឃាត​ដោយសារ​ជំងឺ​ផ្លូវចិត្តដែល​កើត​មាន​បន្ទាប់​ពី​ខូច​ និង​ការ​ថប់​អារម្មណ៍​ ត្រូវ​បាន​គេ​រក​ឃើញ​ថា កើត​មាន​ក្នុង​ចំណោម​មនុស្ស​ទូទៅ​។​ ផ្អែក​លើ​កិច្ច​សម្ភាស​ជាមួយ​យុវជន​ដែល​មាន​អាយុ​ចាប់ពី២១​ឆ្នាំ​ និង​ចាស់​ជាង​​នេះ​ ចំនួន​២.៦០០​នាក់​ ត្រូវ​បាន​ធ្វើឡើង​ក្នុង​ខេត្ត​ចំនួន​ប្រាំបួន​ ដែលការ​ស្ទង់​មតិ​ត្រូវបាន​ចេញ​ផ្សាយ​ដោយ​ដេប៉ាតឺម៉ង់​ចិត្ត​វិទ្យា​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ​ ដើម្បី​បង្ហាញ​អំពី​បញ្ហា​​ជំងឺ​ផ្លូវចិត្តរបស់​មនុស្ស​ទូទៅ​​។ យោង​តាម​ការ​ស្ទង់​មតិ​នេះ​ មនុស្ស​ចំនួន​១១៥​នាក់​ ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​ ដែល​​ត្រូវ​បាន​សម្ភាស​ ​បាន​បង្ហាញ​កាល​ពី​លើក​មុន​ថា​ បាន​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ រីឯ​អ្នក​ដែល​ត្រូវ​សម្ភាស​ចំនួន២២នាក់​ផ្សេង​ទៀត​បាន​លើក​ឡើង​ថា​ មានសមាជិក​ក្នុង​គ្រួសារ​បាន​ធ្វើ​អត្ត​ឃាត។​ ជាង​មួយ​ភាគ​បួន​នៃ​អ្នក​ដែល​ត្រូវ​បាន​​សម្ភាស​ទាំង​អស់​បានឆ្លើយ​ថា​ ការ​ធ្វើ​អត្ត​ឃាត​គឺ​កើត​ឡើង​ក្នុង​ឆ្នាំ​២០១១​ ដោយ​បណ្តាល​ឲ្យ​អត្រា​នៃ​ការ​ធ្វើ​អត្តឃាត​មានរហូតដល់​៤២,៣៥​ភាគ​រយ​ ក្នុង​ចំណោម​មនុស្ស​១០០.០០០​នាក់​ ដែល​នេះ​គឺ​ជា​តួ​លេខ​មួយ​ច្រើន​ជាង​អត្រា​ធ្វើ​អត្តឃាតជា​មធ្យម​នៅ​ទូទាំង​ប្រទេស​របស់​អង្គការ​សុខ​ភាព​ពិភព​លោក​​ ដែល​លើកឡើងថា មាន​អ្នក​ធ្វើ​អត្ត​ឃាតត្រឹម​តែ​១៦​នាក់​ក្នុង​ចំណោម​មនុស្ស​១០០.០០០​នាក់​ក្នុង​មួយ​ឆ្នាំ​។ ការ​ស្ទង់​មតិ​នេះ​បាន​បង្ហាញ​ថា​ “ អត្រា​អ្នក​ធ្វើ​អត្តឃាតនៅ​ក្នុង​ប្រទេស​កម្ពុជា​កើត​មាន​ច្រើន​ជាង​អត្រា​ធ្វើ​អត្តឃាតនៅ​ទូទាំង​ពិភព​លោក។​ ការ​ស្ទង់​មតិនេះ​បាន​បង្ហាញ​ទៀត​ថា​ អត្រា​ជា​មធ្យម​នៃ​ការ​ប៉ុន​ប៉ង​ធ្វើ​អត្ត​ឃាតមាន​អត្រាច្រើន​ជាង​ពីរ​ដង នៃអត្រា​ធ្វើ​​អត្ត​ឃាតនៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​អង្គការ​សុខ​ភាព​ពិភព​លោក។ របាយ​ការណ៍​នេះ​បាន​បង្ហាញ​ថា​ “ ការ​ព្រួយ​បារម្ភ​មួយ ដែល​ត្រូវ​បាន​លើកឡើង​​នៅ​​ក្នុង​ការ​សិក្សា​នេះ ​គឺ​បញ្ហា​កង្វះ​ថវិកា”។​ របាយ​​ការ​ណ៍​នេះ​បាន​បង្ហាញ​ទៀត​ថា​ ៨៧​ភាគ​រយ​នៃ​អ្នក​ត្រូវ​បាន​សម្ភាស​ ដែល​ប៉ុន​ប៉ង​ធ្វើ​អត្ត​ឃាត សុទ្ធ​តែ​គ្មាន​ប្រាក់​ ឬ​ក៏​ជំពាក់​បំណុល​​គេ។ របាយ​ការ​ណ៍នេះ​បាន​បង្ហាញ​ថា​ នៅ​ពេល​ការ​ធ្វើ​អត្ត​ឃាតត្រូវ​បាន​បង្ហាញ​តាម​ចម្រៀង​ខារ៉ាអូខេ​ និង​ខ្សែ​ភាព​យន្ត​ផ្សេងៗ​ គេ​ត្រូវ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ឲ្យ​បាន​លម្អិត​បន្ថែម​ទៀត​ ដើម្បី​​​ស្វែង​រក​ឲ្យ​ឃើញ​ពីទំនាក់​ទំនង​ទាំង​នេះ​ជា​មួយ​​នឹង​ករណី​ធ្វើ​អត្ត​ឃាត។ លោក​ស្រី​ សេក​ ស៊ីសុខុម​ ប្រធាន​ដេប៉ា​តឺម៉ង់​ចិត្ត​វិទ្យា​បាន​លើក​ឡើង​ថា​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មិន​គួរ​ជំរុញឲ្យ​ធ្វើ​អត្តឃាត​ឡើយ​។ លោក​ស្រី​បាន​លើក​ឡើង​ថា​ “ ការ​ចាក់​ផ្សាយ​ខារ៉ាអូខេ​ និង​ខ្សែ​ភាព​យន្ត​ផ្សេងៗ​បាន​បង្ហាញ​ឲ្យ​ឃើញអំពីការ​ធ្វើ​អត្ត​ឃាត ​របស់​គូសង្សារ ដោយសារតែ​គ្មាន​មធ្យោ​បាយ​ដោះ​ស្រាយ​ នៅពេល​បាត់​បង់​អ្នកជាទី​ស្រឡាញ់។ ​​ នៅ​ពេល​យុវជន​យុវនារីមើល​ទូរទស្សន៍​ ពួក​គេ​​ប្រហែល​ជាចង់ធ្វើតាម  នេះ​ហើយ​គឺ​ជា​បញ្ហា។ លទ្ធ​ផល​នៃ​របាយ​ការណ៍​នេះ​បង្ហាញ​ថា​ អ្នកត្រូវ​បាន​សម្ភាស​ ដែល​មាន​ការ​ធុញ​ថប់​អារម្ម​ណ៍ខ្លាំង​ និង​ការ​បាក់​ទឹក​ចិត្ត​មាន​ចំនួន​២៧,៤​ភាគ​រយ ហើយ​អ្នក​ត្រូវ​បាន​សម្ភាស​ ដែល​ធ្លាប់​ជួប​ប្រទះ​​បញ្ហា​ផ្លូវ​ចិត្ត​មាន​ចំនួន​១៦,៧​ភាគ​រយ។​ចំណែក​ឯ​អ្នក​ត្រូវ​បាន​សម្ភាស​ ដែល​មាន​ជំងឺ​ផ្លូវ​ចិត្ត​បន្ទាប់​ពី​ខូចចិត្តមាន​ចំនួន​២,៧​ភាគ​រយ​ ដែល​នេះ​គឺ​ជា​តួលេខ​មួយ​ខ្ពស់​ជាង​តួលេខ​នៅ​ទូទាំង​ពិ​ភព​លោក​ចំ​នួន​៧​ដង។ ការ​ស្ទង់​មតិនេះ​​លើក​ឡើង​ថា​ អត្រា​​​ខ្ពស់​នៃ​ជំងឺផ្លូវ​ចិត្ត​ទាំង​នេះ​គឺ​ជា​បញ្ហា​មួយ​ ដែល​​រដ្ឋា​ភិ​បាល​ចាំ​បាច់​ត្រូវ​តែ​រកវិធីដោះ​ស្រាយ​ តាម​រយៈការផ្តល់​ប្រឹក្សានិង​បង្កើត​វគ្គ​បំពាក់​បំប៉ន​ដល់​បុគ្គលិក​​ផ្នែក​ចិត្ត​សាស្ត្រ​នៅ​ទូទាំង​ប្រទេស​ ជា​ពិសេស​ជន​ក្រីក្រ​នៅ​តាម​ទី​ជន​បទ​នានា។ របាយ​ការណ៍​នោះ​បាន​លើកឡើង​ថា “ កម្ពុជាមិន​បាន​ធ្វើតាមការ​សន្យា​ទាំង​នោះ​ទាល់​តែ​សោះ​ ហើយចាំបាច់គួរតែ​​រួសរាន់​បែង​ចែក​ថវិកាឲ្យ​បាន​ច្រើន​ជាង​នេះ​សម្រាប់​​បម្រើដល់វិស័យ​សុខាភិបាល​ដើម្បី​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការផ្នែក​សេវា​សុខភាព​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ ​និង​​រ៉ាំ​រ៉ៃ​​”។ លោក​ស្រី ស៊ីសុខុម ថ្លែងថា “ ដឺប៉ាតឺម៉ង់​បាន​សម្រេច​​ប្រមូល​ទិន្ន័យ​នេះ​ដោយ​សារ​តែ​​ យើង​មិន​ទាន់​មាន​ទិន្ន​ន័យពាក់​ព័ន្ធ​នឹង​សុខ​ភាព​ ផ្លូវ​ចិត្ត​​នៅទូទាំង​ប្រទេស​កម្ពុជា​យើង​”​។ លោកស្រី​បាន​បន្ថែម​ថា “ ដោយ​សារតែ​​មិន​ទាន់​មាន​ទិន្នន័យបែបនេះ ​ទើបយើង​មិន​អាច​វាយ​តម្លៃ​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​យើងតើ​បញ្ហា​នេះ​ធំ​ប៉ុណ្ណា​​ ហើយ​យើង​ក៏​មិន​អាច​ដឹង​ថា តើ​បញ្ហាអ្វី​ ឬ​តម្រូវ​ការ​បែប​ណា​ ​ ដើម្បី​ធ្វើ​​អន្ដរាគមន៍​ជួយ​ប្រជា​ពល​រដ្ឋ​របស់​យើងនោះទេ​”។ ដោយ​ទទួល​បាន​មូលនិធិ​ពី​ទីភ្នាក់​ងារ​អភិ​វឌ្ឍន៍​អាល្លឺម៉ង់ អ្នក​ស្រាវ​ជ្រាវ​បាន​បញ្ចូល​​វិធី​សាស្ត្រ​របស់​បស្ចឹម​ប្រទេស​ជាមួយ​នឹង​កម្រង​​សំណួរស្រប​នឹង​​វប្បធម៌​ខ្មែរ ដើម្បី​ឲ្យ​អ្នក​បំពេញ​ចម្លើយ​ងាយ​យល់​សំណួរ​ ជាជាង​ត្រូវ​ប្រឈម​​​នឹង​ពាក្យ​ពេចន៍​​ ដែល​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​។ ឧទាហរណ៍​ ពាក្យ​ “ ជំងឺ​ស្លន់​ស្លោ” ត្រូវ​បាន​​ជំនួស​ដោយ​ពាក្យ​ថា “ ជំងឺ​ខ្យល់​ចាប់​”ចំណែក​​ឯ​ជំងឺ​ “ គ្មាន​ចលនា​ពេល​ដេក​លក់​”ត្រូវ​បាន​ជំនួស​ដោយ​ពាក្យ​ថា “ ខ្មោច​សង្កត់” ​វិញ​។ ​រោគ​​សញ្ញា​ទាំង​ពីរ​នេះ​មាន​ទំនាក់​ទំនង​ជា​មួយ​​នឹង​ដំណើរ​ប៉ះ​ទង្គិច​ខ្លាំង​...

កិច្ច​ប្រជុំ​អភិរក្សអង្គរនៅ​ខេត្ត​សៀម​រាប ផ្ដោត​ទៅលើ​វិស័យ​ទេសចរណ៍​ និង​បញ្ហាបំផ្លាញ​ព្រៃ​ឈើ​

បញ្ហា​ធំៗពីរ ដែល​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​គណ​ៈ​កម្មាធិការ​សម្រប​សម្រួល​អន្ដរជាតិ​អង្គរ​ (International Coordinating Committee) បាន​លើក​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ គឺជា​ការ​​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវបញ្ហា​ប្រែ​ប្រួល​គួរ​ឲ្យ​កត់​សម្គាល់​ ដែល​បានកើត​ឡើង​នៅ​ក្នុង​ទីក្រុង​​សៀម​រាប តាំងពី​ប្រាសាទ​អង្គរ​ត្រូវ​បាន​ចុះ​បញ្ជី​ជា​សម្បត្តិ​បេតិ​កភណ្ឌ​ពិភពលោកក្នុង​ខែ​នេះ​ កាលពី​២០​ឆ្នាំ​មុន។ នៅ​ក្នុង​សំណើបង្កើតផែនការ​គ្រប់​គ្រង​វិស័យ​ទេសចរណ៍​របស់​អាជ្ញា​ធរ​អប្សរា ដែល​​ជា​ទី​ភ្នាក់​ងា​ររបស់​រដ្ឋាភិបាល​មាន​តួនា​ទី​គ្រប់​គ្រង​តំបន់​អង្គរ​​ត្រូវ​បាន​អនុម័ត​ ដើម្បី​រៀប​ចំ​ឲ្យ​មាន​នីតិវិធីគ្រប់​គ្រង​រំហូ​រ​ភ្ញៀវ​ទេសចរ​ ដែល​មាន​អត្រា​កំណើន​២៧​ភាគ​រយ​ ក្នុង​ឆ្នាំនេះ​​ ពោល​គឺ​បានកើនឡើង​ដល់​ប្រហែល​២លាន​នាក់។ លោក​ស្រី អានី ឡេម៉េស (Anne ​Lemaistre) តំណាង​អង្គការ​យូណេស្កូ ប្រចាំ​កម្ពុជា ​បានមាន​ប្រសាសន៍​កាលពី​ថ្ងៃ​សុក្រ​ថា  គណៈ​កម្មាធិការ​ទំនាក់​ទំនង​​បច្ចុប្បន្ន​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ពិភាក្សា​បញ្ហា​នានាជា​មួយ​តំណាង​មកពី​ឧស្សា​ហកម្ម​បដិសណ្ឋារ​កិច្ច។ លោកស្រី​​មាន​ប្រសាសន៍​ថា ប្រព័ន្ធ​ការ​ងារ​មួយ​ត្រូវ​តែ​បង្កើត​ឡើង​ ដើម្បី​គ្រប់​គ្រង​ភ្ញៀវ​ទេសចរ​នៅ​តំបន់​ពេញ​និយម​បំផុតទាំង​បី​ រួម​មាន​ប្រាសាទ​អង្គរ​វត្ត ​បាយ័ន និង​ប្រាសាទ​​​តាព្រហ្ម​ “ តាម​វិធី​សាស្ត្រ​សម​ស្រប​បំផុត​ទើប​​ភ្ញៀវ​ទេស​ចរ​មិនទទួ​ល​រង​នូវ​ផល​ប៉ះពាល់​​”។ លោក ដូមីនិក ម៉ាស (Dominique Mas) មន្ត្រីភារធារី​​ស្ថានទូត​បារាំង ដែល​បាន​ចូល​រួម​​ធ្វើជា​អធិបតី​ជាមួយ​លោក ម៉ាសា​ហ្វុមិ គុរុគិ ​(Masafumi Kuroki) អគ្គ​រាជទូត​ជប៉ុន​​ នៅក្នុង​កិច្ច​ប្រជុំ​រយៈ​ពេល​ពីរថ្ងៃ​ ដែល​បានបញ្ចប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នាខេត្ត​សៀម​រាប បាន​មាន​ប្រសាសន៍​ថា ផែន​ការ​សកម្មភាព​មួយ​ត្រូវ​តែ​បង្កើត​ឡើង​ ដោយ​មាន​ប្រព័ន្ធ​គ្រប់​គ្រង​រំហូ​រភ្ញៀវ​ទេសចរ​ ជាពិសេស​​ចំពោះ​​ភ្ញៀវ​​ទេសចរ​ ដែលកាលពីឆ្នាំ​១៩៩២ មាន​ប្រហែលជា​ប៉ុន្មាន​ពាន់​នាក់​ប៉ុណ្ណោះ ប៉ុន្ដែ​បច្ចុប្បន្ន​កើន​ឡើង​យ៉ាង​ច្រើន​ និង​ជិត​ឈាន​ដល់​៣លាន​នាក់​ ក្នុង​អនាគត​ឆាប់​ៗខាង​មុខ​នេះ។ លោក​ ដូមីនិក ម៉ាស បាន​មាន​ប្រសា​សន៍​បន្ថែម​ទៀត​ថា បញ្ហា​បន្ទាន់​មួយ​ផ្សេង​ទៀត ដែល​ត្រូវ​បាន​លើក​ឡើង​នៅក្នុង​កិច្ច​ប្រជុំនេះ គឺ​សញ្ញា​នៃ​កំណើន​យ៉ាង​លឿន​ថ្មី​មួយ​ ពោល​គឺ​បញ្ហា​បំផ្លាញព្រៃ​ឈើ​នៅភ្នំ​គូលែន ដែល​បាន​រីក​រាល​ដាល​រហូត​ក្លាយជា​ទ្រង់ទ្រាយ​ធំ​ និង​បង្ក​ឲ្យ​មាន​បញ្ហា​បាក់​ដី​ និង​ផល​​ប៉ះពាល់​ដល់​ស្ទឹង និង​រំហូ​រទឹក​នៅក្នុង​តំបន់អង្គរ​។ នៅក្នុង​កិច្ច​ប្រជុំនេះ លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ សុខ អាន ដែល​ជា​ប្រធាន​អាជ្ញាធរ​អប្សរា​ បាន​ណែនាំ​លោក ស៊ូ ភិរិន អភិបាល​ខេត្ត​សៀម​​រាប​ឲ្យ​បង្កើត​គណៈ​កម្មការ​មួយ​ ដើម្បី​សិក្សា​​អំពី​ស្ថានភាព​កាប់​បំផ្លាញព្រៃ​ឈើ​នេះ។ លោកស្រី ឡេម៉េស ​មាន​ប្រសាសន៍​ បន្ថែម​ទៀត​ថា ភ្នំគូលែន មិនមែន​ជា​ផ្នែក​ មួយ​នៃ​តំបន់​ឧទ្យាន​អង្គរ​ទេ​ ក៏ប៉ុន្ដែអង្គការ​យូណេស្កូ​ រីក​រាយ​នឹង​ជួយ​ព្រះរាជាណា​ចក្រ​កម្ពុជា​​ ក្នុង​ការ​ដាក់​បញ្ចូល​ភ្នំនេះក្នុង​បញ្ជី។  លោកស្រី​មាន​ប្រសាសន៍​ថា  “ សម្រាប់​យើង​​ ភ្នំនេះគឺជា​ប្រភពដើមរបស់​អង្គរ​”។ ក្រុម​ការងារជាតិ និង​អន្ដរជាតិ​ទាំង​អស់​​ ដែលធ្វើ​ការ​លើ​គម្រោង​ស្ដារ​ឡើង​វិញ និង​មាន​ភារកិច្ច​ពាក់​ព័ន្ធ​នឹង​តំបន់​អង្គរ​ ក៏បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​របស់គណ​ៈ​កម្មាធិការ​សម្រប​សម្រួល​អន្ដរជាតិ​អង្គរផង​ដែរ។ បន្ទាប់ពី​ចុះ​បញ្ជី​ប្រាសាទ​អង្គរ​ជា​សម្បត្តិ​បេតិ​កភណ្ឌ​ពិភព​លោក កាលពីខែ​ធ្នូ​ ឆ្នាំ​១៩៩២ គណ​ៈ​កម្មាធិការ​សម្រប​សម្រួល​អន្ដរ​ជាតិ​អង្គរត្រូវ​បាន​បង្កើត​ ឡើង​ក្នុង​ខែ​តុលា ឆ្នាំ​១៩៩៣​។ រាជ​រដ្ឋាភិបាលនៃ​ព្រះរា​ជាណាចក្រ​កម្ពុជា​  មាន​ផែន​ការ​រៀបចំ​កិច្ច​ប្រជុំ​អន្តរ​រដ្ឋាភិបាល​នាឆ្នាំ​ក្រោយ​។ កិច្ច​ប្រជុំនេះ មាន​គោល​បំណង​រំឭកខួប​លើក​ទី​២០​ របស់​គណៈ​កម្មាធិការ​សម្រប​សម្រួល​អន្តរជាតិ ដែល​ទើប​តែ​បាន​បញ្ចប់​កិច្ច​ប្រជុំពេញ​អង្គ​របស់​ខ្លួន​នាខេត្ត​សៀម​រាប កាលពីថ្ងៃ​ព្រហស្បតិ៍​៕ ប្រែសម្រួល​ដោយ កង សុធា

NGO ​ចេញ​អនុសាសន៍​ស្ដី​ពី​បញ្ហា​ដី​ធ្លី​ និង​ការ​ការ​ពារ​ធន​ធាន​ធម្មជាតិ​

បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​មក​ពី​១៨​ខេត្ត ​បាន​ជួប​ប្រជុំ​គ្នា​​ក្នុង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​សុក្រ​ ដោយ​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​គោល​នយោបាយ​របស់​រដ្ឋា​ភិបាល​​ជុំវិញបញ្ហា​ដី​ធ្លី​ និង​ធន​ធាន​ធម្មជាតិ​។ បណ្តាអង្គការ​ ដែល​រួម​មាន​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ គណៈកម្មាធិការ​ប្រព្រឹត្ត​កម្មនៃ​អង្គការសមាគម ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​និង​​មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍​ បាន​មក​ចូល​រួម​ក្នុង​សន្និសីទតស៊ូមតិ​ជាតិ​លើក​ទី​៧ ស្ដី​ពី​បញ្ហា​ដី​ធ្លី​ និង​ធន​ធាន​ធម្មជាតិ​។ ពួក​គេ​បាន​ផ្ដល់យោបល់ឲ្យ​រដ្ឋាភិបាល​ខិត​​ខំ​រិតបន្តឹង​ការ​គ្រប់​គ្រង​បញ្ហា​ដី​ធ្លី​ និង​ធន​ធាន​ធម្មជាតិ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ ប៉ុន្ដែពួក​គេ​បាន​ចេញ​សេចក្ដី​ព្រាងនៃ​អនុសាសន៍​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹងវិស័យ​ឧស្សាហកម្ម​ រុករកធនធាន​ធម្មជាតិ​ ជនជាតិភាគតិច បញ្ហា​ព្រៃ​ឈើ​ ការ​អភិវឌ្ឍ​ជនបទ​ និង​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ​ ព្រម​ទាំង​បញ្ហា​ជម្លោះ​ដី​ធ្លីផងដែរ​​ ។ សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​របស់​អង្គការ​ក្រៅ​​រដ្ឋាភិបាល​ទាំង​នេះ​ បាន​លើក​ឡើង​ថា “ សហ​គមន៍​មិន​បាន​ទទួល​ព័ត៌មាន​ និង​ការ​ពិគ្រោះ​យោបល់​ជា​មុន​ស្ដី​អំពី​ការ​សម្រេច​​អំពី​គម្រោង​អភិវឌ្ឍន៍​ធន​ធាន​រ៉ែ​ធម្មជាតិ​ទេ​ដោយ​​បញ្ហា​នេះ​បាន​នាំឲ្យ​មានការ​រំលោភ​សិទ្ធិម​នុស្ស​ ជា​ពិសេស​សិទ្ធិ​របស់​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ​”។ ពួក​គេ​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ធានា​ថាការ​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់ផ្នែក​បរិស្ថាន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​តម្លាភាព​ ហើយ​ក៏​បាន​ទទូច​ឲ្យ​មាន​ការ​កែប្រែ​​ច្បាប់​ស្តីពី​ការ​គ្រប់​​គ្រង​រ៉ែ​ធម្មជាតិ និងការ​កេង​ប្រវ័ញ្ច ដើម្បី​ធ្វើ​ឲ្យ​សាធារណជន​ទទួល​បាន​ប្រយោជន៍​ពី​​​គម្រោង​អភិវឌ្ឍ​ន៍ធន​ធា​ន​ធម្មជាតិ​ទាំង​នេះ​។ អង្គការ​ទាំង​នេះ​ ក៏​បាន​លើក​ឡើង​ដែរ​ថា​ដីធ្លី​ដែល​ផ្ដល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ត្រូវ​តែ​ប្រគល់​ទៅ​ឲ្យ​សហគមន៍​ក្រី​ក្រ ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ដោយ​ការ​ផ្ដល់​សម្បទាន​​បែប​នេះ​វិញ​ ហើយ​ធ្វើ​ដូច្នេះ​ប្រពៃណី​របស់​ពួក​គាត់​អាច​នឹង​ត្រូវ​បាន​ការ​ពារ​។ ពួក​គេ​ក៏​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ ហើយ​ងាក​មក​ផ្ដោត​សំខាន់​លើ​ការ​បង្កើត​ដី​សម្បទាន​សហគមន៍​ ដែល​អាច​ផ្ដល់​ផល​ប្រយោជន៍​ដល់​សហគមន៍​​ជន​ជាតិភាគតិចវិញ​​។ លោក យឹម ឆៃលី ឧបនាយក​រដ្ឋមន្ត្រី​ដែល​បាន​មក​ចូល​រួម​ក្នុង​សន្និសីទនេះ​ដែរ​នោះ​បាន​ទទួល​ស្គាល់​​ការ​ចេញ​អនុ​សាសន៍​​ទាំង​នេះដែរ​ ប៉ុន្ដែ មិន​បាន​លើក​ឡើង​ពី​អ្វី​មួយ​ឲ្យ​បាន​ជាក់​លាក់​នោះ​ទេ​។ លោក​បាន​លើក​ឡើងអំពី​អនុសាសន៍​នេះ​ថា “ វា​គ្មាន​បញ្ហា​អ្វី​នោះ​ទេ”។លោក​បាន​បន្ដ​ថា “ គ្រាន់​តែ​ផ្ដល់​ឯកសារ​មក​ឲ្យ​ខ្ញុំ​ អ៊ីចឹង​យើងរួម​គ្នា​​ដោះ​ស្រាយ​បញ្ហា​នេះ​។ ដៃ​គូ​អភិវឌ្ឍន៍​ គឺ​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​ ដែល​​មាន​គោល​ដៅ​តែ​មួយ​គត់ គឺ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​”។ បញ្ហា​ដី​ធ្លី​ គឺ​ជា​បញ្ហា​មួយ​ក្ដៅ​បំផុតនៅ​ក្នុង​ឆ្នាំ​នេះ ដោយសារ​តែ​ជម្លោះ​ និង​ការ​តវ៉ា​បាន​បន្ដ​កើត​មាន​ទូទាំង​ប្រទេស​។ រដ្ឋាភិបាល​បាន​​ដោះ​ស្រាយ​បញ្ហា​នេះ​ ដោយ​ផ្អាក​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចេញ​បទ​បញ្ជា​នេះ​ កាល​​ពី​ខែ​ឧសភា​ តែ​ទោះ​ជាយ៉ាងណា​ ដី​សម្ប​ទាន​​សេដ្ឋកិច្ច​ដែល​ត្រូវ​បាន​ផ្ដល់​មុន​ការ​ផ្អាក​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ​នៅ​តែ​បន្ត​ផ្តល់​សិទ្្ធិទៅ​​ឲ្យ​ក្រុមហ៊ុន​។ ​លោក ហ៊ុន សែន ក៏​បាន​បង្កើត​កម្មវិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដោយ​យុវជន​ស្ម័គ្រ​ចិត្ត​ ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ខែ​កក្កដា ដោយមាន​គោល​បំណង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​រាប់​ពាន់គ្រួសារ​ដែល​រស់​នៅ​លើ​ដី​ព្រៃ​របស់​រដ្ឋនិង​ដីសម្បទាន​សេដ្ឋកិច្ច​ផង​ដែរ​។ ថ្លែង​ទៅ​កាន់​សន្និសីទនោះ​ លោក ធន់សារា៉យ​ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ បាន​លើក​ឡើង​ថា លោក​ព្រួយបារម្ភ​​អំពី​ការ​ផ្អាក​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ និង​គម្រោង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ ដែល​វាស់​វែង​ដោយ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​។ លោក ធន់ សារា៉យ​ ​មាន​ប្រសាសន៍​ថា “ វា​ក៏​មាន​ចំណុច​អវិជ្ជមាន​នៅក្នុងគម្រោង​វាស់​វែង​ដីធ្លី​នេះ​ដែរ​ យើង​បាន​កត់​សម្គាល់​ឃើញថា  មាន​ការ​អសកម្ម​លើ​ការ​ដោះ​ស្រាយ​​ជម្លោះ​ដីធ្លី​ ដោយសារ​តែ​មន្ត្រី​ ដែល​ទទួល​ខុស​ត្រូវ​បញ្ហានេះ​ ចំណាយ​ពេលរបស់​ខ្លួន​តែ​ទៅ​លើ​ការ​វាស់​វែង​ដី​ធ្លី​ ជាជាង​ការ​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​”។ លោកក៏​បាន​លើក​ឡើង​ដែរ​ថា ដី​សាធា​រណៈ​​ទំហំ​១៩.៧៩០ហិកតា​ ត្រូវ​បាន​ធ្វើ​អនុបយោគ​ នៅ​ក្នុងចុង​ឆ្នាំនេះ​។ លោកចោទ​សួរ​ថា “ នៅ​ពេល​រដ្ឋា​ភិបាល​ប្រកាស​ផ្អាក​ការ​ផ្ដល់​ដី​សម្បទាន​ តើ​ការ​ធ្វើ​អនុបយោគ​នេះមាន​ន័យ​យ៉ាង​ដូច​ម្ដេច?”​៕ ប្រែសម្រួល​ដោយស៊ាស៊ុយឈាង

លោក ហ៊ុន សែន ​​ប្រាប់​សហ​គមន៍​ ជន​ជាតិ​ភាគតិច​​ថា អនាគត​​ ដ៏ល្អរបស់​ពួកគេ​ គឺ​ដំណាំ​​កៅស៊ូ​

នៅ​ថ្ងៃទី២​នៃ​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​​ពីរថ្ងៃ​ទៅ​កាន់​ខេត្ត​រតនគិរី​ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​សុក្រ​បាន​បញ្ចុះ​បញ្ចូលសមាជិក​សហគមន៍​ជន​ជាតិ​ភាគតិច​ ឲ្យត្រៀម​ខ្លួន​ទទួល​យក​បច្ចេក​វិទ្យាថ្មី​ ហើយ​ផ្លាស់​ចេញ​នូវ​ទំនៀម​ទម្លាប់ចាស់ ដើម្បី​ទទួល​​យក​ផល​ប្រយោជន៍​ពី​ចម្ការ​កៅស៊ូ​ជាជាង​ធ្វើ​ចម្ការ​ពនេចរ​របស់​ពួកគេ។ លោក ហ៊ុន សែន បាន​ថ្លែង​ទៅកាន់​ប្រជា​​ពលរដ្ឋ​ជាង​៥០០នាក់ ភាគ​ច្រើន​ជា​ជន​ជាតិ​ភាគ​តិច​ទំពួនក្នុង​ស្រុក​អណ្តូង​មាស​ ហើយ​លោកក៏បាន​លើក​ឡើង​ពី​ជន​បរទេសម្នាក់ ​ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ​ថាបាន​ធ្វើ​ឲ្យ​លោក​មាន​កំហឹងដោយសារការស្តីបន្ទោស​ អំពីការ​អភិវឌ្ឍដំណំាចម្ការ​កៅ​ស៊ូ​របស់​រដ្ឋា​ភិបាល​ថា បាន​បំផ្លិច​បំផ្លាញ​វប្បធម៌​របស់​ជន​ជាតិ​ភាគតិច​ទៅ​វិញ​។ លោក ហ៊ុន សែន បាន​សួរ​ទៅ​ប្រជា​ពល​រដ្ឋ​ដែល​ជួប​ជុំ​គ្នា​​មុន​ពេល​ស្នើ​ឲ្យ​ពួកគេ​លើក​ដៃ​ប្រសិន​បើ​ពួកគេ​មាន​រថយន្ត​ ម៉ូតូ ឬ​មាន​​គ្រឿង​ចក្រថា “ តើអ្នកទំាង​អស់គ្នា​​ចង់​បន្ត​បោចវល្លិ៍ និង​ដង​ជ័រ​ទៀតឬទេ?”។ ដោយ​សំដៅ​ដល់​ កាផា (កន្ត្រក)​ ដែល​​ជនជាតិ​ភាគតិច​តែង​តែ​ស្ពាយនៅ​ពីក្រោយ​ខ្នង​នៅក្នុង​ខេត្ត​រតនគិរី លោក ហ៊ុន សែនបាន​មាន​ប្រសាសន៍ថា ទំនៀមទម្លាប់​ប្រពៃណី​ស្ពាយ​កាផា និង​ជីវិត​រស់​នៅ​បែប​សម័យ​ទំនើបនៅ​តែមានដដែល  ហើយគោល​នយោ​​បាយ​របស់​រដ្ឋាភិបាល​អំពី​កសិ​ឧស្សាហកម្ម​ជាពិសេស​ដំណាំ​កៅស៊ូ​អាច​ជួយឲ្យ​ជន​ជាតិ​ភាគតិច​អភិវឌ្ឍ​សហគមន៍​​ និង​សេដ្ឋកិច្ច​បាន។ លោក ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​ពិធី​ចែក​​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ចំនួន​៥២១ ជូន​ប្រជា​ពល​រដ្ឋ​នៅ​ទីនោះ​ ដែលភាគច្រើន​ជា​គ្រួសារ​​ជនជាតិ​ភាគតិច​ទំពួនថា “ ទោះ​បី​ជា​ស្ពាយ​កាផា​​ក៏​ដោយ​ តែពួក​គេ​  ស្ពាយ​​កាផាចេញ​ពី​ផ្ទះ​​ប្រក់ក្បឿងដែរ​​។​ពួកគេ​​ស្ពាយ​កាផា ហើយ​​ជិះ​ម៉ូតូ​ និង​មាន​ទូរ​ស័ព្ទដៃប្រើ​”។ លោក ហ៊ុន សែន ថ្លែង​បន្ថែម​ថា “ នោះ​ទើប​​ខ្ញុំ​បន្ទោស​ជន​បរទេស​ទាំង​នោះ​ដែល​និយាយ​​ថា ការ​អភិវឌ្ឍចម្ការ​កៅស៊ូ​នៅ​តំបន់​ទំរីង ក្នុង​ខេត្ត​កំពង់​ធំ អាច​បណ្តាល​ឲ្យ​បាត់​បង់​វប្បធម៌​ជនជាតិ​ភាគ​តិច​​។ ខ្ញុំ​មាន​កំហឹង​ខ្លាំងណាស់​”។ លោកបាន​​បន្ថែម​ថា លោកបាន​វាយ​បក​ចំពោះ​ជន​បរទេស​ដែលលោក​មិន​បញ្ចេញ​ឈ្មោះ​នោះ​ដោយ​សួរថា ប្រហែលលោក​មាន​បំណង​​ចង់​ឃើញ​សហគមន៍ជន​ជាតិ​ភាគតិច​រស់​នៅ​ដោយ​ការ​បោចផ្តៅ​ បោច​វល្លិ និង​ដង​ជ័រ​។ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​មាន​​ប្រសាសន៍​បន្ថែម​ថា “ ពួកគេ​ចង់​ឲ្យ​ខ្ញុំ​អភិវឌ្ឍ។ប៉ុន្តែ ម្យ៉ាង​វិញ​ទៀត​ពួក​គេ​បង្រៀន​ឲ្យ​ខ្ញុំ​ដាំ​ដំណាំ​កៅស៊ូ​ និង​អំពី​របៀបនាំឲ្យ​បាត់​បង់​វប្ប​ធម៌​​​ជនជាតិ​ភាគ​តិច។ បញ្ហា​នេះ​គឺអាក្រក់​ខ្លាំង​ណាស់។ សូម​កុំ​យល់​ច្រឡំ។ពាក់​ស្បែក​ជើង​ ហើយ​ជិះម៉ូតូ មិន​មែន​ជាការ​ប្រឆាំង​ចំពោះ​ការ​រស់​នៅ​របស់​ជន​ជាតិ​ភាគតិច​ទេ​។ ដូន​តា​នឹង​មិន​សម្លាប់​អ្នកទាំងអស់គ្នា ដោយ​សារ​ជិះម៉ូតូនោះ​ទេ​...​ដូន​តា​របស់​យើង​មិន​ដែល​ហាម​យើង​មិន​ឲ្យ​ជិះ​ម៉ូតូ​ទេ”។ ចម្ការ​កៅស៊ូ​ឯកជន​ទាំង​តូច​ទាំង​ធំ​បច្ចុ​ប្បន្ន​នេះ​ មាន​ទំហំ​២៩,២៣៥ហិកតា​ នៅក្នុង​ខេត្ត​​​​រតនគិរី។លោក ហ៊ុន សែន បាន​បន្តដោយ​គូស​​បញ្ជាក់​ពី​សារៈសំខាន់​ក្នុង​ការ​ផលិតជ័រ​កៅស៊ូ​​នៅក្នុង​ខេត្ត​នេះ​ និង​ភាព​ចំបាច់​ក្នុងការ​កសាង​​ផ្លូវ​ថែម​ទៀត​ ដើម្បី​សម្រួលដល់ការរីក​ចម្រើន​ផ្នែក​ឧស្សាហកម្មកៅស៊ូ​នៅ​ក្នុងខេត្ត​ភាគឦសាន​។ លោក ហ៊ុន សែន បាន​ប្រកាស ​កាល​ពី​ថ្ងៃព្រហស្បតិ៍​អំពីការក​សាង​​​​ផ្លូវ​បីខ្សែ​ទៀត ដែល​អាច​ត​ភ្ជាប់​តំបន់​ដាច់​ស្រយាលនៅ​ក្នុង​ខេត្ត​រតនគិរី​ទៅកាន់​តំបន់​កសិឧ​ស្សា​ហ​កម្ម​ក្នុង​តំបន់​នោះដោយ​ពិពណ៌នាថា ខេត្ត​រតនគិរី“ ជា​មជ្ឈមណ្ឌលសេដ្ឋកិច្ច” ទីបួនបន្ទាប់​ពី​​រាជធានី​ភ្នំពេញក្រុង​ព្រះ​សីហនុ​ និង​​ខេត្ត​​​សៀមរាប។ លោក រចំ ពឿន អ្នកភូមិ​ជនជាតិ​ភាគតិច​ទំពួនដែល​រស់​នៅ​ក្នុង​ស្រុក​អណ្តូង​មាស​ ដែល​បាន​ស្តាប់​សុន្ទរកថារបស់​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​និយាយថា សមាជិក​ជនជាតិ​ភាគ​តិច​ចង់​បាន​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​របស់​ខ្លួន​ ប៉ុន្តែ ការ​អភិវឌ្ឍមិន​គួរ​បំផ្លាញ​វប្បធម៌​ និង​ទំនៀ​មទន្លាប់របស់​ជន​ជាតិ​ភាគតិច​នោះ​ទេ​។ លោក រចំ ពឿន​ បាន​និយាយថា លោក​មាន​​ការ​ព្រួយ​បារម្ភ​យា៉ងខ្លាំង ចំពោះ​ការ​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិដីធ្លីឯកជន​ ដែល​កំពុង​ស្ថិត​ក្រោម​កម្មវិធី​ចែក​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លីរបស់​ លោក ហ៊ុន សែន កំពុង​បង្ក​ឲ្យ​សហ​គមន៍​​បាត់បង់កម្មសិទ្ធិ​សហគមន៍​។ ហើយ​បើមិន​មាន​កម្ម​សិទ្ធិសហគមន៍ទេ​ និង​មិនមាន​ដី​សម្រាប់​លៃ​ទុក​ជា​ដី​ព្រៃ​ដូន​តា​ទេ ​ដែល​ជា​ដី​ព្រៃ​សម្រាប់​​គោរព​បូជានិង​ដី​ព្រៃ​សម្រាប់​កប់​ខ្មោច​។ លោកនិយាយបន្តថា “ យើង​រីករាយ​ដោយ​ឃើញការ​អភិវឌ្ឍ ប៉ុន្តែ វា​មិន​មាន​ន័យ​ថាយើង​គួរ​អភិវឌ្ឍ​ដើម្បី​សម្លាប់​វប្បធម៌និង​ប្រពៃណី​របស់​យើង​នោះទេ... បើ​គ្មាន​វប្បធម៌ និង​ប្រពៃណី​របស់​យើង​ទេ​វាមាន​ន័យ​ថាយើង​មិន​​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថាជា​​​ ជនជាតិ​ភាគតិច​ឡើយ។ ដូច្នោះ​យើង​ចង់​បានប័ណ្ណ​កម្មសិទ្ធិ​ដី​បែបសហគមន៍​ដើម្បី​ការពារ​អត្តសញ្ញាណ​របស់​យើង​”។ លោក ឆាយ ធី មន្ត្រី​សម្រប​សម្រួល​អង្គការ​អាដហុក ប្រចាំ​ខេត្ត​រតនគិរី ដែល​តំណាង​ឲ្យ​ប្រ​ជា​ពល​រដ្ឋក្នុង​សហគមន៍​ជាច្រើន​ ដើម្បីតស៊ូ​ទាមទារ​ដី​របស់​ពួកគេ​ពី​អ្នក​រកស៊ី​ទិញដី អ្នកកាប់​ឈើ​ខុស​ច្បាប់​និងដី​សម្បទាន​សេដ្ឋកិច្ច​ បានមាន​ប្រសាសន៍​ថា លោក ហ៊ុន សែន បាន​ធ្វើឲ្យ​ជន​ជាតិ​ភាគតិច​ក្នុង​សហគមន៍ ខកចិត្ត ដោយ​សារ​លោក​មិន​បាន​លើក​ឡើង​ពី​បញ្ហាវិវាទ​ដី​ធ្លី​នៅក្នុង​សហគមន៍។ លោកបាន​មាន​ប្រសាសន៍បន្តថា “ យើង​បាន​ទទួល​ពាក្យ​បណ្តឹង​ជា​ច្រើន​ពី​ប្រជាពល​រដ្ឋ​​ជនជាតិ​ភាគតិច​នៅ​ពេល​សម្តេច​ ហ៊ុនសែនបាន​លើក​ឡើង​អំពី​បញ្ហាការ​អភិវឌ្ឍ​​​ប៉ុន្តែ មិន​បាន​លើកឡើង​អំពី​បញ្ហា​ការ​កាប់​រាន​ព្រៃ​ និង​ការ​ចាប់​យក​ដី​ពីសំណាក់អ្នក​មាន​អំណាច​នោះ​”៕ ប្រែសម្រួលដោយឃិនណៃ​