ក្រុមហ៊ុន​​​វិនិយោគ​ចុះ​បញ្ជី​នៅ​ហុងកុងដែល​ជាប់​​​ពាក់​​​ព័ន្ធ​​​​​​​នឹង​​​លោក​​​ ជា ស៊ីម ​​​ប្រកាស​​​បើក​​​ការិយាល័យ​​​ថ្មី​​​​​​

យោង​​​តាម​​​សេចក្ដី​​​​ប្រកាស​មួយ​ពី​​​ក្រុម​ហ៊ុន​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ក្រុមហ៊ុន​​​មួយ​​​ដែល​​​អះ​អាង​​​​ថាមាន​​​ភាគ​ហ៊ុន​ក្នុង​​​ការ​​​រុក​​​រក​​​រ៉ែ​​​ទ្រង់​​​ទ្រាយ​​​ធំ​​​នៅ​ក្នុង​​​ប្រទេស​​​កម្ពុជា និង​​​មាន​​​ទំនាក់​​​ទំនង​​​ជាមួយនឹង​​​លោក​​​ ជា ស៊ីម ប្រធាន​​​ព្រឹទ្ធសភា​​​នោះ​​​ ត្រូវ​​​បាន​​​បង្កើត​​​ឡើ​​ង​​​នៅ​​​ក្នុងទីក្រុង​​​ហុង​​កុង​​​ ដើម្បី​​​ប្រកាស​​​បើក​​​វិនិយោគ​​​ទុន​របស់​​ខ្លួន​នៅ​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។ ក្រុមហ៊ុន​​​វិនិយោគទុន​​​ ដែល​​​មាន​​​ឈ្មោះ​​​ថា Khmer Resources Investment Holding Group Co. បាន​​​ប្រកាស​​​​ប្រាប់​ទី​​​ផ្សារ​​​ភាគហ៊ុន​​​ហុងកុង​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ថា ​ខ្លួន​​​​បាន​​​សម្ពោធ​​​ការិ​យាល​​័យ​​​ថ្មី​​​មួ​​យនៅ​​​ក្នុង​​​ទីក្រុ​​ង​​​នេះ។ សេចក្ដី​​​ប្រកាស​នោះ បាន​​​លើក​​​ឡើង​​​ថា “ខ្លួន​​​ជឿជាក់​​​ថា ការ​​​​បើក​​​​ការិយាល័យ​​​របស់​​​ក្រុម​ហ៊ុន​ Khmer Resources នៅ​​​ក្នុង​​​ទីក្រុង​​​ហុងកុង អាច​​​ពង្រីក​​​បណ្ដាញ​​​វិនិយោគទុន​​​ក្រៅ​​​ប្រទេស​​​មក​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ និង​​​ជួយ​​​ឲ្យ​​ទទួល​បាន​ផល​ចំណេញ​ពី​​​ធន​​​ធាន​​ធម្មជាតិ​ដ៏​​​សម្បូរ​​​បែប​របស់​កម្ពុជា​​​”។ យោង​​​តាម​​​សេចក្ដី​​​​ប្រកាស​នេះ បាន​​​ឲ្យ​​​ដឹង​​​ថា ក្រុមហ៊ុន Khmer Resources ដែល​មាន​​​ទី​​​ស្នាក​​់​​​ការ​​​នៅ​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​វិនិយោគ​​​​លើ​“ វិស័យ​​​អប់​​​រំ វប្បធម៌​​​ ឧស្សាហកម្ម​​​ ហិរញ្ញ​​​វត្ថុ​​​ និង​​​ឧស្សាហកម្ម​​​អភិវឌ្ឍន៍​​​ធនធាន”​​​។ សេចក្ដី​​​​ប្រកាស​នេះ​​​ក៏​​​បាន​​​លើក​ឡើង​​​ផង​​​ដែរ​​​ថា ក្រុមហ៊ុន​​​នេះ ក៏បាន​​​បង្កើត​​​ “ដៃ​​​គូ​​​យុទ​្ធសាស្ត្រ” ជាមួយ​​​នឹង​​​ក្រុមហ៊ុន ដែល​​​បាន​​​ចុះ​​​បញ្ជី​​​នៅ​​​ក្នុង​​​ទី​​​ក្រុងហុង​​​កុង​​ ​ឈ្មោះ​​​ China Rails Media Corporation Limited ដែល​​​ក្រុម​ហ៊ុន​​​នេះ​​​ផ្សព្វ​​​ផ្សាយ​​ពាណិជ្ជកម្ម​​​​តាម​ប្រព័ន្ធ​ឌីជី​ថល​នៅ​តាម​​​​ផ្លូវ​​​ដែក​​​របស់​​​ប្រទេស​​​ចិន​​​ និង​​​​​​ក្រុមហ៊ុនលក់​ឧបករណ៍​រថយន្ត​​​​ I-marker Global Corporation។ ទោះ​​​បី​​​ជា​​​គ្មាន​​​កិច្ច​​​ប្រតិបត្តិការ​​​រុក​​​រករ៉ែធំៗ​​​បាន​​​ចាប់​​​ផ្ដើ​​ម​​​ទា​​ញ​​​យក​​​រ៉ែ​ជាផ្លូវ​ការ​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ក៏ដោយ​​​ ក៏​ក្រុមហ៊ុន ​​​​Khmer Resources ដែល​​​មាន​​​ស្នាក់​​​ការ​​​នៅ​​​រាជ​​​ធានី​​​ភ្នំពេ​​ញ “ បាន​គ្រប់​គ្រង​​​​ធនធាន​​​រ៉ែ​​​ និង​​​រ៉ែ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ដែរ រួម​​ទាំងរ៉ែ​​​មាស និង​​​ទង់ដែង​​​​​​ ព្រម​​​ទាំង​​​ដីកម្រ រ៉ែនីកែល ​​​រ៉ែ​កូ​បាល់ រ៉ែបុក ស៊ីត រ៉ែធ្យូងថ្ម និង​​​ធនធាន​​​ដទៃ​​​ទៀត​​ជា​ច្រើន​នៅ​ក្នុង​​​ប្រទេស​កម្ពុជា”។ សេចក្ដី​​​​ប្រកាស​នេះបាន​​​ឲ្យ​​​ដឹង​​​ថា ​ប្រធាន​​គណៈកម្មាធិការ​​​នាយ​​ក​​​របស់​​​ក្រុមហ៊ុន​​​នេះ គឺ​​​ឯកឧត្ដម​​​ឧញ៉ា​​​ កៅ យន្ដដេ ​​​(​មាន​ឋានៈស្មើ​រដ្ឋ​មន្ត្រី) ​​ជាអនុ​ប្រធាន​​​ក្រុម​​​​ជំនួយ​​​ការនិង​ទី​ប្រឹក្សា​​​​​​​​​សម្ដេច​​​ ជា ស៊ីម ប្រធាន​​​គណបក្ស​​​ប្រជា ជន​​​កម្ពុជា​​​ និង​​​ជា​​​ប្រធាន​​​ព្រឹទ្ធសភា​​​កម្ពុជា​​​។ លោក ឌួន ឡេស្លី លេខា​​​របស់​​​លោកកៅ យន្ដដេ បាន​​​មាន​​​ប្រសាសន៍​​​ថា​ នៅ​ពេល​​​នេះ លោក កៅ​​​ យន្ដដេ មិន​​​អាច​​​​​​​ទាក់​​​ទង​​​សុំ​​​អត្ថាធិប្បាយ​​​បាន​​​ទេ ប៉ុន្ដែ ​​​មាន​​​ប្រសាសន៍​ថា លោក គឺ​​​ជា​​​ទីប្រឹក្សា​​​របស់​​​លោក ជា ស៊ីម។ ទោះ​​​ជា​​​យ៉ាង​​​ណា លោក លឹម ហួរ ជំនួយ​​​ការ​​​របស់​​​លោក ជា ស៊ីម បានមាន​​​ប្រសាសន៍​​​ថា លោក កៅ យន្ដដេ មិន​​​មែន​​​ជា​​​ទីប្រឹក្សា​​​របស់​​​ចៅហ្វាយ​​​ខ្លួន​​​នោះ​​​ទេ ហើយ​​​ថា​លោក​ ជា ​ស៊ីម​  ក៏​​​មិន​​​ដែ​​ល​​​ពាក់​​​ព័ន្ធ​​​ជាមួយ​​​នឹង​​​ក្រុម​ហ៊ុន​​​នេះដែរ ​ប៉ុន្តែ​គ្រាន់​​​តែ​​​គាំ​​​ទ្រ​​​ដល់​​​ក្រុម​ហ៊ុន​ណា​​​ ដែល​​​ចង់​​​វិនិយោគ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​ប៉ុណ្ណោះ​​​។ លោក លឹម ហួរ​​​ បាន​មាន​ប្រសាសន៍ថា​ដោយ​​​​​ត្រួសៗ​​​​ថា “​​​ក្រុមហ៊ុន​​​នេះ បាន​​​បង្កើត​​​ឡើង​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​ ​​អស់​​​រយៈ​​​ពេល​​​​ជា​​​ច្រើនឆ្នាំ​​​មក​​​ហើយ​​”។ យោង​​​តាម​​សេចក្ដីរាយការណ៍​​​មួយ​​​ ចុះ​​​ផ្សាយ​​​នៅ​​​ក្នុង​​​កាសែត​​ The South China Morning Post បាន​​​ឲ្យ​​​ដឹង​​​ថា ​លោក ​កៅ ​យន្ដដេ បាន​​​​អះ អាង​​​ថា លោកគ្រប់​គ្រង​អណ្តូង​រ៉ែ​មាស និង​​​​ទង់ដែង​​​ នៅ​​​ក្នុង​​​ខេត្ត​​​សៀម​​​រាប​​​ឲ្យ “ក្រុមហ៊ុន​​​​ចិន​​​មួយ​ក្រោម​កា​​​រ​​​​គាំ​ទ្រ​​​​ពី​​​រដ្ឋាភិបាល​​​ចិន”។ លោក ប៊ុន ថារិទ្ធិ អភិបាល​​​រង​​​ខេត្ត​​​សៀម​​​រាប បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​បាន​​​ដឹង​​​អំពីក្រុមហ៊ុន​​​ Khmer Resources​...

អ្នក​​​សើុប​​​អង្កេត​​​និយាយថា អ្នក​​​ដោះ​​​​​​​មីន​​​​ជន​ជាតិ​អាមេរិករង​​​គ្រោះ​​​ដោយសារ​​​គ្រាប់​​​មិន​​​ទាន់​​​ប្រើ

​អ្នក​សើុប​អង្កេត​ម្នាក់ បាន​​​និយាយ​​​កាល​​​ពី ម្សិល​​​មិញ​​​ថា ការ​​​ផ្ទុះ​​​មួយ ដែល​​​បង្ក​​​ឲ្យ​​​​​​អ្នក​​​ជំនាញ​​​​​​ដោះគ្រាប់​​​មីន​​​អា​​​មេរិក​​​បួន​​​នាក់​​​រង​​​របួស​​​នៅ​​​ខេត្ត​​​កំពង់​​​ឆ្នាំង ​​​កាល​​​ពីសប្ដាហ៍​​​មុន​​​នោះ​​​ គឺ​​​បណ្ដាល​​​មក​​​ពី​​​គ្រាប់​​​មិន​​​ទាន់​​​ផ្ទុះ។ ទាហាន​​​ម៉ារីន​​​សហរដ្ឋ​​​អា​​​មេរិក​​​បី​​​នាក់​​​គឺ ​​​លោក ហ្វីលីព ម៉ាកហ្គីល (Phillip McGill) លោក ម៉ាតស៊ូ ស្កាហ្វ័រ (Matthew Schaefer) លោក ដេវីដ ក្រូស (David Crouse) និង​​​លោក លេន​​​ អូស្ទីន (Len Austin) ជា​អ្នក​ដោះ​មីន​​​របស់​​​​មូល​​​និធ​​​​​​​​​​​​​​​​​​​​ិ​​​មនុស្ស​​​ធម៌ ហ្គោល ឌឹន  វ៉េស (Golden West) កំពុង​​​សម្រាក​​​ព្យាបាល​​​​​​នៅ​​​​ទី​ក្រុង​​​បាង​​​កក បន្ទាប់​​​ពី​​​​​​​មាន​ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់​នៅ​​​កន្លែង​​​ដោះ​​​មីន​​​របស់​​​មជ្ឈមណ្ឌល​​​សកម្មភាព​កម្ចាត់​​​​​មីន​​​​​​កម្ពុជាកាល​​​ពី ថ្ងៃ​​​អង្គារ​សប្ដាហ៍​​​មុន ។ លោក រ៉ូជ័រ ហេស (Roger Hess) នាយកប្រតិ​បតិ្ត​​​​​មូល​ដ្ឋាន​ប្រចាំ​​​មូល​​​និធិ​​​ហ្គោល​​​ឌឹន ​វ៉េសបាន​​​មាន​​​ប្រសាសន៍​​​ថា លោកកំពុង​​​ស្ថិត​​​នៅ​​​ខេត្ត​​​កំពង់​​​ឆ្នាំ​​​ង​​​កាល​​​ពីម្សិល​​​មិញ ដើម្បី​​​ធ្វើ​​​ការ​​​សើុបអង្កេត​​​នូវ​​​អ្វី ដែល​​​បាន​​​កើត​​​​​​ឡើង។ លោក​​​មាន​​​ប្រសាស​​​ន៍​​​ទៀត​​​ថា លោក​ចង​​​់​បញ្ជាក់​ថា ឧបទ្ទវហេតុ​​​នេះបណ្ដាល​​​មក​​​ពី​​​ “ គ្រាប់​​​​មិន​​​ទាន់​​​ប្រើ” ជាពិសេសគឺគ្រាប់​​​កាំ​​​ភ្លើង​​​​​បាញ់​​​យន្ដ​ហោះ​​​​ទំហំ២៣ មិល្លីម៉ែត្រ ​មិន​មែន​ជា​យុទ្ធ​​​ភណ្ឌ​​​មិន​​​ទាន់​​​ផ្ទុះ​នោះ​ទេ​។ លោកបាន​​​មាន​​​ប្រសាសន៍​​​ថា “បញ្ហា​នេះ បណ្ដាល​​​ឲ្យ​​​មាន​​​ការងឿង​​​ឆ្ងល់​​​នៅ​​​ស្ថាន​​​ទូត​អាមេរិក​​​​ និង​​​នៅ​​​ទី​​​បញ្ជាការ​ដ្ឋាន​​​​យោធា​​​នេះ​  ​ពី​ព្រោះ​ពួក​គេ​មិន​ត្រូវ​​ដោះ​យុទ្ធភណ្ឌ​​​មិន​​​ទាន់​​​ផ្ទុះ​នោះទេ​”។ លោកបាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​អាច​​​ផ្ដល់​​​ព័ត៌មាន​​​លម្អិត​​​អំពី​​​​អ្វី ដែល​​​បាន​​​    កើត​​​មាន​​​ឡើង​​​នោះ​​​បាន​​​ទេ ពី​​​ព្រោះ​​​ការសើុប​អង្កេត កំពុង​​​បន្ត​​​ធ្វើ​​ត​​​​ទៅ​​​ទៀត ប៉ុន្តែ បាន​​​មាន​​​ប្រសាសន៍ថា​ “គ្រាប់​​​កាំ​​​ភ្លើង​​​ទាំង​​​នេះ​មាន​សុវត្ថិភាព​ក្នុង​ការ​​​គ្រប់​គ្រង​​​​​”។ លោក រ៉ូ​​​ជ័រ ហេស ​​​មាន​​​ប្រសាស​​​ន៍​​​​​​ថា “ឧបទ្ទវហេតុ​​​មួយ​​​ បាន​​​កើត​​​មាន​​​ឡើង​​​”។លោក ហេង រតនា អគ្គនាយក​​​មជ្ឈ​មណ្ឌល​​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ ​​​មាន​​​ប្រសាសន៍​​​ថា ​អង្គការ​​​របស់​​​លោក កំពុង​​​ធ្វើ​​​ការ​​​ងារ​​​ជា​​​មួយ​​​នឹង​មូល​និធិ ហ្គោលឌឹន វ៉េស និង​​​កង​​​ម៉ារីន ​សហ​រដ្ឋ​​​អាមេរិក ដើម្បី​​​ធ្វើ​​​ការ​​​សើុប​​​អង្កេត​​​​​​អំពី​​​ឧបទ្ទវ​ហេតុ​​​នេះ ។ លោក ហេង រតនា បាន​​​មាន​​​ប្រសាស​​​ន៍​​​ទៀត​​​ថា “ការ​​​សើុប​​​អង្កេត​​​របស់​​​យើង​​​កំពុង​​​ដំណើរ​​​ការ​​​ទៅ​​​មុខ ហើយ​​​យើងនៅ​​​​​​មិន​​​អាច​​​ធ្វើ​​​ការ​​​សន្និដ្ឋាន​​​ណា​​​មួយបាន​​​ទេ​​​”។ លោក រ៉ូជ័រ ហេស ដែល​​​បាន​​​ទៅ​​​ជួប ​លោក​លេន​​​ អូស្ទីន​​​ នៅ​​​មន្ទីរ​​​ពេទ្យ​អន្តរ ជាតិ បំរុង​​​រ៉ាត់ (Burnrungrad) នៅ​​​​ទី​ក្រុង​​​បាង​​​កក កាល​​​ពី ​សប្ដាហ៍​​​មុន​​​នោះ បាន​​​មាន​​​ប្រសាសន៍​​​​ថា ​សហ​សេវិក​​​​​​របស់​​​លោក ដែល​​​ត្រូវ​​​របួស​​​​​ពោះ​​​នៅ​​​ក្នុង​​​ការ​​​ផ្ទុះ​​​គ្រាប់​​​កាំ​​​ភ្លើង​​​​នេះ​ សង្ឃឹម​​​ថា នឹង​​​ត្រឡប់​​​មក​​​​​​ប្រទេស​​​កម្ពុជា​​​វិញ ហើយ​​​បន្ត​​​ការ​​​ងារ​​​របស់​​​លោក​​​នៅ​​​សប្ដាហ៍​​​នេះ។ លោកមាន​​​ប្រសាសន៍​​​ថា “លោក ​លេនអូស្ទីន បាន​​​ធូរស្រាល​វិញ​ហើយ”។​លោក​បានបន្ថែម​​​ថា ពេល​​​នេះលោក លេន អូស្ទីន​កំពុង​​​​ស្ថិត​​​​នៅ​​​ក្នុង​​​មន្ទីរ​​​ពេទ្យ​​​នេះ​ ដើម្បី​ពិនិត្យ​​របួស​របស់​លោក​បន្ថែម​ទៀត​។ លោកមាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “ខ្ញុំ​​​មិន​​​ត្រូវ​​​បាន​​​គេ​​​អនុញ្ញាតឲ្យ​​​ទៅ​​​ជួប​​​ទាហាន​​​ម៉ារីន ដែល​​​ត្រូវ​​​របួស​​​ទាំង​​​នេះ​​​ទេ ប៉ុន្តែ ​ខ្ញុំ​សង្ឃឹមថា ពួកគេ​​​​​​ធូរ​ស្រាល​វិញ​ហើយ”៕ស៊ុំ សុខភុំ

លោក ហ៊ុន សែន សុំឲ្យ​ក្រសួង​រៀប​ចំ​បេក្ខ​ជន​អភិ​បាល​​អាណត្តិថ្មី

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​សុក្រ​បាន​​ស្នើ​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​និង​អាជ្ញាធរ​ពាក់​ព័ន្ធ​​ រៀប​ចំ​បញ្ជី​ឈ្មោះ​បេក្ខ​ជន​សម្រាប់ស្នង​តំណែង​​អភិបាលខេត្ត​ក្រុង​​ដែល​បាន​បម្រើ​ការ​ងារ​អស់​រយៈពេល​ពីរ​អាណត្តិ​មក​ហើយ ឬក៏​មាន​អាយុ​៦០​ឆ្នាំ​ដែល​ត្រូវ​ចូល​និវត្ត។ លោក ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​ទី​ស្ដី​ការ​គណៈរដ្ឋ​មន្ត្រី​មាន​ប្រសាសន៍ថា នៅ​ឯ​កិច្ច​ប្រជុំ​​គណៈរដ្ឋ​មន្ត្រី​កាល​ពី​ថ្ងៃ​សុក្រ ​​លោក​ ហ៊ុន សែន ​ថ្លែង​ថា បេក្ខ​ជនថ្មី​​ត្រូវ​តែ​ជ្រើស​រើស​មុន​ពេល​បោះ​ឆ្នោត​ជាតិ​ក្នុង​ខែ​កក្កដា។​ លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា “ទី១​ បាន​រំឭក​ដល់​មន្ត្រី​ថា ពួកគាត់​នឹង​ត្រូវ​ចូល​និវត្ត។ ​ទី២ ត្រូវ​រៀប​ចំ​បេក្ខ​ជន​ថ្មី​សម្រាប់​អាណត្តិ​​ក្រោយ”។​ លោក កែប​ ជុតិមា អភិបាល​រាជធានី​ភ្នំពេញ​ក៏​ស្ថិត​ក្នុង​ចំណោម​អភិបាល​​ខេត្ត​ក្រុង​ទាំង​ប្រាំ​រូប​ដែល​លោក​ ហ៊ុន សែន​ បាន​បញ្ជាក់​ក្នុង​សុន្ទរ​កថា​របស់​លោក​កាល​ពី​ឆ្នាំ​២០១១​ថាលោក​ដល់​អាយុ​​ចូល​និវត្ត​ហើយ។​ ចំណែក​អភិបាល​ខេត្ត​ក្រុង​​ដទៃ​ទៀត​រួម​មាន​លោក ស៊ូ ភិរិន្ទ អភិបាល​ខេត្ត​សៀម​រាប លោក ឈុន ស៊ីរុន អភិបាល​ខេត្តកណ្ដាល លោក ឈន់ ឈន...

ក្្នុង​ប្រទេស​កម្ពុជា​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ គឺ​ជា​រឿង​​មួយ​​ដែល​គេ​មិន​សូវ​លើក​មក​និយាយ​

ស្រុក​កំពង់​ត្រាច​ ខេត្ត​កំពត-​នៅ​ពេល​ភ្លើង​​បាន​ឆាប​ឆេះ​ខ្លួន​ អ្នក​ស្រី​ សូ ផន បាន​រត់​ចេញ​​​​ពី​ផ្ទះ​ដ៏តូច​មួយ​របស់​គាត់ នៅ​ក្នុង​ស្រុក​កំពង់​ត្រាច​ ខេត្ត​កំពត ដោយ​ស្រែក​យ៉ាង​ខ្លាំង​។ ស្ត្រី​អាយុ​៦០​ឆ្នាំ​រូប​នេះ ​និយាយ​រៀប​​​​រាប់​រឿង​រ៉ាវ​ឡើង​វិញ​ពី​ការ​ស្រែក​ខ្លាំង​ៗរបស់​ខ្លួននៅ​ពេល​អ្នក​យក​ព័ត៌មាន​បាន​ទៅ​ជួប​​អ្នក​ស្រី ​នៅ​ផ្ទះ​របស់​គាត់​ កាល​ពី​សប្ដាហ៍​មុន​ថា “ជួយ​ខ្ញុំ​ផង​ ជួយ​ខ្ញុំ​ផង ភ្លើង​ឆេះខ្ញុំ​​ហើយ”។ ខ្លួន​ប្រាណ​របស់​អ្នក​ស្រី សូ ផន ប្រហែល​៥០​ភាគរយ​ត្រូវ​ភ្លើង​ឆេះ​យ៉ាង​ខ្លាំង​កាល​ពី​ខែ​មេសា​ ដោយ​ផ្នែក​ខាង​លើ​នៃ​​ដង​ខ្លួន​​ មុខ​ និង​ត្រចៀក​​របស់​អ្នក​ស្រី​ សុទ្ធ​តែ​មាន​ស្នាម​រលាក​យ៉ាង​ខ្លាំង​​។ ដោយ​សព្វ​ថ្ងៃ​កំពុង​រស់​នៅ​តែ​ម្នាក់​ឯង​ជាមួយ​កូន​ៗ​ប្រាំ​នាក់​របស់​ ខ្លួន​​​អ្នក​ស្រី សូ ផន​ បាន​យក​ក្រមា​គ្រប​ខ្លួន​​ប្រាណ​ដែល​រលាក​របស់​អ្នកស្រី​។ នៅ​លើ​ទ្រូង​របស់​អ្នក​ស្រី​ នៅ​តែ​ឃើញ​មាន​ស្នាម​​របួស​នៅ​ឡើយ។ អ្នកស្រី​ សូ...

ប្រាសាទ​​បុរាណ​សម័យ​អង្គរ​ ដែល​ទើប​រក​ឃើញ​នឹង​ត្រូវ​​ចុះ​បញ្ជី និង​កំណត់​ក្នុង​ផែន​ទីក្រសួង​វប្បធម៌​​

មន្រ្តី​ក្រសួង​​វប្បធម៌​ម្នាក់​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រ​ថា ​​ប្រាសាទ​បុរាណ​សម័យ​អង្គរ​ចំនួន​១៧​​ដែល​ទើប​បាន​រក​ឃើញ​ដោយ​ក្រុម​មន្រ្តី​​ក្រសួង​ទេស​ចរណ៍​​នៅ​ក្នុង​​ស្រុក​ត្រពាំង​ប្រាសាទ​ក្នុង​​ខេត្ត​ឧត្ត​រមាន​ជ័យ​កាល​ពី​សប្តាហ៍​មុន​នោះ ​​នឹង​ត្រូវ​ចុះ​បញ្ជី​និង​កំណត់​ផែន​ទី​ជា​​ផ្លួវ​ការដោយ​ក្រសួង​វប្បធម៌។ លោក ផាន់ ណាឌី អនុប្រធាន​នាយក​ដ្ឋាន​វប្បធម៌​និង​បេតិកភណ្ឌ​នៃក្រសួង​វប្បធម៌​​​បាន​ថ្លែងថា “ខ្ញុំ​នឹង​ទៅ​ទីនោះ​ជាមួយបុគ្គលិក​មួយ​ក្រុម​ ដើម្ប​ីស្រាវ​ជ្រាវ​អំពី​ប្រាសាទ​ទាំង​នោះ​ ហើយ​បន្ទាប់​មក​យើង​អាច​​​គូសផែន​​ទីនិង​ចុះ​បញ្ជី​ប្រាសាទ​ទាំង​អស់​”  លោកបន្ថែម​ថា គម្រោង​​​ធ្វើទ​ស្សនកិច្ច​ទៅកាន់​​តំបន់​នោះ​អាច​ធ្វើ​ឡើង​​ក្នុង​ខែ​កុម្ភៈ ឬខែមីនា។ លោក ណាឌី បានបន្តថា មាន​តែ​ប្រាសាទ​​ចំនួន​បី​​ប៉ុណ្ណោះ ​ដែល​បាន​ចុះ​បញ្ជីនៅ​​​តំបន់​មាន​គ្រាប់​មីន​កប់ក្នុង​​ដីច្រើន​​​តាមបណ្តោយ​ព្រំ​ដែន​ថៃ។ នគរបាល​ស្រុក​ត្រពាំង​​ប្រាសាទបាន​និយាយ​ថា សំណង់​សម័យ​អង្គរសរុប​​ចំនួន​១៧​ ដែល​គេ​ជឿថា សាងសង់​ឡើង​ក្នុងរវាង​ពី​​សតវត្សរ៍​ទី​១០ ដល់​សតវត្សរ៍​ទី​១៤​​ត្រូវបាន​​​រក​ឃើញ​នៅក្នុង​តំបន់​ព្រៃក្រាស់​តាម​បណ្តោយព្រំ​ដែន​​ថៃ។ ទោះ​ជា​យ៉ាង​ណា​លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌ខេត្ត​ឧត្តរមាន​ជ័យបាន​ថ្លែងថា មាន​តែ​សំណង់​​ចំនួន​១១​ប៉ុណ្ណោះ​​ក្នុង​ចំណោម​សំណង់​​ទាំង​១៧នោះ​ ដែល​គេ​គិត​ថា ជា​ប្រាសាទ​ ពី​ព្រោះ​សំណង់​ចំនួន​ប្រាំមួយ​បាន​បាក់​បែក​ខ្ទេច​ខ្ទីអស់​គ្មាន​សល់​។ លោក យឿន មាន​ប្រសាសន៍បន្ត​ទៀត​​ថា “ប្រសិន​បើ​​យ៉ាង​ហោច​ណាស់​វា​រក្សា​នូវ​​​រូប​រាង​ដើម​៦០ភាគរយ​នោះ​ យើង​អាច​និយាយ​បាន​ថា វាគឺ​ជា​ប្រាសាទមួយបាន​​”។ លោក ប៊្រូណូ​ ប្រូហ្គីយើ (Bruno Bruguier) ជា​អ្នក​ជំនាញ​ខាង​ស្ថាបត្យកម្ម​​ប្រវត្តិ​សាស្រ្ត​​ជាតិ​បារំាង​ ដែល​បាន​ខិត​ខំប្រឹង​​ប្រែង​​គូស​ផែនទី​ទី​តាំង​ប្រាសាទ​​សម័យ​អង្គរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កាលពីឆ្នាំ​១៩៩៥​ បានមាន​ប្រសាសន៍ថា ក្រុម​អ្នក​ជំនាញ​បាន​ដឹង​ថា នៅ​តំបន់​នោះ​មាន​ប្រាសាទ​ច្រើន​ ប៉ុន្តែ មិនអាច​​មាន​លទ្ធភាពទៅកាន់​ប្រាសាទ​ទាំង​​​នោះ​បាន​ទេ ​ដោយសារ​​តែ​​គ្រាប់​មីន​កប់​ដី​​ច្រើនពេក​។ លោក​បាន​ថ្លែង​តាម​អុីម៉េល​ពី​ប្រទេសបារំាង​ថា “បន្ទាប់​ពី​ការ​ចុះ​បញ្ជី​លើក​ដំបូង​យើង​​មាន​ការ​ខ្វះ​ចន្លោះ​ក្នុង​តំបន់​មួយ​ចំនួន​ដូចជា​ស្រុក​ត្រពាំង​ប្រាសាទ​ជាដើម​” ​លោក​បន្ថែមថា ប្រាសាទដែល​ទើប​រក​ឃើញ​​ថ្មី​ៗ​នេះ​បាន​បន្ថែម​ទៅ​លើ​អ្វី​ ដែលក្រុម​អ្នក​ជំនាញ​​​សង្ឃឹម​ថា នៅ​តំបន់​នោះ​មាន​ប្រាសាទច្រើន​។ លោក ណាឌី ថ្លែងថា បន្ទាប់​ពី លោក​ទៅ​មើល​ប្រាសាទ​ទាំង​នោះ​ និង​​​​ស្ទង់​ពីស្ថាន​ភាព​របស់​វា​ លោកនឹង​ធ្វើ​របាយ​ការណ៍​ជូន​​ក្រសួង​ទេសចរណ៍​​ ​អំពី​​ដើម្បី​ប្រែក្លាយ​តំបន់នេះ​ឲ្យ​ទៅ​ជា​​តំបន់​ទេស​ចរណ៍។ លោកថ្លែង​បន្តថា “ដើម្បី​ចូល​ទៅ​កាន់​ប្រាសាទ​ទំាង​នោះ​បាន ​យើង​ត្រូវ​ធ្វើការ​ជា​ច្រើន​ដូចជា សាងសង់​ផ្លូវ​ និង​បោស​សម្អាត​មីននៅ​តំបន់​នោះ”។ លោក ហេង រតនា អគ្គនាយកមជ្ឈ​មណ្ឌល​សកម្មភាព​បោស​សម្អាតមីនបានថ្លែងថា មណ្ឌល​សកម្មភាព​បោស​សម្អាតមីន​​​បាន​បោសសម្អាត​​មីន​តំបន់អទិភាព​​នៅ​ជុំវិញ​ភូមិ​​នានា​នៅ​ក្នុង​​ស្រុក​ត្រពាំង​ប្រាសាទ​ ​ប៉ុន្តែ តំបន់​នោះ​ភាគ​ច្រើននៅតែមាន​គ្រាប់​មីន​នៅ​ឡើយ។ លោក រតនា មាន​ប្រសាសន៍បន្តថា “នៅ​តំបន់នោះ​មាន​គ្រាប់​មីន​ច្រើន​ណាស់​ដោយ​សារ​តំបន់​នោះ​នៅ​ជិត​ផ្ទះ​របស់​តាម៉ុក​...

អង្គ​​​ការ​​​ពល​​​កម្ម​​​ និង​​​សហ​​​ជីព​​​គាំទ្រ​​​កម្ម​​​ករ ដែល​​​រោង​​​ចក្រ​​​ផ្គត់​​​ផ្គង់​​​ឲ្យ​​វ៉ល​​​ម៉ាត​​​មិន​​​ព្រមផ្តល់​​​ប្រាក់​​​ដំណាច​់

]កាល​​​ពី​​​ថ្ងៃ​​​សុក្រ បណ្តា​​​អង្គការ​​​ពល​​​កម្ម​​​អន្តរ​​​ជាតិ​​​​​​​ និងសហ​​​ជីព​​​កម្ម​​​ករ​​​មក​​​ពី​​​អឺរ៉ុប និង​​​សហ​​​រដ្ឋ​​​អាមេរិក​​​ បាន​​​រិះ​​​គន់​​​ម្ចាស់​​​រោង​​​ចក្រ​​​មួយ​​​ដែល​​​ផ្គត់​​​ផ្គង់​​​ទំនិញ​​​ដល់​​​​​​ក្រុម​​​ហ៊ុន​​​វ៉ល​​​ម៉ាត (Wallmart) និង​​​ក្រុម​​​ហ៊ុន​​​សម្លៀក​​​បំពាក​​​់ ​អេច អេន អឹម (H&M) របស់​​​ស៊ុយ​​​អែត ​ចំពោះ​​​ការ​​​មិន​​​បើកប្រាក់​​​ដំណាច់​​​ការងារ​​​សរុប​​​​​​២០០.០០០​​​ដុល្លារ​​​ ដល់​​​កម្មករ​​​នៅ​ក្នុង​រោង​​​ចក្រ​​​​​​នេះ​​​​​​។ អង្គ​​​ការ​​​ពល​​​កម្មអន្តរជាតិនិង​​​សហ​​​ជីព​​​កម្ម​​​ករ​​​ចំនួន​​​១៧​​​ រួម​​​ទាំង​​​អង្គ​​​ការ​​​វែរហោស ​វើក​ឃើ យូណាយធីត (Warehouse Workers United) និងអង្គការ​​​ អិុនធើ​ណេសិន​ណល ​ឡេបឺ ​រ៉ៃ ​ហ្វ័ររាុំ (International Labor Rights Forum) ផង​​​​​នោះ​​ បាន​​​លើក​​​ឡើង​​​ក្នុង​​សេច​​​ក្តី​​​ថ្លែង​​​ការណ៍​​​រួម​​​មួយ​​​ថា “ យើង​​​សូម​​​សម្តែង​​​ការ​​​ទោម​នស្ស​ជា​​​ខ្លាំង​​​ ដែល​ម្ចាស់​​​រោង​​​ចក្រ​​​ឃីងលែន (Kingsland) មិ​​ន​​​បាន​​​ចូល​​​រួម​​​ការ​​​ផ្សះ​​​ផ្សាគ្នា​​​ទាក់​​​ទិន​​​នឹង​​​ប្រាក់​​​ដំណាច់​​​ការងារ​​​​​​រហូត​​​ដល់​​​ទៅ​​​ជិត​​​២០០.០០០​​​ដុល្លារ​​​ ដែល​​​ជំពាក់​​​កម្មករ​​​រោង​​​ចក្រ​​​ឃីងលែន​​​”។ ក្នុង​​​សេច​​​ក្តី​​​ថ្លែង​​​ការណ៍​​​នោះ​​​ អង្គ​​​ការ​​​និង​​​សហ​​​ជីព​​​មក​​​ពីសហ​​​រដ្ឋ​​​អាមេរិក ​អង់គ្លេស ​ស៊ុយ​​​​អែត បែលហ្សុិក  ដាណឺម៉ាក បារាំង ​ហូឡង់ ស្វ៊ីស និង​​​កម្ពុជាបាន​​​គាំទ្រ​​​ការ​​​ទាម​​​ទារ​​​របស់​​​កម្ម​​​ករ​​​ ដោយ​​​និយាយ​​​ថា ទង្វើ​​​របស​​​់រោង​​​​ចក្រ​​​ឃីងលែន និង​​​ការ​​​បិទ​​​រោង​​​ចក្រ​​​ដោយ​​​មិន​​​បាន​​​ប្រ​​​កាស​​​ឲ្យ​​​ដឹង​​​ជា​​​មុន គឺជា​​​ការល្មើស​​​ច្បាប់​​​ការងារ។ សេច​​​ក្តី​​​ថ្លែង​​​ការ​​​ណ៍នេះ​​​បន្ត​​​ថា “ យើង​​​សូម​​​បន្ទរ​​​តាម​​​ការ​​​អំពាវ​​​នាវ​​​របស់​​​ពួកគេ​​​ទៅ​​​​​​កាន់កម្ម​​​ករ​​​ទាំង​​​អស់​​​ ដែល​​​ធ្វើ​​​ការ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​វ៉លម៉ាត និង​​​ក្រុម​​​ហ៊ុន អេច អេន អឹម ឲ្យ​​​ក្រោក​​​ឡើង​​​តវ៉ា ដើម្បី​​​ចាប់​​​ក្រុម​​​ហ៊ុន​​​ធំៗ​​​ទាំង​​​នេះ​​​ឲ្យ​​​ទទួល​​​ខុស​​​ត្រូវ​​​។អស់​​​រយៈ​​​ពេល​​​ជា​​​យូរ​​​​មក​​​ហើយ ដែល​​​កម្មករ​​​កាត់​​​ដេរ​​​កម្ពុជា ​ត្រូវ​បាន​​​​កេង​​​ប្រ​​​វ័ញ្ច​​​ ទទួលរងអំពើ​​​ឃោរ​ឃៅ ​​និងមាក់​​​ងាយ​​​ពីសំណាក់ក្រុមហ៊ុន”។ ក្រុម​​​ហ៊ុន ឃីងលែន ហ្គាមឹន (កម្ពុជា) អិលធីឌី (Kingsland Garment (Cambodia) Ltd) ​​​បាន​​​ផ្អាក​​​សកម្ម​​​ភាព​​​ការងារ ​​​កាល​​​ពី​​​ខែ​​​កញ្ញា​​​ឆ្នាំ២០១២ ដោយ​​​សារតែ​​​កង្វះ​​​ការ​​​បញ្ជា​​​ទិញ ​ប៉ុន្តែ​​​កម្ម​​​ករ​​​ទទួល​​​បាន​​​ការ​​​សន្យាថា ពួកគេ​​​នឹង​​​ទទួល​​​បាន​​​៥០​​​ភាគ​​​រយ​​​នៃ​​​ប្រាក់​​​ខែ​​​របស់​​​ខ្លួន​​​រហូតរ​​​ដល់​​ផលិត​​​កម្ម​​​បាន​​​បន្ត​​​ដំណើរ​​​ការ​​​ឡើង​​​វិញ​​​នៅ​​​ខែមករា​​​នេះ។ កាល​​​ពី​​​ខែមុន នៅពេល​​​កម្មករ​​​ទាំង​​​នេះ​​លែង​​​ទទួល​​​បាន​​​ប្រាក់ខែ ពួួក​​​គេ​​​ក៏​​​ទទួល​​​បាន​​​​​​ដំណឹង​​​ថា ក្រុម​​​ហ៊ុន​​​បាន​​​ប្រកាស​​​ក្ស័យ​​​ធន​​​ និង​​​បានចាក​​​ចេញ​​​ពី​​​​​​កម្ពុជា ​​​បាត់​​​ទៅ​​​ហើយ។​ កម្មករ​​​​​កាត់​​​ដេរ​​​មួយ​​​ចំនួន​​​បាន​​​បោះ​​​តង់​នៅ​​​ខាង​​​ក្រៅ​​​រោង​​​ចក្រ​​​នេះ​​​ បន្ទាប់​​ពី​​​ឃើញ​​​​បុគ្គ​លិក​​​​ជញ្ជូន​​​ម៉ាស៊ីន​​​ផុង​​​ចេញ​​​ពី​​​រោង​​​ចក្រ​​​នៅ​​​ពេល​​​ពាក់​​​កណ្តាល​​​យប់។ លោក មឿន តុលា ប្រធាន​​​កម្មវិធី​​​ការងារ​​របស់​​​មជ្ឈ​​​មណ្ឌល​​​អប់​​​រំ​​​ច្បាប់សម្រាប់​សហគមន៍​បានមាន​​​ប្រ​​​សាសន៍​​​ថា ការតវ៉ា​​​ត្រូវ​គ្រោង​​​ធ្វើឡើង​ទូទាំង​​​ពិភព លោក ​​​ដើម្បី​​​គាំទ្រ​​​កម្មករ​​​ ដែល​​​រង​​​ផល​​​ប៉ះ​​​ពាល់​​​ជាង​​​២០០​​​នាក់​​​នេះ​​​។ លោក​​មាន​​​ប្រ​​​សាសន៍​​​ថា “អង្គការ​​​ទាំង​​​នេះ​​​កំពុង​​​គ្រោង​​​រៀប​​​ចំ​​​ការ​​​តវ៉ានៅ​​​ខាង​​​ មុខ​ហាង​​​នានា​​​ របស់​​​ក្រុម​​​ហ៊ុន​​​វ៉លម៉ាតនៅ​​​​​​អាមេរិក និង​​​ហាង​​​មួយនៅ​​​ខាង​​​មុខ​​​ក្រុម​​​ហ៊ុន​​​មេ​​របស់ក្រុម​​​ហ៊ុន​​​ឃីងលែន នៅ​​​ហុង​​​កុង”។ កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ កម្មករ​​​ប្រហែល​​​៨០​​​នាក់​​​មក​​​ពី​​​រោង​​​ចក្រ​​​ឃីងលែន បាន​​​ដាក់​​​ញត្តិ​​​ទៅ​​​កាន់​​​ស្ថាន​​​ទូត​​​សហ​​​រដ្ឋ​​​អាមេរិក ស្នើ​​​​​​សុំ​​​ឲ្យ​​​សហ​​​រដ្ឋ​​​អាមេរិក អន្ត​​​រា​​​គមន៍​​​ជួស​​​មុខ​​​ឲ្យ​​​ពួកគេ។ តំណាង​​​កម្ម​​​ករ​​​ម្នាក់ឈ្មោះ ថី ផល្លា ​​​បាន​​​និយាយ​​​ថា “យើងគ្មាន​​​ប្រាក់​​​ទិញ​​​អាហារ​​​ឬ​​​បង់ថ្លៃ​​​ជួល​​​ផ្ទះ​​​របស់ពួកយើង​​​​​​ទេ យើង​​​នឹង​​​តវ៉ា​​​រហូត​​​ដល់​​មាន​​​ដំណោះ​​​ស្រាយ”៕ ប្រែ​​​សម្រួល​​​ដោយ​​​ តែម សុខុម​​​​​​​​​​​​​​​​​

នគរ​បាល​បិទ​ផ្លូវ​រារាំង​​កម្មករ​រោង​ចក្រ​កាត់​ដេរ​ប្រហែល​១.០០០​នាក់ កំុឲ្យ​​ទាម​ទារ​ប្រាក់ខែ​ខ្ពស់​​​​

កាល​ពី​ថ្ងៃ​សុក្រ នគរ​បាល​បាន​បិទផ្លូវ​រា​រាំង​កម្មករប្រហែល​១.០០០​នាក់​មក​ពី​រោង​ចក្រ​មួយ​ ដែល​ផ្គត់​ផ្គង់​សម្លៀកបំពាក់​ទៅ​ឲ្យ​ក្រុម​ហ៊ុនបញ្ជាទិញ​​អេឆ និង អិម (H&M) ក្នុង​ប្រទេស​ស៊ុយ​អែត មិន​ឲ្យ​ដង្ហែ​ក្បួន​ទៅ​កាន់​រដ្ឋសភា​ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ខែ​ និង​ប្រាក់​សម្រាប់​ថ្លៃ​អាហារ​​ឲ្យ​ច្រើន​ជាង​មុន។ ក្រុម​អ្នក​តវ៉ា​​ ដែល​បាន​​​តវ៉ានៅ​ខាង​មុខ​រោង​ចក្រ​កាត់​ដេរ​ គ្លែតភៀ​​ (Gladpeer) ​ក្នុង​សង្កាត់​ចោមចៅ​ ខណ្ឌពោធិ៍សែន​ជ័យ​​ រាជ​ធានី​ភ្នំពេញ​ អស់​រយៈពេល​ប្រាំថ្ងៃមក​ហើយ​នោះ​ ត្រូវ​បាន​កម្លាំងនគរបាល​បញ្ជា​ឲ្យ​ត្រឡប់​ទៅ​វិញ​ និងណែនាំ​​ឲ្យពួកគេ​​ទៅកាន់សាលា​សង្កាត់​​ ​ដើម្បី​ចរចា​គ្នា។ លោក ឈឹម​ ឃាង មន្ត្រី​ផ្នែក​ច្បាប់​ប្រចាំ​សម្ពន្ធ​សហជីព​ប្រជាធិប​តេយ្យ​កម្មករ​កាត់​ដេរកម្ពុជា​ បាន​មាន​ប្រសាសន៍​ថា “ពួកគេ​បានយល់​ព្រម​ត្រឡប់​ទៅ​វិញហើយ​ ប៉ុន្តែ​ នៅ​ពេល​ពួកគេ​ទៅដល់​សាលា​សង្កាត់ ពួក​គេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ពិភាក្សា​អំពី​បញ្ហា​របស់​ខ្លួន​​ជាមួយ​នឹង​ម្ចាស់​រោង​ចក្រ​នៅសា​លា​សង្កាត់​ទេ”។ ​នៅថ្ងៃសៅរ៍នេះ​​​​ ម្ចាស់​រោង​ចក្រ​និង​អ្នក​តវ៉ា​គ្រោង​នឹង​ជួប​គ្នា​ជាថ្មី​​ ដើម្បី​ពិភាក្សា​អំពី​ការ​ទាម​ទារ​របស់​ពួកគេ​​ ដែល​រួម​មាន​ការ​ទាមទារ​ប្រាក់​៥.០០០រៀល​សម្រាប់​ថ្លៃ​អាហារ​ក្នុង​មួយ​ពេល​​ ដែល​​កាល​ពីមុន​ ត្រឹម​តែ​៣.០០០​រៀលប៉ុណ្ណោះ និងការ​​ទាម​ទា​រ​ឲ្យ​ដំឡើង​ប្រាក់​ខែ​អប្បបរមាពី​៦១​ដុល្លារ​ទៅ​៩៣​ដុល្លារ​ក្នុង​មួយ​ខែ​​​៕ប្រែសម្រួលដោយ ហម សុផាណ្ណា

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយចាប់​ខ្លួន​បុគ្គលិក​ក្រុម​ហ៊ុន​ជីវឥន្ធនៈ

មន្ត្រី​ជាន់ខ្ពស់ម្នាក់​បាន​ឲ្យ​ដឹង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយបាន​ចាប់​ខ្លួន​បុគ្គលិក​ពីរនាក់របស់ក្រុមហ៊ុន​ក្នុងស្រុក ដែល​មាន​ទំនាក់​ទំនង​ជាមួួយ​ក្រុម​ហ៊ុនជីវឥន្ធនៈ​របស់​អង់​គ្លេស ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​របស់​ការិយាល័យ​ស៊ើបអង្កេត​បទ​ល្មើស​ក្លែង​បន្លំ​ របស់ចក្រភពអង់គ្លេស (U.K.'s Serious Fraud Office)។ លោក ឱម យិុនទៀង ប្រធាន​អង្គភាព​ប្រឆាំង​​អំពើ​ពុក​រលួយ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រ​ថា លោក ឱម សំណាង ប្រធាន​​ក្រុម​ហ៊ុន​ថាម​ពល​បៃតង​អន្តរជាតិ​(Inter-​national Green Energy) នៅ​កម្ពុជា​​​ និង​បុគ្គលិក​មិន​ស្គាល់​ឈ្មោះ​ម្នាក់​ទៀត​​ នៅក្នុងក្រុម​ហ៊ុន​នេះត្រូវ​បាន​ចាប់​ខ្លួន ​កាល​ពី​ថ្ងៃ​ពុធ ក្នុង​រាជ​ធានីភ្នំពេញ និង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ក្លែង​បន្លំ​ឯកសារ​ដី​ធ្លី។ លោក ឱម យិុនទៀង ​មាន​ប្រសា​សន៍​ថា “ ខ្ញុំ​អាច​បញ្ជាក់​បានថា អង្គភាព​ប្រឆាំង​​​អំពើ​ពុក​រលួយ​បាន​បើក​ការ​ស៊ើប​អង្កេត​លើ​ករណីនេះ​ អស់​រយៈពេល​ប្រាំ​បី​ខែ​​មក​ហើយ។​ យើង​បាន​ស្តាប់​ចម្លើយ​ពី​ប្រជា​ពលរដ្ឋ​ជា​ច្រើន​​​ ហើយ​យើង​ក៏បាន​ពិនិត្យ​ភ័ស្តុតា​ង​ជា​ច្រើន​ដែរ”។ លោក​បាន​បន្ត​ថា “ ពីរបី​ថ្ងៃកន្លង​មក​នេះ​​យើង​ក៏បាន​ប្រមូលភ័ស្តុតាង និង​ស្ដាប់​ចម្លើយ​​សារភាព​បន្ថែម​ទៀត​ផង​ដែរ។​ តាម​រយៈការ​សើុប​អង្កេត​យ៉ាង​ល្អិត​ល្អន់​ និង​ការ​ប្រមូល​ភ័ស្តុតាង​នេះ​ យើង​បាន​រក​ឃើញ​ថា បុរស​ទាំង​ពីរនាក់​នេះ​ពិត​ជាមាន​ពិរុទ្ធភាព​ពីបទ​ពាក់​ព័ន្ធ​នឹង​បទឧក្រិដ្ឋមែន​។​ យើង​បាន​ចោទ​ប្រកាន់​ពួកគេ​ពី​បទ​ក្លែង​បន្លំ​ឯកសារ​ដី​ធ្លី​ ក្នុង​បំណង​ដើម្បីលក់​ដី​យកលុយ​”។ ក្រុមហ៊ុន​ថាម​ពល​បៃតង​អន្តរជាតិ​គឺ​ជា​ដៃគូ​ជាមួយ​ក្រុម​ហ​៊ុន​ថាម​ពល​ជីវឥន្ធនៈ (Sustainable Agro Energy)​ ​មាន​ស្នាក់ការ​នៅ​ក្នុង​​ទីក្រុង​ឡុងដ៍​​ ដែល​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ត្រូវ​បាន​បង្កក​ កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១២ មុន​ពេល​ការិយា​ល័យ​ស៊ើប​អង្កេត​បទ​ល្មើស​ក្លែង​បន្លំ​ ប្រកាស​ក្នុង​ខែ​មីនា​ថា ខ្លួន​កំពុង​ស៊ើប​អង្កេត​ក្រុម​ហ៊ុន​នេះ​ពី​បទ​គៃ​បន្លំ​ប្រាក់​ជាង​៥៤លាន​ដុល្លារ​។ លោក ហ្គ្រែក ហ្វ្រីយេត (Gregg Fryett)​ ប្រធាន​ក្រុម​ហ៊ុន​ថាម​ពល​ជីវ​ឥន្ធនៈ​របស់​អង់​គ្លេស​ថ្លែងថា លោក​ក៏​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​សាក​សួរ​ផង​ដែរ។ លោកបាន​លើក​ឡើង​តាម​​អីុម៉េល​ថា “ ខ្ញុំ​​សុខ​សប្បាយ​ធម្មតាទេ ប៉ុន្តែ មាន​បញ្ហា​ខ្លះ​កើត​ឡើងចំពោះបុគ្គលិក​ផ្សេងទៀត ហើយ​ពេល​​នេះ​ខ្ញុំ​គិត​ថា​ ​អ្នក​លក់​ដី​​ក៏មាន​បញ្ហាដែរ”។ លោក​បាន​បន្តថា “ ខ្ញុំ​បាន​និយាយ​ជា​មួយ​​នឹង​  កម្ពុជា​យ៉ាង​យូរ​។ ពេល​នេះ​ខ្ញុំ​បានមក​ដល់​ប្រទេស​ថៃហើយ និង​​អាច​ធ្វើដំណើរ​ដោយ​សេរី​ដូច​សព្វដង​។ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​សហការជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដើម្បីសើុប​អង្កេត​ករណី​​លក់​ដី​ និង​បញ្ហា​ពាក់​ព័ន្ធ​នឹង​គ្រឿង​ចក្រ​។​ របាយ​ការណ៍​មួយច្បាប់​​បាន​ផ្ញើ​ទៅ​ឲ្យ​មេធាវី​របស់​ខ្ញុំរួចហើយ ដើម្បី​ទុក​ជូន​ការិយាល័យ​ស៊ើបអង្កេត​បទ​ល្មើស​ក្លែង​បន្លំ​ និង​ទុកឲ្យ​ផ្នែកការងាររដ្ឋបាល​។ ខ្ញុំ​ជឿជាក់​ថា នឹងមាន​ការប្រែប្រួលថែម​ទៀតពាក់ព័ន្ធ​នឹង​បញ្ហានេះ​ផ្ទាល់​”។ ក្រុម​អ្នក​​​​ស៊ើបអង្កេត​នៅក្នុង​ប្រទេស​អង់គ្លេស​បាន​អះអាង​ថា មានជនជាតិ​អង់​គ្លេស​រហូត​ដល់​២.០០០នាក់​ បាន​បាត់​បង់​ប្រាក់​សន្សំ​របស់​ខ្លួន​ តាម​រយៈគម្រោង​ធ្វើ​ចម្ការដាំ​ល្ហុង​ខ្វង​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​​ ​ដែល​គេ​សង្ស័យ​ថា ប្រធាន​ក្រុម​ហ៊ុន​នេះ​ជា​អ្នក​កេង​បន្លំ​ប្រាក់។ លោក ឱម យិុនទៀង​ ​មាន​ប្រសាសន៍​ថា ជន​សង្ស័យ​ទាំង​ពីរនាក់​ ដែល​ត្រូវបាន​ចាប់​ខ្លួន កាល​ពី​ថ្ងៃពុធនោះ ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ កាល​ពីថ្ងៃ​ព្រហស្បតិ៍​ ដោយ​សារ​តែករណីនេះ​ជាប់​​ពាក់​ព័ន្ធ​នឹង​បញ្ហាដីធ្លីក្នុង​ខេត្ត​នោះ។ លោក​បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​បន្ថែម​អំពី​ករណី​នេះទេ ដោយ​លោក​ថ្លែង​ថា ប្រសិន​បើ​និយាយ​អស់ពេក នឹងធ្វើ​ឲ្យ​​ប៉ះពាល់​​​ដល់​ការ​ស៊ើបអង្កេត​ដែល​កំពុង​ដំណើរការ។ លោក អាំង មាលតី​...

ការ​ផ្ទុះ​គ្រាប់​នៅ​ខេត្ត​កំពង់​ឆ្នាំង​ បង្ហាញ​ឲ្យ​ឃើញ​នូវការ​ខ្វះ​ឈាម​នៅតាម​មន្ទីរពេទ្យ​ប្រទេស​កម្ពុជា​

នៅ​ពេល​ឈាន​ដល់​ពាក់​កណ្ដាល​អធ្រាត​ ​កាល​ពី​ថ្ងៃ​អង្គារ​ វេជ្ជបណ្ឌិត​មួយ​ក្រុម​តូច​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ នៅក្នុង​រាជ​ធានី​ភ្នំពេញ​ នឹងខិតខំ​បំពេញ​ការ​ងារ​របស់​ខ្លួន​យា៉ងយកចិត្តទុកដាក់។ ព័ត៌មានអំពីការ​អំពាវ​នាវជាបន្ទាន់​របស់​​មន្ទីរពេទ្យ​កាល់ម៉ែត នៅ​ពេល​មាន​ការ​ផ្ទុះ​​គ្រាប់​ អំឡុង​ការ​ហ្វឹក​ហាត់​នៅក្នុង​ខេត្ត​កំពង់​ឆ្នាំ​ង​ ត្រូវបានគេ​និយាយត ៗគ្នា​ តាម​​រយៈ​ទូរស័ព្ទ​ តាម​រយៈការ​ផ្ញើសារ​តាមទូរស័ព្ទ និង​តាម​រយៈ​ការ​ទាក់​ទង​គ្នា​​តាម​គេហទំព័រ​បណ្ដាញ​​ទំនាក់​ទំនង​សង្គម​។ ការ​អំពាវ​នាវ​ដ៏​បន្ទាន់​នេះ គឺ​ដើម្បីស្វែង​រក​មនុស្ស​មាន​ឈាម​ប្រភេទ​អូ ដែលជា​ប្រភេទ​ឈាម​ដ៏កម្រ​ ដើម្បី​យក​មក​ជួយ​សង្គ្រោះ​ជីវិត បុរសសញ្ជាតិ​អាមេរិក គឺលោក ​លី អូស្ទីន (Lee Austin)​​ ដែលជាអ្នក​ជាប់​កិច្ច​សន្យា​ដោះ​មីន ឲ្យ​មូល​និធិ​មនុស្ស​ធម៌​ហ្គោល​ដិន វ៉េស (Golden West) ព្រោះលោកជា​ជន​រង​គ្រោះ​ម្នាក់​ បាន​​រងរបួស​ធ្ងន់​​ ក្នុង​ចំណោម​ជន​រង​គ្រោះ​សញ្ជាតិ​អាមេរិក​​ ដែល​រង​របួស​ធ្ងន់​ចំនួន​បួន​នាក់​​។ លោកស្រី មីសែល មីឡែត (Michelle Milette) មន្ត្រី​ផ្នែកទំនាក់​ទំនង​សាធារណៈ​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ បាន​មាន​ប្រសាសន៍​ថា “ ​បន្ទាប់​ពី​ខិត​ខំ​ប្រមែប្រមូល​ឈាម​រហូត​ដល់​យប់​ជ្រៅ​ មជ្ឈមណ្ឌល​អាច​មាន​លទ្ធភាព​ផ្ដល់​ឈាម​ដ៏កម្រ​នេះ​ ចំនួន​១២​ប្លោក​ សម្រាប់​ជួយសង្គ្រោះអ្នក​ជំងឺ​ឲ្យ​អាច​ទ្រាំ​ទ្រនឹង​របួស​របស់​ខ្លួន នៅ​ពេល​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​ក្នុង​ប្រទេស​ថៃ​​”។ នៅ​ពេល​ជីវិត​របស់​លោក លី អូស្ទីន ទំនង​ជា​ពិបាក​ជួយ​សង្គ្រោះ​នោះ​ ការ​ខ្វះ​ខាត​ឈាម​ ​កាល​ពី​ថ្ងៃ​អង្គារ​បង្ហាញ​ឲ្យ​ឃើញ​ថា សេវា​​ផ្ដល់​ឈាម​សម្រាប់សង្គ្រោះបន្ទាន់​របស់​​ប្រទេស​កម្ពុជា​មាន​សភាព​ខ្សត់​ខ្សោយ​។ អ្នក​ជំនាញ​ផ្នែក​សុខភាព​ បាន​លើក​ឡើង​ថា ការ​ផ្ដល់​ឈាម​ភាគ​ច្រើន​​ក្នុង​ប្រទេស​កម្ពុជា ​គឺ​បាន​មក​ពី​សាច់​ញាតិ​ជន​រង​គ្រោះ​ ដែល​ផ្ដល់​ឈាម​​តាម​សំណើរបស់​វេជ្ជបណ្ឌិត​។ វេជ្ជបណ្ឌិត​នៅ​តាមមន្ទីរពេទ្យ​រដ្ឋ​ធំៗ​​ពីរ​ ក្នុង​រាជ​ធានី​ភ្នំពេញ គឺ​មន្ទីរពេទ្យ​កាល់ម៉ែត​ និង​​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត​ បាន​លើក​ឡើង​ថា ពួក​គេ​តែង​តែ​សុំឲ្យ​សាច់ញាតិជន​រង​​គ្រោះ​ផ្ដល់​ឈាម​មុន​ពេល​បញ្ជូន​ជន​រង​គ្រោះ​មក​កាន់​មន្ទីរពេទ្យ​...

ជប៉ុន​ផ្តល់​មូល​និធិ២,៥​លាន​ដុល្លារ​ដល់​​អ​ង្គ​ជំនុំជម្រះ​វិសាមញ្ញ​​

ប្រទេស​ជប៉ុន ​កាលពីម្សិល​មិញ​ បាន​ប្រកាស​ថា ​កាលពី​ថ្ងៃទី៤​ខែ​មករា​ ខ្លួន​បាន​សន្យា​ផ្តល់​មូល​និធិ​ជិត​២​,៥​លាន​ដុល្លារ​ ដ​ល់​សមាស​ភាព​អន្តរ​ជា​តិ​ ​នៃ​អង្គជំនុំជម្រះ​វិ​សា​មញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ដែល​ជួប​បញ្ហា​សាច់​ប្រាក់​​។ ​សេចក្តី​ប្រកាសចេញ​ផ្សាយ​ដោយ​ស្ថាន​ទូត​ជប៉ុន​បាន​បង្ហាញ​ថា ​ទោះ​បីជា​​ជប៉ុន​ កំពុងតែ​ដោះស្រាយ​បញ្ហា​ហិរញ្ញ​វត្ថុ​របស់​ខ្លួន​​ដោយ​​ខ្លួន​បាន​ស​ម្រេច​ “ផ្តល់​វិភាគ​ទាន​នេះ​ ដើម្បី​គាំទ្រ​នីតិ​វិ​ធី​តុលា​នៃ​អង្គជំនុំ​ជម្រះ​វិសា​មញ្ញ​ក្នុង​តុលាកា​រ​កម្ពុជា​ ចំ​ពេល​ដែល​អង្គ​ជំនុំ​ជម្រះ​នេះ​ ប្រ​ឈ​ម​មុខ​នឹង​បញ្ហា​ថវិកា​ជាទម្ងន់​ខណៈ​ដែ​ល​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​០០២​ ​ជា​សំណុំ​សំខាន់​បំផុត​ ​កំពុង​ដំណើរ​ការ​។​ តុលាការ​កូនកាត់​អង្គការ​សហ​ប្រជា​ជាតិ ​និង​ភាគី​កម្ពុជា​នេះ ​បាន​ជួប​ប្រទះ​ប​ញ្ហា​ហិរញ្ញ​វត្ថុ​ម្តង​ហើយ​ម្តង​ទៀត​ ​ហើយ​ពឹ​ង​ផ្អែក​ខ្លាំង​​លើ​ជំនួយ​អន្តរ​ជាតិ​។ ​ក្នុង​ចន្លោ​ះ​ពីខែ​តុលា​ឆ្នាំ​២០១១ដល់​ខែ​កុម្ភៈ​ ឆ្នាំ​២០​១​២​ បុគ្គលិក​ភាគ​ច្រើន​នៅ​ខាង​កម្ពុជា​នៅ​ក្នុងតុលាការ​នេះ​ ​​មិន​ទទួល​បាន​ប្រាក់​ខែ​ទេ​។ កាលពីខែ​តុលា​ឆ្នាំ​មុន​ លោក ​ដេវីដ សេហ្វឺ​ ​(​D​avid ​Sche​ffer​) ​ជំនាញការ​ពិ​សេ​ស​អង្គការ​សហ​ប្រជាជាតិ​ ​ប្រចាំ​អង្គ​ជំ​នុំជម្រះ​ ​បាន​ក្រើនរំឭក​​បុគ្គលិក​អង្គជំនុំជម្រះថា ​ប​ញ្ហា​កង្វះ​ខាត​មូល​និធិ​ អាច​បង្កផល​ប៉ះ​ពាល​់​ដល់​ការងារ​ម្តង​ទៀត​។ ​កាលពីខែ​ធ្នូ​ ​បុគ​្គ​លិ​ក​កម្ពុជា​ទទួល​បាន​ដំណឹង​ថា ​ប្រាក់​ខែ​រ​ប​ស់​ខ្លួន​ ត្រូវ​បានពន្យារ​​ពេល​បើក​សម្រាប់​ខែ​នេះ​ ប៉ុន្តែ​ ​លោក​ សេហ្វ​ឺ ​​បាន​ថ្លែងថា ​មូ​ល​និធិ​មាន​គ្រប់​គ្រាន់​សម្រាប់​ឲ្យ​​តុលាការ​ដំ​ណើរ​ការរហូត​ដល់​ខែ​កុម្ភៈ​។ ជប៉ុន​​បាន​ផ្តល់​មូល​និធិ​សរុប​​ចំនួន​៧៩,១​លាន​ដុល្លារ​ ​ឬ​៤៤​ភាគរយ​​នៃ​វិភាគ​ទាន​អន្តរ​ជាត​ិសរុប​ ដល់​​តុលាការ​នេះ​។ ​យោង​តាម​ថវិកា​ស​ម្រាប់​​ឆ្នាំ​នេះ​ ​​ខា​ង​អ​ង្គការ​សហ​ប្រជាជាតិ​ត្រូវការ​មូល​និធិ​៣៤,២​លាន​ដុល្លារ​ ខណៈ​ដែល​ខាង​កម្ពុជា​ត្រូ​វ​មាន​៩,៥​លាន​ដុល្លារ​៕ប្រែ​សម្រួល​ដោយ...