សាលា​ដំបូង​ខេត្ត​រតនគិរី​ លែង​ចោទ​ប្រកាន់​​​សកម្មជនសិទ្ធិមនុស្ស​

មន្រ្តីម្នាក់​និង​សកម្មជនសិទ្ធិ​មនុស្ស​ បានឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា​ សាលា​ដំបូង​​ខេត្ត​រតនគិរី​បាន​សម្រេច​​ដក​​បទ​ចោទ​​ប្រ​កាន់​ព្រហ្ម​ទណ្ឌ​​លើ​សកម្មជន​សិទ្ធិ​មនុស្ស​បី​នាក់​និង​អ្នក​កាសែត​ម្នាក់​។ កាលពី​ឆ្នាំ​២០០៩ ​លោកគិតចែមមេឃុំ​បាតាង ​មក​ពី​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​​នៅ​ក្នុង​ស្រុក​​លំផាត់​​បាន​​ដាក់​ពាក្យ​បណ្តឹង​​ប្តឹង​​​លោកប៉ែនប៊ុណ្ណារ៍​ អតីត​មន្រ្តី​សម្រប​សម្រួល​អង្គការ​អាដហុក​ ប្រចាំ​ខេត្ត​រតនគិរី​​ ​លោកឆាយធី ​​​សហការី​របស់​លោក​​និង​ជា​សកម្មជន​សិទ្ធិ​មនុស្ស​ប្រចាំ​អង្គការ​អាដហុក ​​លោក​ អ៊ូវីរៈប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ និង​លោកសុខរដ្ឋាជា​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី។ ពាក្យ​បណ្ដឹង​​​នេះ​បាន​ចោទ​ប្រកាន់​បុរស​ទាំង​បួន​នាក់​ ពី​បទ​បរិហាកេរ្តិ៍​ និង​បទ​ញុះញង់អ្នក​ភូមិ​ជន​ជាតិ​ភាគ​តិច​ទំពួន​ឲ្យ​តវ៉ា​ដោយ​ហិង្សា​ប្រឆាំង​នឹង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ឌីអេមគ្រុប (DM Group)​ជា​ក្រុមហ៊ុន​ដែល​អ្នក​ភូមិ​​​មាន​វិវាទ​ដី​ធ្លី​ជា​មួយ​យូរ​មក​ហើយ​។ លោករដ្ឋាមាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា"​​ដីការ​ដែល​ខ្ញុំ​បាន​ទទួល​​ កាលពី​សប្តាហ៍មុន​​បាន​ឲ្យ​ដឹង​ថា​ តុលាការ​បាន​សម្រេច​មិន​ចាត់​ការ​លើ​សំណុំ​រឿង​នេះ​ទេ​ ហើយ​បាន​លប់​ចោលនូវ​​បទ​ចោទ​ប្រកាន់​ទាំង​អស់​ប្រឆាំង​នឹងពួក​យើង​"។ លោករដ្ឋាមាន​ប្រសាសន៍​អំពី​​ដីកា​​​ដែល​ចុះ​ហត្ថលេខា​ដោយ​លោកជាសុភ័ក្រព្រះ​អាជ្ញារង​អម​សាលាដំបូង​ខេត្ត​រតនគិរី​ មិន​បាន​​ប្រាប់​ហេតុ​ផល​ណាមួយ​ បញ្ជាក់​ពី​ការ​លុប​ចោល​​បទ​ចោទ​ប្រកាន់​នោះទេ​​​ ហើយ​​សំ​ណុំ​​រឿង​នេះ​ត្រូវ​បាន​បញ្ចប់​ហើយ​​។ លោក​មាន​ប្រ​សាសន៍​បន្ត​ថាទោះ​បី​ជា​បទ​​ចោទ​ប្រ​កាន់​នេះ​ត្រូវ​បាន​លុប​ចោល​ក៏​ដោយ​​ ពាក្យ​​បណ្តឹង​នេះ​នៅ​មាន​ការ​​ពិនិត្យ​ឡើង​វិញ​​រឿង​ព្រហ្ម​ទណ្ឌ​​​ និង​​ចម្លើយ​ដែល​ផ្តល់​​ដោយ​​​ចុង​ចោទ​ទាំង​នោះ​អំឡុង​ការ​សាក​សួរ​​​កាល​ពីខែ​តុលា​ដែរ។ លោកប៉ែនប៊ុណ្ណារ៍មាន​ប្រសាសន៍​ថាលោក​អបអរ​សាទរ​ចំពោះ​ការ​លប់​ចោល​នូវ​បទ​ចោទ​ប្រកាន់​ទាំង​នោះ​​​ថា"​ជា​ការ​សម្រេច​ដ៏​ត្រឹម​ត្រូវ​មួយ​​"​ដោយ​សារ​អ្នក​ត្រូវ​​ចោទ​ប្រកាន់​ទាំង​នោះ​​មិន​បាន​ប្រ​ព្រឹត្តអ្វី​ខុស​តាំង​ពី​ដំបូង​មក​ម៉្លេះ​។ លោកប៊ុណ្ណារ៍មាន​ប្រសាសន៍​បន្ដ​ថា"​នេះគឺ​ជា​លើក​ទី​១ហើយ​ ដែល​សាលា​ដំបូង​​ខេត្ត​រតនគិរី​ បាន​លប់​ចោលនូវ​​បទ​ចោទ​ប្រកាន់​បទ​ព្រហ្ម​ទណ្ឌ​​ប្រឆាំង​នឹង​ពួក​យើង​"​។​លោក​​​បន្ថែម​ថាលោក​មិន​ទាន់​បាន​ទទួល​ដីកា​ពី​តុលាការ​នៅ​ឡើយ​ទេ​។ លោក​ ធីបាន​មាន​ប្រសាសន៍​​​ថាព្រះរាជ​អាជ្ញារង​អម​សាលាដំបូង​ខេត្ត​រតនគិរី​ លោកសុភ័គ្របាន​​ទូរស័ព្ទ​ប្រាប់​លោក​ កាល​ពីថ្ងៃ​សុក្រ​​ថាតុលាការ​​បាន​លប់​ចោលនូវ​បទ​ចោទ​ប្រកាន់​​លោក​​ហើយ​...

សាលា​ក្ដី​ខ្មែរ​ក្រហម​មាន​កំហុស​​ ឆ្គង​ក្នុង​​​ការ​​ចុះ​ផ្សាយ​​​​ឯកសារ​​​សម្ងាត់តាម​គេហទំព័រ​​​របស់​​​ខ្លួន​​​​​​​

កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ សាលាក្ដី​​​ខ្មែរ​​​ក្រហម​​​ បាន​​​ចុះ​​​ផ្សាយ​​​លើ​​​គេហទំព័រ​​​របស់​​​ខ្លួន​​​ ហើ់យ​​​ក្រោយ​​​មក​​​បាន​​​ដក​​​ចេញ​​​វិញ​​​យ៉ាង​​​ប្រញាប់​​​កាល​​​ពីម្សិលមិញ​​​ នូវ​​​ឯកសារសម្ងាត់​​​របស់​​​តុលាការ​​​​​​ ដែល​​​រៀប​​​រាប​់​​​ អំពី​​​បទ​​​ឧក្រិដ្ឋ​​​ ​​​អំឡុង​​​របប​​​ ប៉ុល ពត ដែលប្រព្រឹត្តដោយជន​​​សង្ស័យ​មាន​​​ឈ្មោះ មាស មុត និង​​​ឈ្មោះ ស៊ូ ម៉េត។ ការ​​​ផ្សព្វ​​​ផ្សាយ​​​ជា​​​សាធារណៈ​​​នូវ​​​ឯកសារ​​​សម្ងាត់មានចំនួន​​​​​៣៦​​​ទំព័រ​​​ ដែល​​​ក្នុង​​​នោះ​​​ការិយាល័យ​​​សហព្រះរាជ​​​អាជ្ញា​​​បានរៀប​​​រាប់​​​ពី​​​មូល​​​ហេតុ​​​ ដែល​​​អតីត​​មន្ត្រី​​​ខ្មែរ​​​ក្រហម​​​ពីររូប​​​នេះ ​​​គួរ​​​តែ​​​ត្រូវ​​​ចាប់​​​ខ្លួន​​​ និង​​​ផ្ដន្ទាទោស​​​ក្នុង​​​នាម​​​ជា​​​ឧក្រិដ្ឋ​​​ជន​​​សង្គ្រាម​​​នោះ​​​ បានកើត​​​ឡើង​​​បន្ទាប់​​​ពី​​​លេច​​​ធ្លាយ​​​ព័ត៌មាន​​​នេះ កាល​​​ពី​​​ខែ​​​មេសា ឆ្នាំ​​​២០១១ ។ ខណៈ​​​ដែល​​​អត្តសញ្ញាណ​​​ជន​​​សង្ស័យ​​​ទាំង​​​ពីរ​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​គេ​​​ស្គាល់​ជា​​​ទូទៅ​​​ ​ចាប់​​​តាំង​ពី​​​ឆ្នាំមុន​​​មក​​​នោះ ​​​​​ការ​​​បង្ហោះ​​​ឯកសារ​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ តាម​​​ប្រព័ន្ធ​​​អុីនធើណិត  ជា​​​លើក​​​​ដំបូងហើយ ​ដែល​​​តុលាការ​​​បាន​​​បញ្ចេញ​​​ឈ្មោះ​​​ជន​​​សង្ស័យ​​​ទាំង​​​នេះ ជា​​​ផ្លូវ​​​ការ​​​ ក្នុង​​​សំណុំ​​​រឿង​​​០០៣ ។ កាល​ពី​ម្សិលមិញ​ លោកស្រីយូកូម៉ែដា (Yuko Maeda) មន្ត្រី​ទំនាក់ទំនង​សាធា​រណៈ​របស់​សាលាក្ដី​​ខ្មែរ​ក្រហម​ បាន​សម្ដែង​ការ​សោក​ស្ដាយ​ ដែល​ឯកសារ​គេ​ស្គាល់​ថា ជា​ដី​កា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើប​សួរ​លើកទី២ត្រូវ​បាន​ចេញ​ផ្សាយ​ ហើយ​​មាន​ប្រសាសន៍​ថាខ្លឹម​សារ​របស់​វា​គួរ​តែ​រក្សា​ទុក​ជា​ការ​សម្ងាត់​ ថ្វីបើ​ព័ត៌មាន​នេះ​ត្រូវ​បាន​លេច​ឮ​សុសសាយ​បន្ទាប់​ពី​ត្រូវ​បាន​គេ​ធ្វើ​ឲ្យ​បែក​ធ្លាយ​ កាល​ពី​ឆ្នាំ២០១១និង​ត្រូវ​តុលាការ​នេះ​ចុះ​ផ្សាយកាល​ពី​ថ្ងៃ​ច័ន្ទ​ក្ដី​។ លោកស្រីម៉ែដាបាន​មាន​ប្រសាសន៍​ថាការ​លេច​ធ្លាយ​នូវ​ឯកសារ​នេះ​តាម​ប្រព័ន្ធ​អុីន​ធើណិត​ គឺ​ដោយសារ​ "កំហុស​បច្ចេកទេស"​ ដែលទើប​តែ​​ត្រូវ​បាន​​បុគ្គលិក​ម្នាក់​ នៅការិយាល័យ​កិច្ច​ការ​សាធារណៈ​របស់​សាលាក្ដីដក​ចេញ​វិញ​ កាល​ពី​ព្រឹក​ម្សិលមិញ​ប៉ុណ្ណោះ។ លោកស្រី​បាន​មានប្រសាសន៍​ថា"យើង​កំពុង​ខិត​ខំ​ធ្វើ​ការ​ដោះ​ស្រាយ​ចំពោះបញ្ហា ​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​នេះ។យើង​នឹង​ពិនិត្យ​មើល​បញ្ហា​នេះ​។ឯកសារ​នេះបាន​ដក​ចេញវិញ​ហើយ​ ហើយ​យើង​កំពុង​តែ​ពិនិត្យមើល​ថាតើ​ចាំបាច់​ត្រូវ​ចាត់​វិធាន​ការ​អ្វី​ផ្សេង​ទៀត​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​។ពេល​នេះ​ យើង​មិន​ដឹង​ថាតើ​វា​ជា​រឿង​ចៃដន្យឬក៏​មាន​ចេតនា​នោះ​ទេយើង​មិន​ទាន់​ដឹង​ទេ​នៅ​ដំណាក់​កាល​នេះ"។ កាល​ពី​ឆ្នាំ​២០១១កាសែតគ្រីស្ទានសាយអុិនម៉ូនីទ័រ (Christian Science Monitor) បានដក​ស្រង់​​ប្រភព​ជា​ច្រើន​ពី​ឯកសារ​ដដែល​នេះ ​រួម​ទាំង​អត្តសញ្ញាណ​ជន​សង្ស័យ​ទាំង​ពីរ​...

ធនាគារ​ពិភព​លោក​មិន​​និយាយ​អំពី​ការបន្ដ​​ផ្ដល់​មូលនិធិ​របស់​ខ្លួន​ទៅ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​​

ធនាគារ​ពិភព​លោក​ ​បដិសេធ​មិនលើក​ឡើង​ថា តើ​ខ្លួន​នឹង​បន្ដ​ផ្ដល់​ជំនួយ​ហិរញ្ញ​វត្ថុ​ដល់​ប្រទេស​កម្ពុជា​ទៀត​ ឬក៏​អត់​នោះ​ទេ​ ថ្វី​បើ​មន្ត្រី​ធនាគារ​ពិភព​លោក​ម្នាក់​​ បាន​ប្រាប់​អ្នក​តវ៉ា​ប្រឆាំង​ការ​បណ្ដេញ​ចេញ​ កាល​ពី​សប្ដាហ៍​មុន​ថា ធនាគារ​ពិភព​លោក​គ្រោង​នឹង​បន្ដ​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​ក្រោយ​ក្ដី​។ កាល​ពីខែសីហា​​ឆ្នាំ​២០១១លោក​ អេននីតេឌិកសុន (Annette Dixon) នាយក​​ធនាគារ​ពិភព​លោក​​ប្រចាំ​អាស៊ីអាគ្នេយ៍​ ​មាន​ប្រសាសន៍​ថា ការ​ផ្ដល់​ប្រាក់​​កម្ចី​ថ្មី​ទៅ​ឲ្យ​រដ្ឋាភិបាល​ ត្រូវ​បាន​ផ្អាក​​ចាប់​តាំង​ពី​ខែ​ធ្នូឆ្នាំ​២០១០​មក​ម្លេ៉ះហើយ​នឹង​មិន​បន្ដ​ទៀត​ឡើយ រហូត​ទាល់​តែ​មាន​ការ​ឯកភាព​គ្នា​ជាមួយ​អ្នក​ភូមិ​សហគមន៍​បឹង​កក់​។ ការ​ផ្អាក​មូលនិធិនេះ​ ត្រូវ​បាន​ធ្វើ​ឡើង ​បន្ទាប់​ពីមាន​​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​របស់​ក្រុម​ជំនាញ​ខាង​ផ្នែក​ត្រួត​ពិនិត្យ​នៃ​​ធនាគារ​ពិភព​លោកដែល​បាន​រក​ឃើញ​​ថាការ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​របស់​រដ្ឋាភិបាល​ ដែល​ជា​គម្រោង​មួយ​ឧបត្ថម្ភ​ដោយ​ធនាគារ​ពិភព​លោក​ បាន​ធ្វើ​ឲ្យ​​​​អ្នក​ភូមិ​សហគមន៍​បឹង​កក់​បាត់​បង់​សិទ្ធិកាន់​កាប់​ដី​ធ្លី​របស់​ខ្លួន​ និង​​នាំ​​ឲ្យ​មាន​ការ​បណ្ដេញ​ចេញ​ទ្រង់​ទ្រាយ​ធំ​។ តំណាង​ចំនួន​ប្រាំពីរ​រូប​របស់​សហគមន៍​បឹង​កក់​ បាន​ជួប​ជាមួយ​លោក​ អាឡាស់សានេ​ សូ (Alassane Sow) អ្នក​គ្រប់​គ្រង​ប្រចាំ​ប្រទេស​របស់​ធនាគារ​ពិភព​លោកកាលពី​ថ្ងៃ​ព្រហស្បតិ៍​ ក្នុង​រាជ​ធានី​ភ្នំពេញ​ ហើយ​លោក​បាន​​រាយ​ការណ៍​ថា លោក​បាន​ប្រាប់​អ្នក​តំណាង​ទាំង​នោះ​ថាធនាគារ​ពិភព​លោក​មាន​គម្រោង​ចាប់​ផ្ដើម​ផ្ដល់​ប្រាក់​កម្ចី​ថ្មី​​ឲ្យ​ប្រទេស​កម្ពុជា​។ អ្នកស្រីទេពវន្នីតំណាង​សហគមន៍​បឹង​កក់​បាន​លើក​ឡើង​ថាសំណុំ​រឿង​នៅ​បឹងកក់​នៅ​មិន​ទាន់​ដោះ​ស្រាយ​នៅ​ឡើយ​ទេ​ ហេតុ​ដូច្នេះហើយធនាគារ​ពិភព​លោក​​មិន​គួរ​បន្ដ​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុរបស់​ខ្លួន​ទៅ​ឲ្យ​រដ្ឋា​ភិបាល​ឡើយ​។ អ្នកស្រី​បាន​និយាយ​​ថា “ យើង​នឹង​តវ៉ា​ប្រសិនបើ​ធនាគារ​ពិភព​លោក​ផ្ដល់​ប្រាក់​កម្ចី​ទៅ​ឲ្យ​រដ្ឋាភិបាល​ដោយ​ស្ងាត់​ៗ​នោះ​។ជំនួយ​ពី​ធនាគារ​ពិភព​លោក​បាន​បង្ខំ​ឲ្យ​គ្រួសារ​​ជា​ច្រើន​នៅ​សហគមន៍​បឹង​កក់ត្រូវ​ចាក​ចេញ​ពី​ផ្ទះ​សំបែងរបស់​ខ្លួន​”។ នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​អំពី​កិច្ច​ប្រជុំ​ និង​ការ​បន្ដ​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ទៅ​ឲ្យ​រដ្ឋាភិបាល​របស់​ធនាគារ​ពិភព​លោក​ លោក ​ប៊ូ សារឿន មន្ត្រី​ទំនាក់​ទំនង​របស់​ធនាគារ​ពិភព​លោក​ បាន​ប្រាប់​​ឲ្យ​អ្នក​យក​ព័ត៌មាន​​មើលព័ត៌មាន​នៅ​ក្នុង​​គេហទំព័ររបស់​ធនាគារ​ពិភព​លោក​ ដែល​លោក​បាន​លើក​ឡើង​ថា ព័ត៌មាន​នៅ​ក្នុង​គេហទំព័រ​នោះ​បង្ហាញ​ពី​គោល​ជំហរ​របស់​​ធនាគារ​ពិភព​លោក​។ នៅ​ក្នុង​មតិ​មួយ​ ដែល​គេ​បង្ហោះ​នៅ​លើ​គេហទំព័រ​ធនាគារ​ពិភព​លោក​ កាល​ពី​ថ្ងៃ​ទី​៧ខែ​ធ្នូប៉ាមេឡាខក (Pamela Cox) អនុប្រធាន​ធនាគារ​ពិភព​លោក​ប្រចាំ​តំបន់អាស៊ីបូពា៌​...

មនុស្ស​ពីរ​នាក់​ត្រូវ​ចាប់​​​ខ្លួន​នៅ​​​ការិយាល័យ​​​ប្រៃសណីយ៍​​​ពីបទ​ផ្ញើ​គ្រឿង​ញៀន​ហេរ៉ូអុីន​ទៅ​អូស្ត្រាលី

មនុស្ស​​​ពីរ​​​នាក់ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​នៅ​​​រាជធានី​​​ភ្នំពេញ ​​​ពី​​​បទ​​​ព្យា​​​យាម​​​ផ្ញើ​​​សារ​ធាតុ​​​​​​គ្រឿង​​​ញៀន​​​ហេរ៉ូអុីន​​ទម្ងន់​​​​ជិត​​​​២៥​​​គីឡូ​​​ក្រាម​​​លាក់​​​នៅ​​​ក្នុង​​​កញ្ចប់​​​ក្រោម​​​ស្លាក​ឈ្មោះ​​​ថ្នាំប៉ូវ​​​សុខភាព​​​របស់​​​ប្រទេស​​​កូរ៉េ​​​ខាង​​​ត្បូងដ៏​​​​ពេញ​និយម​ ផ្ញើ​​​​ទៅ​​​​​​ប្រទេស​​​អូស្ត្រា​​​លី។ លោក សូរ ឃុន រដ្ឋ​​​មន្ត្រី​​​ក្រសួងប្រៃសណី​​​យ៍​​​​និងទូរគមនាគមន៍ ​​​បាន​ថ្លែង​ថា នៅ​ក្នុង​​​ករណី​​​​​ប៉ុន​​​ប៉ង​​​ផ្ញើ​​​ហេរ៉ូអុីន​​​ជា​​​​​​ច្រើន​​​​ស្រដៀង​​គ្នា​នេះ​​ចេញ​​​ពី​​​​​​កម្ពុជា​​​ទៅ​​​ប្រទេស​អូស្ត្រាលី​ ដែល​ត្រូវ​​​​​​អាជ្ញាធរ​​​កម្ពុជា​​​​​​ស្ទាក់​​​ចាប់​​​បាន​​​ នៅ​​ទី​នោះ​កាល​ពី​ខែ​​​មេសា ​មន្ត្រី​គយ ​​​និង​​​ប្រៃសណីយ៍​​​នៅ​ការិយាល័យ​​​ប្រៃសណីយ៍​​​​​​កណ្ដាល​​​នៅ​​រាជ​ធានី​​​​ភ្នំពេញ រឹប​​​អូស​​​បាន​​​​​​សារធាតុ​​​គ្រឿង​​​ញៀន​​​​​ហេរ៉ូអុីន​​​ចំនួន​​​៦០០​​​កញ្ចប់។ លោក សូរ ឃុន ​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ​ក្រុម​​​មន្ត្រី ​រឹប​​​អូស​​​បាន​​​ឡាំង​​​មួយ​​​​​​ផ្ញើ​​​ទៅ​​​ប្រទេស​​​អូស្ត្រាលី ដែល​​​ក្រុម​​​មន្ត្រី​​​មាន​​​ការ​​​សង​​​្ស័យ​​​​​​នៅ​​​​ប្រហែល​ម៉ោង​​​៩​​​និង​​​៣០​​​នាទី​​​ព្រឹក កាល​​​ពី​​​ថ្ងៃ​​​សុក្រ។ លោកបាន​​​បន្ថែម​​​ទៀត​​​ថា“ យើង​​​រឹប​​​អូស​​​បាន​​​កញ្ចប់​​​ជា​​​ច្រើន​​​នៅ​​​ក្នុង​​​ប្រអប់​​​មួយ ដែល​​​មាន​​​​ដាក់​ឈ្មោះ​ថា​ “ ថ្នាំ​​​យិុនសុិន​​​​កូរ៉េ​ពណ៌​​​ក្រហម​​​​​​​” ផ្ញើ​​​ទៅ​​​​​​ប្រទេស​​​អូស្ត្រាលី។យើង​​​មិន​​​ដឹង​​​ថា ហេតុ​​​អ្វី​​​បាន​​​ជា​​​ពួក​​​គេ​​​ផ្ញើ​​​សារ​​​ធាតុ​​​​​​ទាំង​​​នេះ​​​ទៅ​​​ប្រ​​​ទេស​​​អូស្ត្រាលី​​​នោះទេ​​​”។ “ បន្ទាប់​​​មក​​​ យើង​​​បាន​​​អញ្ជើញ នគរ​​​បាល​​​ប្រឆាំង​​​គ្រឿង​​​ញៀនឲ្យ​​​វិភាគ​​​សារជាតិ​​​ទាំង​​​នេះ ហើយ​​​បាន​​​ដឹង​​​ថា សារធាតុ​​​ទាំង​​​នេះ ​មាន​​​​ ផ្ទុក​គ្រឿង​​​ញៀន​​​​​​ហេរ៉ូអុីន”។ លោក សូរ ឃុន ​​​មាន​​​ប្រសាសន៍​​​ថា ទាហាន​ ​​​​​​ខ្មែរ​​​​​​អាយុ៥៤​ឆ្នាំ​​​ម្នាក់ ឈ្មោះ ស៊ូ សារិទ្ធ និង​​​ស្ត្រី​​​​​​វៀត​​​ណាម អាយុ៤៤​​​ឆ្នាំ​​​ម្នាក់​​​ឈ្មោះ ​ង្វៀន ​នូហាញ់​ (Nguyen Nuhanh) ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ពេល​​​ដឹក​​​​​គ្រឿង​​​ញៀន​​​នេះ។​លោក​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា ក្រុម​​​មន្ត្រី​​​កម្ពុជា បាន​​​សហការ​​​ជា​​​មួយ​​​នឹង​​​អាជ្ញាធរ​​​អូស្ត្រាលី នៅ​​​ក្នុង​​​ករណី​​​នេះ។ លោកមាសវីរិទ្ធអគ្គលេខាធិការ​​​រង​​​​​​អា​​​ជ្ញាធរ​​​ជាតិ​​​​ប្រយុទ្ធ​ប្រ​​​ឆាំង​​​គ្រឿង​​​ញៀន ​បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា សារធាតុ​​​រាវ​​​ទម្ងន់​២៤,៦៧​​​គីឡូ​​​ក្រាម ត្រូវ​​​បាន​​​រក​​​ឃើញហើយ​​​​​បាន​​​ប៉ាន​​​់ស្មាន​​​ថា មាន​​​​​​គ្រឿង​​​ញៀន​​​ហេរ៉ូអុីន​​​​​​សុទ្ធ​​​ទម្ងន់​​​ប្រហែល ១២ គីឡូ​​​ក្រាម។ លោក​​​ឧត្ដម​​​សេនីយ​​​៍ត្រីអ៊ុកហៃសីលា ​ប្រធាន​​​ការិយាល័យ​​​​​​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​​នៃ​​​​នាយកដ្ឋាន​​​សន្តិសុខ​​​ផ្ទៃ​​​ក្នុង​​​របស់​​​ក្រសួង​​​មហា​​​ផ្ទៃ បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​​​សង្ស័យ​​​ទាំង​​​ពីរ​​​​នាក់​​​នេះ នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​​ឲ្យ​តុលាការ​​ចោទ​ប្រកាន់​​​​នៅ​​​ថ្ងៃ​​​នេះ។ កាល​​​ពី​​​ខែ​​​មេសា បុរស​​​​​កម្ពុជា​​​ពីរ​​​នាក់ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​យក​មក​​​​ផ្ដន្ទា​​​ទោស​​​នៅ​​​ទី​​​ក្រុង ​មែ៊លប៊ឺន (Melbourne) ប្រទេស​​​អូស្ត្រាលី ពី​​​ប​​​ទ​មាន​​​សារធាតុ​​​ហេរ៉ូ​​​អុីន​​​ទម្ងន់​​​ប្រ​​​ហែល ​៦៥ ​គីឡូ​​​ក្រាម ​​​លាក់​​​​​​ក្នុង​​​កញ្ចប់​​​ថ្នាំ​​​លាប​​​សក់ ​ដែល​​មាន​​​​រូប​​​​​​មើម​​​​យិុន​​​សិុន​​​​​​​នៅ​លើ​កញ្ចប់​នោះ​។ នៅ​​​ក្នុង​​​ករណី​​​នោះ​​ដែរកញ្ចប់​​ដាក់​ស្លាក​​ “ ​តែ”​​ ចំនួន​​​ប្រាំ​​​កញ្ចប់ត្រូវ​​​បាន​​​ផ្ញើ​​​តាម​​​ការិយា​​​​ល័យ​​​​​​ប្រៃសណីយ៍ នៅ​​​រាជ​​​ធានី​​​ភ្នំពេញ ប៉ុន្តែ​​​ត្រូវ​​​​ស្ទាក់​​​ចាប់​​​បាន​​​ពេល​​​កញ្ចប់​​​តែ​​​ទាំង​​​នេះ ​មក​​​ដល់​​​ប្រទេស​​​អូស្ត្រាលី។ លោក សូរ ឃុន បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិល​​​មិញ​​​ថា វា​​​ជា​​​រឿង​​​ធម្មតា​​​​ទៅ​ហើយដែល​​​​​ការិយាល័យ ប្រៃសណីយ៍​​​​​​រក​ឃើញ​​​​កញ្ចប់​​​​បញ្ញើ​​​​​​គ្រឿង​​​ញៀន​​​តូច​​​ៗ​​​​​​ផ្ញើ​​​ទៅ​​​បរទេស​​​​នោះ។លោកមាន​​​ប្រសាស​​​ន៍​​​ទៀត​​​ថា “ប៉ុន្តែ​​​ពេល​​​នេះ វា​​​ជា​​​កញ្ចប​​​់​​​​ហេរ៉ូអីុន​​​​ដ៍​​​ធំ​​​មួយ​​​”។ យោង​​​តាម​​​​​​របាយ​​​ការណ៍​​​មួយ​​​នៅ​​​ខែនេះ​របស់​​​ការិយាល័យអង្គការ​​​សហ​​​ប្រ​​​ជាជាតិ​​​​ទទួល​បន្ទុក​បទ​​​ឧក្រិដ្ឋ និង​​​គ្រឿង​​​ញៀន ហៅ​​​កាត់ UNOCD បាន​​​ឲ្យ​​​ដឹង​​​ថា គ្រឿង​​​ញៀន​​​ហេរ៉ូអុីនទម្ងន់​​​​​​តែ​២,៤គីឡូ​​​ក្រាម​ប៉ុណ្ណោះ​ចាប់​បាន​នៅ​ឆ្នាំ​២០១០​ និង២,១ គីឡូ​​​ក្រាម​ចាប់​នៅ​ឆ្នាំ​២០១១​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា។ ​ថ្វីបើ​មាន​គ្រឿង​ញៀន​​​​​​តិច​​​តួច​ចាប់​បាន​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ក៏​​​ដោយ​​​ ក៏​​​​គេ​ដឹង​ថាមាន​ការ​​​កើន​​​ឡើង​​​នូវ​​​​ការ​ជួញ​ដូរ​​​ហេរ៉ូអុីន​​​​ឆ្លង​កាត់​​​​តំបន់​​​ត្រី​​​កោណ​​​មាស​​​​​​​តាម​​​ព្រំ​​​ដែន​ប្រទេស​​​ឡាវនិង​​​កម្ពុជា ហើយ​​​បាន​​​ដឹក​​​ចេញ ​ពី​​​រាជធានី​​​ភ្នំ​​​ពេញ​​​ទៅ​​​កាន់​​​ប្រទេស​​​ផ្សេង​​​ៗ​​​ទៀត​ដែរ​។ លោក អិន សុង អនុ​​​ប្រធាន​អង្គភាព ​បង្ក្រាប​​​គ្រឿង​​​ញៀននៅ​​​នាយក​​​ដ្ឋាន​​​ប្រ​​​ឆាំង​​​គ្រឿង​​​ញៀនរបស់​​​ក្រសួង​​​មហាផ្ទៃ បាន​​​មាន​​​ប្រសាសន៍​​​ថា នៅ​​​ក្នុង​​​សកម្មភាព​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​របស់​​​នគរបាល​​​​​​រាជធានី​​​ភ្នំពេញ ​កាល​​​ពី​​​ម្សិល​​​មិញ​​​ ក្រុម​​​មន្ត្រីប្រឆាំង​​​គ្រឿង​​​ញៀន បាន​​​ឃាត់​​​ខ្លួន​​​ប្រជា​​​ពល​​​រដ្ឋ​​​ខ្មែរ​​​​​​ពីរ​​​នាក់​​​និង​​​ជន​​​ជាតិ​​​ឡាវ​​​ពីរ​​​នាក់​​​នៅ​​​ម៉ោង​ប្រហែល​​​​២​​​និង​​​៣០​​​នាទី​​​រសៀល​​​ និង​​​រឹប​​​អូស​​​បាន​គ្រាប់​​​​ថ្នាំ​មេតំ​ហ្វេ​តាមីន​​​ចំនួន​​​២០.០០០ គ្រាប់។ លោក អិន សុង ​​​មាន​​​ប្រសាសន៍​​​ទៀត​​​​​​ថា ​បុរស​​​ជន​​​ជាតិ​​​ខ្មែរ​​​ពីរ​​​នាក់​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​ជា​​​មួយ​​​នឹង​​​ថ្នាំ​​​គ្រាប់​​​ទាំង​​​នេះ នៅ​​​ក្នុង​​​បន្ទប់​​​របស់​​​ពួក​​​គេ នៅ​​​សណ្ឋាគារ ​បូលីណា ​ប៉ាលេសនៅ​​​សង្កាត់​​​ផ្សារ​​​ថ្មី៣ ​​​​​ក្នុង​​​​ខណ្ឌ​​​ដូន​​​ពេញ។ ​លោកបាន​​​មាន​​​ប្រសាសន៍​​​​បន្ថែម​​​ទៀត​​​ថា បុរស​​​ជន​​​ជាតិ​​​ឡាវ​​​ពីរ​​នាក់​​​ ដែល​​​ជាប់​​​ចោទ​​​ជា​​​មេ​​​ខ្លោង​​​រត់​​​ពន្ធ​​​គ្រឿង​​​ញៀន​​​នោះត្រូវ​​​បាន​​​​​​ចាប់​​​ខ្លួន ​នៅ​​​​ផ្ទះ​​​សំណាក់ ផ្កា​​​មាស​​​នៅ​​​សង្កាត់​​​ព្រែក​​​លៀ​ប ​ក្នុង​​​ខណ្ឌឫស្សីកែវ។ លោក អិន សុង បាន​​​មាន​​​ប្រសាសន៍​​​ថា“ បុរស​​​ជន​​​​​​ជាតិ​​​ឡាវ ទាំង​​​ពីរ​​​នាក់​​​នេះ បាន​​​សារភាព​​​ថា បាន​​​រត់​​​ពន្ធ​​​ថ្នាំ​​​ញៀន​​​មេតំហ្វេ​តាមីន​​​ចំនួន ២០.០០០​​​គ្រាប់​​​ពី​​​ព្រំដែន​​​ឡាវ​​​នៅ​​​ខេត្ត​​​ព្រះវិហារ​​​”។ “ ជន​​​ទាំង​​​បួន​​​នាក់​​​នេះ កំពុង​​​​ត្រូវ​ឃុំ​ខ្លួន​នៅ​​​​​​ការិយាល័យ​​​នគរបាល​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​ក្រសួង​​​មហា​​​ផ្ទៃ ដើម្បី​​​សាក​​​សួរ​​​ព័ត៌​​​មាន​​​បន្ថែម”៕ (រាយការណ៍​​​បន្ថែម​​​ដោយ Simon Lewis)                             ប្រែសម្រួលដោយ ស៊ុំ សុខភុំ

សកម្មជន​សិទ្ធ​ិមនុស្ស​​បង្ហាញ​ពី​ភាព​គ្មាន​កំហុស​ មុន​ពេល​ចូល​ខ្លួន​ទៅ​​បំភ្លឺ​នៅ​​តុលាការ​​

មួយ​ថ្ងៃ​​មុន​ពេល​​ចូល​​ខ្លួន​មក​បំភ្លឺ​នៅ​ក្នុង​សាលាដំបូង​រាជធានីភ្នំពេញ លោក ចាន់សុវ៉េត អ្នក​ស៊ើប​អង្កេត​ដ៏​​ឆ្នើម​​ប្រចាំ​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក ​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា លោក​មិន​បាន​ធ្វើ​អ្វីខុស​ក្នុង​ពេល​បំពេញ​ភារកិច្ច​របស់​លោក​នោះ​ទេ។​ លោកសុវ៉េតបាន​មានប្រសាសន៍​ថា “ ខ្ញុំ​នឹង​​ចូល​ខ្លួន​​ទៅ​​តុលាការ​នៅ​ថ្ងៃ​ស្អែក​នេះដើម្បី​ឆ្លើយ​សំណួរ​របស់​តុលាការ។​នេះជា​សិទ្ធ​ិ​របស់​តុលាការ​ក្នុង​ការ​ ​។យើង​ជា​ប្រជាពល​រដ្ឋ​សាមញ្ញ​មាន​​តួ​នាទី​គោរព​ច្បាប់​ ប៉ុន្ដែ​ខ្ញុំ​ពុំ​បាន​ធ្វើ​អ្វី​ដូច​ដែល​គេ​ចោទ​ប្រកាន់​ខ្ញុំ​នោះ​ទេ”។​ តុលាការ​បាន​ចោទ​ប្រកាន់​លោក ​ចាន់សុវ៉េត ពីបទ​“ ជួ​យ​ជន​​ល្មើស​ម្នាក់​” ដែល​ពាក់​ព័ន្ធ​ក្នុង​ចល​នា​អបគមន៍​នៅ​​ក្នុង​ភូមិ​ប្រមាខេត្ត​ក្រចេះកាល​ពីខែ​ឧសភា។​ប្រជា​ពលរដ្ឋ​​មូល​ដ្ឋាន​បាន​​​អះ​អាង​ថា ​ខ្លួន​គ្រាន់​តែ​មាន​បំណង​ការ​ពារ​មិន​ឲ្យ​ក្រុម​ហ៊ុន​ចម្ការ​កៅ​ស៊ូ​ឯក​ជន​​​រឹប​អូស​យក​ដី​កសិកម្ម​​របស់ខ្លួន​តែ​​ប៉ុណ្ណោះ។​ ​មេធាវីការ​ពារ​លោកចាន់សុវ៉េត ​អះ​អាង​​កាល​ពី​សប្ដាហ៍​មុន​ថា ពាក្យ​បណ្តឹង​​ព្រហ្ម​ទណ​្ឌ​ដែល​រដ្ឋា​ភិបាល​បាន​​ប្តឹង​កូនក្តី​របស់​ខ្ញុំ​​ គឺ​ជាប់​ពាក់​ព័ន្ធ​នឹង​ចល​នា​អប​គមន៍​នេះ​។​ លោកឆែវីរៈចៅ​ក្រម​ ស៊ើប​​សួរ​មិន​អាច​​ទាក់​ទង​សុំ​​ការ​អត្ថា​ធិប្បាយ​បាន​ទេ កាល​ពី​ម្សិល​មិញ។​ប៉ុន្ដែ​សកម្មជន​សិទ្ធ​ិ​មនុស្ស​នានា​បាន​គាំទ្រ​លោកសុវ៉េតនិង​បាន​សម្ដែង​ការ​ព្រួយ​បារម្ភចំពោះដី​កាកោះ​ហៅ​ពាក់​ព័ន្ធ​នឹង​នយោបាយ​នេះ។​ លោកនីចរិយា ​ប្រធាន​ផ្នែក​​ស៊ើប​អង្កេត​របស់​អង្គការ​អាដហុក​បាន​មាន​ប្រសាសន៍​ថា"យើង​អាច​និយាយបាន​ថាករណី​របស់​លោក​ ចាន់សុវ៉េតគឺជា​វិធី​មួយ​​​សម្រាប់​វាស់ស្ថា​ន​ភាព​របស់​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​”។លោក​បាន​បន្ថែម​ថាលោក​ចង់​រង់​ចាំមើល​សេចក្ដី​សម្រេច​របស់​តុលាការ​លើ​​​ករណី​លោកចាន់សុវ៉េតមុន​ពេល​ធ្វើ​អត្ថា​ធិប្បាយ​​បន្ថែម​ទៀត​។ លោក​ស្រី​ ណាលីពីឡូក (Naly Pilorge) ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកា​ដូ​​បាន​មានប្រសាសន៍ថារឿង​ក្តី​​លោកចាន់សុវ៉េត​ គឺជា​ការ​ប៉ុន​ប៉ង​មួយ​​ទៀត​ដើម្បី​បំបិទ​មាត់​អ្នក​រិះ​គន់​រដ្ឋាភិបាលដោយ​​លោក​ស្រី​បាន​ចង្អុល​បង្ហាញ​អំពី​រឿង​ក្តី​របស់​សកម្មជន​ការ​ពារ​ដី​ធ្លី​ពីរ​នាក់​មក​ពី​សហគមន៍​បឹង​កក់​និង​បុរី​កីឡាដែល​នឹង​ប្រឈម​​ការ​​បើក​សវនាការ​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​ពុធ​នេះ​ដែរ។ លោក​ស្រី​បាន​មានប្រសាសន៍ថា"សប្ដាហ៍​នេះ​នឹង​មាន​ការ​ពិបាកប៉ុន្ដែ​វាក៏​ជា​ការ​សាក​ល្បង​ផង​ដែរ​ថាតើ​តុលាការ​នេះ​ពិត​ជា​​អាច​​ធ្វើ​ការ​​ខ្លួន​ឯង​ដោយ​ឯករាជ្យ​បាន​​​​ដែរ​ឬទេនិង​ចង់​ដឹង​​ថា​ តើ​តុលាការ​នេះ​អាច​ថ្លឹង​ថ្លែង​​ពី​អង្គ​ហេតុ​​​នានា​​​ត​ទល់​នឹង​អ្វី​ដែ​ល​រដ្ឋាភិបាល​​ចង់​ឲ្យ​ពួកគេ​ធ្វើ​ឬ​យ៉ាង​ណា​”៕ ប្រែ​សម្រួល​ដោយហមសុផាណ្ណា​​​​​​​​

រដ្ឋាភិបាលគួរពង្រឹង​ច្បាប់​ចរាចរណ៍ ព្រោះករណីបុកហើយរត់កំពុងតែក្លាយជាវប្បធម៌​

កាលពីសប្ដាហ៍មុន ​​អ្នក​បើក​បរ​​បាន​រត់​គេចចេញ​​ពី​កន្លែង​កើត​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដាច់ដោយ​ឡែក​ពី​គ្នា​ចំនួន​បី​ករណីដែល​បានបណ្តាល​​ឲ្យ​មនុស្ស​ចំនួន​ពីរនាក់​បាន​បាត់​បង់​ជីវិត និង​ប្រាំមួយ​នាក់​ផ្សេង​ទៀត​រង​របួស​។ ទង្វើបែបនេះត្រូវបានអង្គការ​ឃ្លាំ​មើល​សុវត្ថិ​ភាព​ផ្លូវ​គោក​រិះ​គន់​ថា កំពុង​ក្លាយ​ជាវប្បធម៌​បុក​ហើយ​រត់​ ហើយ​បាន​អំពាវ​នាវ​​ឲ្យ​រដ្ឋា​ភិបាល​ផ្ដន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ ​ចំពោះ​អ្នក​បើក​បរ​ ដែល​បាន​បុកគេ​​ហើយ​រត់​គេច​ខ្លួន។ យុវជន​អាយុ​១៨​ឆ្នាំ​ម្នាក់ និង​ស្ត្រី​អាយុ​២៧​ឆ្នាំ​ម្នាក់​ បាន​ស្លាប់​កាល​ពី​ថ្ងៃ​ច័ន្ទ​ នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​បើក​បុក​ហើយ​រត់​ចំនួន​ពីរ​​ករណីផ្សេង​គ្នា​ នៅ​ក្នុង​ខេត្ត​រតនគិរី រីឯ​មនុស្ស​ចំនួន​បួន​នាក់​ផ្សេងទៀត​បាន​រង​របួស​នៅ​ពេល​រថយន្ដ​ម៉ាក​រ៉ែន​រ៉ូវើ ដែល​​បើក​ក្នុង​ល្បើន​យ៉ាង​លឿន​ទៅ​បុក​រ៉ឺម៉ក​ម៉ូតូ​មួយ​គ្រឿងនៅក្បែរ​ភូមិ​គ្រឹះ​របស់​លោកនាយក​រដ្ឋ​មន្ត្រីហ៊ុន សែនក្នុង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​រំលង​អធ្រាត្រ​​ថ្ងៃ​អាទិត្យ​​។ អ្នក​បើក​បរ​ និង​អ្នក​រួមដំណើរ​នៅ​ក្នុង​រថយន្ដ​រ៉ែនរ៉ូវើ​ បាន​រត់​គេច​ខ្លួន​ ដោយ​បន្សល់​ទុក​រថយន្ដ​របស់​ខ្លួន​ផ្ងារ​ជើង​ឡើង​លើនៅ​ទី​នោះ​ រីឯ​អ្នក​ដំណើរ​នៅ​លើ​រ៉ឺម៉ក​ម៉ូតូ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​។ នៅ​ក្នុងករណី​បុក​ហើយរត់​ នៅក្នុង​ខេត្ត​រតនគិរី​ យុវជន​ម្នាក់​ឈ្មោះ បិញ ប៉ែន អាយុ​១៨​ឆ្នាំ​ បាន​ស្លាប់​ ហើយ​ឪពុក​ និង​ប្អូន​ស្រី​របស់​​ជន​រង​គ្រោះ​ បាន​រង​របួស​ធ្ងន់​ នៅ​ពេល​រថ​យន្ដ​​មួយ​គ្រឿង​បាន​បុក​ម៉ូតូ​របស់​ពួក​គេ​ នៅ​លើ​ផ្លូវ​ជាតិ​លេខ​៧៨ក្នុង​ក្រុង​បាន​លុង​។ លោកឈ្មោះ ថោង រិទ្ធិ មន្ត្រី​នគរបាល​ចរាចរក្នុងខេត្ត​រតនគិរី​​ បាន​លើក​ឡើង​ថា “ ​បន្ទាប់​ពី​មានគ្រោះ​ថ្នាក់​​កើត​ឡើង ​អ្នក​បើក​បរ​បាន​ដឹង​ថា គ្រោះ​ថ្នាក់​នោះ ​គឺ​ជា​គ្រោះ​ថ្នាក់​​មួយ​ធ្ងន់​ធ្ងរ​ណាស់​ ហេតុ​ដូច្នេះ​ហើយ​ទើប​រត់​គេច​ខ្លួន​ ដោយ​បន្សល់​ទុករថយន្ដ​របស់​ខ្លួន​នៅ​ទី​នោះ​”។ នៅ​ក្នុង​ករណី​បុក​ហើយ​រត់​មួយ​ផ្សេង​ទៀត​ ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ច័ន្ទ​ដែរ​នោះ​ ជន​រង​គ្រោះ​ឈ្មោះស៊ីងថាវ័នអាយុ​២៧​ឆ្នាំ​ ត្រូវ​រថយន្ដ​មួយ​គ្រឿង​ ដែល​បើក​បរ​ដោយ​លោកវរសេនីយ៍​ឯក​ ណនចាន់ថៃជា​មន្ត្រី​ពន្លត់​អគ្គិភ័យ​ខេត្ត​ ​បុក​នៅ​ក្នុង​ក្រុងបាន​លុង។ បន្ទាប់​ពី​បាន​បុក​ស្ត្រី​រូប​នេះ​ស្លាប់​ហើយ​ មន្ត្រី​នគរបាល​រូប​នេះ​បាន​រត់​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ​។ លោកថោងរិទ្ធិបាន​មាន​ប្រសាសន៍​ថា“ ​វា​ប្រាកដជា​បង្កឡើងដោយការ​បើក​បរ​ធ្វេស​ប្រហែស​។ យើង​មិន​ទាន់​រក​ឃើញ​អ្នក​បើក​បរ​នៅ​ឡើយ​ទេ​”។ លោក អ៊ា ចរិយា អ្នក​គ្រប់​គ្រង​កម្មវិធី​សុវត្ថិភាពចរាចរណ៍​ផ្លូវ​គោក​របស់​អង្គការ​ជន​ពិការ​អន្ដរជាតិ​បែលហ្ស៊ិក​ បាន​មាន​ប្រសា​សន៍​​ថាទិន្នន័យ​នៅក្នុងឆ្នាំ​២០១១​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​បង្ហាញ​ថា ករណី​បុក​ហើយ​រត់​មាន​១៩​ភាគ​រយ​ ក្នុង​របាយ​ការណ៍​​​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំងអស់​ ហើយ​​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ ៍​ដែល​គ្រោះ​ថ្នាក់​ដល់​ជីវិត​មាន​​២៥​ភាគ​រយ​នៅ​ក្នុង​ឆ្នាំ​នោះ​។ លោក​បាន​លើក​ឡើង​ថា ៥៤​ភាគរយ​នៃ​ករណី​បុក​ហើយ​រត់​ គឺ​ពាក់​ព័ន្ធ​នឹង​អ្នក​បើក​បរ​ម៉ូតូ​ ២១ភាគរយ​ជាប់​ពាក់​ព័ន្ធ​នឹង​អ្នក​បើក​រថយន្ដ និង​១៣​ភាគរយ​ជាប់​ពាក់​ព័ន្ធ​នឹង​អ្នក​បើក​បរ​រថយន្ដ​ដឹក​ទំនិញ​។ លោក​ ចរិយា ​បានមាន​ប្រសាសន៍​បន្ដ​ថា ​មាត្រា៨០ ៨១ និង​៨២ នៃ​ច្បាប់​ចរាចរណ៍​ចែង​ថា ជនណាបង្កគ្រោះថ្នាក់​ចរាចរណ៍​បុក​ហើយ​រត់​ត្រូវ​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​យ៉ាង​តិច​បី​ឆ្នាំ​ ប្រសិន​បើ​រក​ឃើញ​កំហុស​ ប៉ុន្ដែ ការ​ផ្ដន្ទា​ទោស​មកលើ​អ្នក​​បើក​បរ​ ដែល​បាន​រត់​គេច​ពី​កន្លែង​កើត​ហេតុ​ កម្រ​កើត​មាន​ណាស់​។ លោក​ ចរិយា​ បានមាន​ប្រសាសន៍​បន្ថែម​ទៀតថា “ ​យើង​ចាំ​បាច់​ត្រូវ​តែ​ឲ្យ​ប្រជាពល​រដ្ឋ​ដឹង​ថាករណី​បុក​ហើយ​រត់​ នឹង​ត្រូវ​ទទួល​រង​ការ​ផ្ដន្ទាទោស​កម្រិត​នេះ​”។ ទិន្នន័យ​សម្រាប់​ឆ្នាំ​២០១២ នៅ​មិន​ទាន់​ចេញ​នៅ​ឡើយ​ទេ​ ប៉ុន្ដែ លោក​ ចរិយា ជឿ​ជាក់​ថា វប្បធម៌​បុក​ហើយ​រត់​ មាន​កាន់​តែ​ច្រើន​ ដោយសារតែ​អ្នក​បើក​បរ​ ដែល​បាន​បង្ក​បទល្មើស​ទាំង​នោះខ្លាច​​គេ​ផ្ដន្ទាទោស​​តាម​ផ្លូវ​ច្បាប់​ និង​ផាក​ពិន័យជា​ទឹក​ប្រាក់​ពី​បទ​បង្ក​​របួស​ស្នាម និង​ធ្វើ​ឲ្យ​បាត់​បង់​អាយុ​ជីវិត​ជន​រង​​គ្រោះ​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍។ លោកចរិយាបាន​មាន​ប្រសាសន៍​ដោយ​សំដៅ​ទៅ​លើ​ករណី ដែល​អ្នក​បើក​បរ​​ត្រូវ​គេ​ព្រួត​វាយ​ឲ្យ​រង​របួស​ធ្ងន់​ដោយ​សារ​តែ​បាន​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដែល​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​ថា “ ​នៅ​ពេល​យើង​សួរ​គេ​ថាហេតុ​អ្វី​បាន​ជា​គេ​រត់​គេច​ខ្លួន​...គេ​ឆ្លើយ​ថាគេ​ភ័យ​ខ្លាច​ ពីព្រោះតែ​ធ្វើ​ឲ្យ​ជនរង​គ្រោះ​ស្លាប់​ និងភ័យ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​​ ហេតុ​ដូច្នេះ​ហើយ​ទើបគេ​ត្រូវ​តែ​រត់​។ លោក​ ថោងរិទ្ធិបាន​មាន​ប្រសាសន៍​ថា   ករណីរត់​ចេញ​ពីកន្លែងកើតហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៍គឺ​ជា​ទម្លាប់​មួយ​ទៅ​ហើយ​ ​។ លោក​បាន​លើក​ឡើង​ថា “ ប្រសិន​បើ​នៅ​តាម​ទី​ជន​បទ​ អ្នក​បង្ក​គ្រោះ​ថ្នាក់​មាន​ឱកាស​រត់​គេច​ខ្លួន​ច្រើន​។ការ​រត់​គេច​ខ្លួន​...

ថ្វី​បើ​មាន​ការ​រិះ​គន់​​ ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ​​តាំង​ចិត្ត​បន្ដបេសកកម្មរហូតចប់​អាណត្តិ​​

លោក សុរិយា ស៊ូបេឌី (Surya Subedi)​ ប្រេសិត​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​​បន្ទុក​សិទ្ធិ​មនុស្ស បាន​លើក​ឡើង​ថា លោក​គ្មាន​​បំណង​លាលែងពីតំណែង​របស់​លោក​ឡើយ ​​ថ្វី​បើ​​ទទួល​រង​ការ​រិះ​គន់​ពី​រដ្ឋាភិបាល​ ហើយ​មន្ត្រី​រដ្ឋាភិបាល​មិន​អើពើ​ចំពោះ​សំណើ​សុំ​ជួប​​របស់​លោក​អំឡុង​បេសកកម្ម​ស្វែង​រក​ការ​ពិត​នៅក្នុង​ប្រទេស​កម្ពុជាក៏ដោយ។ លោក​ សុរិយា ស៊ូបេឌី ក៏​បាន​​មាន​ប្រសា​សន៍​ដែរ​ថា លោក​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្ដរជាតិ​ រួម​មាន​ព្រឹទ្ធសភា​អូស្ត្រាលី និង​សភា​សហភាព​អឺរ៉ុប​ ចំពោះ​ការ​ងារ​របស់​លោក​ ដែលត្រូវមកបំពេញ​បេសក​កម្ម​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​ពីរ​លើក​ក្នុង​មួយ​ឆ្នាំ​ ដើម្បី​វាយ​តម្លៃ​ពីការគោរពសិទ្ធិ​មនុស្ស។ លោក សុរិយា ស៊ូបេឌី បាន​លើក​ឡើង​តាម​អុីម៉េល​នៅ​ក្នុង​សប្ដាហ៍​នេះ​ថា “​ខ្ញុំ​មាន​បំណង​មកបំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ម្ដង​ទៀត​នៅ​ពេល​ណាមួយ​ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៣ ប៉ុន្ដែ កាល​បរិច្ឆេទ​ត្រូវ​តែ​ទទួល​ការ​យល់​ព្រម​ពី​រដ្ឋាភិបាល​ ហើយ​ខ្ញុំ​នឹង​​ប្រាប់​នៅ​ពេល​ជិត​ដល់​”។ លោក សុរិយា ស៊ូបេឌី បាន​ថ្លែង​ថាលោក​​បាន​ស្នើ​សុំ​ការ​ជួប​​ជាមួយ​នឹង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាលមួយ​ចំនួន ​រួម​មាន​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនលោកហោណាំហុងរដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ និង​លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ អំឡុង​ការ​មក​បំពេញ​ទស្សនកិច្ច​របស់​លោក​ ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៥​ ខែ​ធ្នូ។ លោក​ ម៉ារីដូមីនិក ផារិន (Marie-Dominique Parent)តំណាងរងប្រចាំ​ការិយាល័យ​ឧត្ដម​ស្នង​ការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ក្នុង​ប្រទេស​កម្ពុជា​ បាន​លើក​ឡើង​ថាគ្មាន​មន្ត្រី​ជាន់​ខ្ពស់​​ណាមួយ​ បាន​ជួប​ជា​មួយ​លោកសុរិយាស៊ូបេឌីឡើយ​។ លោក​ សុរិយា ស៊ូបេឌី បាន​លើក​ឡើង​តាម​រយៈ​អុីម៉េល​របស់​លោក​ថា “ជាការពិត​ វាមាន​សារៈសំខាន់​ណាស់​សម្រាប់​ខ្ញុំ​ បើ​មាន​ឱកាសបាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​។ប៉ុន្ដែដូចដែល​យើង​បាន​ដឹង​ស្រាប់​ហើយ​ ការពិភាក្សាជាមួយមន្ត្រី​រដ្ឋាភិបាល​សម្រាប់​ខ្ញុំ គឺសំខាន់ណាស់​ ហើយ​មាន​ការងារ​ជាច្រើន ដែល​ខ្ញុំចាំបាច់​ត្រូវ​តែ​ផ្ទេរ​ទៅឲ្យ​អ្នក​ផ្សេង​”។ អ្នក​ជំនាញ​ផ្នែក​ច្បាប់​រូបនេះ បាន​ទទួល​រង​ការ​រិះ​គន់យ៉ាងខ្លាំង​ពីមន្ត្រី​រដ្ឋាភិបាល​នៅ​ក្នុង​​ឆ្នាំ​នេះ​ ដោយសារ​តែ​លោកបាន​ផ្ញើ​របាយ​​ការណ៍​ចំនួន​ពីរ​ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​​អង្គការ​សហប្រជាជាតិ​ ក្នុង​ទី​ក្រុង​ហ្សឺណែវ ​ដែល​ផ្ដោត​ទៅ​លើ​ផល​ប៉ះពាល់របស់​​ដី​សម្ប​ទាន​សេដ្ឋកិច្ច​​ និង​ប្រព័ន្ធ​បោះ​ឆ្នោត​ជាតិ​​ មក​លើ​​សិទ្ធិ​មនុស្ស​។ ដើម្បី​ការ​ពារ​ការ​ការសម្រេច​ចិត្ត​របស់​លោក ដែល​មិន​បាន​ជួប​ជាមួយ​លោកសុរិយា ​ស៊ូបេឌីលោក​ ហ៊ុនសែន ​មាន​ប្រសា​សន៍​ថាលោក​នឹង​មិន​ស្ដាប់​អនុសាសន៍​ពី​ជន​បរទេស​ឡើយ​ នៅ​ពេល​អនុសាសន៍​​នោះ​ និយាយពី​បញ្ហា​ក្នុង​ប្រទេស​កម្ពុជា។ ការ​មិ​ន​ចុះសម្រុងគ្នា​បែ​ប​នេះ​ ចំពោះ​ប្រេសិត​​ពិសេស​ ដែល​តែង​តាំង​ដោយ​អង្គការ​​​សហប្រជាជាតិ​ គឺ​មិន​មែន​ជា​បញ្ហា​ថ្មីនោះទេ​។ លោក ភីធើ ឡឺប្រ៊ិច (Peter Leuprecht) និង​លោកយ៉ាស់ហ្គាយ (Yash Ghai) ដែល​ជា​អ្នក​កាន់​តំណែង​មុន​លោក សុរិយា​ ស៊ូបេឌីសុទ្ធ​តែ​បាន​លា​លែង​ពី​តំណែង​របស់​ខ្លួនបន្ទាប់​​ពី​លោកហ៊ុនសែនបាន​រិះ​គន់​ពួក​គេ​ខ្លាំង។ លោកសុរិយាស៊ូបេឌីដែល​ទើប​តែ​បាន​បញ្ចប់​បេសកកម្ម​លើក​ទី​៨​របស់​ខ្លួន​បាន​មាន​ប្រសាសន៍​ថាលោក​បាន​តាំង​ចិត្ត​បន្ដ​ការ​ងារ​របស់​លោក​ក្នុង​ប្រទេស​កម្ពុជា​។ លោកបាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​គ្មាន​បំណង​លា​លែង​​ពី​តំណែង​របស់​ខ្ញុំ​នៅ​ពេល​ឥឡូវ​នេះ​នោះ​ទេ ពី​ព្រោះ​ខ្ញុំ​ជឿជាក់​ថា ខ្ញុំ​កំពុង​ធ្វើ​ការ​ងារ​ដ៏ល្អ​មួយ​ ហើយ​ខ្ញុំ​ក៏រីករាយ​ចំពោះ​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​ស្ថាប័ន​ផ្សេង​ៗ​ទៀត​នៅក្នុង​ប្រទេសកម្ពុជា​ និង​ពីសហគមន៍​អន្ដរជាតិ​”។...

ទំហំ​ពាណិជ្ជ​កម្ម​កម្ពុជា-​កូរ៉េខាង​ត្បូង​​​បានកើន​ឡើងដល់៥៩៦លាន

លោក​ គី​ ប៊ុង​មូន​ (Ki Bong-moon)​ អ្នក​គ្រប់​គ្រង​ទូទៅ​របស់​អង្គភាព​ពាណិជ្ជ​កម្ម​ និង​វិនិយោគ​នៅ​ឯ​មជ្ឈមណ្ឌល​អាស៊ាន​-កូរ៉េ​ (Asean-Korea)​ ដែល​ជា​ស្ថាន​ប័ន​មួយ​​របស់​រដ្ឋា​ភិ​បាល​​ឲ្យ​ដឹង​តាម​អុីម៉េល​ថា​ ពាណិជ្ជ​កម្ម​រវាង​ប្រទេស​កម្ពុជា​ និង​កូរ៉េ​ខាង​ត្បូង​ក្នុង​រយៈ​ពេល​១០​ខែ​ដំបូង​ឆ្នាំ​២០១២​នេះ​មាន​ទំហំ​ទឹក​ប្រាក់​ចំនួន​៥៩៦​លាន​ដុល្លារ​ បើ​ធៀប​​នឹង​ចំនួន​៤២៨​លាន​ដុល្លារ​នៅ​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១១។ លោក​ គី​ ប៊ុង​មូន​ បាន​បង្ហាញ​ថា​ ការ​កើន​ឡើង​ចំនួន​៣៩,២​ភាគ​រយ​គឺ​ខាង​វិស័យ​កាត់​ដេរ​របស់​ប្រទេស​កម្ពុជា​ ដោយ​ក្រណាត់​រួម​ចំណែក​ច្រើន​ជាង​គេ​បង្អស់​នៃ​ការ​នាំចូល​របស់​កូរ៉េ​ខាង​ត្បូង​មក​កាន់​ប្រទេស​កម្ពុជា​ ហើយ​ផលិត​ផល​សម្លៀក​បំពាក់​គឺ​ជា​ការ​នាំ​ចេញ​លំដាប់​ថ្នាក់​ទី១​របស់​ប្រទេស​កម្ពុជា​ទៅ​កាន់​កូរ៉េ​ខាង​ត្បូង។​ លោក​បាន​ឲ្យ​ដឹង​ដូច្នេះ​ថា​ “ ក្រុម​ហ៊ុន​កាត់​ដេរ​ជា​ច្រើន​របស់​កូរ៉េ​ខាង​​ត្បូង​ កំពុង​បង្កើន​វិនិយោគ​ទុន​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​កម្ពុជា​ ​ដោយសារ​បរិស្ថាន​ពាណិជ្ជកម្ម​​ក្នុង​ប្រទេស​​ចិន​កំពុង​តែមាន​ការ​ប្រែ​ប្រួល​ ដូច​ជា​​តម្លៃ​​កម្លាំ​ងពល​កម្ម​ជា​ដើម​”។ លោក​បាន​បន្ត​ទៀត​ថា​ ការ​នាំ​ចេញ​ច្រើន​លំដាប់​ថ្នាក់​ទី២​របស់​ប្រទេស​កម្ពុជា​ទៅ​កូរ៉េ​ខាង​ត្បូង​គឺ​ជ័រ​កៅ​ស៊ូ​ ហើយ​បន្ទាប់​មក​មាន​ត្រី​ និង​ផលិត​ផល​សមុទ្រ​ជា​ដើម។​ លោក​បាន​បន្ថែម​ទៀត​ថា​ ផលិតកម្ម​កសិកម្ម​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា​ ដូចជា​ ដំឡូងមី​ និង​ដំឡូង​​ជ្វា​ជា​ដើម​ក៏​អាច​មាន​ការ​កើន​ឡើង​ផង​ដែរ​នៅ​ពេល​ខាង​មុខ​ ដោយសារ​កង្វះ​ការ​ផ្គត់​ផ្គង់​​ផលិត​ផល​ទាំង​នេះ​ពី​ប្រទេស​ចិន៕ ប្រែសម្រួល​ដោយ​ ហួង​ កុក​ទៀន

បុគ្គលិក​ខ្មែរ​របស់សាលា​ក្តី​​ខ្មែរក្រហម​ នឹង​ត្រូវកាត់​បន្ថយប្រាក់ខែ

បុគ្គលិក​ខ្មែរ​របស់អង្គ​ជំនុំ​ជម្រះ​វិសា​មញ្ញ​ក្នុង​តុលាការ​កម្ពុជា​បានទទួលដំណឹង​ កាល​ពី​ថ្ងៃ​សុក្រ​ថា ពួក​គេ​នឹង​មិន​ទទួល​បាន​​ប្រាក់​ខែ​ពេញរបស់​ពួក​គេ​ទេ​​​​ ចាប់​ពី​ខែធ្នូនេះ​តទៅ​ដោយ​សារតុលាការ​ឧក្រិដ្ឋ​​កម្ម​សង្គ្រាម​មួយ​នេះ​អស់​​​លុយ។ កាលពី​ថ្ងៃ​សុក្រ លោក ក្រាញ់ តូនី (Tony Kranh) ប្រធាន​រដ្ឋបាល​ស្តី​ទីរបស់​អង្គ​ជំនុំ​ជម្រះ​​វិសា​មញ្ញក្នុង​តុលា​ការ​កម្ពុជា​ ​​ជួប​ប្រជុំ​ ​ជា​មួយ​​បុគ្គលិក​ខ្មែរទាំង​អស់​រួម​ទាំង​ចៅក្រម ​និង​ព្រះ​រាជ​អាជ្ញាផងដែរ​​ ដើម្បី​ជម្រាប​ពួក​គេ​ជា​ផ្លូវ​​ការ​ថា ប្រាក់​ខែ​របស់​ពួកគេ​ក្នុង​ខែ​នេះ​អាច​​នឹង​ត្រូវ​ពន្យា​រពេល​ប្រហែល​ពីរ​សប្តាហ៍​។ អង្គជំនុំជម្រះ​វិសាមញ្ញក្នុង​តុលាការ​កម្ពុជា​​បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា “ លោកតូនី​ក្រាញ់​ បាន​គូស​បញ្ជាក់​​​ថាបុគ្គលិក​ខ្មែរ​ទាំង​អស់​នៅក្នុង​អង្គ​ជំនុំ​ជម្រះ​វិសា​មញ្ញក្នុង​តុលា​ការ​កម្ពុជា​ នឹង​មិន​ទទួល​បាន​ប្រាក់​ខែ​របស់​ពួក​គេ​ទេ​ចាប់​ពី​ខែ​មករាឆ្នាំ​២០១៣ត​ទៅលុះ​ត្រា​​​តែ​យើង​ទទួល​បាន​មូលនិធិថ្មី​ក្នុង​ពេល​ឆាប់​ៗ​នេះ"។ សេចក្តី​ការណ៍​នោះបាន​​បន្ត​ថា"ការ​ពន្យា​​ពេល​ការ​បើក​ប្រាក់​ខែជាថ្មី​​ម្តង​ទៀតនេះ​​​ពិត​ជា​ធ្វើឲ្យ​ប៉ះ​ពាល់​ដល់​ទឹក​ចិត្ត​របស់​បុគ្គលិក​ខ្មែរ​គ្រប់​ៗគ្នា។​ក្នុង​ស្ថានភាព​ដូច្នេះ​សង្ឃឹម​ថា​ប្រទេស​ម្ចាស់​ជំនួយ​សំខាន់ៗ​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញក្នុង​តុលាការ​កម្ពុជានឹង​​ពិនិត្យ​មើល​គម្រោង​ថវិការ​​សម្រាប់​ឆ្នាំ​២០១៣ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាននិង​បន្តផ្តល់​មូលនិធិ​ ដើម្បី​ទ្រទ្រង់​ដំណើរ​ការ​របស់​​តុលាការ​​ និង​ជៀសវាង​កុំឲ្យ​មាន​ការអាក់ខាន​ដល់​​ការ​ជំនុំ​ជម្រះ​ក្តី​ដែល​កំពុង​តែ​ដំណើរ​ការយ៉ាង​រលូន​ក្នុង​ពេល​បច្ចុប្បន្ននេះ​​"។ សាលាក្តី​​​ខ្មែរ​ក្រហម​ជា​តុលា​ការ​ឧក្រិដ្ឋ​សង្គ្រាម​កូន​កាត់​ដែល​ធ្វើ​ការ​រួម​គ្នារវាង​បុគ្គលិក​ជាតិ​ និង​បុគ្គលិក​អន្តរជាតិ​ដែល​តែង​តាំង​ដោយ​អង្គការ​សហ​ប្រ​ជា​ជាតិ​​ តែងតែបាន​ទទួល​ថវិកា​ពី​អង្គការ​សហ​ប្រជាជាតិ​ និង​​មាន​បញ្ហា​ខ្វះ​មូលនិធិ​​ដែល​បុគ្គលិក​ខ្មែរ​ភាគច្រើន​មិន​បាន​​ទទួល​​ប្រាក់​ខែ​ចាប់​ពី​ខែតុលាឆ្នាំ​២០១១រហូត​ដល់​ខែកុម្ភៈឆ្នាំនេះ។ លោកស្រីយូកូមៃ៉ដា(Yoko Maeda) មន្ត្រី​ទំនាក់​ទំនង​សាធារណៈរបស់​អង្គជំនុំ​ជម្រះ​វិសាមញ្ញក្នុង​​តុលាការ​កម្ពុជា​ បានមាន​ប្រសាសន៍​ថាមាន​បុគ្គលិក​ខ្មែរ​ប្រហែល​៣០០នាក់​ កំពុង​ធ្វើការ​នៅក្នុង​សាលាក្តី​ខ្មែរ​ក្រហម​នេះ​។ លោកស្រី​ថ្លែង​បានបន្ត​ថា"ខាង​បុគ្គលិក​ជាតិ ​ទទួល​បានប្រាក់ខែពី​រដ្ឋា​ភិបាល​​កម្ពុជា​​​ ប៉ុន្តែប្រាក់​ខែ​របស់​ពួកគេ​អាស្រ័យ​លើ​ប្រទេស​ផ្តល់​ជំនួយ​។រី​ឯ​​បុគ្គលិក​អន្តរជាតិវិញ​​យើង​ទទួល​បានការ​សន្យាផ្តល់មូលនិធិ​​គ្រប់​គ្រាន់​ និង​ផ្តល់​ថវិការ​​សម្រាប់​គាំទ្រ​ការ​បើក​ប្រាក់​ខែ​​​បុគ្គលិក​អន្តរជាតិ​រហូត​ដល់​ចុងខែកុម្ភៈឆ្នាំ​២០១៣"។ រដ្ឋ​មន្ត្រី​ការ​បរទេស​ចក្រភព​អង់គ្លេសលោកវីលៀមហេគ​(William Hague)បានសម្រេច​ផ្តល់ជំនួយ​ចុង​ក្រោយ​បំផុត​ចំនួន​៩៦២.០០០​​ដុល្លារ​ឲ្យ​សាលាក្តី​ខ្មែរ​ក្រហម​ កាលពីដើម​សប្តាហ៍​នេះ​។ យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​​ដែល​បាន​ប្រកាស​ថាទឹក​ប្រាក់​ចំនួន​៩,៥លាន​ដុល្លារ​​សម្រាប់​ចាយទៅលើ​ប្រាក់​ខែ​បុគ្គលិក​ខ្មែរ​​ គឺ​ជាការ​ចាំ​បាច់​សម្រាប់​ប្រាក់ខែរបស់​បុគ្គលិក​ជាតិនៅក្នុង​សាលា​ក្តី​នេះ​នៅ​ឆ្នាំ​ក្រោយ​។ សេចក្តី​ថ្លែងការណ៍​នោះ​បាន​បន្ថែមថា"មិន​ដូច​ឆ្នាំ​មុនៗទេ​បុគ្គលិក​ជាតិ​មិន​ទទួល​បាន​គម្រោង​ថវិកា​ថ្មី​ពី​បណ្តា​ប្រទេស​ម្ចាស់​ផ្តល់​ជំនួយ​សម្រាប់​ឆ្នាំ​២០១៣ទេ"។ លោកដាវីដសែហ្វឺ (David Scheffer)អ្នក​ជំនាញ​ពិសេសរបស់​អង្គការ​សហប្រជាជាតិ​សម្រាប់​កិច្ច​ការ​សាលាក្តីខ្មែរ​ក្រហម​បាន​ប្រាប់​បុគ្គលិក​តុលាការ​...

ជន​​​ជាតិ​​​វៀត​​​ណាម ប្រាំ​​​ពីរ​​​នាក់​​​​ត្រូវ​​​​​ចាប់​​​ខ្លួន​​​ជា​​​មួយ​​​ឈើ​​​ហុប​កាប់​​​នៅក្នុង​​​តំបន់​​​ដីសម្បទាន

បុរស​​​ជន​​​ជាតិ​​​វៀត​​​ណាម ប្រាំ​​​ពីរ​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ពី​​​បទ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​នៅ​​​ក្នុង​​​​តំបន់​​​ដី​​​សម្បទាន​​​ពីរ​​​កន្លែង​​​​​​​​​ដែល​​​​​​​​រដ្ឋា​ភិ​បាល​​បានផ្តល់ឲ្យ ក្នុង​​​ស្រុក​​​អូរ​​​យ៉ា​ដាវ ​ខេត្ត​​​រតនគិរី ទី​​​ដែល​​​សហ​​​គមន៍​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ចារ៉ាយ​​​កំពុង​តស៊ូ​​​ពុះ​​​ពារ​​​ ដើម្បី​ការ​ពារ​​​​ព្រៃ ​​​និង​​​ដី​​​ដូន​​​តា​​​របស់​​​ពួកគេ។ ជន​​​សង្ស័យ​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន ​នៅ​ពេល​​មន្ត្រី​​​រដ្ឋ​​​បាលព្រៃ​​​ឈើ​​​​​​ស្រុក​​​បរកែវ ​​​បាន​​​​ឃាត់​​​រថ​​​យន្ត​​​ធុន​​​ធំ​​​ពីរ​​​គ្រឿងនៅ​​​ក្នុង​​​ភូមិឡុំ ឃុំ​​​ប៉ក់ញ៉ៃ ខេត្ត​​​រតន​​​គិរី កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ ​និង​​​​បាន​​​រក​​​ឃើញ​​​​​​ឈើ​​​ហុប​​​ចំនួន​​​៥៨​​កំណាត់ ​ ដែល​​​​ក្នុង​​​មួយ​​​កំណាត់​​​​​​ៗ​​​មាន​​​​​​ប្រ​​​វែង​​​ប្រា​​​ំមូួយ​​​ម៉ែត្រ។ លោក ឡេង យុក នាយខណ្ឌ​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ស្រុកបរកែវ បានមាន​​​​​​ប្រ​​​សាសន៍​​​កាល​​​ពី​​​ថ្ងៃសុក្រ​​​ថា រណារ​​​យន្ត​​​ពីរ​​​គ្រឿង​​​ក៏​​​ត្រូវ​​​បាន​​​រក​​​​ឃើញ​​​នៅ​​​ក្នុង​​​រថ​​​យន្ត​​​នោះ​​​ដែរ។ លោក​​​បានមាន​​​ប្រ​​​សាសន៍​​​ថា “ យើង​​​បាន​​​ចាប់​​​​ខ្លួន​​​ពួកគេ​​​។ ពួកគេ​​​ធ្វើ​​​ការ​​​ឲ្យ​​​ក្រុម​​​​​​ហ៊ុន​​​វៀត​​​ណាម មួយ​​​ទៀត​​​​​មាន​​​មូលដ្ឋាន​​​នៅ​​​ក្នុង​​​ប្រទេស​​​​វៀត​​​ណាម ដែល​​​ទិញ​​​ឈើ​ហុប​​​​ទាំង​​​នេះ​​​ពី​​​​​​ក្រុម​​​ហ៊ុន​​​ ដែល​​​កំពុង​​រានដីនេះ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ដីសម្បទាន”។ លោក​​​ ឡេង យុក បាន​​​មាន​​​ប្រសាសន៍​​​ថា ​ជនល្មើសទាំង​​​ប្រាំ​​​ពីរ​​​នាក់​​​នេះ​​​ត្រូវបាន​​​ចោទ​​​ប្រ​​​កាន់បី​​​ករណី ទី១ កាប់​​​ឈើដោយ​​​គ្មាន​​​ការ​​​អនុញ្ញាត​​​ ទី២ ប្រើ​​​ប្រាស់​​​​​​សម្ភារ​សម្រាប់កាប់​ឈើដោយ​​​គ្មានការ​​​អនុញ្ញាត​​​ និង​​​ទី៣ ​ដកហូត​ផលព្រៃឈើ​​​ព្រៃ​​​​​ដោយ​​​គ្មាន​​​ការ​​​អនុញ្ញាត។ លោក​​​​​បានបញ្ជាក់ថា “ យើង​​​កំពុង​​ឃុំ​​​ខ្លួន​​​ពួកគេ​​​ ដើម្បី​​​សាក​​​សួរ​​​បន្ថែម​​​ទៀត​​​ មុន​​​ពេល​​​យើង​​​បញ្ជូន​​​ពួកគេ​​​ទៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​"។​​​លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា លោក​​​សង្ឃឹម​​​ថា មជនល្មើស​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​នឹង​​​បង្ហាញ​​​មុខ​​​ក្នុង​​​តុលាការ​​​នៅ​​​រសៀល​​​ថ្ងៃ​​​សៅរ៍។ ការ​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​នេះ​​​​​កើត​​​មាន​​​មួយ​​​ថ្ងៃ​​​បន្ទាប់​​ពីអង្គ​​​ការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក និង​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ចារ៉ាយ​​​រស់​​​នៅ​​​ក្នុង​​​ភូមិឡុំ ​​​បាន​​​ចេញ​​​សេច​​​ក្តី​​​ថ្លែង​​​ការណ៍​​​​​មួយ​​​​ដោយអំពាវ​​​នាវ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​វៀត​​​ណាមពីរ​​ គឺ​​​ក្រុមហ៊ុន​ដាយ​ដុងយឿន (Day Dong Yoeun)និងក្រុម​​​ហ៊ុន​​​៧២ ដែល​​​ទទួល​​​បាន​​​​​​ដី​​​សម្បទាន​​​ពី​​​រដ្ឋាភិបាល​​​ទំហំ១០.០០០​​​ហិកតា​​​ក្នុង​​​ឃុំ​​​ប៉ក់ញ៉ៃឲ្យបញ្ឈប់សកម្មភាព​​កាប់​​​​​​បំផ្លាញ​​​ព្រៃ​​​ឈើរបស់​​​ពួកគាត់​​​ និង​​​ឈប់ដឹក​​​ជញ្ជូន​​​ឈើ​​​ទាំង​​​នោះ​​​ទៅ​​​​​​កាន់​​​ប្រទេស​​​វៀត​​​ណាម។ ប្រជា​​​ពល​​​រដ្ឋ​​​ជាង​​​៧០​​​គ្រួសារ​​​ក្នុង​​​ភូមិ​​​ឡុំ កំពុង​​​ខិតខំ​​​តស៊ូដើម្បី​​​ទទួល​​​​​​​​បាន​​​​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដី​​​រួម​​​ពី​​​រដ្ឋាភិបាល ដើម្បី​​​ការពារ​​​ដី​​​របស់​​​ពួកគាត់​​​ក្នុង​​​ឃុំ​​​ប៉ក់ញ៉ៃឲ្យរួចផុតពីការ​ដណ្តើមកាន់កាប់​​​ដោយក្រុម​​​ហ៊ុន​​​ទាំង​​​ពីរ​​​នេះ។ លោក ឆាយ ធី មន្ត្រី​​​សម្រប​​​សម្រួល​​​របស់​​​អង្គ​​​ការ​​​អាដហុក​​​ ប្រចាំ​​ខេត្ត​​​រតនគិរី ​​​បាន​​​មាន​​​ប្រ​​​សាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថាជនល្មើសទាំងប្រាំ​​​ពីរ​​​នាក់​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ក្នុងតំបន់​​​ដី​​​សម្បទាន​​​របស់​​​ក្រុម​​​ហ៊ុន៧២។​​​យោង​​​តាម​​​ប្រជាពល​​​រដ្ឋ​​​ភូមិ​​​ឡុំ ​​​ដែល​​​ដឹង​​​ពី​​​ស្ថាន​​​​​​ការណ៍​​​នេះ​​​ច្បាស់បាន​​​ឲ្យ​​​ដឹង​​​ថា បុរស​​​ដែល​​​ត្រូវ​​​ឃាត់​​​ខ្លួន​​​ទាំង​​​នេះ ជាអ្នកធ្វើ​​​ការ​​​ឲ្យ​​​​​​ក្រុម​​​ហ៊ុន​​​មួយ​​​ ដែល​​​ទិញ​​​ឈើហុបពីតំបន់​​​ដីសម្បទាន​​​នេះ​​​ រួច​​​ដឹកជញ្ជូន​​​​​​ទៅ​​​កាន់​​​ប្រទេស​​​វៀត​​​ណាម។ លោក​​​​​​មាន​​​ប្រ​​​សាសន៍​​ថា ករណី​​​នេះ​​​ត្រូវ​​​ទុកឲ្យតុលា​​​ការ​​​ និងមិន​​​​​​ត្រូវ​​​ធូររលុងដោយសារហេតុផលដើម្បី​​​រក្សា​​​ទំនាក់​​​ទំនង​​​ល្អ​​​រវាង​​​ប្រទេស​​​វៀត​​​ណាម និង​​​ប្រទេស​​​កម្ពុជាឡើយ។លោក​​​បន្ត​​​ថា "នេះ​​​ជា​​​បទ​​​ល្មើស មិន​​​មែន​​​ជារឿងផ្នែក​​​ការទូត​​​ឡើយ"។ ចំណែក​​​ឯលោក ឡេង យុក ​​​បាន​​​បដិសេធ​​​មិន​​​បកស្រាយបំភ្លឺ​​​ អំពី​​​តួ​​​នាទី​​​របស់​​​ក្រុម​​​ហ៊ុន ដាយ ដុង យឿន និង​​​ក្រុម​​​ហ៊ុន៧២ ឡើយដែលបាន​​​កាប់​បំផ្លាញ និង​​​ដឹក​​​ជញ្ជូន​​​ឈើ​​​ហុបចេញពី​​​តំបន់​​​ដី​​​សម្បទាន​​​របស់ខ្លួន​​​ក្នុង​​​ស្រុកអូរយ៉ាដាវ ទៅ​​​កាន់​​​ប្រទេស​​​វៀត​​​ណាម។ ច្បាប់​​​រដ្ឋ​​​បាល​​​ព្រៃ​​​ឈើរបស់​​​កម្ពុជា ​​​អនុ​​​ម័ត​​​កាល​​​ពី​​​ឆ្នាំ២០០២ ហាម​​​ឃាត់​​​សកម្មភាព​​​កាប់​​​ឈើ​​​ប្រណីត។​​​តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា តំបន់​​​ដី​​​សម្បទាន​​​សង្គម​​​កិច្ច​​​តែង​​​តែ​​​ទទួលរង​​​ការ​​​រិះ​​​គន់​​​ពី​​​សំណាក់​​​បណ្តា​​​អង្គ​​​ការ​​​​​​ការ​​​ពារ​​​​​​បរិស្ថានថា ​​ការកាប់ឈើដើម្បី​យកដីសម្បទានសេដ្ឋកិច្ចគ្រាន់តែជាខែលដើម្បីបិទ​បាំង​សកម្មភាព​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់៕ ប្រែ​​​សម្រួល​​​ដោយ តែម សុខុម​​​​​​​​​​​​