ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ទូទាំង​ប្រទេស​ទទួល​បាន​ថវិកា​ចំនួន​៦០​លាន​ដុល្លារ​ពី​គម្រោង​ថវិកា​​ជាតិ

​​​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​​នៅ​ទូទាំង​ប្រទេស​កម្ពុជានឹង​ទទួល​បាន​មូលនិធិ​​សរុប​ចំនួន​៦០​លាន​ដុល្លារ​ពី​គម្រោង​ថវិកាជាតិ​ គឺ​កើន​ឡើង​២០​ភាគរយ​ បើ​ធៀប​នឹង​ថវិកា​កាល​ពី​ឆ្នាំ​មុន។ ដោយ​មាន​អំណាច​អនុវត្ត​ផែន​ការ​​នៅ​​តាម​មូល​ដ្ឋាន​លើ​​វិស័យ​មួយ​ចំនួន​ដូច​ជា វិស័យ​សុខា​ភិបាល អនាម័យ​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ អាជ្ញារ​ធរ​ថ្នាក់​ឃុំ-សង្កាត់​ទទួលបាន​ប្រាក់​មួ​យចំណែក​ពី​គម្រោង​ថវិកា​ជាតិដែល​នឹង​មាន​ចំនួន​៣,១​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​ក្រោយ​នេះ ទោះបី​មាន​គោល​នយោ​បាយ​ជា​ផ្លូវ​ការ​ឲ្យ​ធ្វើ​វិមជ្ឈ​ការ​អំណាច​ឲ្យ​ថ្នាក់​ខេត្ត​ទ​ទួល​ខុស​ត្រូវ​លើ​វិស័យ​ទាំង​នោះ​ក៏​ដោយ។ នៅ​ឯ​សន្និសីទ​ប្រចាំ​ឆ្នាំរបស់​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​​ទូទាំង​ប្រទេស​កាល​ពី​ម្សិល​មិញ លោក សក់ សេដ្ឋា រដ្ឋ​លេខាធិការ​ក្រសួង​មហា​​ផ្ទៃ​បាន​មាន​ប្រសាសន៍​ថា ​ឃុំ-សង្កាត់​ទាំង​​១.៦៣៣​នៅ​ទូទាំង​ប្រទេស​នឹង​ទទួល​បាន​មូល​និធិ​​ចំនួន​១០​លាន​ដុល្លារ​បន្ថែម​លើ​ថវិកា​ដែល​បាន​បែង​ចែក​ឲ្យ​ពួកគេ​សម្រាប់​​ឆ្នាំ​២០១៣។ លោក​​មានប្រសាសាន៍ថា “ ឆ្នាំ​ក្រោយ​ ថវិកា​នឹង​កើន​ឡើង​ដល់​៦០​លាន​ដុល្លារ”។ លោក សក់​ សេដ្ឋា បាន​មាន​ប្រសាសន៍​ថា ទោះបី​ជា​​​​ចំនួន​មូល​និធិ​​​សម្រាប់​អាជ្ញាធរ​​ឃុំ-សង្កាត់មាន​ការ​កើន​ឡើងជា​សាច់​ប្រាក់​ដុល្លារ​​ក៏​ដោយ​​​ ក៏​ចំណែក​​​ថវិកា​ពិត​ប្រាកដ​របស់​ពួកគេ​ មា​ការ​​ធ្លាក់​ចុះ​ដែរ។ ក្នុង​ឆ្នាំ​២០១០​​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ទទួល​បាន​ថវិកា​២,៥​ភាគរយ​ពី​ថវិកា​ជាតិ​ ចំណែក​ឆ្នាំ​ក្រោយ​ទទួល​បាន​ត្រឹម​តែ២​ភាគ​រយ​ប៉ុណ្ណោះ។​ លោក សុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស​ សម រង្ស៊ី បាន​មានប្រសាសន៍ថា ដោយ​សារ​តែ​ចំនួន​ទឹក​ប្រាក់​សម្រាប់​ឃុំ​-សង្កាត់​មាន​​ការ​កើន​ឡើង​ ហានិភ័យ​នៃ​អំពើរ​ពុក​រលួយក៏​នឹងមាន​ការ​កើន​ឡើង​ដែរ។​ លោក សុន ឆ័យ មានប្រសាសន៍​បន្ដ​​ថា  “ រដ្ឋា​ភិបាល​គួរតែ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ផ្តល់​ថវិកា​ឲ្យ​ឃុំ​-​សង្កាត់​ឲ្យ​បាន​ច្រើន​ជាង​នេះ​ ដើម្បី​ផ្ដល់​អំណាច​ឯករាជ្យ​ថែម​ទៀត​ឲ្យពួក​គេ​ធ្វើ​ការ​សម្រេច​ មិន​គួរ​គ្រប់​គ្រងរាល់​សេចក្ដី​សម្រេច​របស់​ពួកគេ​នោះ​ទេ ហើយ​បន្ទាប់​មក​ទៀត​គួរតែ​អនុញ្ញាត​ឲ្យ​ពួកគេ​រក​ប្រាក់ដោយ​ខ្លួន​ឯង​ ​ដែល​ពួកគេ​អាចប្រើ​ប្រាស់​សម្រាប់​អភិវឌ្ឍខ្លួន ដើម្បី​ឲ្យ​ពួកគេ​អាច​មាន​ឯករាជ្យ​ថែម​ទៀត​​​”។ លោក​បាន​បន្ថែម​ថា “ ប្រសិន​បើ​ពួកគេ​បន្ដ​ពឹង​ផ្អែក​លើ​រដ្ឋាភិបាល ដើម្បី​​ថវិកា​នេះ ពួកគេ​មិន​អាច​ជួយ​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​សម​ស្រប​​ទេ ហើយ​ពួកគេ​នឹង​បម្រើ​តែ​គោល​នយោបាយបក្ស​តែ​ប៉ុណ្ណោះ”៕ ​ប្រែ​សម្រួល​ដោយ ហម សុផាណ្ណា​​​​​​​​​​​​​​​​​​​​

រដ្ឋ​មន្ត្រី​ក្រសួង​ទូរគមនាគមន៍​លើកឡើង​ថា ហាង​អុីន​ធើណិតនឹង​មិន​ត្រូវ​បានបង្ខំ​ឲ្យ​​បិទទ្វារ​​នោះ​ទេ

រយៈ​ពេល​ជាង​មួយ​ខែ បន្ទាប់​ពី​មាន​​បញ្ជា​ឲ្យ​បិទហាង​អុីន​ធើណិតដែល​មាន​ទី​តាំង​​នៅ​ចម្ងាយ​​៥០០​ម៉ែត្រ​ពី​សាលា​​រៀន​នោះ លោកសូ​រ ឃុន ​រដ្ឋ​មន្ត្រី​ក្រសួង​ទូរគមនាគមន៍​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា គ្មាន​ហាង​​អុីន​ធើណិត​ណាមួយ​នឹង​ត្រូវ​បង្ខំឲ្យ​បិទ​ទ្វារ​នោះ​ទេ។ លោក សូរ ឃុន បាន​មានប្រសាសន៍​អំឡុង​សន្និ​សីទសារព័ត៌មាន​នៅ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ថា “ យើង​គ្មាន​គម្រោង​បិទ​ហាង​អុីន​ធើណិត​ណា​មួយ​​ទេ។​ យើង​ជំរុញ​ឲ្យ​បើក​បន្ថែម​ទៀត”។ លោករដ្ឋ​មន្ត្រី​​មាន​ប្រសាសន៍ថា “ ចំពោះ​ហាង​អុីន​ធើណិត​ដែល​ផ្សព្វ​ផ្សាយ​ និង​ចែក​ចាយ​រូប​ភាព​អាស​អាភាស​ ដែលសិស្ស​អាច​បើក​មើល​បាន​...យើង​នឹង​ព្រមាន​ពួកគេ​ ប៉ុន្ដែ​មិន​បិទ​នោះ​ទេ”។រូប​ភាព​ទាំង​នោះ​​ជួន​កាល​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ ការ​ចាប់ជំរិត និង​អាកប្ប​កិរិយា​មិន​សម​រម្យ​។​ប្រសិន​បើ​យើង​ព្រមាន​ពួកគេ​​ហើយ​ ពួកគេ​នៅ​តែ​មិន​ស្ដាប់​ទៀត ​​អាជ្ញាធរ​មាន​សិទ្ធិ​សម្រេច​ថា នឹង​ត្រូវ​ធ្វើ​យ៉ាង​ណា។​ បទ​បញ្ជា​របស់​រដ្ឋាភិបា​ល​ចុះ​ថ្ងៃទី​១២ ខែ​ធ្នូ ហាម​មិន​ឲ្យ​សិស្ស​និង​ប្រជាពល​រដ្ឋ​ទូទៅ​ដែល​មាន​អាយុ​ក្រោម​១៨​ឆ្នាំ​ចូល​ក្នុង​ហាង​ប្រើ​អុីន​ធើ​ណិត ដោយ​សារតែ​ពួក​គេអាច​ប្រឈម​នឹង​ហានិភ័យ​ដែល​បណ្ដាល​មកពីគេ​ហទំព័រ​អាសអាភាស​ និង​អំពើ​​ភេរវកម្ម​។​ វិធាន​ការ​របស់​ក្រសួង​នេះ​បាន​ធ្វើ​ឲ្យ​ម្ចាស់​ហាង​អុីន​ធើណិត​​មាន​ប្រតិ​កម្ម​យ៉ាង​ខ្លាំង ​និង​បាន​ធ្វើ​យុទ្ធ​នាការ​​មួយ​ឈ្មោះ“ជួយ​សង្គ្រោះ​​ហាង​​អុីន​ធើណិត​” ដោយ​ប្រើ​គេ​ហទំព័រ​សំឡេង​ទី ក្រុង​សម្រាប់​សាធារណ​ជន​។ លោក សូរ ឃុន បាន​មាន​ប្រសាសន៍​ថា “ មន្ត្រី​មកពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គមនាគមន៍​បាន​ជួបជាមួយ​ម្ចាស់​ហាង​អុីន​ធើណិតប្រហែល​១០នាក់ កាល​ពី​ថ្ងៃ​ពុធ​”។ លោកបាន​មាន​ប្រសាសន៍​ថា“ យើង​បាន​ពន្យល់​ពួកគេ​ថា យើង​គ្មាន​ផែន​ការ​បិទ​ហាង​ពួកគេ​ទេ ពីព្រោះ​ហាង​ពួកគេ​បាន​ជួយ​ឲ្យ​មាន​កំណើន​សេដ្ឋ​កិច្ច​ក្នុង​ប្រទេស”។ ប៉ុន្ដែ​លោក សូរ​ ឃុន...

អ្នក​ការ​ទូតសហភាព​អឺរ៉ុប​គាំ​ទ្រ​ ដល់​បុគ្គលិក​អង្គការ ​អាដហុក​ ដែល​ត្រូវ​តុលាការចោទ​ប្រកាន់​

មន្ត្រី​ការ​ទូត​មក​ពី​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​ និង​តំណាង​គណៈ​ប្រតិភូ​សហភាព​អឺរ៉ុប​​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ជួប​ប្រជុំ​គ្នា​ជាមួយ​បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក នៅក​្នុងរាជ​ធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ពុធ ដើម្បី​ពិភាក្សា​ពីបទ​ល្មើស​ដែល​​តុលាការចោទ​ប្រកាន់​មក​លើ​លោក ចាន់ សុវេ៉ត អ្នក​ស៊ើប​អង្កេត​បញ្ហា​រំលោភសិទ្ធិមនុស្សរបស់​អង្គការ​​នេះ។ ដើម្បីសម្តែងការ​គាំ​ទ្រចំពោះលោក ចាន់ សុវ៉េត មន្ត្រី​ស្ថាន​ទូត​របស់ប្រទេស​ដាណឺម៉ាក បារាំង​ ស៊ុយអ៊ែត និងប្រទេស​អង់គ្លេស​ បាន​ថត​រូប​កៀក​ស្មា​គ្នា​ជាមួយ​បុគ្គលិក​អង្គការ​អាដហុក​ជាន់​ខ្ពស់​រួម​ទាំង​លោក សុវ៉េត ផង​ដែរ​ រួចហើយបាន​ចែក​ចាយ​ជាសាធារណៈ អំពីកិច្ច​ប្រជុំ​នោះ​។ នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​ណ៍​មួយ​ ដែល​មាន​ភ្ជាប់រូប​ថត​លោក ចាន់ សុវ៉េត មិន​បាន​បញ្ជាក់ឲ្យបានច្បាស់លាស់​ អំពី​​លទ្ធផល​នៃ​ការ​ពិភាក្សារបស់អ្នកការទូត​ជាមួយ​អង្គការ​អាដហុក​ ដែល​ទទួល​បាន​មូលនិធិ​ចំនួន​២,៦​លាន​ដុល្លារ​ពី​សហភាព​អឺរ៉ុប​សម្រាប់​គម្រោង​​ការ​ពារ​សិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​ ចាប់​តាំង​ពី​ឆ្នាំ​២០០៥​មក​។ សេចក្ដី​ថ្លែង​ការណ៍​នោះ​​លើក​ឡើង​ថា  “ ​នៅ​ក្នុង​ឱកាសនេះ អ្នក​ការទូត បាន​ជួប​ប្រជុំ​​ជាមួយ​បុគ្គលិក​អង្គការ​អាដហុក​ រួម​ទាំង​លោក ចាន់...

មេធាវីតំណាង​ជន​រងគ្រោះ​ ​ប្តឹងជំទាស់​​ចំពោះការ​លើក​លែង​បទ​ចោទ​ប្រកាន់​លោក​ ឈូក បណ្ឌិត

មេធាវីតំណាងកម្ម​ការិ​នីកាត់​ដេរ​ចំនួន​បីនាក់​ដែលទទួលរង​គ្រោះដោយ​អំពើ​បាញ់​ប្រហារ​ អំឡុង​ការ​តវ៉ា​ដ៏ហឹង្សា​នៅខាងក្រៅ​រោងចក្រ​ផលិតស្បែកជើង​ ក្នុង​ក្រុង​បាវិត​ កាលពី​ដើមខែនេះ​ បាន​​ដាក់ពាក្យ​បណ្តឹង​ទៅសាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​ ដើម្បីប្តឹង​ជំទាស់​សេចក្តី​សម្រេច​ដែល​បាន​លើក​លែង​រាល់​ការ​ចោទ​ប្រ​កាន់​ទាំង​អស់ប្រឆាំង​នឹង​អតីត​អភិបាល​ក្រុង​បាវិត។ មន្ត្រី​តុលាការ​បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​អង្គារ​ថា ការ​ចោទ​ប្រកាន់ លោក​ ឈូក បណ្ឌិតអតីត​អភិបាល​ក្រុង​បាវិតពីបទ​បាញ់​ប្រហារ​នឹង​ត្រូវ​បាន​លើក​លែង​ថ្វី​បើ​លោក​ ស​ ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ បាន​កំណត់​ថា លោក​ជា​ជន​សង្ស័យ​ដ៏​សំខាន់​មួយរូបនៅ​ក្នុង​ករណី​នេះ បន្ទាប់​ពី​ការ​បាញ់​ប្រហារ​លើ​កម្មការិនី​ចំនួនបីនាក់​ក្តី។ លោក ជិន លីដា មេ​ធាវី​តំណាង​ជន​រង​គ្រោះ​ទាំង​បីនាក់ ​មាន​ប្រសាសន៍​ថា “ ​យើ​ង​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​រួច​ហើយ ដើម្បី​ប្តឹងទាស់​នឹង​ការ​សម្រេចលើក​លែង​​ការចោទ​ប្រកាន់​លោក​ ឈូក បណ្ឌិត​”។ លោក ទេព​ ផល្លា ក្រឡា​បញ្ជី​របស់​ចៅ​ក្រម​សើុប​សួរ​ បាន​បញ្ជាក់​ថា លោក​បាន​ទទួល​ពាក្យ​​បណ្តឹង​នេះ​ហើយ កាល​ពី​ម្សិល​មិញ។ ឥឡូវ​នេះ​ ជន​សង្ស័យ​តែម្នាក់គត់នៅ​ក្នុង​ករណី​នេះ...

ក្រុម​ហ៊ុន​ រ៉ូយ៉ាល់​ គ្រុប​ មាន​គម្រោង​នំាចូល​រថយន្ត​ BMW​មក​លក់​នៅ​ក្នុង​ប្រទេស​កម្ពុជា

ក្រុម​ហ៊ុន​ រ៉ូយ៉ាល់​ គ្រុប​ (Royal Group)​ ដែល​ជា​ក្រុម​ហ៊ុន​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នឹង​ក្លាយ​ជា​ក្រុម​ហ៊ុន​ដំបូង​គេ​មួយ​ ដែល​ទទួល​បាន​សិទ្ធ​ិនាំ​ចូល​ និង​លក់​ចែក​ចាយ​រថយន្ត​ទំនើប​ម៉ាក​ ប៊ីអឹម​ដាល់ប៊ល​យូ​ (BMW)​​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ក្រុម​ហ៊ុន​បាន​ចាប់​ផ្តើម​សាង​សង់​ទីកន្លែង​តាំង​រថយន្ត​ និង​មជ្ឈមណ្ឌល​ផ្តល់​សេវាកម្ម​នៅ​ក្នុង​រាជធា​នី​ភ្នំ​ពេញ​ហើយ។ យោង​តាម​លោក​ ភីធើ​ ប្រុងហ្គ័រ​ (Peter Brongers)​ នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​នាំ​ចូល​រថយន្ត​ ព្រីមៀម​ អូតូ​ អុីម​ផត​ ខូអិលធីឌី​ (Premium Auto Import Co. Ltd.)​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​ Premium Auto Import​ ដែល​ជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុម​ហ៊ុន​ Royal Group​ មាន​គោល​បំណង​នាំ​ចូល​រថយន្ត​ម៉ាក​BMW​ប្រមាណ​ជា​២០០​គ្រឿង​ក្នុង​មួយ​ឆ្នាំ​ ដែល​នឹង​ចាប់​ផ្តើម​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៣​...

ជន​សង្ស័យ​សម្លាប់​ក្មេង​ស្រី​បី​​​​នាក់​ ទី​បំផុត​​ត្រូវ​បាន​សាលាដំបូង​រាជ​ធានីភ្នំពេញ​កាត់​ក្តី​កំបាំង​មុខ

រយៈពេល​ជិត​បួន​ឆ្នាំ​បន្ទាប់​ពី​បុរស​ពីរ​នាក់​​បាន​គាស់​​​ផ្ទះ​មួយ​​ក្នុង​ខណ្ឌ​ទួលគោក រាជ​ធានីភ្នំពេញ កាលពី​ខែ​ឧសភា​ឆ្នាំ២០០៩ ហើយ​បាន​ធ្វើ​ទារុណ​កម្ម​​និង​​សម្លាប់​ក្មេង​ស្រី​វ័យ​ជំទង់​ពីរ​នាក់​និង​បង​ប្អូន​ជីដូន​មួយ​ម្នាក់​អាយុ​៤​ឆ្នាំ​របស់​ពួកគេ​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ​នោះ ពេល​នេះសាលា​ដំបូងរាជ​ធានី​ភ្នំពេញ​​​បាន​​កាត់​ទោស​ជន​សង្ស័យ​ម្នាក់​​​ ដោយ​កំបាំង​មុខ​ពី​បទ​ឃាតកម្ម​ខាង​លើ​នេះ​។ ជន​សង្ស័យ​ឈ្មោះ នាង ប៊ុនធឿន ដែល​ពេល​នេះ​កំពុង​រត់​គេច​ខ្លួន​នៅ​ឡើយ​ គឺ​ជា​អតីត​មន្ត្រី​ម្នាក់​នៅ​ក្រសួង​ទំនាក់​ទំនង​ជា​មួយ​​សភា ​ព្រឹទ្ធ​សភា ​និង​អធិការ​កិច្ច។ អ្នក​ស្រី អឹុម សុវណ្ណ​ផល្លា ម្តាយ​របស់​ក្មេងស្រី​វ័យ​ជំទង់​ទាំង​ពីរ​ដែល​ត្រូវ​ឃាតករ​សម្លាប់ និង​ត្រូវ​ជា​ម្តាយ​ធំ​របស់​ក្មេង​ប្រុស​រង​គ្រោះ​​អាយុ​​៤​ឆ្នាំ បា​ន​និយាយ​ក្នុង​តុលាការ​​កាល​ពី​ម្សិល​មិញ​​ថា ទោះ​បី​ជាឈ្មោះ ប៊ុនធឿន ​បិទ​មុ​ខ​ពេល​ធ្វើ​សកម្ម​ភាព​សម្លាប់​មនុស្ស​​ក្តី ក៏​អ្នក​ស្រី​នៅ​តែ​អាច​ចំណាំ​ជន​នេះ​បាន​ ពីព្រោះ​ជន​នេះ​គឺជា​មិត្តភក្តិ​​របស់​គ្រួសារ​នេះ​​ជា​យូរ​មក​ហើយ និង​ធ្លាប់​បរិភោគ​អាហារ​ពេលព្រឹក​​នៅ​ហាង​របស់​អ្នក​ស្រី​រាល់​ព្រឹក។ ស្វាមី​របស់​អ្នក​ស្រី សុវណ្ណ​ផល្លា គឺ​លោកទេព ដារ៉ុង ដែល​​ជា​​ប្រធាន​រាជ​បណ្ឌិត្យ​សភា​វិជ្ជាជីវៈ​តុលាការ​នៅពេល​មាន​ករណី​សម្លាប់​កូន​ស្រី​និង​ក្មួយ​ប្រុស​របស់​លោក មិន​បាន​បង្ហាញ​វត្ត​មាន​ក្នុង​តុលាការ​ទេ​កាល​ពី​ម្សិល​មិញ។ អ្នក​ស្រី សុវណ្ណ​ផល្លា បាននិយាយ​​ថា “ នាងប៊ុនធឿន ​និង​ប្រពន្ធ​របស់​គេ​គឺ​ជា​មិត្ត​ល្អ​របស់​ខ្ញុំ​តាំង​ពី​ឆ្នាំ១៩៩០​​ម្លេ៉ះ​ ខ្ញុំ​មិន​ដឹង​ថា មូល​ហេតុ​​អ្វី​បាន​ជា​ពួកគេ​ហ៊ានសម្លាប់​កូន​ស្រីរបស់​ខ្ញុំ និង​ក្មួយ​ប្រុស​របស់​ខ្ញុំ​​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ​​បែប​នេះ​ទេ ព្រោះ​​ពួកគេ​​ទើប​តែ​មាន​អាយុ​​​៤​ឆ្នាំ​ និង​​១៧​ឆ្នាំ​ប៉ុណ្ណោះ”។ អ្នក​ស្រី​បន្ត​ថា “ នាង ប៊ុនធឿន...

ធនាគារ​ជាតិនៃ​​កម្ពុជា​សាងសង់​អគារ​ការិយាល័យថ្មីដ៏​ស្កឹម​ស្កៃ​ តែ​មិនផ្លាស់ទីតាំង​ចាស់ឡើយ​

ធនាគារ​ជាតិនៃ​​កម្ពុជា​​កំពុង​តែ​សាងសង់​អគារ​ការិយាល័យ​ថ្មី​ដ៏​ធំ​ទូលាយ​មួយ​​នៅ​ខណ្ឌ​សែនសុខ ក្នុង​រាជ​ធានី​ភ្នំពេញ​ ប៉ុន្តែ មន្ត្រី​របស់​ធនាគារ​ជាតិ​​​​ កាល​ពី​ម្សិល​មិញ​បាន​លើក​ឡើង​ថា ខ្លួន​គ្មាន​ផែនការ​ផ្លាស់​ទី​ស្នាក់​​​ការ​កណ្តាល​ដ៏ស្កឹមស្កៃនាពេល​​​សព្វថ្ងៃនេះ​​​ទេ​​ដែល​​មានទីតាំង​ស្ថិត​នៅ​តាម​​​​​​មហា​​​វិថីព្រះ​​​នរោត្តម​ ។ លោកស្រី ងួន សុខា អគ្គ​នាយិកា​ធនា​គារ​ជាតិ​នៃកម្ពុជា​បាន​មាន​ប្រសាសន៍ថា “ទី​ស្នាក់​ការ​កណ្តាល​របស់​ធនាគារ​ជាតិនៃ​កម្ពុជា​​ នៅ​តែស្ថិត​នៅ​​តាម​​​​​មហាវិថី​ព្រះនរោត្តម​ដដែល គឺគ្មាន​ការ​ផ្លាស់​ទី​កន្លែងឡើយ”។ លោកស្រី ងួន សុខា ​​​​មាន​ប្រសាសន៍​​​ថា ការសាង​សង់អគារ​ថ្មី​នៅ​ក្នុង​ខណ្ឌ​សែន​​​សុខ​​​​ដោយ​សារ​តែ​ចំនួន​បុគ្គលិក​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​កាន់តែកើន​ឡើងៗ។ លោកស្រី​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “វា​គឺជា​អគារ​បន្ថែម​មួយ​ទៀត​ ដើម្បី​ធ្វើឲ្យ​ប្រតិបត្តិការ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​​​កាន់​​​តែ​មាន​ប្រសិទ្ធភាព ពីព្រោះ​វិស័យ​ធនាគារ​ និង​វិស័យ​ហិរញ្ញវត្ថុ​កំពុង​តែ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស។ ហេតុ​ដូច្នេះ​ហើយ ​ក្នុង​នាម​ជា​អ្នក​គ្រប់​គ្រង​ផ្នែក​ហិរញ្ញវត្ថុ​ចាំ​បាច់​ត្រូវ​តែមាន​អគារ​ថ្មី​នេះ​ដើម្បី​ដោះ​ស្រាយ​បញ្ហាជា​ច្រើន​នៅ​​​ពេល​សព្វថ្ងៃ​ ដូច​ជា​ប្រព័ន្ធ​ទូទាត់​បែប​ទំនើប​ និង​ការិយាល័យ​ព័ត៌មាន​ឥណទាន​ជាដើម​”។ អគារថ្មី​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ មាន​ទី​តាំង​នៅ​លើ​ផ្ទៃដី​ដ៏ធំ​ទូលាយ​មួយកន្លែង​ដែលស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១០១៩...

ចៅក្រម​អន្តរជាតិ​ពង្រីក​ការ​ស៊ើប​អង្កេត​របស់​សាលាក្ដី​ខ្មែរ​ក្រហម​

កាល​ពី​ម្សិល​មិញ សហ​ចៅ​ក្រម​ស៊ើប​អង្កេត​​អន្តរ​ជាតិ​​ដែល​ទើប​​តែង​តាំង​ថ្មី​របស់​សាលា​ក្តី​ខ្មែរ​ក្រហម បាន​ផ្តើម​សង្គ្រាម​ថ្មី​មួយ​នៅ​ក្នុង​ការ​​ស៊ើបអង្កេត​ពី​អំពើ​ឃោរ​ឃៅប្រ​ព្រឹត្ត​អំឡុង​សម័យ​ ប៉ុល ពត ​ដោយ​ការប្រ​កាស​ថា លោក​គ្រោង​នឹង​ស៊ើប​អង្កេត​នៅ​ទី​តាំង​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ចំនួន​១៤​កន្លែង​បន្ថែម​ទៀត ជា​ផ្នែក​នៃ​កិច្ច​ការ​របស់​លោក​ក្នុង​​សំណុំ​រឿង​០០៤។ នៅ​ក្នុង​សេច​ក្តី​ប្រកាស​​ជា​សាធា​រណៈ​លើក​ដំបូង​របស់លោក​ ចាប់​តាំង​ពី​​ចូល​​ធ្វើ​ការ​​កាល​ពី​ខែ​តុលា​មកនោះ ចៅ​ក្រម ម៉ាក ហាម៉ុន (Mark Harmon) មាន​ប្រ​សាសន៍​ថា នឹង​មានការ​ចុះ​​​ទៅ​ពិនិត្យ​មើល​ដល់កន្លែង​​ប្រហារ​ជីវិត​ កន្លែងបង្ខំ​​​ឲ្យ​ធ្វើការ​ងារ​ធ្ងន់ៗ​ ផ្នូរ​បញ្ចុះ​សព​រួមធំៗ ពន្ធ​នាគារ ព្រម​ទាំង​មណ្ឌល​ឃុំ​ឃាំង​និង​សន្តិ​សុខ​​របស់​ខ្មែរ​ក្រហម ទូទាំង​ប្រទេស។ ទីតាំង​ទាំង​​នោះ​រួម​មានបី​កន្លែង​នៅ​ក្នុង​ខេត្ត​បាត់​ដំបង ប្រាំ​កន្លែង​នៅ​ពោធិ៍​សាត់​ បួន​កន្លែង​នៅ​តាកែវ មួយ​កន្លែង​នៅ​កំពង់​ធំ និង​មួយ​កន្លែង​នៅ​កំពង់​ចាម។ប្រាំ​ពីរ​​កន្លែង​ក្នុង​ចំណោម​​នេះ​មាន​ការ​ទាក់​ទិន​នឹង​ការ​ធ្វើ​ទារុណ​កម្ម​ខ្មែរ​កម្ពុជា ក្រោម​ ជា​ជន​ជាតិ​ភាគ​តិច​ខ្មែរ​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​វៀតណាម​សព្វ​ថ្ងៃ អំឡុង​របប​ ប៉ុល ពត។ យោងតាមសេច​ក្តី​​ប្រកាស​របស់​សហ​ព្រះ​រាជ​អាជ្ញារូប​នេះ​​បាន​ឲ្យ​ដឹង​ថា "សាក្សី...

ឧទ្ធម្ភាគចក្រ​​​យោធា​​​​​​ផលិត​​​នៅ​​​​​​ចិន​​​ចំនួន​​​១២​​​គ្រឿង ​នឹង​មកដល់​​​ កម្ពុជា​​​នៅ​​​ខែ​​​មេសា​​​ឆ្នាំ​​​ក្រោយ

មន្ត្រីមួយ​​​រូប បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ចាប់​​​ពី​​​ខែ​​​មេសា ឆ្នាំ​​​ក្រោយ កង​​​ទ័ព​​​អាកាស នៃ​​​កង​​​យោពល​​​ខេមរ​​​ភូមិន្ទ នឹង​​​ចាប់​​​ផ្ដើម​​​ទទួល​​​​​​​​​ឧទ្ធម្ភាគចក្រ​​​យោធា​​​ចំនួន​​​១២​​​គ្រឿង​​​​ដែល​​​ផលិត​​​នៅ​​​ប្រ​​​ទេស​​​ចិន ដើម្បី​យក​មក​​​ប្រើ​​​សម្រាប់សកម្មភាព“ មនុស្ស​​​ធម៌​ និង​​​ការ​​​ពារ​​​ដែន​​​អាកាស​​​​​​កម្ពុជា។ លោក​​​ឧត្ដម​​​សេនីយ៍​​​ឯក សឿង ​សំណាង ​មេបញ្ជាការ​​​ទ័ព​​​អាកាស បាន​មាន​​​ប្រសាសន៍​​​ ​​​អំឡុង​​​​​​​​​កិច្ច​​​ប្រ​​​ជុំប្រ​​​ចាំឆ្នាំ​របស់​កង​យោធពល​ខេមភូមិន្ទ​​​ ដែលបាន​​​ប្រព្រឹត្ត​​​ទៅ​​​នៅ​​​រាជធានី​​​ភ្នំពេញ​កាល​​​ពី​​​ថ្ងៃ​​​អង្គារថា ឧទ្ធម្ភាគចក្រ​​​យោធា​​​​ប្រភេទ Z-9 ដ៏​​​ចាំបាច់​​​នេះនឹង​​ដឹក​មក​ដល់​ប្រទេស​កម្ពុជា​ នៅឆ្នាំក្រោយ។ លោកឧត្តមសេនីយ​​​ឯក សឿង សំណាង បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា " មូល​​​ដ្ឋាន​​​ទ័ព​​​អាកាស នឹង​​​ទទួល​​​បាន​​​ឧទ្ធម្ភាគ​​​ចក្រ​​​ថ្មី​​​ ចំនួន​​​១២​​​គ្រឿង​​​ពី​​​ប្រទេស​​​ចិន នា​ឆ្នាំ​​​ក្រោយ​​​នៅ​​​ចន្លោះ​​​ខែ​​​មេសា​​​ និង​ខែ​​​សីហា " ។ លោកបាន​​​មាន​​​ប្រសាសន៍​​​ថា " ឧទ្ធម្ភាគចក្រ​​​ទាំង​​​១២​​​គ្រឿង​​​នេះ គឺ​​​សម្រាប់​​​ជួយ​​​​​​ប្រទេស​​​ជាតិ​​​ ប្រសិន​​​បើ​​​ប្រទេស​​​ជាតិ​​​ជួប​​​ប្រទះ​​​នឹង​​​គ្រោះ​​​មហន្តរាយ​​​ដូច​​​ជា​​​ទឹក​​​ជំនន់ ឬ​​​ក៏​​​សម្រាប់ដឹក​​​ជញ្ជូនជំនួយ​​​​​​ស្បៀង​​​អាហារទៅ​​​កាន់​​​តំបន់​​​ដាច់​​​ស្រយាល​​​នៅ​​​ក្នុង​​​ពេល​​​អាសន្ន​​​ផ្សេង​​​ៗជាដើម "។             លោកបាន​​ប្រសាសន៍​​​បន្ថែម​​​ថា ឧទ្ធម្ភាគចក្រថ្មី គឺ​​​​​​ចាំ​​​បាច់​​​ណាស់ ដើម្បី​​​ជំនួស​​​ឧទ្ធម្ភាគចក្រ​​​ចាស់ៗរបស់​​​កង​​​ទ័ព​​​អាកាស​​​កម្ពុជា​​​ប្រភេទMi-8 និង Mi-17 ដែល​​​ផលិត​​​នៅ​​​ប្រទេស​​​រុស្សុី​​​។ ឧទ្ធម្ភាគចក្រ​​​ប្រភេទ Z-9 គឺ​​​ជា​​​ប្រភេទ​​​យន្ដហោះ ប្រើ​​​ប្រាស់​​​បាន​​​ច្រើន​​​យ៉ាង ហើយ​អាច​​​បំពាក់​​​អាវុធ​​​ទំនើប​​​ៗសម្រាប់​​​ប្រយុទ្ធបាន។ ក្នុង​​​ខែ​​​សីហា​​​ឆ្នាំ​​​២០១១​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ​​​បាន​​​ចុះ​​​ហត្ថលេខា លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​មួយ​​​ជា​​​មួយ​​​នឹង​​​លោក​​​ ជូ យ៉ុងកាង សមាជិក​​​គណកម្មាធិការ​​​អ​​​ចិន្ត្រៃយ៍​​​នៃ​​ការិយាល័យ​​​នយោបាយ​​​ចិន​​​ក្នុង​​​ទឹក​​​ប្រាក់​​​កម្ចី​​​ចំនួន​​​១៩៥,៥លានដុល្លារ​​​ពី​​​ប្រទេស​​​ចិន​​​ដើម្បី​​​ទិញ​​​ឧទ្ធម្ភាគចក្រ​​​ តែ​​​មិន​​​ទាន់​​​ដឹង​​​ចំនួន​​​ពិត​​​ប្រាកដ​នៅឡើយទេ។ លោកឧត្តម​​​សេនីយ​​​ឯក​​​ សឿង សំណាង​​ បាន​​​បដិសេធ​​​មិន​​​និយាយ​​​អំពី​​​តម្លៃ​​​ឧទ្ធម្ភាគចក្រ​​​យោធា​​​ទាំងនេះ​​​ទេ ប៉ុន្តែ បាន​​​មាន​​​ប្រសាសន៍ថា គឺ​​​ពាក់​​​ព័ន្ធទៅនឹង​​​កិច្ច​​​ព្រម​​​ព្រៀង​​​រវាង​​​រដ្ឋាភិបាល​​​ចិន ​​​និង​​​ប្រទេសកម្ពុជា​​​ កាលពីឆ្នាំ​​​មុន​​​។ លោក ហ៊ុន សែន បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​​​​ទិញ​​​ឧទ្ធម្ភាគចក្រនេះ ស្រប​​​គ្នា​​​ និង​​​ការ​​​សន្យាផ្តល់ជំនួយពី​​​ប្រទេស​​​ចិន​​​ជាប្រាក់កម្ចី​​​ និង​​​ការ​​​ធ្វើ​​​ពាណិជ្ជកម្ម ដែល​​​កាល​​​ពី​​​ប៉ុន្មាន​​​ឆ្នាំថ្មី​​ៗនេះ បាន​​​ធ្វើ​​​ឲ្យរដ្ឋាភិបាល​​​​​​ក្រុង​​​បេកាំង​​​ក្លាយ​​​ជា​​​ដៃ​​​គូ​​​ដ៏​​​ធំរបស់​​​រដ្ឋាភិបាលក្រុង​​​ភ្នំពេញ។ នៅ​​​ពេល​​​នេះ​​​មន្ត្រីរដ្ឋាភិបាល​​​មិន​​​បាន​​​លាត​​​ត្រដាង​​​ឲ្យ​​​ដឹង​​​អំពី​​​ចំនួន​​​ឧទ្ធម្ភាគចក្រ​​​ដែល​​​ទិញ​​​តាម​​​រយៈ​​​ប្រាក់​​​កម្ចី​​​នេះ​​​ទេ។ ឧទ្ធម្ភាគចក្រ​​​ប្រភេទ​​​ Z-9ត្រូវ​​​បាន​​​ផលិត​​​ឡើង​​​ក្រោមច្បាប់​​អនុញ្ញាត​​​របស់​​​សារជីវកម្ម​​​ផលិត​​​យន្ត​​​ហោះហាប៊ីន​(Harbin Aircraft) របស់​​​ប្រទេស​​​ចិន​​​ ដែល​​​យក​​​លំនាំ​​​តាម​​​ឧទ្ធម្ភាគចក្រ​​​របស់អឺរ៉ុប ប្រភេទ Eurocopter Dauphin ដែល​​​ផលិត​​​នៅ​​​ប្រទេស​​​បារាំង​​​។ មានសេចក្តី​​​រាយ​​​ការ​​ណ៍​​ថា ​​​ឧទ្ធម្ភាគ​ចក្របំពាក់អាវុធប្រភេទថ្មី ទទួលបានការ ពេញនិយមប្រើក្នុងជួរកង​​​ទ័ព​​​​​​រំដោះ​​​ប្រជាជនចិន​​ និង​​​កងទ័ព​​​បាគីស្ថាន​​​ ។ គេហទំព័រ​​​របស់​​​សារជីវកម្ម​​​ផលិត​​​យន្តហោះហាប៊ីនបានឲ្យដឹងថា ឧទ្ធម្ភាគចក្រ​​​នេះ​​​មាន​​​១០​​​ទៅ​​​១៤​​​កៅអី​​​ ​​​ជាប្រភេទឧទ្ធម្ភាគ​​​ចក្រ​​​ធម្មតា​​​ប៉ុណ្ណោះ។ គេហទំព័រ​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា ​​​​​​​​​"បន្ទាប់​​​ពី​​​បំពាក់​​​ឧបករណ៍​​​តាម​​​​​​តម្រូវ​​​ការ​​​រួចនោះ​​​ ឧទ្ធម្ភាគចក្រ​​​ប្រភេZ-9 នេះ អាច​​​ប្រើ​​​សម្រាប់​​​ដឹក​​​ជញ្ជូន​​​អ្នក​​​ដំណើរ​​​ ដឹក​ទំនិញ អន្តរាគមន៍តាម​​​ឆ្នេរ​​​  ពន្លត់​​​អគ្គិភ័យ​​​ ថត​​​រូបពីលើ​អាកាស ល្បាត​​​តាម​​​សមុទ្រ ស្រាវ​​​ជ្រាវ​​​ និង​​​ជួយ​​​សង្គ្រោះ​​​បន្ទាន់ ការ​​​ពារ​​​ព្រៃឈើ​​​ ដឹកជញ្ជូន​​​យាន​​​យន្ដ​​​ ការពង្រឹង​​​ច្បាប់​ បង្ក្រាបសកម្មភាព​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន"៕ (រាយការណ៍​​​បន្ថែម​​​ដោយ Simon Lewis) ប្រែសម្រួលដោយ ស៊ុំ សុខភុំ

​វីដេអូ​ហ្គេម​​​ផលិតនៅ​​ក្នុង​ស្រុកសម្រាប់​ក្រុម​ហ៊ុនអេបផល​នៅ​កម្ពុជា ពេញ​និយម​ខ្លាំង​បំផុត​

ពល​រដ្ឋ​ខ្មែរមួយ​ក្រុម​ដែល​​មាន​គ្នា​​១២​នាក់​​ បាន​​បង្កើត​វីដេអូហ្គេម​ថ្មី​មួយ​សម្រាប់​ផលិតផលទូរស័ព្ទ​អាយ​ហ្វូន (iPhone) ​គឺ​មាន​រយៈ​ពេល​​តែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះបន្ទាប់​ពី​​ការ​​ផ្សព្វ​ផ្សាយ​វីដេអូ​​​​នេះ ​បាន​ក្លាយ​ជា​ហ្គេម​ដែល​គេ​ទាញ​យក​ច្រើន​បំផុត​នៅ​ប្រទេស​​​កម្្ពុជាតាម​​ហាង​​​​អីុន​ធើ​ណិត​របស់​ក្រុម​ហ៊ុន​​​អេបផល​​​អីុង (Apple Inc)។ យោងតាម​លោកអ៊ាអ៊ុយអ្នក​ផលិត​ហ្គេមនេះ​បាន​ឲ្យ​ដឹង​ថា​ ចាប់​តាំង​ពីចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៣០​ខែ​វិច្ឆិកា​មក ហ្គេម“Asva the Monkey” (អាស្វា) ត្រូវ​​​បាន​គេ​ទាញ​យក​តាម​រយៈ​ការ​ចំណាយ​ប្រាក់​រហូត​ដល់​ទៅ​ជាង​៣.០០០​លើក។ លោកអ៊ា​ អ៊ុយអាយុ​៣០​ឆ្នាំដែល​ធ្វើ​ការ​ជា​មួយ​អ្នក​ផលិត​ហ្គេម​នៅ​រាជ​ធានី​ភ្នំពេញ​ ចំនួន​១១​នាក់​ផ្សេង​ទៀត​មកពី​អូសចាស្ទូឌី​យោ (Osja Studio) ជា​ស្ទូឌីយោ​មួយ​​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​​​​កម្ពុជា ដែល​ក៏​ផលិត​ហ្គេម​សម្រាប់​ផលិត​ផល​អាយ​ភែត (iPad) និង​ អាយ​ផតថាច់ (Ipod Touch) របស់​ក្រុម​ហ៊ុន​អេប​ផល​ផង​ដែរ។ ហ្គេមអាស្វា​មាន​តម្លៃ​០,៩៩​ដុល្លារ តែ​មិន​គិត​ថ្លៃ​ទេ​​សម្រាប់​ការ​សាក​ល្បង។ អ្នក​លេង​​ហ្គេម​នេះ​ត្រូវ​លេង​ក្នុង​នាម​ជា​ស្វា​មួយ​ឈ្មោះអាស្វាដែល​រស់​នៅ​កន្លែង​អាថ៌​កំ​បាំងគ្មាន​មនុស្ស​រស់​នៅ​ក្នុង​ព្រៃ​ជិត​​ប្រាសាទ​អង្គរ​វត្ត​ក្នុង​ខេត្ត​សៀម​រាប។ថ្ងៃ​មួយ​​អាស្វា ដេញ​តាម​ពន្លឺ​​អាថ៌​កំ​បាំង​មួយ​ចូល​ទៅ​ក្នុង​ពិភព​​វេទ​មន្ត​ ហើយ​ត្រូវ​ដោះ​ស្រាយ​ល្បែង​ល្បង​ប្រាជ្ញា​ជា​ច្រើន​​ទើប​អាច​​វិល​ត្រ​ឡប់​ទៅ​ជម្រក​របស់​​ខ្លួន​​វិញ​​បាន​។​នៅ​ក្នុង​ហ្គេម​នេះ ​មាន​​តួអង្គ​វេទ​មន្ត​ចេះ​ហោះ​ហើរ​មួ​យ​​ឈ្មោះអាបូជា​អ្នក​នាំ​ផ្លូវ​អាស្វា។​ លោកអ៊ាអ៊ុយ ​​លើក​ឡើង​ថា​ ក្រុម​ហ៊ុន​បាន​ចំណាយ​ពេល​ប្រ​ហែល​​ប្រាំ​មួយ​ខែ​ដើម្បី​បង្កើត​ហ្គេម​នេះ​ឡើង។លោក​បន្ត​ថា“ ពី​គំនិត​គូរ​​រូប​ភាព​​ដល់​ការ​បង្កើត​កម្ម​វិធី​ វា​ជា​ដំណើរ​ការ​មួយ។​នេះ​ជា​ហ្គេម​ដំបូង​​​របស់​យើង​ដែល​មាន​បញ្ចូល​វប្ប​ធម៌​​ខ្មែរ​”។ លោកបាន​បន្ថែមទៀត​ថា កាលពី​ឆ្នាំ​មុនអូសចាស្ទូឌីយោ ​បាន​បញ្ចេញ​ហ្គេម​​​វីដេអូ​​​ចំនួន​បី​ដើម្បី​អប​អរថ្ងៃ​បុណ្យ​ណូអែល សម្រាប់​​​​ទូរ​ស័ព្ទ​អាយ​ហ្វូនដែល​បាន​ចំណាយ​​​​ពេល​សរុប​បី​ខែ​ទើប​ផលិត​ហ្គេម​ទាំង​នោះ​​ចប់​រួច​រាល់។ លោកយុកជីវ៉ាឡយអាយុ​២៧​ឆ្នាំនាយក​​ផ្នែក​សិល្បៈ​​នៅ​អូសចាស្ទូឌីយោ ​បាន​លើក​ឡើង​ថាលោក​បាន​ចំណាយ​ពេល​ប្រ​ហែល​បួន​ខែ​ក្នុង​ការ​គូរ​គំនូរ​ព្រាង​អាស្វា ហើយ​ហ្គេម​នេះ​មាន​ជាង​៩០​កម្រិត។​ដើម្បី​បញ្ចប់​​កម្រិត​មួយ​ អាស្វាត្រូវ​ប្រ​មូល​គ្រឿង​អលង្ការ​ ដោយ​ការ​លោត​​កាត់​តាមប្លុក​ជា​បន្ត​បន្ទាប់​ដោយ​មិន​ត្រូវទៅ​មុខ​ត្រង់​ឬ​ត្រ​ឡប់​ក្រោយ​ឡើយ។ សំដៅ​ដល់​សម្លៀក​បំពាក់​ប្រ​ពៃ​ណីដែល​រុំ​ជំុវិញ​ជើង​និង​ចង្កេះ​របស់​ស្វា​នោះ លោកយុក ​បន្ត​ថា “ យើង​បាន​​សម្រេច​ចិត្តយក​អ្វី​ដែល​មើល​ទៅ​មាន​លក្ខណៈ​ដូច​ខ្មែរភាគ​ច្រើន​​បំផុត​។​ឧ​ទា​ហរណ៍អាស្វា​ស្លៀក​ក្បិន”។ លោកអ៊ា​ អ៊ុយក៏​បានលើក​ឡើង​ដែរ​ថាអូសចាស្ទូឌីយោមិន​បាន​ផលិត​ហ្គេម​នេះ​សម្រាប់​ប្រ​ជាជន​ក្នុង​ស្រុក​នោះ​ទេ ប៉ុន្តែ​លោក​ទទួលស្គាល់ថា ការ​ទទួល​បាន​​ប្រ​ជា​ប្រិយ​ភាព​​ក្នុង​ប្រទេស ងាយ​ស្រួល​ជាង​...