ចិន​សន្យាផ្តល់​ជំ​នួយយោធានិង​ឧបករណ៍​​​ភ្លេងសម្រាប់​​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សពសម្តេចឪ

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​​របស់​​កង​ទ័ព​រំ​ដោះ​ប្រជា​​​ជន​ចិន​ កា​ល​ពី​ម្សិល​មិញ​​បា​ន​សន្យា​ផ្តល់​​ជំ​នួយ​​យោធា​​បន្ថែម​​ទៀត​ ព្រម​ទាំង​​អំ​ណោ​យ​នានា​​ ដូច​​ជាឧបករណ៍​ភ្លេងសម្រាប់​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សពព្រះ​មហា​វី​រ​ក្សត្រ​នរោត្តម​ សី​ហនុ នៅ​ខែ​ក្រោ​យ​នេះ​។ ​លោកឧត្តម​សេនីយ៍​ ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួ​ង​កា​រ​ពារ​ជាតិ​កម្ពុជា ​បា​ន​មា​ន​ប្រ​សា​សន៍​​ថា ឧត្តម​​សេនីយ៍​ ហ្គី ចៀន​ហ្គូ (Gi Jianguo)​​នាយ​សេនា​ធិការ​​រង​​កង​ទ័ព​​រំ​ដោ​ះ​ប្រជា​ជន​​ចិន​ ​និង​លោក មុឹង សំ​ផន​ ​រដ្ឋ​លេខាធិ​កា​រ​ក្រ​សួ​ង​កា​រ​ពា​រ​ជាតិ​​កម្ពុជា​​​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​​នេះ​អំ​ឡុ​ង​​ជំ​នួប​​ក្នុង​​រាជធា​នី​ភ្នំពេញ​។ ​លោកឧត្តម​សេនីយ៍​ ទៀ ​បាញ់ ​បា​ន​មា​ន​ប្រ​សាសន៍​ប្រាប់​​អ្នក​យក​ព័ត៌​មា​ន​ បន្ទាប់​​ពី​ពិធី​​ចុះ​​ហត្ថ​លេខា ​ដែល​មា​ន​កា​រ​​ចូ​ល​​រួ​ម​ពី​សំ​ណាក់​​លោក ប៉ាន ហ្គាង​ហ្សូ៊ (Pan Guangxue) ឯក​អគ្គ​​រដ្ឋ​ទូត​​ចិ​ន​ថា “យើង​បា​ន​​ចុ​ះ​ហត្ថ​លេ​ខាលើ​កិច្ចព្រម​​ព្រៀង​មួ​យ​នា​ថ្ងៃ​នេះ​ បន្ទាប់​​ពី​កម្ពុជា​​​បា​ន​ស្នើ​ឲ្យប្រទេស​ចិន​​ជួយ​ផ្តល់​​ឧប​ករណ៍​ភ្លេង​សម្រាប់​ពិ​ធី​ថ្វាយ​ព្រះ​ភ្លើង​​ព្រះ​បរម​សព​​ព្រះ​​មហា​វី​រ​ក្សត្រ”។ ​​​​មួយ​​ផ្នែ​ក​នៃ​កិច្ច​ព្រម​ព្រៀង​នេះ ​ប្រទេ​ស​​ចិ​ន​​​បា​ន​យល់​ព្រម​​សហ​កា​រ​​​ថែ​ម​ទៀត​​​ជាមួ​យ​​កង​យោធ​ពល​ខេមរភូមិន្ទ​ ​​​​តាម​រយៈ​ការ​ផ្តល់​​កា​រ​​បណ្តុះ​បណ្តាល​​​ និងឧប​ករណ៍​នានា​បន្ថែម​ទៀត​។ ​​លោកឧត្តម​សេនីយ៍ ទៀ បាញ់ ​​បា​ន​មា​ន​ប្រ​សាស​ន៍​ថា “កម្ពុជា​​ខ្វះ​សម្ភារ​យោធា​​នៅ​​ឡើ​យ​ និង​ឧបករណ៍​​ទប់​ស្កាត់បទ​ល្មើស​​ខ្លះ​ ដូច្នេះ​​រដ្ឋា​ភិ​បាល​ចិន​​ព្រម​ព្រៀង​ផ្តល់​សម្ភារ​យោ​ធា​​និង​ឧបករណ៍​ទាំងនេះឲ្យ​ដល់​​​ទាហាន​​​របស់​យើង​”។ ​​ប្រទេ​ស​​ចិន​​គ្រោង​ផ្តល់​ឧទ្ធម្ភាគចក្រ​យោធា​ប្រើបា​ន​ច្រើន​បែប ម៉ាក​...

ចាប់​ខ្លួនខ្មាន់​កាំភ្លើង​ និង​បុគ្គលិក​ធនាគារ​​ក្រោយ​ពី​ចាប់​​ចំណាប់​ខ្មាំង​

មន្ត្រី​បាន​និយាយ​កាល​ពីម្សិលមិញថា ហេតុការណ៍​ចាប់​មនុស្ស​ធ្វើ​ចំណាប់​ខ្មាំង​មួយ​ ដែល​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជិត​៣០​ម៉ោង បាន​បញ្ចប់​ហើយ​​កាល​ពី​យប់​​មិញ ​ដែលនៅ​ពេលនោះ​នគរបាល​ចាប់​ខ្លួន​បាន​ខ្មាន់​កាំភ្លើងម្នាក់​ ព្រម​ទាំង​បុគ្គលិក​ធនាគារ​អេស៊ីលីដា​ពីរ​នាក់ ដែល​ដំបូង​ឡើយ​ត្រូវគេ​គិត​ថា ជា​ចំណាប់ខ្មាំង​នៅ​ឯ​ការិយាល័យ​សាខា​​ធនាគារ​អេស៊ីលីដា ក្នុង​ស្រុក​ស្ទឹង​ត្រង់​ ខេត្ត​កំពង់​ចាម។ លោក​វរសេនីយ៍ឯក ខេង ទីតូ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​មាន​ប្រសាសន៍​ថា ខ្មាន់​កាំ​ភ្លើងនោះ​ត្រូវ​បាន​ចាប់ខ្លួន​ បន្ទាប់​ពី​រត់​គេច​ខ្លួន​ចេញ​ពី​ធនាគារ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​អារក្ស​ត្នោត​នេះ នៅ​វេលាម៉ោង​ប្រហែល​១១​​យប់ គឺ​២៩​ម៉ោង​ បន្ទាប់​ពី​ដំបូង​បាន​បង្ខំ​ឲ្យ​បុគ្គលិក​ធនាគារ​បី​នាក់​ចូល​ទៅ​ក្នុង​អគារ​ធនាគារ​នៅ​ម៉ោង​​បិទ​ទ្វារ​សាខា​ធនាគារ​អេស៊ីលីដានេះ​ កាល​ពីថ្ងៃ​អង្គារ​។ លោក ខេង ទីតូ បាន​មាន​ប្រសាសន៍​ថា “​ ស្ថិត​នៅ​ក្បែរ​ៗ​នោះ​ចម្ងាយ​ប្រហែល​ប្រាំមួយ​គីឡូម៉ែត្រ​ពី​ធនាគារ​នេះ នៅពេលពួក​គេត្រូវ​បាន​ចាប់​ខ្លួន​”។ លោក​បាន​ប្រាប់​ថា អាជ្ញា​ធរ​បាន​បណ្ដោយ​ឲ្យ​ខ្មាន់​កាំ​​ភ្លើង​រូប​នេះរត់​គេច​ខ្លួន​មុន​ពេល​ដេញ​តាម​​រូប​គេ​ពី​ក្រោយ​។ លោក​​មាន​ប្រសាសន៍​ទៀត​ថា ​បុគ្គលិក​​ធនាគារ​ទាំង​ពីរ​នាក់​ ដែល​ដំបូង​ឡើយ​គេ​គិត​ថា ត្រូវ​ខ្មាន់​កាំ​ភ្លើង​ចាប់​ខ្លួន​ធ្វើជា​ចំណាប់​ខ្មាំង​នោះ ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាម​ៗ​ បន្ទាប់​ពីពួក​គេត្រូវ​បាន​ដោះ​លែង​ ពីព្រោះ​នគរបាល​មើលឃើញ​ជន​ម្នាក់​ក្នុង​​ចំណោម​ពួក​គេ​មាន​កាន់​កាំ​ភ្លើង​នៅក្នុង​ដៃ។ លោក​បានមាន​ប្រ​សាសន៍​ថា បុរស​ទាំង​បីនាក់​នេះ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កាល​ពី​យប់​មិញ​ ដើម្បី​ធ្វើ​ការ​សាក​សួរ​។ លោក អិុន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​បាន​អះអាង​ថា ពិត​ជា​មាន​ការ​ចាប់​ខ្លួនជន​ចាប់​មនុស្ស​ធ្វើ​ចំណាប់​ខ្មាំង​នេះ ព្រម​ទាំង​មាន​ការ​ដោះ​លែង​ និង​ការ​ចាប់​ខ្លួន​និយោជិត​របស់​លោក​តាម​ក្រោយ​ពិត​មែន​​ ប៉ុន្ដែ មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ទេ​​។ លោក​ អិុន​ ចាន់នី​ ​ បាន​មាន​ប្រសាសន៍​ថា​ខ្មាន់​កាំ​ភ្លើង​ចំនួន​ពីរ​នាក់​ ដែល​លោក​បាន​ចាត់​​ទុក​​ថា​ ជា​អ្នក​ញៀន​ថ្នាំ​​នោះ បាន​ចាប់​បុគ្គលិក​របស់​​លោក​ចំនួន​បី​នាក់​ជា​ចំណាប់​ខ្មាំង​កាល​ពី​​ប្រហែល​ម៉ោង​៦​ល្ងាច​ថ្ងៃ​អង្គារ​​ បន្ទាប់​ពី​ពួក​គេ​​​ចេញ​ពីសា​ខា​ធនាគារ​នៅ​ក្នុង​ឃុំ​អារក្ស​ត្នោត​ ស្រុក​ស្ទឹង​ត្រង់នេះ​។ លោក អិុន ចាន់នី...

ការ​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​ដី​ធ្លី​ពី​សំណាក់​អាជ្ញា​ធរ កើន​ឡើង​លើស​ទ្វេដង​កាល​ពីឆ្នាំ​២០១២

តួលេខថ្មីៗ​ដែល​អង្គ​ការក្រៅ​រដ្ឋាភិបាល​​ចេញ​ផ្សាយ​កាល​ពី​ម្សិល​មិញ​ បាន​បង្ហាញ​​ថា ការ​ចាប់​ខ្លួន​​សកម្មជន​សិទ្ធិ​ដីធ្លី​​ពី​សំណាក់​រដ្ឋា​ភិបាល​​កើន​ឡើង​ជាង​​ទ្វេដង​  ហើយ​បាន​ផ្ដល់​ដី​​សម្បទាន​សេដ្ឋកិច្ច​រាប់​សិប​បន្ថែម​ទៀត​ ក្នុង​ឆ្នាំ​​២០១២ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១១​។ ដោយ​ចង្អុល​បង្ហាញ​ពីការ​បាត់​បង់​ដី​ធ្លី​កាន់​តែ​​ច្រើន​ឡើងនោះ​​ បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស​ បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា ដី​សម្បទាន​សេដ្ឋកិច្ច​ជា​ច្រើន​ក្នុង​ចំណោម​ដី​សម្បទាន​សេដ្ឋកិច្ច​​ ដែល​បាន​ទទួល​រង​ការស្ដី​បន្ទោស​ដោយ​សារ​តែការ​បណ្ដេញ​ប្រជា​ពល​​​រដ្ឋ​​យ៉ាង​ច្រើន​​នៅ​ទូទាំង​ប្រទេសកម្ពុជា​នោះ​ ត្រូវ​បាន​រដ្ឋាភិបាល​អនុម័ត​យល់​ព្រម​ ថ្វីបើ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​​ចេញ​បញ្ជា​ឲ្យ​ផ្អាក​ផ្តល់​​ដីសម្បទាន​សេដ្ឋកិច្ច​ កាលពី​ខែ​ឧសភា​ក្ដី​។ នៅឯ​សន្និសីទ​មួយ​រៀប​ចំ​ឡើង​ដោយ​អង្គការ​វេទិកា​​មិន​មែន​រដ្ឋាភិបាល​ (NGO Forum) ក្នុង​រាជ​ធានី​ភ្នំពេញ​ស្ដី​ពី​សិទ្ធិ​ដី​ធ្លី​ និង​សិទ្ធិ​លំនៅ​ដ្ឋាន​ លោក ចាន់ សុវេ៉ត អនុ​ប្រធាន​​ផ្នែក​​សើុប​អង្កេត​​នៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​ បាន​មាន​ប្រសាសន៍​ថា ឆ្នាំ​២០១២ ជា​ឆ្នាំ​​អាក្រក់​បំផុត​ ដោយ​សារ​តែ​ចំនួន​មនុស្ស​ដែល​​ត្រូវ​ចាប់​ខ្លួន​បាន​កើន​ឡើង​ ដូច​ជា​ការ​ចាប់​​ខ្លួន​​សកម្មជន​នយោបាយ​ និង​សកម្ម​ជន​​ដី​ធ្លី ដែល​​មាន​គំនិត​​​ប្រឆាំង​”។ លោក ចាន់ សុវេ៉​ត បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​ចាប់​ខ្លួន​សកម្ម​ជន​ដី​ធ្លី និង​អ្នក​តវ៉ា​ចំនួន​២០១​នាក់​កាល​ពី​ឆ្នាំ​មុន​​ គឺ​កើន​ឡើង​​លើស​ទ្វេដង​ បើ​ធៀប​នឹង​ចំនួន​៩៨​នាក់​ ដែល​​ពួក​គេ​បាន​ចាប់​ខ្លួន​ កាល​ពីឆ្នាំ​២០១១​ និង​ខ្ពស់​​ជាង​ឆ្នាំ​ណាៗ​ទាំង​អស់​ តាំង​ពី​ឆ្នាំ​២០០៧​មក​។ លោក​បាន​មាន​​ប្រសាសន៍​ថា “វា​ជា​ការ​ប្រឈម​​​គ្នា​រវាង​រដ្ឋាភិបាល​ និង​ប្រជា​ពលរដ្ឋ​ មិន​មែន​ជា​ការ​ប្រឈម​គ្នា​​រវាង​ប្រជាពលរដ្ឋ​ និង​ក្រុមហ៊ុន​ឯកជន​នោះ​ទេ។ រដ្ឋាភិបាល​ព្យាយាម​ការ​ពារ​​ក្រុមហ៊ុន​ទាំង​នោះ​”។ ក្នុង​ចំណោម​​មនុស្ស​​ដែល​ត្រូវ​​បាន​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​មុន​ គឺ​អ្នក​ស្រី​ ទេព វន្នី រួម​ជាមួយ​​នឹង​ប្រជាពលរដ្ឋ​​រស់​នៅ​មូល​ដ្ឋាន​ជា​មួយ​​គ្នា​ចំនួន​១២​នាក់​ទៀត​មកពី​តំបន់​បឹង​កក់​ក្នុង​រាជ​ធានី​ភ្នំពេញ​។ អ្នកស្រី ទេព វន្នី បាន​ក្លាយ​ជា​មនុស្ស​ម្នាក់​នៅ​ក្នុង​ក្រុម​មួយ​ ដែល​​គេ​ហៅ​ថា “ បឹង​កក់​១៣” នៅពេល​សាលាដំបូង​រាជ​ធានី​​ភ្នំពេញ​...

នគរបា​លខណ្ឌពោធិ៍សែន​ជ័យ រាជធានីភ្នំពេញ​ ​ឃាត់់ខ្លួន​​ព្រះ​សង្ឃ​​​ប្រោះ​ព្រំ​ឲ្យ​កម្មករ​​​តវ៉ា

ព្រះ​សង្ឃ​ពីរ​​​អ​ង​្គ​ត្រូ​វ​បាន​នគរបា​ល​​ឃាត់​ខ្លួន​ កាល​ពី​ម្សិល​មិញ​​ដោ​យ​សារ​​ប្រោះ​ព្រំ​ឲ្យ​​​​កម្មករ​​រោង​ចក្រ​កាត់​​ដេរ​ ដែល​បា​ន​​​ធ្វើ​កូ​ដ​កម្ម​​ ចា​ប់​តាំ​ង​ពី​ថ្ងៃ​​សុ​ក្រ​​​​ក្នុ​ង​ខណ្ឌ​​ពោធិ៍​សែ​ន​ជ័យ​ រាជ​ធា​នី​ភ្នំ​​ពេញ​។ លោក មឿន តុ​លា ប្រ​ធា​ន​​កម្មវិធីកា​រ​ងារ​​នៅ​​មជ្ឈមណ្ឌល​​​អប់​រំ​​ច្បាប់​​សម្រាប់​សហ​គមន៍​ បាន​មា​ន​ប្រ​សាសន៍​ថា ​​បន្ទាប់​ពិធី​ប្រោះ​ព្រំ​​​ឲ្យ​កម្មករ​​ធ្វើ​កូដកម្ម​នៅ​​រោ​ង​ចក្រ​ Yark Jin Cambodia Inc ​នៅ​ក្នុ​ង​សង្កាត់​​ចោម​ចៅ ​ព្រះ​​សង្ឃ​​ទា​ំ​ង​ពីរ​អង្គ​​​ត្រូ​វ​បាន​នគរបា​ល​​ខណ្ឌ​​​​និមន្ត​​​​ទៅ​សាក​សួរ​នៅ​អធិការ​ដ្ឋាន​​នគរបាល​ខណ្ឌ​​។ ​​លោក​បា​ន​មា​ន​​ប្រ​សាសន៍​ថា “ព្រះ​​សង្ឃ​ទាំ​ង​ពីរ​អង្គ​ មិន​បា​ន​ធ្វើ​អ្វី​ខុស​​ទេ​ ​​ព្រះ​អង្គ​ត្រូវ​បា​ន​និមន្ត​​​ទៅ​​ប្រោះ​ព្រំ​​ឲ្យ​​​កម្មករ​​​មា​ន​សេចក្តី​សុខ។​​ខ្ញុំ​​គិត​ថា ​នគរ​បាល​គ្មាន​សិទ្ធិ​​ឃាត់​​ព្រះ​អង​្គ​​ទេ​”។ ​​បន្ទាប់​ពី​​​ដឹង​ថា ព្រះ​សង្ឃ​ទាំង​ពីរ​អង្គ​ត្រូវ​បា​ន​ឃាត់​ខ្លួន​ កម្មករ​ប្រហែល​​១.០០០​នាក់​​មក​ពី​​រោង​ចក្រ​នេះ ​បា​នដើរ​ក្បួ​ន​​ទៅ​​កាន់​អធិការ​ដ្ឋាន​​នគរបា​លខណ្ឌ​ និង​បា​ន​ទាម​ទារ​​ឲ្យ​​ដោះ​លែ​ង​ព្រះ​​សង្ឃ​ទាំ​ង​ពីរ​អង​្គ​នេះ។ លោក តុ​លា​ បា​ន​មា​ន​ប្រ​សាសន៍​ថា ​​ពីរ​ម៉ោង​ក្រោ​យ​មក ​នគរ​បា​ល​​​ខណ្ឌ​បា​ន​​អនុ​ញ្ញាត​ឲ្យ​ព្រះ​​សង្ឃ​ទាំ​ង​ពី​រអង​្គ​និមន្ត​ត្រឡប់​ទៅ​វត្ត​វិញ​។ ​​លោក វង្ស សិរី​​វុឌ្ឍ អធិ​កា​រ​​រង​នគរ​បា​ល​​ខណ្ឌ​ពោធិ៍​សែ​ន​ជ័យ បាន​​បដិ​សេធ​មិន​ធ្វើ​អត្ថា​ធិ​ប្បាយ​​អ​ំ​ពី​កា​រ​ឃាត់​ខ្លួន ​និង​​​ដោ​ះ​លែ​ង​​ព្រះ​​សង្ឃ​ទាំង​ពីរ​អង្គ​​​ទេ​។ ​ព្រះ​តេជ​​គុណ ​ឃឹម សន ព្រះ​មេគណ​រាជ​ធា​នីភ្នំ​ពេញ​បា​ន​​រិះ​គន់​នគរបា​ល​​​ចំ​ពោះ​កា​រ​​ឃាត់ខ្លួ​ន​​​ព្រះ​សង្ឃទាំង​ពីរ​អង្គ​ ប៉ុន្តែ​​ព្រះ​​អង​្គ​ក៏មា​ន​បន្ទូល​​ដែរ​ថា ព្រះ​សង្ឃ​ទាំ​ង​ពីរព្រះ​អ​ង្គ​មិន​គួរ​​ប្រោះ​ព្រំ​​ឲ្យ​កម្មករ​​​​តវ៉ា​​ដែរ។ ​ព្រះ​តេជ​​គុណ...

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​កំពង់​ផែ​ថ្មី​​ ដែល​សាង​សង់​ដោយ​ចិន

កាល​ពី​ម្សិល​មិញ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​កំ​ពង់​ផែ​ថ្មី​មួយ​ ដែល​សាង​សង់​ដោយ​ចិន​នៅ​ក្នុង​ខេត្ត​កណ្តាល​។​ កំពុង់​ផែ​ថ្មី​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​ ដើម្បី​ជួយ​រំលែក​ទំនិញ​ចេញ​ពី​កំពង់ផែស្វយ័ត​ភ្នំ​ពេញ​ ដែល​ចេះ​តែ​មាន​ចំនួន​កើន​ឡើង។ មាន​ប្រសាសន៍​នៅ​ឯ​កំពង់​ផែ​ថ្មី​នេះ​ ដែល​ស្ថិត​នៅ​លើ​ច្រាំង​ទន្លេ​មេគង្គ​ក្នុង​ស្រុក​ កៀន​ស្វាយ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​បាន​មាន​ប្រសាសន៍​ថា​ កំពង់​ផែ​ចាស់​ដែល​ស្ថិត​នៅ​ជិត​ស្ពាន​មិត្ត​ភាព​កម្ពជា​-​ជប៉ុន​ នឹង​នៅ​​បន្ត​ប្រតិបត្តិការ​ដដែល​ ក៏​ប៉ុន្តែ​ លោក​បាន​ឲ្យ​ដឹង​ថា​ ការ​ធ្វើ​ចរាចរទំនិញ​នឹង​មក​ខាង​ក្រោម​ចរន្ត​ទឹកវិញ។ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​មាន​​ប្រសាសន៍​អំពី​កំពង់​ផែ​ទំហំ​១០​ហិក​តា​នេះ​ ដែល​ត្រូវ​បាន​សាងសង់​ដោយ​ ក្រុម​ហ៊ុន​ សៀងហៃ​ ខន់ស្ត្រាក់សិន​ គ្រុប​ (Shanghai Construction Group)​ និង​ត្រូវ​បាន​ចំណាយ​ថវិកា​សាង​សង់​អស់​ចំនួន​២៨,២​លាន​ដុល្លារ​ ដែល​ទទួល​បាន​ពី​ប្រទេស​ចិន​ថា​ “ប្រទេស​ចិន​បាន​ផ្តល់​ប្រាក់​កម្ចី​មកឲ្យ​ប្រទេស​កម្ពុជា​ដោយ​គ្មាន​លក្ខខណ្ឌ។​ យើង​ត្រូវ​ការ​ប្រាក់​កម្ចី​បន្ថែម​ពី​ប្រទេស​ផ្សេងៗ​ទៀត​”។ លោក​បាន​មាន​ប្រសាសន៍​ថា​ “ខ្ញុំ​សូម​យក​​ឱកាស​នេះ​ ដើម្បី​ថ្លែង​អំណរ​គុណ​ដល់​រដ្ឋា​ភិ​បាល​ចិន​ចំពោះ​ការ​សាង​សង់​កំពង់​ផែនេះ” ​ហើយ​លោក​បាន​បន្ថែម​ទៀត​ថា​ ការ​ផ្តល់​ហិរញ្ញប្បទាន​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​ប្រាក់​កម្ចី​មួយ​កញ្ចប់​ ដែល​មាន​ទឹក​ប្រាក់​ចំនួន​៤០០​លាន​ដុល្លារ​ ដែល​ត្រូវ​បាន​យល់​ព្រម​ផ្តល់​ជូន​ប្រទេស​កម្ពុជា​ អំឡុង​ការ​ធ្វើ​ទស្សន​កិច្ច​របស់​លោក​ ស៊ី​ ជីនភីង​ (Xi Jinping)​ ជា​មេដឹក​នាំ​បក្ស​កុម្មុយនីស្ត​ចិន​បច្ចុប្បន្ន​មក​កាន់​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០០៩។ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​មាន​​ប្រសាសន៍​ដូច្នេះថា​ “ប្រាក់​កម្ចី​នេះ​សម្រាប់​គម្រោង​​ចំនួន​ប្រាំ​បី​ ដែល​រួម​មាន​កំពង់​ផែ​នេះ​ផង​ដែរ​”។ លោក​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ កំពង់​ផែថ្មី​នេះ​មាន​ចម្ងាយ​៣០​គីឡូ​ម៉ែត្រ​ខាង​កើត​​រាជ​ធានី​ភ្នំ​ពេញ​ ស្ថិត​នៅ​តាម​បណ្តាយ​ផ្លូវ​ជាតិ​លេខ១​ ហើយ​នឹង​អាច​ជួយ​ដោះ​ស្រាយ​​បាន​ចំពោះ​ការ​កើន​ឡើង​បរិមាណ​ទំនិញ​ចូល​ក្នុង​ប្រទេស​កម្ពុជា​បាន​។ លោក​បាន​មាន​ប្រសាសន៍​ថា​ “ឥឡូវ​នេះ  ​យើង​មាន​កំពង់​ផែ​ពីរ​នៅ​ជិត​គ្នា​ ហើយ​វា​នឹង​អាច​ជួយ​កាត់​បន្ថយ​ចម្ងាយ​ដឹក​ជញ្ជូន​ពី​កប៉ាល់​ ដើម្បី​ផ្ទេ​រទំនិញ។​ វា​គឺ​ជា​ទ្រព្យ​សម្បត្តិ​ជាតិ។​ វា​នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​ពាណិជ្ជ​កម្ម​ និង​អាជីវកម្ម​ជាតិ​”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ ៧៥​ភាគ​រយ​នៃ​ការ​ធ្វើ​ចរាចរទំនិញ​នឹង​ឆ្លង​កាត់​តាម​កំពង់ផែថ្មី​នេះ​ ក្រៅ​ពី​នេះ​នឹង​បន្ត​ទៅ​ភ្នំ​ពេញ។ លោក​ ហ៊ុន​...

កម្ពុជា​គ្រោងបើក​យុទ្ធនាការ​ទេស​ចរណ៍​ ផ្តោត​លើ​ជន​​​​​​ជាតិ​ចិន

លោក​ ថោង​ ខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​បាន​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា​ ប្រទេស​កម្ពុជា​មាន​គម្រោង​បង្កើត​គេហទំព័រ​ជា​ភាសា​ចិន​មួយ​ ព្រម​ទាំង​ដាក់ស្លាក​សញ្ញា​ជា​​ភាសា​ចិននៅ​តាម​សណ្ឋាគារ​នានា​ នៅ​ក្នុង​ប្រទេស​​កម្ពុជា​ ដើម្បី​ជួយ​សម្រួល​ដល់​ភ្ញៀវ​ទេសចរ​ជន​ជាតិ​ចិន​ ដែល​ចូល​មក​កម្សាន្ត​នៅ​ប្រទេសកម្ពុជា​កាន់​តែ​ច្រើន​ឡើង។ លោក​ ថោង​ ខុន​ បាន​មាន​ប្រសាសន៍​នៅ​ឯ​សន្និសីទ​សារព័ត៌​មាន​មួយ​ ដើម្បី​បង្ហាញ​នូវ​ផែន​ការ​ បង្តើត​គេហទំព័រ​ជា​ភាសាចិន​នេះ​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំ​ពេញ​ថា​ “យើង​មាន​គម្រោង​បង្កើត​គេហទំព័រ​ជា​ភាសា​​ចិន​មួយ​ ហើយ​យើង​ក៏​មាន​ផែន​ការ​ដាក់​ស្លាក​​សញ្ញា​ជា​ភាសា​ចិន​នៅ​តាម​សណ្ឋាគារ​ទាំង​អស់​ផង​ដែរ​។​ គ្រប់​ប្រទេស​ទាំង​អស់​សុទ្ធ​តែ​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន​”។ លោក​ ថោង​ ខុន​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​បន្ថែម​ទៀត​ដូច្នេះ​ថា​ “ជន​ជាតិ​ចិន​ចូល​មក​​ប្រទេស​កម្ពុជា​ ដោយសារ​ម្ហូប​អាហារ​ វប្បធម៌​ ​និង​ភាព​រួស​រាយ​រាក់​ទាក់​របស់​ប្រជា​ពល​រដ្ឋ​...​យើង​នឹង​ធ្វើ​ការ​ជា​មួយ​ប្រទេស​ចិន​ ហើយ​យើង​នឹង​មាន​យុទ្ធ​សាស្ត្រ​ប្រកប​ដោយ​សក្តា​​នុពល​ដើម្បី​ផ្សព្វ​ផ្សាយ​ទេសចរណ៍ដល់​ចិន​”។ លោក​ ថោង​ ខុន​ បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ កាល​ពី​ឆ្នាំ​មុន​ ភ្ញៀវ​ទេសចរ​ជា​ជន​ជាតិ​ចិន​ប្រមាណ​ជា​៣៣០.០០០​នាក់​បាន​ចូល​មក​កម្សាន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​បាន​បន្ថែម​ទៀត​ថា​ ប្រទេស​កម្ពុជា​ក៏​មាន​គម្រោង​ជំរុញ​ឲ្យ​មាន​ជើង​ហោះ​ហើរ​ត្រង់​រវាង​រាជធានី​ភ្នំ​ពេញ​ និង​ទីក្រុង​មួយ​ចំនួន​របស់​ប្រទេស​ចិន​ផង​ដែរ​ ដូចជា​ ទីក្រុង​ប៉េកាំង​ទី​ក្រុង​សៀងហៃ​ និង​ទី​ក្រុង​ហុង​កុង​ជា​ដើម៕កុក​ទៀន

​​​រដ្ឋ​​​មន្ត្រី ក្រសួង​​​ទេសចរណ៍​​​ ​​​ប្រាប់​​​សាធារណជន​​​ កំុ​ឲ្យ​​​​​ហៅ​រ៉ឺម៉ក​ម៉ូតូ​ថា​​​​ “ទុក-ទុក” ចាប់​ពី​ពេលនេះ​តទៅ​

លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួង​​​ទេស​​​ចរណ៍ បាន​​​អំពាវ​​​នាវ​​​កាល​​​ពី​​​ម្សិល​​​មិញដល់​​​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​ខ្មែរទាំង​អស់​នៅ​ទូទាំង​ប្រទេស​​​​​​​និង​​​ជន​​​បរទេស​​​ឲ្យ​​​ឈប់​​​ប្រើ​​​ពាក្យ​​​​​​ “ទុក​​​ទុក”​​​ជា​ពាក្យ​ហៅ​​​​សម្រាប់​ហៅ​ “រុឺម៉កម៉ូតូ​​​​” នៅ​​​ប្រ​​​ទេស​​​កម្ពុជា ពី​​​ព្រោះ​​​ពាក្យ “ទុក-ទុក​​​​” នេះ មិន​​​មែន​ជា​​​​ភាសា​​​ខ្មែរ​​​​​ទេ​​​។ លោក ថោង ខុន បាន​ថ្លែង​អំឡុង​​​ពេល​​​ធ្វើ​​​សន្និសីទ​​​សារព័ត៌​​​មាន​​​មួយ​​​​​​នៅឯ​​​​អាកាស​​​យាន​​​ដ្ឋាន​​​អន្តរជាតិ​​​ភ្នំ​​​ពេញ ពេល​​​លោក​​ត្រឡប់​មក​​ប្រទេស​កម្ពុជា​​​​វិញ​​​ពី​​​កិច្ច​​​ប្រជុំ​​​រដ្ឋមន្ត្រី​​​ទេសចរណ៍​​​អាសា៊ន​​​នៅ​​​ក្នុង​​​ប្រទេស​​​ឡាវ​​​ថា​ “ដូច​​​​​​ខ្ញុំ បាន​​​លើក​​​ឡើង​​​រួច​ហើយ​​​ សូម​​​ប្រើ​​​ពាក្យ​​​ “រឺុម៉ក” វិញ ដែល​​​មាន​​​ន័យ​​​ជា​​​ភាសា​​​បារាំងថា រុឺម៉ក​​​សណ្ដោង​​​នោះ ពី​​​ព្រោះ ពាក្យ​​​រុឺម៉ក គឺ​​​ជា “ភាសាខ្មែរ​​”។ លោក ថោង​​​ ខុន បាន​​​មាន​​​ប្រសាស​​​ន៍​​​ទៀត​​​ថា “ទុកទុក” មិន​​​មែន​​​ជា​​​ភាសា​​​របស់​​​យើង​​​នោះ​​​ទេ។ហើយ​តាម​ពិត​​ពាក្យ​ “ រឺុម៉ក” ក៏​​​មិន​​​មែន​​​ជា​​​ភាសា​​​របស់​​​យើង​​​ដែរ ​ប៉ុន្តែ ​យើង​​​​ធ្លាប់​​​ប្រើ​​​ពាក្យ​​​នេះ​​​ជា​​​យូរមក​​​ហើយ”​ ។​លោក បាន​​​ពន្យល​​​់​​​ថា “ទុក​​​ទុក”  គឺ​​​ជា​​​​​ភាសា​​​​​ថៃ រីឯពាក្យ​​​​ “រុឺម៉ក” គឺ ជា​​​ពាក្យដែល​គេ​​​និយម​​​ប្រើ​​​នៅ​​​ក្នុង​​​ភាសា​​​ខ្មែរ​​​​​​អំឡុង​​​សម័យ​​​អាណានិគម​​​បារាំង។ ប៉ុន្តែ​ ទោះ​ជា​យ៉ាងណា​ ពាក្យ​​​ “ទុក​​​ទុក” ​នេះ ក៏​មិន​​​មែន​​​ជា​​​ភាសា​​​ថៃ​​​ដែរ ។​​​ ឈ្មោះ​​​នេះ​​​​ទំនង​​​ជាមក​​​ពី​​​​​​យាន​​​យន្ដ ប្រើ​​​ម៉ាសុីន​​​ពីរ ​​មាន​​​សំឡេងលាន់ឮ​​​​​​ខ្លាំង ដែល​​​ត្រូវ​​​បាន​​​នាំ​​​ចូលជា​​​លើក​​​ដំបូង​​​នៅ​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៦០។ លោក​​​ ថោង ខុន ក៏​​​បាន​​​ធ្វើ​​ការ​​​កត់​​​សម្គាល់​​​ផង​​​ដែរថា “ទុក​​​ទុក” នេះ​សំដៅ​​​ទៅ​​​ម៉ូតូ​​​កង់បី​ដែល​​​គេ​​​និយម​​​ប្រើ​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ រីឯ​​​ពាក្យ​​​ “រុឺម៉ក” វិញ​​​ត្រូវ​​​បាន​​​គេ​​​ប្រើ​​​សម្រាប់​​​កត់សម្គាល់​​​យាន​​​កង់បួន ដែល​​​ប្រើ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា។ លោក ថោង ខុន ​​​បានមាន​​​ប្រសាសន៍​​​ថា ​សូម​​​​ផ្លាស់​ប្តូរ​ទម្លាប់​​​ប្រើ​​​ពាក្យ​​​ “ទុក​​​ទុក” ទៅ​។ យើង​​​សូម​​​ណែនាំ​​​ឲ្យ​ប្រជា​​​ពល​​​រដ្ឋ​​​​​​ប្រើ​​​ពាក្យ​​​ “រឺុម៉ក” វិញ ពី​​​ព្រោះ​​​​រយៈ​ពេល​មិន​យូរ​ទេ​ប្រជា​​​ពល​​​រដ្ឋ​​​​​​​​​នឹង​​​ប្រើ​​​ពាក្យ​​​ “រុឺម៉ក” វិញ។ “យើង​​​​មាន​​​ភាសា​របស់​​​យើង ហេតុ​​​អ្វី​យើង​​​​មិន ប្រើ​​​វា​។ សូម ប្រើ​​​ពាក្យ​​​នេះទៅ​”។ កាល​​​ពី​​​ថ្ងៃ​​​ទី​​​៩ ខែ​​​មករា ​​​ក្រសួង​​​ទេស​​​ចរណ៍បាន​​​ចេញ​​​សេច​​​ក្ដី​​​ប្រកាស​​​មួយ​​​ ស្នើ​​​ឲ្យ​​​ប្រជា​​​ពលរដ្ឋ​​​ទាំង​អស់​​ និង​​​អ្នក​​​ទេសចរបរទេស​ ប្រើ​​​ពាក្យ រឺុម៉ក ជំនួស ពាក្យ​​​ “ ទុក​​​ទុក” វិញ​ ដោយ​​​សារ​​​ក្រសួង​​​ទេសចរណ៍ បាន​​​​​​លើក​​​ឡើង​​​ថាធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ភាន់​​​ច្រឡំ បណ្ដាល​​​មក​​​ពី​​​ការ​​​ប្រើ​​​ពាក្យ ទុក​​​ទុក​​​នេះ។ លោក ហេង សៀង អាយុ ២៩​​​ឆ្នាំ ជា​​​អ្នក​​​រត់​​​​រុឺម៉ក​​​​​នៅ​​​ខេត្ត ស្វាយ​​​រៀង បាន​​​និយាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា គាត់​​​ស្វាគមន៍ នូវ​ការ​កែ​តម្រូវ​​ឲ្យ​​​ប្រើ​​​ពាក្យ “រុឺម៉ក” ដើម្បី​​​បញ្ជាក់​​​អត​​​្ត​សញ្ញាណ​​​​​​យាន​​​យន្ដ​​​​​​របស់​​​គាត់ តាម​​​ពិត ពាក្យ​​​នេះនឹង​​​ធ្វើ​​​ឲ្យ​​​អ្នក​​​ទេស​​​ចរ​​​មា​ន​​​ការ​​​ភាន់​​​ច្រ​​​ឡំ។ “បញ្ហា​​​នោះ​​​​​​ គឺ​​​ថា​​​អ្នក​​​​​​ទេសចរ​​​ទាំងអស់​​​ហៅ​​​ “ទុក​​​ទុក” ជំនួស “ រុឺម៉ក”  ហើយ​​​យើង​​​មិន​​​ដឹង ប្រាប់​​​អ្នក​​​ទេសចរ​​​​​​អំពី​​​ពាក្យ​​​របស់​​​យើង​​​យ៉ាង​​​ដូច​​​ម្ដេច​​​នោះ​​​ទេ ពី​​​ព្រោះ​​​ពួក​​​គេ មិន​​​ដឹង​​​ថា ប្រជាជន​​​ខ្មែរប្រើ​​​​​​ពាក្យ​​​ “រុឺម៉ក” ឬ “​កង់​​​បី” នោះ​​​ទេ”។ យើង​​​មាន​​​បំណង​​​ចង់​​​ធ្វើ​​​តាម​​​ការ​​​ណែ​​​នាំ​​​​​​របស់​​​លោក​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ទេស​​​ចរណ៍​​​ដែរ ប៉ុន្តែ ជា​​​ទូ​​​ទៅ​​​ប្រជា​​​ពល​​​រដ្ឋ​​​និយម​​​ប្រើ​​​ពាក្យ​ “ទុកទុក” នេះ ៕ សុខភុំ

សាលាដំបូង​​​ខេត្តរតនគិរី​​​ដក​ការ​​​ចោទ​​​ប្រកាន់មក​លើ​សកម្មជន​ការ​ពារ​​​​សិទិ្ធ​​​មនុស្ស​​​ និង​​​អ្នកកាសែត

មន្ត្រី​​​តុលាការ បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពី​​​ម្សិល​​​មិញ សាលា​​​ដំបូង​​​ខេត្ត​​​រតនគិរី បាន​​​លើក​​​លែង​​​​​​​ការ​​​ចោទ​​​ប្រកាន់​​​បុគ្គលិក​​​​​​​​​អង្គការ​​​សិទិ្ធ​​​មនុស្ស​ពីរ​​​នាក់ និង​​​អ្នក​​​កាសែត​​​ក្នុង​​​ស្រុក​​​ម្នាក់​​​ពី​​​បទ​​​ញុះ​​​ញង់​​​ និង​​​បរិហារកេរ្តិ៍។ លោក ថោ សារ៉ន​ អតីត​​​ចៅ​​​ក្រម​​​សើុប​អង្កេត​​​​​​សាលា​​​ដំបូង​​ខេត្ត​​​​​​​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​េនះ​បន្ទាប់​ពី​មាន​​ពាក្យ​​​បណ្ដឹង​​​មួយ​​​កាល​​​ពីឆ្នាំ​​​២០០៩ ​​​របស់​​​ក្រុម​​​ហ៊ុន​​​កសិ​ឧស្សា​ហកម្ម ឌី​​​អឹម គ្រុប (DM Group) ដែល​មាន​​ទំនាក់​ទំនង​ជា​មួយ​អ្នក​ធំ​។ លោក រស់ សារាំ ព្រះ​​​រាជ​​​អាជ្ញារងអម​សាលា​​​ដំបូង​​​ខេត្ត បាន​​​មាន​​​ប្រសាសន៍​​​ថា សេច​​​ក្ដី​​​សម្រេច​​​នេះត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ ដើម្បី​​​ដក​ការ​​​ចោទ​​​ប្រកាន់​​​​លើ​លោក ប៉ែន ប៊ុណ្ណារ៍ ​អតីត​​​អ្នក​​​សម្រប​​​សម្រួល​​​ប្រចាំ​​​ខេត្ត​​​​នេះ និង​​​លោក ឆាយ​​​ ធី អ្នក​​​​សើុប​អង្កេត​របស់​​​អង្គការ​​​អាដ​​​ហុក​ប្រចាំ​ខេត្ត​នេះ​ និង​​​លោក សុខ រដ្ឋា ​​​អ្នក​​​យក​​​ព័ត៌​​​​​​មាន​​​​​​វិទ្យុ​​​អាសុី​​​សេរី។ លោក រស់ សារាំ​ បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា​​​ “ក្នុង​​​នាម​​​​​​តំណាង​​​​​​ឲ្យ​​​ព្រះរាជ​​​អាជ្ញា​​​អម​​​សាលា​​ដំបូង​​​ខេត្ត ខ្ញុំសម្រេច​​​​លើក​លែង​​​​ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​អស់​លើ​ជន​​​​ទាំង​​​បី​​​នាក់​​​នេះ”។​លោក​បាន​មានប្រសាសន៍​​​​​​បន្ថែម​​​ថា លោក ​បាន​​​បញ្ជូនសេចក្ដី​សម្រេច​​​​​នេះ​​​ទៅ​​​លោក ឡុច ឡៅ ចៅ​​​ក្រម​​​សើុប​​​អង្កេត​​​​​​បច្ចុប្បន្ន​​​ ដើម្បី​​​ឲ្យ​​​លោកពិនិត្យ​​​មើល​​​សេច​​​ក្ដី​​​សម្រេច​​​នេះ​​​។ លោកបាន​​​​​​មាន​​​ប្រសាស​​​ន៍​​​​​​ថា “ប្រសិន​​​បើ​​​សេចក្ដី​​​សម្រេច​​​នេះ ត្រូវ​​​បាន​​​បដិសេធ​​​នោះ ព្រះ​​​រាជ​​​អាជ្ញានឹង​​​ប្ដឹង​​​ឡើង​​​ឧ​​​ទ្ធរណ៍”។ កាល​​​ពី​​​ខែ​​​ធ្នូ សាលា​​​ដំបូង​​​ខេត្ត​​​រតន​​​គិរី ​ក៏បាន​​លើក​លែង​​​​ការ​​​ចោទ​​​ប្រកាន់​​​មួយ​​​ផ្សេង​​​ទៀត​​​ពី​​​បទ​​​ញុះ​​​ញង់ ​លើ​​មនុស្ស​​​​​​បី​​​នាក់​​​ដដែល​​​នេះ និង​​​លោក អ៊ូ វីរៈ ប្រធាន​​​មជ្ឈ​​​មណ្ឌល​​សិទិ្ធ​​​មនុស្ស​​​កម្ពុជា ផង​ដែរ។ ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​នោះ​ក៏​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​​​ជា​​​មួយ​​​នឹង​​​ក្រុមហ៊ុន ​ឌី អឹម ​គ្រុប ​ផង​ដែរ​  ប៉ុន្តែ យោង​​​តាម​​​​​​ពាក្យ​​​បណ្ដឹង​​​​​​របស់​​​លោកគិត ចែម ​​​មេឃុំ​​​មក​​​ពី​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជានិង​​​ក្រុម​​​ហ៊ុន​​​​​​នេះ ដែល​​​បាន​​​ចោទ​​​ប្រកាន់ថា ​បុរស​​​ទាំង​​​បួន​​​នាក់​​​នេះ បាន​​​ញុះ​​​ញង់​​ឲ្យ​​​​សហ​គមន៍​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ទំពួន នៅ​​​ស្រុក​​​លំផាត់​​​ធ្វើ​​​ការ​​​តវ៉ា​​​​​​ដោយ​​​អំពើ​​​ហិង្សា​​​ប្រឆាំង​​​នឹង​​​ក្រុម​​​ហ៊ុន​នេះ​​កាល​​​ពី​​​ឆ្នាំ​​​២០០៩។ លោក ប៉ែន ប៊ុណ្ណារ៍ ដែល​​​បច្ចុប្បន្ន​​ជា​​​មន្ត្រី​​​សើុប​​​អង្កេត​​​ជាន់​​​ខ្ពស់​​​របស់​​​អង្គការ​​​អាដ​​​ហុក​​​​​ទទួល​បន្ទុក​​​​សិទិ្ធ​​កាន់​កាប់​​​ដីធ្លី និង​​​ធន​​​ធាន​​​ធម្មជាតិនៅ​​​រាជធានី​​​ភ្នំ​​​ពេញ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​​ពី​​​ម្សិល​​​មិញ​​​ថា លោក រស់ សារាំ​ បាន​​​ជូន​​​ដំណឹង​​​​ដល់​​​លោក កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទថា ការ​​​ចោទ​​​ប្រកាន់​​​នេះ នឹង​​​ត្រូវ​​​​លើក​លែង​ ប៉ុន្តែ បាន​​​និយាយ​​​ថាលោក​​​មិន​​​ទាន់​​​បាន​​​ទទួល​​​ការ​​​បញ្ជាក់​​​ជា​​​លាយ​​​លក្ខ​​​ណ៍អក្សរ​​​ពី​​​សាលា​​​ដំបូង​​​ខេត្ត​​​រតនគិរី​​​នៅ​​​ឡើយ​​​ទេ។ លោកបាន​​​មាន​​​ប្រសាស​​​ន៍​​​ថា “សេច​​​ក្ដី​​​សម្រេច​​​នេះបង្ហាញ​​​ឲ្យ​​​ឃើញ​​​ពី​​​កំណែ​​​ទម្រង់​​​តុលាការ ដែល​​​មាន​​​ន័យ​​​ថា អំណាច​​​របស់​​​អ្នក​​​មាន​​​ទ្រព្យ​​​សម្បតិ្ត និង​​​ក្រុម​​​ហ៊ុន មាន​​​អំណាច​​​មក​​​លើ​​​ប្រព័ន្ធ​​​តុលាការ​​​កំពុង​​​​​​កាត់​​​បន្ថយ​​​ជា​​​បណ្ដើ​​​រៗ​​​ហើយ​​”។ នៅ​​​ពេល​​​លោក ប៉ែន ប៊ុណ្ណារ៍ ​សរសើរ​​ព្រះ​រាជ​អាជ្ញារ​រូប​នេះ​ចំពោះ​​​​​ការ​ធ្វើ​សេច​​​ក្ដី​​​សម្រេច​​​នេះ​​​ ​​​លោកបាន​​​កត់​​​សម្គាល់​​​ថា ក្រុម​​​ហ៊ុន​​​​​​នេះនៅ​​​តែ​​​ប្រព្រឹត្ត​​​​ខុស​​​​ដដែល​ដោយ​ការ​​​ទន្ទ្រាន​​​យក​​​ដី និង​​​​ការ​ជំរុញ​​​​ឲ្យ​​​អាជ្ញាធរ​​​​​​ឃាត់​ខ្លួន​​​​​​អ្នក​​​ភូមិ។ លោកបន្ថែម​​​ថា “ក្រុម​​​អ្នក​​​ភូមិ​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ទាំង​​​នេះ​​​មាន​​​ការ​​​ ឈឺចាប់​ណាស់​​ចាប់​​​តាំង​​​ពី​​​ពួកគេ​​​បាន​​​បាត់​​​បង់ដី​​​​របស់​ខ្លួន​ទៅ​លើ​​​​ក្រុម​​​ហ៊ុន​​​នេះ​​​មក​​។អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​នេះ​ទៀត​នោះ គឺ​អ្នក​​​ភូមិ​​​មួយ​​​ចំនួន​​​ធំ​ត្រូវ​​​បាន​​​​​​​ឃុំ​​​ខ្លួន​​​នៅ​​​ក្នុង​​​ពន្ធនាគារ”៕សុខភុំ

មនុស្ស​រាប់​រយ​នាក់​ធ្វើ​ពិធី​រំឭក​វិញ្ញា​​​ណក្ខន្ធយ៉ាងស្ងាត់​ស្ងៀមនៅថ្ងៃ​ខួប​ធ្វើ​ឃាត លោក ជា​ វិជ្ជា ​

មិន​ដល់​មួយ​ខែ​ផង​បន្ទាប់​ពី​ឃាតករ​​បាញ់​សម្លាប​់លោក ជា វិជ្ជា ដែល​ជា​ទូ​ទៅ​គេ​គិត​ថា​​​​ត្រូវ​បាន​​ទម្លាក់​កំហុស​​​ ហើយ​ត្រូវ​បាន​​បញ្ជូន​ទៅ​ពន្ធ​នាគារ​វិញ​ដោយ​សារតែ​បទ​ឧក្រិដ្ឋ​ដែល​មាន​មនុស្ស​តិច​តួច​ជឿ​ថា ពួក​គេ​បាន​ប្រ​ព្រឹត្ត​នោះ អ្នក​កាន់​ទុក្ខ​ប្រ​មាណ​២០០​នាក់​បាន​ជួប​ជុំ​គ្នា​កាល​ពី​ម្សិល​មិញ ​នៅ​កន្លែង​ដែល​​​​មេដឹក​នាំ​​សហ​ជីព​សេរី​កម្ម​ករ​រូប​នេះ​ត្រូវ​ឃាតករ​​បាញ់​សម្លាប់​កាល​ពី​ប្រាំ​បួន​ឆ្នាំ​មុន។ ការ​ជួប​ជុំ​គ្នា​នេះមាន​ចំនួន​តិច​ណាស់​បើ​ប្រៀប​ធៀប​ទៅ​នឹង​ចំនួនអ្នក​កាន់​ទុក្ខ​ជាង​១០.០០០​នាក់​ ដែល​បាន​ចេញ​មក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​សព​លោក ជា វិជ្ជា កាល​ពី​ឆ្នាំ​​​២០០៤ ហើយ​ក៏​មាន​អ្នក​​ចាប់​អារម្មណ៍​តិច​តួច​ដែរ​ចំពោះ​ការ​ផ្តន្ទាទោស​ឡើង​វិញ​​នា​​ពេល​ថ្មីៗ​នេះ​លើ​ ប៊ន សំណាង និង​ សុខ សំអឿន ដែល​​​​ សហ​ជីព​សេរីកម្ម​ករ​និង​បណ្តាអង្គ​ការ​សិទ្ធិ​មនុស្ស​បាន​ចាត់​ទុកថា ​ជា​ការ​ផ្តន្ទាទោស​​ដោយ​ម​​​ិន​ត្រឹម​ត្រូវ​ពី​សំណាក់​តុលាការ។ បុរស​ទាំង​ពីរ​ដែល​ទទួល​បាន​ការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​​អស់​រយៈ​​​​ពេល​បួន​ឆ្នាំរង់​ចាំ​លទ្ធ​ផល​នៃ​ការ​ស៊ើប​អង្កេត​ឡើង​វិញ​​ដែល​តុលាការ​កំពូល​បាន​បង្គាប់​ឲ្យ​​​ធ្វើ​​លើ​សំណុំរឿង​​ទាំង​មូល​របស់​ពួកគេ​នោះ​ ត្រូវ​បាន​សាលា​ឧទ្ធរណ៍​ផ្តន្ទា​ទោសឡើង​​​​វិញ​ កាល​ពី​ថ្ងៃ​ទី​២៧ ​ខែ​ធ្នូ​ ថ្វី​បើ​ខ្វះ​ភ័ស្តុតាង​ថ្មីៗ​ក្តី។​អ្នក​ទាំង​ពីរ​ត្រូវ​តុលាការ​ផ្តន្ទា​​ទោស​ឲ្យ​ជាប់​ពន្ធ​នាគារ​២០​ឆ្នាំ​។ នគរ​បាល​បាន​បើក​ផ្លូវ​សម្រាប់​អ្នក​កាន់​ទុក្ខ​កាលពី​ម្សិល​មិញ នៅ​ពេល​ដែល​ពួកគេ​ដើរ​ក្បួន​តាម​ផ្លូវ​លេខ​៥១​ឆ្ពោះ​ទៅ​តូប​កាសែត​នៅ​ខាងក្រៅ​ជាប់​របង​​វត្ត​លង្កា...

រដ្ឋាភិបាល​ប្រាប់​មេដឹក​នាំសហជីព​​ឲ្យ​យល់​ព្រម​នូវលក្ខខណ្ឌនៃ​ការ​ទាម​ទារ​ដំឡើង​​ប្រាក់​ខែ​អប្បបរមា

កាល​ពី​ម្សិល​មិញ រដ្ឋា​ភិបាល​បាន​ស្នើ​ឲ្យ​ភាគី​រោង​ចក្រ​ពិនិត្យ​ពិរចារណាលើ​ការដំឡើងប្រាក់​ខែ​អប្បបរមា​សម្រាប់​កម្មករ​កាត់​ដេរ​​ដរាបណា​ខាង​សហ​ជីព​កម្មករ​យល់​ស្រប​នូវ​​​លក្ខខណ្ឌនៃការ​ទាមទារ​ដំឡើងប្រាក់​ខែ។ បច្ចុប្បន្ន ​មេដឹក​នាំ​សហជីព​កំពុង​ទាម​ទារ​ឲ្យ​ដំឡើងប្រាក់​ខែ​អប្បបរមា​ពី​៦១​ដុល្លារ​ក្នុង​មួយ​ខែ ទៅ​ចន្លោះ​ពី​៩៣​ដុល្លារ​ដល់​១៥០​​​ដុល្លារ​ក្នុង​មួយ​ខែ​ គឺ​កើន​ឡើង​ពី​៥២ភាគ​រយ​ទៅ​១៤៥​ភាគរយ​។ មន្ត្រី​ការងារបាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​​​​ថ្លែង​ការណ៍​មួយ​កាល​ពី​ម្សិល​មិញ​ បន្ទាប់​ពី​​​កិច្ច​ប្រជុំ​រវាង​ភាគី​រោង​ចក្រ​​ និង​មេ​ដឹក​នាំ​សហ​ជីព​អំពី​បញ្ហា​នេះ​ថា “បន្ទាប់​ពី​ការ​​​ពិភាក្សា​ជាមួយអ្នក​មាន​វត្តមាន​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​បាន​យល់​ព្រមជា​គោល​ការណ៍​​ក្នុង​ការ​ពិភាក្សា​លើ​ការ​ដំឡើងប្រាក់​ខែ​អប្បបរមា​ដល់កម្មករ​កាត់ដេរ​”។ សេចក្តីថ្លែង​ការណ៍​​បាន​លើក​ឡើង​ថា “កិច្ច​ប្រជុំ​បាន​ស្នើ​ឲ្យ​សហជីព​ទាំង​អស់​ជួប​គ្នា​ និង​លើក​សំណើ​រួម​ស្ដី​ពី​កម្រិតប្រាក់​ខែ​អប្ប​​​បរមា​ សម្រាប់លើក​យក​មក​ពិភាក្សា​ជា​មួ​យនឹង​ភាគី​រោង​ចក្រ​ ដើម្បី​​ឈានរក​ដំណោះ​ស្រាយ​មួយ​សមស្រប​”។​ សេចក្តី​ថ្លែងការណ៍​បាន​បន្ថែម​ថា មេដឹក​នាំ​សហជីព​គួរតែ​ដាក់​សំណើ​របស់​ខ្លួន​ជូន​រដ្ឋាភិបាល​​មុន​ពេល​ជួបពិភាក្សាគ្នា​លើក​ក្រោយ​នៅ​ឯក្រសួង​ការងារ នៅ​ថ្ងៃទី​២៦​ខែកុម្ភៈ។ កិច្ច​ប្រជុំ​កាលពីម្សិលមិញ កើត​មាន​ឡើង​បន្ទាប់​ពី​សុន្ទរកថា របស់​លោក ហ៊ុន សែន កាលពីថ្ងៃទី១២ ​ខែធ្នូ ដែល​ពេល​នោះ​លោក​​​​​​​បាន​អំពាវ​នាវ​ឲ្យ​ភាគី​រោង​ចក្រ​ដំឡើងប្រាក់​ ខែ ដល់​កម្មករ​កាត់​ដេរ​​ ដើម្បី​ជួយ​ឲ្យ​កម្មករ...