របាយការ​ណ៍​លើក​ឡើង​អំ​​ពី​ ព័ត៌​មាន​​លម្អិត​នៃ​និទណ្ឌភាព​ និង​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធច្បាប់​

កម្រងផ្កា​បុណ្យ​សព​ និង​រូបថត​របស់បុរស​ពាក់វែ៉នតា​វ័យ​កណ្តាល​មួយ​រូប ​បានក្លាយ​ជារូប​នៅ​លើក្របមុខ​នៃរបាយការ​ណ៍មួយ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ ស្តីពី​ការ​​សម្លាប់​ក្រៅ​ច្បាប់ក្នុង​ប្រទេស​កម្ពុជា​ និង​​ជាអ្វី​ដែល​អង្គការ​នេះ​បាន​ហៅថា​ ជាវប្បធម៌​និទណ្ឌភាព ​ដែលស្ថិត​ក្រោមការ​ដឹកនាំ​របស់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន។​       បុរស​ដែល​នៅ​លើ​ក្របមុខ​​នៃ​របាយ​ការណ៍​​នេះ​ គឺ​លោកឱមរាដ្ឋសាឌី​ អតីត​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច​ ដែល​ត្រូវបាន​គេ​បាញ់សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​ត្រង់​ នៅពេល​លោក​កំពុងទទួលទាន​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​មិត្ត​ភក្តិ​មួយ​ចំនួន​ក្នុង​ភោជនីយ​ដ្ឋាន​ ​នៅ​តាម​បណ្តោយ​ផ្លូវ​​ដ៏មមាញឹក​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ​ អំឡុង​ពេលជិត​ដល់ថ្ងៃ​បោះឆ្នោត​ជាតិ​កាលពី​ឆ្នាំ​២០០៣។ សាក្សីដែល​ស្ថិត​ក្នុង​ហេតុ​ការណ៍​ពេល​នោះ​​ប្រាប់​ថា​ ខ្មាន់​កាំភ្លើង​បាន​បាញ់​សម្លាប់​លោកឱមរាដ្ឋសាឌីយ៉ាងកៀកបំផុត​ ហើយ​បន្ទាប់មកបានរត់​ទៅជិះ​ម៉ូតូ​ ដែល​កំពុង​​រង់ចាំ​មួយគ្រឿង​ ប៉ុន្តែ បាន​រត់ត្រឡប់មក​រកសព​លោក​​ ឱមរាដ្ឋសាឌីដើម្បី​​កញ្ឆក់​យក​ទូរស័ព្ទ​ដៃ​តម្លៃថោក​មួយ​គ្រឿង​ពីលើតុ​ក្នុង​​ភោជ​នី​យដ្ឋាន​នោះ។​ ការរត់មក​យកទូរ​ស័ព្ទដៃ​ ដែល​មាន​តម្លៃ​ថោក​ពី​ទីប្រឹក្សា​របស់​គណបក្ស ហ៊្វុន​ស៊ិនប៉ិច​វិញ​នេះ គឺចង់​បញ្ជាក់​ឲ្យ​ឃើញ​ថានេះ គឺជា​អំពើប្លន់ មិន​មែន​ជា​ការ​ធ្វើ​ឃាតនោះ​ទេ​។អាជ្ញាធរ​បាន​លើក​ឡើង​ថា នេះ​ជា​អំពើ​ប្លន់ហើយ​នគរបាល​បាន​ចាប់​ខ្លួន​បុរស​ពីរ​នាក់ហើយ​បុរស​ទាំងពីរ​នាក់​នោះ​ត្រូវ​បាន​ផ្តន្ទា​ទោស​ភ្លាម​ៗឲ្យ​ជាប់​ពន្ធនាគារក្នុង​ម្នាក់​ៗរយៈពេល​២០ឆ្នាំ។ បុរស​ទាំង​ពីរនាក់​នេះ ដែល​សុទ្ធតែ​ជា​កង​ពល​ឆត្រយោង​បាន​លើក​ឡើង​ថាពួកគេ​បាន​សម្លាប់​អ្នក​នយោបាយ​រូប​នេះ​ដើម្បី​ ប្លន់​យក​ទូរស័ព្ទរបស់​លោក ដែល​នេះ​គឺជា​មូលហេតុ​ពិបាក​នឹង​ពន្យល់​នោះ​ ពួកគេ​ទាំង​ពីរនាក់​ បន្ទាប់​មក​បាន​បោះ​ទូរស័ព្ទនេះ​ចូល​ទៅក្នុង​ទន្លេ។ គ្មាន​នរណា​ម្នាក់ក្នុង​គណបក្ស​រាជា​និយមហ្វុ៊នសុិនបុិច ​ជឿជាក់ថាការ​លើកឡើង​នេះ​ជាការ​លើកឡើង​ផ្លូវការ​នោះ​ទេ អំឡុង​ពេល​នោះ​។ លោកឱមរាដ្ឋសាឌីគឺជា​បុរស​ដែល​មាន​អត្តចរិត​រឹងមាំ​មួយ​រូប​ ដែល​គេតែង​តែ​​កោត​សរសើរពី​ភាព​ឆ្លាត​វៃ និងការ​ប៉ិន​ប្រសប់​ក្នុង​ការ​បង្កើតយុទ្ធសាស្រ្ត​នយោបាយ​របស់​លោក។ អំឡុង​​ធ្វើឃាត​លោក​ លោកបាន​ជួយ​គណ​បក្ស​​ហ៊្វុន​ស៊ិនប៉ិច​ ដើម្បីដោះស្រាយ​ជម្លោះ​មួយ​រវាង​អ្នក​អង្គម្ចាស់នរោត្តមវជរ៉ាដែល​ជា​សមា​ជិក​សភា​មួយ​រូប មក​ពី​គណ​បក្ស​រាជា និយមជាមួយ លោកនាយករដ្ ឋមន្ត្រីហ៊ុនសែន។ អ្នកអង្គម្ចាស់​ បាន​គំរាម​ប្តឹង​លោកហ៊ុនសែន ពី​បទ​បរិហារ​កេរ្តិ៍ ដោយ​សារ​តែ​បាន​គំរាម​ចាប់​អ្នក​អង្គម្ចាស់​​ដាក់​ពន្ធនាគារ​អំឡុង​កិច្ច​ប្រជុំ​ប្រចាំសប្តាហ៍​របស់គណៈរដ្ឋមន្ត្រី​​។ជាការ​សងសឹកលោកហ៊ុនសែនបាន​មាន​ប្រសាសន៍ថា លោកកំពុង​រៀប​គម្រោង​ប្តឹង​​ប្រឆាំង​អ្នក​អង្គម្ចាស់​វិញ​។ ​ប្រហែលជារឿង​ដ៏កម្រនៅ​ក្នុង​នយោ​​​បាយ​របស់​ប្រទេស​កម្ពុជា​ លោកឱមរាដ្ឋ​​​សាឌី ​​​មិន​ធ្លាប់ទទួល​រងការ​រិះគន់​ថាបាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ​ឬក៏​ធ្វើ​ឲ្យ​មាន​បាន​ដល់​ខ្លួន​ឯង​នោះ​ទេ​។ការ​ធ្វើ​ឃាត​​លោក​មាន​ការ​ប៉ះ​​​ពាល់​​​​យ៉ាង​ខ្លាំងដល់​អ្នក​នយោបាយ​របស់​គណ​បក្ស​​​ប្រឆាំង​អំឡុង​ពេល​នោះ​ ហើយ​ការ​ចង​ចាំ​នៃការ​ធ្វើ​ឃាត​លោក​នៅ​តែស្ថិត​ក្នុង​វប្បធម៌ធ្វើ​ឃាត​ពាក់ព័ន្ធនឹង​រឿងនយោបាយ​នៅក្នុង​ប្រទេសកម្ពុជា​។ យោងតាម​របាយការណ៍​របស់អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ដែល​មាន​៦៨​ទំព័រស្ថិត​ក្រោម​ចំណង​ជើង​ថា “ ប្រាប់​ពួក​គេថា ខ្ញុំ​​ចង់សម្លាប់​ពួកគេ”នៅក្នុងពី​រទសវត្សរ៍​នៃ​និ​​​ទណ្ឌភាព​នៅក្នុង​ប្រទេសកម្ពុជា​ ដែល​ដឹក​​​នាំ​ដោយ​លោកហ៊ុនសែន។ប៉ុន្តែករណី​​​ធ្វើ​​​ឃាត​​​លោកឱមរាដ្ឋ​សាឌីគឺ​គ្រាន់​តែ​ជា​​​ឧទាហរណ៍​មួយ​ក្នុង​ចំណោមសកម្មភាពសម្លាប់​ក្រៅច្បាប់​រាប់​រយករណី ​ដែល​បាន​កើត​ឡើង​ចាប់​ពី​ឆ្នាំ​១៩៩១មក​ ដែល​ជា​ពេល​​ត្រូវ​បាន​ចុះ​ហត្ថ​​​លេខាកិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស។ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​លើក​​ឡើង​នៅ​ក្នុង​របាយ​ការណ៍របស់​ខ្លួន​ថា“មនុស្ស​ជាង​៣០០នាក់...

បុគ្គលិក​សិទ្ធ​ិមនុស្ស​​​ដែ​ល​ជាប់​ចោទ​ បាន​វិល​ត្រឡប់​មកដល់​ប្រទេស​​កម្ពុជាវិញ​ហើយ​

លោក ​ចាន់ ​សុ​វេ៉តអ្នក​ស៊ើ​ប​អង្កេត​​របស់​​អ​ង​្គ​កា​រ​​សិទ្ធិ​ម​នុស្ស​ បា​ន​វិល​ត្រឡប់​​មក​ដល់​ប្រទេស​កម្ពុជា​​​វិញ​ហើយក្នុងរយៈ​ពេល​ជា​ង​​ព​ី​​រ​ខែ​​កន្លះ​ បន្ទាប់​​ពីបាន​​​ចាក​ចេញ​ពី​ប្រទេ​ស​​ ស្របពេលមាន​ការ​​ប្រឈម​​នឹង​កា​រ​ចោទ​ប្រកាន់​ពី​​បទ​ឧក្រិដ្ឋ​មួ​យ ដែល​​គេគិត​​​ថាភ្ជាប់​ទៅ​នឹង​​កា​រ​ប​ះ​​​បោរ​​ដែ​ល​បា​ន​កើត​មា​នឡើង​នៅ​ក្នុ​ង​​ខេត្ត​ក្រ​ចេះ​ កា​ល​ពី​ខែ​​ឧស​ភា​។ ​កា​ល​ពី​ថ្ងៃ​ទី​​១៤​ ខែ​​សី​ហា ​សាលា​ដំបូង​រាជធានីភ្នំេពេញ ​​បា​ន​ចោទ​ប្រ​កាន់​​លោកសុ​វ៉េត ​អនុ​ប្រធាន​​​ផ្នែ​ក​​អង្កេត​របស់​អ​ង​្គ​កា​រ​​សិទ្ធិ​​មនុស្ស​​អា​ដ​ហុ​ក​ ពី​បទ​ផ្តល់​ជំ​នួ​យ​​ដល់​ជ​ន​ល្មើស​​ម្នាក់​ និង​ត្រូវបា​ន​កោះ​ហៅ​ឲ្យ​ចូល​ខ្លួនដើម្បី​​សាក​សួរ​​ដោយ​គ្មាន​​ផ្តល់​សេចក្តី​លម្អិតអំ​ពី​កា​រ​​ចោទ​ប្រ​កាន់​នោះ​ឡើ​យ​។ ​ក្រោ​យ​មក ​នៅ​ថ្ងៃ​ទី​​២៣ខែ​​សីហា ​តុ​លា​ការ​​​បា​ន​​យល់​ព្រម​លើកពេលកា​រ​សាក​សួរ​​ លោកសុ​វ៉េត ដោ​យ​គ្មាន​កំ​ណត់​ពេល​ជាក់​លាក់ដើម្បី​​ឲ្យលោក​​​បា​នចូ​ល​​រួ​ម​​វគ្គ​បំ​ពាក់​បំ​ប៉ន​មួ​យ​នៅ​ក្នុង​ទី​ក្រុ​ង​​បាង​កក។ ​លោកធន ​សារាយប្រធា​ន​​​អង​្គ​ការ​​​អាដ​ហុ​កថ្លែង​កា​ល​ពី​ម្សិល​មិញ​ថា“ គាត់​បា​ន​សម្រេចត្រឡប់​មក​វិញ ពី​​ព្រោ​ះ​​គាត់​​បា​ន​បញ្ចប់​​កា​រ​​សិ​ក្សា​​របស់​គាត់​ ហើយ​គាត់​​គឺ​ជា​​​បុគ្គលិក​ម្នាក់​​របស់អង្គការ​អា​ដ​ហុក​ ហើយ​គាត់​​ត្រូ​វ​​តែ​ធ្វើ​កា​រ​”។ លោក​​បន្ថែម​​ថា កា​រ​ស្នាក់​អា​ស្រ័​យ​​ជា​​បណ្តោះ​អា​សន្ន​​របស់​លោក សុ​វ៉េត នៅ​ក្រៅ​ប្រទេ​ស​មិន​មែ​ន​ដើម្បី​​គេច​ពី​​កា​រ​​កោះ​​ហៅ​​របស់​តុ​លា​ការ​​​ទេ​ ហើយ​​​ថា ​គាត់​​​បា​ន​​វិល​ត្រឡប់​ពី​ក្រុ​ង​បាង​កក​​កា​ល​ពី​​ល្ងាច​ថ្ងៃ​​ច័ន្ទ​។ ​លោក ​សារាយ ​​បា​ន​មា​ន​ប្រ​សាសន៍​ថាអ​ង​្គ​ការអា​ដ​ហុក​មិន​ទាន់​បា​ន​ទទួល​ព័ត៌មា​ន​ផ្លូវ​ការ​​ពី​តុលា​​ការ​ រៀបរាប់ពី​ការ​​ចោទ​ប្រកាន់​​របស់​ខ្លួ​នមកលើលោក​ សុ​វ៉េតទេ​ ហើយ​ថា ​មេធាវី​​​របស់​​អ​ង​្គ​កា​រ​ក្រៅ​រដ្ឋា​ភិ​បា​ល​មួយ​នេះ ត្រូ​វ​បា​នតុលាការ​​បដិ​សេធ​មិន​ឲ្យ​មើល​សំ​ណុំ​រឿង​នេះ​ឡើយ។ ​អង្គការ​​អា​ដ​ហុ​កជឿ​ថា ​កា​រ​ចោទ​ប្រកាន់​នេះ​ មានជាប់ពាក់ព័ន្ធទៅ​នឹ​ង​​រឿ​ង​ក្តី​​របស់​លោក​ ម៉មសូ​ណង់​ដូ ​ម្ចាស់​​ស្ថានីយវិទ្យុ​សម្បុក​ឃ្មុំដែលកា​ល​ពី​ខែ​មុន ​​ត្រូ​វ​បា​នសាលា​ដំ​បូង​រាជ​ធា​​នី​ភ្នំ​ពេញ​​ផ្តន្ទា​ទោស​​ឲ្យ​ជាប់​ពន្ធ​នា​គា​រ​រយៈ​ពេល​​២០​ឆ្នាំ​ ពី​បទ​​ធ្វើ​​កា​រ​បះ​បោរ​ ដែ​ល​លោក សូ​ណង់​ដូ បា​ន​​បដិ​សេធ​​ចំ​ពោ​ះ​កា​រ​​ចោទ​នេះ​ ​ហើយ​​អ​ង​្គការ​​សិទ្ធ​ិ​មនុស្ស​​បា​ន​ចាត់​ទុ​ក​​​រឿ​ង​នេះ​ថាគ្រាន់​តែ​ជា​លេស​មួយ​​ដើម្បី​​បណ្តេញ​អ្នក​ភូមិ​​ចេញ​​ពី​ភូមិ​​​ប្រមា​ ​ក្នុង​ខេត្ត​នេះ​កា​ល​ពី​ក្នុង​ខែ​ឧ​ស​ភា​។ ​​តែ​ប៉ុន្មា​ន​ថ្ងៃ​​មុន​ធ្វើ​ការ​ចោទ​ប្រកាន់ ​លោក​នា​យក​រដ្ឋ​មន្ត្រីហ៊ុនសែនបា​ន​ចោទ​ប្រកាន់​​បុ​គ្គលិក​អង​្គការ​​ក្រៅ​រដ្ឋាភិ​បាល ​​ដែល​មិន​បញ្ចេញ​​​ឈ្មោះ​ម្នាក់​ ថា​បា​ន​​​ជួ​យ​ជន​ល្មើស​ម្នាក់​ក្នុង​ចំ​ណោ​ម​ជន​ល្មើស​​ជា​​ច្រើន។ ​លោកឆែវី​រៈចៅ​ក្រម​​ស៊ើប​​សួរ​ ដែ​ល​កាន់​​សំ​ណុំ​​រឿ​ង​​របស់​លោកសុវ៉េតមិន​អា​ច​ទាក់​ទ​ង​បាន​ទេ​...

បក្សប្រឆាំងដាក់​ពាក្យ​បណ្ដឹង​ជំទាស់​នឹង​ការ​លុប​ឈ្មោះ​លោក សម រង្ស៊ី ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នកបោះ​ឆ្នោត​​

មន្ត្រី​គណបក្សបាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថាគណបក្ស​ សមរង្ស៊ីកាល​ពី​ថ្ងៃ​សៅរ៍​ បាន​ដាក់​ពាក្យ​បណ្ដឹងទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ដោយ​ជំរុញ​ឲ្យ​គណៈកម្មាធិការ​នេះ​កែប្រែ​សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ ដែល​បាន​លុប​ឈ្មោះ​​លោកសមរង្ស៊ីមេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នកបោះ​ឆ្នោត​។ ឈ្មោះ​របស់​លោកសមរង្ស៊ីត្រូវ​បាន​ក្រុម​ប្រឹក្សា​សង្កាត់​បឹង​រាំង​ ខណ្ឌ​ដូន​ពេញ​លុប​ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នកបោះ​ឆ្នោត​អំឡុង​កាល​ចុងក្រោយ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​​កាល​ពី​ថ្ងៃ​ទី​២៧ខែ​តុលា​។កាល​ពី​ថ្ងៃ​ទី​៦ខែ​វិច្ឆិកា គណៈកម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​តម្កល់​សេចក្ដី​សម្រេច​លុប​ឈ្មោះ​លោកសមរង្ស៊ីដោយ​លើក​ហេតុ​ផល​ថា លោក​ជា​ឧក្រិដ្ឋ​ជន​ ដែល​ត្រូវ​បាន​តុលា​ការ​ផ្ដន្ទាទោសរួចហើយ ដូច្នេះលោក​គ្មាន​សិទ្ធិ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ ក្នុង​ខែ​កក្កដា​ ឆ្នាំ​២០១៣​នោះ​ទេ។ លោក​ ជូងជូងីមេធាវី​របស់​លោក​ សមរង្ស៊ីថ្លែង​ថា “ ​ខ្ញុំ​បាន​ដាក់​ពាក្យ​បណ្ដឹង​កាល​ពី​ថ្ងៃ​សៅរ៍​ ​ដោយស្នើសុំ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញទាត់​​ចោល​នូវ​សេចក្ដី​សម្រេច​​របស់​គណៈកម្មាធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ និង​គណៈ​កម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​ ដែលបាន​លុប​ឈ្មោះ​លោកសមរង្ស៊ីចេញ​ពី​បញ្ជីឈ្មោះ​អ្នកបោះ​ឆ្នោត​”។លោក​បន្ថែម​ថាក្រុម​​​​ប្រឹក្សា​​​​ធម្មនុញ្ញបាន​ទទួល​យក​ពាក្យ​បណ្ដឹង​​ហើយ​ ប៉ុន្ដែមិន​ទាន់​បាន​ឆ្លើយ​តប​វិញ​​ទេ​។ ទោះ​បី​ជា​បច្ចុប្បន្ន​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន​ឯង​ក្នុង​ប្រទេសបារាំងក៏ដោយ​ ក៏​លោកសមរង្ស៊ីត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១១​ឆ្នាំ កាល​ពី​ដើម​ឆ្នាំ​២០១០ ដោយ​ចោទ​ប្រកាន់ពី​បទ​ផ្ដល់​ព័ត៌មាន​មិន​ពិត​ ញុះ​ញង់និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​។ អ្នក​គាំ​ទ្រ​លោកសមរង្ស៊ីដែល​ពេល​នេះ​ជាមេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ទើបបង្រួប​​​បង្រួម​គ្នា​​ថ្មីរវាង​គណបក្ស​ សមរង្ស៊ីនិង​គណ​បក្ស​សិទ្ធិ​មនុស្ស​ បាន​លើក​ឡើង​ថាការ​ផ្ដន្ទា​ទោស​មេដឹកនាំ​គណបក្ស​ប្រឆាំង​នេះ គឺ​ជា​ហេតុផលនយោបាយ​។ លោកទេព​ នីថាអគ្គលេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោតកាល​ពី​ម្សិលមិញបាន​មាន​ប្រសាសន៍​ការពារ​សេចក្ដី​សម្រេច​ របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោតឲ្យ​​លុប​ឈ្មោះ​លោកសមរង្ស៊ីចេញ​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​​​។ លោកនីថា ​មាន​ប្រសាសន៍​ថា“ ​លោក ​សមរង្ស៊ីគឺ​ជា​​ឧក្រិដ្ឋ​ជន​​ ហើយ​ឈ្មោះ​លោក​ត្រូវ​បាន​លុប​​ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នកបោះ​ឆ្នោត ដោយសារ​លោក​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោសរួចហើយ​”។លោក​បាន​បន្ថែម​ថាយោង​តាម​មាត្រា​៥០​ ជំពូក៦នៃ​ច្បាប់​​​បោះ​ឆ្នោត​ និយាយអំពី​សមាជិក​សភា​ បាន​ចែង​ថាជន​ណា​ត្រូវ​បានផ្ដន្ទាទោស​រួចហើយរួម​ទាំង​អ្នក​ដែល​បាន​ផ្លាស់​លំនៅ​ដ្ឋាន​ចេញ​ពី​ឃុំ-សង្កាត់​មួយ​ទៅ​ឃុំ-សង្កាត់​មួយ​ផ្សេង​ទៀត​ក៏​អាច​ត្រូវលុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ដែរ។ ទោះ​ជា​ក្រឡាបញ្ជី និង​សមាជិក​ក្រុម​ប្រឹក្សា​​ឃុំ​-សង្កាត់​​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បញ្ចូល​ទិន្ន​ន័យ​ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះ​ឆ្នោតថ្មី ​រួម​ទាំង​ការ​លុប​ឈ្មោះ​ប្រជាពលរដ្ឋ​ដែល​បាន​ស្លាប់​ ឬ​ផ្លាស់​​ទី​លំនៅ​ក៏​ដោយក៏​​មាត្រា៥០នៃ​ច្បាប់​​​​​បោះ​ឆ្នោតពិតជា​ចែង​ថា ជន​ “ ដែល​ជាប់​ពន្ធ​​នាគារពុំមាន​​សិទ្ធិ​បោះ​ឆ្នោត​ប៉ុណ្ណោះ​”។ លោកនីថាបានមាន​ប្រសាសន៍​ផង​​ដែរ​ថាគណបក្ស​ សមរង្ស៊ីបាន​ដាក់​ពាក្យ​បណ្ដឹង​របស់​ខ្លួនទៅ​ក្រុម​ប្រឹក្សាធម្មនុញ្ញ​ ក្នុងរយៈពេល​ប្រាំ​ថ្ងៃ​ បន្ទាប់ពី​សេចក្ដីសម្រេច​របស់គណៈកម្មា​ធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ដោយ​អំពាវ​នាវ​សុំ​ឲ្យ​មាន​ការ​​ពិចារណា​ឡើងវិញ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ នេះ​គឺ​ជា​សិទ្ធិ​របស់​  ដែល​ត្រូវ​ដាក់​ពាក្យ​បណ្ដឹង​ ប៉ុន្ដែសេចក្ដី​សម្រេច​​ គឺអាស្រ័យ​លើ​ក្រុម​ប្រឹក្សាធម្មនុញ្ញ​ឯណោះទេ”៕ ប្រែសម្រួលដោយហមសុផាណ្ណា

សមាជិក​សភា និង​បណ្តាដៃ​គូអភិវឌ្ឍន៍​​ពិភាក្សា​​ ដើម្បីពង្រឹង​សិទ្ធិ​របស់ពលករ​ចំណាក​ស្រុក​

អ្នក​ចូល​រួមក្នុង​សិក្ខាសាលាមួយ​បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថារដ្ឋាភិបាល​ អង្គការ​អភិវឌ្ឍន៍​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ជាប់ពាក់ព័ន្ធ​នានា​ ត្រូវ​តែ​ធ្វើ​ការ​រួម​គ្នា​ ដើម្បី​ការ​ពារ​សិទ្ធិ​ពលករ​ចំណាក​ស្រុក​។ ថ្លែងក្នុង​វេទិកា​របស់សភាជាតិ​ ធ្វើឡើង​ក្នុង​​រាជ​ធានី​ភ្នំពេញកាល​ពីម្សិលមិញស្ដី​អំពី​ការ​ពង្រឹង និង​ការ​ការ​ពារ​សិទ្ធិ​របស់​ពលករ​ចំណាក​ស្រុកលោកហេងសំរិនប្រធាន​រដ្ឋ​សភា​ជាតិថ្លែង​ថារដ្ឋាភិបាល​ត្រូវ​តែ​ប្ដេជ្ញា​ធ្វើ​ឲ្យ​ប្រាកដ​ថា សិទ្ធិ​របស់​ពល​ករ​​ចំណាក​ស្រុក​មិន​ត្រូវ​បានគេ​កេង​ប្រវ័ញ្ចឡើយ។ លោកហេងសំរិនបាន​មាន​ប្រសាសន៍​ថា​ “ រដ្ឋ​សភា​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ការ​ពារ​ និង​គាំទ្រ​​ពលករ​ចំណាក​ស្រុក​ ​សិទ្ធិទទួល​បាន​ការ​ធ្វើចំណាកស្រុកទៅធ្វើ​ការ​ងារ​ដោយ​​ស្រប​ច្បាប់​ សិទ្ធិធានា​បាននូវ​សុខុមាលភាព​របស់​ពលករ​ចំណាក​ស្រុក​ និង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា ច្បាប់​ស្តីពីការ​គ្រប់​គ្រង​កម្លាំង​ពលកម្ម​ត្រូវ​បានប្រទេស​ដទៃទៀតនៅ​ក្នុង​តំបន់គោរព​​​​​”។ លោកដូហ្គ្លាស់ប្រូដឺរីក (Douglas Broderick)ប្រធាន​ផ្នែកសម្រប​សម្រួល​​របស់អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ​មាន​ប្រសាសន៍​​ថា “ គ្មាន​ស្ថាប័ន​ណាមួយ​អាច​ធ្វើ​ការ​ងារ​នេះ​ជោគ​ជ័យ​តែ​ម្នាក់​ឯង​នោះ​ទេ​។ យើង​ត្រូវ​ធ្វើ​ការ​រួម​គ្នា​នៅ​ក្នុង​ទិស​ដៅ​មួយ​ដែល​មាន​ការ​ព្រម​ព្រៀង​គ្នា​”។ អំពើរំលោភសិទ្ធ​ិពលករ​ចំណាក​ស្រុក​បាន​ក្លាយ​ទៅជា​ចំណាប់​អារម្មណ៍​របស់​សាធា​រណជន ​កាល​ពី​ឆ្នាំ​មុន នៅ​ពេល​មាន​សេចក្ដីរាយការណ៍​ជាច្រើន​បាន​លើក​ឡើង​អំពី​ពលករ​កម្ពុជា​ ដែល​ធ្វើ​ជា​ស្ត្រីបម្រើ​តាម​ផ្ទះ​ប្រឈម​នឹង​ការ​បំពាន​លើ​រូប​រាង​កាយ​ និង​អំពើរំលោភផ្លូវ​ភេទ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី។ បន្ទាប់មក ​រដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ជា​បណ្ដោះ​អាសន្ន​នូវ​ការ​បញ្ជូន​ស្ត្រី បម្រើ​តាម​ផ្ទះ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី កាល​​ពី​ខែ​តុលាឆ្នាំ​មុន​ ហើយរដ្ឋាភិបាល​បាន​ព្រាង​កិច្ច​ព្រម​ព្រៀង​មួយ​ទៀត ដើម្បី​ការ​​ពារពល​ករទាំងនោះ។ លោក​ស្រីជេនណាហូលីដេ (Jenna Holliday) អ្នក​ពិគ្រោះ​យោបល់​​របស់អង្គការ​សហប្រជាជាតិ​សម្រាប់​ស្ត្រី​អន្ដរជាតិ​ ដែល​កំពុង​ជួយ​ព្រាង​អនុស្ស​រណៈ នៃ​ការ​យោគ​យល់​គ្នា​ ​មាន​ប្រសាសន៍​​ក្នុង​សិក្ខា​សាលាថារដ្ឋាភិបាល​មាន​ការ​រីក​ចម្រើន​ប្រកប​ដោយ​វិជ្ជមាន​។ លោក​ស្រី​ក៏​បាន​សង្កត់​ធ្ងន់​ផងដែរ​ អំពី​សារៈសំខាន់​នៃ​ការ​អនុវត្ត​ឲ្យ​បាន​រឹង​មាំ​នូវ​ច្បាប់​ និង​គោល​ការណ៍​នានា​ពាក់ព័ន្ធ​នឹង​ពល​ករ​ចំណាក​ស្រុក​។ លោកស្រីហូលីដេ ​មាន​ប្រសាសន៍​ថា “ មានចំណុចជាច្រើន​ បានកើត​ឡើង​​ ចំពោះ​កា​រកែ​លម្អ​ច្បាប់​ និង​គោល​ការណ៍​នានា​ ប៉ុន្ដែ ពេល​នេះ​ គឺ​ជា​ពេល​ដែល​ត្រូវ​ចាប់​ផ្ដើម​អនុវត្ត​​ច្បាប់​នេះ​ហើយ​ និងត្រូវចាប់​ផ្ដើមការ​បណ្ដុះ​បណ្ដាល​ដល់អាជ្ញា​ធរ​ថ្នាក់​ក្រោម​ជាតិ​អំពី​ច្បាប់​ថ្មី​ និង​ដើម្បី​ចាប់​ផ្ដើម​ផ្សព្វផ្សាយ​ការណែ​នាំ​អំពី​ការ​ធ្វើ​ចំណាក​ស្រុក​ប្រកប​ដោយ​សុវត្ថិភាព​”។ លោកជំទាវហូណូនសមាជិក​​សភាដែល​​គណៈកម្មាធិការ​របស់​លោក​ស្រី បាន​ជួយ​ព្រាង​​ច្បាប់​នេះ​ ​មាន​ប្រសាសន៍​ថា “ ​ចំពោះ​អនុស្សរណៈ​នៃការ​យោគ​យល់​គ្នា  យើងកំពុង​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ឲ្យ​បាន​ប្រសើ​រឡើង​ និង​ពិនិត​ឲ្យ​បាន​ល្អិត​ល្អន់​​។ យើង​កំពុងធ្វើ​ការ​ប្រកប​ដោយ​ការសហ​ការគ្នា​ជាមួយ​នឹង​ទី​ភ្នាក់​ងារនិង​ក្រុមហ៊ុន​​ជ្រើស​រើស​​ពលករ​...ដើម្បី​រាយការ​ណ៍​មក​ឲ្យ​យើង​ និង​ដើម្បី​អនុវត្ត​ច្បាប់​នេះ​ និង​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​នេះ​ ឲ្យមាន​ប្រសិទ្ធភាព​”៕ ប្រែសម្រួល​ដោយហមសុផាណ្ណា

ចៅ​ក្រម​​នឹង​​កោះហៅ​សាក្សី​បន្ថែម​​​ទៀត​ក្នុង​សំណុំរឿង​សម្លាប់​អ្នក​កាសែត​នៅក្នុងខេត្តរតនគិរី​

លោក​ចៅក្រម​ទទួល​បន្ទុក​ស៊ើប​អង្កេត​ក្នុង​ករណី​​ឃាតកម្ម​សម្លាប់​អ្នកកាសែត​បាន​មាន​​ប្រសាសន៍ កាលពី​ម្សិល​មិញ​ថា សា​លា​ដំបូង​ខេត្ត​រតនគិរីនឹង​​កោះ​ហៅ​​​សាក្សី​​យ៉ាង​ហោច​ណាស់​ប្រាំ​នាក់​បន្ថែម​​​ទៀត​រួម​ទាំង​មន្ត្រី​​រដ្ឋាភិបាល​ផងដែរ​ ​ដែល​ពាក់​ព័ន្ធ​ក្នុង​ករណី​សម្លាប់លោក ហង្ស សេរីឧត្តម អ្នក​យកព័ត៌​មាន​​ឲ្យកាសែតវីរជនខ្មែរ។ អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​វីរជន​ខ្មែរ​រូប​នេះ​ ដែល​លោក​បាន​សរសេរ​អត្ថបទ​ចោទ​​ប្រ​កាន់​​​មន្ត្រី​ក្នុង​តំបន់​នោះថា​ មានជាប់​ពាក់​ព័ន្ធ​​​ក្នុង​ការ​​រកសុីដឹកឈើខុសច្បាប់​​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់ដោយសារគេ​កាប់នឹង​ពូថៅ​ រួច​​ញាត់​ចូល​ក្នុង​ឃ្លុបរថ​យន្ត​​​របស់​លោក​ កាលពីថ្ងៃទី១១ ខែកញ្ញា។ អតីត​អនុ​សេនីយ៍​​ឯក​កង​រាជអាវុធហត្ថ​ឈ្មោះ អាន ប៊ុនហេងនិង​ប្រពន្ធរបស់​លោកគឺអ្នកស្រី​ ស៊ីមវីត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពីបទ​បាន​សម្លាប់​អ្នកកាសែត​ វីរជន​ខ្មែរ ប្រចាំថ្ងៃ រូប​នេះ​នៅ​សប្តាហ៍​បន្ទាប់​​​មក។ លោក ឡុច ឡៅ ចៅក្រម​ស៊ើប​សួរ​​បាន​មាន​ប្រសាសន៍ថា “យើងនឹង​កោះហៅ​មនុស្ស​​ប្រាំ ឬប្រាំមួយ​នាក់ទៀត​ មក​សាកសួរ​ក្នុង​ពេល​​ឆាប់ៗនេះ។ជន​សង្ស័យ​ខ្លះ​ក្នុង​ចំណោម​ជន​សង្ស័យ​ទាំងនោះ​ពាក់​ព័ន្ធ​នឹង​​ការរក​ស៊ី​​ដឹក​ឈើ និង​ខ្លះ​ទៀត​មានជាប់ពាក់​ព័ន្ធជាមួយ​មន្ត្រី​ក្នុង​មូលដ្ឋាន។បច្ចុប្បន្ននេះ​ យើងកំពុង​​ខិតខំធ្វើរឿងនេះ​ ហើយ​យើង​មិន​អាច​ផ្តល់​ព័ត៌មាន​លម្អិត​ថែម​ទៀត​បាន​ទេ”។ លោកមាន​ប្រសាសន៍បន្តថា ក្នុង​​អំឡុង​ពេល​សាកសួរ​ លោក​ ប៊ុនហេង និងប្រពន្ធ​របស់លោកឈ្មោះវីដែល​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នោះ​ថា ​មាន​អ្នក​ផ្សេង​​ទៀត​​ជាប់​​ពាក់​ព័ន្ធ​​ក្នុង​អំពើឃាតកម្ម​នេះដែរ​ ប៉ុន្តែបាន​បដិសេធ​មិន​ប្រាប់​ឈ្មោះ​ពួកគេ​ទេ​។ មន្ត្រីកង​រាជអាវុធហត្ថជា​ច្រើន​​នាក់​ និង​បុគ្គលិក​ក្រុម​ហ៊ុនទ្រីភាពម្នាក់​​ដែល​ជា​ក្រុម​ហ៊ុន​សម្បទាន​ដ៏​ចម្រូង​ចម្រាសនោះ​ក៏​​ត្រូវ​បាន​តុលាការកោះ​ហៅ​មក​សាកសួរ​ផងដែរ​នៅក្នុង​ករណីនេះ​។ លោក ប៉ែន ប៊ុណា្ណរ៍ មន្ត្រី​សម្រប​សម្រួល​​​ប្រ​ចាំ​អង្គការ​សិទ្ធិមនុស្ស​របស់អង្គការ​សិទ្ធិ​មនុស្សអាហុក​​ ដែលបាន​តាម​ដាន​ករណីនេះ​យ៉ាង​យក​ចិត្ត​ទុកដាក់នោះ​​ បានមាន​ប្រសាស​ន៍ថាការស៊ើប​អង្កេត​របស់​តុលាការ​​​គឺអូស​បន្លាយ​​ពេល​យូរពេក។ លោក ប៊ុណ្ណារ៍ មាន​ប្រសាសន៍​បន្តថា “ខ្ញុំ​ចង់​ឲ្យ​តុលាការ​ជំរុញការងារ​របស់​ខ្លួន​ក្នុង​ការ​ស៊ើប​អង្កេត​ករណីនេះ​ ប៉ុន្តែវា​អាស្រ័យ​លើ​ឆន្ទៈរបស់​លោក​ចៅ​ក្រម​ទេ។វា​ត្រូវ​តែ​មាន​តម្លាភាព​ក្នុង​ការ​​ដោះ​ស្រាយ​​ករណី​នេះ​ពីព្រោះ​យើង​ដឹង​ថា តុលាការ​កម្ពុជា​អាចស្ថិត​​ក្រោម​ឥទ្ធិពល​មន្ត្រី​មាន​អំណាច​”។ អ្នកស្រីអុឹមចន្ធីភរិយារបស់​លោកហង្សសេរីឧត្តម ​មាន​ប្រសាសន៍ថា អ្នក​ស្រី​សង្ឃឹម​ថា នឹង​បាន​ឃើញ​តុលាការ​ចាត់​វិធាន​ការ​ឲ្យ​បាន​លឿន​ និង​ដោះស្រាយ​​ដោយ​យុត្តិ​ធម៌​ចំពោះ​ករណី​ឃាតកម្ម​នេះ។ អ្នកស្រីចន្ធីបានបន្តថា“ ខ្ញុំ​ចង់​ឲ្យ​តុលាការ​ធ្វើការ​ឲ្យ​បាន​ល្អជាង​នេះ​នៅក្នុង​ករណីនេះ។​ ប្តី​របស់​ខ្ញុំ​ត្រូវ​បាន​គេ​សម្លាប់​ជា​យូរមក​ហើយ​...។ខ្ញុំ​ចង់​ឲ្យតុលាការ​រក​យុត្តិធម៌ឲ្យ​ខ្ញុំ​ឲ្យ​បាន​ឆាប់​”។ លោកទេព​ មុនីជាតិមេធាវី​ការ​ពារ​ឲ្យ​ជន​ជាប់​ចោទពីរនាក់ប្តី​ប្រពន្ធ​នេះ​ បាន​មាន​ប្រសាសន៍ថាសាក្សី​ដែល​ពាក់​ព័ន្ធជា​មួយ​ចុង​ចោទ​ក្នុង​សំណុំរឿងឃាតកម្ម​នេះ​​បាន​និយាយ​​ថា​​ ពួក​គេ​មិន​​បាន​ឃើញ​​ចុង​ចោទ​​នៅកន្លែង​កើត​ហេតុ​នោះ​ទេ​ ហើយ​ភ័ស្តុតាង​ បានមក​ពី​ការធ្វើកោសល្យ​វិច័យ​ ក៏មិន​បាន​បង្ហាញ​ថាមានពាក់​ព័ន្ធជា​មួយ​ពួកគេ​ក្នុង​ឃាតកម្ម​​សម្លាប់​​អ្នក​កាសែត​រូបនេះ​​ដែរ​។ លោកអះអាងថា“ខ្ញុំ​គិត​ថា​តុលាការ​មិន​មាន​ភ័ស្តុតាង​គ្រប់​គ្រាន់​ដើម្បី​ចោទ​ប្រកាន់​កូន​ក្តី​របស់​ខ្ញុំ​ទេ”៕ ប្រែសម្រួលដោយឃិនណៃ

អ្នក​​​ភូមិ​​​​​​ប្រហែល​​​១០០គ្រួសារនៅ​​​ខេត្ត​​​កំពត ​​​ប្រ​​​ឈម​​​ការ​​​បណ្តេញ​​​ចេញ​​ពីសំណាក់​​​ក្រុម​​​ហ៊ុន​​​​​​ ​​​សូ ងួន

ក្រុម​​​អ្នក​​​ភូមិ​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ក្រុម​​​ហ៊ុន​​​កសិកម្ម​​​ និង​​​ដឹក​​​ជញ្ជូន​​​មួយ​​​ត្រូវទទួលរង​​​ការ​​​ចោទ​​​ប្រ​​​កាន់​​​ថា​​​ បាន​គំរាម​​​​​បំផ្លាញ​​​​ផ្ទះ​​​សំបែង​​​របស់​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​ប្រ​​​ហែល​​​១០០​​​គ្រួ​​​សារ​​​កាល​​​ពី​​​ថ្ងៃពុធ ប្រ​​​សិន​​​បើ​​​ពួក​​​គាត់​​​មិ​​​ន​​​ព្រម​​​ចាក​​​ចេញ​​​ពី​​​ដី​​​សម្ប​​​ទាន​​​កសិកម្ម​​​មួយ​​​កន្លែង​​​ស្ថិត​​​ក្នុង​​​ស្រុក​​​ឈូក ខេត្ត​​​កំពត​​​ទេ​​​នោះ។ អ្នក​​​ស្រី ភោគ​ ម៉ៅ អាយុ​​​៤៥​​​ឆ្នាំ ដែល​​​ជា​​​តំណាង​​​អ្នក​​​ភូមិ បាន​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា “ក្រុម​​​ហ៊ុន សូ ងួន និង​​​លោក ​​​ជុំ សឿន ​​​មេឃុំតេជោអភិវឌ្ឍន៍ ​​​កាល​​​ពី​​​ថ្ងៃសុក្រ​​​សប្តាហ៍​​​មុន​​​ បាន​​​មក​​​ប្រាប់​​​ពួក​​​យើងថាពួក​​​យើង​​​មាន​​​ពេល​​​ប្រាំ​​​ថ្ងៃ​​​ដើម្បី​​​ចាក​​​ចេញ​​​ពី​​​ផ្ទះ​​​របស់​​​យើង”។ អ្នក​​​ស្រី​​​ក៏​​​បាន​​​និយាយ​​​ដែរថាពីរ​​​ថ្ងៃ​​​មុន​​​​​​ការ​​​ជូន​​​ដំណឹង​​​អំពី​​​ការ​​​បណ្តេញ​​ចេញ​​​នេះ ​​​មាន​​​នគរ​​​បាល​​​ប្រហែល​​​១៥​​​នាក់ អម​​​ដោយ​​​បុគ្គ​​​លិក​​​ក្រុម​​​ហ៊ុន​​​ សូ ងួន និង​​​លោក ជុំសឿន បាន​​​ចាប់​​​​​​ផ្តើម​​​​​​រុះ​​​រើ​​​ផ្ទះ​​​ចំនួន​​​បួន​​​ខ្នង​​​ទុក​​​ជា​​​គំរូ។​​​អ្នក​​​ស្រី​​​បាន​​​និយាយ​​​បន្តទៀតថា “ពួកគេ​​​​​បាន​​​និយាយ​​​ថាពួកគេ​​​នឹង​​​ត្រ​​​ឡប់​​​មក​​​វិញ​​ដើម្បី​​​​​​បំផ្លាញ​​​ផ្ទះ​​​របស់​​​ពួក​​​យើង​​​ឲ្យអស់”។ លោក ជុំសឿន បាន​​​បដិសេធ​​​ថា កាល​​​ពី​​​សប្តាហ៍​​​មុនគ្មាន​​​ការ​​​បំផ្លាញ​​​ផ្ទះ​​​សំបែង​នោះ​​​ទេ។ ​​​លោក​​​បាន​​​បន្ថែម​​​ទៀតថា“ក្រុម​​​ហ៊ុន​​​មិន​​​ទាន់​​​បាន​​​បំផ្លាញ​​​ផ្ទះ​​​ណា​​​មួយ​​​នៅ​​​ឡើយ​​​ទេពួកគេ​​​គ្រាន់​​​តែ​​​ជូន​​​ដំណឹង​​​ទៅ​​​អ្នក​​​ភូមិ​​​ថា ​​​ពួក​​​គេ​​​មាន​​​ពេល​​​រហូត​​​ដល់​​​ថ្ងៃ​​​ពុធ​​​ ដើម្បី​​​រើ​​​ផ្ទះ​​​ចេញ​​​ប៉ុណ្ណោះ”។ លោក សូ ងួន ប្រធាន​​​ក្រុម​​​ហ៊ុន សូ​​​ ងួនបាន​​​អះអាងថា តុលាការ​​​បាន​​​​​​ចេញ​​​ដីកា​​​បង្គាប់​​ឲ្យ​​​គ្រួសារ​​​ទាំង​​​នេះ​​​ត្រូវរើ​​​​​ចេញ​​​។​​​លោក​​​​​បាន​​បន្តថា “ក្រុម​​​ហ៊ុន​​​មិន​​មានជាប់ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​បណ្តេញ​​​ប្រ​​​ជា​​​ជន​​​ទាំង​​​នេះ​​​ឡើយ ​​​មានតែ​​​អាជ្ញាធរ​​​ទេ​​​ដែល​​​នឹងត្រូវ​​​អនុវត្ត​​​ដីកា​​​បង្គាប់​​​របស់​​​តុលាការនោះ​​​”។ លោកសូងួនបានមានប្រសាសន៍ថាក្រុម​​​​​​ហ៊ុន សូ ងួន ទទួល​​​បាន​​​ដី​​​សម្បទាន​​​ទំហំ​​​៩.៨០០​​​ហិកតា​​​ កាល​​​ពី​​​ឆ្នាំ​​​២០០៥ដើម្បី​​​ដាំ​​​ដំណាំ​​​ដំឡូង​​​មី​​​ ដាំស្រូវ​​​និង​​​ដាំ​​​ដើម​អាកាស្យា។ លោក​​​បាន​​​ចោទ​​​ប្រ​​​កាន់​​​ថាគ្រួសារ​​​ទាំង​​​នេះ​​​ទើប​​​តែ​​​ចូល​​​មក​​​រស់នៅ​​​​​លើ​​​ដី​​​នេះ​​​ក្នុង​​​ពេល​​​ថ្មីៗ​​​នេះ​​​ប៉ុណ្ណោះ​​​ហើយ​​​បាន​​​រាន​​​ដី​​​ព្រៃ​​​​​​អស់​​​ចំនួន​​​​​​៣០០​​​ហិកតាដើម្បី​​​សង់​​​ខ្ទម​​​តូចៗ។ លោក​​​​​​​មា​​​នប្រ​​​សាសន៍​​​ថា“មនុស្ស​​​បី​​​នាក់​​​បានញុះ​​​ញង់​​​ឲ្យ​​​គ្រួសារ​​​ទាំង​​​នេះចូល​​​មក​​​រស់​​​នៅ​​​លើ​​​ដី​​​របស់​​​ខ្ញុំ​​​នៅ​​​ក្នុង​​​ព្រៃ​​​ ហើយ​​​រឿង​​​នេះ​​​​​​ទើប​​​តែ​​​បាន​​​កើត​​​ឡើង​​​​​ កាល​​​ពី​​​មួយ​​​ខែ​​​មុន​​​ប៉ុណ្ណោះ” ។ការលើកឡើងរបស់លោកគឺ​​​ផ្ទុយ​​​គ្នា​​​ស្រឡះ​​​ពី​​​ការអះអាង​​​របស់​​​អ្នក​​​ភូមិ​​​ដែល​​​ថា ពួកគាត់​​​ភាគ​​​ច្រើន​​​បាន​​​ទៅ​​​រស់​​​នៅ​​​ទី​​​នោះ​​​តាំង​​​ពី​​​ឆ្នាំ​​​២០០៥​​​មក​​​ម៉្លេះ។ លោកសូងួនបាន​​​​​​ថ្លែង​​​​​​ដោយ​​​មិន​​​បញ្ចេញ​​​​​​​​​ឈ្មោះ​​​អ្នក​​​ណា​​​ម្នាក់​​​យ៉ាង​​​ដូច្នេះ​​​ថា “ខ្ញុំ​​​នឹង​​​មិន​​​ផ្តល់​​​សំណង​​​ដល់​​​ពួកគេ​​​ទេ ប៉ុន្តែ​​​យើង​​​នឹង​​​ចាប់​​​ខ្លួន​​​បុរស​​​ទាំង​​​បី​​​នាក់​​​នោះ​​​។ប្រសិន​​​បើ​​​យើង​​​ផ្សព្វ​​​ផ្សាយ​​​ព័ត៌​​​មាន​​​នេះពួក​​​គេ​​​នឹង​​​គេច​​​ខ្លួន​​​បាត់​​​”៕ ប្រែ​​​សម្រួល​​​ដោយ តែម សុខុម​​​​​​​​​​​​

ជន​​​ជាតិជប៉ុន​​​ ១០​​​នាក់​​​ត្រូវ​​​ចាប់​​​ខ្លួន​​​ពី​​​បទ​​​ឆបោក​​​វិនិយោគិនក្នុង​​​គម្រោង​​​វិនិយោគ​​​នៅ​​​កម្ពុជា

យោង​​​តាម​​​សេចក្ដី​​​រាយការណ៍​​​របស់​​​ប្រព័ន្ធ​​​​​​ផ្សព្វ​​​ផ្សាយ​​​ជប៉ុន​​​ បាន​​​ឲ្យ​​​ដឹង​​​ថា នគរបាល​​​ក្រុង​​​តូក្យូ​​​ បាន​​​ចាប់​​​ខ្លួន​​​ជន​​​ជាតិ​​​ជប៉ុន​​​១០​​​នាក់​​​ កាល​​​ពីដើម​​​ខែ​​​នេះ​​​ ពី​​​បទ​​​ឆបោក​​​វិនិយោគិន​​​ជាង​​​១.០០០​​​នាក់​​​យក​​​បាន​​​ទឹក​​​ប្រាក់​​​ចំនួន​​​២០​​​លាន​​​ដុល្លារ​​​ តាម​​​រយៈ​​​ការ​​​ប្រើ​​​ប្រាស់​​​គម្រោង​​​វិនិ​​​យោគ​​ក្លែង​​​ក្លាយ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា។ កាសែត​​​ក្យូដូ ញូស (Kyodo News) បាន​​​ធ្វើ​​​សេចក្ដីរាយការណ៍​​​ថាបុរស​​​ឈ្មោះ​​​ស៊ូសាគុ ​​​ណាកាមុរ៉ាក់ (Shusaka Nakamura) អតីត​​​ប្រធាន​​​ក្រុម​​​ហ៊ុន​​​​​​ Japan Honesty Inception និង​​​មនុស្ស​​​ប្រាំបួន​​​នាក់​​​ទៀត​​​ត្រូវ​​​បាន​​​នាយក​​​ដ្ឋាន​​​នគរបាល​​​ក្រុង​​​តូក្យូ​​​ ចាប់​​​ខ្លួន​​​ នៅ​​​ឈីយូដាក់ ​​​(Chiyoda) កាល​​​ពី​​​ថ្ងៃ​​​ទី​​​៧ខែ​​​វិច្ឆិកា​​​ ដោយ​​​​​​ជាប់​​​ចោទ​​​ពី​​​បទ​​​ឆបោក​​​វិនិយោគិន​​​ចំនួន​​​១.១០០​​​នាក់​​​យក​​​ប្រាក់​​​បាន​​​១,៦​​​ពាន់​​​លាន​​​យ៉េនឬ​​​ប្រហែល​​​២០​​​លាន​​​ដុល្លារ​​​។ យោង​​​តាម​​​ទូរ​​​ទស្សន៍​​​​​​រដ្ឋ NHK របស់​​​ជប៉ុន​​​បាន​​​ឲ្យ​​​ដឹង​​​ថា ក្រុម​​​ហ៊ុន​​​ Japan Honesty Inception បាន​​​ផ្ដល់​​​ភាគ​​​លាភ​​​យ៉ាង​​​ក្រាស់​​​ក្រែល​​​សម្រាប់​​​វិនិ​​​យោគ​​​ទុន​​​នៅ​​​ក្នុង​​​គម្រោង​​​នានា​​​ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ​​​ ដូច​​​ជា​​​ចម្ការ​​​កាហ្វេ​​​ជាដើម​​​។ ទូរទស្សន៍​​​ NHK បាន​​​ធ្វើ​​​សេចក្ដី​​​រាយការ​​​ណ៍ថានាយកដ្ឋាននគរបាល​​​ក្រុង​​​តូក្យូមិន​​​បានរក​​​ឃើញ​​​ភ័ស្តុតាង​​​ណាមួយ​​​ដែល​​​បង្ហាញ​​​ថា​​​ ចំនួន​​​ប្រាក់​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​យក​​​ទៅ​​​វិនិ​​​យោគ​​​នោះ​​ទេ។ មន្ត្រី​​​នគរបាល​​​ក្រុង​​​តូក្យូ​​​ មួយ​​​រូប​​​ដែល​​​សុំ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​...

​អង្គការសង្គមសុីវិលអា​ស៊ាន​អំ​ពាវ​នា​វ​ឲ្យ​មា​ន​​ការទទួល​​ខុស​ត្រូវ​​

យោង​តា​ម​អ្នក​ធ្វើ​​យុទ្ធនា​ការ​ ដែល​​បាន​ចូ​លរួ​ម​​ក្នុងកិច្ច​​ប្រជុំ​មួ​យ​​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​កា​ល​ពី​​ម្សិល​មិញ​ឲ្យ​ដឹង​ថា ក្រុ​ម​ហ៊ុន​ឯក​ជន​​ និង​ស្ថាប័ន​​ហិរញ្ញ​វត្ថុ​​អន្តរជាតិ​ គួរតែមា​ន​កា​រ​​ទទួល​​ខុ​ស​ត្រូ​វ ​​និង​មាន​តម្លា​ភាព​​ថែ​ម​ទៀត​ ដើម្បី​​ជំ​រុ​ញ​​ផ្នែ​ក​សិទ្ធិ​មនុស្ស​​ឲ្យ​​កាន់តែល្អ​។ អ​ង​្គការ​​សង​្គម​​ស៊ី​វិល​​បា​ន​លើក​ឡើង​ពី​បញ្ហា​នេះ​​នៅ​ថ្ងៃ​​ដំ​បូ​ង​នៃ​សិក្ខា​សាលា​របស់​សភា​ប្រជា​​ជន​​​អា​ស៊ាន​ ដែល​ធ្វើ​ឡើង​រយៈ​​​ពេល​​បួ​ន​​ថ្ងៃ​​​រហូ​ត​​ដល់​កិច្ច​ប្រជុំ​​កំ​ពូល​អា​ស៊ាននិង​អា​ស៊ី​បូ​ពា៌​។ អ្នកតស៊ូមតិ​ម្នាក់​​ក្នុង​ចំ​ណោម​​អ្នកតស៊ូមតិ​​កម្ពុជា​​គឺ​លោក ​សៀភា​រម្យអគ​្គ​លេខា​ធិកា​រ​​នៃ​គណ​ៈ​​កម្ម​ការ​​សិទ្ធិលំនៅ​ដ្ឋាន​​បា​ន​លើ​ក​ឡើង​បន្ទាប់​​ពី​​សិក្ខា​​សាលា​ថា នៅ​ក្នុង​ប្រទេ​ស​កម្ពុជា ​ក្រុ​ម​ហ៊ុន​​ដែ​ល​នៅ​ពី​ក្រោ​យ​​កា​រ​​អភិ​វឌ្ឍ​ធំៗគួរ​តែ​​បើក​ចំ​ហ​​ថែ​ម​​ទៀត​ អ​ំ​ពី​​ផែនកា​រ​​របស់​ខ្លួន​។ ​លោក​បាន​មា​ន​​ប្រ​សាស​ន៍​ថា “ គួរតែ​​ផ្សព្វ​​ផ្សាយ​អំពីផែន​កា​រ​មេ​​ណា​​សម្រាប់​​កា​រ​​អភិ​វឌ្ឍ​ណា​មួ​យ​ ប្រសិ​ន​បើ​វា​នឹង​​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​គ្មាន​​ទីជម្រក​។ នៅ​ពេល​ប្រជា​ពល​រដ្ឋ​ដឹង​​ដូច្នោះ​ ពួ​ក​គេ​​​អា​​ច​ត្រៀម​​រៀប​​ចំ ​ផែន​កា​រ​បា​ន​ល្អអំពីរបៀបថាតើ​ពួ​ក​គេ​​គួរសហ​កា​រ​ ឬ​​ទាម​ទារ​សិទ្ធិ​​របស់​ខ្លួន​បែបណាសម្រាប់​​ការ​សង់​លំ​នៅ​ដ្ឋាន​​ឲ្យ​បាន​គ្រប់​គ្រាន់​​”។ ​​ឯក​សារព្រាងមួ​យ​​ច្បាប់មា​ន​​ចំ​ណង​ជើង​ថាកា​រ​ទាម​​ទា​រ​ឲ្យកា​រ​ទទួ​ល​ខុស​ត្រូវ​របស់អា​ស៊ាន​​ដែល​ជា​ឧទា​​ហរណ៍​មួយលើកឡើងពី​ប្រទេ​ស​​កម្ពុជា​​ និង​ពីទី​កន្លែ​ង​ផ្សេង​ទៀត​នៅ​ក្នុង​តំ​បន់​​ ដើម្បីធ្វើ​សំ​ណូម​​​ពរឲ្យរក​​ដំ​ណោះ​ស្រាយ​អំពី​សិទ្ធ​ិ​ជាមូ​ល​ដ្ឋាន​ក្នុង​កា​រ​បង្កើត​គណ​​នេយ្យ​ភាព​នៅ​ក្នុង​តំ​បន់​ ត្រូ​វ​បា​ន​ធ្វើ​បទ​បង្ហាញ​​អំ​ឡុង​​​សិក្ខា​សាលា​នេះ។ ​សិក្ខា​​សាលា​នេះ ​​អ​ំ​ពា​វ​នា​វ​ឲ្យ​​ក្រុមហ៊ុន​ឯក​ជន​​ធ្វើ​ឲ្យ​ប្រាកដ​ថា ប្រជា​ពល​រដ្ឋ​​ ដែ​ល​រងផល​​ប៉ះ​ពាល់​​​ដោយ​សារ​គម្រោង​​អភិវឌ្ឍន៍​អា​ច​ធ្វើ​​ពាក្យ​បណ្តឹង​​​ដោ​យ​ផ្ទាល់​​ទៅ​ក្រុ​ម​ហ៊ុន​និង​ដើម្បី​ឲ្យ​ប្រា​កដ​​ថា ​សាធា​​រណ​ជនចូលរួម​​ក្នុ​ង​កា​រ​ពិ​ភាក្សា​ពីគម្រោងអភិ​វឌ​្ឍ​ន៍នេះ​។ សិក្ខា​សាលានេះ​បន្ត​ទៀត​ថា “ ​ក្រុ​ម​ហ៊ុន​ទាំ​ង​​ឡាយ​គួរតែទទូ​ចថានិទណ្ឌ​ភាព​ មិន​អាច​ទទួល​យក​បា​ន​ឡើយ ដោ​យ​សារ​ការ​​អ​នុ​វត្ត​នយោ​បាយមិន​អាចទទួល​យក​បា​ន​​ស្តី​ពី​កា​រ​រំ​លោភ​ និង​ការដោះ​ស្រាយ​ផ្នែកសិទ្ធិ​មនុស្ស​បែប​ប្រតិ​សកម្ម”។ លោកស្រីអាស៊ី​សាស (A Sisah) ដែល​ជា​​អ្នក​សម្រប​សម្រួល​​ផ្នែក​សិទ្ធិ​លំនៅ​ដ្ឋាន​ និង​កា​រ​​តាំង​ទី​លំ​នៅរបស់​អង្គការ​វេទិកានៃអង្គការមិនមែន​រដ្ឋា​ភិ​បា​ល បា​ន​លើក​ឡើង​ថាស្ថាប័ន​​ហិរញ្ញ​វត្ថុ​​អន្តរជាតិ​ ដូច​ជា​ធ​នា​គា​រពិ​ភព​លោក​ និង​ធនា​គារ​​អភ​ិ​​វឌ្ឍន៍​អា​ស៊ី​ គួរ​មា​ន​​តម្លា​ភាពថែម​ទៀត​​ អំ​ពី​​គម្រោង​​​ផ្សេង​ៗ​​ដែ​ល​ខ្លួន​ផ្តល់​មូ​ល​និ​ធិ​​នៅ​ទូទាំ​ង​​តំ​បន់​អា​ស៊ាន​។ ពួ​ក​គេ​​ក៏​គួ​រតែ​មា​ន​កា​រ​ឆ្លើយតប​​ថែម​ទៀត​​ចំ​ពោះ​ពាក្យ​បណ្តឹង​ នៅ​ពេល​​ពួ​ក​គេ​​​ផ្តល់​មូ​ល​និធិ​​ ដែល​មានផលប៉ះ​ពាល់​​ដល់​សាធា​​រណ​ជន​។ ធនាគារ​​អភិ​​វឌ្ឍ​ន៍​អា​​ស៊ីបា​នទទួលរងការ​រិះ​គន់ដោយ​សារ​គ្រប់គ្រង​គម្រោ​ង​មួយ​ក្នុ​ង​កា​រ​ស្តារ​ផ្លូ​​វ​ដែកឡើង​វិញ​​​នៅក្នុង​ប្រទេ​ស​កម្ពុជា ដែល​ធ្វើ​ឲ្យ​ប្រជា​ពល​​រដ្ឋ​​រាប់​មុឺន​គ្រួ​សារ​លែងមានទី​​ជ​ម្រក​។ធនា​គា​រ​​ពិ​ភព​លោក​ បា​ន​ដើរ​តួ​នា​​​ទី​មួ​យ​ក្នុ​ង​កា​រផ្តល់​មូ​ល​និ​ធិ​​សម្រាប់​កម្ម​វិ​ធី​​ផ្តល់​ប័ណ្ណ​កម្ម​​សិទ្ធិ​ដីធ្លី ដែល​​ធ្វើ​ឲ្យអ្នក​ស្រុ​ក​បឹង​កក់​ ដែ​ល​ភា​គ​ច្រើន​ក្នុង​​ចំណោម​អ្នកទាំងនោះ​ត្រូ​វ​បា​ន​​បណ្តេញ​​ចេញ​​សម្រាប់ការ​អភិ​វឌ្ឍ​ទ្រង់​ទ្រាយ​ធំ​។ ​លោកស្រីអាសីុសាស ​​បា​ន​លើក​ឡើ​ង​ថា“ យើង​ធ្លាប់មា​ន​បទ​ពិ​សោធ​ថាយន្ត​កា​រ​​បណ្តឹង​​​​ នៅ​ធ​នា​គារ​​នេះ គឺ​ពិ​បា​ក​​ស្មុគស្មាញ​ណាស់​សម្រាប់​ប្រជា​ពល​រដ្ឋ​។ វា​ប្រើ​ពេល​យូរ”។លោក​ស្រី​បា​ន​បន្ថែម​​ថា ​​ពាក្យ​បណ្តឹង​ធ្វើ​ឡើងជួស​មុខ​ឲ្យ​អ្នក​ភូមិ​...

​លោក ​ហ៊ុន សែន​​ លើក​ឡើង​​អំពី​កិច្ច​ប្រ​ជុំ​កំពូល​អាស៊ាន និង​​​ អាស៊ី​​បូព៌ា​​នៅ​ក្នុង​​​ខេត្ត​សៀម​រាប​

លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ក្នុង អំឡុង​​​ថ្លែង​សុន្ទរកថា​មួយ​នៅ​ខេត្ត​សៀម​រាប​ កាលពី​ម្សិលមិញ​ថាមេដឹក​នាំ​ប្រ​ទេស​ម្ចាស់​ជំនួយ​ធំបំផុត​​ពីរ​សម្រាប់​ប្រ​ទេស​កម្ពុជា​គឺ​ប្រទេស​ ចិននិង​ប្រទេស​ជប៉ុន នឹង​មក​ចូល​រួម​​ក្នុង​កិច្ច​ប្រ​ជុំ​កំពូល​អាស៊ាន​ និងអាស៊ី​បូព៌ា​នៅ​រាជ​ធានី​ ភ្នំ​ពេញ​។ វត្ត​មាន​របស់​​ប្រធានាធិបតីអាមេរិកលោក​ បារ៉ាក់អូបាម៉ា(Barack Obama) ​​នៅក្នុង​កិច្ច​ប្រជុំ​កំពូលនេះ​​​មិន​ត្រូវ​បាន​​លោក ហ៊ុនសែន ​លើក​មក​ធ្វើអត្ថា​ធិប្បាយ​ទេ ដែល​លោកហ៊ុនសែនបាន​ប្រកាស​កាល​ពី​សប្តាហ៍​មុន ក្នុង​លិខិត​​អបអរសាទរ​​មួយ​ផ្ញើ​ជូន​ លោកអូបាម៉ា នៅពេលលោក​បាន​ជាប់​ឆ្នោតជា​ថ្មី​​ម្តង​ទៀត​ថា​​​ អ្នក​ទាំង​ពីរ​អាច​ជួប​ប្រជុំ​​ជាទ្វេ​ភាគី​នៅ​ក្រៅ​កិច្ចប្រជុំ​កំពូល​ផងដែរ។ មន្ត្រី​សេត​​វិមាន​បាន​បញ្ជាក់ថាលោកអូបាម៉ានឹង​មកបំពេញ​ទស្សនកិច្ចក្នុងប្រទេសកម្ពុជា​ចាប់​ពីថ្ងៃទី១៧ខែវិច្ឆិកាដល់ថ្ងៃទី២០ខែវិច្ឆិកាប៉ុន្តែ មិន​បាន​ធ្វើសេចក្តី​អត្ថាធិប្បាយអំពី​ការ​ជួប​​ប្រជុំ​រវាង​មេដឹកនាំ​នៃប្រទេសទាំង​ពីរនោះ​ទេ។ លោកហ៊ុនសែនបានមាន​ប្រសាសន៍​ក្នុង​អំឡុងថ្លែងសុន្ទរកថា ក្នុងស្រុក​បន្ទាយ​ស្រីដែល​ជាចំណុច​ចុង​ក្រោយ​ក្នុង​កម្មវិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិដីធ្លី​របស់​​លោក​នៅទូទាំង​ប្រទេសថា“ លោកនាយក​រដ្ឋមន្ត្រីចិន វេនជាប៉ាវ(Wen Jiabao) នឹងមក​បំពេញទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ថ្ងៃទី១៨ ខែវិច្ឆិកា ហើយ​​​នាយក​​រដ្ឋមន្ត្រី​ជប៉ុនលោកយូសុីហីុកុណូដា (Yoshihiko Noda)នឹង​មក​ចូលរួម​​ក្នុង​កិច្ច​ប្រជុំ​​កំពូលអាស៊ាន​នៅ​ថ្ងៃទី២០ខែវិច្ឆិកា”។ លោកនាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​​ផងដែរថា កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​អាច​ជា​ឱកាស​មួយ​សម្រាប់​ប្រទេសកម្ពុជា​​ដើម្បី​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ​។ លោក​បាន​មាន​ប្រសាសន៍បន្តថា “ ការ​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន យើង​  ត្រូវ​តែ​ធ្វើយ៉ាង​ណា​ឲ្យ​មាន​មោទនភាព​របស់​យើង​នូវ​​​គ្រប់​កិច្ច​ការ​ទាំង​អស់​ដែល​យើង​ត្រូវ​តែធ្វើ​ក្នុ​ង​ខណៈ​យើង​ជា​ប្រធាន​ទទួល​ខុស​ត្រូវ​សម្រាប់​​គ្រប់​សកម្ម​ភាព​​អាស៊ាន​ទាំង​មូល”។ រដ្ឋមន្ត្រី​ការពារ​ជាតិ ​លោកទៀបាញ់នឹង​ដឹកនាំ​កិច្ច​ប្រជុំថ្នាក់​​រដ្ឋម​ន្ត្រី​ការពារ​ជាតិ​ក្នុង​ខេត្ត​សៀមរាប ដែល​ចាប់​ផ្តើម​ពី​ថ្ងៃព្រហស្បតិ៍​រហូត​ដល់​ថ្ងៃសៅរ៍ចំណែក​លោក​ ហ៊ុនសែននឹង​ដឹកនាំ​កិច្ច​ប្រជុំ​នៅ​រាជធានី​ភ្នំពេញដោយ​ទទួល​ថ្នាក់​ដឹកនាំ​ពិភពលោក​និង​រដ្ឋមន្ត្រី​កំពូល​ៗ​ជា​ច្រើន​រូបទៀត ក្នុង​កិច្ច​ប្រជុំកំពូល​អាស៊ាន​ និង​អាស៊ីបូព៌ា​ ដែល​នឹង​ចាប់​ផ្តើម​នៅ​សប្តាហ៍ក្រោយ​នេះ​។ ប្រធានាធិបតី​ រុស្ស៊ីលោកវ៉្លាឌីមៀពូទីន​(Vladimir Putin) និងលោក​​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោកម៉ានមូហានស៊ីង​(Manmohan Singh) បាន​​ប្រកាសអំពីការចូលរួម​ក្នុងកិច្ច​ប្រជុំ​ជា​​​បន្ត​បន្ទាប់​ផងដែរ។ក្នុង​អំឡុង​ពេល​ឈប់​សំចត​នៅខេត្តសៀមរាបលោកហ៊ុនសែនបាន​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិដីធ្លី​​ចំនួន​១.១៧៨​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ​ ហើយ​លោក​​​នាយក​​​​រដ្ឋមន្ត្រី​​បាន​លើកឡើង​ដោយ​កំប្លែង​ផងដែរថាលោក​​​ប្រហែលជា​​​ត្រូវ​​​ត្រៀម​​​សម្លៀក​​​​បំពាក់​ទុក​នៅ​ទីស្តីការ​គណៈ​​​រដ្ឋមន្ត្រី​ដែល​នៅ​ទីនោះ​​មាន​មន្ត្រី​ការ​ទូត​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដើម្បី​អនុវត្ត​តាមកម្ម​វិធី​​ដ៏មមាញឹក​របស់​លោក។ លោកបាន​ថ្លែង​បន្តទៀត​ថា “ បើសិន​ជាខ្ញុំ​មើល​កម្មវិធី​ ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃទី​១៨ខែវិច្ឆិកានោះ​គឺវា​រវល់​ណាស់​ ដូច្នេះ​ខ្ញុំ​ត្រូវ​តែរៀបចំ​សម្លៀក​បំពាក់​ថែម​ទៀត​ទុក​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី។ លោក​នាយក​រដ្ឋមន្ត្រី​ក៏ចេះបែកញើសដែរ”៕ ប្រែសម្រួលដោយឃិនណៃ    

ភាព​​​រុង​​​រឿង​​​នៃ​​​សម័យ​​​អង្គរ​​​ដែល​​​បក​​​ស្រាយ​​​នៅ​​​ក្នុង​​​ទំព័រ​​​សារព័ត៌​​​មាន​​​ភាសា​​​បារាំង ​​​​​​ប៉ឺទីត ហ្ស៊កណាល់

ការ​​​ប្រមូល​​​សារព័ត៌មាន​​​ភាសា​​​បារំាង​​​ដែល​​​បក​​​ស្រាយ​​​ពី​​​រឿង​​​រ៉ាវ​​តាំង​ពី​​​​ឆ្នាំ​​​១៨៧៥​​​​ហើយ​​​ពេល​​​នេះ​​​កំពុង​​​ត្រូវ​​​បាន​​​ដាក់​​​តាំង​​​ពិព័រណ៍​​​នៅ​​​ឯហាង​​​លក់​​​វត្ថុ​​​សិល្បៈ​​​ ម៉េក ​​​មៀក(Make Maek) ក្នុង​​​ក្រុង​​​បាត់​​​ដំបង​​​នោះបាន​​​កើត​​​ឡើង​​​នៅ​ពេល​​​លោក ​​​ម៉ាធាវ ​​​ដំពើ​រ៉ុង(Matiev Damperon) កំពុង​​​រើ​​​កកាយ​​​សារ​ព័ត៌មាន​​​​​​​​​និង​​​សៀវ​​​ភៅ​​​លោក​​​តា​​​របស់​​​លោក​​​នៅ​​​ក្នុង​​​បន្ទប់​​​​​​ដែល​​​​សុទ្ធ​តែ​​​​ធូលី​​​​​​ក្នុង​​​ហាងមួយ​​​នៅ​​​​​​​​​បារាំង។​​​ ខណៈ​​​ដែល​​​កំពុង​​​រើ​​​កកាយ​​​នោះ ​​​លោក ​​​ដំពើ​រ៉ុង​​​ បាន​​​ប្រទះ​​​ឃើញ​​​សារព័ត៌មាន​​​ភាសា​​​បារាំង​​​ “ឡឺប៉ឺទីត ហ្ស៊កណាល់ (Le Petit Journal)”ចេញ​​​ផ្សាយ​​​ក្នុង​​​ឆ្នាំ​​​១៩០៦​​​ដែល​​​មាន​​​រូប​​​ថត​​​យ៉ាង​​​កម្រ​​​របស់​​​ក្រុម​​​របាំ​​​ព្រះរាជទ្រព្យ​​​​​​កម្ពុជា​​​ដែល​​​កំពុង​​​សម្ដែង​​​នៅ​​​ភូមិ​​​គ្រឹះ​​​​​​​ប្រធានា​​​ធិបតី​​​បារាំង​​​ អេលីសេ ​​​(Elysee)​​​ អំឡុង​​​ពេល​ព្រះ​​​​មហាក្សត្រ​​​កម្ពុជា​ព្រះ បាទ​ស៊ីសុវត្ថិបំពេញ​​​ព្រះ​​​រាជ​​​ទស្សនកិច្ច​​​​​​ទី​​​នោះ​​​។​​​ ការ​​​ប្រទះ​​​ឃើញ​​​នេះ​​​បាន​​​ជំរុញ​​​ឲ្យ​​​លោក ​​​ដំពើ​រ៉ុងស្រាវ​​​ជ្រាវ​​​រក​​​ច្បាប់​​​ដើម​​​នៃ​​​សារព័ត៌​​​មាន​​​ ឡឺប៉ឺទីត ហ្ស៊កណាល់​​​ ដែល​​​និយាយ​​​អំពី​​​កម្ពុជា​​​បន្ថែម​​​ទៀត។លោក​​​បាន​​​ជួល​​​អ្នក​​​ប្រមូល​​​​​​សារព័ត៌មានពីរ​​​នាក់​​​នៅ​​​ក្នុង​​​ប្រទេស​​​បារាំង​​​ឲ្យ​​​​​​ស្វែង​​​រក​​​នៅ​​​ក្នុង​​​ឃ្លាំង​​​របស់​​​ពួកគេ​​​​​​ដោយ​​​បាន​​​រកឃើញ​​​សារព័ត៌មាន​​​នេះ​​​ដែល​​​ចេញ​​​ផ្សាយ​​​តាំង​​​ពី​​​ឆ្នាំ​​​១៨៧៥​​​​​​សរសេរ​​​​​​បក​​​ស្រាយ​​​អំ​​​ពី​​​អង្គរ​​​វត្ត​​​ជាច្រើន​​​ទំព័រ​​​ពេញៗ។ ដោយ​​​​មាន​ចំណង​ជើង​ថា“ព័ត៌មាន​​​អំពី​​​កម្ពុជា​​​ ដែល​​​ខ្ញុំ​​​ចាំបាន”ពិព័រណ៍​​​នេះ​​​មាន​​​ដាក់​​​តាំង​​​ច្បាប់​​​ដើមរបស់​​​​​​សារព័ត៌​​​មាន​​​ “ឡឺប៉ឺទីត ​​​ហ្ស៊ក​​​ណាល់​​” ​​​កម្រាស់​​​១៥​​​ទំព័រ​​​បោះ​​​ពុម្ព​​​ផ្សាយ​​​​​​ចន្លោះ​​​​​​​ពី​ឆ្នាំ​​​១៨៧៥​​​​ដល់​​​​ឆ្នាំ​​​១៩៣០​​​ដែល​​​មាន​​​រឿង​​​រ៉ាវ​​​អំពី​​​កម្ពុជា។ លោកដំពើ​រ៉ុងបាន​​​មានប្រសាសន៍​​​ថា  “ ​​​យា៉ង​​​ហោច​​​ណាស់​​​ក៏​​​រឿង​​​រ៉ាវ​​​ទាំង​​​នោះ​​​អាច​​​បង្ហាញ​​​អ្នក​​​អាន​​​សារព័ត៌មាន​​​ភាសា​បារាំង​​​នេះ​​​ថាតើ​​​អច្ឆរិយ​​​វត្ថុ​​​នេះ​​​មាន​​​សារៈ​​​​សំខាន់​​​​​​ប៉ុណ្ណា​​​ចំពោះ​​​មនុស្ស​​​ជាតិ​​​ទាំង​​​មូល។ ដោយ​​​បាន​​​​បង្កើត​ឡើង​​​នៅ​​​​​​ឆ្នាំ​​​១៨៦៣​​​​ក្នុង​​​​ទី​ក្រុង​បា៉រីសសារព័ត៌មាន​​​​ “ឡឺប៉ឺទីត​​​ហ្ស៊កណាល់”គឺជា​​​សារព័ត៌មាន​​​មួយ​​​ក្នុង​​​ចំណោម​​​​​​សារព័ត៌មានប្រចាំ​​​ថ្ងៃ​​​​​នាំមុខ​​​គេនៅ​​​ក្នុង​​​ប្រទេស​​​បារាំង​​​​​​ រហូត​​​ដល់​​ទសវត្សរ៍​ឆ្នាំ​​​១៩៩០​​​ដែល​​​​ការ​ចេញ​ផ្សាយ​របស់​​​សារ​​​ព័ត៌​​​មាន​​​នេះ​​​ប្រសើរ​​​ជាង​​​សារព័ត៌មាន​​​បារាំង​​​ដទៃទៀត​​​អំឡុ​​​ងឆ្នាំ​​​១៨៩០​​​ដែល​​​អាច​​​លក់​​​បាន​​​​រហូត​​​១លាន​​​ច្បាប់​​​។សារព័ត៌មាន​​​នេះ​​​បាន​​​បញ្ឈប់​​​ការ​​​ចេញ​​​ផ្សាយ​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​ឆ្នាំ​​​១៩៤៤។​​​ ​ចន្លោះពេល​​​ដែល​​​សារព័ត៌មាន​​​នេះ​​​រៀប​​​រាប់​​​ពីសម័យ​​​អង្គរ​​​ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៨៧០​​​ឆ្លុះ​​​បញ្ចាំង​​​ពី​​​​ការ​​​​ចាប់​អារម្មណ៍​ដែល​ប្រជា​ជន​បារាំង​មាន​មក​លើ​​​ប្រាសាទ​​​នេះ​​​តាំង​​​​ពី​មាន​ការ​​​​ចុះ​​​ផ្សាយ​នៅ​ឆ្នាំ​១៨៦៣​អំពី​ដំណើរ​​ទស្ស​នកិច្ច​​​របស់​​​លោក​​​ ហិនរីមូហត់ (Henri Mouhot)​​​​​ មក​កាន់​ប្រាសា​ទ​​​​អង្គរ​វត្ត​ ​​​ដែល​​​បាន​​​ធ្វើ​​​ឲ្យ​​​​​​មាន​​​ការ​​​ភ្ញាក់​​​ផ្អើល​​​យ៉ាង​​​ខ្លាំង​​​​នៅ​ក្នុង​ប្រទេស​បារាំង។ រឿង​​​រ៉ាវ​​​របស់​​​លោកមូហត់និង​​​ការ​​​ពិត​​​អំពី​​​កម្ពុជា​​​​ត្រូវ​បាន​សរសេរ​​​ក្នុង​​​សារព័ត៌​​​មាន​​​នោះចាប់​​​តាំង​​​ពី​​​ប្រទេស​​​កម្ពុជាស្ថិត​​​ក្រោម​​​សន្ធិសញ្ញា​​​អាណានិគម​​​ជាមួយ​​​បារាំង​​​ក្នុង​​​ឆ្នាំ​​​១៨៦៣​​​មកហើយ​រដ្ឋាភិបាល​​​បារាំង​​​បាន​​​បង្កើត​​​រដ្ឋ​​​បាល​​​អាណានិគម​​​បារាំងនៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​រហូត​​​ដល់ថ្ងៃ​​​ទទួល​​​បាន​​​ឯករាជ្យ​​​​​​ពី​​​បារាំង​​​​​​ក្នុង​​​ឆ្នាំ​​​១៩៥៣។​​​ រឿង​​​រ៉ាវ​​​ក្នុង​​​ឆ្នាំ​​​១៨៧៥​​​​​​ក្នុង​​​សារព័ត៌​​​មាន​ “ឡឺប៉ឺទីត​​​ ហ្ស៊កណាល់​​​”បាន​​​មក​​​ស្រាយ​​​អំពី​​​ទិដ្ឋភាព​​​នៃ​​​ការ​​​ដ្ឋាន​​​សាង​​​សង់​​​ប្រាសាទ​​​ក្នុង​​​សម័យ​​​អង្គរ​​​ដែល​​​មាន​​​មនុស្ស​​​រុញ​​​ផ្ទាំង​​​ថ្ម​​​ធំៗ​​​​និង​មាន​ជំនួយ​ពី​សត្វ​​​​ដំរី។...