សាលាឧទ្ធរណ៍​ច្រាន​ចោល​​ការ​សម្រេច​ដក​​ការ​ចោទ​ប្រកាន់​លើ​អតីត​អភិបាល​ក្រុង​បាវិត

អគ្គព្រះ​រាជ​អាជ្ញា​សាលា​​​ឧទ្ធរណ៍​បាន​ដាក់​​​បណ្តឹង​ឧទ្ធរណ៍​​ជំទាស់​នឹង​​សេចក្តី​សម្រេច​​​របស់​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង ​ក្នុង​ការ​ដក​​​ការ​ចោទប្រកាន់​លើ​​​​អតីត​អភិ​បាល​ក្រុង​បាវិត​ដែល​ជា​ជន​សង្ស័យ​ដ៏​សំខាន់​ម្នាក់​​​ក្នុង​ករណីបាញ់​​កម្មការិនី​បីនាក់​​ឲ្យ​​​រង​របួស​ធ្ងន់​។ កាល​ពី​ម្សិល​មិញលោកអ៊ុកសាវុធអគ្គ​ព្រះ​រាជអាជ្ញា​​សាលា​ឧទ្ធរណ៍​​មាន​ប្រសាសន៍​​ថាលោក​បាន​ដាក់​ពាក្យ​បណ្តឹង​​ជំទាស់​កាល​ពី​ថ្ងៃ​ទី​២១ខែធ្នូគឺ​បី​ថ្ងៃបន្ទាប់​ពី​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​បាន​សម្រេច​ ដកការ​ចោទ​ប្រកាន់​លើ​លោកឈូកបណ្ឌិតអតីត​អភិ​បាល​​ក្រុង​​​​បាវិត។កាល​ពី​ដំបូង​លោកឈូកបណ្ឌិតត្រូវ​បាន​ចោទ​ប្រកាន់​​ពី​បទ​បង្ក​របួស​ស្នាម​ “ ដោយ​អចេតនា” ចំពោះ​ការ​ជាប់​ពាក់​ព័ន្ធ​របស់​លោក​ក្នុង​​ករណី​បាញ់​ប្រហារ​អំឡុង​ការ​តវ៉ាមួយ​នៅខាង​ក្រៅ​រោង​ចក្រ​ផលិត​ស្បែក​ជើង​​ផ្គត់​ផ្គង់​ឲ្យ​ក្រុមហ៊ុន​ពូម៉ា​ដែល​ជា​ក្រុម​ហ៊ុន​ផលិត​​សំលៀក​បំពាក់​​កីឡា​ប្រទេស​អាល្លឺម៉ង់​ កាល​ពីខែកុម្ភៈ។ លោកសាវុធបាន​មាន​ប្រសាសន៍បន្តថា “ យើង​បានប្តឹង​ជំទាស់​នឹង​​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​ខេត្ត​ស្វាយរៀង បន្ទាប់​ពី​​សាលា​ដំបូង​ខេត្ត​បាន​សម្រេច​ដក​​ការ​ចោទ​​ប្រកាន់​​លើ​​ករណី​បាញ់​​កម្មការិនីបី​នាក់​​ កាល​ពីថ្ងៃទី២១ខែ​ធ្នូ​ ​ប៉ុន្តែមិន​មាន​អ្នក​យក​ព័ត៌មាន​ណា​​​ម្នាក់​បាន​សួរ​ខ្ញុំ​​អំពី​ករណីនេះ​ទេ​”។ លោក​​មាន​​ប្រសាសន៍​បន្តថា​ “ យើង​​កំពុង​យក​រឿង​ក្តី​​របស់​លោក ​ឈូកបណ្ឌិត ​​មក​ជំនុំជម្រះ​ក្តី​ នៅ​សាលា​ឧទ្ធរណ៍​ដើម្បី​ស្វែង​រក​យុត្តិធម៌​ឲ្យ​កម្មការិនី​រង​គ្រោះ​ទាំង​បីនាក់​”​នោះ ហើយលោក​​បាន​បដិសេធ​មិននិយាយ​​បញ្ជាក់​​បន្ថែម​ទៀត​ទេ។ លោកហឹុងប៊ុនជាព្រះ​រាជអាជ្ញា​សាលា​ដំបូង​ខេត្ត​ស្វាយរៀង បាន​បញ្ជាក់​កាល​ពី​ម្សិលមិញ​ថាសាលា​ឧទ្ធរណ៍​​​នឹង​បន្ត​​ជំនុំ​ជម្រះ​រឿង​ក្តី​លោកឈូកបណ្ឌិត។ លោកប៊ុនជាបាន​មាន​ប្រ​សាសន៍​បន្តថា “​ ក្រឡា​​បញ្ជី​របស់​យើង​នឹង​ផ្ទេរ​សំណុំរឿង​លោកឈូកបណ្ឌិតទៅ​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃទី​២​ខែមករាឆ្នាំ​២០១៣”។ ការផ្លាស់​ប្តូរ​មក​សាលា​ឧទ្ធរណ៍​នេះ​មិន​ជាប់​ទាក់​ទង​នឹង​​ពាក្យ​បណ្តឹង​ប្តឹង​​ឧទ្ធរណ៍របស់​ជន​រង​គ្រោះ​ទាំង​បី​នាក់​ជំទាស់​នឹង​សេចក្តី​សម្រេច​ដក​ការ​ចោទ​ប្រកាន់​របស់​សាលាដំបូង​ខេត្ត​ស្វាយរៀង​​​​កាលពី​ថ្ងៃ​ទី​១៩​ខែ​ធ្នូ​នោះ​ទេ ហើយ​ការ​សម្រេច​នេះ​​​​បាន​បណ្តាល​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​អង្គការ​សិទ្ធិ​មនុស្ស​​និង​​អ្នក​សង្កេត​ការ​ណ៍អន្តរជាតិ​។ យោង​តាម​សាក្សី​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​ បានឲ្យ​ដឹងថាលោកឈូកបណ្ឌិតដែល​ពេល​នោះ​ជា​អភិបាល​ក្រុង​បាវិត​បាន​បាញ់​ទៅ​លើក្រុម​អ្នក​តវ៉ា​អំឡុង​ការ​តវ៉ាមួយ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ក្រុង​បាវិត​ កាលពីថ្ងៃទី​២០ ខែ​​​កុម្ភៈ ហើយ​បាន​ធ្វើ​ឲ្យ​កម្មកា​រិនី​បីនាក់​រង​របួស។​លោក ឈូក បណ្ឌិត មិន​​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទេ​ ហើយ​ជន​រង​គ្រោះ​​ទាំង​បី​នាក់​ ត្រូវ​បាន​គេ​រាយ​ការណ៍ថា មាន​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ជា​ច្រើននាក់​ រួម​ទាំង​​ឧបនាយករដ្ឋមន្ត្រី​ ម៉ែនសំអន​ ផង​ដែរបាន​ទៅ​ជួប​ពួក​គេហើយ​បាន​ស្នើ​សុំ​ឲ្យ​ពួកគេ​កុំ​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​លោក ឈូកបណ្ឌិតជា​ថ្នូរ​​នឹង​​ប្រាក់ឬ ​អំណោយ​។ លោក សុក សំអឿន នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារសិទ្ធិ​កម្ពុជា បាន​​មាន​ប្រសាសន៍ថា ការ​ដែល​​​អគ្គព្រះ​រាជអាជ្ញា​សាលា​ឧទ្ធរណ៍​កាន់​កាប់​សំណុំ​​រឿង​បន្ត​​​គឺ​ជា“ ​​រឿង​មិន​ធម្មតា​” ឡើយប៉ុន្តែករណី​នេះ​អាច​ធ្វើ​ទៅ​បាន​ដោយ​សារ​​សំណុំ​រឿង​​​ធំ​បែប​នេះ​​ត្រូវ​តម្រូវ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ ហើយ​លោក​បាន​បញ្ជាក់​​ថាការ​សម្រេច​របស់​លោកអ៊ុកសាវុធដើម្បី​​ប្តឹង​ឧទ្ធរណ៍នេះ​អាច​នាំ​ឲ្យ​មានការ​ស៊ើបអង្កេត​ករណីនេះ​ឡើង​វិញ។ លោកសុកសំអឿនបាន​មាន​ប្រសាសន៍​បន្ថែម​ថា “ សាលាឧទ្ធរណ៍​ប្រហែល​ជា​នឹង​កោះ​​ហៅ​សាក្សី​មក​សាក​សួរ​ម្តង​ទៀតដើម្បី​ស្វែង​រក​ការ​ពិត​ដោយ​លោក​បន្ថែម​ថា ការ​សម្រេច​​របស់​សាលាដំបូង​ខេត្ត​ស្វាយរៀង​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ ដោយ​សារ​សាក្សី​ឃើញ​ហេតុការ​ណ៍​ផ្ទាល់​ភ្នែក​បាន​​​ភ្ជាប់​ករណី​​បាញ់​ប្រហារ​នេះ​​ទៅ​​នឹង​លោកឈូកបណ្ឌិត។ លោកថ្លែង​បន្តថា“ ប្រសិន​បើរដ្ឋា​ភិបាល​អនុញ្ញាត​ឲ្យ​មាន​ករណី​បែប​នេះ​កើត​ឡើង​នោះ​ប្រជា​ពលរដ្ឋ​នឹង​បាត់បង់​​ជំនឿ​លើ​រដ្ឋាភិបាល​ ជា​ពិសេស​អំឡុង​ពេល​បោះ​ឆ្នោត​ហើយ​សហគមន៍​អន្តរជាតិ​ក៏​កំពុង​តែ​ឃ្លាំ​មើល​ករណី​នេះ​ផង​ដែរ។ នេះ​ជា​ករណី​នយោ​បាយ​។យើង​ដឹង​ថា​​​ លោកឈូកបណ្ឌិតជាប់​​ពាក់​ព័ន្ធនឹង​មន្ត្រី​ជាន់​ខ្ពស់​​​ ដូច្នេះ​ហើយ​បាន​ជា​មេដឹក​នាំ​កំពូល​ៗត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ នឹង​រឿង​ក្តី​នេះ​”។ លោកស្រី​ ស្រីបុត្រចរិយាមេធាវី​ការ​ពារ​​កម្មការិនីរង​គ្រោះ​ទាំង​បីនាក់ បាន​សរសើរ​សាលាឧទ្ធរណ៍​​ចំពោះ​ការ​បន្ត​​រឿង​ក្តី​​នេះ​។                   លោកស្រីបុត្រចរិយា...

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ស្នើ​ឲ្យ​ក្រុ​មហ៊ុន​ឯក​ជន​ទិញ​​​រថយន្ត​​ពន្លត់​អគ្គិ​ភ័យដោយ​​ខ្លួន​ឯង

កាល​ព​ី​ម្សិល​មិញ លោក​នា​​យក​រដ្ឋ​មន្រ្តី​​ ហ៊ុន សែន​​ បា​ន​អ​ំ​ពា​វ​នា​វ​​ដល់ក្រុម​ហ៊ុន​ឯក​ជន​​ជា​លើក​ទី​២​ឲ្យ​​ទិញ​​រ​ថ​យន្ត​​ពន្លត់​អគ្គិភ័យ​ដោយ​ខ្លួន​ឯង​ ​កុំ​ផ្អែ​ក​លើ​​អង្គភាព​​​​ពន្លត់​អគ្គិ​ភ័យ​​​របស់​​រដ្ឋា​ភិ​បាល។ ​​ដំ​បូ​ង​​ លោក ហ៊ុន សែ​ន​ ​បាន​​​ធ្វើ​សំណើ​នៅ​ថ្ងៃ​​​ទី​១៤ ​ខែ ធ្នូ ​នៅ​ពេល​​សេចក្តី​ព្រាង​​ច្បាប់​​មួ​យ​អំ​ពី​កា​រ​ទប់​ស្កាត់​​អគ្គិភ័​យ​ ដែ​លអ​នុ​ម័ត​​​ដោ​យ​​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី។មា​ន​ប្រ​សាសន៍​​នៅ​ឯ​​ពិ​ធីសម្ពោធ​​រោង​ចក្រ​ផលិត​ស្ករស​​នៅ​ក្នុ​ងខេត្ត​​កំ​ពង់​ស្ពឺ​​កា​ល​ពី​ម្សិល​មិញលោក​ ហ៊ុនសែនបាន​​រំឭក​ឡើង​វិញ​​អំ​ពី​កា​រ​អ​ំ​ពា​វ​របស់​លោក​​សុំ​ឲ្យ​​បណ្តា​ក្រុម​ហ៊ុន​ធំ​ៗ​ ដូចជា​​សណ្ឋាគារធំៗ​ រោង​ចក្រធំ​ៗនិង​​អ្នក​កា​ន់​កាប់​​តំ​បន់​សេដ្ឋ​កិច្ច​ពិសេស​។ ​​លោក ហ៊ុន សែន បា​ន​ថ្លែង​ថា “ សូម​ព្យាយាម​ធ្វើ​ការ​​ងារ​ពីរ​។ ​ទី​១​ ត្រូ​វ​បង្កើត​​ប្រព័ន្ធ​​​ពន្លត់​អគ្គិ​ភ័យ​​នៅ​ខាង​​​ក្នុង​រោ​ង​ចក្រ​ឬ​សណ្ឋា​​គា​រ​ ​ដូច្នេះ​ប្រសិ​ន​បើមា​ន​​អគ្គិ​ភ័យ​កើត​ឡើងអ្នក​​គ្មាន​ប្រភព​ទឹក​ទេ​។​​ទី​២ ​ខ្ញុំ​សុំ​អំ​ពា​វ​នា​វ​​ដល់​ម្ចាស់​​ក្រុ​ម​ហ៊ុន​ សណ្ឋាគា​រ​​និង​ត​ំ​បន់​សេដ្ឋ​កិច្ច​ពិ​សេស​ឲ្យ​នាំ​​ចូល​​រថ​យន្ត​ពន្លត់​អគ្គិភ័យ​។ ប្រសិន​​អ្នក​​រង់​ចាំ​អង្គភាព​និងនគរ​បាល​ពន្លត់​អគ្គិភ័​យវា​​មិន​គ្រប់​គ្រាន់​​ទេ​”។ លោកហ៊ុនសែន ​បា​ន​បន្ត​ថា ​ក្រុម​ហ៊ុន​​​ដែល​មា​ន​​រថ​យន្ត​​ពន្លត់​អគ្គិភ័​យ​​នឹ​ង​អា​ច​​មក​ដល់​សហគមន៍ដើម្បី​​​ជួ​យ​ជន​រង​គ្រោះ​​ដោយ​សារ​អគ្គិភ័​យ​។ លោកបា​ន​បន្ថែម​ថា រាជ​ធា​នី​ភ្នំ​ពេញ​បច្ចុប្បន្ន​​ត្រូវ​កា​រ​​រថ​​យន្ត​ពន្លត់​អគ្គិភ័​យ​​យ៉ាង​​តិច​​៥០​គ្រឿង​ទៀត​។ ​​លោក​បា​ន​មា​ន​ប្រ​សាសន៍​ថា “ កា​រ​ចូ​លរួ​ម​​ពី​​វិ​ស័យឯក​​​ជន​អា​ច​​មា​ន​ពីរ​ទម្រង់​ មួ​យ​​គឺ​ត្រូ​វ​កា​រ​ពា​រ​​រោ​ង​ចក្រ​​និង​ក្រុម​​ហ៊ុន​របស់​ខ្លួននិង​​​មួ​យ​ទៀត​គឺ​ថា នៅ​ពេល​មា​ន​កា​រ​បន្ទាន់​ ពួ​ក​គេ​​អាច​​ធ្វើ​អន្តរាគមន៍​​បា​ន​”។ លោកនាយករដ្ឋ​មន្ត្រី ហ៊ុនសែនមិន​បាន​និយា​យ​ថា  នរណា​នឹ​ង​ប្រតិ​បត្តិការ​រថយន្ត​ពន្លត់អគ្គិភ័​យ​ ឬ​​ថា​​តើ​ត្រូ​វ​​ហ្វឹក​ហាត់ក្រុម​ពន្លត់អគ្គិភ័​យ​នោះ​ទេ​។ ​ ទោះ​ជា​យ៉ាង​ណា លោក​​ទំ​នង​ជា​​ផ្តល់​ជម្រើស​ដល់​មន្ទីរ​​ពន្លត់​អគ្គិភ័យ​​​ដែល​គេ​​ដឹង​ថា ​​ពន្លត់​អគ្គិភ័​យ​មិន​ទាន់​ពេល​ ​ហើយ​ត្រូ​វ​បា​ន​ចោទ​ប្រកាន់​​ថា​ធ្វើ​កា​រ​ដើ​ម្បី​​តែប្រាក់​​នៅ​ទី​កន្លែង​កើតមា​ន​អគ្គិភ័​យ។ ​លោកហ៊ុនសែនបា​ន​មា​ន​ប្រ​សាសន៍​ថា “ យើង​អា​ចនិ​យា​យ​ថា អង្គភាពពន្លត់អគ្គិភ័​យនៅ​ក្នុងរាជ​ធា​​នីត្រូ​វ​មា​ន​​រថ​យន្ត​ពន្លត់​អគ្គិភ័​យ​​​ចំ​នួន​​៥០​គ្រឿង​”។​កា​ល​ពី​ដើម​ខែ​នេះ ​អគ្គិភ័​យ​​បា​ន​ឆាប​ឆេះ​ផ្សារ​​រាត្រី​​នៅ​ក្នុង​ក្រុ​ង​សៀម​រាប​ និង​ធ្វើ​ឲ្យ​មនុស្ស​​ចំ​នួន​ប្រាំ​បី​នាក់​ រាប់​ទាំ​ង​កុ​មា​រ​​ចំ​នួន​​​បួ​ន​នាក់​ស្លាប់​។ ​អាជី​វ​ករ​​បា​ន​​អះ​​អា​ង​ថា ​ក្រុម​​អ្នក​ពន្លត់​អគ្គិភ័​យ​មិន​បា​ន​ពន្លត់​​ភ្លើង​​​ទេ ​​លុះ​ត្រា​ឲ្យ​លុយ​ពួ​ក​គេ។ កា​រ​អះ​អា​ង​នេះ ត្រូ​វ​ បា​ន​មន្ត្រី​ទាំ​ង​នោះ​​បដិ​សេធ។ កា​រ​ឲ្យ​ប្រាក់​​បែប​នោះ​ដែរ​បា​ន​កើត​ឡើង​​កា​ល​ពី​ក្នុង​ខែ​​កក្កដា ​នៅ​ផ្សារ​​ទួ​ល​សង្កែ ក្នុង​រាជ​ធានី​ភ្នំពេញ​ ដែ​ល​ពេល​នោះ​​ផ្ទះ​ចំ​នួន​​៥៧​ខ្នង​ ​និង​​មួ​យ​ផ្នែក​ធំ​នៃ​ផ្សារ​នោះ​ ត្រូ​វ​បា​ន​អគ្គិភ័យ​ឆាប​ឆេះ។ ​លោក កែន លូ អគ្គ​លេខាធិការ​​នៃ​សមាគម​​​រោង​ចក្រ​កាត់​ដេរ​នៅ​​កម្ពុជា ​​បា​ន​មា​ន​​ប្រ​សាស​ន៍​ថា ​គំនិត​​​របស់​លោក ហ៊ុន សែន​អំ​ពី​កា​រ​បង្កើត​​រថយន្ត​ពន្លត់​អគ្គិភ័​យ​​លក្ខណៈឯក​ជន​ គឺ​ជា​គំ​និត​​ល្អ​មួ​យ​។ ​រថ​យន្ត​​ពន្លត់​អគ្គិភ័​យឯក​ជន​​នៅ​ក្នុង​តំ​បន់ពិ​សេស ​អា​ច​ជា​កា​រ​​​ទាក់​ទាញ​​វិ​និ​យោគ​ិន ​​ដែល​ស្វែ​ង​រក​​បរិស្ថាន​​សុ​វត្ថិ​ភាព​​សម្រាប់​​អា​ជី​វ​កម្ម​​​របស់​ពួ​ក​គេ​៕ ប្រែ​សម្រួលដោយចេវប៊ុននី​​​​​​​​​​​​

តុលាការ​ផ្តន្ទាទោស​សកម្មជន​ទាម​ទារ​សិទ្ធិ​ដីធ្លី​​​សហគមន៍​បឹងកក់​

កាលពី​ម្សិល​មិញ​សាលាដំបូង​រាជធានី​ភ្នំ​ពេញ​​​ បាន​​​ផ្តន្ទាទោស​​​​​អ្នក​ស្រី យ៉ម បុប្ផាសកម្មជនប្រ​ឆាំង​នឹង​ការ​បណ្តេញ​ចេញ​​នៅ​សហគមន៍​បឹង​កក់​​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​បី​ឆ្នាំ​​​ចំពោះ​ការ​ជាប់​​​ពាក់​ព័ន្ធ​​ក្នុង​ការ​វាយ​​ដំ​បុរស​ពីរ​នាក់​ ហើយ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​បាន​ផ្តន្ទាទោស​សមាជិក​គ្រួសារ​​របស់​អ្នក​ស្រី​បី​នាក់​ពី​បទ​​ល្មើស​ដូចគ្នា​ផង​ដែរ​។ ការ​សម្រេច​របស់​តុលាការ​បាន​ធ្វើ​ឲ្យ​សកម្មជន​ជា​​មិត្ត​ភក្តិ​​​​ផ្ទុះ​កំហឹង​នៅ​ខាង​ក្រៅ​តុលាការ​ និង​មាន​ការចំអកពី​​​អង្គការ​សិទ្ធិ​មនុស្ស​​ដែល​​ជឿថា ការ​ផ្តន្ទាទោស​នេះ​​​មាន​គោល​បំណង​បង្ក្រាប​សកម្មជន​ប្រ​ឆាំង​នឹង​ការ​បណ្តេញ​ចេញ​និង​អ្នក​តវ៉ាទាមទារ​សិទ្ធិ​ដីធ្លី​​ដែល​បាន​ចំណាយ​​ពេល​ជា​ច្រើន​ឆ្នាំ​តវ៉ា​ប្រឆាំង​​ចំពោះ​ការ​បណ្តេញ​ប្រ​ជា​ពល​រដ្ឋ​ជា​ច្រើន​គ្រួសារ​ចេញពី​ដី​ក្នុង​សហគមន៍​បឹង​កក់​​ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុនស៊ូកាគុអុីនជា​ក្រុម​ហ៊ុន​មួយ​​ដែល​​​​លោកឡៅម៉េង​ឃិនសមាជិកព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​ មាន​ភាគ​ហ៊ុន​ដែរ​នោះ​។ អ្នកស្រីយ៉មបុប្ផាអាយុ​២៩ឆ្នាំត្រូវ​បាន​ចាប់​ខ្លួន​​កាល​ពីខែ​កញ្ញា ​​​ហើយ​ត្រូវ​បាន​ចោទ​ប្រ​កាន់​ពី​បទ​​ជាប់​ពាក់​ពន្ធ​នឹង​ការវាយ​ដំ​​អ្នក​រត់​ម៉ូតូ​ឌុប​​ ឈ្មោះវ៉ាតថៃសេងនិងឈ្មោះ​ ង៉ែតចិត្តកាល​ពី​ថ្ងៃ​ទី​៧ខែ​សីហា​។​ប្តី​របស់​អ្នក​ស្រីលោកលួសសាខនក៏​ត្រូវ​បាន​ចាប់​ខ្លួន​ផង​ដែរ​​ ប៉ុន្តែ​ក្រោយ​មក​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​។ លោកចៅ​ក្រមសួសសំអាតកាល​ពី​ម្សិល​​មិញ​បាន​ផ្តន្ទាទោស​​អ្នកស្រី​​ បុប្ផា ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​បី​ឆ្នាំ​​ពី​​​បទ​បង្ក​​អំពើ​ហិង្សា​ដោយ​​ចេតនា​ដែល​មាន​ស្ថាន​ទម្ងន់​ទោស​​។រីឯ​ប្តី​របស់​អ្នកស្រី​ត្រូវ​បាន​កាត់ឲ្យ​ជាប់​​ទោស ​និង​ព្យួរទោស​រយៈពេល​បី​ឆ្នាំ ហើយ​​ប្អូន​ប្រុស​របស់​អ្នកស្រី​ឈ្មោះ​ យ៉មកន្លង់និង​ឈ្មោះយ៉ម សិទ្ធ​​ ក៏​ត្រូវ​បាន​តុលាការ​ផ្តន្ទា​ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​រយៈ​ពេល​បី​ឆ្នាំ​ផង​ដែរ​ពី​បទ​​​ប្រើប្រាស់​​ពូថៅនិងទួណឺវីស​វាយ​បុរស​ទាំង​​​ពី​រនាក់​នោះ។ លោក​ចៅ​ក្រម សំអាត មាន​ប្រ​សាសន៍​ថា​ “ តុលាការ​បាន​បង្គាប់​ឲ្យ​​អ្នកស្រីយ៉មបុប្ផាលោកយ៉មកន្លង់និងលោកយ៉មសិទ្ធ​ សង​ជំងឺ​ចិត្ត​​ចំនួន ៦០​លាន​រៀល​​ឲ្យ​ទៅ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​​ ហើយ​តុលាការ​បញ្ជាឲ្យ​ចាប់​ខ្លួន​និង​ឃុំ​ខ្លួន​លោកយ៉មកន្លង់និងលោកយ៉មសិទ្ធ​”។ លោក សំ​អាត បាន​​បន្ថែម​ថា​ “ យោង​តាម​​ភ័ស្តុតាង​និង​សាក្សី​​ឲ្យ​ដឹង​ថាចុង​ចោទ​ទាំង​បួន​នាក់​នេះ​​បាន​ចេញ​មក​ជាមួយ​គ្នា ហើយ​បាន​វាយ​​ជន​រងគ្រោះ​។​លោក លួស​ ​សាខន ​​ក៏​មាន​​វត្តមាន​នៅ​កន្លែង​កើត​ហេតុ​ដែរ ​ប៉ុន្តែ​​គាត់​មិនបាន​វាយ​ជន​រង​គ្រោះ​ទេ​”។ ដោយ​បង្ហាញ​ពី​ហេតុ​ផល​​ចំពោះ​ការ​សម្រេច​របស់​តុលាការ​នេះ​លោកចៅក្រម​ សំអាត ​​​ថ្លែង​ថា​​ ចុង​ចោទ​មិន​មា​ន​ភ័ស្តុតាង​​​សម្រាប់គាំ​ទ្រ​​​ការ​អះអាងរបស់​ខ្លួន​ដែល​ថា​​ពួក​គេ​មិន​បាន​ឃើញ​​ការ​វាយ​​​តប់​គ្នា​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ តុលាការ​​​ជំនុំ​ជម្រះ​តែ​​ភ័ស្តុតាង​ពី​ជន​រង​គ្រោះ​​ប្រ​ឆាំង​នឹង​ចុង​ចោទ​ប៉ុណ្ណោះ​​ និង​​​មិន​បាន​សម្ភាស​សាក្សី​ផ្សេង​ទៀត​​នៅ​កន្លែង​កើត​ហេតុ​ទេ​។ លោកនីចរិយាប្រធាន​​ផ្នែក​សើុប​អង្កេត​​​ប្រ​ចាំ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ បាន​មាន​ប្រសាសន៍​ថា​ ភ័ស្តុតាង​ដែល​បាន​បង្ហាញ​នៅ​ក្នុង​តុលាការ​នោះ គឺ​គ្រាន់​តែ​ជា​​ការ​លើក​ឡើង​នូវ​​ពាក្យ​សម្តី​របស់​ជន​រងគ្រោះ​​ប្រឆាំង​នឹង​ជន​ជាប់​ចោទ​ប៉ុណ្ណោះ។ លោកនីចរិយាមាន​ប្រសាសន៍​បន្ត​ថា​“ ​តុលាការ​ផ្អែក​លើ​​ដើម​បណ្តឹង​រដ្ឋប្បវេណី​​​ដែល​បាន​ផឹក​ស៊ី​” នៅ​មុន​ពេល​ មាន​​ឧបទ្ទវហេតុ​នោះ​ ហើយ​​លោក​បន្ថែម​ថា​លោកជឿថា​ការ​​ចោទ​ប្រ​កាន់​ប្រ​ឆាំង​នឹង​អ្នក​ស្រី យ៉ម ​បុប្ផា ត្រូវ​បាន​គេ​ប្រឌិត​ឡើង​​ ដោយ​សារ​តែ​​អ្នក​ស្រី​ធ្វើ​សកម្មភាព​ជា​ប្រចាំ​ក្នុង​នាម​ជា​អ្នក​តវ៉ា​​សិទ្ធិដី​ធ្លី​។ គណៈកម្មាធិការ​​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការ​ពារ​​សិទ្ធិ​មនុស្ស​​កម្ពុជា ជា​សម្ពន្ធ​អង្គការមួយ ​ដែល​មាន​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​​ចំនួន​២១​បាន​​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា “ ការ​ជំនុំជម្រះ​ក្តី​នេះ​​​បង្ហាញ​ថា​មាន​​ភាព​មិន​ប្រក្រតី​​ ​ខណៈ​ដែល​​សេចក្តី​សម្រេច​េនះ​មិន​មាន​ភាព​រឹង​មាំ​ឡើយ​ដោយ​សារ​​​​ខ្វះ​​​ភ័ស្តុតាង។​ផ្ទុយ​ទៅ​វិញ​ ការ​ផ្តន្ទា​ទោសអ្នក​ស្រីយ៉មបុប្ផាបាន​បញ្ជាក់​ពីការ​ប្រើ​ប្រាស់​ប្រ​ព័ន្ធតុលាការ​​ប្រ​ឆាំង​នឹង​សកម្ម​ជន​ទាម​ទារ​សិទ្ធិ​ដីធ្លី​ដែល​មាន​បំណង​​ជំទាស់​នឹង​អាជ្ញាធរ​និងក្រុម​ហ៊ុន​ឯក​ជន​មាន​អំណាច​​តាម​រយៈ​ពាក្យ​បណ្តឹង​​ប្តឹងទាម​ទារ​សិទ្ធិ​ដី​ធ្លី​របស់​ពួក​គេ”។ កាល​ពី​ម្សិល​មិញអ្នក​ស្រី​ បុប្ផាបាន​សម្រក់​ទឹក​ភ្នែក​នៅ​ពេល​ត្រូវ​បាន​គេ​នាំ​ចេញ​ពី​តុលា​ការ​​ ហើយ​បញ្ជូន​ទៅ​កាន់​ពន្ធនាគារវិញ អ្នក​ស្រី​​បាន​​ជំទាស់​នឹង​ការ​សម្រេច​នេះ។អ្នក​ស្រី​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​នៅ​ខាង​ក្រៅ​តុលាការ​ថា “ តុលាការ​មិន​បាន​ផ្តល់​យុត្តិធម៌​ឲ្យ​ខ្ញុំ​ទេ។ សង្គម​បច្ចុប្បន្ន​​នេះ ជា​សង្គម​​ប្រាក់​ដុល្លារ​។​ខ្ញុំសង្ឃឹម​ថា ​នៅ​ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​ទទួល​បាន​យុត្តិ​ធម៌​”។ លោកចាន់សុជាតិ​ មេធាវីកា​រពារ​អ្នកស្រីបុប្ផា ថ្លែងថា លោក​នឹង​ពិភាក្សា​ជាមួយ​កូន​ក្ដី​របស់​លោក​​ថា​ តើ​អ្នក​ស្រី​អាច​ដាក់​ពាក្យ​បណ្ដឹង​ឧទ្ធរណ៍​​ជំទាស់​នឹង​​សាល​ក្រម​នេះ​ឬយ៉ាង​ណា​។ នៅ​ខាង​មុខ​តុលាការ​ក្រុម​អ្នក​តវ៉ា​បាន​ប្រមូល​ផ្ដុំ​គ្នា​តាំង​ពី​ព្រឹក​ព្រលឹម ហើយ​​​​ត្រូវ​​បាន​នគរបាល​ប្រឆាំង​កុបកម្ម តាម​ឃ្លាំ​មើល​យ៉ាង​យក​ចិត្ត​ទុកដាក់​​ ហើយ​​​កាលពី​ម្សិល​មិញ​​និង​កាល​ពី​ថ្ងៃ​ពុធ បាន​បិទ​ផ្លូវ​នៅ​ពេល​ជំនុំ​ជម្រះក្តី​​បាន​ចាប់​ផ្ដើម​។ កាល​ពី​​ដំបូង​ នៅ​ទីនោះ​មាន​ទិដ្ឋភាព​សប្បាយ​រីករាយ​ នៅ​ពេល​ដែល​អ្នក​ស្រីទឹមសាក់មុនី ជា​សកម្មជន​នៅ​ក្នុង​សហគមន៍​បុរីកីឡា​ ដែល​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ពី​បទ​ចេញ​សេចក្ដី​ប្រកាស​ក្លែង​ក្លាយ​ និង​​ត្រូវ​បាន​តុលាការ​​ដោះលែង​​​ កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​​​នោះបាន​​ចេញ​មក​ខាង​ក្រៅ​។ប៉ុន្ដែបន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ថាអ្នក​ស្រីបុប្ផាត្រូវ​បាន​តុលា​ការ​ផ្ដន្ទាទោស​នោះ អ្នក​គាំ​ទ្រ​រាប់​រយ​នាក់​បាន​ស្រែកខ្លាំងៗ និង​ផ្ទុះ​​កំហឹង​​​ដោយ​សារ​​ខែល​​នគរបាល​បង្ក្រាប​កុប្បកម្ម​។ ស្ត្រី​ចំណាស់​អាយុ​ប្រហែល​​៧០​ឆ្នាំ​ម្នាក់​​ ដែល​ជា​សកម្មជន​នៅ​ក្នុង​សហគមន៍​បឹង​កក់​ជាយូរ​មក​ហើយ​នោះ​បាន​ដួលសន្លប់​ ​ប្រហែ​ល​ជា​ដោយ​សារ​ឆក់​នឹង​ខែល​អគ្គីសនី​របស់​​នគរបាល​ប្រឆាំង​កុប្បកម្ម​​ ហើយ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ពីរនាក់​ផ្សេងទៀត​បាន​សន្លប់​នៅ​ពេល​ប្រតាយប្រតប់​គ្នា​ជាមួយ​នគរបាល​។ នៅ​ឯ​​ម្ខាង​​ផ្លូវ​ទៀត​ ​មាន​ក្រុម​អ្នក​គាំ​ទ្រ​ខាង​ដើម​បណ្ដឹង​បាន​អប​អរសាទរ​ពី​សេចក្ដី​សម្រេច​របស់​តុលាការនេះ។ លោក​ អុីសុភ័ស្ថប្រធាន​សមាគមន៍​សហ​ព័ន្ធ​កម្ពុជា​ ដើម្បី​អភិវឌ្ឍន៍​...

ប៊ន សំណាង និង សុខ សំអឿន ត្រូវ​ផ្ដន្ទា​ទោស​ជា​ថ្មី​ឡើង​វិញ​ ពី​បទ​បាញ់​សម្លាប់​លោក ជា វិជ្ជា

កាល​ពី​ម្សិលមិញ​ សាលាឧទ្ធរណ៍​បាន​ផ្ដន្ទា​ទោស​បុរស​ពីរ​នាក់​ឡើង​វិញឲ្យ​ជាប់​ពន្ធនា​​​គារ​​​​ម្នាក់​ៗរយៈ​ពេល២០ឆ្នាំ​​​ ​​​ដែល​មជ្ឈដ្ឋាន​ទូទៅ​ជឿ​​​ថាត្រូវ​បាន​គេ​ទម្លាក់​កំហុស​ចំពោះ​ការ​​សម្លាប់​​លោកជាវិជ្ជាមេ​ដឹ​ក​នាំ​សហជីព​សេរី​កម្មករ​​​​។ ​ប្អូន​​ប្រុស​ជន​រង​គ្រោះ​​លើក​ឡើង​ថាសាលក្រម​នេះ​ ពិត​ជា​អយុត្តិធម៌​ណាស់​។ សេចក្ដី​សម្រេច​ដែល​អន្ដរជាតិ​បាន​រិះ​គន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ផ្ដន្ទាទោស​​​ពួក​គេ​លើក​ដំបូង​​ និង​​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​ កាល​ពី​ឆ្នាំ​២០០៨ដែល​​ស្នើ​​ឲ្យ​សំណុំ​រឿង​ប្រឆាំង​នឹង​បុរស​ទាំង​ពី​រនាក់​នេះ​ ត្រូវ​ផ្អាក​ និង​ត្រូវ​ស៊ើប​អង្កេត​ឡើង​វិញ​ ដោយ​សារតែ​ខ្វះ​ភ័ស្ដុតាង​​នោះ​​ គឺ​ជា​ទីបញ្ចប់​នៃ​​ការ​បើក​សវនាការ​ឡើង​វិញ​​នៅ​​សាលា​ឧទ្ធរណ៍កាល​ពី​ថ្ងៃ​ទី​៧ខែ​វិច្ឆិកា​ ប៉ុន្ដែ​ គ្មាន​ភ័ស្ដុតាង​ថ្មី​ណា​មួយ​ត្រូវ​បាន​បង្ហាញ​នោះ​ទេ។ ប៊ន សំណាង អាយុ៣១ឆ្នាំ និង​ សុខសំអឿនអាយុ៤៤ឆ្នាំបាន​ស្រែក​ទ្រហោ​យំ​ នៅ​ពេល​គេ​នាំ​ពួក​គេ​ទាំង​ពី​រ​នាក់​ ចេញ​ពី​បន្ទប់​សវនាការ​​។ លោក ជួន ស៊ុនឡេងប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​បាន​ផ្ដន្ទាទោស​ និងបង្គាប់​ឲ្យ​​គេ​ចាប់​ខ្លួន​បុរស​ទាំង​ពីរ​នាក់​នេះ​ឡើង​វិញ ពី​បទ​បាញ់​​សម្លាប់​​លោក​ ជាវិជ្ជាខណៈ​លោក​កំពុង​អាន​កាសែត​នៅ​ខាង​ក្រៅ​វត្ត​លង្កា ក្នុង​ខណ្ឌ​ចំការ​មន​ រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២២ ខែមករាឆ្នាំ​២០០៤។ លោក​ចៅ​ក្រម ជួនស៊ុនឡេងបាន​មាន​ប្រសាសន៍​​ទៅ​កាន់​ប្អូន​​ប្រុស​របស់​មេដឹក​នាំ​សហជីព​សេរីកម្មករ​ ដែល​​ត្រូវបាន​​គេ​បាញ់​ សម្លាប់​រូប​នេះ​ថា “ តុលាការ​បាន​ផ្ដន្ទាទោស​ ប៊នសំណាងនិង​ សុខសំអឿនឲ្យ​ជាប់​ពន្ធនា​គារ​ម្នាក់​ៗ​២០​ឆ្នាំហើយ​​បង្គាប់​ឲ្យ​ពួក​គេ​​សង​ជំងឺ​ចិត្ត​​​៤០​លាន​រៀល​ទៅ​ឲ្យ​​លោកជាមុនី្ន”។ លោក​បាន​បន្ដ​ថា “ តុលាការ​បាន​ចេញ​សេចក្ដី​បង្គាប់​ឲ្យ​ឃុំ​ខ្លួនប៊នសំណាងនិង​ សុខសំអឿនពី​បទ​ឃាតកម្ម​​​គ្រោង​ទុក​ជាមុន”។ បុរស​ទាំង​ពីរ​នាក់​នេះបាន​លើក​ដៃ​សំពះ​នៅ​ពេល​គេ​នាំ​ពួកគេ​ទាំង​ពីរ​ចេញ​ពី​តុលា​ការ​ និង​នាំ​ចូល​ទៅ​ក្នុង​រថយន្ដ​ ដែល​កំពុង​តែ​រង់ចាំ​ មុន​ពេល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ព្រៃស។ ប៊នសំណាងបាន​ស្រែក​ទាំង​ទឹក​ភ្នែក​ថា “ ​វា​ពិតជា​អយុត្តិធម៌​ណាស់​ ខ្ញុំ​ទូល​ថ្វាយ​ព្រះ​មហាក្សត្រ​ឲ្យ​ជួយ​ខ្ញុំ​ផង​។ខ្ញុំ​មិន​មែន​ជា​ឃាត​ករ​ទេ​ ប៉ុន្ដែគេ​បាន​ចាប់​ខ្ញុំ​ម្ដង​ទៀត​ហើយ​”។ សុខសំអឿនក៏​បាន​ស្នើ​​សុំ​​ឲ្យ​មាន​​យុត្តិធម៌​ដែរ ចំណែក​ប្រពន្ធ​របស់​គាត់​ព​​​​កូនស្រី​អាយុ​២​ឆ្នាំ​ដើរ​យំ​នៅ​ពី​ក្រោយ​គាត់​​​។ សុខសំអឿនបាន​​ស្រែក​​យំ​ថា “ វា​ពិត​ជា​​អយុត្តិធម៌​ណាស់​ ពី​ព្រោះ​ខ្ញុំ​មិន​បាន​ដឹង​អ្វី​ទាល់​តែ​សោះ​អំពី​​រឿង​នេះ​”។...

ការស្រាវ​ជ្រាវ​រកឃើញ​ថា  បង​ប្អូន​ខ្មែរ​អីុស្លាម ក្នុងប្រទេសកម្ពុជា មិនប្រកាន់​និន្នា​ការរ៉ាឌី​កាល់​ទេ

បង​ប្អូន​ខ្មែរ​អីុស្លាមមិន​ទំនង​ជាទទូួល​យក​ទម្រង់​អីុស្លាមបែបសកម្មប្រយុទ្ធ ​ដែល​ជំរុញ​​ឲ្យ​ពួកគេ​ឈានទៅ​កាន់លទ្ធិ​រ៉ាឌី​កាល់ឡើយ​ ដោយ​សារតែ​បទ​ពិសោធ​របស់​ពួកគេ​ក្នុង​របប​ខ្មែរ​ក្រហម​ និងទំ​នាក់​ទំនង​ជិត​ស្និទ្ធ​របស់​ពួកគេ​ជាមួយប្រ​ជា​ពល​រដ្ឋ​ខ្មែរ។ នេះ​ជា​ការ​សន្និដ្ឋានក្នុង​​ការ​​ស្រាវ​ជ្រាវ​​ ដែលបានចំណាយពេលអស់បួន​ឆ្នាំ របស់លោក អេង កុកថាយ ហើយ​​ទើប​តែ​​បាន​បញ្ចប់បានការសរសេរ​និក្ខេប​បទនៅ​ខែ​នេះស្តីពី​សហ​គមន៍​ខ្មែរអុី​ស្លាម ដើម្បីបញ្ចប់​ថ្នាក់​បណ្ឌិត​របស់​លោក​​នៅ​សាកល​វិទ្យាល័យ​រ័ត​ជើស៍ (Rutgers University) ក្នុង​ទី​ក្រុង​ញូវ​ជើស៊ី  (New Jersey) សហ​រដ្ឋ​អាមេរិក។ ទោះ​បី​ជា​លោកកុក​ថាយដែល​បច្ចុប្ប​ន្នជា​អនុ​ប្រ​ធាន​មជ្ឈ​មណ្ឌល​ឯក​សារ​កម្ពុជា​មិន​មែន​ជា​​ខ្មែរ​អីុស្លាម​ក្តី ក៏​លោក​ជឿថា ការ​ស្រាវ​ជ្រាវ​របស់​លោក​​នឹង​ផ្តល់​នូវ​ឱ​កាស​ថ្មី​មួយនៃ​ការ​យល់​ដឹង​ពី​សហ​គមន៍​បង​ប្អូន​ខ្មែរ​អីុស្លាម​ក្នុង​ប្រទេស​កម្ពុជា។ លោក​បាន​លើក​ឡើងក្នុង​​បទ​សម្ភាស​មួយ​​​នៅ​សប្តាហ៍​នេះ​ថា​ “ មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​តិច​ណាស់​ ឬខ្ញុំអាចនិយាយបានថា មាន​ពុទ្ធ​សា​សនិកខ្មែរតិចមែនទែនបាន​ស្រាវ​ជ្រាវពី​ជនជាតិ​ចាម​ ដោយ​សារតែ​គំនិត​រើស​អើង”​។ លោក​បាន​បន្ថែម​ថា “ការ​យល់​ដឹង​ឲ្យ​បានល្អិតល្អន់ និងការយល់ដឹងក្នុងចំណោម​សាធារណ​ជន​អំពី​ក្រុមនេះ​ មាន​តិច​តួច​ណាស់​ដូច្នេះ​មាន​ន័យ​ថា អ្នកមាន​ការរើស​អើង​ចំពោះ​ពួកគេ។​ដូច្នេះ​ការ​​ស្រាវ​ជ្រាវ​នេះ​ ខ្ញុំ​ប្រហែល​ជាអាច​រួម​​ចំណែក​ បង្កើនការ​យល់​ដឹង​បន្ថែម​ទៀត​ និង​កាត់​បន្ថយការ​រើស​អើងចំពោះ​​ពួកគេ”។ ការ​រើស​អើង​បែប​នេះក្នុង​ចំណោម​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ មានដូចជាសង្ស័យថា ​បង​ប្អូន​ខ្មែរ​អីុស្លាមមួយ​ចំនួន​​ចេះ​ធ្វើអំពើ​អាប​ធ្មប់។ ក៏​មាន​ការ​ព្រួយ​បារម្ភ​ដែរ​ថា បង​ប្អូន​ខ្មែរ​អីុស្លាម​នៅ​ថ្ងៃ​ណា​មួយ​នឹង​ងាក​ទៅ​រក​ទម្រង់​អុីស្លាម​រ៉ាឌីកាល់។ នោះ​គឺ​ជា​មូល​ហេតុ​ដែលលោក កុកថាយបានសរសេរនិក្ខេបបទ​របស់​ខ្លួនដោយ​​ស្រាវ​ជ្រាវ​អំពី​ការ​ប្រែប្រួល​អត្តសញ្ញាណ​​របស​់​ក្រុម​នេះ គឺ “ពីសម័យ​ខ្មែរក្រហម ដល់ហាំ​បាលី​៖ អត្តសញ្ញាណ​ចាម​ក្នុង​​សម័យ​សាកល​ភាវូបនីយកម្ម​” ដែល​នឹងចេញ​ផ្សាយ​នៅ​ឆ្នាំក្រោយនេះ​។ លោក កុកថាយ បាន​មាន​ប្រសាសន៍​ថាមេខ្លោងភេរវករ​ជនជាតិឥណ្ឌូណេសុី​ឈ្មោះរីឌូអាន់អុីសាមូឌីន (Raduan Isamuddin)​​ ហៅ​ក្រៅ​ថា ហាំបាលី (Hambali) ជាមេដឹក​នាំ​ក្រុមអុីស្លាម​សកម្មប្រយុទ្ធ​​ របស់​ក្រុមបណ្តាញ​ភេរ​ឥណ្ឌូណេស៊ី​មួយ​ ដែល​មាន​ទំនាក់​ទំនង​នឹង​ក្រុមភេរវករពិភពលោក អាល់កៃដា (Al-qaida) ដែល​ទទួលខុស​ត្រូវ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅកោះ​បាលី កាលពី​ឆ្នាំ​២០០២ហើយបាន​សម្ងំ​លាក់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជាច្រើន​ខែ​ កាល​ពី​ចុង​ឆ្នាំ​២០០២និង​ដើម​ឆ្នាំ​២០០៣មុន​ពេល​ជន​នេះ​ ចេញ​ទៅ​កាន់ប្រទេស​ថៃ​ ហើយ​ត្រូវ​អាជ្ញាធរ​ថៃចាប់​ខ្លួន​បាន​​។ ឆ្នាំនោះ​សហគមន៍​ខ្មែរ​អុីស្លាម​ ត្រូវ​ស្ថិត​ក្រោម​ការឃ្លាំ​មើល​យ៉ាងតឹង​រ៉ឹង។ សាលា​រៀន​អុីស្លាម​ពីរ​កន្លែង​ ក្នុង​ខេត្ត​កណ្ដាល​ និង​ខេត្ត​កំពង់​ឆ្នាំ​ង​ត្រូវបានរដ្ឋា​ភិបាល​បង្ខំឲ្យបិទ​ទ្វារ​ ហើយ​អង្គការ​អ៊ំអាល់​គូរ៉ា​ ដែល​មាន​មូល​ដ្ឋាន​នៅក្នុង​ប្រទេស​​​អារ៉ាប៊ីសាអូឌីត ដែល​ជាអ្នកផ្ដល់​មូល​និធិ​ដល់​សាលា​រៀន​ទាំង​នេះ​ ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​នៅ​ក្រៅ​ច្បាប់​...

សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញបញ្ចប់​​សវនា​ការជំនុំជម្រះមន្ត្រី​​ជាប់​ចោទ​​​ពី​បទ​​បំផ្លាញព្រៃ​លិច​ទឹក​

មន្ត្រី​បាន​ឲ្យ​ដឹង​ថា កា​ល​ពី​ម្សិល​មិញ ​សាលា​​ដំបូ​ង​​រាជ​ធានី​ភ្នំ​ពេញ​​បា​ន​បញ្ចប់​​​សវនា​ការ​​​​រឿ​ង​​ក្តី​​ប្រឆាំ​​ង​នឹង​​ជ​ន​សង្ស័​យ​​ចំ​នួន​​២៨​នាក់​ ​រួម​​ទាំ​ង​​​​អភិ​បា​ល​ស្រុក​មា្នក់​ និង​​មន្ត្រី​​ខេត្ត​​ជាន់​ខ្ពស់​​​មួ​យ​​ចំ​នួ​ន​ទៀត​ ដែល​ត្រូ​វបា​ន​ចោទ​​​ប្រកាន់​ថា​ បាន​ពាក់​ព័ន្ធ​ក្នុង​ការ​កាប់​ព្រៃ​​​លិច​ទឹក​ដោយ​ខុស​ច្បាប់​ក្នុង​តំ​បន់​កា​រពា​រ​​នៅ​ក្នុង​ស្រុក​ស្ទោង​ ខេត្ត​​កំ​ពង់​ធំ។ ក្នុ​ង​ចំ​ណោម​ជន​សង្ស័យ​​ទាំ​ង​នោះ មា​ន​​លោក​ ព្រឹម ​រដ្ឋា ​អភិ​បាល​ស្រុ​ក​ស្ទោង​ លោកកន ចាន់​សី​ហា ​នាយ​ខណ្ឌ​រដ្ឋ​បា​ល​​ជល​ផល​​ក្នុង​​ស្រុ​ក​​ ​​និង​លោកជាតិ ​ស៊ី​វុត្ថាប្រធា​ន​មន្ទីរ​​ធន​​ធាន​ទឹក​ខេត្ត​ ព្រម​ទាំង​លោកពេញ ​ពូលមេឃុំ​ សំព្រោចស្រុក​ស្ទោង​ផង​ដែរ។ ប៉ុន្ដែ ក្នុ​ង​ចំ​ណោម​ជន​សង្ស័យ​​ទាំង​២៨​នាក់​ មា​ន​តែ​ជន​សង្ស័យ​ចំនួន​១៣នាក់​ប៉ុណ្ណោះ​បាន​​មក​ចូល​​រួម​​​សវ​នា​ការ​​ជំនុំ​ជម្រះ​​រយៈ​ពេល​​ពីរ​ថ្ងៃ ដែ​ល​បាន​ចា​ប់​ផ្តើម​កា​ល​​ពី​ថ្ងៃ​​អង្គារ​។លោក រដ្ឋា​ លោក ចាន់ សី​ហា  ​​និ​ង​លោក​ វណ្ណា​​រិទ្ធ ត្រូ​វ​បា​ន​​កាត់​​ទោស​​​ក​ំ​បាំង​មុខ​ ហើយ​មេធា​វីការ​ពារ​ពួកគេ​ក៏​គ្មាន​​វត្ត​មា​ន​ដែរ​។ លោក វ៉ា សក្កដា ព្រះ​​រាជ​​អា​ជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​​​​បា​ន​ប្រាប់​តុ​លា​កា​រ​​​ថា “ ពួ​ក​គេ​ទាំង​​​អស់​គ្នា ពិត​ជា​មាន​ចេតនា​​ប្រាកដ​ណាស់​ នៅ​​​ក្នុង​​ករណី​នេះ​”។ លោក​បា​ន​បន្ថែម​ថា ​ក្រុ​ម​មន្ត្រី​​បា​ន​អនុ​ញ្ញា​ត​ឲ្យ​​គេ​រានព្រៃ​​លិ​ច​ទឹក​​នៅ​ជុំ​វិញ​​បឹង​ទន្លេ​សាប​ ទោ​ះ​បី​​ជា​​ពួ​ក​គេ​​ដឹង​ថា ​វា​​ខុស​ច្បាប់​ក៏ដោ​យ។ ​រឿង​ក្តី​នេះ​​កើត​ឡើង​បន្ទាប់​ពី​​កម្លាំង​កង​រាជ​​អា​វុធ​​ហត្ថ​​​​​រឹបអូស​បាន​​គ្រឿង​ចក្រ​ចំ​នួន​​៤៥គ្រឿង​​​នៅ​ក្បែរ​​បឹង​ទន្លេសាប​នៅ​ក្នុង​ខេត្ត​កំ​ពង់​ធំ​ កា​ល​ពី​​ខែ​​កក្កដា ​ដែល​ពួ​ក​គេ​ជឿ​​ថា កំ​ពុ​ង​ត្រូ​វ​បាន​ប្រើ​​ ដើម្បី​រាន​​ព្រៃ​លិច​ទឹក​​នៅ​ក្នុង​ឃុំ​សំ​ព្រោច ឃុំ​ម្សាក្រង​ ​និ​ង​ឃុំ​ចំណា​ក្រោម​ ​ស្រុក​ស្ទោង​ ខេត្តកំ​ពង់​ធំ​។ ​​ហើយ​នៅ​ចុង​ខែ​ដដែល​នោះ ​​​អាជ្ញា​ធរ​បា​ន​​​ទទួល​​​ដី​កា​​ចាប់​ខ្លួន​​មនុស្ស​​​​ជាង​២០​នាក់​ដែល​អាជ្ញាធរ​បាន​​អះ​​អា​ង​ថា ​ពួ​កគេ​ម្នាក់​ៗ​បានជាប់​ពាក់​ព័ន្ធ​ក្នុង​​កា​រ​រាន​ដី​​​​ខុស​ច្បាប់​​។​​​ប៉ុន្មាន​​ខែ​ក្រោយ​មក​​ ជន​សង្ស័យ​​ទាំង​នេះ​ត្រូ​វ​បា​ន​ចាប់​ខ្លួន ​និង​​ចោទ​ប្រកាន់​។ ព្រៃ​លិច​ទឹក​ដែល​នៅ​ជាប់នឹង​បឹង​ទន្លេ​សាប​នេះ​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​សម្រាប់​​ការ​ពារ​ត្រី​ ព្រោះ​ឫស​និង​មែក​របស់​វា​គឺ​ជា​ជម្រក​ត្រី​ពងអំឡុង​ពេល​​រដូវ​វស្សា។ នៅ​ក្នុង​តុលាការ កាល​ពី​ម្សិល​មិញ មន្ត្រី​ខ្លះ​ក្នុង​ចំណោម​មន្ត្រី​ដែល​ជា​ជន​សង្ស័យ​ទាំង​អស់​បាន​អះ​អាង​ថា ខ្លួន​គ្មាន​កំហុស​ និង​មិន​បាន​ដឹង​អំពី​បញ្ហា​នេះ​ទេ។ លោក ស៊ីវុត្ថា ប្រធាន​មន្ទីរ​​ធន​ធាន​ទឹក​ខេត្ត​កំពង់​ធំ​បាន​មានប្រសាសន៍​ថាលោក​មិន​បាន​ដឹង​ថា តំបន់​នេះជា​តំបន់​ការ​ពារ​នោះ​ទេ ​ហើយ​ថា ​លោក​រវល់​នឹង​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ខ្លាំង​ណាស់​​នៅ​ពេល​នោះ ដូច្នេះ​លោក​​មិន​បាន​ពាក់​ព័ន្ធ​ក្នុង​សកម្មភាព​កាប់​ព្រៃ​លិច​ទឹក​នោះ​ទេ។​ លោក​បាន​មានប្រសាសន៍ថា “ ខ្ញុំ​មិន​ដែល​ទទួល​បាន​ព័ត៌មាន​ពី​មន្ត្រី​ថ្នាក់​ឃុំ​និង​ថ្នាក់​ស្រុក​ដែល​​ថា ប្រជា​ពលរដ្ឋ  សាងសង់​អាង​ស្តុក​ទឹក​សម្រាប់​ធ្វើ​កសិ​កម្ម​​​នោះ​ទេ។ប្រសិន​បើ​ខ្ញុំ​បាន​ដឹងថា គេ​មិន​អនុ​ញ្ញាត​នោះ ខ្ញុំ​ប្រាកដ​ជា​ឃាត់​ពួកគេ​ហើយ”។ ជន​សង្ស័យ​ឈ្មោះ យុគ គឹម​ឡែន បាន​អះអាង​ថា ខ្លួន​បាន​ធ្វើ​ស្រែ​នៅ​លើ​ដី​​កាប់​ព្រៃ​​​​​នោះ​តាំង​ពី​មុន​ពេលរដ្ឋា​ភិបាល​ប្រកាស​ថាតំបន់​នេះ​ជា​តំបន់​ការ​ពារមក​​ម៉្លេះ ហើយ​ក្រោយ​​មក​ក៏​បាន​សុំ​ការ​អនុញ្ញាតពី​អាជ្ញាធរ​​រំកិល​ព្រំ​ប្រទល់​តំបន់​ការ​ពារ​ឲ្យ​ខុស​ពី​កន្លែង​ធ្វើ​កសិកម្ម​​​ ដើម្បី​ខ្លួន​អាច​បន្ដ​អាជីវ​កម្ម​ទៀត​បាន​។ អ្នក​ស្រីគឹម​ឡែនបាន​និយាយ​ថា“ ខ្ញុំ​បាន​សាង​សង់​អាងស្តុក​ទឹក​ពីរ ​​​ ​ក្នុង​ឆ្នាំ​២០០៨​ មុន​ពេល​រដ្ឋា​ភិបាល​ចេញ​អនុក្រឹត្យ​​ការ​ពារ​តំបន់​នេះ...។​នៅ​ក្នុង​ឆ្នាំ​២០១១ ខ្ញុំ​បាន​សុំ​​អាជ្ញាធរ​បឹង​ទន្លេ​សាបរួម​ទាំង​មន្ត្រី​ស្រុក​និង​ខេត្ត​ ដើម្បី​​រំកិល​ព្រំ​ប្រទល់​តំបន់​ការ​ពារ​នេះ​។ខ្ញុំ​បាន​និយាយជា​មួយ ឯក​ឧត្តម​ ច័ន្ទ យុត្ថា ”។ មេធាវី​ការ​ពារ​ជន​សង្ស័យ​បួន​នាក់​រួម​ទាំង​អ្នក​ស្រី​ គឹម​ឡែននិងលោកស៊ី​វុត្ថាផង​នោះ បានមាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថាកូន​ក្ដី​របស់​លោកមិន​បាន​ដឹង​ថាតំបន់​នេះ​ជា​តំបន់​ការ​ពារ​នោះទេ។​ លោកបន្តថា “ ពួកគេ​​មិន​បាន​ដឹង​ថា តំបន់​នេះ​ត្រូវ​បាន​កា​ពារ​នោះ​ទេ”។ តុលាការ​នឹង​​ប្រកាស​សាល​ក្រម​​នៅ​ដើម​ខែ​មករា៕ ប្រែ​សម្រួល​ដោយហម​ សុផាណ្ណា​​ និង​ ចេវ ប៊ុននី​​​​​​​​​​​​​

​រូប​សំណាកសុនខជប៉ុន ឈ្មោះ ​ហាជិកូ ដ៏​មាន​ភក្ដី​ភាពត្រូវ​បាន​ដាក់​តាំង​​​​នៅមុខបណ្ណាគារ​​ ម៉ូនូមែនប៊ុក

កាល​ពីម្សិល​មិញ ​រូបសំណាក​សុនខជប៉ុន​មួយ​ក្បាល​​ឈ្មោះ​ហាជិកូ​ (Hachiko)បាន​​អង្គុយ​នៅ​មុខបណ្ណាគារ​ ស្ថិត​នៅ​តាម​មហា​វិថី​ព្រះ​នរោត្តម ​ដោយ​មាន​ជើងយ៉ាង​មាំ​ឈរលើ​ដី និង​ក្បាលងើយ​ឡើង​​លើនេះ គឺ​​ជា​​រូប​សំណាក​​តំណាង​ឲ្យភក្តី​ភាពចំពោះ​ចៅហ្វាយនាយ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ទោះ​បី​ជា​សុនខឈ្មោះហាជិកូបាត់​បង់​ជីវិត​នៅ​ក្នុង​ទសវត្សរ៍​​១៩៣០​ បន្ទាប់​ពីវា​បាន​អង្គុយ​​នៅ​ខាង​មុខ​ស្ថានីយរថភ្លើង​ ស៊ីប៊ូយ៉ា (Shibuya)​ ក្នុង​ទីក្រុង​តូក្យូ (Tokyo) អស់​រយៈ​ពេល​ប្រាំបួនឆ្នាំ​ ដោយ​សង្ឃឹម​ថា ថ្ងៃណា​មួយ​នឹង​បាន​ជួប​ម្ចាស់​របស់​ខ្លួនវិញ ​​ទោះ​ជា​ម្ចាស់​នោះបាន​ស្លាប់​​ទៅហើយក្តី ឥឡូវ​រូប​សំណាក​សុនខដ៏​មាន​ភក្តី​ភាព​នេះ​ ដែល​មាន​កម្ពស់​១ម៉ែត្រ​​ធ្វើ​អំ​ពី​ថ្ម​​ត្រូវ​បាន​​​ដាក់​​តាំង​ កាល​ពី​ម្សិលមិញ នៅ​ខាង​មុខ​បណ្ណាគារ​ ម៉ូនូមែន​ប៊ុក ក្នុង​រាជ​ធានី​ភ្នំពេញ​។ លោក ប៊ើណាត គ្រីស័រ (Bernard Krisher) ចាងហ្វាង​ការ​ផ្សាយ​​កាសែត​ ខេមបូឌាដេលី ដែល​បានផ្តួច​ផ្តើម​គំនិត​កសាង​រូប​សំណាក​នេះ​ បានមាន​ប្រសាសន៍ថា រឿង​របស់សុនខ ហាជិកូ​ គួរតែ​អាច​រំឭក​ប្រជា​ពល​រដ្ឋ​ខ្មែរឲ្យ​នឹក​ឃើញ​ពី​តម្លៃ​នៃ​ភក្តី​ភាព​។ លោក ប៊ើណាត គ្រីស័រ​ ​មាន​ប្រសា​សន៍​នៅ​ឯពិធី​សម្ពោធ​រូប​សំណាកសុនខ ហាជិកូដែល​ចូល​រួម​ដោយ​លោកមេ៉ងហ៊ាងម្ចាស់​បណ្ណាគារម៉ូនូមែន​ប៊ុក និងលោក យូ៉សីុ អាបេ (Yoshi Abe) លេខា​ទី​២​ប្រចាំ​ស្ថានទូត​ជប៉ុន​ ​ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​សិស្សា​នុសិស្ស​ជាច្រើន​នាក់​​ទៀត​ថា “ ជនជាតិខ្មែរ​ជួន​កាល​មាន​និន្នាការ​ក្រឡិច​ក្រឡុច”​។ លោក​បាន​បន្ថែម​ទៀត​ថា​ “  មាន​ភក្តី​ភាព​ចំពោះ​នរណា​ម្នាក់​ បុ៉ន្ដែ​ក្រោយ​​មក បែ​រជា​មាន​​ភក្តី​ភាព​​ចំពោះ​អ្នក​ផ្សេង​​វិញ​។ ចំណែក​ឯ​ក្នុង​ឆាក​នយោ​បាយ​ក៏​មាន​ករណី​អ៊ីចឹង​ដែរ​​”។ មាន​រឿង​ដំណាល​ថា រយៈពេល​ប្រហែល​​ពេញមួយឆ្នាំ សុនខ ហាជិកូ​ តែងតែ​ទៅ​ទទួល​​ម្ចាស់​វា ដែល​ជា​សាស្ត្រា​ចារ្យ​បង្រៀន​​នៅ​សាកល​វិទ្យាល័យ​ជា​រៀង​រាល់​ថ្ងៃ នៅ​ឯ​ស្ថានី​យ​រថភ្លើង​ សុីប៊ូយ៉ាគឺ​ចំពេល​ដែល​រថភ្លើង​របស់​លោក​សាស្ត្រា​ចារ្យ​ត្រឡប់​មកវិញ​ក្នុង​ពេល​ល្ងាច ហើយ​ទោះ​ជា​​ម្ចាស់​វា​ស្លាប់​ហើយក៏​ដោយ​ ក៏​សុនខ ហាជិកូ​នេះ​នៅ​តែបន្ដ​ទន្ទឹង​រង​់ចាំ​ម្ចាស់​វាដែរ​។ រយៈ​ពេល​ប្រាំបួន​ឆ្នាំ​ ​ហាជិកូ តែងតែ​​ទៅ​ស្ថានីយរថភ្លើង​ ស៊ីប៊ូយា៉ា ជារៀង​រាល់​​ថ្ងៃ ដើម្បី​​ចាំ​ទទួល​ម្ចាស់​របស់​ខ្លួនត្រឡប់​មកផ្ទះ​​វិញ។ ដោយ​សារ​ភក្តី​ភាព​របស់​សុនខ​ហាជិកូប្រជា​ពល​រដ្ឋនៅ​ក្នុង​មូលដ្ឋាន​នោះ​ក៏​បាន​យកសុនខនេះ​ទៅ​ចិញ្ចឹម ហើយ​មិន​យូរ​ប៉ុន្មាន​ ពូជ​សុនខអាគីតា នេះ ក៏​បាន​ល្បី​ឈ្មោះ​ទូ​ទាំង​ ប្រទេស​ជប៉ុន ដោយ​សារស្វាមីភក្តិ​​របស់​វា។ មិន​យូរ​ប៉ុន្មាន​ សុនខនេះ​បាន​ក្លាយ​ជា​និមិត្ត​រូប​នៃ​វីរបុរស​ជាតិ​ជប៉ុន​ ហើយ​រូបសំណាកសុនខនេះ​ ត្រូវ​បាន​គេ​សង់ពី​សំរិទ្ធ​ិដាក់​តាំង​នៅ​ឯ​ស្ថានីយ​រថភ្លើង​ស៊ីប៊ូយ៉ា ដែល​ចាប់​ពី​នោះ​មក​ កន្លែង​នេះ​បាន​ក្លាយជា​កន្លែង​ដ៏ពេញ​​និយម​សម្រាប់​មនុស្សម្នា​​ជួប​ជុំ​គ្នា​។ លោក យ៉ូស៊ីអាបេមាន​ប្រសាសន៍​បន្ទាប់​ពី​ពិធី​សម្ពោធ​រូបសំណាកសុ​នខនេះ​ថា “ សុនខ ​ហាជិកូ តំណាង​ឲ្យ​ភក្តី​ភាព ​ដែល​ប្រជា​​ពលរដ្ឋ​ជប៉ុន​គោរព​បំផុត​ នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។ យើង​រីក​រាយ​ណាស់​ ដែល​បាន​ផ្សាយរឿង​នេះ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ដឹង​”។ ដោយសារ​តែ​ល្បី​ឈ្មោះ​បែប​នេះ​ទើប​សំឡេង​ព្រុស​របស់​វា​ត្រូវ​បាន​​គេ​ចាក់​ផ្សាយ​តាម​វិទ្យុជាតិ​ជប៉ុននាទសវត្សរ៍​១៩៩០។ កាល​ពី​ដើម​ឆ្នាំ​នេះ​ សារ​មន្ទីរមួយ​នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​ ក៏​បាន​រៀប​ចំ​ពិធី​តាំង​ពិព័រណ៍​រូប​ថត​របស់​ហាជិកូ នេះ​ដែរ ហើយ​រឿង​របស់​សុនខ​​នេះ​ ក៏​ត្រូវ​បាន​​គេកែ​សម្រួល​ទៅ​ជា​ខ្សែរភាព​យន្ត​ជា​ច្រើនរឿង​មាន​ទាំង​ថត​ជា​ខ្សែរ​ភាពយន្ត​ហូលីវូដ (Hollywood) របស់​សហរដ្ឋ​អាមេរិក ដែលមាន​​លោក​រីឆាដ ហ្គៀ (Richard ​Gere)ជា​តួសម្ដែង​៕ប្រែសម្រួលដោយហមសុផាណ្ណា

តុលាការ​ដោះលែង​សកម្ម​ជន​ប្រឆាំង​នឹង​ការ​បណ្តេញចេញ​ ប៉ុន្តែបន្តរក្សាបទ​ចោទប្រកាន់​

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ កាល​ពី​ម្សិល​​មិញ បានផ្តន្ទាទោស​អ្នកស្រី ទឹម សាក់មុនីអាយុ​៦៤ឆ្នាំដែល​ជា​អ្នក​ភូមិ​មកពីសហគមន៍​បុរី​កីឡា​ពី​បទ​ចេញ​សេចក្តី​ប្រកាសក្លែង​ក្លាយ​ ប៉ុន្តែ​ បានសម្រេច​ដោះលែង​ បន្ទាប់​ពី​បាន​​ជាប់​ពន្ធនាគារមួយរយៈ។ នៅថ្ងៃដដែលនេះ ​សវនាការជំនុំជម្រះ​អ្នក​ស្រី​ ​ទឹម សាក់មុនី ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​​ពន្យល់​ឲ្យ​បាន​ច្បាស់​លាស់​ដូច​ថ្ងៃដែល​បើក​សវនាការ​ជំនុំ​ជម្រះ​ក្តី​ អ្នកស្រី​ យ៉មបុប្ផាអ្នក​តវ៉ា​ប្រឆាំង​ការ​បណ្តេញ​ចេញ​មួយ​រូបដែល​ត្រូវ​បានតុលាការ​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​​​ផ្សេង​​មួយ​ទៀត​នោះឡើយ​។ ការបង្ហាញ​ខ្លួន​របស់​ពួក​គាត់ ​នៅក្នុង​តុលាការ​បាន​ធ្វើ​ឲ្យ​មាន​អ្នក​គាំទ្រ​ជាច្រើន​បន្ទាប់​ពី​បើក​សវនាការ​ ដែល​មាន​រយៈពេល​ប្រហែល​៣ម៉ោងលោកគឹមដានីប្រធាន​ក្រុម​ប្រឹក្សាជំនុំជម្រះបាន​ប្រកាសថាអ្នកស្រីទឹម សាក់មុនី ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនា​គារ​​​រយៈពេល​មួយ​ខែ ប៉ុន្តែ​ បាន​ដោះ​លែង​អ្នក​​ស្រី​ត្រឹមពេល​វេលា​ ដែល​អ្នក​ស្រី​បាន​ចំណាយក្នុង​ពន្ធនាគារ​ព្រៃស​ ចាប់​តាំង​ពី​ការ​ចាប់​ខ្លួន​អ្នកស្រី​ កាល​ពីខែកញ្ញាមក។ លោកចៅក្រម គឹម ដានី បានមាន​ប្រសា​សន៍ថា “ តុលាការ​បាន​សម្រេចថា ជន​សង្ស័យ​ត្រូវ​ជាប់​ពន្ធនាគារ​ត្រឹម​តែបួន​ខែប៉ុណ្ណោះ។ លោកព្រះរាជអាជ្ញា បាន​លើក​ឡើង​ថាអ្នក​ស្រី ទឹម សាក់មុនី ​​​​ដែល​បាន​ទទួល​ប្រាក់​សំណង​ពី​ក្រុម​ហ៊ុនផានអុីមុិច សម្រាប់ការ​បណ្តេញ​​​អ្នកស្រី​ចេញពី​ផ្ទះ​របស់​ខ្លួននៅក្នុង​សហគមន៍​បុរី​កីឡា​បាន​ធ្វើសេចក្តី​ប្រកាស​​ក្លែង​ក្លាយមួយដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​ផ្សេង​ទៀត​ពី​ក្រុម​ហ៊ុន។ យោង​តាម​ក្រម​ព្រហ្មទណ្ឌបទ​ចោទ​ប្រកាន់​អ្នកស្រី​ ទឹមសាក់មុនីត្រូវ​បាន​ចែងថាជាការ​ផ្តល់​សេចក្តី​ប្រកាស​ក្លែង​ក្លាយ​ទៅ​ឲ្យ​ស្ថានប័ន​សាធារណៈក្នុង​គោល​បំណង​ទទួល​បានផល​ប្រយោជន៍​ផ្សេង​គឺ​ការបង់​ប្រាក់​សំណងឬក៏​ប្រយោជន៍​មិន​ស្រប​តាម​ផ្លូវ​ច្បាប់​ណាមួយ។ អ្នក​ស្រី​ ទឹមសាក់​មុនីបាន​និយាយ​នៅពេល​ផ្តល់​សក្ខីកម្មចំពោះ​មុខ​តុលាការ​ថា"ខ្ញុំ​មិន​ដែល​ទាម​ទារ​ផ្ទះ​លែ្វងសម្រាប់​ខ្លួន​ខ្ញុំ​ឡើយគឺខ្ញុំ​សុំតែសម្រាប់​កូន​ប្រុស​ខ្ញុំ​ប៉ុណ្ណោះ"។ លោកព្រះរាជអាជ្ញាមិន​បាន​បង្ហាញ​ភ័ស្តុតាង​ណាមួយ​ចំពោះ​មុខតុលាការ​ ដែល​ថាអ្នកស្រីទឹមសាក់មុនីបាន​ចេញ​សេចក្តី​ថ្លែងការ​ណ៍ក្លែង​ក្លាយ​នោះ​ឡើយប៉ុន្តែទំនង​ជាចាត់ទុកសកម្មភាព​ខុសឆ្គងរបស់​អ្នកស្រី​អំឡុងពេល​តវ៉ា​​ជំនួស​ឲ្យ​គ្រួសារ ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​ក្រុម​ហ៊ុន​ផានអុីមុិច។ លោកឡាំងគឹមសេងមេធាវី​តំណាង​ក្រុម​ហ៊ុនផានអុីមុិចបាន​បង្ហាញ​​តុលាការ​ចំពោះ​រូប​ភាព​ ដែល​អ្នក​ស្រី​ ទឹមសាក់មុនីបាន​តវ៉ាប្រឆាំង​ក្រុម​ហ៊ុន​ ហើយ​បាន​សួរ​ថាតើ​ហេតុ​អ្វីបានជាអ្នកស្រី​​ចូល​រួម​ពាក់​ព័ន្ធក្នុង​ការ​តវ៉ា​បន្ទាប់​ពី​អ្នកស្រី​បាន​ទទួល​បាន​ប្រាក់​សំណង​រួចហើយ​នោះ​។ លោកអំសំអាត​ ប្រធាន​គ្រប់​គ្រង​បច្ចេកទេស​នៅ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​ស្វាគមន៍ចំពោះការ​ដោះលែង​អ្នកស្រី​ ទឹមសាក់មុនីប៉ុន្តែ​ បាន​សួរ​អំពី​មូលហេតុ​នៃការ​ចោទប្រកាន់​អ្នកស្រី។ លោកបាន​មាន​ប្រសាសន៍ថា"យើង​នៅ​តែ​ព្រួយ​បារម្ភថាតុលាការ​នឹង​មិន​លើក​លែងការ​ចោទប្រកាន់​ឡើយ​ វាជាការ​គំរាមកំហែង​ចំពោះ​សកម្មជន​ដែលខំ​ការ​ពារ​សិទ្ធិ​មនុស្ស​"។ នៅ​ខាងក្រៅ​តុលាការ​ កាល​ពី​ម្សិល​មិញ​ នគរបាល​បាន​បិទកំណាត់​មហាវិថី​សាល​ឌឺហ្គោល​ ពេញមួយ​ថ្ងៃរសៀល។នៅ​ចុង​ភាគខាងជើង​នៃកំណាត់​ផ្លូវ​ ដែល​បាន​បិទ​ អ្នក​ភូមិមកពីសហគមន៍​បឹងកក់​...

អតី​ត​ប្រធា​ន​អង​្គ​រក្ស​របស់លោក ជា ស៊ីម តវ៉ា​​​ចំ​ពោះ​កា​រ​ផ្តន្ទា​ទោស​ពី​បទ​ប្រើអា​វុធ ​និង​ក្លែង​បន្លំ​ឯក​សារ

កា​ល​ពី​ម្សិល​មិញ សាលា​ឧទ្ធរណ៍​បា​ន​បើក​​​សវ​នា​ការ​​ជំនុំជម្រះរឿ​ង​ក្តី​​របស់​លោកឧត្តមសេនីយ៍​ឯក​ ​ឈឿន ចាន់​ថន ​អតី​ត​ប្រធា​នកង​អ​ង​្គ​​រក្ស​​​របស់​លោក​ ជា ស៊ីម ប្រធា​ន​ព្រឹទ្ធ​សភា ​ដែល​ត្រូវបា​នតុលាការ​​​ផ្តន្ទា​​ទោស​​​ពី​​​បទ​​​​​​​​​​ក្លែង​បន្លំ​ឯក​សារនិង​ប្រើ​​អា​​វុធ​​ខុស​​ច្បាប់ ​កាល​​​​ពី​​​​ក្នុង​​ខែ​​កុម្ភៈ​។ លោកចាន់ថនដែល​កំពុងជាប់​ពន្ធនាគា​រ​​ក្នុងតុលាការយោធារយៈ​ពេល​​២៦​ឆ្នាំ​ពី​បទ​លក់​ទ្រព្យ​សម្បត្តិ​យោ​ធា​​ខុស​ច្បាប់​នោះ ត្រូ​វ​បា​ន​​សាលា​​ដំ​បូង​រាជ​ធានី​ភ្នំ​ពេញ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធ​នា​​គា​រ​​រយៈពេល​១០​ឆ្នាំ​ ពី​បទ​រក្សាទុក​អា​​វុធ​ដោយ​ខុស​​ច្បាប់ និង​ប្រើ​អា​វុធ​​ដោ​យ​គ្មាន​​កា​រ​​អនុញ្ញាត​ត្រឹម​ត្រូវ​ ​ក៏ដូចជាបទក្លែង​​ឯកសារ​សាធា​រណៈ​​ និងប្រើប្រាស់​​ឯក​សារ​ក្លែ​ង​បន្លំ​។ ​​កា​ល​ពី​ម្សិល​មិញ​ ​អតី​ត​ឧត្តម​សេនីយ៍ឯក​រូ​ប​នេះ​ បានប្តឹងសាទុក្ខ​​​ចំ​ពោះ​កា​រ​​ផ្តន្ទាទោស​បទល្មើសរដ្ឋប្បវេណី ដោយលោកបាន​​បដិ​សេធចំពោះ​កា​រ​ចោទ​ប្រកាន់​ទាំ​ងអស់​ ហើយ​បា​ន​​សុំ​ឲ្យ​​សាលា​ឧទ្ធរណ៍​​លើក​លែងទោស​​។ លោក​បា​ន​ប្រាប់​​តុ​លាការ​​ថា “ខ្ញុំ​មិន​យល់​ស្រប​ចំ​ពោះ​កា​រ​​ចោទ​ប្រកាន់​​ពី​បទ​រក្សា​ទុក​អាវុធខុសច្បាប់ទេ ពីព្រោះ​អា​វុធ​ទាំង​អស់នោះ​ជា​​​របស់​អង្គ​ភាព​ ហើយ​ខ្ញុំ​ប្រើ​សម្រាប់​បេស​ក​កម្ម​”។ លោក​បា​ន​មា​ន​ប្រ​សាសន៍​ថា “​ខ្ញុំ​ទទួល​ស្គាល់​​ថាខ្ញុំ​បា​ន​បញ្ជាឲ្យ​ប្រើ​​​អា​​វុធ​​ដោ​យ​គ្មាន​កា​រ​អ​នុញ្ញាត​”។ លោក​បា​ន​ពន្យល់​​ថា  បើ​ទោះ​​ជា​​លោក​មិន​បាន​អនុញ្ញា​ត​ជា​ផ្លូវ​កា​រ​​ឲ្យប្រើ​អា​វុធ​ក៏​ដោ​យ ក៏​លោក​គ្រាន់​តែ​ធ្វើ​តាម​គំ​រូ​របស់​បុពា្វធិ​កា​រ​ី​​​របស់​លោក​ ជា​ប្រធា​ន​កង​អង្គរក្ស​​របស់​លោកជា​ស៊ីម​ ដែរ​។ ​នៅពេលចៅក្រម​ស៊ើបសួរ​ពី​មូល​ហេតុ​​ដែល​​នគរបាល​​សម្រុក​​ចូ​ល​ក្នុងផ្ទះ​​របស់​លោក ចាន់​ថន ហើយបា​ន​រក​ឃើញ​កាំ​ភ្លើង​ជា​ច្រើន​ដើម ​និង​គ្រាប់​ចំ​នួន​​១.៤០០គ្រាប់​ លោកចាន់​ថន ​បា​ន​មាន​ប្រ​សាសន៍​ថា ​លោក​រក្សា​ទុក​អា​វុធ​នេះ​ជា​បណ្តោះ​អា​សន្ន​​ក្នុងផ្ទះ​​របស់​លោក គឺធ្វើតាមតែបញ្ជាពី​លោកជាស៊ីមប៉ុណ្ណោះ​។ ​លោក​ក៏​ទទួ​ល​ស្គាល់​ផង​ដែរ​ថា ​លោក​បាន​​លក់​រថ​យន្ត​យោ​ធា​ ប៉ុន្តែថាលោក​បា​ន​​ទិញរថ​យន្ត​ថ្មីឲ្យ​អង​្គភាព​វិញ​។ ​កា​រ​ផ្តន្ទា​​ទោស​ប្រឆាំ​​ង​នឹង​​លោកចាន់ថនកា​ល​ពី​ក្នុង​ខែ​កុម្ភៈ ធ្វើ​ឡើង​​តែ​ប៉ុន្មាន​​ខែ​ បន្ទាប់​ពី​​សមា​ជិ​ក​បួ​ននាក់​​​នៅក្នុង​អង្គភាព​​របស់​លោក​ ជា ស៊ីម ត្រូវ​បាន​តុលាការផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធ​នាគា​រ​ពី​បទឆបោកប្រធា​ន​ព្រឹទ្ធ​សភា​ ដើម្បីឲ្យ​ចុ​ះ​ហត្ថ​លេខា​លើ​កិច្ច​សន្យា​​​របស់រដ្ឋាភិ​បាលរបស់​ក្រុម​ហ៊ុន​​បរទេ​សមួ​យ​​មា​ន​ទឹក​ប្រាក់​​រាប់​លាន​ដុល្លារ​។ ​​លោកពុធធា​វី ​មេធា​វី​​របស់​លោកចាន់​ថនបា​ន​ថ្លែងថា តុ​លាកា​រទាំង​ពី​រ​នេះ​ បាន​ផ្តន្ទា​ទោស​កូ​ន​ក្តី​របស់​លោក​​ ដោយមិន​បាន​ស៊ើប​អង្កេត​ឲ្យ​បា​ន​ហ្មត់ចត់​​ឡើយ។ ​លោក​ ពុធ ធា​វី  បា​ន​អះអាង​ថា “​ខ្ញុំសូម​បដិសេធចំពោះកា​រ​ចោទ​ប្រកាន់​នេះ​ ហើយ​​សុំ​ឲ្យ​​តុ​លាការ​​លើក​លែង​កា​រ​​ចោទ​ប្រកាន់​មកលើកូនក្តីខ្ញុំ។ ខ្ញុំ​សង្ឃឹម​ថា ​សាលា​ឧទ្ធរណ៍​នឹ​ង​​ផ្តល់​យុត្តិ​ធម៌​”។ ​លោក សេង ស៊ី​វុត្ថា ​ប្រធា​ន​ក្រុម​ប្រឹក្សា​ជំនុ​ំជម្រះបា​ន​មាន​ប្រ​សាសន៍​ថា សាល​ដី​កា​របស់សាលា​ឧទ្ធរណ៍​នឹ​ង​ប្រកាសនៅ​ថ្ងៃ​ទី​១៦ ខែ​មករា​៕ប្រែសម្រួល​ដោ​យចេវប៊ុននី​​​​

អង្គការ​​សិទ្ធិ​មនុស្ស​អា​ដ​ហុក ​លើក​ឡើងសា​ជា​ថ្មី​​​អំ​ពី​សិទ្ធិ​​​​ជួ​យ​​ជន​រង​គ្រោះ​​ពី​កា​រ​​រំ​លោភ​បំ​ពាន

កា​ល​ពី​ម្សិល​មិញ​ អង​្គកា​រ​សិទ្ធិ​មនុស្ស​​​អាដហុក​ បា​ន​​បញ្ជាក់​ថា ​​វាជា​​គោល​នយោ​បា​យ​របស់​អ​ង​្គការ​​នេះ​​ក្នុ​ង​​កា​រផ្តល់​​ជំ​​នួ​យ​មនុស្ស​ធម៌​​បន្ទាន់​​ដល់​អ្នក​ដែ​ល​ស្វែ​ង​រក​​ជំ​នួ​យ​​​ពី​ខ្លួន​​ ​ដោ​យ​មិ​ន​​គិត​ពី​ឋា​​នៈ​​​របស់​​បុគ​្គល​​នោះ​ឡើយ។​​ ​ការលើក​ឡើង​​​​របស់​អ​ង្គ​ការសិទ្ធ​ិ​មនុស្ស​​​អាដហុក​​​ធ្វើ​​ឡើង​បន្ទាប់​ពី​តុ​លាកា​រ​​សាក​សួរ​លោក​ ចាន់​ ​សុ​វ៉េត ​ជា​អ្ន​ក​សើុប​អង្កេត​​ដ៏​ឆ្នើម​​ម្នាក់​​ប្រចាំ​អ​ង​្គការ​នេះ ដែ​ល​កំ​ពុ​ង​ប្រឈម​នឹង​​ទោស​ព្រហ្មទណ្ឌ​​​ពី​បទ​​​ជួ​យ​​បុ​រស​ម្នាក់​ ដែល​ជាប់​សង្ស័​យ​​​ថា​​​ មា​ន​កា​រ​​​ពាក់​ព័ន្ធ​​ក្នុ​ងចល​នា​​អប​គមន៍​ក្នុង​​ខេត្តក្រចេះ​​កា​ល​ពី​ក្នុង​ខែ​​ឧសភា​។ ​​អំ​ឡុង​កា​រ​សាក​​សួរ​​នៅ​ឯ​​សាលា​ដំ​បូ​ង​​រាជ​ធា​នី​ភ្នំ​ពេញ​​កា​ល​ពី​ថ្ងៃ​​ច័ន្ទលោកសុ​វ៉េត​​ បា​ន​មាន​​ប្រ​សាសន៍ថា ​កា​ល​ពី​​​ខែ​​ឧសភា លោក​បា​ន​ជួ​យ​បុរស​ម្នាក់​​ឈ្មោះម៉ាឆាង​ ​ដោយ​មិន​ដឹង​ថា គាត់​ជាប់​​​សង័្សយ​ជា​​មេដឹក​នាំ​​ចល​នា​​អប​គមន៍​​នេះ​ឡើយ​ ដោ​យ​ផ្តល់​ប្រាក់​ឲ្យ​គាត់​​ទិ​ញ​​ចំ​ណី​​អា​ហា​រ​ កា​រ​ស្នាក់​នៅ​និង​កា​រ​ធ្វើ​ដំ​ណើរ​។នៅ​ពេល​នោះ​ លោកឆាង ​បា​ន​​ប្រាប់​លោក​​ សុវ៉េតថា​គាត់​ឈ្មោះ​ ទិនឆាង ​ជា​ជន​រងគ្រោះ​​ដោ​យ​សារ​កា​រ​បណ្តេញ​​ចេញ​​ទាំ​ង​បង្ខំ​ ហើយ​ទំ​នង​ជា​​ជួបភាព​អត់​ឃ្លា​ន​​ផង​។ ​លោកឡុងលន់ ​មេធា​វី​ម្នាក់​ក្នុង​ចំណោម​មេធាវី​​​បី​នាក់​​​​របស់​លោកចាន់​ សុ​វ៉េត ​បា​ន​ប្រាប់​​ក្រុ​ម​អ្នក​យក​ព័ត៌​មា​ន​​ថា​ កូ​ន​ក្តី​របស់​លោក​​នឹង​មិន​ជួយលោកឆាង​​ ​ទេប្រ​សិ​ន​​បើ​លោកដឹង​ថា អាជ្ញា​​ធរ​របស់​​​រដ្ឋាភិ​បាលកំ​ពុង​តា​ម​​រកបុរស​រូប​នេះ​នោះ​។ ​លោកនី​កូឡាសអា​ហ្គោស្ទី​នី (Nicholas Agostini) ជា​​ជ​ំ​នួ​យ​កា​រ​បចេ្ចកទេស​​​របស់​អ​ង​្គការ​​​អា​ដ​ហុក​​ទទួល​បន្ទុក​​​បញ្ហា​​​ដីធ្លីនិងធន​ធាន​​ធម្មជាតិ​ បា​ន​លើក​ឡើង​តា​ម​អុីម៉េល​​ថា “ អាដ​​ហុក​​តែង​តែ​ជួយ​ផ្តល់​​ជំ​នួ​យ​មនុស្ស​​ធម៌​(ជា​​អា​ហា​រ ​និង​កា​រ​ស្នាក់​នៅ​បន្ទាន់​) ដល់​បុគ្គល​ណា​ដែល​ទំ​នង​ជា​​ជន​​រង​គ្រោះ​ពី​កា​រ​រំ​លោភ​​សិទ្ធិមនុស្ស​”។ លោកបាន​មាន​ប្រ​សាសន៍ថា​ “ យើង​​តែង​តែ​ផ្តល់​ជំ​នួ​យ​​ដល់​អ្នក​ដែល​​ជួប​កា​រ​​អត់​ឃ្លាន​ មិន​ថា​​ ជន​នោះ​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​នោះ​ទេ​​”។​លោកអា​ហ្គោស្ទី​នី ​បា​ន​បន្ត​ថា “ ទោះ​ជា​យ៉ាង​ណា​ ​អា​ដ​ហុក​ ដែល​ជា​​អង្គកា​រ​​សិទ្ធិ​មនុស្ស​​ក្នុង​ស្រុក​ ត្រូវ​តែ​​អនុ​វត្ត​តា​ម​​ច្បាប់​ និង​​មិន​អា​ច​​ជួយ​អ្នក​ដែល​​គេ​​ចេញ​ដីកា​ចាប់​​ខ្លួ​ន​​ ដើម្បី​ជៀស​​ពី​​កា​រ​​ចាប់​នោះ​ឡើយ​”។លោក​បា​ន​បន្ថែ​ម​ទៀត​ថាអា​ដហុក​​អាច​ផ្តល់​ជំ​នួ​យ​ផ្នែក​ច្បាប់​​ដល់​មនុស្ស​​បែប​នេះ​ ​ដោយ​សន្មតថា ​ពួ​ក​គេជា​ជន​រង​គ្រោះ​​ពី​កា​រ​​រំ​លោភ​សិទ្ធិមនុស្ស​។ ​​ការ​លើក​ឡើង​​​កា​ល​ពី​ថ្ងៃ​ច័ន្ទ​​ ដោ​យមេ​ធាវី​​​របស់​លោកចាន់សុវ៉េត ​ធ្វើ​ឲ្យ​មាន​​ភាព​មិន​ច្បាស់​លាស់​អំ​ពី​តួ​នា​​ទី​​របស់​​​សកម្ម​ជន​​សិទ្ធិ​មនុស្ស​​ក្នុង​កា​រ​ផ្តល់​​ជំ​នួ​យ​​ដល់​អ្នក​​ដែល​​ត្រូវ​ការ​ជំនួយ​​ ​ជា​​ពិ​សេសអ្នក​​ដែល​អា​ច​ត្រូ​វ​បា​ន​​ចាត់​ទុក​ថា​​ជា​ជន​​រង​គ្រោះ​​ពី​កា​រ​ធ្វើ​ទុក្ខ​បុក​ម្នេញ​។ ​លោកអាហ្គោស្ទី​នី ​បា​ន​ថ្លែង​ថា​...