គម្រោង​អភិវឌ្ឍន៍​តំបន់​បឹង​កក់​ត្រូវ​បានផ្អាក​​ ហើយ​មិន​ដឹង​ថា ចាប់​ផ្តើម​ឡើងវិញ​នៅ​ពេលណាទេ

នៅ​ក្នុង​ខណ្ឌ​ដូន​ពេញ​ រាជ​ធានី​ភ្នំ​ពេញមាន​ពំនូក​ខ្សាច់​ទំហំ​១៣៣​ហិក​តា​ ដែល​កាល​ពីមុន​គឺ​ជា​បឹងដ៏ធំមួយ។​ គម្រោងមួយបាន​​​ប្រើ​ពេលវេលា​​​អស់ជិត​បួន​ឆ្នាំ​ ដើម្បី​ចាក់​ដី​ខ្សាច់​ទាំងនេះ​​​បំពេញ​បឹង​កក់។ គេ​បាន​បំពាក់​ផ្ទាំង​ប៉ាណូ​ធំ​ចំនួន​ពីរ​ផ្ទាំង​នៅ​បរិវេណ​ភាគ​ខាងជើង​បឹង​ ដែល​ត្រូវ​បាន​ចាក់​បំពេញ​ដោយ​ខ្សាច់​យ៉ាង​ច្រើន​នោះ​។ នៅ​លើ​ផ្ទាំង​ប៉ាណូ​ទាំង​ពីរ​ផ្ទាំង​នោះ​ មាន​ទស្សន​វិស័យ​របស់​លោក​ ឡៅ​ ម៉េង​ឃិន សមា​ជិក​ព្រឹទ្ធ​សភា​មកពីគណបក្ស​ប្រជា​ជន​កម្ពុជា​។​នៅ​​​ក្នុងទស្សន​​​វិស័យ​​​នេះ វា​ជា​គម្រោង​អចលន​​ទ្រព្យ​ដែល​មាន​រយៈ​ពេលវែង​មួយ​ មានអគារខ្ពស់​​ពីរសាង​​​សង់ពី​​​កញ្ចក់និងដែក​ កន្លែង​ទឹក​ផុស​ដ៏​ធំមួយ​កន្លែង​ និង​អគារ​លំនៅ​ដ្ឋានរាប់រយខ្នង​ នៅ​ជុំ​វិញ​ផ្ទៃ​ទឹក។ រហូត​មក​ទល់ពេល​នេះ​ ទស្សនវិស័យ​នេះ​បានក្លាយជា​​​​ការពិត​​​ខ្លះ​ហើយ​ ដូច​ជា​ផ្ទៃ​បឹង​ត្រូវ​បាន​ចាក់​ដី​​​​​​បំពេញ​ ហើយ​ប្រជាជនរាប់​ពាន់​នាក់​ ដែល​ធ្លាប់​​​បាន​​​រស់​នៅ​ក្នុងតំបន់​នេះ​​​ ត្រូវ​បាន​បណ្តេញ​ចេញ​ និង​ផ្លាស់ទៅ​តំបន់ផ្សេង​​​ ជាដើម​​​។ ក៏​ប៉ុន្តែ ​អ្វី​ដែល​កំពុង​តែ​កើត​មាន​ឡើង​ចំពោះ​តំបន់​នេះ​គឺ​មាន​ការ​ប៉ាន់​ស្មាន​ថា​ ទីស្នាក់​ការ​​របស់​ក្រុម​ហ៊ុន​នៅ​ក្នុង​រាជធា​នី​ភ្នំពេញ​​​ទំនង​ជា​បិទ​ទ្វារ​ហើយ។​ ភ្នាក់​ងារ​​អចលនទ្រព្យ​ នៅក្នុងរាជ​ធានី​ភ្នំពេញ​​​​និយាយ​ថា​ បរិមាណផ្គត់​ ផ្គង់​​អចលន​ទ្រព្យ​មាន​​ច្រើន​លើស​លប់​ ដូច្នេះ​ការ​អនុវត្ត​គម្រោង​សាង​សង់​អចលន​ទ្រព្យ​នៅ​ឯ​តំបន់​បឹង​កក់​បង្កឲ្យ​មាន​បញ្ហា​ហិរញ្ញ​វត្ថុ។​ ចំណែក​ឯ​មន្ត្រី​រដ្ឋា​ភិ​បាល​ទំនង​ជា​មិន​ដឹង​ថា​ នឹង​មាន​អ្វី​កើត​កើត​ឡើង​ទេ​ ហើយ​បើសិន​ជា​មន្ត្រី​ទាំង​នោះ​ដឹង​ ក៏​នឹងប្រហែល​​​ជា​​​បដិ​​​សេធ​មិន​ធ្វើ​​​​សេចក្តីអត្ថា​​​ធិប្បាយ​ដែរ។​​ អ្នក​ស្រី​ ឆាយ ស៊ី​ណា​ ដែល​បាន​បាត់​បង់​ការ​ងារ​របស់​​ខ្លួន​កាល​ពី​ខែកុម្ភៈ​ជា​ប្រធានផ្នែក​លក់នៅ​ក្រុម​ហ៊ុនអភិវឌ្ឍន៍​អចលន​ទ្រព្យ​ស៊ូកាគូ អឺដូស ហុងជុន (Shukaku Erdos​​ Hongjun Pproperty Development Co,.) ​ដែល​​​ជា​ក្រុម​ហ៊ុន បង្កើត​​​រួម​​​​គ្នា​រវាង​វិនិ​យោ​គិន​កម្ពុជា​ និង​វិនិ​យោគិន​ចិន​ ដើម្បី​​​​កាន់​កាប់​តំបន់​បឹង​កក់នេះ​បាន​និយា​​​យ​ថា​ “​ ពួក​គេ​បាន​ត្រឡប់​ទៅប្រទេសចិន​វិញ​អស់​​​ហើយ”។ អ្នក​ស្រី​ ស៊ីណា​ បាននិយាយថា​ រូប​អ្នក​ស្រី​ផ្ទាល់​ ព្រម​ទាំង​បុគ្គ​លិក​១០​នាក់ទៀត​ត្រូវ​បញ្ឈប់​​​ពីការ​​​ងារ​របស់​ខ្លួន​កាល​ពី​ដើម​ឆ្នាំ​នេះ​ ហើយ​មាន​តែ​ប្រធាន​គ្រប់​គ្រង​គម្រោង​ទេ​​​ដែលនៅ​ធ្វើ​ការ​ឯ​ទី​ស្នាក់​ការ​ក្រុម​ហ៊ុន​ក្នុង​ខណ្ឌ​ទួល​គោក ​រាជ​ធានី​ភ្នំ​ពេញ​  ប៉ុន្តែ ​បន្ទាប់​ពី​អ្នក​ស្រី​បាន​ទៅ​ដល់​ទី​ស្នាក់​ការ​ក្រុម​ហ៊ុន​កាល​ពី​សប្តាហ៍មុន​ បុគ្គលិក​ក្រុម​ហ៊ុន​អឺ​ដូស​មួយរូបដែល​ធ្វើ​ការ​លើ​គម្រោង​ដោយឡែក​​​មួយ​​ទៀត​ បានប្រាប់​ថា ប្រធាន​គ្រប់​គ្រង​គម្រោង​រូបនោះបានចាក​​​ចេញ​​​ទៅ​ប្រទេស​ចិន​កាល​ពី​ខែ​មុន​ ហើយមិន​​ដឹងថា​ពេល​ណា​ទើប​គាត់​ត្រឡប់​មក​វិញ ឬ​មិន​ត្រឡប់​មក​វិញ​​ទេ។ ក្រុម​ហ៊ុន​ ស៊ូកាគូ​ និង​ក្រុម​ហ៊ុន​ អឺដូសហុង​​ជុន​ បោះទុន​​​រួម​​​គ្នា​ កាល​ពី​ដំណាច់​​​ឆ្នាំ​២០១០​ ដោយ​ក្រុម​ហ៊ុន​អឺដូស​កាន់​​​កាប់​​​ភាគ​ហ៊ុន​៤៩​ភាគ​រយ​នៅ​ក្នុង​ក្រុម​ហ៊ុនបង្កើត​​​រួម​គ្នា​​​​នេះ។ ប៉ុន្មាន​ខែ​ក្រោយ​មក​ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានអនុម័ត​គម្រោង​បឹង​កក់​ ដែល​ត្រូវចំណាយ​​​​ប្រាក់​ក្នុង​​​គម្រោង​​​វិនិ​​​យោគ​នេះអស់​​​​២,២​ពាន់​លាន​ដុល្លារ​។ ក្រុម​ហ៊ុន​បានរៀបចំពិធី​​​​បញ្ចុះ​បឋម​សិលា សម្រាប់​​​គម្រោង​នេះ ​កាល​ពី​ខែ​កក្កដា​ ឆ្នាំមុន​ ​ដោយ​មាន​​​វត្ត​​​មាន​​​របស់​​​លោក កែប ជុតិមាអភិបាល​រាជធានី​ភ្នំពេញ​ និង​លោក ឡៅម៉េង​ឃិន ជា​អធិបតី។​​ អ្នក​ស្រី​ ស៊ីណា​ អតីត​ប្រធាន​ផ្នែក​លក់​បាន​និយាយ​ថា “​គម្រោង​អភិវឌ្ឍន៍​នេះ​មិន​ដែល​បាន​ចាប់​ផ្ដើម​សកម្មភាព​​​សាង​សង់​ទេ​ គ្រាន់​តែ​បាន​​បើក​ដំណើរ​​​ការ​​​ប៉ុណ្ណោះ”។​អ្នក​ស្រី បាន​ឲ្យ​ដឹងទៀត​​​​ថា  កាល​ពីដំបូងការដ្ឋាន​​​សាងសង់​នៅ​តំបន់​បឹង​កក់​​គ្រោង​ចាប់​ផ្ដើម​ក្នុង​ខែ​ធ្នូ ​ឆ្នាំ​នេះ។ លោក​ បេង ហុង​ សុជាតិ​ ខេមរ៉ូ អ្នក​នាំពាក្យក្រសួង​រៀប​ចំ​ដែន​ដី​ ​​​នគ​រូបនីយ​​​កម្ម​ និងសំណង់​​ ព្រម​ទាំងលោក​ ឆាយធីរិទ្ធចៅ​សង្កាត់​ស្រះចក​ខណ្ឌដូន​ពេញ​ ជា​កន្លែង​អភិវឌ្ឍន៍​គម្រោងនេះស្ថិតនៅ​ បាន​បដិសេធ​មិន​ធ្វើ​​​សេចក្តី​​​អត្ថា​​​ធិ​ប្បាយ ដោយ​បង្វែរ​សំណួរ​ទៅ​សាលា​រាជធានី​ភ្នំពេញវិញ។​ មិនមាន​​​នរណា​​​ម្នាក់​​​នៅ​​​សាលា​រាជ​ធានី ​ឬ ក្រុម​​ហ៊ុន​ស៊ូកាគូ ​អាច​ទាក់​ទងដើម្បី​​​​សុំ​សេចក្តី​​​អត្ថាធិប្បាយបាន​ទេ​។​ក្រុម​​​​ជំនាញ​ការ​​​ផ្នែក​​​​អចលនទ្រព្យ​បាន និយាយ​​​​ថា ទោះ​បី​ជា​បច្ចុប្បន្ន​មាន​​​​​​កន្លែងសម្រាប់​​​សាង់សង់​​​អគារ​ការិយាល័យ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​​ក៏ដោយ​ ក៏​បរិមាណ​​​​ផ្គត់​ផ្គង់​ឡើង​​​ហួស​​​កម្រិត​​​​ទៅ​ហើយ​។ហើយ​​​ដោយ​​​សារតែ​​​មាន​​​គម្រោង​សាង​សង់​អចលនទ្រព្យ​មួយ​ចំនួន​ដូច​ជាគម្រោង​សាង​សង់​អគារ​ខ្ពស់​វឌ្ឍនៈ​ កម្ពស់​​​៣៨​ជាន់​ជាដើម​ ដែល​ត្រូវ​បាន​គេ​គ្រោង​​ដាក់​លក់​​​នៅ​លើ​គេហទំព័រ​ក្នុង​​​អុិន​ធើ​ណិត​នៅ​ដំណាច់​​​ឆ្នាំ​នេះ​ ទើប​​​ស្ថាន​ភាព​នេះ​គ្រាន​់​តែ​ទំ​នង​ជា​នឹង​មាន​ភាព​រីក​ចម្រើន​​ប៉ុណ្ណោះ។ ស្រប​​​ពេលដែល​​​​ទី​ផ្សារ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​ ដែល​ធ្លាប់​នៅ​ទ្រឹង​អស់​រយៈ​ពេល​ជា​​​ច្រើន​ឆ្នាំ​​...

បក្ស​​​សិទ្ធិមនុស្សសុំ​​​ពន្យារពេលប្រជុំនៅ​​​ក្រុ​​​ង​​​ម៉ានីល ពិភាក្សាពីការរួបរួមជាមួយបក្ស សម រង្សុី

ទើបតែប៉ុន្មាន​​​ថ្ងៃ​​​បន្ទាប់​​​ពី​​មានគម្រោង​​​រួមប​​​ញ្ចូល​​​គ្នា​​​រវាង​​​គណបក្ស​​​ សមរង្ស៊ីនិង​​​គណបក្ស​​​សិទ្ធិ​​​មនុស្សលោក​​​​​​ កឹមសុខា​​​ បាន​​​អំ​​​ពាវ​​​នាវ​​​ឲ្យ​​​ពន្យារពេលដើម្បី​​​ជជែក​​​ពី​​​បញ្ហា​​​នោះដោយ​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​មាន​​​កម្មវិធី​​​រវល់​​​ច្រើន។ លោកយ៉ែមបុញ្ញឫទ្ធិអគ្គលេខាធិការ​​​គណបក្ស​​​សិទ្ធិ​​​មនុស្ស​​​ បាន​​​មាន​​​ប្រសាសន៍ថា​​​ “យើង​​​មាន​​​កម្មវិធី​​​ច្រើនណាស់​​​នៅ​​​ចុង​​​ខែ​​​នេះ ​​​យើង​​​​ត្រូវ​​​ជួបចៅ​​​សង្កាត់​​​-មេឃុំ​​​ថ្មីនិង​​​រៀបចំ​​​សមា​​​ជិកគណបក្សដូច្នេះ​​​យើង​​​រវល់​​​ណាស់ ”។ ​​​លោក​​​ យ៉ែម បុញ្ញឫទ្ធិ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ កឹមសុខា​ បាន​​​ផ្ញើ​​​លិខិត​​​មួយ​​​ច្បាប់​​​ជូន​​​លោក​​​ សមរង្ស៊ីកាល​​​ពី​​​ម្សិល​​​មិញ ​​​ដោយ​​​ស្នើ​​​សុំ​​​ឲ្យ​​​គណបក្ស​​​សម រង្ស៊ី ពន្យារពេល​​​ជួប​​​ប្រ​​​ជុំ​​​ពីរ​​​បី​​​សប្ដាហ៍​ទៀតដើម្បីពិភាក្សា​​​អំពី​​​ការ​​​​​​បង្រួប​​​​​​បង្រួម​​​បក្ស​​​ ។ កាល​​​ពី​​​ថ្ងៃ​​​ពុធ លោក​​​ គង់ គាំ ប្រធាន​​​ស្ដី​​​ទី​​​របស់គណបក្ស​​​ សម​​​រង្ស៊ីបាន​​​អញ្ជើញ​​​លោក​​​កឹម សុខា ដើម្បី​​​ជួបពិភាក្សាជាមួយ​​​មន្ត្រី​​​ថ្នាក់​​​ដឹកនាំជាន់​​​ខ្ពស់​​​គណបក្ស សម រង្ស៊ី នៅ​​​ប្រទេស​​​​​​ហ្វីលីពីន នៅ​​​ថ្ងៃទី ២៩ និង​​​៣០ ខែមិថុនា ។ ​​​លោកបុញ្ញឫទិ្ធបាន​​​មាន​​​ប្រសាសន៍​​​ថា“គណ​​​បក្ស​​​សិទ្ធិ​​​​​​មនុស្សសូមស្វាគមន៍​​​​​​សំណើ​​របស់​​​លោក ​​​ប្រធាន​​​​​​ស្ដីទី​​​ គង់ គាំ ដែល​​​បាន​​​សុំ​​​​ជួបពិភាក្សា​​​ជាមួយ​​​លោកកឹមសុខា​​​ ដើម្បី​​​បង្រួប​​​បង្រួម​​​បក្ស...​​​ ប៉ុន្តែ​​​ ថ្នាក់ដឹកនាំ​​​របស់​​​គណបក្ស​​​សិទ្ធិ​​​មនុស្ស​​​ ពេល​​​នេះជាប់​​​រវល់​​​ណាស់​​​ រហូត​​​ដល់​​​សប្ដាហ៍​​​​​​ទី​​​១​​​នៃ​​ខែកក្កដា”។លោកបុញ្ញឫទិ្ធបាន​​​ស្នើ​​​សុំ​​​​​​ជួប​​​ប្រ​​​ជុំ​​​គ្នានៅ​​​សប្ដាហ៍​​​ទី២នៃ​​​ខែ​​​កក្កដា​​​វិញ​​​។ កាលពី​​​ម្សិល​​​មិញ លោក គង់ គាំ បាន​​​ថ្លែង​​​ថាលោក​​​មិន​​​ទាន់​​​បាន​​​ឃើញ​​​សំណើ​​​​​​នោះ​​​នៅ​​​ឡើយ​​​ទេប៉ុន្តែ​​​ថាវាអាស្រ័យ​​​ទៅ​​​លើមេ​​​ដឹក​​​នាំ​​​គណបក្ស​​​ជាអ្នក​​​សម្រេច។ ​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ដ​​​​​​ថា“វាអាស្រ័យ​​​លើ​​​លោក​​​ សមរង្ស៊ី ​​​ ដើម្បី​​​សម្រេច​​​ថា​​​ ថ្ងៃណាជា​​​ថ្ងៃ​​​ប្រជុំមិនមែន​​​ខ្ញុំ​​​ទេ”។ គម្រោងរួបរួម​​​បក្ស​​​នេះបាន​​​កើត​​​មាន​​​ឡើង​​​...

​​​ដោះ​​​លែង​​​ជន​​​ជាប់​​​ចោទ​​​ប្រាំ​​​នាក់​​​ក្នុង​​​ចំណោម​​​ជន​ជាប់​ចោទប្រាំបី​នាក់​​​​ពី​បទ​​​បះបោរ​​​​​​នៅ​​​ខេត្ត​​​ក្រចេះ

មន្ត្រី​​​តុលាការ​​​ម្នាក់​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា សាលា​​​ដំបូង​​​ខេត្ត​​​ក្រចេះ​​​បាន​​​ដោះ​​​លែងមនុស្ស​​​​ប្រាំ​​​នាក់​​​ នៅ​ក្នុង​​​ចំណោម​​​​​ប្រាំ​​​បី​​​នាក់ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ បណ្ដោះ​​​អាសន្ន ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​បន្ទាប់​​​ពី​​​​​​កង​​​កម្លាំង​​​​សន្ដិសុខ​ធ្វើ​ប្រតិបត្តិការ​បែប​យោធា​ចូល​ទៅ​ក្នុង​​​ភូមិ​​​តូច​​​មួយ​​​ ដែលគេ​​​​សង្ស័យ​​​ថា ជា​​​ទីតាំង​របស់​ចលនា​​​អបគមន៍។ កាលពី​​​ថ្ងៃ​​​ទី​​​១៦ ខែឧសភា ក្មេង​​​ស្រី​​​អាយុ​​​​១៤​​​ឆ្នាំ​​​ម្នាក់​​​ត្រូវ​​​បាន​​​បាញ់​​​ស្លាប់​​ពេល​​​ទាហាន​នគរបាល កង​​​រាជអាវុធហត្ថ​ប្រដាប់​​​អាវុធបាន​​​​សម្រុក​​​ចូល​​​​​​ភូមិ​​​ប្រមា នៅ​​ក្នុង​ស្រុក​​​ឆ្លូង ​​​ខេត្ត​​​ក្រចេះ ដើម្បី​​​បណ្ដេញ​​​អ្នក​​​ភូមិដែល​​​ជាប់​​​ពាក់​​​ព័ន្ធនឹង​​​ជម្លោះដី​​​ធ្លី​​​ដ៏​​យូរ​​​ជាមួយនឹង​​​ក្រុម​​​ហ៊ុន​ចម្ការ​​​កៅ​​​ស៊ូមួយ​​​នៅ​​​ក្នុង​​​តំបន់​​​នោះ។ បុរស​​​ប្រាំ​​​បី​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ក្នុង​​​ពេល​​​ប្រតិបត្តិការ​​​នោះ ហើយ​​​ក្រោយ​​​មក ​​​ត្រូវបាន​​​ដាក់​​​ពន្ធនាគារ។​​​ នគរ​​​បាល​​​បាន​​​និយាយ​ថា ​ពួកគេ​​​កំពុង​​​ស្វែង​​​រក​​​បុរស​​​ប្រាំ​​​នាក់​​​ផ្សេង​​​ទៀតដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​មនុស្ស​មួយ​​ក្រុម ដែល​​​ពួកគេ​​​ចោទ​​​ថា បាន​​​ព្យាយាម​​​បង្កើត​​​តំបន់មួយ​​​​នៅ​​​ក្រៅ​​​ការ​​​គ្រប់​​​គ្រង​​​របស់​​​រដ្ឋា​​​ភិបាល​​​កម្ពុជាជា​ការ​អះអាងមួយ​​រងការ​ចំអក​ពី​​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​នានា ​ដែល​លើក​ឡើង​ថា អ្នក​​​ភូមិ​​​ទាំង​​​នោះ​​​គ្រាន់​​​តែ​​​ធ្វើការ​​​តវ៉ា​​ប្រឆាំង​​​នឹង​​​ការ​​​បាត់​​​បង​​​់ដី​​​ធ្លី​​​របស់​​​ពួកគាត់​​​ទៅ​លើ​​​ក្រុម​​​ហ៊ុនឯក​​​ជន​​​មួយ​​​​តែប៉ុណ្ណោះ។ បុរសទាំង​​​ប្រាំ​​​បី​​​នាក់​​​នោះ ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ថា បាន​​​​ធ្វើ​ការ​​​បះ​​​បោរ​​​ប្រឆាំង​​​នឹង​​​​អ្នក​រាជការ​​​​សាធារណៈ ហើយ​​​ត្រូវ​​​ប្រឈម​​​នឹង​​​ទោស​​​ជាប់​​​ពន្ធ​​​នាគារ​​​ចន្លោះ​​​​ពី​​​ប្រាំ​​​ពីរ​​​ឆ្នាំ ទៅ​​​១៥ឆ្នាំ។ លោក ចុក ងួន ចៅ​​​ក្រម​​​ស៊ើប​សួរ​សាលា​ដំបូង​​​ខេត្ត​​​ក្រចេះ បាន​​មាន​​​ប្រសាសន៍​កាល​​​ពី​​​ម្សិលមិញថា ប៉ុន្តែ​​​ បុរស​​​ប្រាំ​​​នាក់​​​ក្នុង​​​ចំ​​​ណោម​​​បុរស​​​ទាំងនោះ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​កាលពី​​​ថ្ងៃទី​​​៣១​​​ ខែឧសភារួចហើយ។ លោក​​​បាន​​​បន្ថែមថា “ មូល​​​ហេតុ​​​ដែល​​​យើង​​​ដោះ​​​លែង​​​​មនុស្ស​ទាំង​​​ប្រាំនាក់​​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ គឺ​​​ដោយ​​​សារតែ​​​ពួកគេ​​​មិន​​​បាន​​​ជាប់​​​ពាក់ព័ន្ធ​​​នៅ​​​ក្នុង​​​រចនាសម្ពន្ធ​​​របស់​​​​​​មេ​​​ខ្លោងឈ្មោះ​​​ ប៊ុន រដ្ឋា នោះទេ ហើយ​​​យើង​កំពុង​​​ធ្វើ​​​ការ​​​ស៊ើប​​​អង្កេត​​​ថែម​​​ទៀត​​​លើ​​​ករណី​​​នេះ”។ លោកបាន​​​បន្ដទៀត​​​ថា មិន​ទាន់​មាន​ការ​ដក​ការ​​​ចោទ​​​ប្រកាន់​​​ ចំពោះ​​​​អ្នក​​​នៅ​​​ក្រៅ​​​ឃុំ​ទាំង​​​ប្រាំ​​​នាក់​​​នោះ​​​ទេ ហើយ​​​ថា ពួកគេ​​​នៅ​​​តែ​​​​ស្ថិត​​​ក្រោម​​​ការ​​​ឃ្លាំ​​​មើល​​​របស់​​​​តុលា​ការ​ដដែល។ លោក ហុក ផល្លា មេធាវី​​​ជនជាប់​ចោទ​តំណាង​​​ឲ្យ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដហុក​​​បាន​​​ប្រាប់​​​ថា ​​​អ្នក​​​ដែល​​​ត្រូវ​​​ដោះ​​​លែង​​​ទាំង​​​នោះ​​​មាន​​​ឈ្មោះ ហង្ស​​​ ផល អាយុ​​​៤៨​​​ឆ្នាំ ​ឈ្មោះ ​សារឿន រុំ អាយុ​​​២៤​​​ឆ្នាំ ឈ្មោះ ​ពុំ ​វណ្ណៈ ​អាយុ​​​​៥៣​​​ឆ្នាំ ឈ្មោះ ហេង ធឿន អាយុ​​​៣១​​​ឆ្នាំ ​និង ​ឈ្មោះ ម៉ៅ វាសនា អាយុ​​​៣២​​​ឆ្នាំ។ លោកមាន​​​ប្រសាសន៍​​​បន្ដ​​​ទៀត​ថា ​“ យើង​​​រីក​​​រាយ​​​ណាស់​​​ដែល​​​តុលា​ការបាន​​​ដោះ​​​លែង​​​ពួក​​​គេ​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​បណ្ដោះ​​​អាសន្ន ហើយ​​​ខ្ញុំ​​​នឹង​​​ព្យាយាម​​​ដាក់​​​ឯក​​​សារ​​​ថែមទៀត​​​ ដើម្បី​ដោះ​បន្ទុក​​កូន​ក្ដី​​​របស់​​​ខ្ញុំ​​​”។លោកបាន​​​ថ្លែង​​​ថា លោកមិន​​​បាន​​​ទទួល​​​ដំណឹង​​​ទេ​​​ នៅ​​​ពេល​តុលាការ​បង្គាប់​​ឲ្យ​ដោះ​លែងកូន​​​ក្ដី​​​របស់​​​លោក​នោះ ហើយ​​​ថា លោក​មិន​​​​បាន​​​ដឹង​ថា​​​ បច្ចុប្បន្ន​​នេះ​ពួក​​​គេ​​​នៅ​​​ទីណា​​​នោះ​​​ទេ។ លោក ខ្វា សារ៉ន ប្រធាន​​​ពន្ធនាគារ​​​ខេត្ត​​​ក្រចេះបាន​​​បញ្ជាក់ថា អ្នកទោស​​​ទាំង​​​នោះ​​​ត្រូវ​​​​បាន​​​ដោះ​​​លែង​​​រួច​​​ហើយ ហើយលោក​​​បាន​​​មាន​​​ប្រសាសាន៍ថា ពួកគេ​​​បានត្រឡប់​​​ទៅ​​​ផ្ទះ​​​អស់​​​ហើយ។ លោក​​​ ចាន់​​​ សុវ៉េត អនុប្រធាន​ផ្នែក​សើុប​​​អង្កេត​នៅ​អង្គការ​​​សិទ្ធិមនុស្ស​អាដហុក​ បាន​មានប្រសាសន៍ថា ការ​​​ចោទ​​​ប្រ​​​កាន់​​​​ពី​បទ​​​​បះ​​​បោរ​​​ចំពោះ​​​បុរសទាំង​​​ប្រាំបី​​​នាក់​​​នោះ គឺ​​​ពុំមាន​​​​មូល​​​ដ្ឋាន​​​ច្បាស់​​​លាស់​​​ទេ។ លោក​​​បាន​​​ថ្លែងបន្ដ​​​ថា “ យើង​​​សំណូម​​​ពរឲ្យ​​​​តុលាការ​​​សម្រេចឲ្យ​​​​អ្នក​​​ភូមិ​​​ទាំង​​​នោះ​រួច​ទោស​​ ពី​​​ព្រោះ​​​ពួកគេ​​​មិនបាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ចលនា​​​អបគមន៍ ឬការ​​​បះ​​​បោរ​​​ប្រឆាំង​​​នឹង​​អ្នក​រាជការ​​​​សាធារណៈ​​​នោះទេ។ ពួកគេ​​​គឺ​​​ជា​ជន​រង​​​គ្រោះដោយ​សារ​​​ជម្លោះ​​​ដី​​​ធ្លី​​​”៕ ប្រែ​​​សម្រួល​​​ដោយ ឃិន ណៃ  និង​​​ ហម សុផាណ្ណា​​​

​​អ្នក​តវ៉ា​ផ្ញើ​សារ​ទៅ​ព្រឹទ្ធ​សភា​​ និង​ស្ថាន​ទូតជប៉ុន​​ ទាម​ទារ​ឲ្យ​ដោះ​លែង​អ្នក​ភូមិ​បឹង​​កក់១៥​នាក់

អ្នក​តវ៉ា​នៅ​សហ​គមន៍​បឹង​កក់​ បាន​បន្តទាម​ទារឲ្យ​​មាន​ការ​ដោះ​លែង​​ស្ត្រី​ចំនួន​១៤​នាក់​ និងបុរស​ម្នាក់​ដែល​ត្រូវ​បាន​សមត្ថ​​​កិច្ច​​ចាប់​ដាក់​ពន្ធ​នាគារតាំងពី​​ថ្ងៃទី​២៤​ខែ​ឧសភា​មក​នោះ ដោយ​ពួកគាត់បាន​ផ្ញើ​ញត្តិ​មួយ​ទៅ​ព្រឹទ្ធសភា និងស្ថាន​ទូត​ជប៉ុន​កាលពីថ្ងៃសុក្រហើយ​ពួក​គាត់​​សង្ឃឹម​ថាព្រឹទ្ធសភានិងស្ថាន​ទូត​ជប៉ុន​នឹង​ធ្វើ​អន្ត​រាគមន៍​សាជា​ថ្មី​នៅ​ក្នុង​ជម្លោះ​ដីធ្លី​ដ៏​អូស​​បន្លាយ​​នេះ​​។ ប្រជា​ពល​រដ្ឋ​ប្រមាណ​ជាង១០០នាក់រួម​ទាំង​អ្នក​ភូមិ​​​ ​ដែល​​ត្រូវ​​បាន​​បណ្តេញ​​​​ចេញ​ពី​សហ​គមន៍​បុរីកីឡា​​ដែរ​​នោះ បាន​​​ប្រមូល​ផ្តុំ​គា្ននៅ​ក្រៅ​អគារ​ព្រឹទ្ធ​សភា ​និង​ស្ថាន​ទូត​ជប៉ុន​ ដែល​​​នៅ​​​ជិត​​នោះ ​​​ដោយ​ពួក​គាត់​បាន​ស្រែកឡើង​ថា “ដោះ​លែង​អ្នក​តវ៉ា​ទាំង​១៥​នាក់​នៅ​សហគមន៍​បឹងកក់មកវិញ​!​”។​ អ្នកស្រី បូ ឆវី តំណាង​អ្នក​ភូមិ​មក​ពី​សហ​គមន៍​បឹង​កក់​ បានលើកឡើងថា ការ​ចាប់​ខ្លួន​អ្នក​តវ៉ា​ទាំង​១៥​នាក់​ដាក់​ពន្ធ​នាគារ​ ដែល​ធ្វើ​ឡើង​បន្ទាប់​ពី​​​មាន​ការ​តវ៉ា​ដោយ​សន្តិវិធី​មួយប្រឆាំង​នឹង​គម្រោង​អចលន​ទ្រព្យ​នៅឯអតីតបឹងកក់​របស់​លោកឡៅម៉េងឃិនសមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជានោះ​​គឺមិន​ត្រឹម​ត្រូវ​តាម​ច្បាប់​នោះ​ទេ​។​ អ្នកស្រីបូឆវីបាន​ចោទ​សួរ​​ថា “ ខ្ញុំគិតថាការ​កាត់​ទោស​ និង​ការ​ចោទ​ប្រកាន់​​ពួកគាត់​​​ គឺ​មិន​យុត្តិ​ធម៌​​ទេ​ ពីព្រោះ​យើង​ជា​ម្ចាស់​​ដី។ពួក​គាត់​គ្រាន់តែ​តវ៉ា​ដើម្បី​ការពារ​ដីធ្លី​របស់​ពួក​គាត់ប៉ុណ្ណោះ​។ ចុះ​​​ហេត​ុ​​អ្វី​​​បាន​​ជា​​​​ពួកគាត់​ត្រូវ​ចាប់​​​ខ្លួននិង​​​ផ្តន្ទា​​ទោស​​បែប​​នេះ​ទៅ​​វិញ”?​។    អ្នកស្រីបាន​​និយាយ​​​ថា មន្ត្រី​រដ្ឋ​បាល​ព្រឹទ្ធសភាបាន​ទទួល​ញត្តិ​របស់​ពួក​គាត់​​ហើយ​។អ្នកស្រីបានបន្តថា ​​គេ​​​​​​បាន​ប្រាប់​​គាត់​​ថា​ ព្រឹទ្ធ​សភានឹងព្យា​យាម​ដោះ​ស្រាយ​បញ្ហា​នេះ​ជូន​ពួក​គាត់។ អ្នកស្រី បូ ឆវី បានលើកឡើងថា អ្នកទោស​​​​​បឹង​​កក់​ទំាង១៥នាក់​​​នេះ ​​កំពុង​​រង​ទុក្ខ​​​​វេទ​​នា​​​​នៅ​ក្នុង​ពន្ធនាគារ​​​ក្នុង​​​​រាជ​ធានី​​ភ្នំពេញ​​​។ អ្នក​ស្រី​បាន​និយាយ​​​ថា “ពួកគាត់​កំពុង​​តែ​​រងទុក្ខ​​​​វេទ​​នា ​​​​ពីព្រោះ​បន្ទប់​​​​​​​​​របស់​ពួកគាត់​​ក្នុង​ពន្ធ​នាគារ​ មាន​អ្នក​ទោស​ច្រើន​​ពេក ​​​​និង​​​គ្មាន​អនាម័យ។​​ស្ថាន​​​ភាព​​​​​​​​​នៅ​​ក្នុង​ពន្ធនាគារ​​នេះ ​​ធ្វើឲ្យពួកគាត់ឈឺនិងក្អួតចង្អោរពី​ព្រោះ​ពួក​គាត់​មាន​ជំងឺ​លើស​ឈាម ​និង​ជំងឺបេះ​ដូង”។ មន្ត្រី​​​ស្ថាន​ទូត​ជប៉ុន​ក៏​បាន​ប្រាប់​អ្នក​ដាក់​ញត្តិ​ទាំង​នោះ ដែល​​អ្នក​​ខ្លះ​​​​​​​មាន​​​​​កាន់​​​​បដា​​​​​នៅ​ក្នុង​​​​ដៃ​​​​ដែល​សរសេរ​ថា “ ពិ​​ភព​លោក​កំពុង​តែ​មើល​មកពួកយើង” ថា ពួក​​​គាត់​​នឹង​ព្យា​យាម​​ជួយ​ដែរ​។ ​កូន​​ស្រី​អាយុ​១៣​ឆ្នាំរបស់អ្នកស្រី​ហេង ​មុំ​ ដែល​តែង​តែ​នាំ​មុខ​គេ​ជា​យូរ​មក​ហើយ​ក្នុង​ការ​តវ៉ា​ដោយ​សន្តិ​វិធី​ប្រឆាំង​នឹង​ការ​​កូន​​ស្រី​អាយុ​១៣​ឆ្នាំរបស់អ្នកស្រី​ហេង ​មុំ​ ដែល​តែង​តែ​នាំ​មុខ​គេ​ជា​យូរ​មក​ហើយ​ក្នុង​ការ​តវ៉ា​ដោយ​សន្តិ​វិធី​ប្រឆាំង​នឹង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំនៅ​បឹង​កក់​​​នោះ ​​បាន​និយាយ​ថា​ "ម្តាយរបស់​ខ្ញុំនិង​អ្នក​ភូមិទាំង​​១៤​នាក់​​ទៀត​ គ្មាន​ទោស​ពៃរ៍​នោះ​ទេ"។ ​​ក្មេង​​​​​​​ស្រី​​​​​​នេះ​បាន​​ចោទ​​​​​សួរ​នៅ​ខាង​ក្រៅ​អាគារ​ព្រឹទ្ធ​សភា​ថា"​ហេតុ​អីបាន​ជា​ម្ចាស់​ដី​​​ត្រូវ​​ជាប់គុក​ ហើយ​ចោរ​ពិត​ប្រាក​ដបែរ​ជាមាន​​សេរី​ទៅវិញ"? លោកមឿនតុលាប្រធាន​កម្មវិធី​ការងារ​​​នៅ​មជ្ឈម​ណ្ឌល​អប់​រំ​ច្បាប់​​សម្រាប់​​សហគមន៍​ បាន​លើក​ឡើង​ថា​ សារ​ដ៏​សំខាន់​ដែល​ផ្ញើ​ទៅ​ព្រឹទ្ធសភានិងស្ថាន​ទូត​ជប៉ុន​កាល​ពី​ថ្ងៃ​សុក្រ​ គឺថាប្រព័ន្ធ​យុត្តិ​ធម៌​របស់​ប្រទេស​កម្ពុជា​ មិន​ដំណើរ​ទាំង​ស្រុង​ ហើយប្រព័ន្ធច្បាប់​ដែល​មិន​​​ដំណើរ​​​​​ការ...

លោក ហ៊ុន សែន អួតអាង​ពី​ជ័យ​ជម្នះ​របស់​គណបក្សប្រជាជន​

លោក​នាយក​រដ្ឋមន្ត្រីហ៊ុនសែន​ កាល​ពី​ម្សិល​មិញ​បាន​ថ្លែ​ង​អំណរ​គុណ​ចំពោះ​អ្នក​បោះ​ឆ្នោត​ ដែល​នាំ​ជ័យ​ជម្នះ​ដ៏​រំភើប​មក​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​​នៅ​ក្នុង​ការ​បោះ​ឆ្នោតឃុំ​​-សង្កាត់​កាល​ពី​ថ្ងៃ​អាទិត្យ​ និង​បាន​ប្រាប់​ទៅ​គណបក្ស​ប្រឆាំង​ថា គម្រោង​រួម​បញ្ចូល​​គ្នា​របស់​គណបក្ស​ប្រឆាំង​ ​និង​មិន​អាច​បញ្ឈប់​ជ័យ​ជម្នះ​ដ៏​លើស​លប់​ក្នុង​ការ​បោះ​ឆ្នោតរបស់គណបក្សដែលកំពុងកាន់​អំណាច​បាន​ឡើយ។ ថ្លែង​​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​មក​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​បាន​ដើរ​​លើ​ផ្លូវ​មួយ​ដ៏​វែង​ឆ្ងាយ​ ចាប់​តាំង​ពីការ​បោះ​ឆ្នោត​ជាតិ​រៀប​ចំ​ឡើងដោយអ៊ុនតាក់កាល​ពី​ឆ្នាំ​១៩៩៣​ ហើយ​បាន​កោត​សរសើរ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ ដែល​បាន​បង្ក​ឲ្យ​មាន​សុវត្ថិភាពក្នុងការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​។ លោក ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​​ក្នុង​ពិធី​សម្ពោធផ្លូវ​ជាតិ​លេខ​៥៦​ដែល​ទើប​តែ​ស្ថាបនា​ឡើង​វិញ​​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ថា​"ការ​បោះ​ឆ្នោត​របស់​កម្ពុជាមិន​ប្រើ​កាំ​ភ្លើង​យន្ដ​ដូច​សម័យ​អ៊ុនតាក់​ទេ​”។ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​បន្ថែម​ថា “ ខ្ញុំ​សូម​កោត​សរសើរ​ និង​គោរព​ចំពោះ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោតសម្រាប់​ការ​ខិត​ខំ​ប្រឹង​ប្រែង​។ យើង​មិន​អាច​បោះ​ឆ្នោត​អំឡុង​ពេល​មាន​គ្រាប់​បែក​​ផ្ទុះ​ទេ”។ យោង​តាម​គណបក្ស​ប្រជាជន​កម្ពុជាបាន​ឲ្យដឹងថាគណបក្សកំពុង​កាន់​អំណាច​បាន​ឈ្នះ​​​៩៧​ភាគ​រយ ​នៃ​តំណែង​មេឃុំ​-ចៅសង្កាត់​សរុប​​ចំនួន​១.៦៣៣​ ដែល​ជា​ជ័យ​ជម្នះ​ដ៏លើស​​​លប់​ និង​បាន​ឈ្នះ​៧២​ភាគរយ​នៃ​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​។ លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុនសែននិយាយ​លេងថា “ សួរ​ថា​ តើ​សប្បាយ​ចិត្ត​ទេនៅពេល​​គណបក្ស​ឈ្នះ​ សប្បាយ​ សប្បាយ​ ព្រោះ​គ្មាន​នរណា​បង្កើត​គណបក្ស​ចង់​ចាញ់​ទេ​”។ នៅ​ពេល​សម្ដែង​ការ​ដឹង​គុណ​ចំពោះ​អ្នក​បោះ​ឆ្នោត​ ដែល​បាន​ជ្រើស​រើស​គណបក្ស​ប្រជា​ជន​​កម្ពុជា លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ​គូស​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​ ជារឿង​មួយ​​​សម្រាប់​​​ជាតិ​ ដែល​សំខាន់​ជាង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​។ លោកបាន​មាន​ប្រសាសន៍​ថា “ ទោះ​បី​គណបក្ស​ណា​ឈ្នះ​ គណបក្ស​ណា​ចាញ់​ក៏​ដោយ​ វាមិន​សំខាន់​សម្រាប់​​ខ្ញុំ​ទេ​ ប៉ុន្ដែ​អ្វី​ដែល​សំខាន់​សម្រាប់​រដ្ឋាភិបាល​គឺ ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹម​ត្រូវ យុត្តិធម៌​ ហើយ​មាន​តម្លាភាព​ និង​គ្មាន​អំពើ​ហិង្សា​”។ ទោះ​បី​ជា​មាន​ការ​កោត​សរសើរ​របស់​លោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន​ ក៏​ដោយ​ ក៏​អ្នក​សង្កេត​ការណ៍បោះឆ្នោត​បាន​លើក​ឡើង​ ​ថា ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​មាន​ករណី​មិន​ប្រក្រតី​មួយ​ចំនួន ​ដូច​ជា​ ការ​បំភិត​បំភ័យ​ពី​មន្ត្រី​មូលដ្ឋាន​​ និង​ហេតុ​ផល​មួយ​ចំនួន​ទៀត​ដូច​ជា​ ប្រជាពលរដ្ឋ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បោះ​ឆ្នោត​ជា​ដើម​។ ការ​ប្រើ​ប្រាស់​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ជាតិ​ របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ត្រូវ​បាន​គេមើល​ឃើញ​ជា​យូរ​មក​ហើយ​​ថាបាន​បង្កើត​ឲ្យ​មាន​ភាព​មិន​យុត្តិធម៌​ចំពោះ​​ការ​ប្រកួត​ប្រជែង​ក្នុងការ​បោះ​ឆ្នោត​។ អំឡុង​ថ្លែង​សុន្ទរកថា​ កាលពី​ម្សិល​មិញ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន​ បាន​បន្ដ​វាយ​​ប្រហារ​គណបក្សសមរង្ស៊ីនិង​គណបក្ស​ សិទ្ធិ​មនុស្ស​ ដោយ​ហៅ​គណបក្ស​ទាំង​ពី​រនេះ​ថា  “ ​ជា​គណបក្ស​តូច​”ហើយ​ “ខ្សោយ”។ គណបក្ស​ សមរង្ស៊ីកាល​ពី​ថ្ងៃ​អាទិត្យ​ បាន​បាត់​បង់​​តំណែង​មេឃុំ-ចៅសង្កាត់​ប្រាំ​មួយ​តំណែង​នៃ​តំណែង​មេឃុំ-​ចៅ​សង្កាត់​ចំនួន​២៨​ ដែល​ខ្លួន​បាន​ឈ្នះ​​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​កាល​ពី​ឆ្នាំ​២០០៧​ ហើយ​បាន​ឈ្នះ​...

វេជ្ជ​បណ្ឌិត រីចន័រ ៖ ការ​ព្យា​បាល​​ មិន​​បាន​ត្រឹម​ត្រូវនាំ​ឲ្យ​កុមារ​ស្លាប់​ ដោយ​សារ​ជំងឺ​គ្រុន​ឈាម​

ស្ថាបនិក​មន្ទីរ​ពទ្យ​គន្ធ​បុប្ផា ​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថា ការ​ប្រើ​ឱសថ​មិន​ត្រឹម​ត្រូវពី​សំណាក់​​វេជ្ជ​បណ្ឌិត​នៅតាម​​គ្លីនិក​ឯក​ជន​ និងការ​ប្រើ​​ឱ​សថ​ក្លែង​ក្លាយ​ គឺ​ជា​បញ្ហា​ដែល​ត្រូវ​បន្ទោស​ចំពោះ​​ការ​​ស្លាប់​កុមារ​យ៉ាង​​ហោចណាស់​២១នាក់ ដោយ​សារ​ជំងឺ​គ្រុន​ឈាម​ មក​ទល់​​ពេល​នេះ​នាឆ្នាំ​នេះ។ អ្នក​ជំនាញ​សុខាភិបាល​លើក​ឡើង​ថា អត្រាឆ្លង​ជំងឺ​គ្រុន​ឈាម​ក្នុង​ប្រទេស​កម្ពុជា មាន​កម្រិត​ខ្ពស់​ គឺ​​កើន​ឡើង​ជាង​បួន​ដង​នៅ​ឆ្នាំ​នេះ​ បើ​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​​កាល​ពី​ឆ្នាំ​មុន​ ពី​ព្រោះ​អាជ្ញា​ធរ​មិនបាន​ខិត​ខំ​ប្រឹង​ប្រែង​លុប​បំបាត់​ទឹក​ដក់កន្លែង​សត្វ​មូស​ពង​​ និង​ចែក​ចាយ​ថ្នាំ​អាបែត ដែល​ជា​សារធាតុ​គីមី​ម្យា៉ងសម្រាប់​សម្លាប់​​សត្វ​មូស​ទេ​។ លោ​កវេជ្ជ​បណ្ឌិតប៊ីតរីចន័រ (Beat Richner) ស្ថាបនិក​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ​លើក​ឡើង​ថា កុមារ​​១៨​នាក់ ក្នុង​ចំណោម​កុមារ​ចំនួន​២១​នាក់ដែល​បាន​ស្លាប់​នៅ​ឆ្នាំ​នេះបានចូល​មក​ព្យាបាល​នៅ​​មន្ទីរ​ពេទ្យ​របស់​លោក​ក្នុង​​ខេត្ត​សៀម​រាប និង​រាជធានី​ភ្នំពេញ បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​ព្យាបាល​​​​ និងផ្តល់​​ឱសថ​មិន​ត្រឹម​ត្រូវ​នៅ​​តាម​គ្លីនិក​ឯក​ជន​។ លោក​ រីចន័រ ​បាន​មាន​ប្រសាសន៍​ទៀត​ថា “ មាន​កុមារ​១៨​​នាក់ ក្នុង​ចំណោម​កុមារ​ទាំងនោះ​ បាន​ស្លាប់​ក្នុង​មន្ទីរ​ពេទ្យ​របស់យើងហើយកុមារទាំង​អស់​សុទ្ធ​តែ​ពុល​ថ្នាំ​”។ លោក​​មាន​ប្រសាសន៍ថា “ការ​ព្យា​បាល​នៅ​ផ្នែក​ឯក​ជន​មិនល្អទេ។មាន​កុមារ​ពុល​ថ្នាំនិង​ស្ទះ​តម្រង​នោម”។​ លោក​បញ្ជាក់ថា ​អំពើ​ពុក​រលួយកម្រិត​ខ្ពស់​នៅ​តាម​មន្ទីរ​ពេទ្យ​រដ្ឋ​ កំពុង​តែ​ជំរុញ​ឲ្យ​អ្នក​ជំងឺ​ងាក​ទៅ​រក​គ្លីនិក ​ឯក​ជន ​ដែលភាគច្រើន​វេជ្ជបណ្ឌិត​​មាន​ការ​បណ្តុះ​បណ្តាល​មិនសូវ​ល្អ។ កាលពី​ថ្ងៃ​ពុធ​ នៅ​ខេត្ត​សៀម​រាប កុមារ​ចំនួន​ប្រាំបីនាក់​បានចូល​ព្យាបាល​នៅ​​មន្ទីរ​ពេទ្យ​គន្ធបុប្ឆា ក្នុង​ស្ថាន​ភាព​​ជំងឺ​គ្រុន​ឈាម ​​កម្រិតធ្ងន់​ និងមាន​​ភាព​ស្លេក​ស្លាំង​ ល្ហិត​ល្ហៃ​ដែល​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​មាន​គ្រោះ​ថ្នាក់​ហើយ​កុមារ​ប្រាំ​ពីរ​នាក់​ទៀត​ បាន​ចូល​សម្រាក​​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ឆា​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​។បច្ចុប្បន្ននេះ មាន​កុមារ​ចំនួន​៣៤២​នាក់ កំពុង​សម្រាក​ព្យាបាល​ជំងឺ​គ្រុន​ឈាម​ដែលមាន​អាការ​បែក​គ្រាប់​ឈាម​នៅ​ក្នុង​មន្ទីរ​ពេទ្យ​គន្ធ​បុប្ឆា​ ហើយ​អាការ​បែប​នេះ​អាច​មាន​គ្រោះ​ថ្នាក់​ដល់​​ជីវិត​ និង​តម្រូវ​ឲ្យ​ចាក់​បញ្ចូល​ឈាម។ យោង​តាម​តួលេខ​របស់​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ចន្លោះ​ពី​ខែ​មករា ដល់​​ខែ​ឧសភាមាន​​ឯក​សារ​ជា​ផ្លូវការបង្ហាញ​ថា មាន​ករណី​ជំងឺគ្រុនឈាម​​ចំនួន​៤.៤៣៤​ករណី​នៅ​ទូទាំង​ប្រទេស​ បើ​ធៀប​ទៅនឹង​រយៈ​ពេល​ដូច​គ្នា​កាលពីឆ្នាំ​មុន​មាន​ចំនួន​១.០០៧​ករណី។​ ក្នុង​ចំណោម​​ការ​ស្លាប់​កុមារដែលគេ​បាន​កត់​ត្រា​ទុក​​ទាំង​​២១ករណី​​នោះ​ មាន​បី​ករណី​កើត​ឡើង​​នៅ​​រាជធានី​ភ្នំពេញ។ លោក​ ង៉ាន់ចន្ថានាយក​កម្ម​វិធី​ជាតិ​គ្រប់​គ្រង​ជំងឺ​គ្រុន​ឈាម​របស់​ក្រសួង​សុខាភិបាល​បាន​យល់​ស្រប​​តាម​​ការ​វាយ​តម្លៃ​របស់​លោក​​វេជ្ជ​បណ្ឌិត​​ រីចន័រ ដែល​ថា ការ​ព្យាបាល​មិន​បាន​ត្រឹម​ត្រូវ​​នៅ​តាម​គ្លីនិកឯក​ជន គឺ​ជា​រឿង​ត្រូវ​បន្ទោស​ចំពោះ​ការ​ស្លាប់កុមារ​កើត​ជំងឺ​គ្រុន​ឈាម​ដ៏​ច្រើន​បែប​នេះនៅ​ឆ្នាំ​នេះ គឺ​​ករណី​​ស្លាប់កើន​ឡើង​​១៣​នាក់ បើ​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន។ លោក​បាន​មាន​ប្រសាសន៍បន្ថែម​ថា“ប្រជា​​ពល​រដ្ឋ​ភាគ​ច្រើន​​តែង​តែបញ្ជូន​កូនៗរបស់​ខ្លួន​ទៅ​ព្យា​បាល​នៅ​​មន្ទីរ​ពេទ្យ​ឯក​ជន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ក៏ប៉ុន្ដែ មិន​មែន​មាន​ន័យ​ថា វេជ្ជ​បណ្ឌិតនៅ​តាម​មន្ទីរ​ពេទ្យ​​ខេត្ត​មិន​អាច​ព្យាបាល​កុមារ​​ទាំង​នេះនោះ​ទេ គឺ​ជាទូទៅ​ គ្រាន់​តែឪពុក​ម្ដាយ​មិន​ទុក​ចិត្ត​ពួកគេតែ​ប៉ុណ្ណោះ”។ ខណៈ​ដែល​មន្ទីរ​ពេទ្យ​រដ្ឋ​ភាគ​ច្រើន​នៅ​តាម​ខេត្ត​ និង​រាជធានីភ្នំពេញ​ អាច​ព្យាបាល​អ្នក​ជំងឺ​គ្រុន​ឈាម​ ដោយ​សុវត្ថិភាព​នោះប្រជា​ពល​រដ្ឋ​ជាច្រើន​ស្ទាក់​ស្ទើរ​មិន​ចង់​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រដ្ឋទេពី​ព្រោះ​ពួកគេជារឿយៗ​ត្រូវបាន​​ទាម​ទារ​​ឲ្យ​បង់​ប្រាក់ក្រៅ​​ផ្លូវ​ការទៅ​​ឲ្យបុគ្គលិក​ពេទ្យ។ លោក​ ចន្ថា ក៏បាន​លើក​ឡើង​ផង​ដែរ​ថាប្រជា​ពល​រដ្ឋ​ជាច្រើន​គ្រួសារពន្យារ​​​យូរពេក ​មុន​ពេល​នាំ​អ្នក​ជំងឺ​ទៅ​មន្ទីរ​ពេទ្យ​។ ប៉ុន្ដែ​ អាជ្ញា​ធរ​ត្រូវ​​ប្រឹង​ប្រែងថែម​ទៀត​​ ដើម្បី​ការ​ពារ​ប្រជាពល​រដ្ឋ​មិន​ឲ្យ​ស្លាប់ដោយ​​សារជំងឺ​គ្រុន​ឈាម​។ ក្រុម​អ្នក​ជំនាញ​បាន​លើក​ឡើងថា ប្រសិន​​បើ​មិនមានការ​ប្រឹង​ប្រែង​ឲ្យ​បាន​ខ្លាំង​ជាង​នេះ​ ដើម្បី​​ប្រយុទ្ធប្រឆាំង​នឹង​​ការ​រីក​រាល​ដាល​នៃការ​​ឆ្លងជំងឺ​នេះ​​នៅឆ្នាំ​នេះ​ទេនោះអាច​នឹង​មាន​មនុស្ស​ប្រមាណ​១៨.០០០​នាក់ឆ្លង​​ជំងឺ​គ្រុន​ឈាម​​មុន​ដំណាច់​​ឆ្នាំ​នេះ។ការ​ឆ្លង​​ជំងឺ​គ្រុន​ឈាម​ជាទូទៅកើន​ឡើង​ក្នុង​ខែ​សីហាដែល​ជា​រដូវភ្លៀង​ជោក​ជាំ​។ កាលពី​ឆ្នាំ​២០០៧ ជា​ឆ្នាំដែល​មាន​ជំងឺ​គ្រុន​ឈាម​ច្រើន​បំផុតនោះ​ មាន​មនុស្ស​ចំនួន​៤០៧​នាក់បានស្លាប់​ដោយ​សារ​ជំងឺ​ឆ្លង​នេះដែល​ភាគ​ច្រើន​គឺ​ជា​កុមារ។  

សាក្សី​​​រៀប​​​រាប់​​​អំពីការ​​​ចាប់​​​ខ្លួន​​​​​​ជន​​​ជាតិ​​​រុស្ស៊ីឈ្មោះ ម៉ូឡូឌីយ៉ាកូវ ដែល​​​ជាជន​រួម​ភេទ​ជាមួយ​​កុមារ

ភូមិ​​​​ពញាឮ, ខេត្តកណ្ដាល- អង្គុយនៅ​​​​ក្នុង​​​បន្ទប់​​​ទទួល​​​ភ្ញៀវ​​​ដ៏ធំ​​​ល្វឹង​​​ល្វើយនៃ​​​​ផ្ទះ​​ទើ​​​ប​​​សង់​​​​​​ថ្មីរបស់​លោកលោកសំសុថារ៉េត ​​​បាន​​​និយាយ​រៀបរាប់​​​​ទាំ​​​ងអស់​អំពី​ការ​ដែល​​​ជន​​​ជាតិ​​​រុស្ស៊ីឈ្មោះ ​​​ស្តានីស្លាវ ​​​ម៉ូឡូឌីយ៉ាកូវ ​​​(Stanislav Monodyakov)​​​ បាន​​​ទូរស័ព្ទ​​​​កាល​ពី​ថ្ងៃ​អាទិត្យ​មក​សួរលោក​ថាតើ​លោក​អាច​​​​​មក​លេង​ជាមួយ​​​គាត់​​​បាន​​​ឬទេ។ លោក សុថារ៉េត អាយុ​​​៤៣​​​ឆ្នាំ បាន​​​រៀប​​​រាប់​​​អំពីម៉ូឡូឌីយ៉ាកូវដែល​​​ត្រូវ​​​បាន​​​​​​ចាប់​​​ខ្លួន​​​នៅ​​​ផ្ទះ​​​របស់​​​លោកផ្ទាល់កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​ច័ន្ទ​​​នោះថា“ព្រះ​​​មហា​​​ក្សត្រ​​​បាន​​​​​​លើក​​​លែង​ទោសឲ្យ​​គាត់​​​ហើយដូច្នេះគាត់​​​​ពិត​ជា​​​​ផ្លាស់​​​ប្ដូរ​​​អត្តចរិតរបស់​គាត់​ហើយ”។ ជាអតីត​​​បុគ្គលិក​​​របស់​​​ក្រុមហ៊ុន​​​​វិនិយោគ ​​​កោះ​​​​​​ពស់ ​​​ដែល​​​ជា​​​ក្រុម​​​ហ៊ុន​ចំណាយ​ប្រាក់​រាប់​​​​លាន​ដុល្លារ​សាងសង់​​​រមណីយដ្ឋាន​​​នៅ​​​លើ​​​កោះ​ក្នុង​សមុទ្រ​​​ខេត្ត​​​ព្រះ​​​សី​​​ហនុដែលម៉ូឡូ​​​ឌីយ៉ាកូវធ្លាប់​ធ្វើ​ជាអ្នក​​​ដឹក​​​នាំនោះ​​​ លោក ​​​សុថារ៉េតបាន​​​និយាយថាជន​​​ជាតិ​​​រុស្ស៊ី​​​រូប​​​នេះ ​​​បាន​​​​​​ជិះ​​​រថ​​​យន្ដ​​​ ឡិច​​​ស៊ីសពណ៌​ខ្មៅ​មក​ផ្ទះ​របស់​លោក​​​​នៅ​​​ម៉ោង​​​ប្រហែល​​​៩​​​និង​​​៣០​​​នាទី​​​យប់និង​​​បាន​​​សម្រាក​​​នៅ​​​ទីនោះ​​​មួយ​​​យប់​​​។ ​​​លោកសុថារ៉េតបាន​​​បន្ដ​​​ទៀត​​​ថា ​​​លុះ​​​ព្រឹក​​​​​​​​​ឡើង ពេលដែលម៉ូឡូឌីយ៉ាកូវ“ហៀប​​​ហូប​​​អាហារ​​​ពេល​​​ព្រឹក ​​​ស្រាប់តែនគរបាល​​​បាន​​​ចូល​​​មក​​​ដល់ហើយ​​​បាន​​​សួរ​​​រក​​​លិខិត​​​ឆ្លង​​​ដែនរបស់​គាត់។គាត់​​​មិន​​​បាន​​​បង្ហាញ​​​លិខិត​​​ឆ្លង​​​ដែន​​​ទៅ​​​នគរ​​​បាល​​​ទេ ដូច្នេះ​ នគរ​បាល​​​​ក៏​​​ចាប់​​​គាត់តែម្តង”។ លោក ម៉ូឡូឌីយ៉ាកូវ ដែល​​​គេ​​​ស្គាល់​​​ច្បាស់​​​ថា អាឡិចសាន់ដឺនោះ ត្រូវ​បាន​​​ចាប់​​​ខ្លួន​​​តាម​​​បទ​​បញ្ជា​​​របស់​​​ក្រ​​​សួង​​​មហា​ផ្ទៃមាន​​​រយៈ​​​ពេល​​​មិន​​​ដល់​​​ប្រាំ​​​មួយ​​​ខែ​​​ផង​​​ទេ បន្ទាប់​​​ពីគាត់​​​បាន​​​ទទួលព្រះ​​​រាជទាន​​លើក​លែង​ទោស​​​ពី​​​ព្រះ​​​មហា​​​ក្សត្រនិង​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ពី​​​ពន្ធ​​​នាគារ​​​ ដែ​​​លគាត់​​​ទើប​​​តែជាប់​​​ទោស​​​បាន​​ពាក់​​​កណ្ដាល​​​នៃ​​​ទោសជាប់​​​ពន្ធ​​​នាគារ​​​របស់​​​គាត់​​​ចំនួន​​​ប្រាំបី​​​ឆ្នាំ ពីបទ​​​បំពាន​​​ផ្លូវ​​​ភេទ​​​កុមារ​​​កម្ពុជា​​​ចំនួន​​​១៥​​​នាក់។ នៅ​​​ថ្ងៃចាប់​​​ខ្លួន​​​​​​គាត់លោកគៀត ​​​ច័ន្ទថា​​​រិទ្ធ​អ្នក​​​នាំ​​​ពាក្យនគរ​​​បាល​​​ជាតិ​​​បាន​​​ថ្លែង​​​ថា ​​​លោក​​​សង្ស័យថាម៉ូឡូឌីយ៉ាកូវ​ប្រហែល​​ជា​បាន​​​បំពាន​​ផ្លូវ​ភេទកូ​​​ន​​​ស្រី​​​អាយុ​​​១២​​​ឆ្នាំរបស់ ​​​លោក ​​​​​​សុថារ៉េត ។ លោកសុថារ៉េតបាន​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​នេះក៏ដូចជា​​​ពាក្យ​​​ចចាម​​​អារា៉ម​​​ដែល​​​ថា ម៉ូឡូឌីយ៉ាកូវបាន​​​ផ្ដល់​​​លុយ​​​សម្រាប់​​​​​​ការ​​​សាង​​​សង់​​​ផ្ទះ​​​របស់​​​គាត់ឬធ្លាប់​​​បាន​​​មក​​​លេង​​​កាល​​​ពី​​​លើ​​​ក​​​មុន។ យ៉ាង​​​ណា​​​ក៏​​​ដោយក៏អ្ន​​​កជិត​​​ខាងបាន​បដិសេធ​​​​ចំពោះការ​លើក​ឡើង​បែប​​​នេះ។ អ្នក​​​ជិតខាងវ័យ​​​ចំណាស់ម្នាក់ដែល​បាន​ឃើញ​​ការ​​ចាប់​​​ខ្លួនម៉ូឡូឌីយ៉ាកូវ ​​​នៅពេល​​​​ព្រឹកដោយ​​​​​​ផ្ទាល​់​ភ្នែកប៉ុន្តែ​​​បាន​​​បដិសេធមិន​​​ប្រាប់​​​ឈ្មោះដោយ​​​ភ័យខ្លាច​​​ពី​​​ការ​​​ធ្វើ​​​បាប​នោះ បាន​​​និយាយថា“កាលពី​​​ខែ កុម្ភៈ ខ្ញុំបាន​​​ឃើញ​​​គាត់ ​​​​​​​​​​​​​​​​​​​​​​​​​​​មក​​​ទី​​​នេះ​​​រយៈ​​​ពេល​​​បី​​​ថ្ងៃ"។គាត់​​​បាន​​​បន្ថែមថាគាត់​​​ក៏​​​បាន​​​ឃើញ​ ម៉ូឡូឌីយ៉ាកូវជិះរថយន្ដ​​មក​​​ទី​​​នេះ​ដែរ​​កាល​​​ពីថ្ងៃ​​​អាទិត្យ។​​​ អ្នក​​​ភូមិឈ្មោះចាបបញ្ញាអាយុ​​​២០​​​ឆ្នាំ​​​បាន​​​និយាយថា“ខ្ញុំ​​​បាន​​​ឃើញ​​​​​​រថ​​​យន្ដ​​​របស់​គាត់​​​​ចត​នៅ​មុខ​​​ផ្ទះនោះនៅ​​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​ ។ ខ្ញុំ​​​មិន​​​បាន​​​ឃើញ​​​គាត់​​​ទេ”។ អ្នក​​​ជិត​​​ខាង​​​ដទៃ​​​ទៀត​​​បាន​​​និយាយ​​​ថា ​​​ពួក​​​គាត់​មិនបានដឹង​រឿង​របស់ម៉ូឡូឌីយ៉ាកូវ ឬ​​​ប្រវត្តិ​​​អតី​​​តកាល​​​របស់​​​គាត់ទេរហូត​​​ដល់​​ក្រោយ​​​​​ថ្ងៃ​​​ចាប់​​​ខ្លួន​​​គាត់​​​ទើបដឹង។ លោក​តាជួន​​​ នៅអាយុ៦៧​​​ឆ្នាំ ​​​និយាយ​​​ថា​​​​​​“ខ្ញុំ​​​ឮគេ​​​និយាយថានគរបាល​​​​​មក​​​​​ចាប់​​​ខ្លួន​​​ជនជាតិ​​​រុស្ស៊ីម្នាក់នេះ។ ​​​ពេល​​​នេះ​ទើប​គេ​​​ដឹង​​​ថាគាត់​​​គឺជា​​​សេដ្ឋី​​​ ហើយ​​​គាត់​​​បាន​​​សង​​់​ស្ពាន​​​មួយ​​​​ទៅ​កោះ​​​ពស់” ។ មន្ត្រីនគរ​​​បាល​​​ជាន់​​​ខ្ពស់និង​​​មន្ត្រី​​​រដ្ឋា​​​ភិបាល​​​​​​បាន​​​និយាយ​​​កាល​​​ពីថ្ងៃ​​​ពុធ​​​ថា ​​​ម៉ូឡូ​​​ឌីយ៉ាកូវ ​​​កំពុង​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​នៅ​​​ឯ​​​ទី​​​ស្នាក់ការ​​​នគរបាល​​​​​អន្ដោ​​​ប្រវេសន៍ហើយ​​​នឹង​​​ធ្វើ​​​បត្យាប័នទៅ​​​​ប្រ​​​ទេស​​​រុស្ស៊ី​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ​​​នេះដែល​​​នៅ​​​ទី​​​នោះអ្នក​​​បំពាន​​​ផ្លូវ​​​ភេទ​​​កុមារជា​​​បន្ដ​​​បន្ទាប់​​​រូប​​​នេះ​ត្រូវតុលាការទីក្រុង​​​មីទីស​​​ឈី ​​​(Mytischi) តាម​​​ចាប់​​​ខ្លួន​​​ពី​​​បទរំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​កុមារ​​​​​​​​​អាយុ​​​១១​​​ឆ្នាំ​​​ពីរនាក​​់និង​​​អាយុ​​​១០​​​ឆ្នាំ​​​ម្នាក់ ​​​កាល​​​ពី​​​ឆ្នាំ​​​២០០៤។ ក្នុង​​​ឆ្នាំ​​​២០០៩ប្រទេ​​​ស​​​រុស្ស៊ីបាន​​​ស្នើ​​​សុំ​​​ជា​​​ផ្លូវ​​​ការ​​​ឲ្យមាន​​​ការ​​​ធ្វើ​​​បត្យាប័នម៉ូឡូ​​​ឌីយ៉ាកូវ ​​​ទៅប្រទេស​​​កំណើត​​​របស់​​​លោក​​​វិញដើម្បី​​​ប្រឈម​​​នឹង​​​ការ​​​ផ្ដន្ទាទោស។នៅ​​​ពេលជន​នេះ​​​​ត្រូវ​បាន​ដោះ​​​លែង​​​មុន​កាល​កំណត់​ពី​​​ពន្ធ​​​នា​​​គារខេត្ត​​​ព្រះ​​​សី​​​ហនុកាល​​​ពី​​​ខែ​​​ធ្នូ ​​​អង្គការ​​​ការ​​​ពារ​​​សិទ្ធិ​​​កុមារ​​​ចំនួន​​​១៤បាន​​​ចុះ​​​ហត្ថ​​​លេខា​​​លើ​​​ញត្តិ​មួយ ​​ជំរុញ​​​ឲ្យ​​​រដ្ឋា​​​ភិបាល​​​កម្ពុជាធ្វើ​តាម​​​​សំណើ​​​សុំ​​​ធ្វើ​​​បត្យាប័ន​នោះ។...

ចំនួន​ភ្ញៀវ​ទេសចរ​កើន​ឡើង​២៧​ភាគ​រយ​ក្នុងត្រី​មាស​ទី១​ឆ្នាំ​២០១២

កាល​ពី​ម្សិល​មិញ​​ក្រសួង​ទេសចរណ៍ បាន​ឲ្យ​ដឹង​ថា​ ចំនួន​ភ្ញៀវ​ទេសចរ​ ដែល​មកទស្សនា​ប្រទេស​កម្ពុជា​ បាន​កើន​ឡើងចំនួន​២៧​ភាគ​រយ​ ពោល​គឺ​កើន​ដល់​ចំនួន​១,២៧​លាន​នាក់​នៅ​ក្នុង​រយៈ​ពេល​បួន​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១២​នេះ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១១​កន្លង​មក។​ លោក​ គង់​ សុភារៈ​ ប្រ​ធាន​នាយក​ដ្ឋាន​ស្ថិតិ​ក្រសួង​ទេសចរណ៍​បាន​មាន​ប្រសាសន៍​ថា​ គ្រាន់​តែ​​ក្នុង​ខែ​មេសា​ មាន​ភ្ញៀវទេសចរ​ចំនួន​២៨២.៥១៤​នាក់​ បាន​ធ្វើ​ដំណើរ​មកដល់​ប្រទេស​កម្ពុជា​​ ភ្ញៀវ​ទេសចរ​ភាគ​ច្រើន​មក​ពី​ប្រទេសក្នុង​តំបន់ ដូចជាប្រទេស​វៀត​ណាម​ កូរ៉េ​ខាង​ត្បូង​ ចិន​ និង​ប្រទេស​ជប៉ុន។​ លោក​បាន​បន្ត​ទៀត​ថា​ “ការ​កើន​ឡើង​យ៉ាង​ច្រើន​នៅ​ក្នុង​ឆ្នាំ​នេះ​ គឺ​ដោយ​សារ​តែ​ប្រទេសរបស់​​យើង​មាន​ជើង​ហោះ​ហើរ​ថ្មី​ ដែល​អាចហោះ​ហើរ​​ដោយ​ផ្ទាល់​ពី​ប្រទេស​មួយ​ចំនួន​ ដូចជា​​ហ្វីលីពីន​ មីយ៉ាន់ម៉ា​ និង​បារាំង​មក​កាន់កម្ពុជា”ដោយ​លោក​បាន​បន្ថែម​ថា​ ភ្ញៀវ​ទេសចរចំនួន​ពាក់កណ្តាល​មក​​កម្ពុជា​តាម​ផ្លូវអាកាស។​ លោក​ គង់​ សុភារៈ បាន​បញ្ជាក់​ទៀត​ថា​“យើង​ក៏​គ្រោង​នឹង​មាន​ជើង​ហោះ​ហើរ​ដោយ​ផ្ទាល់​ថ្មី​មួយ​ទៀត​ពី​ឥណ្ឌូណេស៊ី​ យើង​ សង្ឃឹម​ថា​ ជើង​ហោះ​ហើរ​ថ្មី​នេះ​នឹង​នាំ​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន​​ទៀត​មក​កាន់​​កម្ពុជា”។ លោក​ ឆូយ​ ឈន​ អនុ​ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​សៀម​រាប​ បាន​ឲ្យ​ដឹង​ថា​ ចំនួនភ្ញៀវ​ទេសចរ​សរុប​ ដែល​បាន​ធ្វើ​ដំណើរ​មក​កាន់​ខេត្ត​របស់​លោក​ បាន​កើន​ឡើង​ដល់​ចំនួន​១,​៦៣​លាន​នាក់ក្នុង​រយៈ​ពេល​បួន​ខែ​ដំបូង​​ ហើយ​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ទាំង​អស់មាន​ភ្ញៀវ​ទេសចរ​បរទេសចំនួន​៨១៩.០០០​នាក់​៕ ប្រែ​សម្រួល​ដោយ​ ហួង​ កុក​ទៀន  

មន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងរឹប​​​អូសបាន​​​ឈើ​​​ប្រណិត​​​ជា​​​ច្រើន​​​ពីរ​​​ថយន្ត​​​ទាហានក្លែងក្លាយ

ក្រុម​មន្ត្រី​​​រដ្ឋ​បាល​ព្រៃ​​​ឈើបាន​​និយាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថាកាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ ខ្លួន​​រឹប​​​អូស​​​បាន​​ឈើ​​​ធ្នង់​​​ជិត​ពីរ​​​​ម៉ែត្រ​​​គូបកន្លះ​ នៅ​​​ក្នុង​​​ខេត្តស្ទឹង​​​ត្រែងពី​​​រថយន្ដ​​​ទាហាន​​​មួួយ​​គ្រឿង​​​​មាន​បិទ​ស្លាក​​​សញ្ញា​កង​​​អង្គរក្ស​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ។ មន្ត្រីនានា​​​​ក៏​​​បាន​​​ឲ្យ​​​ដឹងផង​​​ដែរ​​​ថាឈើ​​​ប្រណិត​​​ជាង​​​១០០កំណាត់​​​ទៀត​​​ត្រូវ​​​បាន​​​រឹប​​​អូសពី​​​កន្លែង​​​ផ្សេងៗ​​​នៅ​​​ទូទាំង​​​ខេត្តនេះ ចាប​​​់តាំង​​​ពី​​​ថ្ងៃ​​​សៅរ៍​​​មក។ លោកអីុវឯកវតីប្រធាន​​​រដ្ឋ​​​បាល​​​ព្រៃ​​​ឈើ​​​ខេត្ត​​​ស្ទឹង​​​ត្រែង បាន​​​បដិសេធថា រថយន្ដ​​​នោះ​​​មិន​​​មែន​​​ជា​​​រថយន្ដ​​​ទាហាន​ពិត​ប្រាកដ​របស់​​​​​កងអង្គរក្ស​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​នោះ​​​​ទេក៏ប៉ុន្តែ​​​លោក​​​បានមា​ន​ប្រ​សាសន៍​​​បញ្ជាក់​ទៀតថាមន្ត្រី​​​រដ្ឋបាល​ព្រៃឈើ​​​រឹប​​​អូសបាន​​​ឈើ​​​ប្រណិត​​​ចំនួន៣៦​​​កំណាតក់​ គឺស្មើនឹង​​​២,៤៤​​​ម៉ែត្រ​​​គូបពី​​​រថយន្ដ​​​មួយគ្រឿងនៅ​​​ក្នុង​​​ឃុំ​​​ស្រែ​​​គរស្រុក​​​សេសាន។​​​ លោកបាន​​​មាន​​​ប្រសាសន៍ថា “​​​ទោះ​​​បី​ជាអ្នក​​​បើក​​​រថយន្ដ​​​នោះ​​​បានរត់​​​គេច​​​ខ្លួន​​​ចោល​​​រថយន្ដ​​​និង​​​ឈើ​​​ប្រណិត​​​​​ទាំងនោះ​​​ក៏ដោយ ក៏​​​មន្ត្រី​​​រដ្ឋបាល​ព្រៃ​​​ឈើ​​​បាន​​​រក​​​ឃើញ​​​សម្លៀក​​​បំពាក់​​​ទាហាន​​​របស់​​​អ្នក​​​បើកបរដែល ​​​ ដែរ។របស់​​​ទាំង​​​នោះ​​​សុទ្ធតែ​ជា​​​​របស់​របរ​យោធា​​ក្លែង​​​ក្លាយ​ទាំងអស់។ស្លាក​​​​​​​​​​​​លេខរថយន្ត​នោះ​​​​គឺជាស្លាកលេខ​​​ទាហាន​​​ក្លែង​​​​​​ក្លាយ។​​រថយន្ដ​នោះ​​​ក៏ជា​​​រថយន្ដ​​​ទាហាន​​​ក្លែង​​​​ក្លាយ​ដែរ”។ ​​​លោក​​​បាន​​​បន្ថែម​​​ថាមន្ត្រី​​​រដ្ឋ​​​បាល​​​ព្រៃ​​​ឈើ​​​រឹប​​​អូស​​​បាន​​​ឈើ​​​ និង​​​រថយន្ដ​​​នោះ​មែន​​​ ហើយ​​​​កំពុង​​​​រក្សា​​​ទុក​​​នៅ​​​​ការិយា​​​ល័យ​​​រដ្ឋ​​​បាល​​​ព្រៃ​​​ឈើ​​​ខេត្ត។លោក​​​បានមាន​​​ប្រសាសន៍​​​ថា “វា​​​មិន​​​មែន​ជា​​​លើកទីមួយទេ​​​ដែលមន្ត្រីរដ្ឋបាល​​​ព្រៃ​​​ឈើរបស់​យើង​​​​​​រឹបអូស​​​បាន​របស់​របរ​យោធា​​​ក្លែង​​​ក្លាយពី​​​​​​”។ លោក សុខ ធិក​​​ ប្រធាន​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​ស្រុក​​​ បាន​​​មាន​​​ប្រសាសន៍ថា​​​ ឈើ​​​ប្រណិត១០០​កំណាត់​​​​ទៀត ​​​ក៏ត្រូវ​​​បាន​​​រឹប​​​អូស​​​ពី​​​កន្លែង​​​​ជា​​​ច្រើន​​​នៅ​​​ទូទាំង​​​ស្រុក ​​​​ថាឡា​​​បរិវ៉ាត់ ​​​ក្នុង​​​ប្រតិបត្តិការ​​​បន្លំ​​​ខ្លួន​​ចុះបង្ក្រាប​​​របស់​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ និង​​​កង​​​វរសេនាតូច​​​លេខ​​​៤២៣​​​នៃ​​​​​កង​​​យោធពល​​​ខេមរភូមិន្ទ។ លោក សុខ ធិក ​​​បានមាន​​​ប្រសាសន៍ថា​​​“យើង​​​បាន​​​ប្រមូល​​​ឈើទាំង​​​នោះ​​​យក​​​មក​​​រក្សា​​​ទុក​​​នៅ​​​ក្នុង​​​ទី​ស្នាក់​ការ​​​​​របស់យើង​​​ ក៏ប៉ុន្តែ​​​យើង​​​មិន​​​ទាន់​​​បាន​​​រាប់​​​នៅ​​​ឡើយ​​​ទេ​​​។ ឈើប្រណិត​​​អារ​រួច​ទាំង​​​អស់​​​នោះ​​​​​​រឹបអូស​​​បានពី​​​អ្នក​​​កាប់​​​ឈើ​​​នៅ​​​ក្នុង​​​ព្រៃ​​​ក្នុង​​​ស្រុក​​​ ថាឡា​​​បរិវ៉ាត់ និង​​​កំពុង​​​ត្រូវ​​​បាន​​រក្សាទុក​​​ជា​​​សម្បត្តិ​​​រដ្ឋ”។ លោក​​​ សុខ​​​ ធិកបាន​​​ឲ្យដឹង​​​ថា​​​ ឈើទាំង​​​អស់​​នោះ​​​ត្រូវ​​​បាន​​​រឹបអូស​​​តាំង​​​ពី​​​ថ្ងៃសោរ៍​​​មក​​​អំឡុង​​​​​​ពេល​​​ដើរល្បាតជាបន្ត​បន្ទាប់។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា“ឈើ​​​ទាំង​​​អស់​​​នោះ​​​ត្រូវ​​​បាន​​​គេ​​​កាប់​​​យ៉ាង​​​អនា​​​ធិប​​​តេយ្យ​​​​​​នៅ​​​ក្នុង​​​ព្រៃ​​​ ហើយ​​​​​​​​​​​​​​​​​​​​​ត្រូវ​​​បាន​​មន្ត្រី​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​​ប្រទះ​ឃើញ​ពេល​​ដើរ​​​ល្បាត ​​​ជាមួយ​​​ទាហាន​​​”។​​​ លោក​​​បានមា​ន​ប្រ​សាសន៍​​​បន្ថែមទៀត​​​ថា​​​ ឈើទាំង​​​នោះ​​​ ទំនងជា​រដ្ឋាភិបាល​​​​​​ដាក់​​​លក់​​​​ដេញ​​​ថ្លៃ​​​នៅ​​​ខែ​​​ក្រោយ​​​នេះ​​​៕        ប្រែសម្រួលដោយ ហម សុផាណ្ណា

កម្មករខ្មែរ​​ម្នាក់ ​និងភូមា​​ម្នាក់​​​ស្លាប់​​​ក្នុង​ជម្លោះ​​​វាយ​​​​តប់​​​​​គ្នា​​នៅ​​​រោង​ចក្រ​​ក្នុងប្រទេសថៃ​

កម្ម​​​​ករ​​​​ម្នាក់​​​ និង​​​មន្ត្រីរដ្ឋាភិបាល​មួយ​​រូប​​បាននិយាយ​​កាល​​ពី​​ម្សិលមិញថាបុរស​​ជន​​​​​​ជាតិ​​ខ្មែរម្នាក់​​ និង​​​​បុរស​​​​ភូមាម្នាក់​​បាន​​ស្លាប់​​កាល​​ពី​​ថ្ងៃ​​ច័ន្ទ​​​នៅ​ក្នុង​​ជម្លោះ​​វាយ​​តប់គ្នា​​មួយ​ ដែល​បាន​​ផ្ទុះ​​ឡើង​​រវាង​កម្ម​​ករ​​​​ចំណាកស្រុក​រាប់​រយ​នាក់​​​នៅ​​​ក្នុងរោង​​ចក្រ​​​​ផលិត​អាហារ​​សមុទ្រ​មួយ​​ក្នុង​​ប្រទេស​​ថៃ។ លោក​​ ហ៊ាងបូរ៉ាអាយុ​​​​​​២៤​​ឆ្នាំ​​​ជា​​​កម្ម​ករ​​​​ម្នាក់ ​​នៅក្នុង​​រោង​ចក្រ​​នេះ ​ដែល​ធ្វើ​ជា​អ្នក​បក​​​​ប្រែ​​នោះបាន​និយាយ​ថាការ​​វាយតប់​គ្នា​នេះ​​​​​​​បាន​​ផ្ទុះ​ឡើងរវាង​កម្ម​ករ​​នៅ​រោង​​ចក្រ​របស់​​ក្រុម​​ហ៊ុន Siam International Food Co. Ltd ក្នុង​​ខេត្ត​​សុងខ្លា ​ភាគ​ខាង​​ត្បូង​​​​ប្រទេស​ថៃ ​​​​បន្ទាប់​ពី​​មានការ​​វាយ​​​ដំ​​លើកម្ម​​ករ​ភូមា​​ម្នាក់។ លោក ​​​​​បូរ៉ា ​បាន​​និយាយ​​ថាកាល​​​​​ថ្ងៃ​​អាទិត្យ​​​​​​​ ​​​ជន​ល្មើស​​​​​មិន​ស្គាល់​​អត្ត​​សញ្ញាណ​​​បាន​​វាយ​​​កម្ម​​ករ​​​​​​ភូមាម្នាក់ដែល​​កំពុងតែ​​ដេក​​ក្រោម​ដើម​​​​ឈើ​​ ​ក្នុង​​បរិវេណ​​​​​​រោង​ចក្រ​​​នេះ។ នៅ​ពេល​​រសៀល​​នា​ថ្ងៃ​​បន្ទាប់ ​ដោយ​​ជឿ​​​​​ថា ​​ជន​ល្មើស​​​​គឺ​ជា​​​​ខ្មែរម្នាក់ ​នៅ​​រោង​ចក្រ​​នេះ​​​នោះ​ កម្ម​​ករ​​ភូមាជាង​​៤០០​​នាក់​បាន​​នាំ​​គ្នា​ទៅ​​​​​​​​​កាន់​​​បន្ទប់​​ដេក​​​របស់កម្ម​ករ​​ខ្មែរ​​​...