ពិធីថ្វាយព្រះភ្លើងព្រះបរមសពសម្ដេចឪ នរោត្ដម សីហនុ នឹងមានអ្នកចូលរួមរាប់ពាន់នាក់
យោងតាមគណៈកម្មាធិការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើងព្រះបរមសពសម្ដេចឪបានឲ្យដឹងថា នឹងមានអ្នកចូលរួមជាង៣.០០០នាក់នៅក្នុងពិធីដង្ហែព្រះបរមសពសម្ដេចឪ នរោត្តម សីហនុ ពីព្រះបរមរាជវាំងទៅកាន់ព្រះមេរុនៅខាងមុខសារមន្ទីរជាតិ នៅថ្ងៃទី១ ខែកុម្ភៈ។ លោក កឹម គុណវឌ្ឍន៍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា និងជាសមាជិកគណៈកម្មាធិការរៀបចំការផ្សាយពីព្រះរាជពិធីថ្វាយព្រះភ្លើងសម្ដេចឪបានឲ្យដឹងថា ក្បួនដង្ហែនេះនឹងមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់រាជវង្សានុវង្ស ព្រះសង្ឃ សមាជិកអង្គការជនជាតិភាគតិច មន្ត្រីកងរាជអាវុធហត្ថ មន្ត្រីក្រសួង និងតំណាងយុវជនជាច្រើននាក់ទៀត។ លោកបានឲ្យដឹងថា គណៈប្រតិភូបរទេសក៏នឹងចូលរួមក្នុងពិធីដង្ហែនេះដែរ ហើយលោកបានមានប្រសាសន៍ថា ពិធីដង្ហែព្រះបរមសពនឹងចាកចេញពីព្រះបរមរាជវាំងនៅម៉ោង៧ព្រឹក ថ្ងៃទី១ ខែកុម្ភៈក្នុងចម្ងាយប្រាំមួយគីឡូម៉ែត្រតាមមហាវិថីព្រះសុធារសមហាវិថីព្រះសីហនុ និង មហាវិថីព្រះរោត្តមមុនពេលដង្ហែទៅកាន់វាលព្រះមេរុនៅមុខសារមន្ទីរជាតិ។ ព្រះអង្គម្ចាស់ សីុសុវត្ថិ ធម្មិកោ អ្នកនាំពាក្យខុទ្ទកាល័យព្រះបរមរាជវាំងបានមានព្រះបន្ទូលថា រាជវង្សានុវង្ស រួមទាំងព្រះមហាក្សត្រ សីហមុនី និងព្រះវររាជមាតា មុនីនាថ នឹងចូលរួមក្នុងពិធីដង្ហែ...
អូស្ត្រាលីសើុបអង្កេតករណីស៊ីសំណូករបស់ក្រុមហ៊ុន OZ ឡើងវិញ
ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី បានរាយការណ៍កាលពីម្សិលមិញថា នគរបាលអូស្ត្រាលីបានបើកការស៊ើបអង្កេតឡើងវិញដើម្បីពិនិត្យមើលថា តើក្រុមហ៊ុនរុករករ៉ែអូហ្សិត(OZ)បានបង់ប្រាក់សំណូករាប់សែនដុល្លារទៅឲ្យសមាជិកគ្រួសាររបស់មន្ត្រីនៅក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលនៅក្នុងប្រទេសកម្ពុជាពេលទិញភាគហ៊ុនពីដៃគូរកស៊ីរបស់ខ្លួនកាលពីឆ្នាំ២០០៩ពិតមែនឬអត់។ ការបើកការស៊ើបអង្កេតរបស់នគរបាលសហព័ន្ធអូស្ត្រាលីនេះកើតឡើងបន្ទាប់ពីមានរបាយការណ៍មួយចេញដោយអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍(OECD)កាលពីខែតុលា ដែលបានរិះគន់ការស៊ើបអង្កេតរបស់នគរបាលសហព័ន្ធអូស្ត្រាលីអំពីករណីសូកប៉ាន់មន្ត្រីបរទេសនៅក្រុមហ៊ុនអូស្ត្រាលី។ ទោះបីជាក្នុងរបាយការណ៍នោះមិនបានបញ្ចេញឈ្មោះក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធក្នុងករណីនេះក៏ដោយ ក៏របាយការណ៍នោះបានលើកឡើងអំពីករណីស្រដៀងគ្នាមួយ ដែលបានលាតត្រដាងអំពីប្រតិបត្តិការរុករករ៉ែនៅក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុនអូហ្សិត ដែលត្រូវបានបោះបង់ចោលចាប់តាំងពីពេលនោះមក។ កាលពីខែឧសភា ឆ្នាំ២០១១របាយការណ៍នេះបានបញ្ជាក់ថា ក្រុមហ៊ុនរុករករ៉ែអូហ្សិតបានបង់ប្រាក់សំណូកចំនួន១,១៥លានដុល្លារទៅឲ្យសាច់ញាតិរបស់មន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ដែលមានភាគហ៊ុនក្នុងក្រុមហ៊ុនស៊ីនហាម៉ាញនីងខូ(Shin Ha Mining Co)ជាក្រុមហ៊ុនក្នុងស្រុកមួយដែលក្រុមហ៊ុនអូហ្សិតបានទិញភាគហ៊ុនយក ដើម្បីទទួលបានគម្រោងរុករករ៉ែមាសនៅក្នុងខេត្តមណ្ឌលគិរី។ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍បានបញ្ជាក់ថា ការស៊ើបអង្កេតនេះជា “ ករណីទិញហ៊ុន ដើម្បីរកស៊ីរួមគ្នា”។ លោក អានឌ្រូ ហ្គោដុន(Andrew Gordon)អ្នកនាំពាក្យនគរបាលសហព័ន្ធអូស្ត្រាលីបានលើកឡើងតាមអីុម៉េលកាលពីម្សិលមិញថា “នគរបាលសហព័ន្ធអូស្ត្រាលីអាចបញ្ជាក់ថាកំពុងមានការសើុបអង្កេតឡើងវិញលើករណីទាំងពីរដែលអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍បានលើកឡើង”។ លោក ហ្គោដុន បានមានប្រសាសន៍បន្តថានគរបាលសហព័ន្ធអូស្ត្រាលីមិនអាចអត្ថាធិប្បាយពីការស៊ើបអង្កេតជាក់់លាក់ណាមួយបានទេហើយកាលពីម្សិលមិញនៅមិនទាន់ច្បាស់ថាករណីមួយក្នុងចំណោមករណីទាំងពីរ ដែលបានលើកឡើងនោះពាក់ព័ន្ធនឹងការចោទប្រកាន់ពីអំពើពុករលួយនៅក្នុងប្រទេសកម្ពុជាចំពោះក្រុមហ៊ុនរុករករ៉ែ BHP Billiton ជាក្រុមហ៊ុនរ៉ែដ៏ធំបំផុតនៅលើពិភពលោកឬយ៉ាងណានោះទេ។ កាសែត ស៊ីដនី ម៉នីង ហ៊ឺរ៉ាល (Sydney Morning Herald) កាលពីម្សិលមិញ បានដកស្រង់សម្តីលោក អេរ៉ូល រ៉ាយសឺ (Errol Raiser) ប្រធាន អង្គភាពព័ត៌មានពិសេសរបស់នគរបាលសហព័ន្ធអូស្ត្រាលី ថា នគរបាលសហព័ន្ធអូស្ត្រាលី “ នឹងពិនិត្យឧបករណ៍ពេទ្យ និងអ្វីដែលអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍បានហៅថា ជាករណីទិញភាគហ៊ុនរួមគ្នា”។ កាលពីឆ្នាំ២០០៩ ក្រុមហ៊ុនរុករករ៉ែ អូហ្សិត បានទិញភាគហ៊ុនរបស់ខ្លួន ដើម្បីចូលរួមជាដៃគូរកស៊ីនៅក្នុងគម្រោងរករ៉ែនៅតំបន់អូរខ្វាវ របស់ក្រុមហ៊ុនស៊ីនហា ដែលបានបង្កើតឡើង កាលពីឆ្នាំ២០០៥...
ការតវ៉ារបស់កម្មកររោងចក្រកាត់ដេរ Kingsland នៅខណ្ឌមានជ័យចូលដល់សប្ដាហ៍ទី៣
កម្មករនិងតំណាងសហជីព បានឲ្យដឹងថាកម្មករប្រហែល៨០នាក់មកពីរោងចក្រមួយនៅខណ្ឌមានជ័យរាជធានីភ្នំពេញ ដែលផ្គត់ផ្គង់ខោអាវទ្រនាប់របស់ស្ត្រីទៅឲ្យក្រុមហ៊ុនចែកចាយ វ៉លម៉ាត់( Wal-Mart)ដ៏ធំរបស់អាមេរិកនោះ បានធ្វើការតវ៉ាកាលពីម្សិលមិញ ដើម្បីទាមទារឲ្យម្ចាស់រោងចក្រនេះបើកប្រាក់ដំណាច់ការងាររបស់ខ្លួន។ ឈ្មោះ ភួង ភារម្យ អាយុ២៣ឆ្នាំ ជាកម្មករម្នាក់នៅរោងចក្រនេះ បាននិយាយថា កម្មករនៅរោងចក្រកាត់ដេរ ឃីងលែន(Kingsland ) នៅខណ្ឌមានជ័យ ត្រូវបានគេប្រាប់កាលពី ខែកញ្ញាថាពួកគេមិនចាំបាច់មកធ្វើការទេ ដោយសារតែគ្មានការបញ្ជាទិញ ប៉ុន្តែ ពួកគេនៅតែទទួលបានប្រាក់ខែ៥០ភាគរយជារៀងរាល់ខែរហូតដល់ការងារចាប់ផ្ដើមបន្តនៅខែមករានេះ។ ប៉ុន្តែ កម្មករទាំងនោះ មិនបានទទួលប្រាក់ចាប់តាំងពីខែធ្នូមក ហើយតំណាងសហជីពនៅរោងចក្រនេះ បាននិយាយប្រាប់ពួកគេថាម្ចាស់រោងចក្រនេះ បានប្រកាសពីការក្ស័យធន ហើយបានចាកចេញពីប្រទេសកម្ពុជាបាត់ហើយដែរ។ ដូច្នេះហើយ កម្មករប្រហែល២០០នាក់បានធ្វើការតវ៉ានៅខាងក្រៅរោងចក្រនេះចាប់តាំងពីថ្ងៃទី១ខែមករាមក។ កម្មករប្រហែល២០នាក់ក្នុងចំណោមកម្មករទាំងនោះ បានដេកចាំនៅរោងចក្រនេះនៅពេលយប់ បន្ទាប់ពីពួកគេចាប់បានបុគ្គលិករបស់រោងចក្រនេះ កាលពីថ្ងៃទី៤ ខែមករា ដែល ប៉ុនប៉ងដឹកជញ្ជូនម៉ាសុីនដេរចេញពីរោងចក្រនេះនៅពាក់កណ្ដាលអធ្រាត្រ។ លោក ភួង ភារម្យ និយាយថា“ យើងកំពុងទាមទារឲ្យម្ចាស់រោងចក្របើកប្រាក់ដំណាច់ការងារ ប្រាក់ឧបត្ថម្ភប្រចាំឆ្នាំ ប្រាក់បញ្ឈប់ពីការងារ និងប្រាក់ខែចុងក្រោយរបស់យើង”។ “យើងបានទាមទារឲ្យរោងចក្រនេះបើកប្រាក់ខែរបស់យើងតាមច្បាប់ការងារ ហើយយើងនឹងធ្វើការតវ៉ារហូតដល់យើងទទួលបានដំណោះស្រាយ”។គាត់បាននិយាយថា គាត់បានធ្វើការនៅរោងចក្រនេះអស់រយៈពេល៥ឆ្នាំមកហើយ ហើយត្រូវទទួលបានប្រាក់ដំណាច់ជាង១.០០០ដុល្លារ។ គាត់ក៏បាននិយាយថា កម្មករបានដាក់ពាក្យបណ្ដឹងទៅក្រសួងការងារ និងក្រសួងសង្គមកិច្ចរួចហើយ។ លោក មឿន តុលា ប្រធានកម្មវិធីការងារនៅមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ដែលកំពុងផ្ដល់ជំនួយផ្នែកច្បាប់ និងជំនួយបច្ចេកទេសដល់កម្មករ ដែលធ្វើការតវ៉ាបានមានប្រសាសន៍ថា អង្គការរបស់លោកកំពុងជំរុញឲ្យក្រុមប្រឹក្សាអាជ្ញាកណ្ដាល ជួយដោះស្រាយករណីនេះ។លោកបានបន្ថែមថា “ប្រសិនបើក្រុមហ៊ុននេះបិទទ្វារ ទោះបីជាក្រុមហ៊ុននេះក្ស័យធនក៏ដោយ ក៏ច្បាប់ បានតម្រូវឲ្យនិយោជក បើកប្រាក់ដំណាច់ ប្រាក់សំណងជំងឺចិត្ត និងប្រកាសអំពីការបញ្ចប់កិច្ចសន្យាការងារដែរ”។ លោក និក រ៉ូឌីខូហ្វ (Nick Rudikoff) ជាអ្នកសម្របសម្រួល កិច្ចការសកលរបស់សម្ពន្ធសហជីពកម្មករ (Warehouse Workers United ) ជាសហជីពមួយមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលតំណាងឲ្យកម្មករចំនួន៥,៥លាននាក់ នៅតាមផ្នែកផ្សេងៗនោះ បានមានប្រសាសន៍ថា ការខកខានរបស់រោងចក្រឃីងលែន ក្នុងការមិនបានផ្ដល់ព័ត៌មានអំពីស្ថានភាពរបស់ខ្លួន គឺជាគំរូមួយរបស់ក្រុមហ៊ុនចែកចាយវ៉លម៉ាត ដែលមិនបានធ្វើ្ឲ្យសមាជិកនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនប្រព្រឹត្តចំពោះកម្មករដោយត្រឹមត្រូវ។ លោក និក រ៉ូឌីខូហ្វ ដែលបានមកដល់ប្រទេសកម្ពុជា កាលពី ថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើការសើុបអង្កេតអំពីស្ថានភាពនេះ បានមានប្រសាសន៍ថា “ស្ថានភាពនៅក្នុងរោងចក្រកាត់ដេរ ឃីញលេន នេះ គឺជាគំរូនៃភាពអយុត្តិធម៌នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទូទាំងពិភពរបស់ក្រុមហ៊ុនចែកចាយ វ័លម៉ាត។ក្រុមហ៊ុនចែកចាយ វ័លម៉ាត ត្រូវធានាថា អ្នកផ្គត់ផ្គត់របស់ខ្លួនគោរពច្បាប់និងកម្មករ ដែលបានបាត់បង់ការងារដោយមិនត្រឹមត្រូវ និងខាតបង់ពេលវេលាធ្វើការងារចាំបាច់ត្រូវទទួលបានសំណងសមរម្យ”។ “យើងកំពុងមានសាមគ្គីភាពជាមួយកម្មករនៅរោងចក្រកាត់ដេរឃីញលេន និងជាមួយកម្មករផ្សេងៗទៀតនៅជុំវិញពិភពលោក ដែលផលិតនិងដឹកជញ្ជូនទំនិញឲ្យក្រុមហ៊ុនចែកចាយវ័លម៉ាត”។ លោក ហួន សឿ អនុប្រធាននាយកដ្ឋានដោះស្រាយវិវាទការងាររបស់ក្រសួងការងារបានបញ្ជាក់ថា លោកបានទទួលពាក្យបណ្ដឹងរបស់កម្មករទាំងនេះរួចហើយ ប៉ុន្តែ បានបដិសេធមិនធ្វើអត្ថាធិប្បាយ។ តំណាងរោងចក្រកាត់ដេរ ឃីងលេន មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ ហើយតំណាងក្រុមហ៊ុនចែកចាយវ័លម៉ាត មិនបានឆ្លើយសំណួរភ្លាមៗនោះដែរ៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ
គណបក្ស សម រង្ស៊ី ស្នើឲ្យលោក ហ៊ុន សែន ដកលោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចេញ
គណបក្ស សម រង្ស៊ី បានស្នើសុំឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញបញ្ជាឲ្យលោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលាលែងពីតំណែងដោយសារលោកខកខានមិនបាននាំផលិតផលថែមទៀតចេញពីប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ យោងតាមលិខិតមួយច្បាប់ចុះថ្ងៃទី១០ខែមករា ដែលចុះហត្ថលេខាដោយសមាជិកសភាមកពីគណបក្ស សម រង្ស៊ី លោក ជា ប៉ូច លោក ឡុង រី លោក គង់ បូរ៉ា និងលោក ឃឹម ឡាក់គី ដែលបានផ្ញើជូនលោក ហេង សំរិន ប្រធានរដ្ឋសភាបានបញ្ជាក់ថា លោក ចម ប្រសិទ្ធ មិនបានបំពេញការងាររបស់ខ្លួនឲ្យបានល្អ ដើម្បីជួយដល់ប្រជាកសិករខ្មែរឲ្យបាននាំផលិតផលរបស់ខ្លួន និងជួយរកទីផ្សារឲ្យពួកគាត់សម្រាប់លក់ផលិតផលនៅបរទេសទេ។ នៅក្នុងលិខិតនោះបានលើកឡើងថា“គណបក្ស សម...
មេបញ្ជាការកងរាជអាវុធហត្ថស្រុកឈូក ត្រូវគេបាញ់សម្លាប់
មន្ត្រីនគរបាលខេត្តកំពតបានឲ្យដឹង កាលពីថ្ងៃសុក្រថា លោក អ៊ូ ចន មេបញ្ជាការកងរាជអា វុធហត្ថស្រុកឈូក ខេត្តកំពត មានឋានៈវរសេនីយ៍ត្រី ត្រូវបានគេបាញ់សម្លាប់កាលពីយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបុរសម្នាក់ជិះម៉ូតូមកបាញ់រះលើរថយន្ដមេបញ្ជាការរូបនេះ រួចគេចខ្លួនបាត់។ លោក គង់ សុខន នាយការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តកំពត មានប្រសាសន៍ថា លោក វរសេនីយ៍ត្រី អ៊ូ ចន អាយុ៤៤ឆ្នាំត្រូវបានគេបាញ់ត្រូវត្រង់ពោះចំនួនប្រាំគ្រាប់ខណៈពេលកំពុងអង្គុយក្នុងរថយន្ដម៉ាកតូយ៉ូតា ហ្វរ៉ាន់ណឺររបស់លោក នៅវេលាម៉ោងប្រហែល៧ល្ងាច នៅខាងក្រៅផ្សារឈូកពេលគាត់ជិះម៉ូតូឌុបមកយករថយន្ដដែលគាត់បានចតនៅទីនោះ។ លោក សុខន មានប្រសាសន៍ថា “ជំហានទី១ យើងសន្និដ្ឋានថា នេះមិនមែនជាករណីប្លន់ប្រដាប់អាវុធទេ ព្រោះទ្រព្យសម្បត្តិរបស់លោកមិនត្រូវបានចោរលួចយកទៅនោះទេ។ ដូច្នេះ យើងសន្និដ្ឋានថា នេះអាចជាករណីសងសឹក”។ នៅពេលលោកវរសេនីយ៍ត្រី អ៊ូ ជន ចូលក្នុងរថយន្ដភ្លាម ខ្មាន់កាំភ្លើងក៏មកដល់ ហើយបានបាញ់រះទៅលើរថយន្ដជាច្រើនគ្រាប់។អំឡុងការបាញ់ប្រហារនោះ អ្នករត់ម៉ូតូឌុបដឹក លោក វរសេនីយ៍ត្រី អ៊ូ ជន ក៏ត្រូវបានគេវាយឲ្យសន្លប់ដែរ ហើយក្រោយមកត្រូវគេបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកទាំងសន្លប់។ លោក សុខន បានឲ្យដឹងថា សាក្សីដែលបានឃើញហេតុការណ៍នេះបាននិយាយថាលោកវរសេ នីយ៍ត្រី អ៊ូ ជន ដែលធ្លាប់បម្រើការជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកឈូក ជាង១០ឆ្នាំមកហើ យនោះ បានចតរថយន្ដរបស់គាត់នៅជាប់ផ្សារនេះជាច្រើនឆ្នាំមកហើយ។ បន្ទាប់ពីបានបាញ់ប្រហារមកលើរថយន្តរួចខ្មាន់កាំភ្លើងបានគេចខ្លួនពីកន្លែងកើតហេតុបាត់ ហើយពេលនេះកម្លាំងនគរបាលកំពុងស្វែងរកចាប់ខ្លួន។ លោក សុខន បានមានប្រសាសន៍បន្ដថាលោក ថោង តេរ៉ូ ប្រធានមន្ទីរពេទ្យបង្អែកស្រុកឈូក បានមានប្រសាសន៍ថា អ្នករត់ម៉ូតូឌុបដែលត្រូវគេវាយឲ្យសន្លប់នៅកន្លែងកើតហេតុនោះ មានឈ្មោះ លី ឃាង អាយុ៤៥ឆ្នាំ។គាត់បានមកដល់មន្ទីរពេទ្យដោយមានរបួសក្បាលនិងទ្រូង តែឥឡូវនេះគាត់បានចាកចេញពីមន្ទីរពេទ្យហើយ។ លោក ទេព វណ្ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត មានប្រសាសន៍ថា លោកវរសេនីយ៍ត្រី អ៊ូ ជន កាន់តំណែងនេះជាងមួយទសវត្សរ៍មកហើយ ហើយថា បើតាមលោកដឹង លោក អ៊ូ ជន ពុំដែលមានជម្លោះជាមួយនរណាម្នាក់នៅក្នុងតំបន់នេះទេ។ លោកបានមានប្រសាសន៍ថា “លោកវរសេនីយ៍ត្រី អ៊ូ ជន ជាមនុស្សស្លូតត្រង់ម្នាក់។ យើងនៅតែមិនអាចសន្និដ្ឋានថា តើជនរងគ្រោះត្រូវគេសម្លាប់ដោយសារមូលហេតុអ្វីនោះទេ។ យើងកំពុងស្វែងរកភ័ស្តុតាងពាក់ព័ន្ធករណីនេះ”។ លោក កែវ សុផល បានឲ្យដឹងថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពតបានមានប្រសាសន៍ ថា គេបានបញ្ជូនសាកសពរបស់ លោកវរសេនីយ៍ត្រី អ៊ូ ជន ទៅឲ្យគ្រួសាររបស់គាត់ក្នុងស្រុកកងមាស ខេត្តកំពង់ចាមរួចរាល់ហើយ។ លោក កែវ សុផល បានមានប្រសាសន៍ថា“ យើងនៅតែមិនដឹងថា តើហេតុអ្វីបានជាជនរងគ្រោះត្រូវគេសម្លាប់នោះទេ”៕ប្រែសម្រួលដោយ ហម សផាណ្ណា
រដ្ឋាភិបាលនឹងដោះលែងអ្នកទោសរាប់រយនាក់ អំឡុងព្រះរាជ ពិធីថ្វាយព្រះភ្លើងព្រះបរមសព
ក្រសួងយុត្តិធម៌បានលើកឡើង កាលពីថ្ងៃសុក្រថា រដ្ឋាភិបាលកម្ពុជានឹងដោះលែងអ្នកទោសរហូតទៅដល់៥០០នាក់ រួមទាំងលេខារបស់លោក វីរ៉ា ស៊ុំខ្វាមឃីត ដែលជាអ្នកជាតិថៃនិយមជ្រុលឲ្យបានចេញពីពន្ធនាគារមុនពេលកំណត់រួមជាមួយអ្នកទោសដទៃទៀតនៅទូទាំងប្រទេសនៅដើមខែកុម្ភៈ ក្នុងឱកាសថ្វាយព្រះភ្លើងព្រះបរមសពសម្តេចឪ នៅរាជធានីភ្នំេពញ។ អំឡុងកិច្ចប្រជុំគណៈមេធាវីកម្ពុជា ក្នុងរាជធានីភ្នំពេញ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា លោក វីរ៉ា ស៊ុំខ្វាមឃីត ដែលត្រូវតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំពីបទចារកម្ម និងត្រូវបន្ទូរបន្ថយទោសជាប់ពន្ធនាគារចំនួនប្រាំមួយខែ ហើយលេខារបស់លោក គឺលោកស្រី រ៉ាទ្រី ពីប៉ាតាណាប៉ៃប៊ូន និងត្រូវដោះលែងនៅថ្ងៃទី១ខែកុម្ភៈ។ លោក វង្សវឌ្ឍានា បានមានប្រសាសន៍ថា “យើងបានរៀបចំរួចរាល់ហើយសម្រាប់ជនជាតិថៃទាំងពីរនាក់នេះ។ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យដោះលែងអ្នកស្រី រ៉ាទ្រី ពីប៉ាតាណាប៉ៃប៊ូន នៅថ្ងៃទី១ខែកុម្ភៈ...
ក្រុមហ៊ុន ព្រូដិនស្យល ចាប់ផ្តើមផ្តល់សេវាកម្មធានារ៉ាប់រងអាយុជីវិតនៅលើទីផ្សារនៃប្រទេសកម្ពុជា
បុគ្គលិកក្រុមហ៊ុន ព្រូដិនស្យល ខេមបូឌា (Prudential Cambodia) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុចក្រភពអង់គ្លេស ដែលមានឈ្មោះថា ព្រូដិនស្យល ភីអិលស៊ី (Prudential Plc) បានឲ្យដឹងកាលពីម្សិលមិញថា ក្រុមហ៊ុននេះបានក្លាយជាក្រុមហ៊ុនទី៣ ដែលផ្តល់សេវាកម្មធានារ៉ាប់រងអាយុជីវិត នៅលើទីផ្សារនៃប្រទេសកម្ពុជា។ អាជីវកម្មរបស់ក្រុមហ៊ុន ព្រូដិនស្យល ខេមបូឌា បានចាប់ផ្តើមដំណើរការ បន្ទាប់ពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវតកម្ពុជា (Cam-bodian Life Insurance Company) ដែលជាក្រុមហ៊ុនរដ្ឋចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន កាលពីខែឧសភា និងក្រុមហ៊ុន មេនូឡៃហ្វ (Manu Life) ជាក្រុមហ៊ុនមកពីប្រទេសកាណាដា បានចាប់ផ្តើមប្រតិបត្តិសេវាកម្ម កាលពីខែមិថុនា។ លោក ប៉ាន់កាច បានើជី (Pankaj Banerjee) ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន ព្រូដិនស្យល ខេមបូឌា បានមានប្រសាសន៍កាលពីម្សិលមិញថា ក្រុមហ៊ុននេះបានបោះទុនវិនិយោគក្នុងដំណាក់កាលដំបូងក្នុងទំហំទឹកប្រាក់ចំនួន៧លានដុល្លារ នៅលើទីផ្សារនៃប្រទេសកម្ពុជា ដែលជាទំហំវិនិយោគអប្បបរមាដែលច្បាប់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតតម្រូវ ហើយរំពឹងថា នឹងផ្តល់សេវាកម្មដល់អតិថិជនភាគច្រើន...
អង្គការឃ្លាំមើលសកម្មជនការពារសិទ្ធិមនុស្ស ថ្កោលទោសប្រព័ន្ធតុលាការក្នុងប្រទេសកម្ពុជា
អង្គការឃ្លាំមើលសកម្មជនការពារសិទ្ធិមនុស្ស (Observatory for the Protection of Human Rights Defenders) មានមូលដ្ឋាននៅទីក្រុងប៉ារីស និងទីក្រុងហ្សឺណែវ បានលើកឡើងនៅសប្តាហ៍នេះថា ប្រព័ន្ធតុលាការកម្ពុជាត្រូវ តែបញ្ចប់ការផ្តន្ទាទោសមិនត្រឹមត្រូវ និងការយាយីអ្នកការពារសិទ្ធិមនុស្ស។ នៅក្នុងលិខិតចំហមួយផ្ញើជូនលោកនាយក រដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ អង្គការឃ្លាំមើល ដែលជា សម្ពន្ធនៃអង្គការការពារសិទ្ធិមនុស្សអន្តរជាតិបានអះអាង ថា ការដាក់ពន្ធនាគារអ្នកស្រី យ៉ម បុប្ផា សកម្មជនបឹងកក់រយៈពេលបីឆ្នាំពីបទ “ ប្រើអំពើហិង្សាដោយចេត នា” និងបុរសពីរនាក់ទៀតឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ ពីបទធ្វើឃាតលោក ជា វិជ្ជា ត្រូវបានធ្វើឡើងកាលពីចុងខែធ្នូ អំឡុងពេលបុណ្យណូអែល “ ដើម្បីចៀសវាងពីការពិនិត្យពិច័យពីសំណាក់សហគមន៍អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយ”។ អង្គការឃ្លាំមើលនេះក៏បានសម្តែង កង្វល់ផងដែរ អំពីការដាក់ពន្ធនាគារលោក ម៉ម...
គណៈកម្មាធិការសិទិ្ធមនុស្សរបស់រដ្ឋាភិបាល ចុះសើុបអង្កេតវិវាទដីធ្លីនៅក្នុងខេត្តបាត់ដំបង
អាជ្ញាធរមូលដ្ឋាន និងក្រុមអ្នកភូមិ បានឲ្យដឹងកាលពីម្សិលមិញថា គណៈកម្មាធិការសិទ្ិ្ធមនុស្សរបស់រដ្ឋាភិបាល បានទៅជួបអ្នកភូមិ ដែលមានវិវាទដីធ្លីជាយូរមកហើយ នៅក្នុងខេត្តបាត់ដំបង ដើម្បីរកឲ្យឃើញថា តើបណ្ដាសមាជិកសហគមន៍របស់ពួកគេ ត្រូវបានចាប់ដាក់ពន្ធនាគារដោយមិនត្រឹមត្រូវ កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ ពីបទទន្ទ្រានយកដីធ្លី ឬយ៉ាងណានោះ។ លោក ឡាំ វា៉ន់នី មេឃុំខ្នាចរមាស មានប្រសាសន៍ថា ក្រុមមន្ត្រីមកពីគណៈកម្មាធិការនេះ ដែលដឹកនាំដោយលោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានសម្ភាសអ្នកភូមិជាច្រើននាក់នៅក្នុងឃុំខ្នាចរមាស ស្រុកបវេល កាលពីម្សិលមិញ និងកាលពីថ្ងៃពុធ ជំុវិញការទាមទារសិទ្ធិកាន់កាប់របស់ពួកគេលើដីមានជម្លោះទំហំ១៦១ហិកតា ជាមួយនឹងអ្នកជំនួញក្នុងស្រុកឈ្មោះអ៊ាង អឿន។ លោកបានបន្ដថា “នេះជាលើកដំបូងហើយ ដែលគណៈកម្មាធិការសិទិ្ធមនុស្សរបស់រដ្ឋាភិបាលបានមកកាន់កន្លែងមានជម្លោះនេះ និងបានប្រមូលព័ត៌មានទាំងអស់ពីអាជ្ញាធរមូលដ្ឋាននិងអ្នកភូមិ”។ អ្នកភូមិចំនួន១២នាក់នៅភូមិ ជ្រោយស្នាត្រូវបានឃុំខ្លួនចន្លោះពីប្រាំពីរខែ ទៅមួយឆ្នាំចាប់តាំងពីឆ្នាំ២០០៤មក បន្ទាប់ពីលោក អ៊ាងអឿន បានចោទប្រកាន់ក្រុមអ្នកភូមិថា បានរំលោភយកដីគាត់ដោយខុសច្បាប់។លោក សំ អាត និយា យថា មានអ្នកភូមិចំនួនប្រាំបួននាក់ផ្សេងទៀត កំពុងប្រឈមមុខនឹងការចាប់ខ្លួននៅឡើយ ហើយថា ស ហគមន៍មូលដ្ឋាននេះ ធ្លាប់បានធ្វើស្រែលើដីនេះ ចាប់តាំងពីឆ្នាំ១៩៨៣ មក។ លោក គង់ ចាន់មូនី តំណាងអ្នកភូមិមួយរូប ដែលបច្ចុប្បន្ននេះ កំពុងលាក់ខ្លួន ដោយសារប្រឈមនឹងការចាប់ខ្លួននោះ និយាយថាលោក អ៊ាង អឿន បានដាក់ពាក្យបណ្ដឹងប្ដឹងក្រុមអ្នកភូមិទាំងនេះ ដើម្បីទាមទារយកដីទំហំ១៥ហិកតា ជាច្រើនឆ្នាំមកហើយ ប៉ុន្តែ សាលាដំបូងខេត្ត បានប្រគល់ប័ណ្ណកម្មសិទិ្ធដីចំនួន២២ មានទំហំ១១០ហិកតា។ លោក គង់ ចាន់មុនី បាននិយាយទៀតថា “យើងគិតថា វាជាការរំលោភសិទិ្ធមនុស្សធ្ងន់ធ្ងរ ពីព្រោះយើងជាម្ចាស់ដីនេះស្របច្បាប់ ប៉ុន្តែ យើងត្រូវប្រឈមនឹងការជាប់ទោសទៅវិញ”។ លោកនិយាយបន្ថែមថា ពួកគាត់ បានដាក់ពាក្យបណ្ដឹងទៅគណៈកម្មាធិការសិទិ្ធមនុស្ស កាលពី ខែកញ្ញា។ លោក អ៊ាង អឿន និងក្រុម មន្ត្រីសាលាដំបូងខេត្តមិនអាចទាក់ទងបានទេ ប៉ុន្តែ លោក ម៉ក់ សម្បតិ្ត អនុប្រធានគណៈកម្មាធិការសិទិ្ធមនុស្សនេះ បានមានប្រសាសន៍ថា ក្រុមមន្ត្រី នឹងវិលមកតំបន់នេះនៅថ្ងៃនេះ ដើម្បីប្រមូលលទ្ធផលនៃការសើុបអង្កេតនៅមូលដ្ឋានរបស់ពួកគេ។ លោក ចាន់ សុវេ៉ត អនុប្រធានផ្នែកសើុបអង្កេតរបស់អង្គការសិទិ្ធមនុស្សអាដហុក បានមានប្រសាសន៍ថា គ្មានភ័ស្ដុតាង ដើម្បីចេញដីកាចាប់ខ្លួនអ្នកភូមិទេ។ លោក ចាន់ សុវ៉េត បានមានប្រសាសន៍ថា “ភាគីខាងអ្នកជំនួញមានប្លង់ទន់ដើម្បីបង្ហាញពីការទិញដីស្របច្បាប់របស់គាត់ ប៉ុន្តែ បញ្ហាវិវាទដ៏ចម្រូងចម្រាសនេះ គឺដោយសារការចេញប័ណ្ណកម្មសិទិ្ធដីធ្លី និងព្រំដីជាក់ស្តែងរបស់គាត់”៕ សុខភុំ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យក្រសួងយុត្តិធម៌ពិចារណាពីការដោះលែងជនជាតិថៃ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យក្រសួងយុត្តិធម៌ពិចារណាការដោះលែង ឈ្មោះ វីរ៉ា ស៊ំុខ្វាមឃីត ជាអ្នកជាតិនិយមជ្រុលថៃ និងលេខារបស់គាត់ឈ្មោះ រ៉ាទ្រី ពីប៉ាតាណាប៉ៃប៊ូន ពីពន្ធនាគារ បន្ទាប់ពីបានជាប់ពន្ធនាគាររយៈពេលជាងពីរឆ្នាំពីបទចារកម្ម។ យោងតាមសេចក្តីប្រកាសមួយចេញ ដោយក្រសួងការបរទេសកាលពីម្សិលមិញបានឲ្យដឹងថា សំណើរបស់លោក ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោកស្រីយីងឡាក់ សុីណាវ៉ាត្រា បានលើកឡើងពីបញ្ហានេះ អំឡុងកិច្ចប្រជុំកំពូលអាស៊ាន និងអាសុីបូព៌ា ក្នុងរាជធានីភ្នំពេញ កាលពីខែវិច្ឆិកា។ សេចក្តីប្រកាសនេះលើកឡើងថា “ ជាការឆ្លើយតបនឹងលោកជំទាវ យីងឡាក់ សុីណាវ៉ាត្រា សម្តេចតេជោ ហ៊ុន...