លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់អ្នកបោះឆ្នោតឲ្យងាកទៅរកកូនប្រុសរបស់លោកទាំងបីនាក់
ថ្លែងទៅកាន់សមាជិកគណបក្សប្រជាជនកម្ពុជានិងអ្នកភូមិរាប់ពាន់នាក់ លោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានស្នើឲ្យសាធារណជនងាកទៅកូនប្រុសរបស់លោកទាំងបីនាក់វិញ គឺ ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត និង ហ៊ុន ម៉ានី ប្រសិនបើពួកគាត់ត្រូវការជំនួយពីគណបក្សកាន់អំណាចនេះ។ បើទោះជាលោក ហ៊ុន សែន បានបេ្តជ្ញាថា នឹងកាន់អំណាចរាប់ទសវត្សរ៍ទៀតក៏ដោយក៏កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីបានចូលកាន់តួនាទីដ៏សំខាន់ៗក្នុងជួរកងទ័ព ឬក្រុមដែលមានទំនាក់ទំនងនឹងគណបក្សប្រជាជនកម្ពុជាដែរ។ ដោយបង្ហាញជាលើកដំបូងពីការចូលប្រឡូកក្នុងឆាកនយោបាយ ថ្មីៗនេះគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់អំពីផែនការរបស់លោក ហ៊ុន ម៉ានី ដើម្បីឈរឈ្មោះក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។ លោកនាយករដ្ឋមន្ត្រីបានថ្លែងទៅកាន់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មីនៅក្នុងស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាមថា “ ថ្ងៃនេះ...
កង្វះថាមពលអគ្គិសនីនាំឲ្យខ្វះទឹកប្រើប្រាស់ក្នុងខេត្តព្រះសីហនុ
អ្នកគ្រប់គ្រងក្រុមហ៊ុនផ្គត់ផ្គង់ទឹកលើកឡើងកាលពីម្សិលមិញថា កង្វះទឹកដែលបានធ្វើឲ្យប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារនៅក្នុងខេត្តព្រះសីហនុគ្មានទឹកស្អាតប្រើប្រាស់ក្នុងរយៈពេលមួយសប្ដាហ៍មកនេះ បានកើតមានឡើងបន្ទាប់ពីអាជ្ញាធរខេត្តបានសម្រេចដាក់កម្រិតក្នុងការផ្គត់ផ្គង់អគ្គិសនីទៅឲ្យក្រុមហ៊ុនផ្គត់ផ្គង់ទឹកឯកជនមួយនៅក្នុងក្រុងទេសចរណ៍នេះ។ លោក ងី ស៊ុន អ្នកគ្រប់គ្រងក្រុមហ៊ុនទឹកស្អាត អានកូ មានប្រសាសន៍ថា ដោយប្រឈមនឹងការផ្តាច់ចរន្ដអគ្គិសនីជាច្រើនកន្លែងនៅទូទាំងប្រទេសនោះ មន្ត្រីក្រុមហ៊ុនអគ្គិសនីកម្ពុជាកាលពីដើមខែនេះបានសម្រេចដាក់កម្រិតថាមពលអគ្គិសនីសម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត អានកូនៅរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ដោយបង្វែរថាមពលនោះទៅឲ្យប្រជាពលរដ្ឋនិងអ្នកប្រកបអាជីវកម្មនៅក្នុងខេត្តព្រះសីហនុវិញ។ លោកបានបន្ថែមថា ការធ្វើបែបនេះ ការបូបទឹកនៅក្បាលឆាយលែងដំណើរការ ចំណែកឯបឹងព្រែកទប់ដែលជាអាងស្តុកទឹករបស់រដ្ឋដែលអាចស្តុកទឹករហូតដល់កន្លះលានម៉ែត្រគូបអំឡុងរដូវវស្សានោះ ក៏រីងយ៉ាងឆាប់រហ័សដោយសារតែតម្រូវការទឹកខ្ពស់ពេក។ លោក ងី ស៊ុន បន្ដថា “ ទឹកក្នុង ចាប់ផ្ដើមរីងយ៉ាងលឿន នៅពេលដែល “ ទឹកធ្លាក់ក្បាលឆាយ” មិនអាចផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់ ដោយសារកង្វះចរន្ដអគ្គិសនី”។ ក្នុងសេចក្តីប្រកាសមួយផ្ញើជូនអតិថិជនកាលពីថ្ងៃទី២០ ខែមីនា មន្ទីរឧស្សាហកម្ម រ៉ែ និងថាមពលខេត្តដែលត្រួតពិនិត្យអាជ្ញាធរផ្គត់ផ្គង់ទឹកក្នុងខេត្តព្រះសីហនុ បានធ្វើការអំពាវនាវបន្ទាន់មួយដល់ប្រជាពលរដ្ឋឲ្យជីកអណ្ដូងទឹកផ្ទាល់ខ្លួន ព្រោះបឹងព្រែកទប់ស្ទើរតែរីងស្ងួតទៅហើយ។
លោក...
អ្នកសង្កេតការណ៍បោះឆ្នោត៖ អ្នក បោះឆ្នោតចំនួន១,២៥លាននាក់ អាចបាត់ឈ្មោះពេលបោះឆ្នោត
គណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាបានឲ្យដឹងកាលពីម្សិលមិញថា ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតប្រមាណ១,២៥លាននាក់អាចបាត់បង់សិទ្ធិរបស់ខ្លួនក្នុងការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ២០១៣ ដោយសារកំហុសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អំឡុងពេលចុះឈ្មោះបោះឆ្នោតនិងការធ្វើវិសោធនកម្មនៃដំណើរការពិនិត្យឈ្មោះអ្នកបោះឆ្នោតឡើងវិញ។ អ្នកស្រាវជ្រាវរបស់គណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ដែលបានត្រួតពិនិត្យលើដំណើរការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតចុងក្រោយបានរកឃើញថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចុះឈ្មោះប្រជាពលរដ្ឋចំនួន៣០០,០០០នាក់ថែមទៀត លើសពីឈ្មោះពិតរបស់អ្នកបោះឆ្នោត។ គណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា បានលើកឡើងនៅក្នុងរបាយការណ៍លម្អិតមួយដែលមានកម្រាស់៥៨ទំព័រថា “ គណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាបានរកឃើញថា ប្រជាពលរដ្ឋដែលបានចុះឈ្មោះចំនួនប្រហែល១៣,៥ភាគរយមិនមានទិន្នន័យក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១២ សម្រាប់ការបោះឆ្នោតឆ្នាំ២០១៣ទេ ដែលឈ្មោះរបស់ពួកគេមិនអាចរកឃើញឬឈ្មោះរបស់ពួកគេត្រូវបានគេផ្លាស់ប្តូរទាំងស្រុង”។ របាយការណ៍នោះបានលើកឡើងបន្តថា “ នេះមានន័យថា ឈ្មោះរបស់ប្រជាពលរដ្ឋខ្លះក្នុងចំណោមប្រជាពលរដ្ឋ ដែលបានចុះឈ្មោះចំនួន១,២៥លាននាក់ ទំនងជាបាត់បង់សិទ្ធិរបស់ខ្លួនក្នុង ការបោះឆ្នោតជាតិឆ្នាំ២០១៣ ខាងមុខនេះ”។ នៅក្នុងរបាយការណ៍សង្ខេបមួយអមជាមួយរបាយការណ៍នេះ លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាមានប្រសាសន៍ថា ការរកឃើញកំហុសដ៏ច្រើនក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតនោះធ្វើឲ្យគាត់មាន “ ក្តីកង្វល់យ៉ាងខ្លាំង” អំពីការបោះឆ្នោតជាតិ។ លោក បញ្ញា បានមានប្រសាសន៍បន្តថា “ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគួរជាអ្នកទទួលខុសត្រូវសម្រាប់បញ្ហា នេះដើម្បីរៀបចំការពិភាក្សាស្វែងរកមធ្យោបាយមួយប្រសើរជាងនេះ ដើម្បីលើកស្ទួយមុខមាត់នៃ ការបោះឆ្នោត”។ ការព្រមានជាមុននេះបានធ្វើឲ្យនឹកឃើញនូវ របាយការណ៍មួយផ្សេងទៀតរបស់គណៈកម្មាធិការសម្រាប់ ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាកាលពីឆ្នាំមុន ដែលបានរកឃើញថា ប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតប្រហែល១,៥លាននាក់អាចប៉ះពាល់នៅក្នុង ការបោះឆ្នោតឃុំ-សង្កាត់កាលពីខែមិថុនាដោយសារមានកំហុសនៅក្នុងការចុះឈ្មោះបោះឆ្នោត។ គណៈកម្មាធិការសម្រាប់ ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា បានលើកឡើងថា ដំណើរការចុះឈ្មោះបោះឆ្នោតបានបង្ហាញថា “ មានការរីកចម្រើនតិចតួច” ពីឆ្នាំ២០០៧ និងឆ្នាំ២០០៨ ប៉ុន្តែ តាមការពិតការចុះឈ្មោះបោះឆ្នោតនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតបច្ចុប្បន្ននេះ សម្រាប់ការបោះឆ្នោតជាតិនៅខែកក្កដា គួរឲ្យបារម្ភ។ របាយការណ៍របស់គណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាបានលើកឡើងថា “ ភាពខុសឆ្គងក្នុងការលុបឈ្មោះអ្នកបោះឆ្នោតគឺជារឿងមិនធម្មតាទេ ដោយសារអ្នកបោះឆ្នោតទាំងនោះបច្ចុប្បន្ននេះកំពុងរស់នៅក្នុងឃុំរបស់ខ្លួ ហើយបានចុះឈ្មោះរបស់ពួកគេក្នុងឃុំរបស់ខ្លួនផងដែរ។ ទោះបីជាយ៉ាងដូច្នេះក៏ដោយ ក៏ឈ្មោះរបស់ពួកគេត្រូវបានលុបចេញពីបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១២ផងដែរ។ ម្យ៉ាងវិញទៀតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានសម្រេចលុបឈ្មោះអ្នកបោះឆ្នោតចំនួន៤៦៨,៤៨៥នាក់ គឺប្រហែល៥ភាគរយនៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ ។ គណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ក៏បានលើកឡើងអំពីចំនួនប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ដែរ ហើយបានចុះឈ្មោះបោះឆ្នោតកាលពីខែតុលា ដែលភាគច្រើនពួកគេមានអាយុ១៨ឆ្នាំ គិតចាប់ផ្តើមពីខែកញ្ញា ឆ្នាំ២០១១មក ដំណើរការចុះឈ្មោះបោះឆ្នោតមានចំនួន៩១៦,៧៥៧នាក់ ដែលឈ្មោះទាំងអស់នេះភាគច្រើនគឺខុសគ្នានឹងឈ្មោះពិតទាំងអស់នោះ។ គណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌បានលើកឡើងទៀតថា “ ចាប់តាំងពីពេលនោះមកការព្យាកររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត.... ការចុះឈ្មោះអ្នកបោះឆ្នោតគឺតែងតែមានកំហុសជានិច្ច”។...
ដោយសារខ្វះទឹក អង្គភាពពន្លត់ អគ្គិភ័យក្រុងព្រះសីហនុមិនអាច ពន្លត់អគ្គិភ័យបានទាន់ពេល
កង្វះទឹកនៅក្នុងក្រុងទេសចរណ៍ គឺក្រុងព្រះសីហនុ បានធ្វើឲ្យអាជ្ញាធរផ្ដល់យោបល់ដល់ពាណិជ្ជករជាច្រើនឲ្យជីកអណ្ដូងផ្ទាល់ខ្លួន នៅពេលតម្រូវការជាមូលដ្ឋានអាចផ្គត់ផ្គង់បានតែ៥០ភាគរយប៉ុណ្ណោះ បន្ទាប់ពីអាកាសធាតុក្ដៅខ្លាំងបានធ្វើឲ្យអាងស្ដុកទឹកតែមួយគត់របស់អ្នកផ្គត់ផ្គង់ទឹក រីងស្ងួតនោះ។ ស្ថានភាពនេះធ្ងន់ណាស់ កាលពីម្សិលមិញដោយអង្គភាពពន្លត់អគ្គិភ័យក្រុងព្រះសីហនុមិនអាចពន្លត់អគ្គិភ័យមួយ ក្នុងខណ្ឌ ដែលមានភ្ញៀវទេសចរច្រើនតាមបណ្ដោយផ្លូវដ៏មមាញឹកមួយបាន ពីព្រោះរថយន្ដពន្លត់អគ្គិភ័យអស់ទឹក ហើយក្រុមពន្លត់អគ្គិភ័យមិនអាចតភ្ជាប់បំពង់ទឹកក្នុងមូលដ្ឋាន ដើម្បីពន្លត់អគ្គិភ័យនោះបាន។ គ្មាននរណាម្នាក់រងរបួសនោះទេ ក្នុងហេតុការណ៍កើតមានអគ្គិភ័យនេះ។ អគ្គិភ័យនេះបានចាប់ផ្ដើមឆាបឆេះនៅម៉ោងប្រហែល១១ និង៤០នាទីថ្ងៃត្រង់ ហើយត្រូវបានធូរស្រាលបន្តិចវិញ ពេលក្រុមអ្នកពន្លត់អគ្គិភ័យបានប្រើទឹកនៅក្នុងរថយន្ដរបស់ខ្លួន មុនពេលទឹកនេះអស់ ហើយបានព្យាយាមភ្ជាប់បំពង់បាញ់ទឹករបស់ខ្លួនទៅនឹងក្បាលម៉ាស៊ីនទឹក ដែលគ្មានទឹក។ ដល់ម៉ោង២រសៀល ក្រុមអ្នកពន្លត់អគ្គិភ័យអាចតភ្ជាប់ជាមួយនឹងកន្លែងផ្គត់ផ្គង់ទឹកបន្ទាន់មួយ ហើយបានពន្លត់អគ្គិភ័យនេះឲ្យរលត់ ប៉ុន្ដែ មិនអាចពន្លត់បានមុនពេលអគារពាណិជ្ជកម្មទាំងបួនត្រូវបានឆាបឆេះទាំងស្រុងឡើយ។ លោក តាក់ វ៉ាន់ថា អធិការនគរបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា “ យើងបានប្រើរថយន្ដពន្លត់អគ្គិភ័យចំនួន១៥គ្រឿងដើម្បីពន្លត់អគ្គិភ័យនេះ ហើយបន្ទាប់មកបានស្នើឲ្យរដ្ឋាករទឹករាជធានីភ្នំពេញបើកបំពង់ទឹកបន្ទាន់មួយសម្រាប់អាជ្ញាធររបស់យើងពន្លត់អគ្គិភ័យនេះ”។ លោកបានមានប្រសាសន៍ថា “ ខ្ញុំគិតថា ការខូចខាត និងការបំផ្លិចបំផ្លាញអាចតិចជាងនេះ ប្រសិនបើយើងមានទឹកគ្រប់គ្រាន់”។ លោកបានបន្ដថា នគរបាលនៅមិនទាន់កំណត់មូលហេតុ និងប្រភពនៃអគ្គិភ័យនេះបាននៅឡើយទេ។ អគារពាណិជ្ជកម្មនៅតាមបណ្ដោយផ្លូវដ៏មមាញឹក ដែលរងការខូចខាត និងបំផ្លិចបំផ្លាញទាំងស្រុងនេះ រួមមានផ្ទះសំណាក់ Monkey Republic ផ្ទះសំណាក់ Mick and Craig's ហាងលក់សម្ភារមុជទឹក ព្រមទាំងបារ និងភោជនីយដ្ឋាន...
គណបក្សសិទិ្ធមនុស្សតែងតាំងលោក សឺន ស៊ូប៊ែរ្ដិ៍ ជាប្រធានគណបក្សថ្មីនៅមុនការបោះឆ្នោតជាតិ
កាលពីម្សិលមិញ គណបក្សសិទិ្ធមនុស្ស បានតែងតាំងប្រធានគណបក្សថ្មីមួយរូបជាផ្លូវការដើម្បីជំនួសលោក កឹម សុខា ដែលបានលាឈប់ពីមុខតំណែងជាប្រធានគណបក្សនេះ ទៅធ្វើជាអនុប្រធាននៃសម្ពន្ធគណបក្សប្រឆាំង ដែលទើបបង្កើតថ្មី ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិនៅក្នុងឆ្នាំនេះ ។ លោក កឹម សុខា នឹងត្រូវជំនួសដោយលោក សឺន សូ៊ប៊ែរ្ដិ៍ ជាទីប្រឹក្សាមួយរូបរបស់អតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋនរោត្ដម សីហនុ បានពន្យល់នៅក្នុងសមាជវិមញ្ញរបស់គណបក្សថា លោក កឹម សុខា បានលាលែងពីប្រធានគណបក្សសិទ្ធិមនុស្សជាផ្លូវការ ដើម្បីទទួលមុខតំណែងរបស់លោកនៅក្នុងគណបក្សសង្គ្រោះជាតិ ជាគណបក្សមួយដែលត្រូវបានបង្កើតឡើងបន្ទាប់ពីការច្របាច់បញ្ចូលគ្នារវាងគណបក្ស សម រង្សុី និងគណបក្សសិទ្ធិមនុស្ស នៅមុនការបោះឆ្នោតជាតិនៅខែកក្កដា ខាងមុខនេះ ។ លោក កឹម សុខា បានថ្លែងប្រាប់សមាជិកសមាជិការគណបក្សសិទិ្ធមនុស្សជាង១.០០០នាក់ ដែលបានចូលរួមក្នុងសមាជវិសាមញ្ញនៅទីស្នាក់ការរបស់គណបក្សនៅក្នុងខណ្ឌទួលគោករាជធានីភ្នំពេញថា “ ហេតុផលដ៏សំខាន់ ដែលខ្ញុំបើកសមាជវិសាមញ្ញនៅថ្ងៃនេះ គឺដើម្បីផ្តល់ឱកាសឲ្យរូបខ្ញុំបានសុំលាឈប់ពីប្រធានគណបក្សសិទិ្ធមនុស្សទៅទទួលមុខតំណែងមួយក្នុងបេសកកម្មជាប្រវត្តិសាស្រ្តជាមួយនឹងលោក សម រង្សុី ដើម្បីដឹកនាំគណបក្សសង្គ្រោះជាតិ”។ លោក កឹម សុខា ក៏បានយកឱកាសនេះធ្វើការរិះគន់ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ផងដែរ ដោយបានថ្លែងថា លោក ហ៊ុន សែន មិនអាចប្រៀបជាមួយនឹងលោក សម រង្សុី បានទេ ដែលបច្ចុប្បន្ននេះកំពុងរស់នៅដោយនិរទេសខ្លួននៅក្នុងប្រទេសបារាំង ដើម្បីគេចពីទោសជាប់ពន្ធនាគារពីបទចោទប្រកាន់មួយចំនួនដែលគេជឿថា ជារឿងនយោបាយ។ លោកបានមានប្រសាសន៍បន្តថា “ បើធ្វើការប្រៀបធៀបអំពីភាពប៉ិនប្រសប់របស់ពួកគេនោះ យើងមិនចាំបាច់ធ្វើការប្រៀបធៀបទេ។ ប្រសិនបើលោក សម រង្សុី ជាគ្រូបង្រៀនវិញ លោកនឹងបង្រៀននៅថ្នាក់មហាវិទ្យាល័យ ឬយ៉ាងហោចណាស់ក៏នៅថ្នាក់វិទ្យាល័យដែរ។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ននេះវិញ ប្រសិនបើលោកទៅសាលារៀនវិញ គឺលោកអាចបង្រៀនត្រឹមតែថ្នាក់បឋមសិក្សាប៉ុណ្ណោះ។ ហើយលោក ក៏មិនអាចធ្វើជាសិស្សរបស់លោក សម រង្ស៊ី បានទៀតផង”។ លោកបានមានប្រសាសន៍បន្តថា“ នរណា
ក៏ដឹងដែរថា មេដឹកនាំនាពេលបច្ចុប្បន្ននេះ ប្រព្រឹត្តអំពើពុករលួយ ជាមេដឹកនាំផ្ដាច់ការដែលបានបំផ្លិចបំផ្លាញព្រៃឈើ និងរំលោភសិទិ្ធមនុស្ស”។ ទោះបីជាបច្ចុប្បន្ននេះគណបក្សទាំងពីរនឹងខិតខំប្រឹងប្រែងធ្វើយុទ្ធនាការបោះឆ្នោតដើម្បីគណបក្សសង្គ្រោះជាតិសម្រាប់ការបោះឆ្នោតជាតិនៅខែកក្កដាខាងមុខនេះក៏ដោយ ក៏គណបក្សសិទិ្ធមនុស្ស និងគណបក្សសម រង្សុី នឹងបន្តការងាររបស់ខ្លួនដដែលចាប់តាំងពីគណបក្សទាំងពីរ មានក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបានជាប់ឆ្នោតកាលពីឆ្នាំមុនដដែល ។ លោក សឺន ស៊ូបែ៊រ្ដិ៍ ជាអតីតសមាជិក មួយរូប នៃក្រុមប្រឹក្សារដ្ឋធម្មនុញ្ញបានទទួលមុខតំណែងជាប្រធានគណបក្សសិទ្ធិមនុស្សជាផ្លូវការកាលពីម្សិលមិញ ។ឪពុករបស់លោក សឺន ស៊ូប៊ែរ្តិ៍ គឺលោក សឺន សាន ជាអតីតអ្នកនយោបាយជើងចាស់ និងជាស្ថាបនិករណសិរ្សរំដោះជាតិខ្មែរ ជាក្រុមចលនាតស៊ូមួយ ។ លោក សឺន ស៊ូប៊ែរ្ដិ៍ បានមានប្រសាសន៍ថា “ យើងសង្ឃឹមថា គណបក្សសង្គ្រោះជាតិនឹងឈ្នះការបោះឆ្នោតជាតិក្នុងឆ្នាំនេះ ប្រសិនបើការបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌”៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ
កម្មករក្រុមហ៊ុនចាប់ផ្ដើមកាប់ឆ្កាដីព្រៃដើម្បីសាងសង់ទំនប់វារីអគ្គិសនីសេសាន២ ក្នុងខេត្តស្ទឹងត្រែង
កម្មករបានចាប់ផ្ដើមកាប់ឆ្កាដីព្រៃដោយប្រើរណាយន្តនៅក្នុងខេត្តស្ទឹងត្រែងដើម្បីបើកផ្លូវសម្រាប់ការសាងសង់ទំនប់វារីអគ្គិសនីដ៏ធំមួយ ដែលទង្វើនេះបានធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់នោះខឹងយ៉ាងខ្លាំង និងនិយាយថា ពួកគេមិនបានដឹងអំពីផែនការសាងសង់ទំនប់នេះទេ។ ចំណែករដ្ឋសភាឯណោះវិញ បានអនុម័តហិរញ្ញវត្ថុសម្រាប់ការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២កម្លាំង៤០០មេហ្គាវ៉ាត់នេះតាំងពីខែកុម្ភៈមកម៉្លេះ ទោះបីជាមានការជំទាស់ពីគណបក្ស សម រង្ស៊ី ដែលបានលើកឡើងថា ទំនប់នេះធ្វើឲ្យមានផលប៉ះពាល់សង្គម និងបរិស្ថានច្រើនជាងផលប្រយោជន៍ក៏ដោយ។ គួររំឭកថា ដើម្បីសាងសង់ទំនប់វារីអគ្គិសនីក្នុងតំបន់នេះ គេត្រូវបណ្ដេញប្រជាពលរដ្ឋជាង៥.០០០គ្រួសារ ហើយលទ្ធផលនៃការសិក្សាស្រាវជ្រាវបានបង្ហាញថា វានឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋរហូតដល់១០០.០០០នាក់ដែលរស់នៅខាងលើនិងខាងក្រោមទំនប់នេះដោយសារមានផលប៉ះពាល់ដល់ការនេសាទត្រី។ លោក សៀក មេគង្គ មេឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង មានប្រសាសន៍ថា កម្មករមួយក្រុមមានគ្នាប្រហែល២០នាក់មកពីក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនចិន ហាយដ្រូឡានកាំង(China's Hydrolancang International Energy Co.Ltd) បានចាប់ផ្ដើមកាប់រំលំដើមឈើនៅក្នុងតំបន់នេះ កាលពីថ្ងៃទី២១ ខែមីនា។ លោក មេគង្គ មានប្រសាសន៍ថា “ ពួកគេមកកាប់ព្រៃស្ថាបនាអាងស្តុកទឹកនេះ ពុំបានសហការជាមួយអាជ្ញាធរទេ ហើយខ្ញុំឆ្ងល់ណាស់ថា...
មណ្ឌលកុមារកំព្រាដែលទើបនឹងបិទ អាច បើកដំណើរការឡើងវិញបាន ក្នុងពេលឆាប់ៗ
មន្ត្រីម្នាក់បាននិយាយកាលម្សិលមិញថា មណ្ឌលកុមារកំព្រារបស់គ្រិស្តបរិស័ទមួយនៅក្នុងរាជធានីភ្នំពេញដែលពុំបានចុះបញ្ជីត្រឹមត្រូវ ហើយដែលកាលពីសប្ដាហ៍មុនត្រូវបាននគរបាលនាំកុមារចេញចំនួន២១នាក់នោះ អាចបើកឡើងវិញបាន ប្រសិនបើអង្គការអូស្ត្រាលីដែលគ្រប់គ្រងមណ្ឌលនេះមានឯកសារចាំបាច់គ្រប់គ្រាន់។ អង្គការប្រឆាំងការជួញដូរមនុស្សស៊ីសា(Sisha) បានលើកឡើងកាលពីថ្ងៃអង្គារថា កិច្ចប្រតិបត្តិការរួមគ្នារវាងអាជ្ញាធរ និងអង្គការប្រឆាំងការជួញដូរមនុស្សស៊ីសា កាលពីថ្ងៃទី២២ ខែមីនា បាននាំកុមារចេញពីមណ្ឌលកុមារកំព្រាដែលគ្រប់គ្រងដោយសប្បុរសជនអូស្ត្រាលីឈ្មោះថា មណ្ឌលស្រឡាញ់ក្មេងកំព្រា (Love In Action) ព្រោះមណ្ឌលនេះ “ ពុំបានចុះបញ្ជីត្រឹមត្រូវ ខុសច្បាប់ និងមិនមានការដឹងឮពីអាជ្ញាធរមូលដ្ឋានឡើយ”។ ប៉ុន្ដែ លោក សុន សុផល ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញបានមានប្រសាសន៍កាលពីម្សិលមិញថា មណ្ឌលកុមារកំព្រានេះអាចបើកឡើងវិញបាន ដរាបណាចុះបញ្ជីជាមួយនឹងរដ្ឋាភិបាល។ លោក សុន សុផល បានមានប្រសាសន៍ថា “ ប្រសិនបើមណ្ឌលនេះបំពេញតាមតម្រូវការផ្លូវច្បាប់ យើងនឹងអនុញ្ញាតឲ្យ បើកឡើងវិញ”។ លោកបានបន្ដថា ការសើុបអង្កេតមណ្ឌលកុមារកំព្រានេះ គឺជាកិច្ចការរបស់នគរបាល។ នគរបាលរាជធានីនិងនគរបាលជាតិមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។ ថ្វីត្បិតតែអង្គការស៊ីសាបានអះអាងពីដំបូងថា លោកស្រី រូដ ហ្គោលឌើ (Ruth Golder) អាយុ៧១ឆ្នាំ ស្ថាបនិកមណ្ឌលនេះត្រូវបាននគរបាលស៊ើបអង្កេតពីបទជួញដូរមនុស្ស និងរំលោភបំពានមនុស្ស ហើយនគរបាលបានចុះទៅបង្ក្រាបមណ្ឌលនេះក៏ដោយ ក៏ពួកគេមិនបានលើកអំពីបញ្ហានេះដែរ...
នាយនគរបាលយុត្តិធម៌ម្នាក់ ត្រូវបានចោទប្រកាន់ពីបទទទួលសំណូកពីអ្នកនេសាទខុសច្បាប់
មន្ត្រីម្នាក់បានឲ្យដឹងកាលពីម្សិលមិញថាសាលាដំបូងខេត្តពោធិ៍សាត់កាលពីថ្ងៃសុក្របានចោទប្រកាន់នាយការិយាល័យនគរបាលយុត្តិធម៌ស្រុកក្រគរ ពីបទទទួលសំណូកពីការនេសាទខុសច្បាប់នៅបឹងទន្លេសាប។ ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តពោធិ៍សាត់ លោក តន់ សីហតេជៈ មានប្រសាសន៍ថាតុលាការបានចេញដីការចាប់ខ្លួនលោកហុង ប៊ុនធឿន អាយុ៥៣ឆ្នាំ បន្ទាប់ពីមនុស្សមួយក្រុមមានគ្នា៣០នាក់ដែលត្រូវបានចាប់ខ្លួនកាលពីខែមករាពីបទនេសាទខុសច្បាប់នោះបានចោទគាត់ថាជាប់ពាក់ព័ន្ធជាមួយសកម្មភាពរបស់ពួកគេ។ លោក សីហតេជៈ មានប្រសាសន៍បន្តថា “ យើងបានសាកសួរជនសង្ស័យរួចហើយ ហើយបានរកឃើញថា លោក ប៊ុន ធឿន បានជាប់ពាក់ព័ន្ធក្នុងការនេសាទខុសច្បាប់ និង អំពើពុករលួយផងដែរ”។ លោក សីហតេជៈ មានប្រសាសន៍បន្តទៀតថា “ ប្រសិនបើយើងស៊ើបអង្កេត ហើយរកឃើញថាគាត់ជាប់ពាក់ព័ន្ធក្នុងសកម្មភាពនេសាទខុសច្បាប់នោះ គាត់នឹងប្រឈមនឹងទោសជាប់ពន្ធនាគារជាងប្រាំឆ្នាំ” ដោយលោកបន្ថែមថា ការចោទប្រកាន់ពីបទអំពើពុករលួយអាចមានទោសជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ។ លោក មាល សុទ្ធ អធិការរងនគរបាល ស្រុកក្រគរ បានមានប្រសាសន៍ថា លោក ប៊ុនធឿន ត្រូវបានចោទប្រកាន់ពីបទទទួលសំណូកជាថ្នូរនឹងការនេសាទខុសច្បាប់នៅបឹងទន្លេសាបដែលត្រូវបានហាមមិនឲ្យធ្វើការនេសាទទាំងអស់។ រដ្ឋាភិបាលបានដកអាជ្ញាប័ណ្ណទាំងអស់ពីឡូត៍នេសាទធំៗនៅតាមបឹងទន្លេសាបកាលពីខែកុម្ភៈឆ្នាំមុន បន្ទាប់ពីមានការបារម្ភថា មានការនេសាទក្នុងបឹងទន្លេសាបនេះយ៉ាងច្រើន។ លោក មាស សុទ្ធ មានប្រសាសន៍ថា លោកប៊ុនធឿនមានតួនាទីជានាយ នគរបាលប៉ុស្តិ៍កំពង់លួងរហូតដល់ថ្ងៃទី១៩ខែមីនា នៅពេលនោះលោកត្រូវបានដំឡើងឋានៈជានាយការិយាល័យនគរបាលស្រុក។ កាលពីពីរឆ្នាំមុនពេលលោកនៅជានាយនគរបាលប៉ុស្តិ៍ ប្រជាពលរដ្ឋបានលើកឡើងពីកង្វល់អំពីសកម្មភាពនេសាទខុសច្បាប់របស់លោក ប៊ុនធឿន។ លោក មាល សុទ្ធ បានបន្តថា “ កាលពីឆ្នាំ២០១១ ប្រជាពលរដ្ឋនៅឃុំកំពង់លួងបានស្នើឲ្យប្តូរនាយនគរបាលប៉ុស្តិ៍ថ្មី ដោយសារគាត់ជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ ហើយអ្នកភូមិមិនចូលចិត្តគាត់ទេ”។លោកបន្ថែមថា បញ្ហានោះបានដោះស្រាយរួចហើយ បន្ទាប់ពីចរចាជាមួយអ្នកភូមិ។ នគរបាលបានចាប់ខ្លួនលោក ប៊ុនធឿន នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុក ក្រគរ ពេលលោកកំពុងចូលរួមក្នុងកិច្ចប្រជុំមួយនៅទីនោះនៅម៉ោងប្រហែង២និង៣០នាទីរសៀលកាលពីថ្ងៃសុក្រ។ លោកបានមានប្រសាសន៍បន្តថា “ គាត់ធ្វើការបានតែ១១ថ្ងៃប៉ុណ្ណោះ បន្ទាប់មកយើងទទួលបានដីកាពីតុលាការឲ្យចាប់ខ្លួនគាត់តែម្តង”។ លោក...
ជនរងគ្រោះដោយគ្រាប់បែក កាលពីឆ្នាំ១៩៩៧ អំពាវនាវរកយុត្តិធម៌
វាមានរយៈពេល១៦ឆ្នាំហើយគិតមកដល់ថ្ងៃសៅរ៍នេះ ដែលជនមិនស្គាល់មុខមួយក្រុមបានគប់គ្រាប់បែកចំនួនបួនគ្រាប់ចូលទៅក្នុងកន្លែងជួបជុំរបស់អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅសួនមុខវត្តបទុម ជាការវាយប្រហារដ៏ឃោរឃៅ ដែលបានសម្លាប់បុរស ស្ត្រី និងកុមារ ចំនួន១៦នាក់ ហើយបានបង្កឲ្យមានអ្នករងរបួសយ៉ាងហោចណាស់១០០នាក់ថែមទៀត។ អ្នកស្រី អឹម ម៉ាឡែន ដែលបានចូលរួមជាមួយមិត្តភក្ដិជាជនរងគ្រោះ និងជាសាច់ញាតិអ្នកស្លាប់ព្រមទាំងអ្នកគាំទ្រគណបក្សប្រឆាំង នៅខាងក្រៅអតីតអគាររដ្ឋសភា ដើម្បីប្រារព្ធខួបប្រចាំឆ្នាំនៃការវាយប្រហារដោយគ្រាប់បែកដ៏ឃោរឃៅនេះ កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ហើយបានអំពាវនាវរកយុត្តិធម៌នៅក្នុងរឿងនេះ ដែលិនទាន់បានដោះស្រាយ ហើយអ្នកស្រីនៅចងចាំថា ការវាយប្រហារនេះ គឺជាសុបិនមួយដ៏អាក្រក់ជាទីបំផុត។ អ្នកស្រី ម៉ាឡែន បច្ចុប្បន្ននេះ មានអាយុ៧១ឆ្នាំ បានត្រូវអំបែងគ្រាប់បែកចំខ្នងរបស់អ្នកស្រី នៅថ្ងៃនោះ។ ចាប់ពីពេលនោះមកអ្នកស្រីបានធ្លាក់ខ្លួនពិការពាក់កណ្ដាលខ្លួនចាប់ពីត្រឹមចង្កេះចុះក្រោម ហើយអ្នកស្រីមិនអាចដើរបានទេ ចាប់ពីពេលនោះមក។ ជើងទាំងពីររបស់អ្នកស្រីបានខូច ហើយកាលពីថ្ងៃសៅរ៍អ្នកស្រីបានស្លៀកពាក់ពណ៌សជិះរទេះរុញ ចូលរួមក្នុងពិធីប្រារព្ធខួបប្រចាំឆ្នាំនៃការវាយប្រហារដោយគ្រាប់បែកនេះ។រូបថតជនរងគ្រោះចំនួន១៦នាក់ត្រូវបានដាក់លើស្តូបនៅជិតកន្លែងកើតហេតុនេះ។ អ្នកស្រីមានប្រសាសន៍បន្ទាប់ពីពិធីនេះថា “ ពេលនោះខ្ញុំកំពុងកាន់បដាមួយផ្ទាំង ខណៈពេលលោក សម រង្ស៊ី ចាប់ផ្ដើមថ្លែង ហើយមានសំឡេងផ្ទុះគ្រាប់បែកមួយគ្រាប់...
ជនរងគ្រោះដោយគ្រាប់បែក កាលពីឆ្នាំ១៩៩៧ អំពាវនាវរកយុត្តិធម៌
វាមានរយៈពេល១៦ឆ្នាំហើយគិតមកដល់ថ្ងៃសៅរ៍នេះ ដែលជនមិនស្គាល់មុខមួយក្រុមបានគប់គ្រាប់បែកចំនួនបួនគ្រាប់ចូលទៅក្នុងកន្លែងជួបជុំរបស់អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅសួនមុខវត្តបទុម ជាការវាយប្រហារដ៏ឃោរឃៅ ដែលបានសម្លាប់បុរស ស្ត្រី និងកុមារ ចំនួន១៦នាក់ ហើយបានបង្កឲ្យមានអ្នករងរបួសយ៉ាងហោចណាស់១០០នាក់ថែមទៀត។ អ្នកស្រី អឹម ម៉ាឡែន ដែលបានចូលរួមជាមួយមិត្តភក្ដិជាជនរងគ្រោះ និងជាសាច់ញាតិអ្នកស្លាប់ព្រមទាំងអ្នកគាំទ្រគណបក្សប្រឆាំង នៅខាងក្រៅអតីតអគាររដ្ឋសភា ដើម្បីប្រារព្ធខួបប្រចាំឆ្នាំនៃការវាយប្រហារដោយគ្រាប់បែកដ៏ឃោរឃៅនេះ កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ហើយបានអំពាវនាវរកយុត្តិធម៌នៅក្នុងរឿងនេះ ដែលមិនទាន់បានដោះស្រាយ ហើយអ្នកស្រីនៅចងចាំថា ការវាយប្រហារនេះ គឺជាសុបិនមួយដ៏អាក្រក់ជាទីបំផុត។ អ្នកស្រី ម៉ាឡែន បច្ចុប្បន្ននេះ មានអាយុ៧១ឆ្នាំ បានត្រូវអំបែងគ្រាប់បែកចំខ្នងរបស់អ្នកស្រី នៅថ្ងៃនោះ។ ចាប់ពីពេលនោះមកអ្នកស្រីបានធ្លាក់ខ្លួនពិការពាក់កណ្ដាលខ្លួនចាប់ពីត្រឹមចង្កេះចុះក្រោម ហើយអ្នកស្រីមិនអាចដើរបានទេ ចាប់ពីពេលនោះមក។ ជើងទាំងពីររបស់អ្នកស្រីបានខូច ហើយកាលពីថ្ងៃសៅរ៍អ្នកស្រីបានស្លៀកពាក់ពណ៌សជិះរទេះរុញ ចូលរួមក្នុងពិធីប្រារព្ធខួបប្រចាំឆ្នាំនៃការវាយប្រហារដោយគ្រាប់បែកនេះ។រូបថតជនរងគ្រោះចំនួន១៦នាក់ត្រូវបានដាក់លើស្តូបនៅជិតកន្លែងកើតហេតុនេះ។ អ្នកស្រីមានប្រសាសន៍បន្ទាប់ពីពិធីនេះថា “ ពេលនោះខ្ញុំកំពុងកាន់បដាមួយផ្ទាំង ខណៈពេលលោក សម រង្ស៊ី ចាប់ផ្ដើមថ្លែង ហើយមានសំឡេងផ្ទុះគ្រាប់បែកមួយគ្រាប់...