គណបក្ស​នយោបាយ​ទទួល​បាន​ពេល​ឃោសនា​ចំនួន​១២​នាទី​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​

កាលពី​ម្សិលមិញ​ លោក​ ទេព​ នីថា​ អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ បាន​មាន​ប្រសាសន៍ថា ​គណបក្ស​នយោបាយ​ចំនួន​១០​ ដែល​កំពុង​ប្រកួត​ប្រជែង​​ក្នុង​ការ​បោះ​ឆ្នោតជ្រើស​រើស​ក្រុមប្រឹក្សា​​ឃុំ-សង្កាត់នៅ​ថ្ងៃ​ទី​៣ ​ខែ​មិថុនា​ នឹងទទួល​បាន​រយៈ​ពេល​១២​នាទី​ក្នុង​មួយ​ថ្ងៃ ​សម្រាប់​ការ​ឃោសនា​រយៈ​ពេល​១៦​ថ្ងៃ​ ដើម្បី​ឃោសនា​ពី​គណបក្ស​របស់​ខ្លួន​នៅ​តាម​ទូរទស្សន៍​ និង​តាម​វិទ្យុ​។ ​លោក​ ទេព នីថា ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ក្លឹប​អ្នក​កាសែត​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ​ថា​ ក្នុង​ការ​ឃោសនា​ ដែល​នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​សុក្រ​នេះ​ គណបក្ស​ទាំង​អស់​ទទួល​​បាន​ស៉្បតឃោសនា​ពីរ​ក្នុង​មួយ​ថ្ងៃ​ ដោយ​ស៉្បត​នីមួយៗ​មាន​រយៈ​ពេល​ប្រាំមួយ​​នាទី​ គឺ​ ​ស៉្បត​​មួយ​សម្រាប់​បង្ហាញ​ពី​វីដេអូ​ស្ដី​ពី​គណបក្ស​ ចំណែក​ឯ​​ស៉្បត​មួយ​ទៀត​សម្រាប់​ផ្សាយ​អំពី​ការ​ពិភាក្សា​ ដែល​រៀប​ចំ​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិបតេយ្យ​។ លោកបាន​មាន​ប្រសាសន៍​ថា “ គណបក្ស​នយោបាយ​ទាំង​អស់​មាន​សិទ្ធិ​ជួល​ម៉ោង​ផ្សាយ​នៅ​តាម​ស្ថានីយទូរទស្សន៍​ និង​វិទ្យុ​នានា​” ដោយ​លោក​បាន​បន្ថែម​ថា​ គ.ជ.ប​ នឹង​រ៉ាប់​រង​ថ្លៃ​​ស៉្បត​ឃោសនា​​ទាំង​នោះ​។ ប៉ុន្ដែ​លោក​ គល់ ​បញ្ញា​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​សម្រាប់​ការ​បោះ​ឆ្នោត​ ដោយ​សេរី ​និង​យុត្តិធម៌​ (ខុមហ្វ្រែល) មាន​ប្រសាសន៍ថា​ គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​មាន​ប្រៀប​ជាង​គូ​ប្រជែង​របស់​ខ្លួន​នៅ​ពេល​គណបក្ស​នេះ​ទទួល​បាន​ម៉ោង​ផ្សាយ​។កាល​ពី​ខែ​មីនា​កន្លង​ទៅ​នេះ​ អង្គការ​​ខុមហ្វ្រែល​ បាន​ចេញ​របាយ​ការណ៍​ត្រួត​ពិនិត្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ដែល​បាន​រក​ឃើញ​ថា ប្រព័ន្ធ​ផ្សព្វ​ផ្សាយរបស់​រដ្ឋ​ “​លម្អៀង ​​” ទៅ​លើ​គណ​បក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ខ្លាំង​។ លោក​ គល់ ​បញ្ញា​ បាន​បន្ថែម​ថា “​ខ្ញុំ​គិត​ថា​ វាជា​ការ​បារម្ភ​ដ៏ធំ​មួយ​ ដែល​គណបក្ស​ទាំង​ឡាយ​អាច​ផ្សាយ​​ស៉្បត​ពីរ ​ដែល​​មាន​រយៈ​ពេល​​ប្រាំមួយ​នាទី​ក្នុង​មួ​យ​ថ្ងៃ​ សម្រាប់​រយៈ​ពេល​១៥​ថ្ងៃ​។ សូម្បី​តែ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯកជនក៏​​ផ្សព្វ​ផ្សាយ​ឲ្យ​តែ​​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ​”។...

​សន្ដិ​សុខ​បាញ់​សម្លាប់​ក្មេង​ស្រី​អាយុ​១៤ឆ្នាំ​ម្នាក់ នៅក្នុង​ខេត្តក្រចេះ​

កម្លាំង​សន្ដិ​សុខ​របស់​​រដ្ឋាភិបាល ​បាន​បាញ់​សម្លាប់​ក្មេង​ស្រី​ជំទង់ម្នាក់​ នៅ​ក្នុង​ខេត្តក្រចេះ​កាលពី​ព្រឹក​ម្សិល​មិញ​ ក្នុង​ប្រតិបត្តិ​ការ​ជួន​គ្នា​ ដើម្បី​ចាប់​ខ្លួន​ក្រុមអ្នក​តវ៉ា ដែល​ពាក​់​ព័ន្ធ​ក្នុង​វិវាទ​ដីធ្លីជាយូរ​មក​ហើយ​ ជាមួយ​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូមួយ​ ដែល​ទទួលរងការ​ចោទ​ថា បាន​​លួច​យក​ដីរបស់​ពួកគេ។ លោក​អភិបាល​ខេត្ត​បាន​ថ្លែង​ថា កងកម្លាំងចម្រុះ​បាន​បាញ់ការ​ពារ​ខ្លួន​ពីអ្នក​ភូមិ​ប្រដាប់​ដោយពូថៅ និង​ឧបករណ៍​កសិកម្ម​ផ្សេងទៀតហើយ​លោក​បាន​ហៅការ​ស្លាប់​ក្មេង​ស្រី​នេះ​ថា ជាឧបទ្ទវ​ហេតុ​គួរ​ឲ្យ​សោក​ស្ដាយ​។ហេតុ​ការណ៍​នេះ​កើត​ឡើង នៅ​ពេល​ការ​ប៉ះ​ទង្គិច​គ្នា​ ដោយ​ហិង្សា​កាន់​តែ​កើនឡើង​នៅទូទាំ​ង​ប្រទេស​​រវាង​អ្នក​ភូមិ និង​កង​កម្លាំង របស់រដ្ឋាភិបាល ព្រម​ទាំង​សន្ដិ​សុខ​ នៅ​ពេល​បណ្ដេញ​ពួកគាត់​ចេញ​ពី​ដី ដែល​រដ្ឋាភិបាលបានផ្តល់ឲ្យ​​ក្រុម​ហ៊ុន​ឯក​ជន​ ដើម្បីអភិវឌ្ឍ​​​នៅ​ក្នុង​ប្រទេស​។ លោក ហេង សុខលាង ដែល​ជា​បង​ប្អូន​ប្រុស​របស់​ក្មេងស្រីរងគ្រោះ​បាននិយាយថា ប្អូនស្រីរបស់លោក ឈ្មោះ ហេង ចន្ថា អាយុ១៤ឆ្នាំ ត្រូវ​បាន​បាញ់​ត្រូវពោះ ពេលកំពុង​លាក់​ខ្លួន​ពី​ទាហាន​ជាមួយ​ម្ដាយ​ និង​បង​ប្អូន​ប្រុស​របស់​នាង​ខាង​ក្រោម​ផ្ទះ​របស់​ខ្លួន​ក្នុង​ភូមិ​ប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ លោកនិយាយ​ថា  វេជ្ជបណ្ឌិត​បាន​ប្រាប់​ថា ប្អូនស្រីរបស់​លោកស្លាប់នៅ​ពេល​បញ្ជូន​ទៅ​ដល់​គ្លីនិកមួយ​នៅ​ក្នុង​ស្រុក​ស្នួល​ ។ លោកបាននិយាយ​ថា “ខ្ញុំ​ក្រៀម​ក្រំ​ណាស់​ហើយ​ខ្ញុំ​ចង់រកយុត្តិ​ធម៌​ឲ្យ​ប្អូន​ស្រី​របស់​ខ្ញុំ​”។ លោក នួន ប៊ុនធី ជា​អ្នក​ភូម​ិ​ម្នាក់​ទៀត​​និយាយ​ថា គាត់​បាន​ឃើញ​ទាហាន​ប្រដាប់​ដោយ​​អាវុធ​យ៉ាង​តិច​១៥នាក់​ បានមក​ដល់​ភូមិ​នៅ​វេលា​ម៉ោង​ប្រហែល​៨និង​៣០​នាទី​ព្រឹក​ មុន​ពេលប្រញិប​ប្រញាប់​រត់សំដៅមក​ផ្ទះរបស់​លោក​​ ដើម្បី​រក​កន្លែង​លាក់​ខ្លួន​ ហើយ​ភ្លាម​នោះ លោក​​ឮ​ស្នូរ​ផ្ទុះ​កាំ​ភ្លើង​យ៉ាង​យូរ​។ លោក​ ប៊ុនធី ជា​អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម​​អ្នក​ភូម​ិ​ប្រហែល​១.០០០នាក់​ ដែលបាន​ចោទ​​ក្រុមហ៊ុន​ឯក​ជន​កាសូទីម ថា បាន​យកដី​ស្រែ​ចម្ការ​របស់​ខ្លួន​ទៅធ្វើ​ជា​ចម្ការ​កៅស៊ូ បាន​​និយាយ​ថា “ពួកគេសាហាវ​ណាស់​។...

សកម្មភាពគេច​ពន្ធ​ដ៏ទូលំទូលាយ​ ប៉ះ​ពាល់​ខ្លាំង​ដល់​ឧស្សាហកម្ម​ផលិត​បារីនៅលើ​ទី​ផ្សារ​កម្ពុជា​

បរិមាណ​ផលិត​ផល​បារី​នាំចូល​មក​លក់​លើ​ទីផ្សារ​កម្ពុជា​ដោយ​គេច​ពន្ធ កំពុង​កើន​ឡើង​កាន់តែ​ច្រើន​ឡើង​ៗ​ ហើយ​បាន​បង្ខំ​ឲ្យ​សហគ្រាស​ផលិត​បារី​ធំបំផុត​ក្នុង​ប្រទេស​កាត់បន្ថយ​បរិមាណ​ផលិតកម្ម​អស់​ជិត​ពាក់​កណ្តាល ជា​ហេតុ​ធ្វើ​ឲ្យ​កសិករ​ដាំ​ថ្នាំ​ជក់​ក្នុង​ស្រុក​មិនមាន​ជម្រើស​ច្រើនក្រៅ​ពីលក់​ទិន្ន​ផល​របស់​ខ្លួន​ទៅ​ឲ្យ​ឈ្មួញ​នៅ​ក្នុង​ប្រទេ​ស​វៀត​ណាម​ ក្នុង​តម្លៃ​ទាប​ជាង​មុន។ យោង​តាម​លោក តុលា ពន្លឺ ប្រធាន​ផ្នែក​កិច្ច​ការ​ក្រុម​ហ៊ុន​និង​ច្បាប់​ នៅ​ក្រុម​ហ៊ុន ​British American Tobacco (BAT) ដែល​ផលិត​បារីជា​ច្រើន​ម៉ាក ដូចជា បារី សេក និង​បារី ៥៥​៥​ ជា​ដើមនោះ បាន​ឲ្យ​ដឹងថា កំណើន​​នៃ​បរិមាណ​ ​ផលិត​ផល​បារី​ ដែល​ត្រូវ​បាន​នាំចូល​មក​លក់​លើ​ទីផ្សារ​កម្ពុ​ជា​​ដោយ​​គេច​ពន្ធ កំពុង​តែ​ដាក់​សម្ពាធ​មកលើ​ទីផ្សារ​របស់​ក្រុម​ហ៊ុន BATហើយ​បាន​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​នេះ​កាត់​បន្ថយ​បរិមាណ​​​ថ្នាំ​​ជក​់​មិន​ទាន់ច្នៃ​ ដែល​ខ្លួនត្រូវ​ទិញ​ពី​ផលិតករ​ក្នុង​ស្រុក។ លោកបានមាន​ប្រសាសន៍ថា “ កាលពី​ឆ្នាំ​​មុន យើង​មាន​កិច្ច​សន្យា​ជាមួយ​កសិករ​ ចំនួន ១.០០០នាក់។ ឆ្នាំនេះ ដោយ​សារ​តែ​មាន​ការ​​ប្រកួត​ប្រជែង​មិនត្រឹម​ត្រូវ​ យើង​ត្រូវ​កាត់​បន្ថយ​ចំនួន​កសិករ​ទាំង​នេះ​ មក​ត្រឹម​ ៥៦០​នាក់​ប៉ុណ្ណោះ ឬប្រហែ​ល​៥០​ភាគរយ​។ ហើយ​យើង​ក៏​ត្រូវ​កាត់​បន្ថយ​ចំនួន​កម្មករធ្វើ​ការ​តាម​រដូវ​នៅ​ខេត្ត​កំពង់​ចាម ពី​១.២០០​នាក់​មក ៦៥០​នាក់​វិញ​ផងដែរ ឬប្រហែល​ជា​៥០​ភាគរយ​ដូច គ្នា”។ ទោះ​បី​ជា​លោក ពន្លឺ បាន​បដិសេធមិន​និយាយ​អំពី​ផលប៉ះពាល​់នៃ​សកម្មភាពគេច​ពន្ធទៅ​លើ​ទំហំ​ប្រាក់​ចំណេញ​របស់ ក្រុម​ហ៊ុន BAT ក៏​ដោយ​ លោកបាន​និយាយ​ថា ពាណិជ្ជ​កម្ម​ថ្នាំជក់ខុស​ច្បាប់​នៅក្នុង​ប្រទេ​ស​កម្ពុជា​ ​បង្កើតប្រាក់​ចំណេញ​ចំនួន​ ១៦លាន​ដុល្លារក្នុង​មួយឆ្នាំៗ នៅ​តំបន់​មួយចំនួន​ក្នុង​ចំណោម​ប្រាក់ចំណេញ​សម្រាប់​ទីផ្សារ​ ​ត្រូវ​បានគេ​ជឿ​ថា នឹង​មានក្នុង​ចន្លោះ​ពី៣០​ទៅ​៤០​លាន​ដុល្លារ​។ ក្នុងឆ្នាំនេះ​ រដូវ​ប្រមូល​ផល​ថ្នាំជក់​ បាន​ចាប់​ផ្តើម​ក្នុងខែ​មករា និង​ចប់​នៅ​ដំណាច់​ខែ​ឧសភា បើ​ទោះជា​បរិមាណ​ផលិត​កម្ម​សរុប​មិនទាន់​ត្រូវ​បាន​គណនា​ក៏ដោយ។ កាល​ពី​ឆ្នាំ​មុន​ ទិន្នផល​សរុប​មាន​ចំនួន​១៤.០០០​តោន។ ស្រប​ពេល​តម្រូវ​ការ​បារីនៅ​ក្នុង​ប្រទេ​ស​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​ទ្រឹង ​ប្រទេ​ស​​នេះ​មាន​អ្នកជក់​បារីចំនួន២លាន​នាក់ ក្នុងចំណោម​ប្រជាជន​៧,៥លាន​នាក់​ ​​មានអាយុ​​លើស​ពី​១៥​ឆ្នាំ ហើយ​អាជីវករ​លក់បារី​នាំចូល​ដោយ​គេច​ពន្ធបែបនេះ​ទៀត ​ផលប៉ះពាល់​ពិត​ជា​មានកាន់តែ​ខ្លាំង​ទៅ​លើទំហំ​ប្រាក់​ចំណេញ​របស់​សហគ្រា​ស​ផលិត​បារីក្នុងស្រុក​មិន​ខាន​។ លោក ខាន់ សំបាន ប្រធាន​នាយក​ដ្ឋា​ន​កសិឧស្សាហកម្ម នៅ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ​់ និងនេសាទ បាន​មាន​ប្រសាសន៍ថា “​ បច្ចុប្បន្ន ក្រុម​ហ៊ុន ​ កំពុង​កាត់បន្ថយ​បរិមាណ​ទិញ​ថ្នាំជក​់ពី​កសិករ...

​​​មេធាវី​​​ការ​​​ពារ​​​ជន​​​រងគ្រោះ​​​ក្នុង​​​ការ​​​បាញ់​​​ប្រហារ​​​នៅ​​​ SEZ ត្រូវបាន​​​រារាំង​​​មិន​​​ឲ្យ​​​​​ពិនិត្យ​​​កន្លែង​​​កើត​​​ហេតុ

មេធាវីម្នាក់​ និង​​​តំណាង​​​អង្គការ​សិទ្ធិ​​​មនុស្ស បាន​​​លើក​​​ឡើង​​​ កាល​​​ពី​​​ម្សិលមិញថា មេធាវី​​​ការ​​​ពារ​​​ស្ត្រី​​​បី​​​នាក់​​​ ដែល​​​បាន​​​រង​​​របួស​​​ក្នុង​​​ការ​​​បាញ់​​​ប្រ​​​ហារ​​​​​​នៅ​​​ឯ​​​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស​​​(SEZ)​​​ ក្នុង​​​ខេត្ត​​​ស្វាយ​​​រៀង​​​នោះ ត្រូវ​​បាន​​​រារាំង​​​មិន​​​ឲ្យ​​​ចុះ​​​ទៅ​​​ពិនិត្យ​​​កន្លែង​​​​​​​​​បាញ់​​​ប្រហារ​​​នោះ​​​ទេ​​​ ដោយ​​​សំអាងថា  មាន​​​បទ​​​បញ្ជា​​​ពី​​ក្រុម​​​​​​​​​ប្រឹក្សាអភិវឌ្ឍន៍​​​កម្ពុជា​​​(CDC)។  លោក ជិន លីដា មេធាវី​​​មក​ពី​អង្គ​ការ​​​​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​ ដែល​​​​តំណាងឲ្យ​​​ជន​​​រង​​​គ្រោះ​​​បាន​​​មាន​​​ប្រាសាសន៍ថា ក្រុម​​​មេធាវី​​​របស់​យើងគ្រោង​​​ចុះ​​​ទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​​​ម៉ាន់​​​ហាត​​​​​​តាន់ ​​​ក្នុង​​​​ក្រុង​​​បាវិត ដើម្បី​​​ពិនិត្យ​កន្លែង​​​​​​ជន​​​រង​​​គ្រោះកំពុង​​​​​​ឈរ ខណៈពេល​​​លោក ​​​ឈូក ​​​បណ្ឌិត អតីត​​​អភិបាល​​​ក្រុង​​​បាវិត​​​ត្រូវ​​​បាន​​​ចោទ​​​ប្រ​​​កាន់​​​ថា​​​ បាន​​​បាញ់​​​​​​ទៅលើ​​​ក្រុម​​​អ្នក​​​តវ៉ានោះ។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “យើង​​​​​​ចង់​​​ទៅ​​​ទី​​​នោះ ពី​​​ព្រោះ យើង​​​ចង់​​​បាន​​​ភស្តុតាង​​​ពិត​​​ប្រាកដ​​​អំពី​រឿងរ៉ាវ ដែល​បាន​​​កើត​​​ឡើង​​​នៅ​​​ទីនោះ ហើយ​​​យើង​​​ចង់​​​រក​​​សាក្សី​​​បន្ថែម​​​ទៀត​​​ ដើម្បី​​​ដាក់​បន្ទុក​​លោក ឈូក បណ្ឌិត”។ ប៉ុន្តែ នៅ​​​ពេល​​ទៅ​​​​ដល់​​​...

ម្ចាស់​អគារខ្ពស់​ ហ្គោល ថៅវើ ៤២ជាន់​ កំពុងដោះ​ស្រាយ​ជម្លោះ

បុគ្គលិកជាប់​ពាក់​ព័ន្ធ​នឹង​ដំណើរ​ការ​សាង​សង់​បាន​ឲ្យ​ដឹង ​កាល​ពី​ម្សិល​មិញ​ថា​ ម្ចាស់​​គម្រោង​សាងសង់​អគារ​ខ្ពស់​ហ្គោល ថៅវើ ​កម្ពស់​៤២​ជាន់​ (Gold Tower 42) ដែល​មាន​ទំហំទឹក​ប្រាក់រហូតដល់​២៤០​លាន​ដុល្លារ​នៅក្នុង​រាជធានី​ភ្នំពេញ បាន​ចាប់​ផ្តើម​ដោះ​ស្រាយ​ជម្លោះ​ជាមួយ​ក្រុម​ហ៊ុន ​​ទទួលម៉ៅការ​​សាង​សង់​គម្រោង​នេះ​តាម​រយៈក្រុម​​​អាជ្ញា​កណ្ដាល​ ដើម្បី​ចាប់​ផ្ដើម​ការ​ងារ​សាង​សង់​ឡើង​វិញ​ បន្ទាប់​ពី​ការ​សាងសង់របស់​គម្រោង​​នេះ​ត្រូវ​បាន​ផ្អាក​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១០​ ដោយ​សារ​តែ​ការ​លក់មិនបាន​ប្រាក់​គ្រប់​គ្រាន់​ ហើយ​មាន​ការ​ចំណាយ​លើស​។ ​លោក​ លី ​ស៊ុនហ៊ុម ​(Lee Sun-hum) នាយក​​ប្រចាំ​ប្រទេស​របស់​ក្រុម​ហ៊ុន​ យុនវូ ​ខេម​បូឌា (Yon Woo Cambodia Co. Ltd)   ដែលជា​ក្រុម​ហ៊ុន​​ម្ចាស់​អគារ ហ្គោល ថៅវើ កម្ពស់៤២​ជាន់​ បានថ្លែង​ថា​  ការ​ដោះ​ស្រាយ​ជម្លោះដោយ​អាជ្ញា​កណ្ដាល​នៅ​ក្នុង​ទី​ក្រុង​សេអ៊ូល បាន​ចាប់​ផ្ដើម​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​ទៅ​ ជា​មួយ​ក្រុម​ហ៊ុន​វិស្វកម្ម​ និង​សំណង់​ហានីល​ (Hanil Engineering...

នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន មាន​ ប្រសាសន៍ថា កុំ​ប្រើ​ព្រះ​នាម​សម្ដេចឪ ដើម្បីធ្វើយុទ្ធនាការ

ក្នុងសុន្ទរកថាជាសាធារណៈចុងក្រោយ​​របស់​លោក​ទម្រាំតែ​ដល់​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ខាងមុខនេះ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន កាលពី​ម្សិល​​មិញ​ បាន​ព្រមាន​គណ​បក្ស​រាជានិយមកុំ​ឲ្យ​ប្រើ​ព្រះ​នាមរបស់​​ព្រះ​មហា​ក្សត្រ​ចូល​និវត្ដ នរោត្តម​ សីហនុ នៅក្នុង​ពេលធ្វើ​យុទ្ធ​នាការ​ឃោស​នា​បោះ​ឆ្នោត​។ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសា​សន៍ទៅកាន់​ព្រះសង្ឃ​ និង​អាចារ្យ​ជាង​៣.០០០​នាក់ និង​អង្គ នាពិធីមួយនៅឯ​កោះ​ពេជ្រ​ ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ថា ដោយ​ប្រើ​ព្រះ​នាម​សម្ដេច​​ឪ​ គណបក្ស​ហ្វុ៊នស៊ិនប៉ិច កំពុង​តែ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ស្ថាប​និករបស់​​គណបក្សនេះ។ លោក​ ហ៊ុន សែន បាន​មាន​ប្រសា​សន៍ថា  “ កុំ​យកព្រះមហាក្សត្រ ដើម្បីផល​ប្រយោជន៍ផ្ទាល់​ខ្លួន​អី គឺ​អ្នក​នយោបាយ​រាជវង្សា​នុវង្ស​ ពីព្រោះព្រះ​មហាក្សត្រ​ គឺ​សម្រាប់​ទាំង​អស់​គ្នា​ សម្រាប់​ជាតិ​”។ លោក ហ៊ុន សែន ​មាន​ប្រសា​សន៍​ដោយ​ជន្ល​ថា “ ពួក​គេ​និយាយ​ថា ប្រសិន​បើ​ស្រឡាញ់​​សម្ដេច​ឪ​ សូមបោះ​ឆ្នោត​ឲ្យគណ​បក្ស​​ហ្វុ៊ន​ស៊ិនប៉ិច​ទៅ។ ដូច្នេះ​ នេះ​នឹង​ធ្វើ​ឲ្យ​សម្ដេច​ឪ សីហនុ ចាញ់ដែរ។ យោង​តាមក្រមសីលធម៌ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​បាន​ឲ្យដឹង​ថា “ត្រូវ​បាន​ហាម​ប្រាម​នូវសកម្ម​ភាព​ឃោស​នាណាមួយ​ ដែល​ប្រើ​ឆាយាល័ក្ខណ៍​ ព្រះ​រាជ​សុន្ទរកថា ព្រះរាជ​សារ ស្នា​ព្រះ​ហស្ដ ឬព្រះនាម​របស់​ព្រះមហាក្សត្រ​ ដើម្បីរក​សំឡេង​ឆ្នោត​។ លោក​នាយក​រដ្ឋ​មន្ត្រី​ក៏បាន​ចំអក​គណ​​​បក្ស​​​​ហ្វុ៊ន​ស៊ិនប៉ិច និង​គណបក្ស​ នរោត្តម​ រណឫទ្ធិ ដែល​មិន​អាច​រក​សំឡេង​ឆ្នោត​​បាន​ក្នុង​ការ​បោះ​ឆ្នោត​កន្លង​ទៅ​។...

មាន​​ការចោទ​​​សួរ​អំពី​​​​​ការ​​​បាត់​​​ដី​តំបន់បឹងកក់ទំហំ១០​ហិកតា​​​​​នៅរាជធានីភ្នំពេញ

ដើម្បីធ្វើឲ្យ​រសាយ​ការ​ព្រួយ​បារម្ភ​​ដែល​ថា​ ការ​ចាក់​បំពេញ​បឹង​កក់​ក្នុង​​រាជ​ធាន​ី​ភ្នំ​ពេញ​​​ នឹង​បណ្ដាល​ឲ្យ​មាន​​​ការ​​​​​​ជន់​​លិច​​​នោះ​​​ ក្រុម​មន្ត្រី​បាន​អះ​អាង​ថា​​ ដីទំហំ១០​ហិកតា​ក្នុង​ចំណោមដី​​​​ទំហំ៩០​ហិក​តា​​​នៃ​​​តំបន់​​​​បឹង​កក់​ នឹង​​ត្រូវ​​រក្សា​​​ទុក​​​សម្រាប់​​​​​​​ឲ្យ​​​​ស្រូប​​ទឹក​​ ​​​ពេល​​មាន​​​​ភ្លៀង​​​ធ្លាក់​​​ខ្លាំង​​។ ​​​ពេល​​​នេះ​​ គឺ​​​​​​​រយៈ​ពេល​បួន​ឆ្នាំ​​​​​​​​​​​​​​​​បន្ទាប់​ពី​​​​បាន​​​​​ចាប់​ផ្តើម​​​បូម​​ខ្សាច់​​បំពេញ​​​បឹង​កក់មក​បឹង​នេះ​​​​​​​​​បាន​​​​រីង​​ស្ងួត​​​​​​ទាំង​ស្រុង​​ ​​ដោយ​​ធ្វើ​ឲ្យ​ក្រុម​អ្នក​ភូមិ​ ​និង​​​​​​អង្គ​ការ​សិទិ្ធ​លំនៅ​ដ្នាន​​​មួយ ​​​មាន​ចម្ង​ល់​​​ថា ​​តើ​​​​​មាន​អ្វី​​​​​កើត​ឡើង​​ចំពោះ​​​​​​​​ដី​ទំហំ១០​​​ហិក​​​តា​​ទុក​​​​សម្រាប់​ស្រូប​​​ទឹក​​​តាម​​ការ​​​សន្យា​​នោះ​។​​ លោក​ ណើប​ ​លី​ ​មន្ដ្រី​ពង្រឹង​សិទិ្ធ​អំណាច​សហ​គម​ន៍​​​មក​ពី​​​​អង្គការ​ក្រុម​​​​ការងារ​ពិសេស​​​​​​សិទិ្ធ​​​​​​​​លំនៅ​ដ្ឋាន​ ​​ថ្លែង​កាល​ពី​ម្សិល​មិញថា “ ពួក​គេ​​​​និយាយ​ថា ​​ខ្លួន​នឹង​រក្សា​ទុកដី​ទំហំ​១០​ហិកតា​​​នៃ​​​បឹង​​​នេះ​​​​​​សម្រាប់​ធ្វើ​អាង​ស្ដុកទឹក”។ លោកស្រី អុឹម សាផន ចៅ​សង្កាត់​រង​​សង្កាត់ស្រះ​​​ចក ​​ខណ្ឌ​ដូន​ពេញ ​បាន​មាន​ប្រសាសន៍​ថា ផែន​ការ​​មេ​របស់​​សាលារាជ​ធានី​​សម្រាប់​​តំបន់​បឹងកក់ ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ដី​ទំហំ១០​ហិកតា​​​នៃ​តំបន់​បឹង​​​នេះ​​ នឹង​​ត្រូវ​​​រក្សា​​ទុកមិន​​​ឲ្យ​​អ្ន​ក​​ណា​​ប៉ះពាល់​​ឡើយ​​​ដើម្បី​បញ្ចៀស​ទឹក​ជំនន់​។ ទោះ​បី​ជា​​​បឹង​នេះ​​ត្រូវ​​​​បាន​​​បូម​​ខ្សាច់​ចាក់​បំពេញ​​​រួច​​​ហើយ​​ក៏​​​ដោយ​ ​​ ក៏​លោកស្រី​ សាផន​ បានថ្លែង​ថា វាអាច​​ទៅ​រួច​ ដែលថា...

ក្រុម​​​សកម្មជន​​​និយាយថា អាជ្ញាធរ​​​ដើរកត់​​​​​​ឈ្មោះ​​​អ្នក​​​ចូល​​​រួម​​​គោរពវិញ្ញាណក្ខន្ធសព​​​​​​​ លោក​​​ ឈុត​​​ វិទ្ធី

ក្រុម​​​សកម្មជន​​​ប្រឆាំង​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​បាន​​​ចោទ​​​ប្រ​​​កាន់​​​អាជ្ញាធរថា បានប៉ុនប៉ងប្រ​​​មូល​​​ឈ្មោះ របស់​​​ប្រ​​​ជាពល​​​រដ្ឋ​​​ទាំង​​​៤០០​​​នាក់ ​​​ ដែល​​​បាន​​​ចូល​​​រួម​​​ក្នុងពីធី​​​គោរពវិញ្ញាណក្ខន្ធ​​​នៅក្នុង​​​ខេត្ត​​​កោះ​​​កុង​​​ កាលពី​​​សប្ដាហ៍​​​មុន​​​ ដើម្បី​រំឭកដល់​​​សពលោក ឈុត វុទ្ធី សកម្មជន​​​ការពារ​​​​ព្រៃឈើ ដែល​​​ត្រូវគេ​​បាន​​​បាញ់​​​សម្លាប់​​​​​​កាល​ពី​​​ខែ​​​មេសានោះ ។ ទោះ​​​បី​​​ជា​​​ពិធី​​​គោរពវិញ្ញាណក្ខន្ធនៅ​​​កន្លែងដែល​​​លោក​​​ ឈុត វុទ្ធី​​​ ត្រូវគេបាញ់​​​សម្លាប់​​​នោះ បាន​​​ប្រ​​​ព្រឹត្ត​​​ទៅ ​កាលពីថ្ងៃ​​​សុក្រ​​​ដោយ​​​ពុំមាន​​​ការ​​​រំ​​​ខាន​​​ក៏ដោយ ក៏​​​អ្នក​​​ដែល​​​មាន​​​វត្តមាន​​​នៅ​​​ក្នុងពិធី​​​ក្នុង​​​ស្រុក​​​មណ្ឌល​​​សីមា ខេត្ត​​​កោះ​​​កុងទាំងនោះ ​​​និយាយថា​  ពេល​​​នេះពួកគាត់​​​កំពុង​​​ត្រូវបាន​​​អាជ្ញាធរ​​​តាម​​​ដាន​​​បន្ទាប់​​​ពី​​​បានវិលត្រឡប់​​​មក​​​លំនៅ​​​ដ្ឋាន​​​វិញ។ ​​​​​​​​​​​​​​​លោក សេង ​​​សុខេង សមាជិក​​​​​​បណ្ដាញ​​​កសាង​​​សន្ដិភាព​​​សហគមន៍ ដែល​​​បាន​​​ជួយ​​​សហគមន៍​​​ការ​​ពារ​​​សិទ្ធិ​​​កាន់​​​កាប់​​​ដី​​​ធ្លី​​​របស់​​​ប្រជាពល​​​រដ្ឋ​​​ទាំងនោះ បាន​​​មាន​​​ប្រសាសន៍​ថា លោកបាន​​ទទួល​​​​​​ទូរស័ព្ទ​​​ចំនួន​​​២០​​​លើក​​​ពី​​​ប្រ​​​ជា​​​ពលរដ្ឋ​​​ ដែល​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ពិធី​​​គោរព​​​​​​វិញ្ញាណក្ខន្ធសពលោក​​​ ឈុត​​​ វុទ្ធី ហើយពួកគាត់បាន​​​និយាយថា អាជ្ញាធរ​​​មូលដ្ឋាន រាប់ទាំង​​​មន្ត្រី​​​ឃុំ និង​​​មន្ត្រី​​​ព្រៃ​​​ឈើ ទាមទារ​​​សួររក​​​​ឈ្មោះ​​​របស់​​​ពួកគាត់។​​​ លោក សុខេង ដែល​​​ជឿថា​​​ អាជ្ញាធរ​​​កំពុង​​​បំភិត​​​បំភ័យ និង​​​បំបាក់ទឹក​​​ចិត្ត​​​មហាជន ​​​ដែល​​​គាំ​​​ទ្រ​​​ចលនា​​​សកម្មនិយម​​​របស់​​​លោក ឈុត វុទ្ធី បាន​​​មាន​​​ប្រសាសន៍​​​ថា “ អាជ្ញាធរ​​​បាន​​​សួរ​​​អ្នក​​​ភូមិរក​​​មូល​​​ហេតុ​​​ដែល​​​​​​​​​ពួកគាត់បាន​​​ទៅ​​​ចូល​​​រួម​​​ក្នុង​​​ពិធី​​​គោរពវិញ្ញាណ​​​ក្ខន្ធរបស់​​​លោក ឈុត វុទ្ធី”។​​​​​​ លោក សឹម ស៊ាន តំណាង​​​​បណ្តាញប្រជាពលរដ្ឋ​​​ការពារ​​​ព្រៃ​​​ឡង់​​​នៅក្នុង​​​ខេត្ត​​​កំពង់ធំ បាន​​​មានប្រសាសន៍ថា លោក​​​ក៏​​​បាន​​​ទទួល​​​​​​ទូរស័ព្ទ​​​ស្រ​​​ដៀង​​​គ្នា​​​នេះដែរ ពី​​​ប្រ​​​ជាពល​​​រដ្ឋ​​​ដែល​​​ទើបត្រឡប់​​​មកពី​​​ចូលរួមពិធីគោរព​​​វិញ្ញាណក្ខន្ធក្នុង​​​ស្រុក​​​សណ្ដាន់​​ ខេត្តកំពង់ធំ  តាំងពី​​​ថ្ងៃ​​​អាទិត្យ។ ​បណ្ដាញ​​​ប្រ​​​ជាពលរដ្ឋ​​​នេះ គឺជា​​​ការ​​​រៀប​​​ចំ​​​ជា​​​ក្រុម​​​នៃ​​​សហគមន៍​​​នៅតាម​​​តំបន់​​​​​ព្រៃ​​​ឡង់​​​ដើម្បី​​​លុប​​​បំបាត់​​​សកម្មភាព​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់ក្នុង​​​តំបន់​​​នីមួយៗ និង​​​បាន​​​រៀប​​​ចំ​​​ការ​​​ល្បាត​​​រួម​​​គ្នា​​​លើក​​​ទី១​​​​កាលពី​​​ឆ្នាំមុន ដោយ​​​មាន​​​ការ​​​ជួយ​​​ជ្រោម​​​ជ្រែង​​​ពី​​​សំណាក់​​​លោក ឈុត​​​ វុទ្ធី។​​​លោក សឹុម វណ្ណា អភិបាល​​​ស្រុក​​​សណ្ដាន់ ​​​បាន​​​មាន​​​ប្រសាសន៍ថា លោក​​​ពុំ​​​បាន​​​ដឹង​​​ពី​​​ការ​​​ប្រ​​​មូល​​​ឈ្មោះ​​​នោះ​​​ទេ ហើយ​​​លោក បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ទៀត​​​ទេ។ ​​​លោក​​​ អ៊ុច សំអន អភិបាលរង​​​ខេត្ត​​​កំពង់​​​ធំ បាន​​​បដិសេធ​​​ចំពោះការ​​​អះ​​​អាងនោះ ហើយ​​​លោក ​​​បញ្ជាក់​​​ថា រដ្ឋាភិបាល​​​គ្មាន​​​គោល​​​ការណ៍បែប​​​នោះ​​​ទេ​​​ ហើយ​​​ក៏​​​មិន​​​ចាប់អារម្មណ៍ជា​មួយអ្នក​​​ចូល​​​រួម​​​រំលែក​​​ទុក្ខ​​​ទាំង​​​នោះ​​​ដែរ។ លោក​​​ថ្លែងថា “ យើង​​​មិន​​​បាន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ចំពោះអ្នក​​​ណា​​​ទៅ​​​ណា​​​នោះ​​​ទេ”។ លោក​​​ ឈុត វុទ្ធី សកម្មជនដែល​​​​​​និយាយ​​​ឥត​​​សំចៃ​​​ប្រឆាំង​​​នឹង​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​នោះ បាន​​​ជំរុញ​​​ឲ្យ​​​មាន​​​ការដើរ​​​ល្បាតក្នុងព្រៃ​​​ឡង់​ជាទ្រង់​​​ទ្រាយ​​​ធំ​ពី​​​ប្រជាពល​​​រដ្ឋក្នុង​​​បំណង​​​លុប​​​បំបាត់​​​អាជី​​​វកម្ម​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់។ លោក​​​ត្រូវ​​​បាន​​​គេ​​​បាញ់​​​សម្លាប់ ​​កាលពី​​​ថ្ងៃ​​​ទី ២៦ ​​​ខែ​​​មេសា ពេលមា​នជម្លោះ​​​ជាមួយ​​​មន្ត្រី​កង​​​រាជ​​​អាវុធហត្ថ​​​ និង​​​សន្ដិសុខ​​ក្រុម​​​ហ៊ុន​​​ ដែល​​​ទទួលបាន​​​អាជ្ញាប័ណ្ណកាប់​​​ឈើ​​​ក្នុង​តំបន់​រក្សាទុកជាអាងស្តុកទឹក របស់ទំនប់​​​វារីអគ្គិសនីដ៏ធំមួយ ដែល​​​កំពុង​​​សាង​​​សង់​​​នៅក្នុង​​​ភ្នំក្រវាញក្នុង​​​ខេត្ត​​​​​​កោះ​​​កុង​​​។ នគរបាល​​​​និយាយថា ​លោក ​អិុន រតនា ​មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថបាន​​​បាញ់​​​សម្លាប់លោក ឈុត​​​ វុទ្ធី ហើយក្រោយមក​លោក ​រ៉ាន់ បូរ័ត្ន សន្ដិសុខ​​​ក្រុម​​​ហ៊ុន​​​កាប់​​​ឈើ​​​ក្នុង​​​តំបន់នោះ​​​ បានបាញ់​​​សម្លាប់​​​លោក អុិន រតនា​​​ ដោយចៃដន្យ​​​ក្នុង​​​ពេល​​​ព្យាយាមដណ្តើមកាំ​​​ភ្លើង​​​៕ ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា​​​                                    

លោក​ ហ៊ុន សែន បញ្ជាក់​ពី​ផល​ប្រយោជន៍​សេដ្ឋ​កិច្ច​ពី​ស្រា​បៀរ​​

អំឡុង​ពិធី​សម្ពោធ​រោង​ចក្រ​ស្រា​បៀរថ្មី​​របស់ខ្មែរ ដែល​ចំណាយទឹក​ប្រាក់​៦០​លាន​ដុល្លារ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​លើក​ទឹក​ចិត្ត​សាធារណជន​ឲ្យជួយប្រទេស​ ដោយ​ពិសា​ស្រា​បៀរ​ឲ្យ​បាន​ច្រើន​ទៀត​។ លោក​ ហ៊ុន សែន​ បាន​មាន​ប្រសាស​ន៍​អំឡុង​ពិធី​សម្ពោធ​រោង​ចក្រផលិតស្រាបៀរ​មួយនៅ​ក្នុង​សង្កាត់​ជើង​ឯក ខណ្ឌ​ដង្កោ​ ថា “​កុំ​ភ្លេច​ណា ផឹក​មួយ​កំប៉ុង​ ឬ​មួយ​ដប​​ រដ្ឋ​ត្រូវ​យក​ប៉ុន្មាន​?”។ លោក ហ៊ុន សែន​ បាន​មាន​ប្រសា​សន៍ថា រដ្ឋ​យកពន្ធ​តម្លៃ​បន្ថែម​១០​ភាគរយ អាក​ពិសេស​២០​ភាគ​រយ​ សម្រាប់​ស្រាបៀរ​មួយ​កំប៉ុង​ ឬ​មួយ​ដប​ ដែល​លក់​ក្នុង​ស្រុក​ ដូច្នេះ​ពិសាស្រាបៀរ​អាច​ជួយ​ប្រទេសជាតិ​បាន​។ លោក​ ហ៊ុន សែន បាន​មាន​ប្រសា​សន៍ថា  “ ដូច្នេះ​ ផឹក​មួយ​កំប៉ុង រដ្ឋ​យក​ពន្ធ​៣០​ភាគ​រយ។ ប្រាក់​ដែល​យើង​ទទួល​ពី​ចំណូល​នេះ​អាច​ប្រើ​ ដើម្បីកសាង​ហេដ្ឋា​រចនាសម្ពន្ធ ឬប្រើ​សម្រាប់​បើក​ប្រាក់​ខែ​ឲ្យ​គ្រូ​បង្រៀន​ វេជ្ជ​បណ្ឌិត និង​មន្ត្រី​រាជការ​ ដូចជា កង​​កម្លាំង​ប្រដាប់អាវុធ​ជា​ដើម​”។ លោក​​មានប្រសាសន៍​បន្ថែម​ថា “ អ្នក​មក​​ចូល​រួម​នៅ​ទីនេះ​ ថាទេ រោង​ចក្រ​នេះ​មិន​​មាន​ផល​ប្រយោជន៍​អីដល់អញផង។ មិនមែនអ៊ីចឹងទេ”។លោក​នាយក​រដ្ឋ​មន្ត្រី​បាន​លើក​ឡើង​អំពី​សារៈ​សំខាន់​នៃ​ស្រាបៀរ​ ដែលផលិត​ថ្មីៗរបស់​ក្រុម​ហ៊ុន​ស្រា​បៀរ​ខ្មែរ គឺ​ស្រាបៀរ​កម្ពុជា (Cambodia Beer)។ លោក​ ហ៊ុន​ សែន​ ​បន្ដ​ថា “ ខ្ញុំ​សូមបញ្ជាក់​បន្ដិច​ថា ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ផលិត​ស្រាបៀរ​នេះ​ឡើង​។ យោងតាម​របាយ​ការណ៍​​របស់លោក​ ស៊ុយ សែម រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​ រ៉ែ និង​ថាម​ពល​ បាន​ឲ្យ​ដឹង​ថា នេះ​ជា​រោង​ចក្រ​ទី​៦ហើយ ដែល​ផលិត​ស្រាបៀរ លក់​នៅ​ក្នុង​ប្រទេស​របស់​យើង ប៉ុន្ដែ​វា​ប្លែក​ បើ​ប្រៀប​ធៀបទៅ​នឹង​រោង​ចក្រ​ផ្សេង​ទៀត​ ពី​ព្រោះ​វាជា​ស្រា​បៀរ​ចេញ​ពី​រោង​ចក្រ​ខ្នាតធំ​ ហើយ​ផលិត​ដោយ​ដើម​ទុន​​ខ្មែរ​សុទ្ធសាធ​ទាំង​អស់​”។ ដោយ​ដាក់​រូប​ប្រាសាទ​ព្រះ​វិហារ ជា​និមិត្ត​សញ្ញា​របស់​ខ្លួន​ ស្រា​បៀរ​កម្ពុជា ​បាន​ចាប់​ផ្ដើម​ផលិត​កាល​ពី​​ខែវិច្ឆិកា ហើយ​បាន​និង​កំពុង​ផ្សព្វ​ផ្សាយ​អំពីរោង​ចក្រ​ស្រា​បៀរ​ខ្នាត​ធំនេះ នៅ​ទូទាំង​ប្រទេស​។ លោក...

សាលារាជធានី​ភ្នំពេញ​បង្កើត​ក្រុម​ការ​ងារ​ដើម្បី​សាង​សង់​រូប​សំណាករបស់​លោក ជា វិជ្ជា

លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​​​​បាន​លើក​ឡើង​ កាល​ពី​ម្សិល​មិញ​ថា សាលា​រាជធានី​ភ្នំពេញ​ បាន​បង្កើត​ក្រុម​ការ​ងារមួយ រួម​មាន​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ចំនួន​​​​ប្រាំពីរ​រូប និង​សមា​ជិក​សហជីព​សេរី​កម្មករ​មួយ​ចំនួន​ ដើម្បី​រៀប​ចំ​សាងសង់​រូប​សំណាក​របស់​លោក ជា​ វិជ្ជា ដែល​ត្រូវ​​​បាន​​​ឃាត​​​ករ ​បាញ់​សម្លាប់។ លោក ជា វិជ្ជា អតីតប្រធាន​សហជីព​សេរី​កម្មករ​ដ៏​ល្បី​ឈ្មោះ​ត្រូវ​បានឃាតករ​បាញ់​សម្លាប់​ទាំង​ថ្ងៃ​នៅ​ក្បែរ​វត្ត​លង្កា កាល​ពី​ខែ​មករា​ ឆ្នាំ​២០០៤​។ ជន​សង្ស័យ​ពីរ​នាក់​ត្រូវ​បានតុលាការ​ចោទ​ប្រកាន់ពី​បទ​មនុស្ស​ឃាត ប៉ុន្ដែ​គេ​​ចាត់ទុក​ថា ជា​អ្នក​រង​គ្រោះ​ជំនួស​គេ​ ហើយ​ចាប់​តាំង​ពី​នោះមក ​​អ្នក​​​ទាំង​​​ពីរ​​​ត្រូវ​​​​បាន​តុលាការដោះ​លែង​ ឲ្យនៅ​ក្រៅ​ឃុំ​​​បណ្តោះអាសន្ន​...