បុរស​ពីរនាក់​ត្រូវ​​​ចាប់​ខ្លួន​​ពី​បទ​​ជួញ​​ដូរ​​ពស់​ថ្លាន់ និង​សត្វ​​ទន្សង​មួ​យ​ក្បាល ក្នុង​រាជធានីភ្នំពេញ

កាល​ពី​ថ្ងៃ​អាទិត្យ​ ​អាជ្ញាធរ​បាន​ចាប់​ខ្លួន​បុរសពីរនាក់​​ក្នុង​រាជ​ធានី​ភ្នំពេញ​​​ពី​បទ​​ជួ​ញដូរ​​​សត្វ​ល្មូន​ទម្ងន់​​​ជា​ង​៤០​គី​ឡូ​ក្រាម​ នៅ​ពេល​​ពួ​ក​គេ​​​កំពុង​​​​ដឹក​​ពស់ថ្លាន់​​​ចំ​នួ​ន​ប្រាំ​ក្បាល​​​ទៅ​​រក្សា​​ទុ​ក​ក្នុង​ផ្ទះ​​ជួ​ល​មួ​យ​​នៅ​ក្នុង​​ខណ្ឌ​​ទួ​ល​គោក​។ ​​លោក ប៊ុ​ន សុខសារ៉ា​វុធ នាយ​ប៉ុស្តិ៍​នគរបា​ល​​សង្កាត់​ទឹក​ល្អក់​១ ​បា​ន​មា​ន​​ប្រ​សាស​ន៍​ថា ​ឈ្មោះ សុខ ឌីង ​អាយុ​​៤០​ឆ្នាំ​ និង​ឈ្មោះ  ​សុខ  ធី ​​អា​យុ​២២ឆ្នាំ ​​បា​ន​​រក្សាទុក​​​ពស់​ថ្លាន់​ចំ​នួន​បួ​ន​​ក្បាល​​​ និង​ទន្សង​មួ​យ​ក្បាល​។ ​ លោក​​​​បា​នមាន​ប្រសាសន៍​​បន្ត​ថា“ សត្វ​ទន្សង​នេះ​មា​ន​ទម្ងន់​​​​​ប្រហែល​ជា​ពីរ​គីឡូ​ក្រាម​ ​និង​ពស់​ថ្លា​ន់​ចំនួ​នបួ​ន​ក្បាល​​ទម្ងន់​​​ប្រហែល​​៤០​គី​ឡូក្រាម”។ ​លោក​​មាន​ប្រសាសន៍​បន្ថែមទៀត​​​ថានគរបាល​បា​ន​ចាប់​ខ្លួន​​បុរស​ទាំង​ពីរ​នាក់​នេះ​ បន្ទាប់​ពី​​​ទទួល​បា​ន​ព័ត៌​មា​ន​​ពី​អ្នក​ស្រុក​​ដែល​សង្ស័​យ​ថា ​មា​ន​កា​រ​ជួញ​​ដូ​រ​​សត្វ​ព្រៃ​កើត​ឡើង​​នៅ​ក្នុង​ផ្ទះជួល​​នោះ​។ លោក សុខសារ៉ា​វុធ ​បា​ន​មា​ន​ប្រ​សាសន៍​ថា “ជ​ន​សង្ស័យ​ទាំ​ង​​ពីរ​នាក់​នេះ បា​ន​​សារ​ភាព ប៉ុន្តែ​​ពួ​ក​គេ​បាន​និយាយ​ថា ​ពួក​គេ​ត្រូវ​បា​នជួ​ល​ឲ្យ​ដឹក​​សត្វ​ល្មូ​ន​នេះ​ ​ហើយ​ពួ​កគេ​មិន​មែ​ន​ជា​ម្ចាស់​​សត្វ​ល្មូ​នទាំង​​នេះ​ទេ​​”។ ​​លោក ហួត ​ចាន់​យូ​រ៉ាន់ អធិកា​រ​​នគរបា​ល​​ខណ្ឌ​ទួល​គោក ​បា​ន​មាន​ប្រ​សាសន៍​ថា...

មនុស្ស​បី​នាក់​ស្លាប់​បន្ទាប់​ពី​រថយន្ត​ដឹក​ឈើ​គ្រញូង​​បុក​ផ្ទះលក់​ដូរ​​មួយ​ខ្នងនៅ​ក្នុង​ខេត្ត​ក្រចេះ​

នគរបាល​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​ថា​​មនុស្ស​បី​នាក់​បាន​ស្លាប់​​ និង​មនុស្ស​ពីរ​នាក់​ទៀត​បាន​រង​របួស​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ពេល​រថយន្ត​តូយ៉ូតាកាមរី​ដែល​ដឹក​ឈើ​ប្រណីត​មួយ​គ្រឿង​បាន​បុក​ជា​មួយនឹង​​ម៉ូតូ​មួយ​គ្រឿង​​ ហើយ​បាន​រេ​ចង្កូត​​ទៅ​បុក​ផ្ទះ​លក់​ដូរ​មួយ​ខ្នង​ទៀត​​ នៅ​ក្នុង​ខេត្ត​ក្រចេះ​។ លោក ចាន់ សុគីម អធិការ​នគរបាល​ស្រុក​ស្នួល​មាន​ប្រ​សាសន៍ថា​​ “ដោយសារ​រថយន្ត​នោះ​បើក​លឿន​ពេក ​វាបាន​រេ​ចង្កូត​ហើយ​បាន​បុក​​ជា​មួយ​នឹង​ម៉ូតូ​មួយ​គ្រឿង​​បណ្តាល​ឲ្យ​អ្នក​បើក​បរ​ម៉ូតូ​ និង​អ្នក​ជិះ​ពី​ក្រោយ​​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​​ ហើយ​រយន្ត​នោះ​បាន​ក្រឡាប់​ ហើយ​​ទៅ​បុក​បុរស​ម្នាក់​ទៀត​ នៅ​ក្នុង​ផ្ទះ​លក់​ដូរ​នៅលើ​​ចិញ្ចើម​ផ្លូវ​ផ្នែក​ខាង​ស្តាំ​”។ លោកបាន​​​បន្តថា​​ អ្នក​បើក​បរ​ម៉ូតូ​ឈ្មោះ ហុង ត្រា អាយុ​១៦​ឆ្នាំ​ និង​អ្នក​ជិះ​ពី​ក្រោយ​ឈ្មោះ យ៉ាន ស្ងួន​ អាយុ ១៩​ឆ្នាំ​ព្រម​ទាំង​ម្ចាស់​​​​ផ្ទះ​ឈ្មោះ ​ចៃ ជួន​...

រដ្ឋ​មន្ត្រី​ព្រះ​បរម​រាជ​វាំង​​ព្រួយបា​រម្ភ​​អ​ំ​ពី​ថវិកាសម្រាប់​​ចំ​ណាយទៅលើ​ការ​​សាងសង់ព្រះ​មេរុ​

រដ្ឋ​មន្ត្រី​​រដ្ឋាភិ​បាល​​ទទួ​ល​បន្ទុក​​ការងារ​សាងសង់​ព្រះ​មេរុ​​សម្រាប់​ថ្វាយ​​ព្រះ​ភ្លើង​ព្រះ​បុរម​សព​សម្តេច​ ព្រះ​​នរោត្តម​ សី​ហនុបា​ន​លើក​ឡើង​កា​ល​ពី​ម្សិល​មិញ​ថា លោក​បា​រម្ភ​​ថា ​រដ្ឋា​ភិ​បា​ល​មិន​ទាន់បានផ្តល់មូ​ល​និធិ​​សម្រាប់​គម្រោង​​សាងសង់នៅ​ឡើយ​ទេ។ ​​កា​ល​ពី​ម្សិល​មិញនៅ​ក្នុង​កិច្ច​ប្រជុំ​មួ​យ​​​​ជាមួ​យ​​សមា​ជិក​​គណៈ​កម្មា​ធិ​កា​រ​រៀប​ចំ​ព្រះ​រាជពិ​ធី​បុណ្យ​​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព ​សម្តេច​ឪ លោក គង់ សំ​អុល ​រដ្ឋ​មន្ត្រី​ព្រះ​បរម​រាជ​វាំង​បា​ន​ជំ​​រុញ​ឲ្យ​​ក្រ​សួ​ង​​ហិរញ្ញ​វត្ថុ​​ចាប់​ផ្តើម​​​ចេញ​ថ្លៃ​ចំ​ណាយ​សាងសង់​ព្រះមេរុ​ប្រមាណ​១,២លា​ន​​ដុលា្លារ​ ដល់​ក្រសួ​ង​ព្រះ​បរម​រាជ​វាំង ដែលជាអ្នក​​ទទួល​​បន្ទុក​សាង​សង់​។ លោក គង់ សំ​អុល ​បា​ន​មា​ន​ប្រ​សាសន៍​ថា  “សូ​ម​​ទម្លាក់ថវិ​កា​ឲ្យ​បា​ន​ឆាប់​ ​មកឲ្យ​អនុ​គណៈ​​កម្មការ​​ទទួល​បន្ទុក​​ថវិ​កា។ ពី​ព្រោះ​មក​ទល់​ពេល​នេះ ​ប្រាក់​មិនទាន់ធ្លាក់មក​ដល់ទេ​”។ ​លោក គង់ សំ​អុល​ ​បា​ន​លើក​ឡើង​អំ​ពី​​កា​រ​​សាង​សង់​​ព្រះ​មេរុ​​នៅ​វាល​ព្រះ​​មេរុ ​ស្ថិតនៅ​ទល់​មុខ​​សារមន្ទីរ​​ជាតិ​​ថា “ ការសាង​សង់​បាន​ចប់​៨០​ភាគ​​រយ​ហើយ​ ហើយ​​ខ្ញុំ​​រំ​ពឹង​ថា នឹង​ចប់​ជា​ស្ថាពរ​នៅក្នុង​ពីរ​​សប្តាហ៍​ទៀត​”។ ​លោក គាត ឈន់...

លោក ហ៊ុន សែន អំ​ពាវ​នាវ​ឲ្យ​បង្កើត​ច្បាប់​ ហាមប្រាមអ្នក​​រិះ​គន់

កាល​ពី​ម្សិល​​មិញ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បា​ន​មា​ន​ប្រ​សាស​ន៍​ថា ​រដ្ឋា​ភិ​បាល​គួរ​តែ​បង្កើត​​ច្បាប់​ថ្មី​​មួយ​​ ឲ្យ​បានមុនពេល​បោះ​ឆ្នោត​​ជ្រើស​រើស​​តំណាង​​រាស្ត្រ​ក្នុង​ខែ​កក្កដា ​ដើម្បី​​ដាក់​ទណ្ឌ​កម្ម​​អ្នក​​នយោបាយ​នៅ​ក្នុង​ប្រទេ​សកម្ពុជា​ ដែលតែងតែ​ជេរប្រមាថ​​រូ​ប​លោក​​​​ជា​សា​ធារ​ណៈ​។ ​លោក ហ៊ុន សែន បា​ន​លើក​ឡើង​​នៅ​ឯ​ពិ​ធី​​ប្រគល់​សញ្ញា​ប័ត្រ​​នៅ​វិទ្យាស្ថាន​ជាតិ​​អប់​រំ​​ថា លោក​កាន់​តែ​ធុញ​​ទ្រាន់​នឹង​អ្នក​នយោ​​បា​យ​​ ដែលលោក​មិន​បញ្ចេញ​ឈ្មោះ​​ តែលោក​អះ​អាង​ថា ជាអ្នកធ្លាប់និយាយមួ​ល​បង្កាច់​លោក​ឥត​ឈប់​ឈរ​។ ​លោក ហ៊ុ​ន សែន បា​ន​មា​ន​ប្រ​សាសន៍​ថា ​ “ខ្ញុំ​គាំ​ទ្រ​ទង្វើ​ប្រកបដោយក្រម​​សី​ល​ធម៌​របស់​អ្នក​នយោ​បា​យ​ ហើយ​​ចង់ឲ្យវាក្លាយជា​ច្បាប់​មួ​យ​។​យើ​ង​គួរតែ​​បង្កើត​​ច្បាប់​នេះមុន​ពេល​​រដ្ឋ​​សភបញ្ចប់​អាណត្តិ​ទី​៤​របស់​ខ្លួន​”។ ​លោក​បា​ន​បន្ត​ថា “ប្រ​សិ​ន​បើ​គេប្រើ​ពាក្យ​ស្មោគ​គ្រោក​ គួរតផ្តន្ទាទោស”។ លោក​មិន​បា​ន​បរិយាយ​ល្អិត​ល្អន់​អំពី​របៀបផ្តន្ទាទោស​ទេ​។ ដោ​យ​មិន​បញ្ចេញ​ឈ្មោះអ្នកប្រព្រឹទ្ធល្មើស លោក​ ហ៊ុន សែន...

នួន ជា ចូល​សម្រាក​ព្យាបាល​ក្នុង​ ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត​ ដោយសារជំងឺ​រលាក​ទង​សួត​​ធ្ងន់​

សាលាក្ដី​ខ្មែរ​ក្រហម​បាន​បើក​សវនាការ​​កាល​ពី​ម្សិលមិញ​ ប៉ុន្ដែ  ចុងចោទ​ នួន ជា ដែល​​ជា​អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម បាន​ដួល​សន្លប់​ និង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ កាល​ពី​ថ្ងៃ​អាទិត្យ ដោយសារ​តែ​មាន​ជំងឺ​រលាក​ទង​សួត​ធ្ងន់​ ហើយ​បណ្ដាល​ឲ្យ​មាន​ការ​ផ្អាក​នីតិ​វិធី​​ម្ដង​ទៀត​នៅ​សាលាក្តី​នេះ​​ ដែល​​ទើប​តែ​ចាប់​ផ្តើម​​ការ​ងារ​​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មករា បន្ទាប់​ពី​មាន​ការ​​ឈប់​សម្រាក​រយៈ​ពេល​ពីរ​សប្ដាហ៍​។ លោក វិកទ័រ កូប៉េ (Victor Koppe) មេធាវី​របស់​ នួន ​ជា​ បាន​​និយាយ​​នៅ​ក្នុង​សាលាក្ដី​ យោង​​តាម​របាយការ​ណ៍​ពេទ្យ​ថា ចុង​ចោទ​​​​អាយុ​៨៦​ឆ្នាំ​​រូប​នេះ បាន​ដួល​កាល​ពី​រសៀល​​ថ្ងៃ​អាទិត្យ​ នៅ​ក្នុង​មណ្ឌល​ឃុំ​ឃាំង​នៃ​សាលា​ក្ដី​​នេះ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​​មិត្ត​ភាព​ខ្មែរ​សូវៀត ដែលគ្រូ​ពេទ្យ​​នៅទី​នោះ​ បាន​​ពិនិត្យ​ឃើញ​​ថា គាត់​មាន​ជំងឺ​រលាក​​ទង​សួត​ធ្ងន់​។ សាលាក្ដី​បានលើក​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​​ពី​ម្សិលមិញ​ថា “ នួន​ ជា ត្រូវ​បានបញ្ជូន​ទៅ​​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត ដោយសារ​តែ​គាត់​​មាន​ជំងឺ​រលាក​​ទង​​សួត​ធ្ងន់។ ​សវនាការ​​សំណុំ​រឿង​០០២ ត្រូវ​បាន​ផ្អាក​ជាបណ្ដោះ​អាសន្ន​។អង្គ​ជំនុំ​ជម្រះ​...

របាយការណ៍​ថ្មីបាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​ជា​ប់​ចំ​ណាត់​ថ្នាក់ខ្ពស់​​ក្នុង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស

យោង​តា​ម​​របាយ​កា​រណ៍​ថ្មី​មួ​យ​របស់​​អង​្គការ​​អន្តរជាតិ​​​ទេស​ន្តរ​​​ប្រវេសន៍​​​(IOM)បា​ន​ឲ្យ​ដឹង​ថា​ ​បុរស​ ស្ត្រី និង​កុមា​រ​កម្ពុជា​​​ជា​​ច្រើននាក់​ នៅ​តែ​ត្រូ​​​​វ​​​បាន​​​​​ជួ​ញ​​ដូរ​ទៅ​ប្រទេ​ស​​ជិតខាងរៀង​​រាល់​ឆ្នាំ​ ដោយ​​​ភាគ​ច្រើ​ន​​​ត្រូវ​​​បាន​​​គេ​​​​​​​ឲ្យ​​​​​ធ្វើ​កា​រ​​​ជា​​អ្ន​ក​​នេសាទ​ និង​​​​អ្នក​​​បម្រើ​​​ការតាមផ្ទះ​ ​ដែល​​​នៅ​​​ទីនោះ​​​​ពួ​ក​គេ​តែ​ងតែ​​ប្រឈម​នឹង​​សា្ថាន​ភាព​កា​រ​​ងារ​​​​អមនុស្ស​ធម៌។ យោង​តា​ម​របាយការណ៍​​​ ដែល​​ចេញ​កា​ល​​ពី​ដើ​ម​ខែ​នេះ ​បា​ន​ឲ្យ​ដឹង​ថា ​ក្នុង​ចំណោម​ប្រទេ​ស​​ចំ​នួ​ន​​១៥០ ​ដែល​ត្រូ​វ​បាន​​ត្រួ​ត​​ពិនិត្យ​​​​​នោះ​​​​​ ​​ប្រទេ​ស​កម្ពុជា​ស្ថិត​​ក្នុង​​​ចំ​ណាត់​​ថ្នាក់​ទី​៦ បន្ទាប់​​ពី​​ប្រទេ​ស​​អ៊ុយ​ក្រែន ​ហៃ​ទី យេម៉ែន ​ឡាវ និង​ប្រទេ​ស​​អ៊ូ​សបេគី​ស្ថាន។ ដោយប្រើ​ទិន្ន​ន័យថ្មី​នេះ​​ អង​្គការ​​​​អន្តរ​ជាតិ​​​​ទេស​ន្តរប្រវេសន៍​បា​ន​លើក​ឡើង​ថា ​ជន​ជាតិ​​​​ខ្មែរ​​​​​​ចំនួន២៥៨​នាក់​ ជា​ជន​រង​គ្រោះ​ ដែល​ទទួ​ល​បា​ន​ជំ​នួយ​​ពី​​អង្គការ​​ ដែល​មា​ន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ហ្សឺ​ណែវ​នេះ​គ្រាន់​តែ​នៅ​ក្នុង​ឆ្នាំ​​២០១១​។ ​ក្នុង​ករណី​មួយក្នុង​ចំ​ណោ​ម​​ករណី​​ធ​ំ​ៗបំ​ផុត អង​្គការ​​​នេះបា​ន​ជួ​យ​ធ្វើ​មាតុ​ភូមិនិវត្ត​​បុរស​ចំ​នួន​​៦៣នាក់​​ពី​ទូក​​នេសាទ​មួ​យ​គ្រឿង​​នៅ​ក្នុង​ប្រទេ​ស​​ឥណ្ឌូ​ណេ​ស៊ី​។ ​របា​យ​ការណ៍​នេះ​​បា​នឲ្យ​ដឹង​ទៀត​ថា “​ករណី​នេះ​​​​បង្ហាញ​​​ពី​​​និន្នាការ​​ដ៏​ធំ​មួ​យ​​នៅ​អា​ស៊ី​អា​គ្នេយ៍ ដោ​យ​មា​ន​​សេចក្តី​​រាយ​កា​រណ៍​កាន់​តែ​ច្រើ​ន​ឡើ​ង​អំ​ពី​កា​រ​​​កើន​​​ឡើង​​​​​​នៃ​​​​កា​រ​ជួ​ញ​ដូរ​មនុស្ស​​​​​​យក​​​ទៅ​​​កេង​ប្រវ័ញ្ចកម្លាំងពល​កម្ម” ជា​ពិសេសនៅ​លើ​ទូ​ក​នេសាទ​។ ក្នុង​ករណី​ទាំង​អស់​​​​ ដែល​​​អង​្គការ​​​​​អន្តរ​ជាតិ​​​ទេស​ន្តរប្រវេសន៍​​​បា​នជួយ ​មាន​​​ជន​រង​គ្រោះ​​​ជា​បុរស​ចំ​នួន​​១១៤​នាក់​ក្នុងឆ្នាំ​​២០១១។ ​បុរស​ចំនួន​៦៩នាក់​ ត្រូ​វបា​ន​បញ្ជូន​​​មក​​​ពី​ប្រទេ​ស​ឥណ្ឌូ​ណេស៊ី​២៦នាក់​ពី​ប្រទេ​ស​​ម៉ា​ឡេស៊ី និង​២៤នាក់ពី​ប្រទេ​ស​ម៉ូរីស​។ ​របាយ​ការណ៍នេះ​​បា​ន​លើកឡើង​ថា “ជ​ន​​រង​គ្រោះ​ភាគ​ច្រើ​ន​​បា​ន​វិល​ត្រឡប់​​​មក​​​​វិញ​ដោ​យ​មា​ន​ជំ​នួយ​ពី​​អង​្គការ​​​​​អន្តរ​​​ជាតិ​​​ទេស​​ន្តរ​​ប្រ​វេសន៍​តា​ម​រយៈក្រសួ​ងកា​រ​បរទេ​សកម្ពុជានិងភាគ​ច្រើ​ន​បា​ន​ទទួល​​ជំ​នួយ​​ពី​អង​្គការ​​​​​អន្តរជាតិ​​​ទេស​ន្តរ​​​ប្រវេសន៍​​​ និងអង្គ ការក្រៅ​រដ្ឋាភិ​បាល​​​នានា​​​នៅ​ពេល​មក​ដល់។ ​លោក ប្រ៊ូណូ ម៉ាល់​តូនី ប្រធា​ន​ផ្នែក​បេស​ក​កម្ម​របស់អង​្គការ​​​​​អន្តរជាតិ​​​ទេស​ន្តរ​ប្រវេសន៍​ប្រចាំ​នៅ​កម្ពុជា ​​​​មាន​​​ប្រសាសន៍​​​​ថា ​​​ប្រទេស​​​​ជា​​​គោល​ដៅ ​ដែល​​ទទួល​​ជ​ន​ចំ​ណាក​ស្រុក​​ពី​ប្រទេ​ស​កម្ពុជា ជា​រឿយៗ​​​ម​​​ិន​​​សូវ​​​​មា​ន​​​​ការ​​​​​​កា​រ​ពា​រ​​​មនុស្ស​​​ដែល​​​ចូល​​​ទៅ​​​​​ស្វែ​ង​រកកា​រ​​ងារ​ធ្វើ​​​​នោះ​​​ទេ​​​។ លោក​បា​ន​មាន​ប្រសាសន៍​បន្ថែម​ថា​ “គ្មាន​យន្តកា​រ​​កា​រ​ពារ​​ច្បាស់​លាស់​​​ជាមួ​យ​នឹង​ប្រទេស​​ដែល​ទទួល​ជន​ចំ​ណាក​ស្រុក​​​​​​នោះទេ​​​​ ហើយ​មា​ន​ការ​លំបាក​​​​​​ណាស់​​​ក្នុង​​​ការ​​​​​​ស្វែង​​​រក​​​​អត្ត​សញ្ញាណ​ជន​​រង​គ្រោ​ះ​​។​​​​​​កម្មករ​​​ចំណាកស្រុក​ជា​​​ច្រើន​​​​​មិន​​​​​​ហ៊ាន​​​​ទាក់​ទង​នគរបាល​ ឬ​អាជ្ញាធរ​មូល​​ដ្ឋានទេ។ ​​​បន្ទាប់​​​ពី​​​មាន​​​​​​សេចក្តី​​​រាយ​​​ការណ៍​​​ជា​​​ច្រើន​​​អំពី​​​​ស្ថានភាព​កា​រ​ងារឃោរ​​​ឃៅ​​​របស់​​​​​​អ្ន​ក​នេសាទ​​​​ខ្មែរ​​​​​​​​នៅ​​​​តាម​​​ទូក​​​​នេសាទ​​​ថៃ​​​នោះ​​​​ ​​​របាយការណ៍​​​អង​្គការ​​​​​អន្តរជាតិ​​​ទេស​ន្តរ​​​ប្រវេសន៍​​​​ ក៏​​បា​ន​ផ្តោតលើ​កា​រ​ជួញ​​ដូរ​កុ​មា​រ​​​ទៅ​ប្រទេ​ស​ថៃ​​ដែរ​ ​​ដែល​​​នៅទី​​​នោះ ​​ពួក​គេ​ត្រូ​វ​បា​ន​​​​​​សាច់​​​ញាតិ​​​របស់​​​ពួក​​​គេ​​​ប្រើ​​​​​ឲ្យ​​​​ធ្វើ​​​ជា​អ្នក​សុំ​ទាន​ ឬ​បង្ខំ​ឲ្យ​លក់​បង្អែម ​លក់​ផ្កា...

ពិធី​​​ថ្វាយ​​​ព្រះ​​​ភ្លើង​​​​​​ព្រះ​​​បរម​​​សព​​​សម្ដេច​​​ឪ​​​​​​ នរោត្ដម សីហនុ នឹង​​​មាន​​​​​​អ្នក​​​ចូល​​​រួម​​​រាប់​​​ពាន់​​​នាក់

យោង​​​តាម​​​គណៈកម្មា​​​ធិកា​​​រ​​​រៀប​​​ចំ​​​​​​​​​ព្រះ​​​រាជ​​​ពិធី​​​បុណ្យ​​​​​​ថ្វាយ​​​ព្រះ​​​​​​ភ្លើង​​​ព្រះ​​​បរម​​​​សព​​​សម្ដេច​​​ឪ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​​នឹង​​​មាន​​​អ្នក​​​ចូល​​​រួម​​​​​​ជាង​​​៣.០០០​​​នាក់​​​នៅ​​​ក្នុង​​​ពិធី​​​​​​​​​ដង្ហែ​​​ព្រះ​​​បរម​​​សព​​​សម្ដេច​​​ឪ​​​ នរោត្តម​​​ សីហនុ ពី​​​ព្រះ​​​បរម​​​រាជវាំង​​​​​ទៅ​​​​​​កាន់​​​ព្រះ​​​​​​មេរុ​​​​​​នៅ​​​ខាងមុខ​​​សារ​​​មន្ទីរ​​​​​​ជាតិ​​​ នៅ​​​ថ្ងៃ​​​ទី​​​១ ខែ​​​កុម្ភៈ។ លោក កឹម គុណវឌ្ឍន៍ អគ្គនាយក​​​ទូរទស្សន៍​​​ជាតិ​​​កម្ពុជា ​​​និងជា​​​សមាជិក​​​គណៈកម្មា​​​ធិការ​​​រៀប​​​ចំ​​​ការ​​​ផ្សាយ​​​​​​ពី​​​​​​ព្រះ​​​រាជពិធី​​​ថ្វាយ​​​ព្រះ​​​ភ្លើង​​​សម្ដេច​​​ឪ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ក្បួន​​​ដង្ហែ​​​នេះ​​​នឹង​​​មាន​​​ការ​​​អញ្ជើញ​​​ចូល​​​រួម​​​ពី​​​សំណាក់​​​មន្ត្រី​​​រដ្ឋា​​​ភិបាល​​​​​​​​​ជាន់​​​ខ្ពស់​​​​​​​​​​រាជវង្សានុវង្ស ព្រះ​​​សង្ឃ ​​​សមាជិក​​​អង្គកា​​រ​​​ជន​​​ជាតិ​​​ភាគ​​​តិច មន្ត្រី​​​កង​​​រាជអាវុធ​​​ហត្ថ ​​​មន្ត្រី​​​​​​ក្រសួង​​​ និង​​​តំណាង​​​យុវ​​​ជន​​​ជា​​​ច្រើននាក់​​​ទៀត។​​​ ​​​លោក​​​បាន​​​ឲ្យ​​​ដឹង​​​ថា គណៈ​​​ប្រតិភូ​​​​​​បរទេស​​​​​​ក៏​​​នឹង​​​ចូល​​​រួម​​​ក្នុង​​​​​​​​​​​​ពិធី​​​​​​ដង្ហែ​​​នេះ​​​ដែរ ​​​ហើយ​​​លោក​​​​​បាន​​​មាន​​​ប្រសាសន៍​​​​​​ថា ​​​ពិធី​​​​ដង្ហែ​​​ព្រះ​​​បរម​​​សព​​​នឹង​​​ចាក​​​ចេញ​​​ពី​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​នៅ​​​ម៉ោង​​​​​​៧​​​ព្រឹក ថ្ងៃទី១ ខែ​​​កុម្ភៈ​​​ក្នុង​​​​​​ចម្ងាយ​​​ប្រាំ​​​មួយ​​​គីឡូ​​​ម៉ែត្រ​​​​​​តាម​​​មហា​​​វិថី​​​ព្រះ​​​សុធារស​​​មហាវិថីព្រះ​​​សីហនុ និង មហា​​​វិថី​​​ព្រះ​​​រោត្តម​​​មុន​​​ពេល​​​ដង្ហែទៅ​​​កាន់​​វាល​​​ព្រះ​​​មេរុ​​​នៅ​​​​​​មុខ​​​សារមន្ទីរ​​​ជាតិ។ ព្រះ​​​អង្គ​​​ម្ចាស់ សីុសុវត្ថិ ធម្មិកោ អ្នក​​​នាំពាក្យ​​​ខុទ្ទកាល័យ​​​ព្រះ​​​បរម​​​រាជវាំង​​​បាន​​​មានព្រះ​​​បន្ទូល​​​ថា រាជវង្សានុវង្ស រួម​​​ទាំង​​​ព្រះ​​​មហា​​​ក្សត្រ  សីហមុនី និង​​​ព្រះ​​​វររាជ​​​មាតា​​​ មុនី​​​នាថ នឹង​​​ចូល​​​រួម​​​ក្នុង​​​ពិធី​​​ដង្ហែ​​​...

​​អូស្ត្រាលី​សើុប​​​អង្កេត​​​​ករណី​​​​ស៊ីសំណូក​​​​របស់​​​​ក្រុមហ៊ុន ​OZ ឡើង​វិញ​

ប្រព័ន្ធ​​​​ផ្សព្វ​​​ផ្សាយ​​​​អូស្ត្រាលី​​ បាន​រាយ​ការណ៍​​កាល​ពី​ម្សិលមិញ​ថា ​​នគរបាល​អូស្ត្រាលី​បាន​​បើក​ការ​ស៊ើប​អង្កេត​ឡើង​វិញ​​ដើម្បី​ពិនិត្យ​មើល​ថា​​​ តើ​ក្រុម​ហ៊ុន​រុក​រករ៉ែ​អូ​ហ្សិត​(OZ)​បាន​បង់​ប្រាក់​​សំណូក​​​​​រាប់​​​​សែន​​​ដុល្លារ​​​ទៅ​ឲ្យ​សមាជិក​គ្រួសារ​​​របស់​​​​​មន្ត្រី​​​​នៅ​ក្រសួង​ឧស្សា​ហកម្ម​ រ៉ែ និង​ថាមពល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពេល​ទិញ​ភាគ​ហ៊ុន​ពី​ដៃគូ​រកស៊ី​របស់​ខ្លួន​​កាល​ពី​ឆ្នាំ​២០០៩​​​ពិត​​​មែន​​​ឬ​​​អត់​​​។ ការ​បើក​ការស៊ើបអង្កេត​របស់​នគរបាល​សហព័ន្ធ​អូស្ត្រាលី​នេះ​​កើត​ឡើង​បន្ទាប់ពី​មាន​របាយការណ៍​មួយ​ចេញ​ដោយ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​​ការអភិវឌ្ឍន៍​(OECD)កាលពី​ខែ​តុលា​ ដែល​បាន​រិះគន់​ការ​ស៊ើបអង្កេត​របស់​នគរបាល​សហព័ន្ធ​អូស្ត្រាលី​​អំពី​ករណី​សូក​ប៉ាន់​​មន្ត្រី​បរទេស​​​​នៅ​​​ក្រុមហ៊ុន​អូស្ត្រាលី​។ ទោះ​បី​ជា​ក្នុង​របាយការណ៍​នោះ​មិន​បាន​ប​ញ្ចេញ​ឈ្មោះ​​ក្រុម​ហ៊ុន​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុងករណីនេះក៏​ដោយ​​ ក៏​របាយការណ៍​នោះ​បាន​លើកឡើង​អំពីករណី​ស្រដៀង​គ្នាមួយ ​ដែល​​​បាន​​​លាត​​​ត្រដាងអំពី​​​ប្រតិបត្តិការ​​​​រុក​រករ៉ែ​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​​​ក្រុម​​​ហ៊ុន​​​​អូហ្សិត ដែល​​​ត្រូវ​​​បាន​​​បោះ​​​បង់​​​ចោល​​​ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​​។ កាលពី​ខែ​ឧសភា​ ឆ្នាំ​២០១១​របាយ​ការណ៍​​​​នេះ​​​បាន​បញ្ជាក់​ថា​​ ក្រុមហ៊ុន​រុករក​រ៉ែ​អូ​ហ្សិត​បាន​​បង់​ប្រាក់​សំណូក​ចំនួន​១,១៥​លានដុល្លារ​ទៅ​ឲ្យ​សាច់​ញាតិ​របស់​មន្ត្រី​​​​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​​ ដែល​មាន​ភា​គហ៊ុន​ក្នុង​ក្រុមហ៊ុន​​ស៊ីនហា​ម៉ាញនីង​ខូ​(Shin Ha Mining Co)ជា​ក្រុម​ហ៊ុនក្នុង​​​ស្រុក​​​មួយ​​​ដែល​​​ក្រុមហ៊ុន​​​​អូ​ហ្សិត​​បាន​ទិញ​ភាគ​​​ហ៊ុន​​​យក ​​​ដើម្បី​ទទួល​បាន​គម្រោង​រុក​រករ៉ែ​មាស​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី។ អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​ន៍​​បាន​​​​បញ្ជាក់​​​​​ថា​ ការ​ស៊ើប​អង្កេត​នេះ​ជា​ “ ​ករណី​ទិញ​​​ហ៊ុន​​​​​​ ដើម្បី​​​រក​ស៊ី​រួម​គ្នា​”។ លោក អាន​ឌ្រូ​ ហ្គោដុន​(Andrew Gordon)​អ្នក​នាំ​ពាក្យនគរបាល​សហព័ន្ធ​អូស្ត្រាលី​​បាន​លើក​ឡើង​តាម​​អីុ​ម៉េល​កាល​ពី​ម្សិល​មិញ​ថា​​ “នគរបាល​សហព័ន្ធ​អូស្ត្រាលី​​​​អាច​បញ្ជាក់​ថា​​​​​កំពុង​​​មាន​​​ការ​​​សើុប​​​អង្កេត​​​ឡើង​​​វិញ​​​លើ​​​ករណី​​​​​ទាំង​​​​ពីរ​ដែលអង្គការ​សហ​ប្រតិ​បត្តិការ​សេដ្ឋ​កិច្ច​ និង​ការ​អភិវឌ្ឍន៍​​​​បាន​​​លើក​​​ឡើង​​​”។ លោក ហ្គោដុន បាន​​មាន​ប្រសាសន៍​បន្ត​ថា​​នគរបាល​សហព័ន្ធ​អូស្ត្រាលី​មិន​អាច​អត្ថា​ធិប្បាយ​ពីការ​ស៊ើប​អង្កេត​ជាក់់លាក់​​​​ណា​​​មួយ​​​បាន​ទេ​​ហើយ​កាល​ពី​ម្សិ​​​ល​មិញ​នៅ​មិន​ទាន់​ច្បាស់​ថា​​ករណី​មួយ​ក្នុង​ចំណោម​ករណី​ទាំង​ពីរ​ ដែល​បាន​លើក​ឡើង​នោះ​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​​​ពី​​​​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេសកម្ពុជា​​ចំពោះ​ក្រុម​ហ៊ុន​រុករក​រ៉ែ BHP Billiton ជា​​​ក្រុម​​​ហ៊ុន​​​រ៉ែ​​​ដ៏​​​ធំ​បំផុត​​​​​​នៅ​​​​លើ​ពិភព​លោក​ឬយ៉ាង​ណានោះ​ទេ។ កាសែត​ ស៊ីដនី ម៉នីង ហ៊ឺរ៉ាល (Sydney Morning Herald) កាល​ពី​ម្សិលមិញ បាន​ដក​ស្រង់​សម្តី​លោក អេរ៉ូល រ៉ាយសឺ (Errol Raiser) ប្រធាន​ អង្គ​​​ភាព​​​ព័ត៌មាន​​​ពិសេស​​​របស់​​​នគរ​បាល​សហព័ន្ធអូស្ត្រាលី​ ​ថា នគរបាល​សហ​ព័ន្ធ​អូស្ត្រាលី​ “ ​​នឹង​​​​ពិនិត្យ​ឧបករណ៍​ពេទ្យ ​​​និង​​​អ្វី​​​ដែល​អង្គការ​សហ​ប្រតិបត្តិការសេដ្ឋកិច្ច​ និងការ​អភិវឌ្ឍន៍​បាន​ហៅថា ជា​​​ករណី​​​ទិញ​​​ភាគ​​​ហ៊ុន​​​រួម​គ្នា​”។ កាលពីឆ្នាំ​២០០៩ ក្រុម​ហ៊ុន​រុក​​​រក​រ៉ែ អូហ្សិត បាន​ទិញ​ភាគ​ហ៊ុន​របស់​ខ្លួន​ ដើម្បី​ចូល​រួម​ជា​ដៃគូ​រក​ស៊ី​នៅ​ក្នុង​គម្រោង​រក​រ៉ែ​នៅ​តំបន់​អូរខ្វាវ ​​​របស់​​​ក្រុម​ហ៊ុន​ស៊ីនហា ដែល​បានបង្កើត​ឡើង​ កាលពីឆ្នាំ​២០០៥...

ការ​​​តវ៉ា​​​របស់​​​កម្មករ​​​រោង​​​ចក្រ​​​កាត់ដេរ Kingsland នៅ​​​ខណ្ឌ​​​មាន​​​ជ័យចូល​​​ដល់​​​សប្ដាហ៍​​​​ទី៣

កម្មករ​​​និង​​​តំណាង​​​សហជីព បាន​​​ឲ្យ​​​ដឹង​​​ថាកម្មករ​​​​​​ប្រហែល​​​៨០​​​នាក់​​​មក​​​ពីរោង​​​ចក្រ​​​មួយ​​​នៅ​​​ខណ្ឌ​​​មាន​​​ជ័យរាជ​​​ធានី​​​ភ្នំពេញ ដែល​​​ផ្គត់​​ផ្គង់​​​ខោ​​​អាវ​​​ទ្រនាប់​​​របស់​​​ស្ត្រី​​​ទៅ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​ចែកចាយ​ វ៉លម៉ាត់( Wal-Mart)ដ៏​​​ធំ​​​របស់​​​អាមេរិក​​​នោះ ​បាន​​​​​​ធ្វើ​​​ការ​​​តវ៉ា​​​កាល​​​ពី​​​ម្សិល​​​មិញ ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​ម្ចាស់​​​រោង​​​ចក្រ​​​នេះ​​​​​​បើក​​​ប្រាក់​​​ដំណា​​​ច់​​​ការងារ​​​របស់​​​​​​​ខ្លួន។ ​​​ឈ្មោះ​​​ ភួង ភារម្យ អាយុ​​​២៣​​​ឆ្នាំ ជា​​​កម្មករ​​​ម្នាក់​​​នៅ​​​រោង​​​ចក្រ​​​នេះ បាន​​​និយាយ​​​ថា កម្មករ​​នៅ​​​​រោង​​​ចក្រ​​​កាត់ដេរ ឃីងលែន(​​​Kingsland ) នៅ​​​ខណ្ឌ​​​មាន​​​ជ័យ ត្រូវ​​​បាន​​​គេ​​​​​​ប្រាប់​​​កាល​​​ពី ខែ​​​កញ្ញាថាពួក​​​គេ​​​មិន​​​ចាំ​​​បាច់​​​មក​​​ធ្វើ​​​ការ​​​​​ទេ​​​ ដោយ​​​សារ​​​តែ​​​គ្មាន​​​ការ​​​បញ្ជា​​​ទិញ ប៉ុន្តែ ពួក​​​គេ​​​​​​នៅ​​​តែ​​​ទទួលបានប្រាក់​​​​​​ខែ​​​៥០​​​ភាគ​​​រយ​​​​​ជា​​​រៀង​​​រាល់​​​ខែ​រហូត​​​ដល់​​​ការ​​​ងារ​​​ចាប់​​​ផ្ដើម​​​បន្ត​​​នៅ​​​ខែ​​​មករា​​​នេះ។ ប៉ុន្តែ​​​ កម្មករ​​​ទាំង​​​នោះ មិនបាន​​​ទទួល​​​ប្រាក់​​​​ចាប់​​​តាំង​​​ពី​​​ខែ​​​ធ្នូ​​​មក ហើយ​​​តំណាង​​​សហជីព​​​នៅ​​​រោង​​​ចក្រ​​​នេះ បាន​​​និយាយ​​​ប្រាប់​​​ពួក​​​គេ​​​ថាម្ចាស់​​​រោង​​​ចក្រ​​​នេះ បាន​​​ប្រកាស​​​​​​ពីការ​​​ក្ស័យ​​​ធន ហើយបាន​​​​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​​​​​បាត់ហើយ​​​ដែរ​​​។ ​​​ដូច្នេះ​​​ហើយ ​​​កម្មករ​​​ប្រហែល​​​២០០​​​នាក់​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​ខាង​​​ក្រៅ​​​រោង​​​ចក្រ​​​នេះ​ចាប់​​​តាំង​​​ពី​​​ថ្ងៃ​​​ទី១ខែ​​​មករា​​​មក។ ​​​កម្មករ​​​​​​ប្រហែល​​​២០​​​នាក់ក្នុង​​​ចំណោម​​​កម្មករ​​​ទាំង​​​នោះ បាន​​​ដេក​​​ចាំ​​​នៅ​​​រោង​​​ចក្រ​​​នេះ​​​នៅ​​​ពេល​​​​យប់ ​​​បន្ទាប់​​​ពី​​​​​​ពួក​​​គេ​​​ចាប់​​​បាន​​បុគ្គលិក​​​របស់​​​រោង​​​ចក្រ​​​នេះ កាល​​​ពី​​​ថ្ងៃ​​​ទី៤ ខែ​​​មករា ដែល ប៉ុន​​​ប​​​៉ង​​​ដឹក​​​ជញ្ជូន​​​ម៉ាសុីន​​​ដេរ​​​ចេញ​​​ពី​​​រោង​​​ចក្រ​​​នេះ​​​នៅ​​​ពាក់​​​កណ្ដាល​​​អធ្រាត្រ។ លោក ភួង ភារម្យ ​​​​និយាយ​​​ថា“ យើងកំពុង​​​ទាមទារ​​​​​​​​​ឲ្យ​​​ម្ចាស់រោង​​​ចក្រ​​​បើក​​​​​​ប្រាក់​​ដំណាច់​​​ការ​​​ងារ​​​ ប្រាក់​​​​​ឧបត្ថម្ភ​​​ប្រចាំឆ្នាំ ប្រាក់​​​បញ្ឈប់​​​ពី​​​​ការងារ និងប្រាក់​​​ខែ​​​ចុង​​​ក្រោយ​​​របស់​​​យើង”​​​។ “យើង​​​បាន​​​ទាម​​​ទារ​​​ឲ្យ​​​រោង​​​ចក្រ​​​នេះ​​​​​​បើក​​​​​​ប្រាក់​​​​​ខែ​​​របស់​​​​​​​​​យើង​​​​​តាម​​​ច្បាប់ការងារ​​​ ហើយ​​​យើង​​​នឹង​​​ធ្វើ​​​ការ​​​តវ៉ា​​​រហូត​​​ដល់​​​យើង​​​ទទួល​​​បាន​​​ដំណោះ​​​ស្រាយ”។គាត់បាន​​​និយាយ​​​ថា  ​គាត់បាន​​​ធ្វើ​​​ការ​​​នៅ​​​រោង​​​ចក្រ​​​​​​នេះ​​​អស់​​​រយៈ​​​ពេល​​​៥​​​ឆ្នាំ​​​មក​​​ហើយ ហើយ​​​ត្រូវ​​​ទទួល​​​បាន​​​ប្រាក់​​​ដំណាច់​​​ជាង​​​១.០០០​​​ដុល្លារ​​​។ គាត់​​​ក៏​​​បាន​​​និយាយ​​​ថា កម្មករ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​​ទៅ​​​ក្រសួងការងារ​​​​​​ និង​​​ក្រសួង​​​​​​​​​​​​សង្គម​​​កិច្ច​​​រួច​​​​​​​​​ហើយ។ លោក មឿន តុលា ប្រធាន​​​​​​​​​កម្ម​​​វិធី​​​ការ​​​ងារ​​​នៅ​​​មណ្ឌល​​​​​​អប់​​​រំ​​​ច្បាប់​​​​​សម្រាប់​​​សហគមន៍​​​ដែល​​​កំពុង​​​ផ្ដល់​​​ជំនួយ​​​ផ្នែក​​​ច្បាប់​​​ និង​​​ជំនួយ​​​បច្ចេក​​​ទេស​​​​​​ដល់​​​​​​កម្មករ​​​ ដែល​​​​​​ធ្វើ​​​ការ​​​​​​តវ៉ា​​បា​​​ន​​​មាន​​​ប្រសាសន៍​​​ថា អង្គការ​​​របស់​​​លោកកំពុង​​​ជំរុញ​​​​​​ឲ្យ​​​ក្រុម​​​ប្រឹក្សា​​​អាជ្ញាកណ្ដាល ជួយ​​​​​​ដោះ​ស្រាយ​​​​​​ករណី​​​នេះ។លោកបាន​​​បន្ថែម​​​​ថា “ប្រសិន​​​បើ​​​​​​ក្រុមហ៊ុន​​​នេះ​​​បិទ​​​ទ្វារ ​​​ទោះ​​​បី​​​ជា​​​ក្រុម​​​ហ៊ុន​​​នេះ​​​ក្ស័យ​​​ធន​​​ក៏​​​ដោយ ក៏​​​ច្បាប់ បាន​​​តម្រូវ​​​ឲ្យ​​​​​​និយោ​​​ជក​​​ ​​​បើក​​​​​​ប្រាក់​​​​​ដំណាច់​​​ ប្រាក់​​​សំណង​​​​​​ជំងឺ​​​ចិត្ត​​ និង​​​ប្រកាស​​​អំពី​​​ការ​​​​​បញ្ចប់​​​កិច្ច​​​សន្យា​​​ការងារដែរ​​​​”។ លោក និក រ៉ូឌីខូហ្វ (Nick Rudikoff) ជា​​​អ្នក​​​សម្រប​​​សម្រួល​​​ កិច្ចការ​​​​​​សកល​​​រ​​​បស់​​​សម្ពន្ធ​​​សហជីព​​​កម្មករ (Warehouse Workers United ) ​ជា​​​សហជីព​​​មួយ​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​សហ​រដ្ឋ​អាមេរិក ដែល​​​តំណាង​​​ឲ្យ​​​កម្មករ​​​ចំនួន​​​៥,៥​​​លាន​​​នាក់ នៅ​​​តាម​​​ផ្នែក​​​ផ្សេងៗ​​​នោះ បាន​​​មាន​​​​ប្រសាសន៍​​​ថា ការ​​​ខក​​​ខាន​​​របស់​​​រោង​​​ចក្រ​​​ឃីងលែន ​​​ក្នុង​​​ការ​​​មិន​​​បាន​​​ផ្ដល់​​​ព័ត៌​​​មាន​​​​​​អំពី​​​ស្ថាន​​​ភាព​​​របស់​​​ខ្លួន គឺ​​​ជា​​​គំរូ​​​មួយ​​​របស់​​​​​​ក្រុម​​​ហ៊ុន​​​ចែក​​​ចាយ​​​វ៉លម៉ាត ដែល​​​មិន​​​បាន​​​ធ្វើ​​​្ឲ្យ​​​​សមាជិក​​​​​នៅ​​​ក្នុង​​​ខ្សែ​​​សង្វាក់​​​​​​ផ្គត់​​​ផ្គង​​​់​​​របស់​​​ខ្លួន​​​ប្រព្រឹត្ត​​​ចំពោះ​​​​​​កម្មករ​​​ដោយ​​​​​​ត្រឹម​​​ត្រូវ​​។​​​ លោក និក រ៉ូឌីខូហ្វ ដែល​​​បាន​​​មក​​​ដល់​​​​​​ប្រទេស​​​កម្ពុជា​​​ កាល​​​ពី ថ្ងៃ​​​ព្រហស្បតិ៍ ដើម្បី​​​ធ្វើ​​​ការ​​​សើុប​​​អង្កេត​​​​​​អំពី​​​ស្ថាន​​​ភាព​​​នេះ បាន​​​មាន​​​ប្រសាសន៍​​ថា “ស្ថាន​​​ភាព​​​នៅ​​​ក្នុង​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ ឃីញលេន​​​ នេះ​​​ គឺ​​​ជា​​​គំរូ​​​នៃ​​​ភាព​​​អយុត្តិធម៌​​​នៅ​​​ក្នុង​​​​​​ខ្សែ​​​សង្វាក់​​​​​​ផ្គត់​​​ផ្គង់​​​​ទូ​​​ទាំង​​​ពិភព​​​​​​របស់​​​ក្រុម​​​ហ៊ុន​​​ចែកចាយ វ័លម៉ាត។​ក្រុម​​​ហ៊ុន​​​ចែកចាយ វ័លម៉ាត ត្រូវ​​​​​​ធានាថា​​​ ​​​​​​អ្នក​​​ផ្គត់​​​ផ្គត់​​​របស់​​​ខ្លួន​​​​​​គោរព​​​​​​ច្បាប់​​​និង​​​កម្មករ ​ដែល​​​​​​បាន​​​បាត់​​​បង​​​់​​​ការ​​​ងារ​​​ដោយ​​​មិន​​​ត្រឹម​​​ត្រូវ និង​​​ខាត​​​បង់​​​ពេល​​​វេលា​​ធ្វើ​​​ការងារចាំ​​​បាច់​​​ត្រូវ​​​ទទួល​​​បាន​​​សំណង​​​​​​សម​​​រម្យ”។ “យើង​​​​​​កំពុង​​​​​​​​​មាន​​​សាមគ្គីភាព​​​ជា​​​មួយ​​​​​​​​​កម្មករ​​​នៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ឃីញ​​​លេន និង​​​ជា​​​មួយ​​​កម្មករ​​​ផ្សេង​​​ៗ​​​ទៀត​​​នៅជុំ​​​វិញ​​​ពិភព​​​លោក ដែល​​​ផលិត​​​និង​​​ដឹក​​​ជញ្ជូន​​​ទំនិញ​​​​​ឲ្យ​​​ក្រុម​ហ៊ុន​​​ចែកចាយវ័លម៉ាត”។ លោក ហួន សឿ អនុប្រធាន​​​នាយក​​​ដ្ឋាន​​​ដោះ​​​ស្រាយ​​​​​​វិវាទ​​​ការងារ​​​របស់​​​ក្រសួង​​​ការ​ងារបាន​​​បញ្ជាក់​​​ថា លោកបាន​​​ទទួល​​​ពាក្យ​​​បណ្ដឹង​​​​​​របស់​​​កម្មករ​​​ទាំង​​​នេះ​​​រួច​​ហើយ ប៉ុន្តែ បាន​​​បដិ​សេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​​​​​​​។ តំណាង​​​​​រោង​​​ចក្រ​​​កាត់ដេរ ឃីង​​​លេន មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​​​​អត្ថាធិប្បាយ​​​បាន​​​ទេ កាល​​​ពី​​​ម្សិល​​​​មិញ​​​ ហើយ​​​​​​តំណាង​​​​ក្រុម​​​ហ៊ុនចែក​ចាយ​វ័លម៉ាត មិន​​​បាន​​​ឆ្លើយ​​​សំណួរ​​​ភ្លាម​​​ៗ​​​នោះ​​​ដែរ៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ

គណ​បក្ស សម រង្ស៊ី ស្នើឲ្យ​លោក​ ហ៊ុន​ សែន ដក​លោក ចម ប្រសិទ្ធ រដ្ឋ​មន្រ្តី​​ក្រសួង​ពាណិជ្ជ​កម្ម​ចេញ​

គណ​បក្ស សម រង្ស៊ី បាន​ស្នើ​សុំ​ឲ្យ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ​ចេញ​បញ្ជា​​ឲ្យ​​លោក ​ចម ប្រសិទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​លា​លែង​ពី​តំណែង​ដោយ​សារ​លោក​ខក​ខាន​មិន​បាន​នាំ​ផលិតផល​​ថែម​ទៀត​ចេញពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ទី​ផ្សារអន្តរជាតិ​។ យោង​តាម​លិខិត​មួយ​ច្បាប់​​ចុះ​ថ្ងៃ​ទី​១០​ខែ​មករា​​ ដែល​​ចុះ​ហត្ថ​លេខា​ដោយ​​សមា​ជិក​សភា​មកពីគណ​បក្ស   សម រង្ស៊ី​ លោក ជា ប៉ូច លោក ឡុង រី លោក គង់ បូរ៉ា និងលោក ឃឹម ឡាក់គី ដែល​បាន​ផ្ញើ​ជូន​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​បាន​បញ្ជាក់​ថា លោក ចម ប្រសិទ្ធ មិន​បាន​បំពេញ​ការងាររបស់ខ្លួនឲ្យ​​បាន​ល្អ​ ដើម្បី​ជួយ​​ដល់ប្រ​ជា​កសិករ​ខ្មែរឲ្យ​បាននាំ​ផលិត​ផល​របស់​ខ្លួន​ និង​​ជួយ​រកទី​ផ្សារ​ឲ្យ​​​ពួក​គាត់​​​សម្រាប់​លក់ផលិត​ផល​នៅ​បរទេស​​ទេ។ នៅ​ក្នុង​លិខិត​នោះ​បាន​លើក​ឡើង​ថា“គណបក្ស​ សម...