ផលិតកម្មសូត្រនៅប្រទេសកម្ពុជាអាចមានសន្ទុះខ្លាំងឡើងវិញដោយអាស្រ័យលើសរសៃសូត្រល្អ
សំឡេងរុឺងៗមួយបានឮ ចេញពីក្នុងបន្ទប់អគ្គលេខាធិការដ្ឋានកសិកម្ម ក្នុងរាជធានីភ្នំពេញ។ នេះគឺជាសំឡេងរបស់សត្វដង្កូវនាងពណ៌ត្នោត ដែលទទះស្លាបរបស់វាមួយប្រាវយ៉ាងលឿន ដូចសព្វដងគឺនៅពេលពួកវាជួបសត្វដង្កូវនាងឈ្មោល។ ដោយត្រូវបានអង្កេតមើល និងដាក់ឲ្យមានគូ ដង្កូវនាងមួយគូៗ ដែលអាចក្លាយជាគូគាប់នឹងគ្នា និងបានបន្លឺសំឡេងបន្តគ្នា ត្រូវបានដាក់លើក្រដាសកាសែតប៉ុន្មានសន្លឹក ដើម្បីជាកិច្ចចាប់ផ្តើមដំណើរការបង្កាត់ពូជសត្វដង្កូវនាងសម្រាប់តំណាក់កាលបន្ទាប់។ ក្នុងរយៈពេលបួនទៅដប់ថ្ងៃ ដង្កូវនាងញីនឹងត្រូវបានដាក់នៅលើបន្ទះស៊ុតមិនជ្រាបទឹក និងនៅឆ្ងាយដាច់ពីគេ ដើម្បីដាក់ត្រៀមសម្លាប់មេរោគ និងភ្ញាស់។ មជ្ឈមណ្ឌលភ្ញាស់ស៊ុតដង្កូវនាង (Silkworm Egg Production) នៅកម្ពុជា សូមបង្ហាញបច្ចេកទេសផ្សេងៗ ដែលកំពុងត្រូវបានប្រើប្រាស់ក្នុងបង្ការ និងត្រួតពិនិត្យជំងឺដែលបច្ចុប្បន្ន បានបំផ្លាញដំណើរការចញ្ចឹមស ត្វដង្កូវនាងជាង៥០ភាគរយ នៅតាមតំបន់ជនបទនៃព្រះរាជាណាចក្រកម្ពុជា។ បង្កើតឡើងដោយ អង្គការស្បៀងអាហារនិងកសិកម្ម (FAO) ដែលជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) មជ្ឈមណ្ឌលផលិតកម្មនេះ ជាផ្នែកមួយក្នុង គម្រោងអភិវឌ្ឍន៍វិស័យផលិតកម្មសូត្រ ដែលត្រូវចំណាយថវិកា៤៧៥,០០០ដុល្លារ និងដាក់ឲ្យដំណើរការ កាលពីខែកញ្ញា ឆ្នាំ២០០៩ ហើយមានកសិដ្ឋានផលិតកម្មសូត្រចំនួនប្រាំពីរនៅទូទាំងប្រទេស ហើយគម្រោងនេះឧបត្ថម្ភក្នុងកម្មវិធីបណ្តុះបណ្តាលអំពីផលិតកម្មសូត្រ សម្រាប់អ្នកដែលចាប់អារម្មណ៍វិស័យនេះ។ ក៏ប៉ុន្តែ រយៈពេលបីឆ្នាំក្រោយមក លោក មុី កល្យាណ នាយកកម្មវិធីរបស់អង្គការ FAO គឺជាមនុស្សទុទិដ្ឋិនិយមខ្លាំងមួយរូប។ មូលនិធិទទួលបានពីអង្គការ FAO សម្រាប់ដំណើរការមជ្ឈមណ្ឌលភ្ញាស់ស៊ុតដង្កូវនាង នឹងអស់នៅដំណាច់ឆ្នាំនេះហើយ...
លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី ផ្ញើលិខិតជូនលោកនាយករដ្ឋមន្ត្រី សុំវិលត្រឡប់មកវិញ
អ្នកនាំពាក្យគណបក្ស សម រង្ស៊ី ម្នាក់បាននិយាយកាលពីម្សិលមិញថា លិខិតមួយច្បាប់ដែលលោក សម រង្ស៊ី មេដឹកនាំគណបក្ស សមរង្ស៊ី បានផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនស្នើសុំវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាព ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះ មហាវីរក្សត្រ នរោត្តម សីហនុ នោះ ត្រូវបានបញ្ជូនទៅស្នាក់ការគណបក្សវិញកាលពីថ្ងៃសៅរ៍។ លោក សម រង្ស៊ី ដែលបច្ចុប្បន្នរស់នៅជានិរទេសខ្លួនក្នុងទីក្រុងប៉ារីស ដើម្បីគេចពីការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១២ឆ្នាំនោះ បានធ្វើសំណើ ជូនលោក ហ៊ុន សែន និង ព្រះមហាក្សត្រ នរោត្តម...
អង្គការក្រៅរដ្ឋាភិបាលស្នើសុំឲ្យសមាគមអាស៊ាន លើកឡើងបន្ថែមទៀតអំពីបញ្ហាសិទ្ធិមនុស្ស
នៅមិនដល់មួយខែទៀតទេ មុនពេលថ្នាក់ដឹកនាំរដ្ឋជាសមាជិកអាស៊ានរំពឹងថានឹងអនុម័តសេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សជាលើកដំបូងដែលមិនធ្លាប់មានសម្រាប់អង្គការសិទ្ធិមនុស្សក្នុងតំបន់នោះ អង្គការក្រៅរដ្ឋាភិបាលមកពីប្រទេសកម្ពុជា និងមកពីប្រទេសឥណ្ឌូណេស៊ី កាលពីម្សិលមិញបានជំរុញឲ្យរដ្ឋជាសមាជិកផ្តល់ឱកាសដល់អង្គការរបស់ខ្លួនឲ្យបានច្រើនដើម្បីចូលរួមនៅក្នុងដំណើរការនេះ។ នៅក្នុងកិច្ចប្រឹងប្រែងរយៈពេលជាងមួយឆ្នាំមកនេះ សេចក្តីព្រាងនៃសេចក្តីប្រកាសនេះ គួរតែត្រូវបានអនុម័តអំឡុងកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំនេះ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៨ខែវិច្ឆិកា នៅរាជធានីភ្នំពេញ។ប៉ុន្តែ អង្គការសិទ្ធិមនុស្សនៅទូទាំងតំបន់អាស៊ានមានការព្រួយបារម្ភថា សេចក្តីព្រាងច្បាប់នោះនឹងខ្សោយជាងអនុសញ្ញាអន្តរជាតិដែលប្រទេសខ្លះបានចុះហត្ថលេខារួចហើយ។ អង្គការក្រៅរដ្ឋាភិបាលនៅប្រទេសកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាលមកពីប្រទេសឥណ្ឌូណេស៊ីបានជួបប្រជុំគ្នានៅរាជធានីភ្នំពេញកាលពីម្សិលមិញ ដើម្បីប្រារព្ធខួបប្រចាំឆ្នាំលើកទី៣កាលពីថ្ងៃអង្គាររបស់គណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្សដែលបានតាក់តែងសេចក្តីព្រាងច្បាប់នេះ។ លោក សួន ប៊ុនសក្តិ អគ្គលេខាធិការនៃគណៈកម្មាធិការប្រព្រឹត្តិកម្មនៃសមាគមការពារសិទ្ធិមនុស្សកម្ពុជា ដែលតាមកិច្ចការដ៏ល្បីរបស់លោក អាប្រាហាំ លីនខូន (Abraham Lin-coln) អតីតប្រធានាធិបតីអាមេរិក បានមានប្រសាសន៍ថា “ ពួកគេគឺជារដ្ឋាភិបាលតំណាងឲ្យប្រជាពលរដ្ឋ ខ្ញុំអាចនិយាយបានថា ជារដ្ឋាភិបាលរបស់ប្រជាពលរដ្ឋ។ដូច្នេះហើយ...យើងស្នើឲ្យពួកគេបើកចំហថែមទៀតជាមួយយើង”។ ទោះបីជាអាស៊ានបានបើកសិក្ខាសាលាពីរលើករួចមកហើយជាមួយក្រុមអង្គការក្រៅរដ្ឋាភិបាលស្តីអំពីសេចក្តីប្រកាសនេះក៏ដោយ ក៏អង្គការទាំងនោះត្អូញត្អែរថា មានតែសេចក្តីព្រាងច្បាប់ដែលធ្លាប់បានលើកឡើងជាមួយខ្លួនប៉ុណ្ណោះ ត្រូវបានបញ្ចេញដោយប្រតិភូអាស៊ានកាលពីខែកញ្ញា។ ចាប់តាំងពេលនោះមក ពួកគេបានលើកឡើងនូវការជំទាស់លើមាត្រាពិសេសចំនួនបី ដែលនឹងអនុញ្ញាតឲ្យរដ្ឋជាសមាជិកនីមួយៗគិតពិចារណាអំពី “ បរិបទជាតិ” ដែលមិនបានកំណត់អត្ថន័យច្បាស់លាស់ ដើម្បីកំណត់សិទ្ធិ ដោយសារសណ្តាប់ធ្នាប់សាធារណៈនិងសីលធម៌ ព្រមទាំងតម្រូវឲ្យសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋមាន “ តុល្យភាព” ជាមួយនឹងតួនាទីរបស់ខ្លួន។ លោកស្រីយ៉ូយុនវ៉ាយុនីងរូម(Yuyun Wahyningrum) ជាទីប្រឹក្សាម្នាក់ទទួលបន្ទុកបញ្ហាអាស៊ាននៅអង្គការសិទ្ធិមនុស្ស...
ព្រះសង្ឃរាប់ពាន់អង្គសូត្រធម៌ ឧទ្ទិសមហាកុសលថ្វាយព្រះករុណាព្រះបាទ នរោត្ដម សីហនុ
ខណៈពេលដែលអ្នកមុខអ្នកការបរទេសទូទាំងអាស៊ីនៅតែបន្ដមករាជធានីភ្នំពេញដើម្បីសម្ដែងការគោរពព្រះករុណា កាលពីរសៀលថ្ងៃសៅរ៍ មានព្រះសង្ឃយ៉ាងហោចណាស់២.០០០អង្គនិមន្ដមកពីវត្តនានាក្នុងរាជធានីភ្នំពេញ ជួបជុំនៅខាងមុខព្រះបរមរាជវាំង ដើម្បីគោរពវិញ្ញាណក្ខន្ធព្រះករុណាសម្ដេចឪ នរោត្តម សីហនុ ។ ព្រះករុណាព្រះបាទ នរោត្តម សីហនុ បានយាងចូលទិវង្គតដោយសារគាំងបេះដូងនៅក្នុងមន្ទីរពេទ្យទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៥ខែតុលា ដោយព្រះសពបានយាងត្រឡប់មកមាតុប្រទេសវិញកាលពីថ្ងៃពុធ។ ព្រះបរមសពរបស់ព្រះអង្គនឹងយាងដម្កល់ក្នុងព្រះបរមរាជវាំងមិនតិចជាងបីខែឡើយ។ ព្រះញាណវង្ស ឃឹម សន ព្រះបាឡាត់នៃគណៈមហានិកាយ ក្នុងរាជធានីភ្នំពេញ មានសង្ឃដីកាថា “ ព្រះសង្ឃទាំងអស់និមន្ដមកពីខណ្ឌទាំងប្រាំបួនក្នុងរាជធានីភ្នំពេញ ដើម្បីបួងសួងក្នុងព្រះរាជពិធីបុណ្យខួបគម្រប់ប្រាំពីរថ្ងៃរបស់សម្ដេចឪ”។ ព្រះតេជគុណបានមានសង្ឃដីកាថា ព្រះសង្ឃប្រហែល២.០០០អង្គទៅ៣.០០០អង្គ បានជួបជុំនៅខាងមុខព្រះបរមរាជវាំងនៅចន្លោះម៉ោង៥ និងម៉ោង៧ ល្ងាច ដើម្បីបួងសួង និងធ្វើសមាធិរយៈពេល២០នាទី។ មុនពិធីបួងសួង ព្រះសង្ឃប្រហែល១.០០០អង្គក្នុងចំណោម ព្រះសង្ឃទាំងអស់ក៏បាននិមន្ដដង្ហែប្រទក្សិណជុំវិញសារមន្ទីរជាតិ ក្បែរនោះ។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ប្រធានខុទ្ទកាល័យសម្ដេចឪ មានបន្ទូលថា ព្រះរាជពិធីខួបគម្រប់ប្រាំពីរថ្ងៃដែលតាមប្រពៃណីព្រះពុទ្ធសាសនា ត្រូវប្រារព្ធក្រោយពីការយាងចូលទិវង្គតរយៈពេលមួយសប្ដាហ៍ គឺជាកិច្ចការសាមញ្ញបំផុត។ ព្រះអង្គមានបន្ទូលថា “ ការបួងសួងតាមបែបព្រះពុទ្ធសាសានាគឺជាការធម្មតា និងការប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន២១អង្គ ហើយពិធីនេះគឺជាពិធីរបស់រាជវង្សានុវង្សប៉ុណ្ណោះ”។ ព្រះអង្គម្ចាស់ ធម្មិកោ បានមានបន្ទូលថា ទ្រង់មិនបានដឹងទេថា ពេលណាទើបអនុញ្ញាតឲ្យសាធារណជនចូលក្នុងព្រះបរមរាជវាំងដើម្បីគោរពព្រះបរមសពព្រះករុណាសម្ដេចឪប៉ុន្ដែបានមានបន្ទូលបន្ថែមថា មន្ត្រីរដ្ឋាភិបាលគ្រោងនឹងចូលគោរពព្រះបរមសពព្រះករុណានៅថ្ងៃនេះ ជាមួយនឹងរាជវង្សានុវង្ស។ ទន្ទឹមនឹងនេះដែរ កាលពីម្សិលមិញ ប្រជាពលរដ្ឋកម្ពុជារាប់រយនាក់នៅតែបន្ដជួបជុំគ្នាខាងក្រៅច្រកទ្វារព្រះបរមរាជវាំងដែលនៅទីនោះ ពួកគេបានដុតទៀននៅក្រោមម្លប់នៃព្រះឆាយាលក្ខណ៍ដ៏ធំមួយរបស់ព្រះករុណា ព្រះបាទ នរោត្តម សីហនុ ។ អ្នកមុខអ្នកការបរទេសក៏នៅតែបន្ដមកកាន់ព្រះបរមរាជវាំងផងដែរ។ លោក លី ស៊ានលូង (Lee Hsien Loong) នាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរី លោក យា៉ង យ៉ុងសុប (Yang Hyongsop) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាជាន់ខ្ពស់របស់់ប្រជាជនកូរ៉េខាងជើង និងលោក សាយ ម៉ូកខាម (Sai Mauk Kham) អនុប្រធានាធិបតីភូមា បានចូលសម្ដែងការគោរពចំពោះព្រះករុណាក្រោយមកទើបជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក អៀង សុផាល្លែត ជំនួយការលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់អ្នកយកព័ត៌មានថា លោក លី ស៊ានលូង បានសម្ដែងនូវការដឹងគុណរបស់ខ្លួនចំពោះព្រះករុណាដែលបានទទួលស្គាល់ឯករាជ្យរបស់ប្រទេសសិង្ហបុរីមុនគេបង្អស់នៅក្នុងឆ្នាំ១៩៦៥។ លោក សុផាល្លែត បានបន្ថែមថា លោក យ៉ុងសុប បានមានប្រសាសន៍ថា ប្រទេសកូរ៉េខាងជើង ដែលព្រះករុណាទ្រង់ធ្លាប់គង់នៅក្នុងការនិរទេសព្រះកាយជាច្រើនឆ្នាំ បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហមក្នុងឋានៈជាភ្ញៀវផ្ទាល់របស់លោក គីម អុីលស៊ុង (Kim Il Sung) នឹងប្រកាសយកថ្ងៃអង្គារជាថ្ងៃកាន់មរណទុក្ខចំពោះព្រះករុណា ទូទាំងប្រទេស។ លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa)រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ក៏នឹងមកសម្ដែងការគោរពដឹងគុណ ចំពោះព្រះករុណានៅថ្ងៃនេះដែរ។ ចំណែក នាយករដ្ឋមន្ត្រីប្រទេសឡាវ ថៃ និងវៀតណាម បានមកភ្នំពេញកាលពីថ្ងៃសុក្រដើម្បីសម្ដែងការគោរពដឹងគុណចំពោះព្រះករុណា សម្ដេចឪ៕ (រាយការណ៍បន្ថែមដោយ Lauren Crothers និង Zsombor Peter) ប្រែសម្រួលដោយ ហម សុផាណ្ណា
គណបក្សប្រឆាំងលុបចោលការតវ៉ា ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធព្រះបាទ នរោត្តម សីហនុ
ដើម្បីចូលរួមកាន់ទុក្ខចំពោះការយាងចូលទិវង្គតរបស់សម្តេចឪនរោត្តម សីហនុ សមាជិកចលនាយុវជនរបស់គណបក្ស សម រង្ស៊ី និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានលុបចោលផែនការរៀបចំធ្វើការតវ៉ាមួយនៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ ដើម្បីតវ៉ាជុំវិញការខ្វះចន្លោះចំពោះការធ្វើកំណែទម្រង់នៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងទាមទារឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស។ ការតវា៉ ដែលត្រូវបានគ្រោងធ្វើឡើងនៅចំថ្ងៃរំឭកខួបទី២១នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលា នឹងត្រូវលើកទៅធ្វើនៅថ្ងៃទី៨ ខែវិច្ឆិកាវិញ គឺមុនពេលបុណ្យឯករាជ្យជាតិមួយថ្ងៃ។ ក្រុមអ្នកតវ៉ា ក៏មានគោលបំណងចង់ឲ្យរដ្ឋាភិបាល ដាក់ថ្ងៃទី២៣ ខែតុលា ជាថ្ងៃបុណ្យជាតិផងដែរ។ លោក សួង សុភ័ណ ប្រធានចលនាយុវជនរបស់គណបក្ស សម រង្ស៊ី មានប្រសាសន៍ថា “ ការតវ៉ាជាទ្រង់ទ្រាយធំនេះមិនត្រូវបានលុបចោលឡើយ ក៏ប៉ុន្តែ យើងនឹងធ្វើនៅថ្ងៃទី៨ ខែវិច្ឆិកាវិញ គឺមុនថ្ងៃបុណ្យឯករាជ្យមួយថ្ងៃ”។ លោក សុភ័ណ បានបន្តទៀតថា ការតវ៉ានេះ នឹង “ ទាមទារឲ្យរដ្ឋាភិបាលដាក់បញ្ចូល ថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅឆ្នាំ១៩៩១ជាថ្ងៃបុណ្យជាតិ ដើម្បីរំឭកដល់ជ័យជម្នះរបស់អតីតព្រះមហាក្សត្រ ព្រះបាទសម្តេច នរោត្តម សីហនុ ក្នុងការនាំយកសន្តិភាពជូនប្រទេសកម្ពុជា”។ កាលពីឆ្នាំ២០០៧ រដ្ឋាភិបាល បានលុបចោលថ្ងៃ២៣ ខែតុលា ចេញពីបញ្ជីបុណ្យជាតិដោយលើកឡើងថា កិច្ចព្រមព្រៀងក្នុងឆ្នាំ១៩៩១មិនបាននាំយកសន្តិភាពពិតប្រាកដជូនប្រទេសកម្ពុជាទេ។ ផ្ទុយទៅវិញ គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចទៅវិញទេ ទើបតែធ្វើឲ្យមានសន្តិភាពនៅពេលក្រោយវិញទេ គឺនៅឆ្នាំ១៩៩៨ នៅពេលការច្បាំងគ្នាក្នុងប្រទេសកម្ពុជាត្រូវបានបញ្ចប់នៅក្រោមកណ្តាប់ដៃគណបក្សប្រជាជនកម្ពុជា។ ជំនួសឲ្យការតវ៉ា ដើម្បីបញ្ចូលថ្ងៃទី២៣ ខែតុលាជាថ្ងៃបុណ្យជាតិ លោក សុភ័ណ បានឲ្យដឹងដែរថា គណបក្ស សម រង្ស៊ី និងសមាជិកអង្គការសង្គមស៊ីវិល នឹងយកថ្ងៃនេះ ដើម្បីដើរដង្ហែពីសួនសេរីភាពទៅកាន់ព្រះបរមរាជវាំង ដោយមានកាន់ព្រះឆាយាលក្ខណ៍របស់សម្តេចឪកម្ពស់១០ម៉ែត្រ ដើម្បីជាការរំឭកដល់ព្រះអង្គ ដែលបានដើរតួយ៉ាងសំខាន់នៅក្នុងកិច្ចចរចាស្វែងរកសន្តិភាពនៅទីក្រុងប៉ារីស។ លោក សុភ័ណ្ឌ បន្តថា បញ្ហាដ៏សំខាន់ក្នុងការធ្វើកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺជាអាទិភាពរបស់ក្រុមអ្នកតវ៉ា។ លោកបាននិយាយថា “ យើងទាមទារឲ្យធ្វើកំណែទម្រង់ស៊ីជម្រៅទៅលើនីតិវិធីចុះឈ្មោះអ្នកបោះឆ្នោត និងបោះឆ្នោត”។ លោកបានបន្ថែមថា លោក អឹុម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺជាអតីតប្រធានក្រុមយុវជនរបស់គណបក្សប្រជាជនកម្ពុជា។ លោក អុឹម សួស្តី ត្រូវបានជ្រើសរើសឲ្យធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសាជាថ្មី នៅក្នុងការបោះឆ្នោតជ្រើសរើសរបស់រដ្ឋសភា កាលពីសប្តាហ៍មុន ដែលការបោះឆ្នោតនោះត្រូវបានសមាជិកសភាមកពីគណបក្សប្រឆាំងធ្វើពហិការមិនចូលរួមឡើយ។ លោក ទេព នីថា អគ្គលេខាធិកាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានច្រានចោលចំពោះការលើកឡើងថា ស្ថាប័នទទួលបន្ទុករៀបចំការបោះឆ្នោតមួយនេះមានការលម្អៀងទៅរកគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកបានលើកឡើងថា “ វាគឺជាសិទ្ធិរបស់ពួកគេក្នុងការធ្វើបាតុកម្ម បើសិនជាពួកគេត្រូវបានអនុញ្ញាតឲ្យធ្វើ ក៏ប៉ុន្តែ ខ្ញុំចង់ឲ្យពួកគេចង្អុលបង្ហាញថា តើពួកគេនិយាយសំដៅសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយណា ត្រូវបានជ្រើសរើសដោយសភា ហើយបានលាលែងចេញពីគណបក្សនយោបាយអស់ហើយនោះ”៕ ប្រែសម្រួលដោយ ហួង កុកទៀន
ថ្នាក់ដឹកនាំបរទេសសម្ដែងការគោរពដឹងគុណដល់ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ
ថ្នាក់ដឹកនាំប្រទេសថៃ វៀតណាម និងឡាវ បានមកសម្ដែងការគោរពរបស់ខ្លួនចំពោះព្រះបរមសពសម្ដេចឪ នរោត្តម សីហនុ នៅឯព្រះបរមព្រះរាជវាំង ដែលជិតឈ.ានចូលដល់ទីបញ្ចប់នៃរយៈពេលមួយសប្ដាហ៍ ដែលប្រជាពលរដ្ឋកម្ពុជាជាង១លាននាក់បានមកផ្ដល់កិត្តិយសជូនដំណើរចុងក្រោយដល់ព្រះបរមសពព្រះករុណានៅទូទាំងរាជធានី។ លោកស្រី យីងឡាក់ ស៊ីណាវា៉ត្រា(Yingluck Shinawatra) នាយករដ្ឋមន្ត្រីថៃ លោក ង្វៀន តាន់ហ្សុ៊ង (Nguyen Tan Dung)នាយករដ្ឋមន្ត្រីវៀតណាម លោក ថុងស៊ីង ថាមវង្ស (Thongsing Thamavong) បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯវិមានសន្ដិភាពមុនពេលអញ្ជើញទៅកាន់ព្រះបរមរាជវាំង។ លោក អៀង សុផាល្លែត ជំនួយការផ្ទាល់របស់លោក ហ៊ុន សែន បានប្រាប់អ្នកយកព័ត៌មាននៅឯវិមានសន្ដិភាពថា “ លោកស្រី យីងឡាក់ បានមកបំពេញទស្សនកិច្ចប្រទេសកម្ពុជា និងបានសម្ដែងការគោរពចំពោះព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូង។ លោកស្រីជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំក្នុងនាមរាជរដ្ឋាភិបាលថៃ ចំពោះប្រទេសកម្ពុជា ដែលបានបាត់បង់សម្ដេចឪ”។ លោក តាន់ហ្សុ៊ង ប្រាប់លោក ហ៊ុន សែន ថា រដ្ឋាភិបាល និងប្រជាពលរដ្ឋវៀតណាមសោកស្ដាយយ៉ាងខ្លាំង នៅពេលទទួលបានដំណឹងអំពីការយាងចូលទិវង្គតរបស់ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ដែលលោកទទួលស្គាល់ជា “ មហាមិត្តដ៏អស្ចារ្យរបស់ប្រទេសវៀតណាម”។ លោក ថុងស៊ីង មានប្រសាសន៍ថា ពេលនេះរដ្ឋាភិបាល និងប្រជាពលរដ្ឋឡាវកំពុងចូលរួមកាន់ទុក្ខជាមួយប្រជាជនកម្ពុជាទាំងមូល។ ទោះបីជាកាលពីថ្ងៃសុក្រ អ្នកយកព័ត៌មានមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងព្រះបរមរាជវាំងក៏ដោយ ក៏នៅទីធ្លាខាងមុខព្រះបរមរាជវាំង នៅតែមានអ្នកកាន់ទុក្ខមកចូលរួមយ៉ាងច្រើនកុះករ ជាពិសេសកន្លែងតាំងព្រះឆាយាលក្ខណ៍ព្រះមហាវីរក្សត្រ នៅទីនោះមានតុដាក់ផ្កាឈូក និងទៀនធូបសម្រាប់គោរពបូជា។ ប្រជាពលរដ្ឋបាននាំគ្នាមកកាន់ព្រះបរមរាជវាំងចាប់តាំងពីថ្ងៃច័ន្ទ នៅពេលទទួលបានដំណឹងអំពីការយាងចូលទិវង្គតរបស់ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ប្រធានខុទ្ទកាល័យសម្ដេចឪ បានមានព្រះបន្ទូលថា ការសម្ដែងនូវការដឹងគុណនិងការគាំទ្រពីសំណាក់សាធារណជនបានជួយសម្រាលទុក្ខរបស់ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី។ ព្រះអង្គម្ចាស់បានមានព្រះបន្ទូលថា “ ខ្ញុំគិតថា មានព្រះទ័យធូរស្រាលជាងមុន។ ខ្ញុំគិតថា នៅពេលព្រះវររាជមាតា ព្រួយព្រះទ័យ ព្រះវររាជមាតានឹងទទួលបានភាពកក់ក្ដៅ និងបានធូរព្រះទ័យ តាមរយៈការសម្ដែងការដឹងគុណនិងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសអ្នកភ្នំពេញ។ ព្រះវររាជមាតាសព្វព្រះទ័យមែនទែន”។ ព្រះអង្គម្ចាស់ ធម្មិកោ មានព្រះបន្ទូលថា...
លោក ម៉ម សូណង់ដូ ម្ចាស់ស្ថានីយវិទ្យុសម្បុកឃ្មុំដែលកំពុងតែជាប់ពន្ធនាគារប្តឹងឧទ្ធរណ៍៍
ភរិយារបស់លោក ម៉ម សូណង់ដូ និងមន្ត្រីពន្ធនាគារម្នាក់ បាននិយាយកាលពីម្សិលមិញថា លោក ម៉ម សូណង់ដូ ម្ចាស់សា្ថនីយវិទ្យុឯករាជ្យដែលការជាប់ពន្ធនាគាររយៈពេល២០ឆ្នាំរបស់គាត់បានធ្វើឲ្យមានការថ្កោលទោសពីអន្តរជាតិកាលពីដើមខែនេះ ចំពោះតុលាការកម្ពុជានោះ បានបឹ្តងឧទ្ធរណ៍ហើយ។ លោក ម៉ម សូណង់ដូ ម្ចាស់វិទ្យុសម្បុកឃ្មុំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសពីបទបង្កើតចលនាអបគមន៍ក្នុងខេត្តក្រចេះ។ អង្គការសិទ្ធិមនុស្ស បានលើកឡើងថា រឿងក្តីនេះពាក់ព័ន្ធនឹងរឿងនយោបាយ និងមានបំណងបំបិទមាត់អ្នករិះគន់រដ្ឋាភិបាល។ ប្រទេសផ្តល់ជំនួយខ្លះក្នុងចំណោមប្រទេសផ្តល់ជំនួយបរទេសសំខាន់ៗរបស់ប្រទេសនេះ ក៏បានថ្កោលទោសសាលក្រមនេះដែរ និងបានអំពាវនាវឲ្យមានការដោះលែងលោក ម៉ម សូណង់ដូ។ លោក ស្រ៊ុន លាង ប្រធានពន្ធនាគារព្រៃស ដែលឃុំខ្លួនលោក ម៉ម សូណង់ដូនោះ បានមានប្រសាសន៍ថា “ លោក ម៉ម សូណង់ដូ បានសម្រេចប្តឹងឧទ្ធរណ៍តាមរយៈពន្ធនាគារ ហើយយើងបានបញ្ជូនបណ្តឹងឧទ្ធរណ៍នេះកាលពីថ្ងៃពុធ ទៅសាលាឧទ្ធរណ៍ហើយ”។ អ្នកស្រី ឌឹន ផាន់ណារ៉ា ភរិយារបស់លោក សូណង់ដូ មានប្រសាសន៍ថា ប្តីរបស់អ្នកស្រីបានសម្រេចប្តឹងឧទ្ធរណ៍ ហើយថា បណ្តឹងឧទ្ធរណ៍នេះត្រូវបានបញ្ជូនជាផ្លូវការតាមរយៈពន្ធនាគារទៅតុលាការកាលពីថ្ងៃទី...
បន្ទាប់ពីការដង្ហែព្រះបរមសពរួច សម្តេចព្រះមហាវីរក្សត្រធ្វើឲ្យកូនចៅចងចាំ និងទុកជាអនុស្សាវរីយ៍
កាលពីម្សិលមិញ អាជីវករនៅខាងក្រៅព្រះបរមរាជវាំងបានលក់ដូរយ៉ាងមមាញឹក នៅពេលប្រជាពលរដ្ឋដែលចង់បានវត្ថុអនុស្សាវរីយ៍អំពីសម្តេចឪ នរោត្តម សីហនុ នោះ បានទិញព្រះឆាយាលក្ខណ៍តូចៗរបស់ព្រះមហាវីរក្សត្រ ព្រមទាំងអាវយឺត ដែលទើបបោះពុម្ពព្រះឆាយាលក្ខណ៍របស់ព្រះមហាវីរក្សត្រ។ បន្ទាប់ពីដំណឹងអំពីការយាងចូលទិវង្គតរបស់សម្តេចឪនៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃច័ន្ទត្រូវបានផ្សព្វផ្សាយបានបន្តិច តូបលក់ទំនិញ ដែលមានព្រះឆាយាលក្ខណ៍របស់សម្តេចឪ បានចាប់ផ្តើមបើកលក់នៅទូទាំងរាជធានីភ្នំពេញ ដោយមានអាជីវករពពាយនាយលក់ទំនិញឲ្យអ្នកកាន់ទុក្ខនៅខាងក្រៅព្រះបរមរាជវាំង។ ហេង សុធា អ្នកគ្រប់គ្រងនៅរោងពុម្ពវិមានឯករាជ្យនៅតាមមហាវិថីព្រះនរោត្តម បានមានប្រសាសន៍ថា មានការបញ្ជាទិញអាវយឺតប្រហែល១០០ដែលមានព្រះឆាយាលក្ខណ៍របស់ព្រះមហាវីរក្សត្រកាលនៅវ័យក្មេងកាលពីថ្ងៃពុធ និងមានការបញ្ជាទិញអាវយឺតចំនួន១៥០ទៀតកាលពីម្សិលមិញ។ គ្រាន់តែពីរថ្ងៃប៉ុណ្ណោះ អ្នកស្រី សុធា បានមានប្រសាសន៍ថា អ្នកស្រីរកលុយបានប្រហែល៦០០ដុល្លារពីអាវយឺតទាំងនេះ។ អ្នកស្រី សុធា បានបន្ថែមថា អ្នកស្រីលក់ថ្លៃ២ដុល្លារក្នុងអាវយឺតមួយ ថោកជាងតម្លៃធម្មតាគឺ៣,៥០ដុល្លារ ពីព្រោះគាត់មិនចង់យកចំណេញច្រើនពីការយាងចូលទិវង្គតរបស់សម្តេចឪនោះទេ។ អ្នកស្រីបានបន្តថា “ យើងក៏ថែមឲ្យពួកគេនូវបូកាន់ទុក្ខពណ៌ខ្មៅសដោយមិនគិតថ្លៃ ពេលពួកគេទិញអាវយឺតផងដែរ”។ ឈ្មោះ ថេង កៀត អាយុ២០ឆ្នាំ ដែលពាក់អាវយឺតមានព្រះឆាយាលក្ខណ៍របស់ព្រះមហាវីរក្សត្រ...
សម រង្ស៊ី ស្នើសុំការអនុញ្ញាតពីរដ្ឋាភិបាលត្រឡប់មកប្រទេសវិញ
ប្រធានគណបក្សសមរង្ស៊ីបានផ្ញើសំណើមួយទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ព្រះមហាក្សត្រនរោត្តម សីហមុនីស្នើសុំការអនុញ្ញាតត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសពនៃព្រះមហាវីរក្សត្រ នរោត្តម សីហនុ ដែលបានយាងចូលទិវង្គតកាលពីថ្ងៃច័ន្ទនៅទីក្រុងប៉េកាំង។ លោក សម រង្ស៊ី ដែលបច្ចុប្បន្ននេះរស់នៅនិរទេសខ្លួននៅក្រុងប៉ារីសរយៈពេលបីឆ្នាំមកហើយនោះ បានធ្វើសំណើេនះតាមរយៈលិខិតពីរច្បាប់របស់លោកផ្ញើទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រីនិងព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ។ លោកសមរង្ស៊ីបានសរសេរក្នុងលិខិតនោះថា “ នៅក្នុងមហាមរណទុក្ខនេះខ្ញុំសូមសម្តេចមេត្តាជួយធ្វើអន្តរាគមន៍ដោយទឹកចិត្តយោគយល់ដ៏ខ្ពង់ខ្ពស់ដើម្បីឲ្យរូបខ្ញុំបានទៅគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសព និងបានឃើញព្រះភក្ត្រព្រះអង្គជាចុងក្រោយនៅរាជធានីភ្នំពេញ”។ លោក សម រង្ស៊ី បានមានប្រសាសន៍តាមទូរស័ព្ទពីទីក្រុងប៉ារីសកាលពីម្សិលមិញថា “ ខ្ញុំស្និទ្ធនិងសម្តេចឪណាស់ ហើយខ្ញុំជំពាក់ព្រះអង្គច្រើនណាស់។ ដូច្នោះហើយ យ៉ាងហោចណាស់អ្វីដែលខ្ញុំអាចធ្វើបាន គឺគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ ជាលើកចុងក្រោយ”។ លោកថ្លែងបន្តទៀតថា “ខ្ញុំសប្បាយចិត្ត ទោះជាត្រឹមតែរយៈពេល២៤ម៉ោងក៏ដោយ”។ លោក សម រង្ស៊ី ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ១២ឆ្នាំ កាលពីឆ្នាំ២០១០ ពីបទញុះញង់ផ្សព្វផ្សាយព័ត៌មានមិនពិត និងពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ដោយសារដកបង្គោលតម្រុយព្រំដែននៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។ ការផ្តន្ទាទោសនេះដែលក្រុមអ្នករិះគន់ បានរិះគន់សាលក្រមនោះថា ជារឿងនយោបាយ ហើយលោក សម រង្ស៊ី បានរស់នៅនិរទេសខ្លួននៅក្រៅប្រទេស ហើយលោកតែងតែធ្វើការទំនាក់ទំនងជាមួយអ្នកគាំទ្ររបស់លោក តាមរយៈវីដេអូ ខន់ហ្វឺរិន។ លោក សម រង្ស៊ី បានសន្យាក្នុងពេលថ្មីៗនេះថា លោកនឹងអាចត្រឡប់មកប្រទេសកម្ពុជាវិញ នៅខែធ្នូ ដើម្បីដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជាតិ សម្រាប់គណបក្សសង្គ្រោះជាតិ ជាគណបក្សបង្រួបបង្រួមថ្មីរវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ...
ការយាងចូលទិវង្គតរបស់សម្ដេចឪ គឺជាបាត់បង់មហាវីរបុរសជាតិ
ព្រះបរមសពព្រះករុណា ព្រះបាទសម្តេចនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ បានយាងនិវត្តជាលើកចុងក្រោយមកកាន់ប្រទេសកម្ពុជា ជាទីស្រឡាញ់របស់ព្រះអង្គវិញ កាលពីម្សិលមិញ ដោយមានការចាំដង្ហែពីប្រជាពលរដ្ឋប្រមាណ១លាននាក់ ដែលបានឈរអមយា៉ងស្រងូតស្រងាត់ តាមដងមហាវិថី ដើម្បីគោរពព្រះបរមសពព្រះមហាវីរក្សត្រ ដ៏ជាទីស្រឡាញ់បំផុតរបស់ប្រជាជនកម្ពុជា ។ ប្រជាពលរដ្ឋខ្មែរគ្រប់វ័យបានឈរយ៉ាងស្រងូតស្រងាត់ អមតាមដងមហាវិថី ខណៈព្រះបរមសពសម្តេចឪ ដែលជាក្សត្រមួយអង្គបានទាមទារឯករាជ្យមកជូនប្រទេសជាតិ របស់ព្រះអង្គក្នុងឆ្នាំ១៩៥៣ ត្រូវបានដង្ហែ ទៅកាន់ព្រះបរមរាជវាំង ហើយព្រះបរមសពរបស់ព្រះអង្គនឹងត្រូវតម្កល់នៅទីនោះយ៉ាងតិចណាស់រយៈពេលបីខែ។ ព្រះបាទសម្តេច នរោត្តម សីហនុ បានយាងចូលទិវង្គតដោយសារគាំងបេះដូងនៅក្នុងព្រះជន្មាយុ៨៩ព្រះវស្សា នៅវេលាម៉ោង១និង២០នាទី រំលងអធ្រាត្រ កាលពីថ្ងៃច័ន្ទ ក្នុងទីក្រុងបេ៉កាំង។ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ដែលបាននាំគ្នាចេញមកតាមដងមហាវិថីយ៉ាងច្រើនហួសពីការស្មាន ដើម្បីចូលរួមព្រះរាជពិធី ដង្ហែព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ប្រជាពលរដ្ឋភាគច្រើនមិន ដែលធ្លាប់ជួបប្រទះការយាងចូលទិវង្គតរបស់ព្រះមហាក្សត្រនោះ បានមកប្រមូលផ្តុំគ្នា ដើម្បីចូលរួមកាន់មរណទុក្ខ ចំពោះព្រះបរមសពព្រះបាទសម្តេច នរោត្តម សីហនុ។ សាលារាជធានីភ្នំពេញ បានលើកឡើងថា ខ្លួនបានរៀបចំសម្រាប់អ្នកចូលរួមប្រមាណមួយសែននាក់ ប៉ុន្តែកាលពីម្សិលមិញ ចំនួនអ្នកចូលរួមកាន់មរណទុក្ខបានកើនឡើង ១០ដងលើសពីការប៉ាន់ស្មានរបស់មន្ត្រីសាលារាជធានីភ្នំពេញ។ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឲ្យដឹងថា “ មន្ត្រីនគរបាលបានរាយការណ៍ថា មានប្រជាពលរដ្ឋជិត១លាននាក់បានចូលរួម ដង្ហែព្រះបរមសពរបស់សម្តេចឪពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រហូតដល់ព្រះបរមរាជវាំង។ នៅវេលាម៉ោង២និង៥០នាទីរសៀល យន្តហោះដឹកអ្នកដំណើរធុនធំមួយគ្រឿង របស់ចិនបានចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយបានចាប់ផ្តើមពិធីដ៏ឧឡារិក ជាផ្លូវការមួយដែលអូសបន្លាយពេល រហូតដល់ពេលល្ងាច។ ដោយជួបជុំគ្នានៅលើវាលចុះចត ដើម្បីទទួលស្វាគមន៍យន្តហោះដឹកព្រះបរមសព និងស្វាគមន៍ការយាងនិវត្តរបស់រាជវង្សានុវង្សនោះ មន្ត្រីរដ្ឋាភិបាលជាច្រើនបានស្លៀកពាក់ក្នុងឯកសណ្ឋានពណ៌ស និងមានមន្ត្រីសង្ឃជាន់ខ្ពស់ជាច្រើនអង្គ រួមទាំងរាជវង្សានុវង្ស និងមន្ត្រីទូតបរទេសមួយចំនួនផងដែរ។ ព្រះមហាក្សត្រី...