រដ្ឋាភិបាល​ឲ្យ​សាលា​បិទ​ទ្វា​មួយ​រយៈ​ ដើម្បី​ជួយ​សម្រួល​ដល់​ចរាចរណ៍​របស់​ប្រតិភូ​អាស៊ាន​

យោង​តាម​ច្បាប់​ថត​ចម្លង​នៃ​បទ​បញ្ជា​របស់​ក្រសួង​អប់រំ​បាន​ឲ្យ​ដឹង​ថាក្រសួង​អប់រំយុវជននិងកីឡា​ បាន​ជូន​ដំណឹងឲ្យ​​​សាលានិង​សាកល​វិទ្យាល័យ​ចំនួន​១២​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​​​បិទ​សាលា​របស់​ខ្លួន​រយៈពេល​បី​ថ្ងៃ ចាប់​​ពី​ថ្ងៃ​នេះ​ទៅ ​ដើម្បី​កាត់​បន្ថយ​ការ​កក​​ស្ទះ​ចរាចរណ៏​អំឡុង​​ពេល​កិច្ច​ប្រជុំ​កំពូល​អាស៊ានដែល​នឹង​ចាប់​ផ្តើម​​នៅ​ថ្ងៃ​អង្គារ។ លោកអឹុមសិទ្ធីរដ្ឋ​មន្ត្រី​ក្រសួង​អប់រំយុវជននិង​កីឡាបាន​​សរសេរ​​នៅ​ក្នុង​​សេចក្តី​ជូន​ដំ​ណឹង​ថា “ ខ្ញុំ​សូម​ជម្រាប​ដល់​សាកល​វិទ្យាធិការ​ឲ្យ​បាន​ជ្រាប​ថាដើម្បី​រក្សា​សណ្តាប់​ធ្នាប់​ចរាចរណ៏​សម្រាប់​កិច្ច​ប្រជុំ​អាស៊ាននៅ​​ពេល​ខាង​មុខ​នេះសាលា​​មួយ​ចំនួន​ត្រូវ​​បិទ​ទ្វារ​ជា​បណ្តោះ​អាសន្ន​ចាប់​ពី​ថ្ងៃ​ទី​២ដល់​ថ្ងៃ​ទី​៤​ខែ​មេសា”។ សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំ​ពេញអនុ​វិទ្យាល័យព្រះ​នរោត្តមសាលា​បឋម​សិក្សាហាំងងោ៉ស្រះ​ចកនិង​វិទ្យាល័យព្រះ​ស៊ីសុវត្ថិ ​ស្ថិត​ក្នុង​ចំណោម​សាលាទាំង​១២ដែល​ត្រូវ​បាន​បញ្ជា​ឲ្យ​បិទ​ជា​បណ្តោះ​អាសន្ន​សម្រាប់​កិច្ច​ប្រជុំ​នេះ។​ លោករ៉ុងឈុនប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​​ឯករាជ្យ​ បាន​មាន​ប្រសាសន៍​​ថាលោក​ជំទាស់​នឹង​បទបញ្ជា​របស់​ក្រសួង​​​ឲ្យ​បិទ​សាលា​ជា​បណ្តោះ​អាសន្ននេះ​ ហើយ​បាន​​​មាន​ប្រសាសន៍​ថាសាលា​មួយ​ចំនួន​ក្នុង​ចំណោមសាលាទាំង​នេះ​មិន​​ស្ថិត​នៅ​ជិត​ទី​កន្លែង​ប្រជុំ​កំពូល​អាស៊ាន​ទេ។​ លោក​បាន​មាន​ប្រសាសន៍​ថា “ ក្រសួង​អប់​រំ​មិន​បាន​ផ្តល់​ហេតុ​ផល​ឲ្យ​បាន​ច្បាស់​លាស​​​់​ចំពោះ​ការ​បិទ​ទ្វារ​សាលា​បណ្តោះ​អាសន្ន​នេះទេ។​ខ្ញុំ​មិន​គាំ​ទ្រ​​ទេ​​ ដែល​ក្រសួង​អនុញ្ញាតឲ្យ​សាលា​មួយ​ចំនួន​បិទ​ទ្វារ​បែបនេះ”។​ ទោះ​ជា​យ៉ាង​ណា​ សាលា​​ដែល​ប្រឈម​នឹង​ការ​បិទ​ទ្វារ​នេះ​បានលើក​ឡើង​​ថាការ​បិទ​​​​ទ្វារ​សាលា​រយៈពេល​បី​ថ្ងៃ​នេះ​មាន​ផល​ប៉ះ​ពាល់​តិច​តួច​​បំផុត។លោក មុី សុមុន្នី ជា​គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​ ហ៊ុនសែន បុរី១០០​ខ្នងថ្លែងថា “យើងដែល​ជាប្រទេស​​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​នេះ ត្រូវ​តែ​រក្សា​កិត្តិយស​ សន្តិសុខ និងសណ្តាប់​ធ្នាប់​​សម្រាប់​កិច្ច​ប្រជុំ​កំពូលអាស៊ាននេះ”។ លោក​បានថ្លែង​បន្ថែម​ថា “ សាលា​របស់ខ្ញុំ​ស្ថិត​នៅ​តាម​បណ្តោយ​មហា​វិថី​សហព័ន្ធ​រុស្សី​ ដែល​ជាផ្លូវ​​សំខាន់​សម្រាប់​​​ការធ្វើ​ដំណើរ​របស់​គណៈ​ប្រតិភូ​កិច្ច​ប្រជុំ​កំពូល​​​​អាស៊ាន​នេះ”៕ ប្រែសម្រួលដោយ​​​ ឌឿងសាវតា

អង្គការ​ក្រៅរដ្ឋាភិបាល​នៃបណ្តាប្រទេស​អាស៊ានអះអាងថា សិទ្ធិរបស់​ខ្លួន​ត្រូវបាន​រំលោភ

សមាជិកនៃវេទិកា​ប្រជាពល​រដ្ឋ​អាស៊ានជា​សម្ពន្ធអង្គការ​ក្រៅរដ្ឋាភិបាលដែល​បាន​មកជួបជុំគ្នា​ក្នុង​រាជ​ធានីភ្នំពេញ​កាល​ពីសប្តាហ៍មុននោះ បាន​ប្រកាស​កាល​ពីម្សិលមិញថា សិទ្ធិរបស់​ពួកគាត់​ត្រូវបាន​រំលោភបំពាន​បន្ទាប់ពី​សិក្ខាសាលាចំនួន​បួន​លើក​ស្តីអំពី​បញ្ហារសើប​នោះត្រូវបាន​លុបចោល​ដោយសារតែគ្មាន​ទីកន្លែងប្រជុំ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់តំណាង​ឲ្យគណៈប្រតិភូ​ជាង១.២០០នាក់​មកពីបណ្តា​ប្រទេស​ជា​សមាជិកអាស៊ាន អង្គការ​នេះបាន​លើកឡើងថា រដ្ឋាភិបាល​អាស៊ាន​បានរំលោភសិទ្ធិរបស់​ខ្លួន​ពាក់​ព័ន្ធសេរីភាព​នៃ​ការបញ្ចេញ​​មតិ​​ និង​សេរីភាពនៃការ​ជួប​ជុំ​គ្នា​ ដោយការ​បដិសេធ​មិន​ព្រមអនុញ្ញាត​ឲ្យ​រៀប​ចំ​សិក្ខា​សាលាចំនួន​បួនលើក​ ​ផ្តោត​លើ​បញ្ហា​សិទ្ធិ​មនុស្ស  ការ​បណ្តេញ​ចេញ​ជាទ្រង់​ទ្រាយ​ធំ បញ្ហា​បរិស្ថាន និង​បញ្ហានៅក្នុងប្រទេស​ភូមា​​ ព្រម​ទាំងបាន​រារាំង​គណៈប្រតិភូ​មកពីប្រទេស​​​លាវ​មិន​ឲ្យ​ចូលរួម​វេទិកា​នេះ​ទៀត​ផង។ សេចក្តីថ្លែងការណ៍នេះ​បាន​ឲ្យដឹង​ថា"យើង​កត់សម្គាល់​ឃើញថា មាន​ការ​ខ្វែង​គំនិត​​គ្នា​យ៉ាងខ្លាំង ​ដែល​កើត​ឡើង​អំឡុង​ ​​​ ប្រជុំតាមរយៈការ​ដាក់​កំហិត​ហួស​ហេតុ​មកលើ​សិទ្ធិ​សេរីភាព​នៃការ​បញ្ចេញ​មតិ ​និង​ការ​ជួបជុំ​របស់​អ្នក​ចូល​រួម​ជាដើម"។ សេចក្តីថ្លែងការណ៍នេះ​បាន​បន្តទៀត​ថា"យើង​ជំរុញឲ្យ​រដ្ឋាភិបាល​នៃ​បណ្តាប្រទេស​ជា​សមាជិក​អាស៊ាន សូម​គោរព​ឯករាជភាព​របស់​អាស៊ាន​ ជាជាង​ព្យាយាម​ប្រើ​អំណាច​ផ្តាច់ការ​មកលើ​ការ​ងារ​ តួនាទី និងអ្នកតំណាង​​​របស់​ខ្លួន"។ សិក្ខាទាំងបួន​នេះ​ត្រូវ​បាន​លុបចោល​កាលពីថ្ងៃសុក្រ​បន្ទាប់ពី​ម្ចាស់​សណ្ឋាគារ​ ឡាក់​គី ស្តារ​ស្ថិត​ក្នុង​ខណ្ឌទួលគោក បាន​ប្រាប់​អ្នករៀប​ចំ​សិក្ខាសាលាថាបញ្ហាដែល​គ្រោង​នឹង​លើក​យកពិភាក្សានោះ​ គឺ​ជា​បញ្ហា​រសើប​ពាក់​ព័ន្ធនឹង​នយោបាយ។ បុគ្គលិក​នៅសណ្ឋាគារ​នេះ​ក៏បាន​ប្រាប់​វេទិកា​ប្រជាពលរដ្ឋ​អាស៊ាន​ឲ្យដឹង​ផងដែរ​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​គាប​សង្កត់​ពួកគេ​កុំអនុញ្ញាត​ឲ្យ​រៀប​ចំ​វេទិកា​នេះ​ឲ្យ​សោះ។ វេទិកានេះ​មិនត្រូវបាន​រៀប​ចំដោយ​រដ្ឋា​ភិបាល​កម្ពុជាទេ​ ដែល​ផ្ទុយទៅវិញ​បាន​រៀបចំឡើង​ស្ទើរតែដូចគ្នាបេះបិទ​ឈ្មោះ "វេទិកា​ប្រជាពលរដ្ឋអាស៊ាន" នៅ​សាល​សន្និសីទ​ចតុមុខ ដែល​ត្រូវបាន​ឧបត្ថម្ភ និង​ចូល​រួម​ដោយ​មន្ត្រី​រដ្ឋាភិបាល​នៅ​មុន​កិច្ច​ប្រជុំ​​កំពូ​ល​អាស៊ាន​នៅ​សប្តាហ៍​ក្រោយនេះ។ រដ្ឋាភិបាល​លាវ​បាន​រារាំង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​នានា​មិន​ឲ្យ​ចូលរួម​វេទិកា​ឯករាជ្យសម្រាប់ពលរដ្ឋអាស៊ាន​​ ដោយបាន​បង្ខំ​ពួក​គេ​​ឲ្យ​ទៅ​ចូល​រួម​វេទិកា​ ដែល​ឧបត្ថម្ភដោយ​រដ្ឋាភិបាល​វិញ។ មាន​តែ​អ្នកតំណាង​មកពី​វេទិកាដែល​រៀប​ចំដោយ​រដ្ឋាភិបាល​ប៉ុណ្ណោះ​ នឹង​ត្រូវ​អញ្ជើញ​ឲ្យទៅចូលរួមកិច្ច​ប្រជុំ​ប្រចាំឆ្នាំ​រវាង​ថ្នាក់​ដឹកនាំ​អាស៊ាននិង​អង្គការ​សង្គមស៊ីវិល​ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃអង្គារ។ លោកស្រីធីតាឃិះនាយិកា​អង្គការក្រៅ​​រដ្ឋាភិបាល​ក្នុង​ស្រុកឈ្មោះ​ សីលការ​ និង​ជា​នាយិកា​នៃ​គណៈកម្មាធិការ​រៀប​ច​ផែនការ​សម្រាប់​​វេទិកានេះ​បាន​មាន​ប្រសាសន៍ថា"រដ្ឋា​ភិបាល​នៃ​បណ្តាប្រទេស​អាស៊ាន​ទាំងនេះ​​គួរទទួល​ខុស​ត្រូវ​ចំពោះ ​ ដោយការ​ជ្រើស​តាំង​អ្នកតំណាង​ពីរនាក់​ ហើយ​លូកដៃ​ក្នុង​ដំណើរ​ការ​របស់​សង្គម​ស៊ីវិលទៀត។ នេះឆ្លុះបញ្ចាំង​ឲ្យឃើញ​ពី​ភាព​គ្មាន​ហេតុផល​ និង​អសន្តិសុខ​ វាជា​ការ​​ជួបជុំ​គ្នា​ដ៏ធំ ហើយ​ព័ត៌មាន​​ត្រូវ​ផ្សាយ​ចេញ​ពីវេទិកា គឺ​ជាបញ្ហាដែល​ថ្នាក់​ដឹកនាំ​អាស៊ាន​អាច​ត្រូវ​ប្រឈម"។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ កាលពីម្សិលមិញ​បាន​បដិ​សេធ​ជាថ្មីម្តងទៀត​ចំពោះការ​លើកឡើងថា រដ្ឋា​ភិបាល​ជាអ្នកទទួលខុសត្រូវក្នុង​ការ​បិទ​សិក្ខា​សាលាទាំងនេះ ហើយ​បាន​បន្ទោស​លោក​ស្រី ​ធីតាឃិះ​ ថា​ជា ​"អ្នកបង្កបញ្ហា"ដែល​បាន​ប្រមូល​អង្គការ​សង្គមស៊ីវិល​ក្នុង​តំបន់​​ឲ្យ​មានការប្រឆាំង​គ្នាទៅវិញទៅមក។ លោកផៃស៊ីផានបានមាន​ប្រសាសន៍ថា"ប្រសិនបើ​ពួកគេ​គិត​ថារដ្ឋា​ភិបាល​ជាសត្រូវរបស់​ពួកគេ​នោះអ៊ីចឹង​ពួកគេ​មិនគួរ​រស់​នៅទីនេះទេ។ពួគគេ​គ្មាន​សិទ្ធិ​ធ្វើពហិការអ្វីទាំងអស់​ ​ពួកគេ​មិនគួរ​ធ្វើដើម្បី​តែ​ផល​ប្រយោជន៍​សង្គម​ស៊ីវិល​សោះឡើយ"។ លោកស្រីពង្សឈីវហ្គិចនាយិកា​អង្គការ​សិទ្ធិមនុស្ស​លីកាដូដែល​បាន​ចូលរួម​វេទិកា​របស់​លោកស្រីធីតាឃិះដែរនោះបាន​មាន​ប្រសាសន៍ថាការ​បដិសេធមិន​ព្រម​ចូលរួម​របស់​រដ្ឋាភិបាល​ក្នុង​បំណង​បង្អាក់​វេទិកានេះគឺ​ "ជាការគិត​ដោយគ្មានសម​ហេតុ​សមផលឡើយ"។ លោកស្រីធីតាឃិះបាន​មាន​ប្រសា​សន៍ថាលោកស្រីនឹង​បញ្ជូន​អនុ​សាសន៍​របស់​ក្រុម​អង្គ​ការ​ក្រៅរដ្ឋាភិបាល​របស់​លោក​ស្រីព្រមទាំងខិតខំ​ជំរុញឲ្យ​បាន​ខ្លាំង​ក្លា​ជាង​នេះ​ថែមទៀត​ ដើម្បី​ការ​ពារ​សិទ្ធិ​ពលករ​​ចំណាកស្រុកលុបបំបាត់ការ​ទន្ទ្រាន​យកដីធ្លីនិង​ការ​បណ្តេញចេញ​ដោយបង្ខំហើយ​​បើក​ដំណើរ​ការ​ព្រាង​សេចក្តី​ថ្លែងការ​ណ៍ស្តីពីសិទ្ធិសមនុស្សនៅក្នុងសមាគមន៍អាស៊ានផ្ញើទៅ​លេខា​ធិការ​ដ្ឋាន​អាស៊ាននិង​ស្ថានទូត​នានា​ក្នុង​រាជ​ធានីភ្នំពេញនៅថ្ងៃនេះ។   “ខ្ញុំមិនយល់​ថាតើ​នឹង​មាន​បញ្ហាឬទេ។យើង​នឹង​ចាំមើល​ថា​ តើនឹងមាន​អ្វីកើតឡើង"៕                  ប្រែសម្រួលដោយសោមសារុន ​

អ្នក​ភូមិ​នាំ​គ្នា​បិទ​ផ្លូវ​ជា​តិ​លេខ​៧៦អា ដើម្បី​តវ៉ា​ក្រុម​ហ៊ុន​សម្បទាន​ចំនួន​បីនៅ​ក្នុង​ខេត្ត​ក្រចេះ

ក្រុម​មន្ត្រី​បា​ន​និយា​យ​កា​ល​​ពី​ម្សិល​​មិញ​ថា ​អ្នក​តវ៉ា​​​ប្រមាណ​​៥០០នាក់​​បា​ន​​ដាក់​របាំ​ង​​​បិទ​ផ្លូវ​​ជាតិ​លេខ​៧៦អាក្នុង​​ស្រុក​​ស្នួល​ ខេត្ត​ក្រចេះ ​កា​ល​ពី​​ថ្ងៃ​​​សៅរ៍​ដើម្បី​​តវ៉ា​​​​ចំ​ពោះ​កា​រ​​បា​ត់​​​បង់ដី​ស្រែ​​ចម្កា​រនិង​ផ្ទះ​របស់​ខ្លួន ​ដោយ​សារ​ក្រុម​ហ៊ុនកសិ-ឧស្សា​ហកម្ម​ចំ​នួន​​៣​ទន្ទ្រាន​​យក​ គឺ​ក្រុម​ហ៊​ុន​​ ​សុ​វណ្ណឫ​ទ្ធី​ ក្រុម​ហ៊ុន​សំណាងអង្គរ ​និង​ក្រុម​ហ៊ុន​ ដាយ ណាមកម្ពុជា (Dai Nam Cambodia)។ កា​រ​​តវ៉ា​ដោ​យ​សន្តិ​វិធីនេះបា​នរារាំង​មិន​ឲ្យ​មាន​ការ​ធ្វើ​​​ចរា​ចរណ៍ឆ្លង​កា​ត់ផ្លូវ​​ជាតិ​នេះ​ចាប់​ពី​​ថ្ងៃត្រង់​ រហូតដល់​ម៉ោង​​​៧និ​ង​​៣០នាទី​យប់​ ដែល​នៅពេល​នោះ​​ក្រុម​បាតុករ​បាន​បញ្ឈប់ការ​បិទ​ផ្លូវ​ បន្ទាប់ពី​​អា​ជ្ញាធរមូល​​ដ្ឋាន​សន្យា​ដោះ​ស្រាយ​បញ្ហា​កើត​ទុក្ខ​មិន​សុខ​ចិត្ត​របស់​ប្រជា​ក​សិ​ករ​។ ​លោក អ៊ុំ ភី ​ស្នង​កា​រ​រង​នគ​របា​ល​​ខេត្ត​​បា​ន​មា​ន​ប្រ​សាសន៍ថា ​ចរាចរណ៍​មា​ន​​កា​រ​រំ​ខា​ន​​តិចតួច​ប៉ុណ្ណោះ ​ពី​ព្រោះ​​នគរ​​បា​ល​បា​ន​​បើ​ក​ផ្លូ​វ​មួយ​​នៅ​កន្លែង​បិទនោះ​ ព្រោះ​ការ​បិទផ្លូវ​នេះ​ធ្វើ​ឲ្យ​ស្ទះ​ដល់​កា​រ​​ដឹក​ជញ្ជូន​។ “ គ្មា​ន​កា​រ​ស្ទះ​ចរាចរណ៍​​ច្រើន​ទេ​ នៅ​ពេល​​អ្នក​ភូមិ​បិទ​ផ្លូវនោះ​​ ពី​ព្រោះ ​យើង​​បា​ន​​​បើក​ផ្លូវ​​មួយ​ទៀត​ដើ​ម្បី​​សម្រួ​លចរាចរណ៍”។ អ្នក​តវ៉ា​ឈ្មោះ ​ហេងអូន ​អាយុ​៤៨ឆ្នាំ ​បា​ន​មា​ន​​​ប្រសាសន៍ថា ​អ្នក​ភូមិ​​សម្រេច​បិទ​ផ្លូវ​​ជាតិនេះ​ពី​ព្រោះមន្ត្រី​មូល​ដ្ឋាន​មិន​អើ​ពើ​ចំពោះ​​​​​កា​រ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ក្នុង​វ​ិវាទ​ដីរវាងប្រជា​កសិករ​រា​ប​់​រយ​​នា​ក់​​ និង​ក្រុ​ម​ហ៊ុនទាំង​បីនេះ ហើយ​ការ​បិទ​ផ្លូវ​កាល​ពី​ថ្ងៃ​សៅរ៍​នេះ​គឺជា​លើក​ទី​បួន​ហើយ​។ លោក​​​បាន​ ​មា​ន​ប្រ​សាសន៍ថា “ យើង​បា​ន​តវ៉ា​ឲ្យ​ក្រុមហ៊ុនដែល​បាន​ចាប់​យក​ដី​របស់​យើង​ ​​ប្រគល់​​លំនៅ​ដ្ឋាន​ និងដី​​ឲ្យយើង​វិញ​”។ លោក​​បា​ន​បន្ថែម​ថា កា​រ​តវ៉ា​​ត្រូវ​បា​​​ន​​បញ្ឈប់ បន្ទាប់​ពីមន្ត្រី​ស្រុក​ស្នួល​​ បា​ន​សន្យា​រៀប​ចំ​កិច្ច​​ប្រជុំ​មួយ​ដើម្បីពិភាក្សា​អំពី​​កា​រ​បា​ត់​​បង់​ដីរបស់​អ្នក​ភូមិទាំង​នេះ​នៅ​ថ្ងៃអង្គារ។ ទោះជា​យ៉ាង​ណាលោកអុីវ ​សាភុំ អភិបា​ល​​ស្រុក​​ស្នួ​ល ​​បា​ន​​ថ្លែង​ថាកិច្ចប្រជុំនេះនឹង​​ត្រូ​វ​ធ្វើ​ឡើង​​ ដើម្បី​កំណត់​ថា​តើ​អ្នក​តវ៉ា​​ប៉ុន្មាន​​នា​ក់មាន​សិទ្ធិ​ស្របច្បាប់​ទា​ម​ទា​រ​​ដី​ ហើយ​លោក​អភិបា​ល​ជឿថា មាន​អ្នក​តវ៉ា​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ​ដែល​មាន​សិទ្ធិទាមទារដី។ លោក​ សាភុំ ​បា​ន​​ថ្លែង​ថា “ ចំណោម​បាតុករ​ទាំង​នោះ មា​ន​តែ​​ប៉ុន្មាន​នា​ក់​ប៉ុណ្ណោះ ដែ​ល​​រង​ប៉ះ​ពាល់​​ដោ​យ​សារក្រុម​ហ៊ុន​​ទាំង​នេះ។ក្រុម​ហ៊ុន​​មា​ន​គោល​ការណ៍​មួ​យ​​ដើម្បី​​ដោះ​ស្រាយ​វិវាទដី​ធ្លីជាមួ​យ​ពួកគេ​”។ លោក​​បាន​ថ្លែ​ង​ថា “ វាជាទង្វើ​ខុស​ច្បាប់​ដែល​ពួកគេ​តវ៉ាដោ​យ​ការ​​បិទផ្លូវ​ជាតិ​លេខ​​៧៦អា​ និង​បណ្តាល​ឲ្យ​​ស្ទះ​​ចរាចរណ៍”។លោក បាន​បន្ថែ​ម​ថា មន្ត្រី​​ថ្នាក់​ស្រុកនិង​​ថ្នាក់​ខេត្ត​ នឹង​​ស៊ើប​​អង្កេត​​កា​រ​ទា​ម​ទា​រ​របស់​អ្នកភូមិ៕ ​ប្រែ​សម្រួលដោ​យ...

សហ​ភាពអឺរ៉ុប ​​ចាំ​សង្កេត​មើល​អាស៊ាន​ ដោះ​​ស្រាយ​​បញ្ហា​នានា​​ នៅ​ក្នុង​តំបន់

​ខណៈពេល​​អឺរ៉ុបបន្ត​រក​វិធី​ដោះ​ស្រាយ​​​វិ​​បត្តិ​ បំណុលរបស់ខ្លួន​​អូស​បន្លាយ​អស់​រយៈពេល​ពីរ​ឆ្នាំ​នោះ ​នៅ​​ក្នុង​​កិច្ច​ប្រ​ជុំ​កំពូល​ពាណិ​ជ្ជ​កម្ម​អាស៊ាន-សហ​ភាព​អឺរ៉ុប​ ​​ក្នុង​រាជ​ធានី​ភ្នំ​ពេញកាល​ពី​ម្សិល​មិញលោកការ៉េលដេ ​ហ្គុច (Karel de Gucht) ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​ពាណិជ្ជ​កម្ម​​របស់​សហ​ភាព​អឺរ៉ុប ​​​បាន​ព្យា​យាម​យក​អនាគត​របស់​អាស៊ី​អា​គ្នេយ៍​ធ្វើ​ជា​ចំណុច​សំខាន់​សម្រាប់​ដោះ​ស្រាយ​វិបត្តិ​របស់​ខ្លួន ​​​និង​បាន​ជំរុញ​ឲ្យ​​វិនិ​យោគិន​​​អឺរ៉ុប​ ទទួល​ផល​​ប្រ​យោជន៍​​ពី​​អត្រា​កំណើន​ខ្ពស់​​នៅ​ក្នុង​តំបន់នេះ។ សហ​ភាព​អឺរ៉ុប​​ បាន​ក្លាយ​ជា​​វិនិ​យោ​គិន​​ធំ​បំផុត​រួច​ទៅ​ហើយ ​​និង​ជា​ដៃ​គូ​​ពាណិជ្ជ​កម្ម​ធំ​បំផុតទី​ពីរ​ជា​មួយ​ប្រទេស​​នានា​នៅ​ក្នុង​អាស៊ាន ប​ន្ទាប់​ពី​ប្រទេស​ចិន។ ប៉ុន្តែ​​ក្រុមអ្នកបង្កើត​​គោល​នយោ​បាយ​ក្នុង​ទីក្រុងព្រុចសែល ចាត់​ទុក​បណ្តា​ប្រទេស​​រីក​​​ចម្រើន​លឿន​​​នៅ​អាស៊ី​អាគ្នេយ៍​ថា ជាចំណុច​​សំខាន់​​សម្រាប់​ធ្វើ​ឲ្យ​អឺ​រ៉ុប ​​ងើប​ផុត​ពី​វិបត្តិ​នេះ។ លោក ការ៉េល ដេ ហ្គុច ​បាន​ប្រាប់​ក្រុម​វិនិយោន​គិន​ និង​មន្ត្រី​រដ្ឋា​ភិបាល​មក​ពី​បណ្តា​ប្រទេស​អាស៊ាន និង​សហ​ភាព​អឺរ៉ុប​ ដែល​បាន​ចូល​រួម​យ៉ាង​ច្រើន​កក​កុញ​​ក្នុង​សាល​សន្និសីទ​មួយ​នៅសណ្ឋា​គារ​សូហ្វីតែល ​​​ថា“ នៅអឺ​រ៉ុប ​យើង​ដឹង​​​ថា ​​ក្នុង​ពេល​អ​នាគត​កំ​ណើន​សេដ្ឋ​កិច្ច​៩០​ភាគ​រយ​ក្នុង​ពិភព​លោក​ នឹង​​កើត​​មាន​ឡើង​នៅ​​​ក្រៅ​ព្រំ​ដែន​របស់​​យើង​។ មួយ​ភាគ​​ធំ​នៃកំណើន​នោះ នឹង​កើត​មាន​​ឡើង​នៅ​​ក្នុង​​តំបន់​អាស៊ាន។ដោយ​​ចាត់​ទុក​បញ្ហា​នេះ ​ថា​ជា​ការ​គំរាម​កំហែង​នោះ យើង​ជា​ពល​រដ្ឋ​អឺ​រ៉ុប ​ចាត់​ទុក​តួ​លេខ​កំណើន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​នៅ​​អាស៊ី​​នេះ ថាជា​ផ្នែក​​នៃ​​​​ដំណោះ​ស្រាយ​ចំពោះវិបត្តិ​សេដ្ឋ​កិច្ច​របស់​យើង”។ ​សញ្ញាមួយ​ក្នុង​ចំណោម​សញ្ញា​ដែល​បង្ហាញ​​ឲ្យ​ឃើញ​ច្បាស់បំផុតអំពី​​ការ​​ចាប់​អារម្ម​ណ៍​កាន់​តែខ្លាំង​ឡើង​របស់​អឺរ៉ុប នៅ​ក្នុង​តំបន់​នេះ​ គឺ​ប្រ​ហែល​​ជា​សេច​ក្តី​សម្រេច​​របស់​ខ្លួន​​​កាល​ពី​ឆ្នាំ​មុន ​ដើម្បី​បង្កើន​វត្ត​មាន​​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា ​​ឲ្យ​ទៅ​ជាបេសក​កម្ម​ការ​ទូត​ពេញ​លេញ។ លោក ការ៉េលដេ ​ហ្គុច ​​បាន​មាន​ប្រ​សា​ស​ន៍​ថា “ ការ​ផ្លាស់​ប្តូរ​នោះ ​គឺ​ជា​ការទទួល​ស្គាល់​ថា  អឺរ៉ុប ​​មាន​ទំ​នាក់​ទំនង​​​ជា​​មួយ​​ប្រទេស​កម្ពុជា ​រឹង​មាំប៉ុណ្ណា​។ប៉ុន្តែ​វាក៏​ប្រ​ហែល​ជា​សញ្ញា​មួយ​​​​បង្ហាញ​ឲ្យ​ឃើញ​ដែរថា តំបន់​អាស៊ី​អាគ្នេយ៍​មាន​សារៈសំ​ខាន់​ប៉ុណ្ណា​​នៅ​ក្នុង​ទីក្រុង​ព្រុច​សែល ​និង​​រដ្ឋ​ធានី​​នៃ​​ប្រទេស​ផ្សេងៗ​ទៀតនៅ​អឺរ៉ុប”។ ​ដោយ​គាំទ្រ​​​សម្តី​របស់លោកការ៉េលដេ ​ហ្គុច ​លោកស៊ូរិន​ ​​ពិត​ស៊ូវ៉ាន់ ​អគ្គ​លេ​ខាធិ​ការ​អាស៊ាន ​​​បាន​មាន​ប្រ​សាសន៍​ថា ​អាស៊ាន​ចង់​ឲ្យ​មាន​​ការ​និយោគ​ទុន​បន្ថែម​ទៀត​​មក​ពី​អឺរ៉ុប។ទោះ​ជាយ៉ាង​ណា​ លោក​​ក៏​បាន​​​ឆ្លៀត​យក​​ឱ​កាស​នេះ​បង្ហាញ​ថា​ តំបន់​​អាស៊ាន​មាន​ទំនុក​ចិត្ត​ប៉ុណ្ណា​​។ លោក​​បាន​មាន​​​ប្រ​សាសន៍​​សំដៅ​ដល់​វិ​បត្តិ​ហិរញ្ញ​វត្ថុ​អាស៊ាន​ថា ​​"កាល​ពី​ឆ្នាំ​​១៩៩៧​​​​ សហ​ភាព​អឺរ៉ុប ​​បាន​​ប្រាប់​យើង​ឲ្យ​រៀប​ចំ​ផ្ទះ​ឲ្យ​​មាន​សណ្តាប់​ធ្នាប់"។ លោកស៊ូរិន​ ​​ពិត​ស៊ូវ៉ាន់ ​​​បាន​មាន​ប្រ​សាស​ន៍​ថា “ ពេល​នេះ​ យើង​សូម​អំពាវ​នាវ​​ឲ្យ​អឺរ៉ុប...

សាលាដំបូង​ច្រាន​ចោល​ពាក្យ​បណ្ដឹង​រួម​ ប្ដឹង​ភរិយា​របស់​លោក​រដ្ឋមន្ត្រី​ឧស្សា​ហកម្ម​​ម្ដង​ទៀត​

កាល​ពី​ថ្ងៃព្រ​ហស្បតិ៍​ សាលា​ដំបូ​​ង​​ខេត្ត​កំ​ពង់​ឆ្នាំ​ង​​ បា​ន​​​បដិ​សេធ​ម​្តង​ទៀត​​មិន​ព្រ​ម​ទទួល​​ពាក្យ​បណ្តឹង​​រួ​ម​​មួ​យ​របស់​អ្ន​ក​ភូមិ​នៅក្នុ​ង​​ស្រុ​ក​​កំពង់​ត្រឡា​ច ​ពាក់​ព័ន្ធ​នឹង​វិវាទ​ដី​ធ្លី​​​ជាមួ​យ​ភរិ​យា​​របស់​លោក​​ ស៊ុយ សែម រដ្ឋ​មន្ត្រី​​ក្រសួ​​ង​ឧ​ស្សា​ហកម​្ម​ រ៉ែនិង​ថាម​ពល​។ លោកឈួន ​សីុវែ៉ន ​ប្រធា​​ន​ក្រឡា​​បញ្ជី​​​សា​​​លា​​ដំបូ​ង​​ខេត្ត​​ បា​ន​ថ្លែង​​ថា​ ​​តុ​​លាកា​រ​មិន​អា​​​ច​ទទួល​យក​​ពាក្យ​បណ្តឹង​​​ពី​អ្នក​ភូ​ម​ិ​​ឡពាង​ទាំង​​​​៣៧​​នា​ក់​ ​ពី​ព្រោះ ​ពាក្យ​​​បណ​្តឹង​នេះ​​ធ្វើ​រួម​គ្នា​​ និង​​បា​ន​​ណែ​នាំ​ឲ្យ​​អ្នក​ភូម​ិ​​​ប្តឹង​ម្តង​ទៀត​​រៀង​ៗ​ខ្លួន​។​​លោក​បាន​មា​ន​ប្រ​សា​សន៍​ថា  “ តុលា​​​កា​រ​​​​បា​ន​​​​បដិ​សេធ​ម​ិន​ទទួល​​​ពាក្យ​​បណ្តឹង​នេះ​ទេ​​។យើង​​​ផ្តល់ឱកា​ស​​ឲ្យ​ពួ​ក​គេ​​​ធ្វើ​ពាក្យ​ប្តឹ​ង​ម្ត​ង​ទៀត”។ ក្រុម​អ្នក​ភូមិ​ កំ​ពុង​តែ​អះ​អាង​ថាអ្នក​ស្រី​ ជាខេងនិង​ក្រុម​ហ៊ុន​អភិវឌ្ឍន៍ KDC​ របស់​អ្នក​ស្រីបានធ្វើ​​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ខុស​ច្បាប់​ចំនួន​១០៥​គ្រប​ដណ្តប់​លើ​​ដីប្រ​ជា​ពល​រដ្ឋ​ចំនួន​៥១​គ្រួសារនៅ​លើ​ដី​១៤៥​ហិកតាក្នុង​ខេត្ត​នេះនៅ​ក្នុង​វិវាទដីធ្លីមួយ​​ដែល​មាន​​តាំង​ពី​ឆ្នាំ​២០០៧​មក។ តុលាការ​ក៏​បានបដិសេធ​​មិន​ទទួល​ពាក្យ​បណ្តឹង​រួម​មួយ​របស់​ក្រុម​អ្នក​ភូមិផង​ដែរ​ កាល​ពី​ដើម​ឆ្នាំ​មុន ដោយសារ​ហេតុ​ផលដូច​គ្នា​នេះ ប៉ុន្តែ​ការ​ចំណាយ​ប្រាក់​​ប្រ​ដាប់​ក្តី​ច្រើន មានន័យ​ថា មាន​តែ​​គ្រួសារ​មួយ​ចំនួន​តូចប៉ុណ្ណោះ​ដែល​អាច​ឡើង​ប្តឹង​នៅតុលាការ​បាន។ លោកចាន់សុវេ៉តអនុ​ប្រ​ធាន​ផ្នែក​កម្ម​វិធី​សង្កេត​នៅ​ឯ​អង្គ​ការ​សិទិ្ធ​មនុស្ស​អាដហុកបាន​មាន​ប្រសាសន៍ថា បើ​ទោះ​ជា​អ្នក​ភូមិ​អាច​​ធ្វើ​ពាក្យ​បណ្តឹង​រៀងៗ​ខ្លួន​ក៏ដោយ ក៏​ការ​បំបែក​រឿង​ក្តី​​នឹង​ធ្វើ​ឲ្យ​រឿង​ក្តី​រួម​​គ្នា​នេះ​ចុះ​ខ្សោយ​ដែរ។ លោក​បាន​មាន​ប្រសាសន៍ថា “ តុលាការ​គួរ​តែ​ទទួល​ពាក្យ​បណ្តឹង​របស់​អ្នក​ភូមិ​ ប្តឹង​ជំទាស់​​នឹង​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​​របស់​ក្រុម​ហ៊ុន​ KDC និងប្តឹង​ឲ្យ​​ចាត់​វិធានការ​សើុប​អង្កេត​រឿង​​នេះ ដើម្បី​​រក​យុត្តិធម៌​ឲ្យ​​ក្រុម​អ្នក​ភូមិ”។ លោករាជសីមាអាយុ​៣១​ឆ្នាំអ្នក​តំណាង​​ឲ្យ​អ្នក​ភូមិបាន​បដិសេធ​ថាអ្នក​ភូមិ​មិន​ដែល​មាន​កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្រុម​ហ៊ុន KDC ទេ។ លោក​បាន​មាន​ប្រសាសន៍ថា “ យើង​បដិ​សេធ​ ចំពោះប័ណ្ណ​កម្ម​សិទ្ធិ​ដី​របស់​​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ KDC ពី​ព្រោះ​យើង​មិន​ដែល​លក់​ដី​ឲ្យ​ក្រុម​ហ៊ុន​នេះ​ទេ ក្រុម​ហ៊ុន​នេះ​បាន​ចាប់​យក​ដី​របស់​អ្នក​ភូមិ​។ ខ្ញុំ​គិត​ថា តុលាការ​ខ្លាច​អ្នក​មាន​អំណាច ​នៅ​ពី​ក្រោយ​ភរិយា​របស់​រដ្ឋ​មន្ត្រីរូបនេះ”។ ការ​បើក​សវនាការ​ជំនំ​ុជម្រះរឿងក្តី​ រវាង​ក្រុម​អ្នក​ភូមិ​ខេត្ត​កំពង់​ឆ្នាំង និង​អ្នក​ស្រី ជាខេងជំុ​វិញ​ជម្លោះដ៏​អូស​បន្លាយ ​ពេល​​នេះ​បានចាប់​ផ្តើម​កាល​​ពី​ខែ​មុន បើ​ទោះ​ជា​ក្រុម​មេធាវី​របស់​អ្នក​ភូមិ​ មិន​អាច​ចូល​រួម​​សវនាការ​ជា​សាធារណៈ​នេះ​​ក៏​ដោយ។ អ្នក​ភូមិ​ទាម​ទារ​ឲ្យ​ប្រគល់​ដី​នោះ​ ទៅ​ឲ្យ​ពួក​គេ​វិញ​ រួម​ជាមួយ​នឹង​សំណង​​ចំពោះ​​ការ​ខូច​ខាតផងដែរ៕ ប្រែ​សម្រួល​ដោយ ចេវប៊ុននី​​

លោក ជុត វុទ្ធី មិន​នៅ​ក្នុង​ក្រុម​ល្បាត​ព្រៃ​ដោយ​ផ្ទាល់​ទេ​ ដោយ​សារ​តែ​មាន​ការ​គំរាម​សម្លាប់

លោកជុតវុទ្ធី​ គឺជា​អ្នក​ប្រកាន់​ជំ​ហរ​មិន​ងាក​រេ។ ជា​ស្ថាបនិក​នៃ​​អង្គការ​​ការ​ពារ​ធន​ធាន​ធម្មជាតិ​ (NRPG)​  ក្នុង​វ័យ​៤៥​ឆ្នាំ​​ លោកធ្លាប់​បាន​ចំ​ណាយ​ពេល​ជា​ច្រើន​យប់​ទាំង​មិន​បាន​សម្រាន្ត​​នៅ​ក្នុង​ព្រៃ​ ដោយត្រូវ​​ទ្រាំ​ទ្រ​នឹង​ភ្លៀងមូសុង​ ព្រម​ទាំង​​ការ​បាក់​ដី។​​ ​​លោក​​​ធ្លាប់​បាន​​​​ប្រ​ឈម​នឹង​ការ​គំរាម​ចាប់​ខ្លួន​ ហើយ​​មាន​ម្តង​នោះ លោក​ជឿ​ថា​  ខ្លួន​បានគេច​ផុត​ពីការ​​ប៉ុន​ប៉ង​​​ធ្វើ​ឃាត​ នៅ​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​ទៀត​ផង​។ ក៏​ប៉ុន្តែលោក វុទ្ធី បាន​មាន​ប្រសាសន៍​ថា ​នោះ​គឺជា​ការងារ​របស់​គាត់។ លោក វុទ្ធី ដែល​បានប្រែ​ក្លាយ​ជាអ្នក​ដឹកនាំ​​ប្រជា​ជន​ដើរ​ល្បាត​ព្រៃ​ក្នុង​ទ្រង់​ទ្រាយធំ​ដើម្បី​ប្រឆាំង​នឹង​ការ​កាប់​ឈើ​ខុស​ច្បាប់​និង​ការបំផ្លាញ​បរិស្ថាននោះ​ ​បាន​មាន​ប្រសាសន៍​ថា ​"នគរ​បាល​ដែល​ប្រដាប់​ដោយអាវុធ អាកា AK-​47​ និងអាវុធ​ស្វ័យ​ប្រវតិ្ត ​M16 ​បាន​ព្យាយាម​ទប់ស្កាត់​ខ្ញុំ"។ លោក​បាន​បន្ត​ថា "ម្តាយ​របស់ខ្ញុំ​តែង​តែ​រអ៊ូរ​ទាំ ដោយ​សួរ​ខ្ញុំថា តើ​ខ្ញុំ​ដឹង​ថា ​ខ្លួន​ឯង​កំពុង​ធ្វើអ្្វី​​ឬ​អត់ ហើយ​និយាយ​ថា​ ខ្ញុំធ្វើការ​​ហត់នឿយ​ជាង​​គេ​​ជាង​​ឯង​ ក៏​ប៉ុន្តែ​​នៅ​តែក្រ។​ ខ្ញុំមាន​ការហត់​នឿយ​ ហើយ​វា​ជា​ការងារដ៏​​លំបាក​ ប៉ុន្តែ​ខ្ញុំ​គិត​ថា ប្រសិន​បើខ្ញុំ​ចង់​ជួយ​ប្រទេស​របស់ខ្ញុំ ​ខ្ញុំត្រូវ​តែ​ជួយ​ប្រជាជន​ក្រីក្រ​អ៊ីចឹង​ហើយ​"។ លោក វុទ្ធី ដែលក៏​​​ជា​អតីត​ទាហាន​មួយ​រូបដែរ​នោះ​​ បាន​​មាន​ប្រសាសន៍​បែប​នេះ​តាម​ទូរស័ព្ទ​កាល​ពី​ដើម​ស​ប្តាហ៍​នេះ​ពីទីតាំង​ដាច់ស្រយាល​មួយ​នៅ​ក្នុង​ខេត្ត​កំពង់ធំ ​​​​ពេល​កំពុង​​ដឹកនាំក្រុម​​​អ្នក​ភូមិ​ក្នុង​មូល​ដ្ឋានចំ​នួន​៤០០​នាក់​​ដើរ​ល្បាត​ពាស​ពេញ​តំបន់​ស្នូល​​ព្រៃ​ឡង់​ ដែល​មាន​ទំហំ​១៣៥.០០០ហិកតា​ដើម្បី​ស្វែង​រក​អ្នក​កាប់​ឈើ​ខុស​ច្បាប់។ លោក​ទើប​តែបាន​​ទទួល​ដំ​ណឹង​ថា​ ក្រុម​ល្បាត​​បាន​រក​ឃើញ​​ និង​​ដុត​បំ​ផ្លាញ​ឈើ​កាប់​​​រួច​ខុស​ច្បាប់​ចំនួន​៣៧២​ម៉ែត្រ​គូប​។​ បន្ទាប់​មក​ លោក​​បាន​ណែ​នាំ​ ក្រុម​ល្បាត ​ឲ្យ​បន្ត​ដំណើរ​​ទៅ​រោង​ម៉ា​ស៊ីន​អា​រឈើ​មួយ​កន្លែង​នៅ​ក្នុង​ស្រុក​សណ្តាន់​ ដែលជាប់​​សង្ស័យ​ថា​បាន​កាប់​រំលំ​ដើម​ជ័រ​ទឹកការ​ពារ​​​ជា​ច្រើន​ដើម​នៅ​ក្នុង​ព្រៃ​ឡង់។​ អ្វី​ដែល​ពួកគាត់​បាន​រក​ឃើញ​ គឺ​មាន​តែ​អាចម៍​រណារ​និង​​ម៉ា​ស៊ីន​មួយ​ចំនួន​ប៉ុណ្ណោះ។ ​នេះ​គឺ​ជា​ប្រតិបត្តិ​ការ​​លើក​ទី​ពី​រ​ហើយ​​ដែល​​​រៀប​ចំឡើង​​ដោយលោក ​វុទ្ធី​ ដោយ​មាន​ការ​ចូល​រួម​ពី​សំ​ណាក់​ប្រជា​ជន​មូល​ដ្ឋាន​រាប់​រយ​នាក់​​ដែល​កំ​ពុង​តែ​ចាត់​​វិធាន​ការ​​ការពារ​បរិស្ថាន​ដោយ​​ខ្លួន​ឯង​តែ​ម្តង​​។ កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ លោក​ វុទ្ធី​ បានរៀបចំ​​ក្រុម​​​​ល្បាត​​​ទ្រង់​ទ្រាយ​ធំ​ ជា​លើក​ទី​មួយ ដោយ​​ប្រើ​ឈ្មោះ​​បណ្តាញ​ប្រជាពលរដ្ឋ​​ព្រៃ​ឡង់​  ដែល​​មាន​សមាជិក​​ជា​ជន​ជាតិ​ដើមភាគ​តិច​​កួយរាប់រយ​​នាក់​​​​ដើម្បី​​ស្វែង​រក​គំនរ​ឈើ​​កាប់​រួច​​ខុស​ច្បាប់​។ប្រតិ​បត្តិ​ការ​ល្បាត​របស់​ប្រជាជនក្នុង​​មូល​ដ្ឋាននេះ​ ​បាន​ឈាន​ទៅ​ដល់ការ​ពពាក់​ពពូន​​​គ្នា​​ចូល​ទៅ​ក្នុង​ចម្ការ​កៅ​ស៊ូ​ ដើម្បី​ស្វែង​រក​ភស្តុតាងនៃ​ការ​​​កាប់​ឈើ​ ​ដោយ​បាន​រកឃើញ​​រោង​ម៉ា​ស៊ីន​អារ​ឈើ​និង​​ឈើ​អា​រមួយ​ចំនួន។​ ជា​បុរស​ដែល​មានរូប​​​រាងស្គមសម្បុរ​ស្រអែម​ និងមាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នោះ​​ លោក​មាន​ការ​ចងចាំ​យា៉ង​​ច្បាស់​​​អំពី​ទីតាំង​នៃ​​ ​អូរ​ ព្រែក​ តំបន់ព្រៃ​ និង​ផ្លូវទាំង​ឡាយ​​នៅ​ក្នុង​តំបន់​ដែល​លោក​​ល្បាត​ ហើយ​​​​ប្រមូល​បាន​​ព័ត៌មាន​​សម្ងាត់​អំពី​​​​ក្រុមហ៊ុន ​​ដែល​ជា​គោលដៅ​ជាច្រើនឆ្នាំ​មក​ហើយ​​​។​ លោក​បាន​មានប្រសាសាន៍​ថា  ​ខ្លួន​​ចូល​ចិត្តដើរល្បាត​​ក្រៅ​​ក្រុម ហើយ​​​​​កម្រដើរ​ជា​មួយ​ក្រុម​​ល្បាត​ស្ម័គ្រចិត្ត​​​​ពេល​​ចុះ​បំពេញ​បេសកកម្ម​ណាស់​ គឺ​​​​លោក​សុខចិត្ត​នៅ​​ក្បែរ​នោះ​ចាំ​​​​ទទួល​សេចក្តី​​រាយការណ៍​​តាម​ទូរស័ព្ទពី​មនុស្ស​​ជំនិត​របស់​ខ្លួន​វិញ​។ ពេល​ទទួល​បាន​ដំណឹងតាម​ទូរស័ព្ទ​​​អំពី​បញ្ហា​ប្រឈម​នានា​​ដូច​ជាពេល​ខូច​​​​ម៉ូតូ​  អ្នក​ល្បាត​មានជំងឺ​ ត្រូវ​ពស់​ចឹក​ និង​ រន្ទះ​បាញ់​នោះ​ លោក​ វុទ្ធី​  តែង​បាន​​ឆ្លើយ​​តប​ចំពោះ​ស្ថានការណ៍​​លំបាក​​ទាំង​នោះ​​យា៉ង​ប្រសប់។ ​ លោកបាន​មាន​ប្រសាសន៍​ថា​ "​ខ្ញុំ​​នៅ​ក្បែរ​ពួក​គាត់ណាស់​​ ហើយ​បើ​សិន​ជា​មាន​បញ្ហា​អ្វី​កើត​ឡើង​នោះ​ ខ្ញុំ​ដឹង​យា៉ងច្បាស់​​​ថា​​​ពួកគាត់​នៅទីណា​​។​​ខ្ញុំ​ត្រូវ​តែ​ធានា​​​សុវត្ថិភាព​របស់​ប្រជា​ជន ដែល​ចូលរួម​ល្បាត​​ហើយ​ក៏​ត្រូវ​តែ​​​ការ​ពារ​ខ្លួន​ឯង​​ផ្ទាល់ផងដែរ​​​។ អ្នក​រក​ស៊ី​ ​មាន​​​ភាព​រហ័ស​រហួន​ណាស់​  ដូច្នេះ​ប្រសិន​បើ​មាន​អ្វី​ប្រែប្រួល​ យើង​ត្រូវ​តែ​បត់​បែន​​​ឲ្យ​បាន​ឆាប់​រហ័សដែរ​"។...

នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ជំរុញឲ្យ​មាន​វិធាន​ការ​បង្កើន​មូល​និធិ​ជំនួយ​ហិរញ្ញវត្ថុ​ក្នុង​តំ​បន់

កាលពី​ថ្ងៃ​សុក្រ​ នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន​​បាន​ជំរុញ​ឲ្យ​ថ្នាក់​ដឹក​នាំ​សេដ្ឋ​កិច្ច​នៃ​សហ​គមន៍​អា​ស៊ាន ពិនិត្យ​គម្រោង​មួយ ​ដើម្បី​បង្កើនទ្វេដង​នូវ​មូល​និធិ​ជំនួយ​ហិរញ្ញវត្ថុដែលមូល​និធិ​នេះ​​មួយ​ចំ​នួន​ធំ​បាន​មកពីប្រ​ទេស​ចិនជប៉ុននិង​កូរេ៉ខាង​ត្បូងដើម្បី​ទប់​ស្កាត់​កុំឲ្យ​មាន​វិបត្តិហិរញ្ញ​វត្ថុ​​នាពេល​អនាគត​នៅ​ក្នុង​តំ​បន់។ នៅ​ពេល​បើក​​កិច្ច​ប្រ​ជុំ​រដ្ឋ​មន្ត្រី​​ហិរញ្ញ​វត្ថុ​អាស៊ាន​ក្នុង​រាជធានី​ភ្នំ​ពេញលោកហ៊ុនសែន​បាន​បង្ហាញ​ពី​ហានិភ័យ​​​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​នា​ពេល​អនាគត ពីព្រោះ​​សេដ្ឋ​កិច្ច​ក្នុង​ប្រទេស​លោក​ខាង​លិច​នៅតែ​​មាន​កំណើន​សេដ្ឋ​កិច្ច​យឺតនៅ​​ឡើយ។ លោក​បាន​មាន​ប្រ​សាសន៍ថា​ ថ្វី​បើ​​កំណើន​សេដ្ឋ​កិច្ច​អា​ស៊ាន បាន​កើន​​ឡើង​៤,៣ភាគ​រយ​កាល​ពីឆ្នាំ​មុនក៏ដោយ ក៏នៅ​តែមាន​ការ​ព្រួយ​បារម្ភថា ការ​នាំទំនិញ​ចេញ​ទៅ​សហរដ្ឋ​អាមេ​រិក និង​ប្រទេស​​នៅ​​អឺរ៉ុប អាច​មាន​ការ​ធ្លាក់​ចុះដែរ។ លោកបាន​បន្ដ​ថា “ ខ្ញុំ​សូម​អំពាវ​នាវ​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ​អា​ស៊ានចាត់​វិធាន​​ការ​ជាបន្ទាន់​ដើម្បីពិភាក្សា​ជា​មួយ​នឹង​ធនាគារ​ពិភព​លោក​ ធនា​គារ​អភិវឌ្ឍន៍​អាសុី​និង​មូល​និធិ​រូបិយវត្ថុអន្តរជាតិ​​ដើម្បី​​រក្សា​ស្ថិរភាព​ក្នុង​​តំ​បន់និង​​ក្នុ​ង​ពិភព​លោក”។ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃវិបត្តិ​ហិរញ្ញ​វត្ថុ​ផ្សេង​​​ទៀតនោះ (ដែ​ល​នៅ​ក្នុងឆ្នាំ​២០០៩​​សេដ្ឋ​កិច្ច​​កម្ពុជា​ ក៏​បា​ន​ធ្លាក់​ចុះ​ផង​ដែ​រ) ​លោកហុ៊ន សែ​ន ​បា​ន​​មា​ន​ប្រ​សាសន៍​ថា​ ក្រុម​​អា​​ស៊ាន​បូក​​បី ដែល​​រួម​មានប្រទេស​​​ចិន ជ​ប៉ុន កូរ៉េខាង​​ត្បូ​ង ​និង​អា​ស៊ា​ន​ ​បា​ន​យល​់​ព្រម​ជា​​គោល​កា​រ​ណ៍​​កា​ល​ពី​ថ្ងៃ​ពុធ ​ក្នុង​កា​រ​​បង្កើនមូលនិធិ​នៅ​ក្នុង​មូលនិធិនៃ​គំនិត​ផ្តួច​ផ្តើម​ពហុភាគ​ីឈៀង​ម៉ៃ ​​។ ​កា​រ​ផ្តួចផ្តើ​ម​គ​ំ​និត​​នេះ គឺ​ជាយន្តកា​រ​​ដោះ​ដូរ​​រូ​បិ​​យ​​ប័ណ្ណ ​ដែល​​បា​ន​​​ប​ង្កើ​ត​ឡើ​ង​​កា​​​​ល​ពី​ឆ្នាំ​មុ​ន​ សម្រាប់ផ្តល់​​សាច់​ប្រាក់​​ទៅ​ឲ្យ​ប្រទេស​​​ដែ​ល​​ជួប​​វិបត្តិ​​ហ​ិរញ្ញ​វត្ថុ​​ ក្រោ​យ​ពេល​យន្ត​កា​រ​​​នេះ បា​ន​​បង្កើត​ឡើ​ង​​ក្នុង​​ឆ្នាំ​២០០០ ដើម្បី​​ទប់​ស្កាត់​កុំឲ្យ​វិបត្តិ​ហិរញ្ញវត្ថុ​អា​ស៊ី ​កើ​ត​ឡើ​ង​ម្ត​ង​ទៀ​ត​ដូច​ក្នុង​​ឆ្នាំ​​១៩៩៧។ កាលពី​ថ្ងៃពុធរដ្ឋមន្ត្រី​អាស៊ានបូកបី​បាន​លើក​សំណើ​បង្កើនមូលនិធិ​នេះពី​១២០​ពាន់លាន​ដុល្លារ​ទៅ​២៤០ពាន់លាន​ដុល្លារ​អាមេរិក។លោក​បា​ន​​មា​ន​​ប្រ​សាស​​ន៍​ថា “ កា​រ​បង្កើន​ទ្វេ​ដង​នូវ​មូល​និធិគំនិត​ផ្តួច​ផ្តើម​ពហុ​ភាគ​ីឈៀង​ម៉ៃ ​ពី​១២០ពា​​ន់លាន​ដុល្លា​រ​អា​មេរិ​ក ទៅ​​២៤០ពា​ន់​លាន​ដុល្លារ​អា​មេរិ​ក នេះ​គឺ​​ជា​ការ​ចាំ​​បាច់​​ក្នុង​​កា​រ​ផ្តល់​​សន្ទ​និយ​ភាពគ្រប់​គ្រាន់​ ជា​ព​ិ​សេស​​ក្នុង​​​ពេល​​មា​ន​​វិ​​បត្តិ​ហិរញ្ញវត្ថុ។  ខ្ញុំ​សូម​ជំរុញ​ឲ្យ​​មា​ន​កា​រ​​យក​ចិត្ត​​ទុក​ដាក់​ចំពោះ​​កា​រ​​បញ្ចប់​គំ​និត​ផ្តួច​ផ្តើ​ម​នេះ”។ សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​​ចេញ​នៅ​ចុង​បញ្ចប់​នៃ​​កិច្ចប្រ​ជុំ​កាល​ពី​ថ្ងៃ​សុក្រ​ដែល​មា​ន​លោក​ គាតឈន់រដ្ឋ​​មន្ត្រី​ក្រសួ​ង​ហិរញ្ញ​​វត្ថុ​​ជា​ប្រធាននោះបា​ន​​លើ​ក​ឡើ​ង​ថារដ្ឋ​មន្ត្រី​អា​សា៊ាន​ “ទន្ទឹង​រង់​ចាំ​មើល​កា​រ​​ពង្រឹង​មូល​និធិ​គំនិត​ផ្តួច​ផ្តើម​ពហុភាគ​ីឈៀង​ម៉ៃ នៅ​កិច្ច​​ប្រជុំ​​រដ្ឋ​​មន្ត្រី​​ក្រសួ​ង​ហិរញ្ញ​វត្ថុ អា​​ស៊ាន​​បូក​បី​ លើក​ក្រោ​យ​នៅ​​ខែឧសភា​ឆ្នាំ​២០១២”ក្នុង​ទីក្រុង​ម៉ានីល។ កម្ពុជា​គឺជា​ប្រទេ​ស​មួយ​ក្នុង​​ចំណោម​ប្រទេសតូចៗ ​ដែល​​ចូលរួម​ចំណែក​ក្នុង​មូល​​និធិ​នេះ ដោយបា​ន​​ផ្តល់​មូ​ល​និ​ធិ​​ចំនួន​១២០លា​ន​ដុល្លារចំណែក​​ប្រ​ទេស​ចិន​ និងជ​ប៉ុនបានផ្តល់​ចំនួន៣៨​ពាន់​លាន​ដុល្លារ​ដូចគ្នា​។ ​​នៅ​ពេល​មាន​​កា​របង្កើនទំហំ​​មូល​និធិ​នេះការិយា​ល័យ​ស្រាវជ្រាវ​​ម៉ាក្រូ​​សេដ្ឋ​ក​ិច្ច​អាស៊ាន​បូក​បី (AMRO) ជាអង្គការ​​សង្កេត​​កា​រ​ណ៍​ដែ​ល​មា​ន​មូល​ដ្ឋា​ន​​នៅ​ក្នុង​ប្រទេ​ស​សិង្ហបុរីត្រូវ​បា​ន​​បង្កើត​ឡើង​ស្របគ្នា​ជា​​មួយ​នឹ​ង​ម​ូល​និធិ​ជំនួយ​ហិរញ្ញ​វត្ថុ​នេះ​ដែរ ដើម្បី​​​បង្ការ​​​វិ​បត្តិ​​ហិរញ្ញវត្ថុ​​​។ លោកភិតធើប្រ៊ីមបល (Peter Bri mble) សេដ្ឋ​​វិទូ​ជាន់ខ្ពស់​​ប្រ​ចាំ​ប្រ​ទេ​ស​របស់ADB បា​ន​មា​នប្រ​សាសន៍ថាប្រទេសកម្ពុជា​ ទំនង​ជា​នឹងមិន​ត្រូ​វ​កា​រប្រាក់​ពី​មូ​ល​​និធិនេះ​​នា​ពេល​ឆាប់​ៗនេះទេ។ លោកបា​​ន​មា​ន​ប្រ​សាសន៍​ថា “ នៅ​ពេល​នេះ​ ស្ថានភាពម៉ាក្រូ​​សេដ្ឋ​ក​ិច្ច​របស់​​ប្រទេស​​កម្ពុជា​​នៅ​​មា​ន​​ស្ថិរភាព​​ល្អ ហើយ​ប្រឈម​​នឹង​​ទី​ផ្សារ​អន្តរជាត​ិ​តិច​ជា​​ង​ប្រទេស​​​ថៃ និង​ឥណ្ឌូណេស៊ី”។ ទោះជាយ៉ាងណា​ លោកបា​ន​មា​ន​ប្រ​សា​សន៍​ថា ហិរញ្ញវត្ថុ​​រ​បស់​រដ្ឋា​ភិបា​ល​កម្ពុជា​អាចជួប​នឹង​ហា​និភ័យដោយ​សារ​គម្រោង​ធំៗដូចជាគម្រោ​ង​​សាងសង់​ទំនប់​វារី​អគ្គិសនីដែ​ល​អា​​ចមា​ន​​ហានិ​ភ័យ​ប្រសិន​បើ​ពុំ​មា​ន​ការ​បង្វិល​សាច់​ប្រាក់​គ្រប់​គ្រាន់​ទេនោះ។ លោកអិុន​ ចាន់នីប្រធា​នធនា​គា​រ​អេសីុ​លីដា បា​ន​មាន​ប្រ​សាស​​ន៍​ថា មូល​​និធិ​ជំនួយ​ហិរញ្ញវត្ថុ​នេះនឹង​​ដើរ​តួរជា​​បណ្តាញ​​សុវត្ថិភា​ព​ល្អ ខណៈ​ពេល​​​ប្រទេស​​កម្ពុជា​ កំពុងធ្វើ​សមា​ហរណ​កម្មចូល​ក្នុង​ទី​ផ្សា​​រ​ហិរញ្ញ​វត្ថុ​អន្តរជាតិ។ លោកបា​ន​មាន​​ប្រ​សាសន៍​ថា​ “ ដោ​យ​មា​ន​​កា​រ​បង្កើត​ទីផ្សារភាគ​ហ៊ុន  យើង​ក្លាយ​ជា​ផ្នែកមួយ​នៃ​ទី​ផ្សារ​ហិរញ្ញវត្ថុ​ និង​ទីផ្សារទុន​”។ លោកបា​ន​បន្ថែមថា “ កម្ពុជា​​នឹង​មា​ន​បទ​ពិ​សោធន៍ថែម​ទៀតលើទីផ្សារអន្តរជាតិ​។​វិបត្តិ​សន្ទនិយភាព​បា​ន​កើត​ឡើង​រួចហើយ​នៅ​​អឺរ៉ុប​ ​​ដូច្នេះនេះគឺជា​គំនិតផ្តួចផ្តើមដ៏ល្អ​បំផុត”៕ ប្រែ​សម្រួល​ដោយ ហមសុផាណ្ណា​​​​​​

អាជ្ញាធររារាំងក្រុមអ្នកភូមិមិនឲ្យផ្ញើញតិ្តទៅលោក ហ៊ូ ជីនថាវ

គ្រាន់តែប៉ុន្មានម៉ោងប៉ុណ្ណោះ​មុន​លោក​ប្រធានាធិបតី ហ៊ូ ជីនថាវ បាន​មក​ដល់​រាជ​ធានី​ភ្នំពេញ​កាលពីថ្ងៃសុក្រនោះ អ្នកភូមិ​មួយក្រុមមកពីខេត្ត​កោះកុង​ ដែលដីធ្លីរបស់​ពួកគាត់​កំពុងទទួលរងការ​គំរាម​កំហែង​ពីគម្រោងអភិវឌ្ឍន៍វិស័យ​ទេស​ចរណ៍​របស់​ក្រុមហ៊ុនចិន​ដ៏ធំនោះ ត្រូវបាន​អាជ្ញាធរ​ចាប់​រុញបញ្ចូលក្នុង​រថយន្តក្រុងទាំងបង្ខំ​ ហើយដឹក​ពួកគាត់ត្រឡប់ទៅផ្ទះសម្បែងវិញដោយ​មិន​ឲ្យពួកគាត់​ដាក់ញត្តិដល់ស្ថាន​ទូត​ចិនបានឡើយ។   អ្នកភូមិ និង​មន្ត្រីមានសមត្ថកិច្ច បាន​និយាយ​ថានគរបាលនិងមន្ត្រី​កងរាជអាវុធហត្ថមួយ​ក្រុមមានគ្នា១៥នាក់ ​បាន​ឈរនៅខាងក្រៅ​ផ្ទះសំណាក់​អេ៥ ក្នុង​ខណ្ឌទួលគោករាជធានី​ភ្នំពេញ កាលពី​ព្រឹកព្រលឹម ហើយ​បាន​រា​រាំង​អ្នកភូមិ​ចំនួន​៣៣នាក់​ មិន​ឲ្យ​ធ្វើដំណើរ​ទៅ​កាន់​ស្ថានទូត​ចិន​ ដែលស្ថិតនៅតាម​មហាវិថីម៉ៅសេទុង​។ ការបណ្តេញអ្នកភូមិចេញនេះ​កើតមាន​ឡើង​នៅមុនកិច្ច​ប្រជុំកំពូល​អាស៊ាន​ ដែល​គ្រោងធ្វើឡើង​នៅសប្តាហ៍ក្រោយនេះក្នុង​រាជ​ធានីភ្នំពេញ ហើយ​បាន​បញ្ជូន​សញ្ញា​ព្រមាន​ដល់អ្នកតវ៉ា ឬសកម្មជន​មួយក្រុម​ដែល​​សង្ឃឹមចង់ប្រើប្រាស់​វត្តមានរបស់​ថ្នាក់​ដឹកនាំក្នុងតំបន់ឲ្យបាន​ដឹងពីកង្វល់របស់ខ្លួន។ ក្រុមអ្នកភូមិដែលត្រូវបាននគរបាល​ចាប់​​រុញបញ្ចូលក្នុង​រថយន្តនោះ ស្ថិតក្នុងចំណោម​អ្នកភូមិប្រមាណ​១.១០០គ្រួសារ​នៅក្នុង​ស្រុកគិរីសាគរ និងស្រុកបទុមសាគរ​ ខេត្ត​កោះកុង​ ដែល​ផ្ទះសម្បែងរបស់​ពួកគាត់​ត្រូវបាន​រងផល​ប៉ះពាល់​ដោយសារ​គម្រោង​អភិវឌ្ឍន៍ វិស័យ​ទេសចរណ៍ ដែលមានទឹក​ប្រាក់​​​៣,៨ពាន់លានដុល្លារ របស់​ក្រុមហ៊ុន​យូឌីជី (UDG) ​លើ​ផ្ទៃដីទំហំ​៣៦.០០០​ហិកតា​​ដោយលាតសន្ធឹង​តាម​ប្រជុំ​កោះស្តេច​។ អ្នកភូមិ១៩៣គ្រួសារបន្តរស់​នៅតាម​បណ្តោយឆ្នេរ ហើយបានបដិសេធមិន​ព្រម​រើលំនៅដ្ឋានចេញ ហើយ​អ្នកតំណាង​របស់​គ្រួសារ​ទាំងនោះ​ បាន​ធ្វើដំណើរ​មក​កាន់​រាជ​ធានីភ្នំពេញ ​កាលពីថ្ងៃព្រហស្បតិ៍ ដោយ​មាន​​គោលបំណង​ចង់ប្រគល់​ញត្តិ​ទៅ​ស្ថាន​ទូត​ចិន​ ដើម្បី​ស្វែងរក​ជំនួយ​ពី​លោក ហ៊ូ ជីនថាវ ពេលម​កបំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា។ លោកប្រធានាធិបតីចិនរូបនេះ​​គ្រោង​ស្នាក់​នៅក្នុង​រាជធានីភ្នំពេញ​រហូតដល់​ថ្ងៃច័ន្ទ ហើយ​មាន​គម្រោងចូលគាល់​ព្រះមហា​ក្សត្រ​ នរោត្តម សីហមុនី ចូលជួប​លោកនាយក​រដ្ឋ​មន្ត្រី  ហ៊ុន សែន លោក ហេង សំរិនប្រធាន​រដ្ឋ​សភា និង​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា។ លោករំពឹង​ថានឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀងមួយ​ចំនួន​ជាមួយ​កម្ពុជា​​ស្តីពី​គម្រោង ដែល​មិន​ទាន់​ត្រូវបាន​ប្រកាស​ឲ្យ​ដឹង​នៅឡើយទេ។អ្នកស្រី មឿន អាន អាយុ​៥២ឆ្នាំ តំណាង​​​ឲ្យអ្នកភូមិ​ ដែល​កំពុង​តស៊ូការពារ​ផ្ទះ​សម្បែង​ខ្លួន​បាន​និយាយថា អាជ្ញាធរ​បាន​ប្រាប់​ពួកគាត់​ថា ការព្យាយាម​ទៅកាន់​ស្ថាន​ទូត​ចិន នៅ​​ពេល​នេះ ត្រូវចាត់​ទុកជា​ទង្វើខុស​ច្បាប់​។ អ្នកស្រីអានបាននិយាយថា“ អាជ្ញាធរ​ឃាត់ខ្ញុំទុកនៅកន្លែងទទួលភ្ញៀវរបស់​ផ្ទះ​សំណាក់​ ហើយបាន​ប្រាប់​ពួកយើងថាយើង​មិន​អាច​ចាកចេញ​ពីផ្ទះសំណាក់​នេះ​បានទេ​ លុះណា​ពួកយើង​បាន​យល់​ព្រម​ត្រឡប់​ទៅ​ខេត្ត​របស់​ខ្លួនវិញ”។ លោក ស៊ុន តារា អភិបាល​រង​ខេត្ត​កោះកុង​បាន​មកដល់​ផ្ទះសំណាក់​នេះ នៅវេលាព្រឹក​ព្រលឹម ដើម្បី​ប្រាប់​ក្រុមអ្នក​ភូមិថា ពួកគាត់​ត្រូវ​តែ​ចាកចេញ​ពី​រាជ​ធានី​ភ្នំពេញ ហើយ​រង់ចាំដោះស្រាយ​បញ្ហានេះ​ជាមួយ​ក្រុម​អាជ្ញាធរ​មូលដ្ឋាននៅ​ក្នុង​ខេត្ត​កោះកុងវិញ។ អ្នកស្រី​បាន​បន្ថែមថា “ លោកអភិបាលរង​រូបនេះ​បាន​អះអាង​ថា គម្រោង​ដង្ហែក្បួន​​ដើម្បីទៅដាក់​ញត្តិនោះ គឺ​ខុស​ច្បាប់​ និង​នាំឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ និង​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា​ក្នុង​ឋានៈជា​ប្រធានអាស៊ាននៅឆ្នាំនេះ”។ ដោយត្រូវបាន​ទាក់​ទង​កាលពីថ្ងៃសុក្រលោកស៊ុនតារាបាន​អះអាង​ថាលោក​ពិត​ជា​​បាន​ប្រាប់​ក្រុមអ្នកភូមិ​ឲ្យវិល​ត្រឡប់់​ទៅ​ខេត្ត​កោះកុង​វិញមែន  បន្ទាប់​ពីអាជ្ញាធររាជធានី​ភ្នំពេញ​បានជូនដំណឹងដល់លោក​ថាអ្នកភូមិ​មកពី​ខេត្ត​របស់​លោក បាន​មកដល់​រាជ​ធានី​ភ្នំពេញ​ ដើម្បី​ដាក់​ញត្តិ​នៅ​ស្ថានទូត​ចិន។ លោកបាន​មាន​ប្រសាសន៍ថា “ ខ្ញុំមិន​បាន​បង្ខំ ឬបំភិតបំភ័យអ្នកភូមិ​ឲ្យ​ឡើង​រថយន្ត​ក្រុង​ទេ​។ខ្ញុំគ្រាន់តែពន្យល់​ប្រាប់​ពួកគាត់​ថាយើង​គួរ​ដោះស្រាយ​បញ្ហានេះ​នៅ​ក្នុង​ខេត្ត​វិញ ជាពិសេស​ការ​ដើរក្បួនរបស់​ពួកគាត់​ទៅកាន់​ស្ថានទូត​ចិន នឹង​បង្កឲ្យមាន​បញ្ហា​ផ្នែក​សណ្តាប់​ធ្នាប់​ និង​បញ្ហាសន្តិសុខ​ដល់​ដំណើរទស្សនកិច្ច​របស់​លោកហ៊ូជីនថាវ”។ មុនពេល​ត្រូវ​បាន​បណ្តេញចេញ​ពីផ្ទះ​សម្បែង​របស់​ខ្លួននោះ អ្នកភូមិ​ក្នុង​ខេត្ត​កោះកុង កំពុង​តែរស់​យ៉ាងសុខសាន្ត នៅ​តាម​​បណ្តោយ​ឆ្នេរ​​សមុទ្រដ៏ស្រស់ស្អាត​ និង​សម្បូរ​ទៅដោយ​ព្រៃកោងកាង​នៅក្នុង​ឧទ្យាន​ជាតិបទុមសាគរ​​ ដែលមានផ្ទៃដី​ទំហំ​១៧១.២៥០ហិកតា​។ ភូមិនេសាទ​តូចៗហ៊ុមព័ទ្ធដោយ​ដើម​ស្វាយដើមដូង​ និង​ដើម​ស្វាយ​ចន្ទី​នោះ​ បាន​ជួយ​ចិញ្ចឹម​អ្នក​ភូមិ​ និង​ផ្តល់​នូវ​ប្រភព​ប្រាក់​ចំណូល​ដល់​ពួកគាត់​ទៀត​ផង។ ប៉ុន្តែ​នៅពេល​សហគមន៍នេសាទ​ជួប​នឹង​បញ្ហា ឥឡូវនេះ​អ្នកភូមិ​ត្រូវ​ធ្វើដំណើរ​តាម​ម៉ូតូ​រាប់​ម៉ោង​ទៅ​ទិញ​ស្បៀង​អាហារ​ និង​ប្រេង​សាំង​ ដោយសារ​ផ្ទះ​សម្បែង​របស់​ពួកគាត់​ត្រូវបាន​ផ្លាស់​ឲ្យ​ទៅនៅ​ចម្ងាយប្រហែល​​២០​គីឡូ​ម៉ែត្រ​នៅ​លើ​ដីដែល​គ្មាន​ជីជាតិ៕         ប្រែសម្រួល​ដោយ សោមសារុន  

ម្ចាស់​សណ្ឋាគារ​ ផ្អាក​វេទិកា​ប្រជាពល​រដ្ឋ​​អាស៊ាន​ ​​មិនឲ្យ​​ បន្ដ​ ដោយ​សារ​រឿង​នយោបាយ

អ្នក​រៀប​ចំ​កម្ម​វិធី​ បាន​មាន​ប្រសាសន៍​ថាសិក្ខា​សាលា​ចំនួន​បួន​នៅ​ក្នុង​វេទិកា​ប្រជា​ពល​រដ្ឋ​​អាស៊ាន ដែលផ្តោត​លើ​បញ្ហា​បន្ទាន់​នានា​ ដូច​ជា សិទ្ធិ​ដី​ធ្លី​ និង​ព្រឹត្តិការណ៍​​​​នៅ​ក្នុង​​ប្រទេស​ភូមា ត្រូវ​បាន​រារាំង​ដោយ​ម្ចាស់​សណ្ឋាគារ ដែល​ជា​កន្លែង​រៀប​ចំ​​វេទិកា​អាស៊ាននេះកាល​ពី​ថ្ងៃ​សុក្រព្រោះ​គេ​គិត​ថាវេទិកា​នេះ​រសើប​ផ្នែក​​នយោ​បាយណាស់​​។ ក្នុង​ចំណោម​សិក្ខាសាលា​ទាំង​​២៥​ ដែល​គ្រោង​​ធ្វើ​ឡើងនៅ​ក្នុង​វេទិកា​រយៈពេល​​បី​ថ្ងៃ​​ ហើយ​​ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃ​សៅរ៍​ ​កិច្ច​ប្រជំុ​នេះស្ដី​​អំពី​សិទ្ធិ​ដី​ធ្លី​ ការ​បណ្តេញ​ប្រជា​ជន​ចេញ​ពី​ដី​ធ្លីបញ្ហា​បរិស្ថាន​ និង​ព្រឹត្តិការណ៍​ថ្មីៗក្នុង​ប្រទេស​ភូមា ត្រូវ​បាន​​ម្ចាស់​សណ្ឋា​គារ​ ​ឡាក់គីស្តារ នៅ​ខណ្ឌ​ទួល​គោក ចាត់ទុកថា​ មាន​ភាពចម្រូង​ចម្រាសណាស់​។ លោក​ស្រីធីតាឃិះនាយិការ​​អង្គការ​សិទ្ធិ​មនុស្សក្នុង​ស្រុកសីលការ និង​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ផែន​ការ​សម្រាប់​វេទិកា​នេះ​ បាន​មាន​ប្រសាសន៍ថា “ ម្ចាស់សណ្ឋាគារ​​បាន​លើក​ឡើង​ថា វេទិកានេះ​ពាក់​ព័ន្ធ​ទៅ​នឹង​រឿង​នយោ​បាយ​ ហើយពួក​​គេ​មិន​ចង់​ឲ្យ​មាន​ការ​ពិភាក្សា​ពី​​បញ្ហា​នេះនៅ​​ក្នុង​សណ្ឋាគារ​​របស់​គេ​​ទេ។ ម្ចាស់​សណ្ឋាគារ​ និយាយថាបញ្ហា​នេះ​គឺ​សម្រាប់​ថ្នាក់​ដឹក​នាំ​ប្រទេស​ជា​អ្នក​ដោះ​ស្រាយ​ មិន​មែន​សម្រាប់​យើង​ជា​អ្នក​ដោះ​ស្រាយ​នោះទេ”។ លោក​ស្រីធីតា​ ឃិះ​ បាន​មាន​ប្រសាសន៍​បន្ត​ថា បុគ្គលិក​នៅ​ក្នុង​សណ្ឋា​គារនេះ​ បាន​ប្រាប់​គាត់​ថា ពួក​គេ​ ទទួល​រង​សម្ពាធ​ពី​អាជ្ញាធរមូល​ដ្ឋាន​ ឲ្យ​បិទ​សិក្ខា​សាលា​ទាំង​នេះ។ វេទិកានេះមិន​ត្រូវ​បាន​រដ្ឋាភិបាល​ទទួល​ស្គាល់ទេ ផ្ទុយ​ទៅ​វិញ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មាន​ការ​រៀប​ចំ​វេទិកាមួយ ​ដែល​មាន​ឈ្មោះ​ដូចគ្នានេះ​នៅ​សាល​សន្និសីទ​ចតុមុខ ដែល​មន្ត្រី​រដ្ឋា​ភិបាលបាន​ ឧបត្ថម្ភ​​និង​ចូល​រួមទៀត​ផង​ មុនកិច្ច​ប្រជំុ​កំពូល​អា​ស៊ាន​នៅ​សប្តាហ៍​ក្រោយ។ លោក​ស្រីប្រាញចិន្តាម្ចាស់​សណ្ឋាគារ​ ឡាក់គីស្តារ បាន​បដិសេធ​ថា អាជ្ញាធរ​មិនបាន​បង្ខំ​ឲ្យ​គាត់​បិទ​​សិក្ខា​សាលា​​ពាក់​ព័ន្ធ​​នឹង​នយោ​បាយនេះទេ ដោយ​អះអាង​ផ្ទុយពី​នេះថា វា​មានបញ្ហា​ក្នុង​ការ​ផ្តល់​ម្ហូប​អាហារ​ទៅ​វិញទេ។​ លោក​ស្រី ចិន្តា បានមាន​ប្រសាសន៍​ថា“ ​ដំបូង ​អ្នក​រៀប​ចំ​កម្ម​វិធី​ បាន​ប្រាប់​ខ្ញុំ​ថាមាន​មនុស្ស​ចូលរួម​សិក្ខាសាលា​នេះ​តែ​​២០​នាក់​ប៉ុណ្ណោះ ​ ប៉ុន្តែ​នៅ​ពេល​ដែល​វេទិកា​ បានចាប់​ផ្តើម​ វា​បែ​រជា​មាន​មនុស្ស​​ច្រើនជាង​នេះ​​ទៅ​វិញ។សណ្ឋាគារ​របស់​ខ្ញុំ​មិន​មាន​អាហារ​គ្រប់​គ្រាន់​ សម្រាប់​អ្នកចូលរួម​ទាំង​នោះ​ទេ”។លោក​ស្រី​បាន​លើក​ឡើង​ថា “ សណ្ឋាគាររបស់​ខ្ញុំ​មិន​បាន​បិទសិក្ខា​សាលា​ទាំង​នេះ​ទេ។វា​ប្រហែល​ជា​អ្នក​រៀប​ចំ​សិក្ខា​សាលា​បិទ​ដោយ​ខ្លួន​ឯង​”។ ទោះ​ជា​ អ្នក​រៀប​ចំ​វេទិកាត្រូវ​បានគេ​ផ្តល់​​កន្លែង​ផ្សេងឲ្យរៀប​ចំ​សិក្ខា​សាលា​ចំនួន​បួន​នៅ​សណ្ឋាគារ​មួយ​ផ្សេង​ទៀត នៅក្នុង​​រាជ​ធានី​ភ្នំ​ពេញក៏ដោយ ក៏លោក​ស្រី ឃិនអូម៉ាអ្នក​សម្រប​សម្រួល​នៅ​អង្គការ​ Burma Partnership ដែល​មាន​គម្រោង​និយាយ​អំពី​ប្រទេស​ភូមា នៅក្នុង​សិក្ខា​សាលា​មួយ​ក្នុង​ចំណោម​សិក្ខា​សាលា​ដែល​គេ​បាន​រារាំង​នេះបាន​មាន​ប្រសាសន៍ថាអ្នក​រៀប​ចំកម្ម​វិធី​ បាន​សម្រេចមិន​ព្រម​ទទួល​យក​ជម្រើស​នេះទេ ពី​ព្រោះ​វា​មាន​ការ​លំបាកខ្លាំងពេក​ ក្នុង​ការ​ឲ្យ​អ្នក​មក​ចូល​រួម​ជា​ច្រើនផ្លាស់​ពី​សណ្ឋាគារ​​មួយ​ទៅ​សណ្ឋាគារ​មួយទៀត។ លោក​ស្រីអូម៉ាបាន​មាន​ប្រសាសន៍​បន្ត​ថា “ ហេតុផល​ផ្សេង​ទៀត​ ដែល​យើងសម្រេច​​ចិត្ត​មិនទៅ​កន្លែងថ្មី ​ពី​ព្រោះ​យើង​ចង់​ឲ្យ​មាន​​សាមគ្គី​ភាព​។យើង​ចង់​ពិភាក្សា​អំពី​បញ្ហា​ទាំង​អស់​នេះ ប៉ុន្តែ​ឥឡូវ​យើង​មិន​ត្រូវ​បាន​អនុញ្ញាតឲ្យ​ធ្វើ​ដូច្នោះ​ទេ”។ លោកអោមមិុចអាយុ​៤៨​ឆ្នាំដែល​ជា​ជន​ជាតិ​ភាគ​តិច​កួយ មក​ពី​ស្រុក​កំពង់​ស្វាយ​ខេត្ត​កំពង់​ធំ បាន​មាន​ប្រសាសន៍ថា គាត់​មាន​ការ​ខក​ចិត្ត​ចំពោះ​ការ​លុបចោល​សិក្ខា​សាលា​ស្តី​ពី​ការ​បណ្តេញ​ប្រជាជន​ចេញពី​ដី​​ ព្រោះ​​វា​ជា​បញ្ហា​មួយ​ប៉ះ​ពាល់​ទៅ​ដល់​សហគមន៍​ជន​ជាតិ​ភាគ​តិចនៅ​ទូ​ទាំង​ប្រទេស។ លោកមិុចបានបន្ត​ថា “ ខ្ញុំ​ពិត​ជាខក​ចិត្ត​ណាស់​ ពីព្រោះ​ខ្ញុំ​មិន​មែន​និយាយ​រឿង​នេះសម្រាប់​ខ្លួន​ខ្ញុំ​ទេ ប៉ុន្តែ​ខ្ញុំ​និយាយ​រឿង​នេះ​សម្រាប់​សហគមន៍​អាស៊ាន​ទាំង​មូល។ លោកធនសារាយប្រ​ធាន​អង្គការ​សិទ្ធិ​មនុស្ស​ អាដហុកបាន​រិះគន់ចំពោះ​​ការ​ដាក់​សម្ពាធ​លើ​វេទិកានិង​អ្នក​ចូល​រួម​វេទិកា។ លោកបាន​មាន​ប្រសាសន៍ថា “ ប្រទេស​របស់​យើងគឺ​ជា​ប្រទេស​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​គោរព​សិទ្ធិម​នុស្ស​។ ប្រ​​សិន​បើ​រដ្ឋា​ភិបាល​ធ្វើ​ដូច្នេះ ប្រ​ទេស​របស់​យើង​គ្រាន់​តែ​​ពាក់​ស្លាក​លទ្ធិ​ប្រជា​ធិបតេយ្យ ប៉ុន្តែ​យើង​មិន​បាន​ដើរ​តាម​លទ្ធិ​ប្រ​ជា​ធិបតេយ្យ​នោះ​ទេ”។ លោកផៃស៊ីផានអ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រីបាន​មាន​ប្រសាសន៍ថាលោក​ “ មិនដឹង”ថាតើ​មន្ត្រី​រដ្ឋា​ភិបាល​...

សាក​សួរកម្មការិនីពីរនា​ក់​ អំពី​កា​រ​បា​ញ់ប្រហា​រ​កាល​ពីម្សិលមិញ

ព្រះរាជអាជ្ញា​អម​សាលា​ដំ​បូ​ង​ខេត្ត​​បា​ន​មានប្រសាសន៍ថា ​សាលា​ដំ​បូ​ង​ខេត្តស្វាយ​រៀង​​ កា​ល​ពី​​ម្សិល​មិញ​​បា​ន​​​សាក​សួរ​កម្មកា​រិនី​​រោង​ចក្រ​កា​ត​់​​ដេរ​ពីរ​នា​ក​់​ ​ចំណោម​​កម្មការិនី​​បី​នា​ក​់​​ ដែល​​ត្រូវ​បា​ន​​បាញ់​ប្រ​ហា​រ​​ អំឡុ​ង​កា​រ​​​តវ៉ា​មួយ​​នៅ​​តំប​ន់​សេដ្ឋ​ក​ិច្ច​ពិ​សេស​ ក្នុងក្រុង​បា​វិត​​​ កា​ល​ពីខែ​​កុម្ភៈ​។ នាងកែវនា ​អាយុ​​​១៨ឆ្នាំ​​ នាងប៊ុន​ចិន្តាអាយុ​​​​​២១ឆ្នាំ ​និងនាង ​នុត ​សុខន ​អាយុ​​២៣​​​ឆ្នាំ ​បា​ន​​ប្តឹង​លោក​​ ឈូកបណ្ឌិតអតីតអភិបា​ល​ក្រុ​ង​បាវិត​ ថាជា​ជន​​សង្ស័យ​តែ​ម្នាក់​គត់ទទួល​​​ខុសត្រូវ​​ក្នុង​កា​រ​បា​ញ់ប្រ​ហា​រ​​កា​ល​ពី​​ថ្ងៃ​ទី​​​២០​ខែ​​កុម្ភៈ​នៅ​តំបន់​សេដ្ឋ​ក​​ិច្ច​ពិ​សេស​ម៉ា​ន់​ហាត​តាន់​ ដោ​យ​​ទាមទារជំ​ងឺ​ចិត្ត​​ពី​​៤០.០០០​ដុល្លារ​​ ទៅ​​៥០.០០០​ដុល្លា​រ។ ​លោកហ៊ឹងប៊ុនជា ​ព្រះ​រាជ​អាជ្ញា​​អម​​សាលា​ដំបូង​ខេត្តកាលពីម្សិលមិញ ​​បា​ន​បដិ​សេធ​មិន​ធ្វើ​​អត្ថា​ធិប្បាយ​​អំ​ពី​លទ្ធ​ផល​​នៃ​កា​រ​សាក​សួរទេប៉ុន្តែ​បា​ន​​លើក​ឡើង​ថា​ នាងសុខន ​ធ្លាក់​ខ្លួន​ឈឺពេលកំពុង​សម្ភាស​នា​ង ​​ហើយ​ត្រូ​វ​បា​ន​​បញ្ជូន​​ទៅ​​​គ្លីនិក​ឯកជន។ លោកប៊ុ​នជា​ ​បា​ន​មា​ន​ប្រ​សាសន៍​បន្ថែម​ថា ​តុលា​​កា​រ​​នៅ​មិន​ទា​ន់​​ចេញ​ដី​កា​​​ចា​ប់​ខ្លួន​​លោក​...