ភាគ២៖ ម្ចាស់ភាគហ៊ុនរងគ្រោះក្នុងក្រុមហ៊ុន CIC Partner ទាមទារស៊ើបអង្កេតករណីបាត់លុយរាប់សិបលានដុល្លារ
អត្ថបទដោយ៖ តាំង សារ៉ាដា
ក្នុងសេចក្តីរាយការណ៍ភាគ១ សារព័ត៌មាន The Cambodia Daily បានបង្ហាញរបាយការណ៍ស៊ើបអង្កេតរបស់សមាជិករងគ្រោះពីការផ្តល់ប្រាក់កម្ចីដើម្បីទទួលបានការប្រាក់ខ្ពស់ ដែលបានទាមទារឱ្យអ្នកគ្រប់គ្រងជាន់ខ្ពស់ក្នុងក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ (Cambodian Investor Capital Partner) ចំនួន ១៣នាក់ ដូចជា លោក គុយ វ៉ាត, លោក...
ព័ត៌មានថ្មីៗ
បទវិភាគ
បទវិភាគ៖ អាហ្វ្រិកខាងត្បូងអូសអ៊ីស្រាអែលឡើង ICC តែផ្ដល់ឱកាសឱ្យរុស្ស៊ីបន្តវិនាសកម្មនៅអ៊ុយក្រែន
កាលពីសប្ដាហ៍មុន តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បានបើកសវនាការបឋមទៅលើសំណុំរឿងដែលប្ដឹងដោយរដ្ឋាភិបាលអាហ្វ្រិកខាងត្បូង ករណីចោទអ៊ីស្រាអែល ពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍ទៅលើប្រជាជនប៉ាឡេស្ទីន ក្នុងសង្គ្រាមអ៊ីស្រាអែល វាយសងសឹកលើពួកហាម៉ាស់។
ក្នុងសវនាការរបស់ ICC...
សេចក្ដីរាយការណ៍ពិសេស
នយោបាយ
ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែនជឿថាជំនួយអាមេរិកដែលសភាសម្រេចអនុម័ត នឹងធ្វើឱ្យអ៊ុយក្រែនឈ្នះរុស្ស៊ី
នៅក្នុងរយៈពេល ៦ខែចុងក្រោយនេះ សមរភូមិជាច្រើនដែលទ័ពអ៊ុយក្រែន វាយយកបានពីរុស្ស៊ី កាលពីក្នុងយុទ្ធនាការវាយបកនៅពាក់កណ្ដាលឆ្នាំ២០២៣ កំពុងធ្លាក់ក្នុងដៃកងទ័ពរុស្ស៊ី វិញហើយ។
អ៊ុយក្រែន បានប្រាប់ក្រុមផ្ដល់ជំនួយថា អ៊ុយក្រែនកំពុងចុះខ្សោយខ្លាំងណាស់នូវការវាយបកវិញ ដោយសារខ្វះគ្រាប់កាំភ្លើងធំ មីស៊ីលរយៈចម្ងាយឆ្ងាយ និងប្រព័ន្ធការពារដែនអាកាស។
លោកប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀរ ហ្សេឡេនស្គី បានទទូចទៅក្រុមសមាជិកណាតូ ក្រុមបស្ចិមប្រទេស ក្រុមប្រទេសឧស្សាហកម្ម G-7 ជាពិសេសសហរដ្ឋអាមេរិក ត្រូវបន្ថែមជំនួយយោធាជាបន្ទាន់ បើពុំនោះទេ ទីតាំងជាច្រើននឹងបន្តធ្លាក់ក្នុងដៃកងទ័ពរុស្ស៊ី។
លោក ហ្សេឡេនស្គី បានថ្លែងដូចនេះស្របពេលប្រធានាធិបតីរុស្ស៊ី...
អ៊ីស្រាអែលចាប់ផ្ដើមវាយសងសឹកទៅលើអ៊ីរ៉ង់វិញហើយ
មីស៊ីលរបស់អ៊ីស្រាអែល បានបើកការវាយប្រហារទៅលើគោលដៅជាច្រើនស្ថិតនៅក្នុងទឹកដីអ៊ីរ៉ង់ កាលពីព្រឹកព្រលឹមថ្ងៃសុក្រ ទី១៩ ខែមេសា នេះ បន្ទាប់ពីអ៊ីស្រាអែល ព្រមានថានឹងសងសឹកចំពោះការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ កាលពីសប្ដាហ៍មុន ដែលបានបាញ់មកលើអ៊ីស្រាអែល។
ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ជាច្រើនក៏បានឱ្យដឹងថា ស្នូរផ្ទុះបានផ្ទុះលាន់ឮនៅឯអាកាសយានដ្ឋានមួយក្នុងទីក្រុង Isfahan នៅភាគកណ្ដាលប្រទេសអ៊ីរ៉ង់។ ចំណែកបណ្ដាញផ្សាយព័ត៌មាន CNN របស់សហរដ្ឋអាមេរិកវិញ ក៏បានរាយការណ៍ដែរថា អ៊ីស្រាអែលបាញ់រយៈពេលខ្លីដោយវាយប្រហារពីយន្តហោះដ្រូន និងបាញ់មីស៊ីលលើអ៊ីរ៉ង់។
កាលពីរំលងអាធ្រាត្រថ្ងៃសៅរ៍សប្ដាហ៍មុន ថ្ងៃទី១៣ ចូលដល់ថ្ងៃអាទិត្យ ទី១៤ មេសា...
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល សច្ចាវាយបកទៅលើអ៊ីរ៉ង់វិញដើម្បីការពារខ្លួន ស្របពេលអាមេរិកនិងបស្ចិមប្រទេសឱ្យបន្តអត់ធ្មត់ក្ដី
នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែល Benjamin Netanyahu សច្ចាថានឹងត្រូវតែវាយសងសឹកលើអ៊ីរ៉ង់ វិញ ដែលថាជាការវាយការពារខ្លួន។
លោក Netanyahu បានបញ្ជាក់ថា បើទោះក្រុមសម្ព័ន្ធមិត្តអ៊ីស្រាអែល មានទាំងសហរដ្ឋអាមេរិក និងក្រុមបស្ចិមប្រទេសមួយចំនួនបញ្ចុះបញ្ចូលឱ្យអ៊ីស្រាអែល បន្តអត់ធ្មត់ក៏ដោយ ក៏វាយបកវិញរបស់អ៊ីស្រាអែល ត្រូវតែធ្វើ ប៉ុន្តែមេដឹកនាំអ៊ីស្រាអែលរូបនេះមិនបានបញ្ជាក់ពេលវេលានៃការវាយបកវិញទៅលើប្រទេសអ៊ីរ៉ង់ នៅពេលណា ហើយវាយប្រហារដោយប្រើអាវុធអ្វីខ្លះនោះទេ។
សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងក្រុមប្រទេសឧស្សាហកម្ម G-7 ស្នើឱ្យអ៊ីស្រាអែល កុំវាយសងសឹកអ៊ីរ៉ង់ អី ពីព្រោះវានឹងនាំទៅរកសង្គ្រាមដ៏ធំធេងរវាងប្រទេសទាំងពីរ...
តុលាការប្រជាជនវៀតណាម ផ្ដន្ទាទោសប្រហារជីវិតសេដ្ឋិនីរកស៊ីបោកប្រាក់ខ្ទង់ធំ
ប្រទេសណាមិនដឹងទេ តែសម្រាប់ប្រទេសវៀតណាម មិនអនុគ្រោះដាច់ខាតទោះជាបុគ្គលនោះមានប្រាក់មហាសាលក៏ដោយ ឱ្យតែកិបកេងបោកប្រាក់ឆបោក ដើម្បីក្លាយខ្លួនជាសេដ្ឋី ត្រូវតែមានទោស។
នៅថ្ងៃទី១១ មេសា នេះ បណ្ដាញផ្សាយព័ត៌មាន ABC News បានចុះផ្សាយថា មហាសេដ្ឋិនីម្នាក់ឈ្មោះ Truong My Lan អាយុ ៦៧ឆ្នាំ អ្នកជំនួញក្នុងវិស័យអចលនទ្រព្យនៃប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍ ទី១១ មេសា នេះ ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសប្រហារជីវិតក្នុងសំណុំរឿងពុករលួយឆបោកដ៏ធំបំផុតមួយ។
នេះជាសំណុំរឿងដ៏អាស្រូវបំផុតចំពោះបុគ្គលមានប្រាក់មហាសាលរូបនេះ...
ចិន និងរុស្ស៊ី រួមកម្លាំងគ្នាកាត់បន្ថយកម្លាំងអ្នកប្រជាធិបតេយ្យដឹកនាំដោយប្រទេសលោកសេរី
ក្រសែភ្នែករបស់អ្នកប្រជាធិបតេយ្យនៃប្រទេសលោកខាងលិច កំពុងសម្លឹងទៅរកចិន ដែលប្រទេសកុម្មុយនីស្តដ៏ធំមួយនេះកំពុងប្រើសក្ដានុពលសេដ្ឋកិច្ច និងកម្លាំងយោធាទៅលើប្រទេសមួយចំនួនជាកូនបំណុលពាន់លានដុល្លារ ឱ្យស្ថិតនៅក្រោមឥទ្ធិពលរបស់ក្រុងប៉េកាំង។
រុស្ស៊ី ជាមហាអំណាចដ៏ខ្លាំងមួយនៅលើពិភពលោកដែលមិនមានឈ្មោះក្នុងចំណោម ២០ប្រទេសជាប្រទេសជំពាក់បំណុលចិន គរដូចភ្នំនោះទេ តែទីក្រុងមូស្គូ ធ្លាក់ក្នុងរបបផ្ដាច់ការជាង ២០ឆ្នាំមកហើយ ចាប់តាំងពីលោក វ៉្លាឌីមៀរ ពូទីន ឡើងកាន់តំណែងជាប្រធានាធិបតីនៅឆ្នាំ២០០០ មកនោះ។
នៅក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ គេសង្កេតឃើញរបបនៅក្រុងប៉េកាំង និងក្រុងមូស្គូ ចាប់ដៃគ្នាយ៉ាងស្អិតល្មួតក្នុងការកៀរគរប្រទេសដែលកំពុងដើរលើផ្លូវផ្ដាច់ការ ឱ្យស្ថិតនៅក្រោមឥទ្ធិពលរបស់ខ្លួន។ គេថាក្រុងប៉េកាំង ប្រើប្រាក់កម្ចីរបស់ខ្លួនលើកទឹកចិត្តប្រទេសដែលកំពុងទៅរកប្រព័ន្ធផ្ដាច់ការ ឱ្យកាន់តែងាកចេញពីគន្លងប្រជាធិបតេយ្យពហុភាពសេរីនិយម...