28 C
Phnom Penh

បទវិភាគ៖ តើ​អ្វី​ទៅ​ដែល​ហៅ​ថា​ជន​អត្តាធិបតី?

ជន​អត្តាធិបតី (autocrats) គ្រប់​ទិសទី​មិន​គោរព​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​ទេ ហើយ​ភាគច្រើន​ជា​ជន​មុខ​ក្រាស់ មិន​ចេះ​ខ្មាសអៀន​ដែរ ទោះ​ជា​មតិ​ជាតិ និង​អន្តរជាតិ​រិះគន់ ដៀលត្មះ​យ៉ាងណាក៏ដោយ។ ជាមួយ​គ្នា​នេះ គេ​ងាក​ទៅ​គំរាម បំភ័យ បង្ក្រាប​ពលរដ្ឋ​របស់​ខ្លួន បំផ្លាញ​ធនធាន​ជាតិ កើប​គរ​ភោគទ្រព្យ​ដើម្បី​ពង្រឹង​ពង្រីក​កម្លាំង​ជន្ទល់​គាំទ្រ​អំណាច​របស់​ខ្លួន។ សប្តាហ៍​នេះ បណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីត​សាស្ត្រាចារ្យ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ ហ្គាម (Guam) សហរដ្ឋ​អាមេរិក ពន្យល់​អំពី​ជន​អត្តាធិបតី​ដែល​មាន​អ្នក​ខ្លះ​មិន​ចង់​ឲ្យ​យើង​គិត ឲ្យ​យើង​និយាយ​រិះគន់​កែលំអ ហើយ​លោក...

ព័ត៌មានអានច្រើនបំផុត

ព័ត៌មានថ្មីៗ

បទវិភាគ

បទវិភាគ៖ តើ​អ្វី​ទៅ​ដែល​ហៅ​ថា​ជន​អត្តាធិបតី?

ជន​អត្តាធិបតី (autocrats) គ្រប់​ទិសទី​មិន​គោរព​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​ទេ ហើយ​ភាគច្រើន​ជា​ជន​មុខ​ក្រាស់ មិន​ចេះ​ខ្មាសអៀន​ដែរ ទោះ​ជា​មតិ​ជាតិ និង​អន្តរជាតិ​រិះគន់ ដៀលត្មះ​យ៉ាងណាក៏ដោយ។ ជាមួយ​គ្នា​នេះ...

សេចក្ដីរាយការណ៍ពិសេស

នយោបាយ

ព័ត៌មានអន្តរជាតិ

អនុ​ប្រធានាធិបតី​អាមេរិក​ទៅ​ដល់​កូរ៉េ​ខាងត្បូង​មួយ​ថ្ងៃ​បន្ទាប់​ពី​កូរ៉េ​ខាងជើង​បាញ់​មីស៊ីល​គំរាម​សន្តិសុខ​ឧបទ្វីប

អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក អ្នកស្រី កាម៉ាឡា ហារីស បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កូរ៉េ​ខាងត្បូង​ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ កញ្ញា នេះ ដើម្បី​ពង្រឹង​សម្ពន្ធភាព​របស់​ទីក្រុង​វ៉ាស៊ីនតោន ជាមួយ​ទីក្រុង​សេអ៊ូល។ ទស្សនកិច្ច​របស់​អនុប្រធានាធិបតី​នៃ​ប្រទេស​មហាអំណាច​នេះ ធ្វើឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​កូរ៉េ​ខាងជើង​បាញ់​សាកល្បង​មីស៊ីល​ផ្លោង ដែល​ជា​សញ្ញា​នៃ​ការ​ព្រមាន​ចំពោះ​វត្តមាន​អ្នកស្រី ហារីស។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែ​កញ្ញា នេះ។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា អ្នកស្រី ហារីស បាន​ធ្វើ​ដំណើរ​ទៅ​ដល់​មូលដ្ឋាន​ទ័ព​អាកាស Osan ក្រោយពី​បញ្ចប់​ទស្សនកិច្ច​នៅ​ជប៉ុន...

រុស្ស៊ី​ទំនង​មិន​ញញើត​ក្នុង​ការ​បញ្ឆេះ​សង្គ្រាម​នុយក្លេអ៊ែរ​នោះ​ទេ

រយៈពេល​ចុងក្រោយ​នេះ ប្រទេស​មហាអំណាច​ចំនួន​ពីរ​ប្រឈមមុខ​គ្នា​ជា​ខ្លាំង​អំពី​លទ្ធភាព​នៃ​ការ​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ។ រុស្ស៊ី ដែល​ផុង​ខ្លួន​ក្នុង​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន គឺ​ប្រទេស​មហាអំណាច​មួយ​នេះ​កំពុង​ស្ថិត​ក្នុង​ភាព​ទាល់ច្រក​យ៉ាង​ខ្លាំង។ ប្រទេស​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​នេះ បាន​គំរាម​ប្រើ​អាវុធ​ប្រល័យ​លោក​ដើម្បី​កម្ទេច​កងទ័ព​អ៊ុយក្រែន និង​កងទ័ព​ប្រទេស​ណា​ដែល​ចូល​ដល់​ដែនដី​នៃ​តំបន់​ស្វយ័ត​របស់​ខ្លួន។ តំបន់​ស្វយ័ត​នេះ​មាន​ខេត្ត Kherson និង Zaporizhzhia នៅ​ភាគ​ខាងត្បូង។ ចំណែក​តំបន់ Luhansk និង Donetsk Zaporizhzhia នៅ​ឯ​ភាគ​ខាងកើត គឺ​តំបន់​ទាំង ៤ នេះ ត្រូវ​បាន​កងទ័ព​រុស្ស៊ី វាយ​កាន់កាប់​ប្រហែល ១៥%...

ចិន​គាំទ្រ​ការ​កែទម្រង់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ក្រោយពី​ទាល់ច្រក​នៅ​ឯ​មហាសន្និបាត

មហាសន្និបាត​លើក​ទី​៧៧ សម្រាប់​ឆ្នាំ​នេះ ប្រព្រឹត្ត​ទៅ​ដោយ​ភាព​ចម្រូងចម្រាស និង​ពោរពេញ​ទៅ​ដោយ​ការ​ឈឺចាប់។ សំណុំរឿង​ដ៏​ក្ដៅ​គគុក​នៅ​ក្នុង​វេទិកា​ពិភពលោក​នេះ គឺ​ករណី​មហាអំណាច​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។ ការ​ឈ្លានពាន​របស់​រុស្ស៊ី បាន​នាំ​ឲ្យ​អ៊ុយក្រែន ក្លាយ​ជា​ប្រទេស​ទី​មួយ​ដែល​រង​ការ​បំផ្លាញ និង​សោកនាដកម្ម​បំផុត​ចាប់តាំងពី​សង្គ្រាម​លោក​លើក​ទី​២។ នៅ​ឯ​មហាសន្និបាត គឺ​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ខ្លះ​ដែល​មាន​ទំនោរ​ទៅ​រក​រុស្ស៊ី នឹកស្មាន​មិន​ដល់​ថា ប្រទេស​មហាអំណាច​មួយ​នេះ​បាត់បង់​កិត្តិយស​យ៉ាង​អាម៉ាស់​ដែល​ត្រូវ​គេ​ព្រួត​គ្នា​វាយប្រហារ។ នៅ​ឯ​មហាសន្និបាត​នេះ សូម្បី​ប្រទេស​ចិន ដែល​តែង​គាំទ្រ​រុស្ស៊ី ក៏​បាន​ងាករេ​ជំហរ​របស់​ខ្លួន ដោយ​សម្រេច​ប្រាប់​ទៅ​រុស្ស៊ី ថា កុំ​ពង្រីក​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន​ឲ្យ​ហួស​ព្រំដែន។ លោក វ៉ាង យី ប្រមុខ​ការទូត​ចិន បាន​ថ្លែង​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ...

មេដឹកនាំ​ថ្មី​មួយ​នៃ​អាស៊ាន​បាន​ជួប​លោក បៃដិន ផ្ដោត​អំពី​អនុត្តរភាព​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង

នៅ​ក្រៅ​ជំនួប​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ គេ​សង្កេត​ឃើញ​មេដឹកនាំ​ដែល​មាន​និន្នាការ​ប្រជាធិបតេយ្យ​ត្រឹមត្រូវ និង​មាន​ឥទ្ធិពល ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន។ ជំនួប​នេះ ភាគច្រើន​ផ្ដោត​ទៅ​លើ​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី បញ្ហា​សង្គ្រាម​នៅ​អ៊ុយក្រែន ករណី​ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​អំពី​អនុត្តរភាព​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង រួម​ទាំង​បញ្ហា​វិបត្តិ​នៅ​ភូមា។ កាលពី​ថ្ងៃទី​២២ កញ្ញា ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​ហ្វីលីពីន ជា​ប្រទេស​ធំ​មួយ​នៃ​សមាគម​អាស៊ាន​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ​មិន​ក្លែងក្លាយ បាន​ជួប​សន្ទនា​គ្នា​យ៉ាង​រាក់ទាក់​ជាមួយ​លោក ចូ បៃដិន នៅ​ក្រៅ​កិច្ចប្រជុំ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ នៅ​ក្រុង​ញីវយ៉ក សហរដ្ឋ​អាមេរិក។ ជំនួប​រវាង​លោក បៃដិន និង​លោក Ferdinand...

សារ​ធ្ងន់ៗ​របស់​លោក បៃដិន អ្នកស្រី ត្រាស និង​លោក ហ្សេឡេនស្គី វាយ​សំពង​លោក ពូទីន

កាលពី​ថ្ងៃទី​២០ កញ្ញា ជា​ថ្ងៃទី​ពីរ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ដែល​មាន​រយៈពេល​មួយ​សប្ដាហ៍ មេដឹកនាំ​ប្រទេស​ដ៏​មាន​ឥទ្ធិពល​ចំនួន​ពីរ គឺ​អាល្លឺម៉ង់ និង​ជប៉ុន វាយប្រហារ​លើ​របប​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន យ៉ាង​ខ្លាំង ដោយសារ​លើក​ទ័ព​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។ មេដឹកនាំ​ប្រទេស​ពីរ​នេះ​វាយ​ចំអក​ថា រុស្ស៊ី​លែង​សម​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ទៅ​ហើយ។ មេដឹកនាំ​ប្រទេស​ពីរ​នេះ​បាន​ទាមទារ​ឱ្យ​មាន​ការ​ពិនិត្យ​ធម្មនុញ្ញ​របស់​អង្គការ​ពិភពលោក​នេះ​ឡើងវិញ។ កាលពី​ថ្ងៃទី​២១ ខែ​កញ្ញា ជា​ថ្ងៃទី​៣ នៃ​ដំណើរការ​ប្រជុំ​នៃ​មេដឹកនាំ ១៩៣​ប្រទេស គេ​សង្កេត​ឃើញ​មេដឹកនាំ​ប្រទេស​ដ៏​មាន​ឥទ្ធិពល​យ៉ាងតិច ២​ប្រទេស​ទៀត បាន​ថ្លែង​វាយប្រហារ​ធ្ងន់ៗ​ថែម​ទៀត​ទៅ​លើ​របប​លោក ពូទីន។ គ្រាន់តែ​ចាប់​កាន់​ក្បាល​មេក្រូ​ភ្លាម ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ...

ព្រំដែន