TAG
កងស្វ័យការពារជើងទឹកជប៉ុន
កងស្វ័យការពារជើងទឹកជប៉ុនទស្សនកិច្ចកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែមានភាពជិតស្និទ្ធ
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា អះអាងថា ការបំពេញទស្សនកិច្ចរបស់កងស្វ័យការពារជើងទឹកជប៉ុន គឺបង្ហាញពីការពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកប្រទេសទាំងពីរឱ្យកាន់តែមានភាពជិតស្និទ្ធ និងរីកចម្រើនបន្ថែមទៀត។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ថា ក្រសួងការពារជាតិកម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅចំពោះកងស្វ័យការពារជើងទឹកជប៉ុន ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលនេះ ហើយក៏ជាការរួមអបអរសាទរខួបលើកទី៣០ ដែលកងស្វ័យការពារជប៉ុនបានមកបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅកម្ពុជាលើកដំបូងផងដែរ។
លោក ទៀ បាញ់ អះអាងថា កងស្វ័យការពារជើងទឹករបស់ជប៉ុន នឹងបង្កើនចំនួននាវាកងទ័ពស្វ័យការពារជើងទឹកចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុកាន់តែច្រើន ដើម្បីហ្វឹកហ្វឺនរួមគ្នាក្នុងការលើកកម្ពស់សមត្ថភាពលើជំនាញជួយសង្គ្រោះគ្រោះមហន្តរាយ ប្រយុទ្ធប្រឆាំងភេរវកម្ម និងវិស័យមនុស្សធម៌...