28 C
Phnom Penh

TAG

កង សារ៉ន

ករណី​ចាប់​ខ្លួន​អ្នក​រិះគន់​រឿង​វៀតណាម លោក អ៊ុំ សំអាន ថា​នាយករដ្ឋមន្ត្រី​កូន​ផ្ដាច់ការ​ដូច​នាយករដ្ឋមន្ត្រី​ឪ

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចោទ​ថា​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត គឺ​ផ្ដាច់ការ​មិន​ខុស​ពី​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដែល​ជា​ឪពុក​របស់​គាត់​នោះ​ទេ ព្រោះ​ក្រោយ​ឡើង​កាន់​អំណាច​បាន​ជិត ១០០​ថ្ងៃ បាន​ប្រើ​អំណាច​ចាប់​ខ្លួន​អ្នក​រិះគន់​រដ្ឋាភិបាល​របស់​គាត់​បណ្តើរៗ​ហើយ។ មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​ប្រឆាំង​លោក អ៊ុំ សំអាន សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ វិច្ឆិកា ថា ស្លឹកឈើ​គឺ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​ឡើយ។ លោក អ៊ុំ សំអាន ថា​លោក កង សារ៉ន ដែល​បាន​រិះគន់​ពី​បញ្ហា​ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់​នៅ​ប្រទេស​កម្ពុជា ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ...

តុលាការ​ខេត្ត​បន្ទាយមានជ័យ​កាត់ទោស​បុរស​ម្នាក់​ដែល​រិះគន់​រឿង​វៀតណាម​ឱ្យ​ជាប់​ពន្ធនាគារ​៣​ឆ្នាំ

តុលាការ​ខេត្ត​បន្ទាយមានជ័យ កាត់ទោស​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ម្នាក់ ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៣​ឆ្នាំ ពី​បទ «ញុះញង់» បន្ទាប់ពី​រូបគេ​រិះគន់​ជនជាតិ​វៀតណាម ដែល​រស់នៅ​ក្នុង​ទឹកដី​ខ្មែរ​ទាំង​លើ​គោក និង​លើ​ដង​ទន្លេសាប​នា​ពេល​កន្លងមក។ លោក កង សារ៉ន ដែល​មាន​ម្តាយ​ជរា​អាយុ ១០២​ឆ្នាំ និង​កូនស្រី​ពិការ​គ​ថ្លង់​ម្នាក់ បាន​បង្ហោះ​វីដេអូ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន នៅ​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ​ថា បន្ទាប់ពី​រូបលោក​រិះគន់​ជនជាតិ​វៀតណាម ដែល​ចូល​មក​រស់នៅ​លើ​ទឹកដី​ខ្មែរ​ដោយ​ខុស​ច្បាប់ ជាពិសេស​នៅ​តាម​ដង​ទន្លេសាប​កន្លង​មក ស្រាប់​តែ​មាន​ពាក្យបណ្ដឹង​ប្តឹង​រូបលោក​តែម្តង ក្នុង​នោះ...

Latest news