30 C
Phnom Penh

TAG

កញ្ឆា

លោក ហ៊ុន ម៉ាណែត ថា​កម្ពុជា​មិន​ស្វាគមន៍​អ្នក​វិនិយោគ​បរទេស​ដែល​ចង់​វិនិយោគ​ដាំ​កញ្ឆា​ទេ

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត ផ្ញើ​សារ​ទៅ​កាន់​អ្នក​វិនិយោគ​បរទេស​ដែល​មាន​បំណង​ចង់​វិនិយោគ​ដាំ​កញ្ឆា​នៅ​ក្នុង​ប្រទេស​កម្ពុជា ថា កម្ពុជា​មិន​ស្វាគមន៍​នោះ​ទេ ហើយ​ក៏​មិន​ឲ្យ​មាន​ការ​សម្របសម្រួល ឬ​កែ​ច្បាប់​ចំពោះ​ការ​ដាំ​ដំណាំ​កញ្ឆា​នោះ​ដែរ។ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ឆ្នាំ​២០២៤ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ផ្សព្វផ្សាយ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើក​ទី​៩ នា​រសៀល​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នៅ​សណ្ឋាគារ សុខា​ភ្នំពេញ លោក ហ៊ុន ម៉ាណែត អះអាង​ថា លោក​សូម​ជូន​សារ​ទៅ​អ្នក​ចង់​វិនិយោគ ជាពិសេស​អ្នក​នៅ​ក្រៅ​ប្រទេស ដែល​ចង់​ដាក់​ទុន​វិនិយោគ​រកស៊ី​ដាំ​កញ្ឆា​នៅ​កម្ពុជា កុំ​ចំណាយ​ពេលវេលា​ជិះ​យន្តហោះ​មក​អី...

Latest news