TAG
កម្ពុជាក្រោម
លោក ហ៊ុន សែន បដិសេធជាថ្មីថាមិនបានកាត់កោះត្រល់និងកម្ពុជាក្រោមឱ្យវៀតណាមនោះទេ
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន ថ្លែងការពារខ្លួនថា លោកមិនបានកាត់កោះត្រល់ និងទឹកដីកម្ពុជាក្រោមប្រគល់ឲ្យប្រទេសវៀតណាមឡើយ ដោយថាទឹកដីដែលបាត់បង់នោះ បារាំងជាអ្នកកាត់ឲ្យវៀតណាម។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នាព្រឹកថ្ងៃអង្គារ ទី២៣ សីហា នេះ លោក ហ៊ុន សែន អះអាងថា កម្ពុជានឹងផ្ទុះសង្គ្រាម បើគណបក្សប្រឆាំងកាន់អំណាច ឬដឹកនាំប្រទេសនោះ។ លោកបន្តថា កត្តាដែលនាំឲ្យផ្ទុះសង្គ្រាមនោះបណ្ដាលមកពីគណបក្សប្រឆាំងរឹបអូសទ្រព្យសម្បត្តិរបស់អ្នកមាន ទៅចែកឲ្យអ្នកក្រ ហើយមួយទៀតចង់វាយប្រទេសវៀតណាម...
លោក ហ៊ុន សែន ប្រកាសធ្វើក្ដារមឈូសនិងកប់សពឱ្យអ្នកចង់បានកម្ពុជាក្រោមមកវិញ
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន ប្រកាសជាសាធារណៈថា បើអ្នកណាពូកែទៅយកកម្ពុជាក្រោមដោយខ្លួនឯង លោកនឹងជួយធ្វើក្ដារមឈូស និងកប់សពឱ្យ ព្រោះកម្ពុជាក្រោមមិនមែនបាត់បង់នៅក្នុងជំនាន់លោកធ្វើជានាយករដ្ឋមន្ត្រីនោះទេ។
ថ្លែងនៅក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៣ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងដោយចោទជាសំណួរថា ហេតុអ្វីបានជាចង់ឱ្យលោកទៅយកកម្ពុជាក្រោមវិញនោះ? ព្រោះអីទឹកដីកម្ពុជាក្រោមបានបាត់បង់តាំងពីលោកមិនទាន់កើតម្ល៉េះ។
លោកបន្តថា បើអ្នកណាពូកែចង់បានកម្ពុជាក្រោមមកវិញនោះ លោកសូមឱ្យពួកគេទៅយកខ្លួនឯងទៅ រូបលោកនឹងជួយធ្វើក្ដារមឈូស និងកប់សពឱ្យផងដែរ ដោយថារឿងកម្ពុជាក្រោមនេះ...
អ្នកឃ្លាំមើលថាពលរដ្ឋខ្មែរក្រោមបន្តរស់ដោយគ្មានសេរីភាពលើទឹកដីកំណើត ខណៈវៀតណាមរំលោភសិទ្ធិពួកគេក្នុងនាមជាម្ចាស់ទឹកដី
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងអះអាងថា ថ្ងៃទី៤ ខែមិថុនា គឺជាខួប ៧២ឆ្នាំដែលខ្មែរក្រោមឈឺចាប់ព្រោះតែទឹកដីកូសាំងស៊ីន ឬទឹកដីកម្ពុជាក្រោម បានធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់អាជ្ញាធរវៀតណាម បន្តពីអាណានិគមនិយមបារាំង។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៤ ខែឧសភា ថា មេដឹកនាំកុម្មុយនីស្តវៀតណាម តែងតែចិញ្ចឹមមហិច្ឆតាលេបយកទឹកដីកម្ពុជាទៅគ្រប់គ្រងក្រោមអំណាចរបស់ខ្លួនទៅតាមកាលៈទេសៈនយោបាយជាបន្តបន្ទាប់ឥតឈប់ឈរ។
លោកអះអាងថា អំណាចរដ្ឋការក្រុងហាណូយ ត្រូវបានគេមើលឃើញថា ពួកគេកំពុងតែជ្រៀតជ្រែកកិច្ចការនយោបាយបំបែកបំបាក់ជាតិខ្មែរតាមរយៈនៃការឈ្លានពាន ដោយការប្រឹងព្យាយាមរំលោភយកទឹកដីខ្មែរតាមគ្រប់រូបភាព ដូចជាការរំលោភយកទឹកដីកម្ពុជាក្រោមក្នុងឆ្នាំ១៩៤៩ និងការខ្ចីដីខ្មែរធ្វើទីលានសមរភូមិឈរជើងប្រយុទ្ធជាមួយកងទ័ពអាមេរិក...