TAG
កម្ពុជា វៀតណាម ឡាវ
កម្ពុជាប្ដេជ្ញាឥតងាករេពង្រឹងចំណងមិត្តភាពជាមួយវៀតណាមនិងឡាវ ដើម្បីប្រយោជន៍ប្រជាជន
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ប្ដេជ្ញាចិត្តឥតងាករេជាមួយវៀតណាម និងឡាវ ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងបី។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ បានលើកឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបី គឺកម្ពុជា វៀតណាម និងឡាវ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ថា ការពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងបី មិនត្រឹមតែបង្ហាញកាន់តែច្បាស់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យយោធាក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការតភ្ជាប់អាស៊ាន និងការពង្រឹងសហគមន៍អាស៊ានផងដែរ ដែលនឹងលើកកម្ពស់សុខុមាលភាព...