31 C
Phnom Penh

TAG

កម្មករ

មន្ត្រី​សង្គម​ស៊ីវិល​ច្រានចោល​ការ​លើកឡើង​ថា​សិទ្ធិ​ការងារ​នៅ​កម្ពុជា​ត្រូវ​បាន​លើក​កម្ពស់​និង​ត្រូវ​បាន​ធានា​ដូច​មាន​ចែង​ក្នុង​ច្បាប់

មន្ត្រី​សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិ​ការងារ ច្រានចោល​នូវ​ការ​លើកឡើង​ដែល​ថា សិទ្ធិ​ការងារ​នៅ​កម្ពុជា​ត្រូវ​បាន​លើក​កម្ពស់ ឬ​ត្រូវ​បាន​ធានា​ដូច​ដែល​មាន​ចែង​ក្នុង​ច្បាប់ ខណៈ​ក្រសួង​ការងារ​មិន​បាន​អនុវត្ត​តួនាទី​របស់​ខ្លួន​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​សេរីភាព​កម្មករ​ឱ្យ​បាន​ពេញលេញ​ដូច​មាន​ចែង​ក្នុង​ច្បាប់​ការងារ និង​ច្បាប់​ស្ដីពី​សហជីព​ឡើយ។ អ្នក​គ្រប់គ្រង​ផ្នែក​សិទ្ធិ​ការងារ​របស់​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ មករា នេះ​ថា ការ​រំលោភ​សិទ្ធិ​ការងារ​នៅ​កម្ពុជា​មិន​មាន​ភាព​ធូរស្រាល​ទេ ជាពិសេស​ការ​វាយប្រហារ​ទៅ​លើ​ចលនា​សហជីព​ឯករាជ្យ​នៅ​តាម​បណ្តា​រោងចក្រ​នានា ខណៈ​ក្រសួង​ការងារ​មិន​បាន​អនុវត្ត​តួនាទី​របស់​ខ្លួន​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​សេរីភាព​កម្មករ​ឱ្យ​បាន​ពេញលេញ​ដូច​មាន​ចែង​ក្នុង​ច្បាប់​ការងារ និង​ច្បាប់​ស្ដីពី​សហជីព​ឡើយ។ ប្រភព​ដដែល​បញ្ជាក់​ថា សេរីភាព​ជា​មូលដ្ឋាន គឺ​មាន​សារសំខាន់​បំផុត​សម្រាប់​កម្មករ​និយោជិត ដែល​ជា​មធ្យោបាយ​ឈាន​ទៅ​សម្រេច​បាន​សិទ្ធិ​ដទៃ​ទៀត​ជាច្រើន ដែល​ត្រូវ​បាន​ធានា​នៅ​ក្រោម​ច្បាប់​អន្តរជាតិ...

អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​ក្រសួង​ការងារ​ពង្រឹង​ប្រសិទ្ធភាព​សេវា​បេឡា​ជាតិ​សន្តិសុខ​សង្គម

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ១៧​ស្ថាប័ន​ដែល​ធ្វើការ​ក្នុង​វិស័យ​ការងារ ជំរុញ​ឲ្យ​សួង​ការងារ និង​បេឡា​ជាតិ​សន្តិសុខ​សង្គម (ប.ស.ស) ពង្រីក​សេវា​បេឡា​ជាតិ​សន្តិសុខ​សង្គម​ឱ្យ​មាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព បន្ទាប់ពី​រក​ឃើញ​ថា​ការ​ប្រើប្រាស់​សេវា ប.ស.ស នៅ​មាន​ភាព​ខ្វះ​ចន្លោះ។ នៅ​ថ្ងៃទី​២៥ ខែ​ធ្នូ អង្គការ​សមាគម សហព័ន្ធ និង​សហជីព​ដែល​ធ្វើការ​ក្នុង​វិស័យ​ការងារ បាន​ដាក់​សំណើ​រួម​គ្នា​ជំរុញ​ឱ្យ​ក្រសួង​ការងារ ពង្រីក​សេវា​បេឡា​ជាតិ​សន្តិសុខ​សង្គម​ឱ្យ​មាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព តាមរយៈ​សំណើ​ចំនួន ២២​ចំណុច។ សំណើ​ទាំង ២២​ចំណុច អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឱ្យ...

សហជីព​អំពាវនាវ​ឱ្យ​បុគ្គលិក​ណាហ្គា​វើលដ៍​ដោះស្រាយ​វិវាទ​ការងារ​ដើម្បី​ជា​បុណ្យ​កុសល​បញ្ជូន​ឱ្យ​ថៅកែ​ដែល​ទើប​ទទួល​អនិច្ចកម្ម

សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ អំពាវនាវ​ឱ្យ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដែល​នៅ​មាន​ជីវិត​ទាំងអស់ ដោះស្រាយ​វិវាទ​ការងារ​ជាមួយ​សហជីព ដើម្បី​បាន​ជា​បុណ្យ​កុសល​បញ្ជូន​ទៅ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​លោក CHEN LIP KEONG ដែល​ទើប​ទទួល​មរណភាព​កាលពី​ពេល​ថ្មីៗ​នេះ។ សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​ចេញ​លិខិត​រំលែក​ទុក្ខ​មួយ​កាលពី​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ​ដោយ​លើកឡើង​ថា នៅ​ពេល​ដែល​លោក CHEN LIP KEONG លាចាក​លោក​នេះ​ទៅ គាត់​មិន​អាច​យក​អ្វី​ទៅ​ជាមួយ​បាន​ទេ ក្រៅតែ​ពី​បុណ្យ​កុសល​ដែល​គាត់​ធ្លាប់​បាន​ប្រព្រឹត្ត និង​ការ​បន្សល់​នូវ​កេរ្តិ៍ឈ្មោះ ដូច្នេះ​បុគ្គលិក​ដែល​កំពុង​នៅ​រស់​ផ្សេង​ទៀត គួរ​តែ​នាំគ្នា​ដោះស្រាយ​វិវាទ​ការងារ​ជូន​កម្មករ​និយោជិត​ដែល​ខ្លួន​ធ្លាប់​បាន​រំលោភបំពាន​សិទ្ធិ​ការងារ​ដោយ​ការ​បញ្ឈប់​កម្មករ​និយោជិត​ទាំង​អយុត្តិធម៌​កន្លង​មក ដើម្បី​បាន​ជា​កុសល​ផល​បុណ្យ​ជូន​ដល់​វិញ្ញាណក្ខន្ឋ​របស់​លោក CHEN...

ក្រុម​កូដករ​ណាហ្គា​វើលដ៍​ចោទ​ក្រសួង​ស្ថាប័ន​ចំនួន​៥ ស្ថិត​ក្រោម​បង្គាប់​ថៅកែ​បនល្បែង​កាស៊ីណូ​ណាហ្គា​វើលដ៍

ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ចោទ​ក្រសួង​ស្ថាប័ន​ចំនួន ៥ កំពុង​ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​ថៅកែ​បនល្បែង​ស៊ីសង​ណាហ្គា​វើលដ៍ ទើប​ពួកគេ​មិន​ចេញ​មុខ​ដោះស្រាយ​វិវាទ​កម្មករ​ជាមួយ​ក្រុមហ៊ុន​មួយ​នេះ បើ​ទោះបីជា​ថៅកែ​ណាហ្គា​វើលដ៍​បាន​រំលោភ​បំពាន​សិទ្ធិ​ការងារ​ធ្ងន់ធ្ងរ​ដោយ​ខុស​ច្បាប់​របស់​ប្រទេស​កម្ពុជា​ក៏ដោយ។ ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​រាប់​សិប​នាក់ កាលពី​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៣ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ក្រុមហ៊ុន​បនល្បែង​ស៊ីសង​ណាហ្គា​វើលដ៍​២ ស្ថិត​ក្នុង​ភូមិ​៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ដោយ​រៀបចំ​ឱ្យ​មាន​អ្នក​ឈរ​ពាក់​មុខ​តំណាង​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ និង​កាន់​ខ្សែ ដែល​ពួកគេ​បាន​ចង​ទៅ​អ្នក​ផ្សេង​ទៀត ដែល​ចង​បដា​ពាក់​នឹង​ក ដែល​សរសេរ​អក្សរ​ថា «ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សាលា​រាជធានី​ភ្នំពេញ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តុលាការ​ក្រុង​ភ្នំពេញ...

ក្រុមហ៊ុន​ណាហ្គា​បិទ​ទ្វារ​រារាំង​មិន​ឱ្យ​បុគ្គលិក ៤​នាក់​ចូល​ធ្វើការ​វិញ​បន្ទាប់ពី​ក្រុមហ៊ុន​បញ្ឈប់​ពួកគេ​ទាំង​បង្ខំ

ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ព្យាយាម​បិទ​ទ្វារ​ក្នុង​បំណង​រារាំង​មិន​ឱ្យ​បុគ្គលិក​ចំនួន ៤​នាក់​ចូល​ធ្វើ​ការងារ​វិញ​នៅ​ថ្ងៃ​អង្គារ នេះ បន្ទាប់ពី​ក្រុមហ៊ុន​បញ្ឈប់​អ្នក​ទាំងនោះ​ពី​ការងារ​ទាំង​បង្ខំ កាលពី​ពាក់កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ។ បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ចំនួន ៤​នាក់ គឺ​កញ្ញា សៀក កញ្ញា កញ្ញា ទួន យូរី កញ្ញា ជឹម រដ្ឋា និង​កញ្ញា ប៉ុន ស្រីចិន្តា នៅ​ថ្ងៃទី​៥ ខែ​ធ្នូ...

កម្មករ​រោងចក្រ ML ក្រុង​ប៉ោយប៉ែត​រង​ការ​រំលោភ​សិទ្ធិ​ពី​ថៅកែ​ដោយសារ​ហ៊ាន​ទាមទារ​ឱ្យ​បើក​ប្រាក់​ឈ្នួល​ទៀងទាត់

កម្មករ​និយោជិត​របស់​រោងចក្រ អឹមអិល (ML) ក្នុង​ក្រុង​ប៉ោយប៉ែត ត្អូញត្អែរ​អំពី​ការ​រំលោភ​សិទ្ធិ​កម្មករ ដោយសារ​ការ​បញ្ឈប់​ពី​ការងារ​ភ្លាមៗ ហើយ​កម្មករ​ណា​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ករណី​បើក​ប្រាក់ខែ​មិន​ទៀងទាត់​នោះ ក៏​ត្រូវ​រង​នូវ​ការ​ចោទប្រកាន់​នានា​ពី​សំណាក់​ថៅកែ​ក្រុមហ៊ុន​ថែម​ទៀត។ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា សង់ត្រាល់ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ តាម​ការ​រៀបរាប់​របស់​កម្មករ​ដែល​រងគ្រោះ​ពី​ការ​រំលោភ​សិទ្ធិ​ការងារ​ក្នុង​រោងចក្រ អឹមអិល (ML) ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ថៅកែ និង​រដ្ឋបាល​រោងចក្រ អឹមអិល (ML) ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សង្កាត់​អូរនាង...

ប្រធាន​សហជីព​សេរី​កម្មករ​ក្រុមហ៊ុន សេង បូ ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួល​យក​ខ្លួន​ធ្វើ​ការងារ​វិញ

ប្រធាន​សហជីព​សេរី​កម្មករ​ដែល​ទើប​ជាប់​ឆ្នោត​របស់​ក្រុមហ៊ុន​កាត់ដេរ​សម្លៀកបំពាក់ សេង បូ ចេញ​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួល​យក​ខ្លួន​ធ្វើ​ការងារ​វិញ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​រំលោភ​សិទ្ធិ​ការងារ​បញ្ឈប់​ខ្លួន និង​អ្នក​ពាក់ព័ន្ធ​ទាំង​អយុត្តិធម៌​អស់​រយៈពេល​ជាង ៥​ខែ​មក​ហើយ។ ប្រធាន​សហជីព​សេរី​កម្មករ​របស់​ក្រុមហ៊ុន សេង បូ អ្នកស្រី រឿន កុលាប ចេញ​ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ សេង បូ (សេង បូ ហ្កាមិន ខេមបូឌា ឯ.ក) នៅ​ថ្ងៃទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ...

កូដករ​ណាហ្គា​វើលដ៍​បន្ត​ទទូច​ទៅ​រដ្ឋាភិបាល​ឱ្យ​ជួយ​ពន្លឿន​ដោះស្រាយ​និង​រក​យុត្តិធម៌​ឱ្យ​កម្មករ​ខ្មែរ

កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បន្ត​ទទូច​ទៅ​ក្រសួង​ការងារ និង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ ឱ្យ​ជួយ​ពន្លឿន​ដំណោះស្រាយ និង​រក​យុត្តិធម៌ ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យ​កម្មករ​ខ្មែរ​មាន​ការងារ​ធ្វើ ដើម្បី​ពួកគេ​មាន​លទ្ធភាព​ទៅ​ជួបជុំ​ធ្វើ​បុណ្យ​នៅ​រដូវ​ភ្ជុំបិណ្ឌ​ដូច​គេ​ដូច​ឯង។ ការ​បន្ត​ទទូច​របស់​ក្រុម​កូដករ​ណាហ្គា​វើលដ៍ កាលពី​ថ្ងៃទី​០១ ខែ​តុលា ឆ្នាំ​២០២៣ នៅ​ចំ​ថ្ងៃ​កាន់​បិណ្ឌ​ទី​២ នៃ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ។ យោង​តាម​ហ្វេសប៊ុក Labor Rights Supported Union - LRSU ដោយ​លើកឡើង​ថា ថ្ងៃ​កាន់​បិណ្ឌ​ទី​២ នេះ ពួកគេ​បាន​ធ្វើ​ចង្ហាន់ ហើយ​តាម​ស្រាក់​របស់​ពួកគេ​មាន​បិទ​អក្សរ​ដោះលែង​កញ្ញា ឈឹម...

នាយករដ្ឋមន្ត្រី​សាទរ​កម្មករ​កាត់ដេរ​ទទួល​បាន​ប្រាក់​ឈ្នួល​អប្បបរមា ២០៤​ដុល្លារ​នៅ​ឆ្នាំ​២០២៤

នាយករដ្ឋមន្ត្រី​ត​ពូជ លោក ហ៊ុន ម៉ាណែត អបអរ​សាទរ​ចំពោះ​កម្មករ​និយោជិត​វិស័យ​កាត់ដេរ​ដែល​ទទួល​បាន​ការ​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២៤ ចំនួន ២០៤​ដុល្លារ​អាមេរិក​ក្នុង ១​ខែ នៅ​ឆ្នាំ​ក្រោយ​នេះ។ លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ​ថា លោក​ទទួល​បាន​របាយការណ៍​ពី​រដ្ឋមន្ត្រី​ក្រសួង​ការងារ អំពី​លទ្ធផល​បោះឆ្នោត​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​លើ​តួលេខ​ចំនួន ៣ គឺ​តួលេខ ២០២​ដុល្លារ តួលេខ ២០៤​ដុល្លារ និង​តួលេខ ២១៣​ដុល្លារ...

រដ្ឋាភិបាល​ឱ្យ​ឡើង​ប្រាក់​ឈ្នួល​កម្មករ ២​ដុល្លារ ស្រប​នឹង​ការ​ចង់​បាន​របស់​និយោជក​ព្រម​ឡើង ១,៥​ដុល្លារ

សហជីព​សុំ​ដំឡើង​ប្រាក់ឈ្នួល​កម្មករ ១៣​ដុល្លារ តែ​រដ្ឋាភិបាល​យល់ព្រម​ឲ្យ​ឡើង​តែ ២​ដុល្លារ​ជា​តួលេខ​ប្រហាក់ប្រហែល​នឹង​ការ​ចង់​បាន​របស់​និយោជក ដែល​ព្រម​ឡើង​ត្រឹមតែ ១​ដុល្លារ ៥០​សេន​ប៉ុណ្ណោះ ខណៈ​កិច្ចប្រជុំ​ពិភាក្សា​សម្រេច​នឹង​ធ្វើ​នៅ​ថ្ងៃទី​២៨ ខែ​កញ្ញា ខាងមុខ​នេះ។ សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២៣ របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឲ្យ​ដឹង​ថា នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​លើក​ទី​៥ នា​ថ្ងៃទី​១៨ ខែ​កញ្ញា នេះ​មាន​តំណាង​សហជីព​ចូលរួម​ចំនួន ១៧​រូប និង​ភាគី​និយោជក រួម​ទាំង​ភាគី​រដ្ឋាភិបាល។ ក្នុង​កិច្ចប្រជុំ​នោះ ភាគី​ទាំងអស់​បាន​លើក​យក​តួលេខ​ប្រាក់​ឈ្នួល​កម្មករ​ផ្សេងៗ​គ្នា ដោយ​ភាគី​តំណាង​កម្មករ...

Latest news