TAG
កឹម សុខា
តុលាការព្រមានលោក កឹម សុខា ឱ្យឈប់ធ្វើសកម្មភាពនយោបាយ
ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចបដិសេធការស្នើសុំរបស់ព្រះរាជអាជ្ញាក្នុងការឃុំខ្លួនលោក កឹម សុខា អតីតមេបក្សប្រឆាំងឡើងវិញ ដោយគ្រាន់តែសម្រេចព្រមានមិនឱ្យធ្វើសកម្មភាពនយោបាយបំពានបម្រាមរបស់តុលាការ។
សាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃពុធ ទី២៩ មិថុនា បានបន្តបើកសវនាការសំណុំរឿងលោក កឹម សុខា លើកទី៤៦។ ក្នុងបន្ទប់សវនាការ ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញបានស្នើទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះឱ្យឃុំខ្លួនលោក កឹម សុខា ប្រធានបក្សប្រឆាំងឡើងវិញ ដោយព្រះរាជអាជ្ញាចោទថាលោក កឹម សុខា បានធ្វើសកម្មភាពបំពានបម្រាមរបស់តុលាការក្រោយលោក កឹម សុខា...
ទូតអាល្លឺម៉ង់អំពាវនាវឱ្យតុលាការកម្ពុជាពិចារណាអំពីលទ្ធផលឃុំខ្លួនលោក កឹម សុខា
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ អំពាវនាវឱ្យតុលាការកម្ពុជាពិចារណាឱ្យបានច្បាស់លាស់អំពីផលប្រយោជន៍របស់កម្ពុជានៃការសម្រេចឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា តាមសំណើរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានធ្វើឡើងក្នុងសវនាការលើកទី៤៦ នៅថ្ងៃពុធ សប្តាហ៍នេះ។
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា លោក Christian Berger បានប្រតិកម្មភ្លាមៗនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នេះ បន្ទាប់ពីព្រះរាជអាជ្ញាស្នើឱ្យតុលាការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ឡើងវិញ ថាតុលាការគួរតែគិតគូរឱ្យបានហ្មត់ចត់ពីលទ្ធផលទៅថ្ងៃខាងមុខចំពោះការសម្រេចចិត្តឃុំខ្លួនលោក កឹម...
IDEA TALK៖ តើសកម្មភាពបែបណាដែលអាចចាត់ទុកជាសកម្មភាពនយោបាយ ហើយថាតើសកម្មភាពនយោបាយផ្ទុយពីរដ្ឋធម្មនុញ្ញបែបណាខ្លះ?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ស្តីអំពី៖ «តើសកម្មភាពបែបណាដែលអាចចាត់ទុកជាសកម្មភាពនយោបាយ ហើយថាតើសកម្មភាពនយោបាយផ្ទុយពីរដ្ឋធម្មនុញ្ញបែបណាខ្លះ?»។
អ្នកឃ្លាំមើលថាការស្នើយកអ្នកស្រី ស៊ូជី មកឃុំក្នុងផ្ទះគឺដូចករណីលោក កឹម សុខា ដែរ
បញ្ញវន្តខ្មែរនៅក្រៅស្រុករិះគន់ថា ការស្នើរបស់ប្រេសិតពិសេសនៃប្រធានអាស៊ានទៅកាន់របបសឹកភូមា ឲ្យយកអ្នកស្រី អ៊ុងសាន ស៊ូជី មកឃុំខ្លួនក្នុងផ្ទះ គឺកាន់តែបង្ហាញពីល្បិចកលរបស់លោក ហ៊ុន សែន ដែលបានធ្វើលើមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា សព្វថ្ងៃនេះ។
ប្រធានវេទិកាពលរដ្ឋ និងជាអ្នកវិភាគនយោបាយ និងសង្គម លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia...
បទវិភាគ៖ តើបក្សភ្លើងទៀនអាចជំនួសគណបក្សសង្គ្រោះជាតិដែរឬទេ?
មន្ត្រីជាន់ខ្ពស់មួយរូបរបស់គណបក្សភ្លើងទៀន គឺលោក សុន ឆ័យ ធ្លាប់អះអាងថា ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុប ធ្លាប់ប្រាប់រូបលោកឲ្យចូលរួមការបោះឆ្នោតតាំងពីឆ្នាំ២០១៨ មកម្ល៉េះ។ ការលើកឡើងនេះ គឺអាចជាការចង់បញ្ជាក់ថា ការចូលរួមការបោះឆ្នោតនៃគណបក្សភ្លើងទៀន គឺជារឿងត្រឹមត្រូវ ដោយមានការគាំទ្រពីអន្តរជាតិផងដែរ។
ប៉ុន្តែការលើកឡើងរបស់លោក សុន ឆ័យ ហាក់ដូចជាខុសពីការពិតនៃជំហរសហគមន៍អន្តរជាតិ។
នៅមុនការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ នេះ សហគមន៍អឺរ៉ុប បានព្រមានកាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA បន្ថែមទៀត ប្រសិនបើលោក ហ៊ុន សែន...
ព្រះរាជអាជ្ញាស្នើចៅក្រមចេញដីកាឃុំខ្លួនលោក កឹម សុខា ចោទបំពានបម្រាមនយោបាយ
ព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញ ស្នើទៅកាន់ចៅក្រមជំនុំជម្រះឲ្យតុលាការចេញដីកាចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃទី២៩ មិថុនា នេះ ដែលបានបំពានបម្រាមរបស់តុលាការហាមឃាត់ធ្វើនយោបាយ បន្ទាប់ពីលោកបានចុះជួបអ្នកគាំទ្ររបស់លោកកាលពីពេលកន្លងទៅ។
ការប្រកាសស្នើរបស់ព្រះរាជអាជ្ញានេះ ធ្វើឡើងក្នុងពេលចៅក្រមសាលាដំបូងរាជធានីភ្នំពេញកំពុងបើកសវនាការលើកទី៤៦ ជំនុំជម្រះលើសំណុំរឿងលោក កឹម សុខា ក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ។
បើយើងទៅតាមគេហទំព័រ Twitter របស់កូនស្រីច្បងរបស់មេដឹកនាំបក្សប្រឆាំង កញ្ញា កឹម មនោវិទ្យា បានសរសេរថា ការជូនដំណឹងជាបន្ទាន់។ ព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញបានស្នើទៅកាន់ចៅក្រមជំនុំជម្រះឲ្យតុលាការចេញដីកាចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក...
សាខាបក្សប្រឆាំងនៅអាមេរិកចាត់ទុកលោក កឹម សុខា ជាអ្នកតស៊ូដើម្បីប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស
សាខាគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក (CNRP-USA) កាលពីថ្ងៃទី២៦ ខែមិថុនា បានចេញលិខិតជូនពរមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដែលកំពុងក្រាញននៀលតស៊ូដើម្បីបុព្វហេតុលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាសព្វថ្ងៃនេះ នៅក្នុងឱកាសថ្ងៃខួបកំណើតរបស់លោកគម្រប់អាយុ ៦៩ឆ្នាំឈានចូលអាយុ ៧០ឆ្នាំ។
គណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក បានបួងសួងសូមឱ្យលោក កឹម សុខា មានសុខភាពល្អបរិបូរទាំងផ្លូវកាយ ទាំងផ្លូវចិត្ត និងឆាប់ទទួលបានសិទ្ធិសេរីភាពពេញលេញឡើងវិញ ដើម្បីបន្តបេសកកម្ម “បង្រួបបង្រួម និងផ្សះផ្សាជាតិ” ដែលជាផលប្រយោជន៍សម្រាប់ជាតិខ្មែរទាំងមូលទៅថ្ងៃមុខ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក...
អ្នកឃ្លាំមើលថាករណីលោក កឹម សុខា គឺតុលាការកាត់ទោសពីបទឧក្រិដ្ឋមុនការជំនុំជម្រះក្តី
ក្រុមអ្នកវិភាគនយោបាយ និងសង្គម លើកឡើងថា ការដាក់ឲ្យជនជាប់ចោទនៅក្រៅឃុំតាមរយៈនៃការបំបិទសិទ្ធិសេរីភាពក្នុងចេតនាអូសបន្លាយពេលវេលានៃការកាត់ក្តី ដូចជាករណីប្រធានបក្សសង្គ្រោះជាតិ លោក កឹម សុខា គឺជាការកាត់ទោសជនជាប់ចោទពីបទឧក្រិដ្ឋមួយមុនការជំនុំជម្រះក្តី។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៣ មិថុនា ថា ការដាក់ឲ្យជនជាប់ចោទនៅក្រៅឃុំតាមរយៈនៃការបំបិទសិទ្ធិឱ្យរស់នៅក្នុងផ្ទះក្នុងចេតនាអូសបន្លាយពេលវេលានៃការកាត់ក្តី ដូចសកម្មភាពអាជ្ញាធរកម្ពុជាធ្វើលើលោក កឹម សុខា ដោយការបិទសិទ្ធិសេរីភាពឱ្យត្រឹមតែរស់នៅក្នុងផ្ទះសព្វថ្ងៃនេះ គឺមិនខុសពីការកាត់ទោសជនជាប់ចោទពីបទឧក្រិដ្ឋមុនការជំនុំជម្រះដូច្នោះដែរ។
បណ្ឌិត ឡៅ ម៉ុងហៃ...
លោក កឹម សុខា ជំរុញឱ្យតុលាការទម្លាក់ចោលបទចោទលើរូបលោកព្រោះលោកចង់បម្រើជាតិ
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ជំរុញឱ្យតុលាការទម្លាក់ចោលបទចោទលើរូបលោក ព្រោះលោកចង់បម្រើជាតិមាតុភូមិកម្ពុជា ជាជាងការបង្កជម្លោះដែលនាំឱ្យបែកបាក់សាមគ្គីជាតិខ្មែរ ខណៈក្រុមឃ្លាំមើលសង្គមចាត់ទុកថាសវនាការរបស់លោក កឹម សុខា ជាសវនាការនយោបាយ។
មន្ត្រីឃ្លាំមើលរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយការតាមដានសវនាការរបស់លោក កឹម សុខា ពេញមួយព្រឹកនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នេះថា សវនាការលើកទី៤៥ នេះ ប្រធានគណបក្សសង្គ្រោះជាតិ...
សាខាបក្សប្រឆាំងនៅអាមេរិកថាតុលាការមានចេតនាឱ្យក្រុមលោក សម រង្ស៊ី វាយប្រហារលោក កឹម សុខា
សាខាគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក ឬហៅថា CNRP-USA ព្រមានថា សំណួរអយ្យការដែលបានសាកសួរប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា គឺមានចេតនាផ្តល់ឱកាសឱ្យក្រុមអតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី មានលេសវាយប្រហារ និងមួលបង្កាច់លើលោក កឹម សុខា ដើម្បីធ្វើឱ្យបាត់បង់ប្រជាប្រិយភាព។
សេចក្តីថ្លែងការណ៍របស់ CNRP-USA កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានកត់សម្គាល់ថា មានហេតុផលមួយចំនួនដែលតំណាងអយ្យការប្រឹងជជីកសួរលោក កឹម...