26 C
Phnom Penh

TAG

កើត សារ៉ាយ

ក្រុម​យុវជន​ដាក់​លិខិត​សុំ​ចូល​គាល់​ព្រះមហាក្សត្រ​បង្ហាញ​កង្វល់​និង​បញ្ហា​បាត់បង់​ព្រៃឈើ

ក្រុម​យុវជន និង​សង្គម​ស៊ីវិល​ប្រមាណ ២០​នាក់ នៅ​ថ្ងៃទី​២៩ មីនា បាន​នាំគ្នា​យក​លិខិត​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​សុំ​ចូល​គាល់​ព្រះអង្គ ក្នុង​បំណង​បង្ហាញ​ក្ដី​កង្វល់​របស់​ពួកគេ​ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស បរិស្ថាន និង​ការ​បាត់បង់​ព្រៃឈើ​នៅ​កម្ពុជា។ ការ​ដាក់​លិខិត​ទូល​ថ្វាយ​របស់​អង្គការ​សង្គម​ស៊ីវិល សមាគម សហគមន៍​ការពារ​ព្រៃឈើ សកម្មជន​បរិស្ថាន និង​យុវជន​សកម្ម​នា​ថ្ងៃ​ពុធ​នេះ ធ្វើឡើង​បន្ទាប់ពី​បញ្ហា​សិទ្ធិមនុស្ស​កំពុង​ធ្លាក់​ចុះ​កាន់តែ​ខ្លាំង ហើយ​បញ្ហា​ព្រៃឈើ​នៅ​កម្ពុជា​កំពុង​រង​ការ​កាប់​បំផ្លាញ​ពី​សំណាក់​ក្រុមហ៊ុន និង​ឧកញ៉ា​ដោយ​មាន​ខ្នង​បង្អែក​ពី​គ្រួសារ​ត្រកូល​ហ៊ុន។ យុវជន​សកម្ម​ផ្នែក​ការពារ​បរិស្ថាន និង​យុត្តិធម៌​សង្គម កញ្ញា មាន លីសា បង្ហាញ​ក្ដី​សង្ឃឹម​ថា ព្រះមហាក្សត្រ​នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល​គាល់ ដើម្បី​ទូល​ថ្វាយ​ទៅ​ព្រះអង្គ​អំពី​បញ្ហា​ប្រឈម​ជាច្រើន ជាពិសេស​រឿង​សិទ្ធិមនុស្ស...

ឧទ្ធរណ៍​តម្កល់​ឲ្យ​សកម្មជន​សង្គម​និង​អ្នក​នយោបាយ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​២០​ខែ និង​ព្យួរ​ទោស​សាកល្បង​២​ឆ្នាំ

សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​តម្កល់​សេចក្ដី​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម​ទុក​ជា​បាន​ការ​ដដែល ដោយ​ឲ្យ​សកម្មជន​សង្គម និង​សិទ្ធិមនុស្ស ៧​នាក់ ព្រមទាំង​មន្ត្រី​អតីត​បក្ស​ប្រឆាំង​ជាប់​ពន្ធនាគារ​ម្នាក់ៗ ២០​ខែ និង​ទោស​នៅ​សល់​ត្រូវ​ព្យួរ​សាកល្បង​រយៈពេល ២​ឆ្នាំ។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ចន្ទ នេះ បាន​ប្រកាស​សាលដីកា​ដោយ​តម្កល់​សេចក្ដី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល។ ការ​សម្រេច​បែប​នេះ ដោយ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សំអាង​ថា ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២១ កន្លងទៅ ដោយ​ផ្ដន្ទាទោស​លើ​សកម្មជន​សង្គម សិទ្ធិមនុស្ស និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ជា​រឿង​ត្រឹមត្រូវ។ សកម្មជន​សង្គម និង​សិទ្ធិមនុស្ស​ដែល​ត្រូវ​តុលាការ​កាត់ទោស​កាលពី​ឆ្នាំ​២០២១ ក្នុង​នោះ​យុវជន​ខ្មែរ​ថាវរៈ លោក ថា ឡាវី...

តុលាការ​ផ្ដន្ទាទោស​សកម្មជន​សង្គម​ខ្មែរ​ថាវរៈ​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២០​ខែ

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២១ ផ្ដន្ទាទោស​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ដែល​កំពុង​ជាប់​ឃុំ​សព្វថ្ងៃ​នេះ​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២០​ខែ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​ចំនួន ២​លាន​រៀល ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​សង្គម​សម្ដែង​ទស្សនៈ​ទុទ្ទិដ្ឋិនិយម​លើ​សាលក្រម​របស់​តុលាការ​ចំពោះ​សកម្មជន​សង្គម​ទាំងនោះ។ តុលាការ​ក្រុង​ភ្នំពេញ បាន​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​អង្គារ ទី​២៦ តុលា នេះ ដោយ​សម្រេច​កាត់ទោស​សកម្មជន​សង្គម ដូចជា​អ្នកស្រី ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ និង​ព្រះតេជព្រះគុណ កើត សារ៉ាយ...

Latest news