TAG
កែវ សុមុនី
សមាជិកគណបក្សភ្លើងទៀន ២នាក់ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋ
សមាជិកបក្សភ្លើងទៀន ២នាក់ត្រូវបានស្ថាប័នដែលខ្លួនកំពុងបម្រើការងារបច្ចុប្បន្នបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋ បន្ទាប់ពីអ្នកទាំងនោះបានចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀនដែលបានចូលរួមការបោះឆ្នោតកាលពីពេលថ្មីៗ។
បេក្ខជនជាប់ឆ្នោតជាចៅសង្កាត់រងទី២ សង្កាត់ច្បារអំពៅទី១ រាជធានីភ្នំពេញ លោក កែវ សុមុនី ត្រូវបានរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ចេញសេចក្តីប្រកាសលុបឈ្មោះចេញពីក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នេះ ដោយមិនបានបញ្ជាក់ពីមូលហេតុនៃការលុបឈ្មោះនេះទេ។
លោក កែវ សុមុនី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រសួងបានលុបឈ្មោះរបស់លោកចេញពីក្របខ័ណ្ឌភ្លាមៗ ដោយមិនបានហៅទៅណែនាំ និងបង្ហាញពីវិន័យដែលលោកធ្វើខុសនោះឱ្យបានច្បាស់លាស់ឡើយ។...