32 C
Phnom Penh

TAG

ក្រសួង​កិច្ចការ​នារី

កូដករ​ណាហ្គា​ខកចិត្ត​ចំពោះ​ក្រសួង​កិច្ចការ​នារី​ដែល​មិន​អើពើ​រឿង​សមត្ថកិច្ច​ប្រើ​ហិង្សា​និង​បៀតបៀន​លើ​ពួកគេ

កូដករ​ណាហ្គា​វើលដ៍​ជា​ស្ត្រី​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​ក្រសួង​កិច្ចការ​នារី ដែល​បណ្ដោយ​ឲ្យ​ក្រុម​សមត្ថកិច្ច​ប្រើប្រាស់​អំពើ​ហិង្សា និង​បៀតបៀន​លើ​ពួកគេ​ជា​បន្តបន្ទាប់​នៅ​ពេល​ពួកគេ​ចេញ​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​វិវាទ​ការងារ។ កាលពី​ថ្ងៃទី​១១ កញ្ញា តំណាង​សហជីព និង​កូដករ​ណាហ្គា​វើលដ៍​ជាង ១៥០​នាក់ បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​ការងារ រួច​ហើយ​ក៏​បាន​នាំគ្នា​ដើរ​ហែ​ក្បួន​ពី​ក្រសួង​ការងារ​ឆ្ពោះ​ទៅ​កាន់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក្នុង​បំណង​ដាក់​ញត្តិ​បន្ត​ទៀត ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ឲ្យ​ជួយ​ពន្លឿន​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។ អំឡុង​ពេល​ដែល​ពួកគេ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ពី​ក្រសួង​ការងារ​ឆ្ពោះ​ទៅកាន់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នោះ ក៏​ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ចម្រុះ​ជាច្រើន បាន​រារាំង រុញច្រាន បៀតបៀន និង​បាន​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ស្ត្រី​ជា​កូដករ។ ក្រុម​កូដករ​ដៃ​កាន់​បដា បាន​លើកឡើង​ក្នុង​អំឡុង​ពេល​កងកម្លាំង​ចម្រុះ​ចុះ​រារាំង​ថា នេះ​មិនមែន​ជា​លើក​ទី​១ នោះ​ទេ​ដែល​សមត្ថកិច្ច​បាន​បៀតបៀន និង​ប្រើ​អំពើ​ហិង្សា ព្រមទាំង​ប្រមាថ​ពួកគេ​ជា​ស្ត្រី។...

Latest news