31 C
Phnom Penh

TAG

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ

កិច្ចសម្ភាសន៍​លោក អៀង ស៊ីធុល អំពី​ការ​ថែរក្សា​កេរដំណែល​សិល្បៈ​ខ្មែរ

ការ​ថែរក្សា​មរតក​វប្បធម៌ ទំនៀមទម្លាប់ និង​ប្រពៃណី គឺជា​កាតព្វកិច្ច​របស់​កូន​ខ្មែរ​គ្រប់​រូប មិន​ថា​ទោះ​ស្ថិត​នៅ​ទីណា​នោះ​ទេ។ សុភាសិត​ខ្មែរ​ពោល​ថា វប្បធម៌​រលត់​ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ ជាតិ​ថ្កើងថ្កាន។ ត​ទៅ​នេះ សូម​លោក​អ្នក​ទស្សនា​កិច្ចសម្ភាសន៍​របស់​លោក តាំង សារ៉ាដា ជាមួយ​លោក អៀង ស៊ីធុល ដែល​ជា​គ្រូ​តូរ្យតន្ត្រី និង​ចម្រៀង​បែប​បុរាណ និង​ប្រពៃណី​ខ្មែរ ខណៈ​លោក​កំពុង​បង្រៀន​សិស្ស​ខ្មែរ​ក្នុង​សមាគម​ខ្មែរ​ទីក្រុង​ឡូវែល នៃ​រដ្ឋ​ម៉ាសាជូសេធ។

រដ្ឋាភិបាល​ដាក់​ជំនាញ​វិជ្ជាជីវៈ​ដូនតា​ចូល​ក្នុង​កម្មវិធី​ជាតិ​ជំនួយ​សង្គម​សម្រាប់​យុវជន​មកពី​គ្រួសារ​ក្រីក្រ

រដ្ឋាភិបាល​កម្ពុជា​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ផ្នែក​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដូនតា​សម្រាប់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​នូវ​ហានិភ័យ ដើម្បី​ផ្តល់​ឱកាស​ស្មើៗ​គ្នា​ដល់​ពួកគេ​ក្នុង​ការ​ទទួល​បាន​ការ​អភិវឌ្ឍ​ជំនាញ និង​ឱកាស​ការងារ​កាន់តែ​ល្អ​ប្រសើរ​សម្រាប់​បង្កើន​ប្រាក់​ចំណូល និង​ជីវភាព​រស់នៅ។ យោង​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ចុះ​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ បាន​បញ្ជាក់​ថា សិស្ស​ដែល​បាន​ចុះឈ្មោះ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ​ដូនតា នឹង​ទទួល​បាន​ការ​សិក្សា​ដោយ​មិន​បង់​ថ្លៃ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ចំនួន ២៨​ម៉ឺន​រៀល​ក្នុង​មួយ​ខែ ហើយ​ដែល​កម្មវិធី​សិក្សា​នេះ​មាន​ការ​សម្របសម្រួល​បណ្តុះបណ្តាល​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។ វគ្គ​សិក្សា​នេះ​មាន​រយៈពេល ៤​ខែ។ ក្នុង​ករណី​សិក្សា​នៅ​វេន​យប់ ឬ​ចុង​សប្តាហ៍ ប្រាក់​ឧបត្ថម្ភ​នឹង​ត្រូវ​កំណត់​ក្នុង​សៀវភៅ​គោល​ស្ដីពី​ការ​អនុវត្ត​កម្មវិធី។ សម្រាប់​ជំនាញ​វិជ្ជាជីវៈ​ផ្សេង​ទៀត ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​មិន​ត្រូវ​លើស​ពី ១​លាន ២​សែន​រៀល​ក្នុង ១​វគ្គ​សិក្សា​នោះ​ទេ។ អនុក្រឹត្យ​ដដែល​បាន​លើកឡើង​ថា...

Latest news