29 C
Phnom Penh

TAG

ក្រសួង​សេដ្ឋកិច្ច

ក្រសួង​សេដ្ឋកិច្ច​ប្រកាស​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​សម្រាប់​គម្រោង​វិនិយោគ​មួយ​ចំនួន​នៅ​កម្ពុជា

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រកាស​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​ចំពោះ​គម្រោង​ពង្រីក​នៃ​គម្រោង​វិនិយោគ​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​សហគ្រាស ក្នុង​ការ​ធ្វើ​សកម្មភាព​ពង្រីក​លើ​គម្រោង​វិនិយោគ​ផ្សេងៗ​របស់​ខ្លួន។ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចេញ​ប្រកាស​មួយ​កាលពី​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០២៤ កន្លង​ទៅ ដែល​ទើប​នឹង​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៣ មិថុនា នេះ ដោយ​កំណត់​ថា ចំពោះ​គម្រោង​ពង្រីក​នៃ​គម្រោង​វិនិយោគ​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ នឹង​ទទួល​បាន​ការ​លើក​ទឹកចិត្ត​នូវ​រយៈពេល​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​តាម​សកម្មភាព​វិនិយោគ​ផ្សេងៗ។ ប្រភព​ដដែល​លើកឡើង​ថា សកម្មភាព​វិនិយោគ​ដែល​ត្រូវ​លើក​ទឹកចិត្ត​នូវ​រយៈពេល​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល មាន​ដូចជា ការ​ពង្រីក​ផលិតកម្ម​ដែល​មាន​ស្រាប់, ការ​ពង្រីក​តាម​ការ​កែច្នៃ​មុខសញ្ញា​ផលិត​ដែល​ស្ថិត​ក្នុង​សែស្រឡាយ​ផលិតផល​ជាមួយ​គ្នា, ការ​ពង្រីក​តាមរយៈ​នៃ​ការ​បំពាក់​បច្ចេកវិទ្យា​ទំនើប​ថ្មី​ដែល​លើក​កម្ពស់​ការ​ផលិត ឬ​ការពារ​បរិស្ថាន និង​ករណី​នៃ​ការ​ពង្រីក​សកម្មភាព​ផ្សេង​ទៀត​ដែល​មាន​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល ជាដើម។ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា...

Latest news