TAG
ក្លឹបអ្នកកាសែត
ក្លឹបអ្នកកាសែតកម្ពុជាគ្រោងបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន
គណៈកម្មាធិការនាយកក្លឹបអ្នកកាសែតកម្ពុជា នឹងបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មានកម្ពុជា ដើម្បីតម្រង់ទិស ដាក់ពិន័យ និងកែលំអវិជ្ជាជីវៈសារព័ត៌មានរបស់អ្នកសារព័ត៌មានកម្ពុជាឱ្យកាន់តែប្រសើរជាងពេលបច្ចុប្បន្ន និងឲ្យស្របតាមការវិវឌ្ឍនៃយុគសម័យឌីជីថល។
គណៈកម្មាធិការនាយកក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) ចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា ការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មានពិតជាសំខាន់ណាស់ក្នុងការតម្រង់ទិស ដាក់ពិន័យ ក៏ដូចជាកែលំអវិជ្ជាជីវៈសារព័ត៌មាន ជាពិសេសសម្រាប់ស្ថានភាពសារព័ត៌មានបច្ចុប្បន្ននៅកម្ពុជា។
គណៈកម្មាធិការក្លឹបអ្នកកាសែតកម្ពុជា អះអាងថា ខ្លួននឹងបង្កើតវេទិកាពិភាក្សា និងផ្សព្វផ្សាយក្រមសីលធម៌សារព័ត៌មានជាបន្តបន្ទាប់ និងជាទ្រង់ទ្រាយធំជាលើកដំបូងនៅដើមខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ដោយចាប់ផ្តើមពីសមាជិកក្លឹបអ្នកកាសែតកម្ពុជា ប្រមាណជាង ៥០០នាក់...