TAG
ខឹម មុនីកុសល
តុលាការកោះហៅប្រធានបក្សភ្លើងទៀនខេត្តប៉ៃលិនលើកទីពីរក្នុងបទចោទញុះញង់ឱ្យរើសអើង
ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ចេញដីកាកោះឱ្យប្រធានគណបក្សភ្លើងទៀន ប្រចាំខេត្តនេះចូលបំភ្លឺនៅតុលាការជាលើកទីពីរ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នេះ ក្រោមបទចោទប្រកាន់ «ញុះញង់ឱ្យមានការរើសអើង»។
ក្នុងដីកាកោះហៅចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ដែលចេញដោយអយ្យការអមសាលាដំបូងខេត្តប៉ៃលិន លោក ជា សា បានតម្រូវឱ្យអតីតគ្រូពេទ្យ និងជាប្រធានក្រុមការងារគណបក្សភ្លើងទៀនប្រចាំខេត្តប៉ៃលិន លោក ខឹម មុនីកុសល ចូលបំភ្លឺនៅតុលាការ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២...