TAG
ខ្មែរក្រហម
IDEA TALK៖ តើព្រឹត្តិការណ៍កាលពី ៤៧ឆ្នាំមុននៅកម្ពុជា បន្សល់ទុកនូវភាពភ័យខ្លាចអ្វីខ្លះដល់បច្ចុប្បន្ន?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ស្តីអំពី៖ «តើព្រឹត្តិការណ៍កាលពី ៤៧ឆ្នាំមុននៅកម្ពុជា បន្សល់ទុកនូវភាពភ័យខ្លាចអ្វីខ្លះដល់បច្ចុប្បន្ន?»។
លោក ហ៊ុន សែន ណែនាំឱ្យអ្នកនិពន្ធរឿងរំលេចជីវិតលោកនិងភរិយាពេលរំដោះកម្ពុជាពីរបប ប៉ុល ពត
មេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុប លោក ហ៊ុន សែន បានណែនាំឱ្យគណៈកម្មការនិពន្ធរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ថាត្រូវតែរំលេចឱ្យឃើញនូវដំណើរជីវិតពិតរបស់លោក និងភរិយា ក្នុងការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកកម្លាំងអ្នកស្នេហាជាតិមករំដោះកម្ពុជាចេញពីរបប ប៉ុល ពត។
បុរសខ្លាំងដើរបញ្ច្រាសទិសនៅកម្ពុជា លោក ហ៊ុន សែន បានលើកឡើងក្នុងពិធីសំណេះសំណាលជាមួយក្រុមផលិតករភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា ដំណើរសាច់រឿងមួយចំនួនធំគួរតែចុះថតដោយផ្ទាល់នៅតាមទីតាំងប្រវត្តិសាស្ត្រ ហើយតួសម្ដែងត្រូវតែមានការហ្វឹកហាត់ បណ្តុះបណ្តាលឲ្យមានការយល់ដឹងច្បាស់លាស់...
លោក ហ៊ុន សែន រំឭកថាកងទ័ពវៀតណាមរំដោះពលរដ្ឋខ្មែរពីរបប ប៉ុល ពត ជាកិច្ចការមនុស្សធម៌ធំធេង
មេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុប លោក ហ៊ុន សែន បានចាត់ទុកការរំដោះប្រជាពលរដ្ឋខ្មែរចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីសំណាក់កងទ័ពវៀតណាម គឺជាកិច្ចការមនុស្សធម៌ដ៏ធំធេងនៅលើពិភពលោក ហើយជាងនេះទៀត រូបលោកផ្ទាល់ក៏មិនមែនជាមេដឹកនាំដែលវៀតណាមលើកបន្តុបដែរ។
អតីតកម្មាភិបាលមេបញ្ជាការយោធាខ្មែរក្រហម លោក ហ៊ុន សែន បានអះអាងកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នេះថា កងទ័ពវៀតណាមចូលមកកម្ពុជា មិនមែនមកដេកសោយសុខក្នុងម៉ាស៊ីនត្រជាក់នោះទេ គឺពួកគេបានលះបង់ជីវិតសាច់ស្រស់ឈាមស្រស់ច្រើនណាស់ ដើម្បីសង្គ្រោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត...
លោក ហ៊ុន សែន៖ បើគ្មានថ្ងៃ២ធ្នូ និងជ័យជម្នះ ៧មករា ទេ កម្ពុជាក៏គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ
មេដឹកនាំគណបក្សកាន់អំណាច លោក ហ៊ុន សែន អះអាងថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ ធ្នូ ឆ្នាំ១៩៧៨ និងជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ទេនោះ ប្រទេសកម្ពុជាក៏គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ ដែលព្រឹត្តិការណ៍នេះគឺជាសច្ចធម៌នៃប្រវត្តិសាស្ត្ររបស់ខ្មែរ។
មេដឹកនាំកម្ពុជាដែលត្រូវបានលើកបន្តុបដោយកងទ័ពវៀតណាម លោក ហ៊ុន សែន បានសរសេរលើទំព័រ Facebook របស់ខ្លួននៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១...
លោក សម រង្ស៊ី ថាអំពើឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហមគឺមានការគាំទ្រពីចិនកុម្មុយនីស្ត
អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួននៅប្រទេសបារាំង បានលើកឡើងថា ការបាត់បង់ជីវិតពលរដ្ឋប្រមាណ ២លាននាក់ក្នុងរបបខ្មែរក្រហម ដោយការប្រព្រឹត្តអំពើឧក្រិដ្ឋកម្មទាំងនោះទទួលបានការគាំទ្រពីប្រទេសចិនកុម្មុយនីស្ត។
លើកឡើងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះ លោក សម រង្ស៊ី លើកឡើងថា ការលើកកាន់អំណាចរបស់ក្រុមខ្មែរក្រហមដឹកនាំដោយ ប៉ុល ពត កាលពីថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។ របប ប៉ុល ពត បានធ្វើឲ្យប្រជារាស្ត្រខ្មែរវេទនាយ៉ាងខ្លាំង ហើយបណ្តាលឲ្យពលរដ្ឋបាត់បង់ជីវិតប្រមាណ ២លាននាក់។ លោកថា របបនេះបានប្រព្រឹត្តអំពើឧក្រិដ្ឋរបស់ខ្លួន...
អ្នកវិភាគបន្ទោសការស្លាប់ពលរដ្ឋក្នុងរបបខ្មែរក្រហមដោយសារឥទ្ធិពលទ្រឹស្ដីកុម្មុយនីស្ត
១៧មេសា២០១៩គឺជាខួបគម្រប់៤៤ឆ្នាំ ដែលក្រុមខ្មែរក្រហមបានវាយយកក្រុងភ្នំពេញ ហើយក៏ជាថ្ងៃប្រកាសការឡើងកាន់អំណាច ដឹកនាំដោយសាឡុត ស ហៅប៉ុល ពត។