26 C
Phnom Penh

TAG

គង់ មុនីកា

ព្រះមហាក្សត្រ​បញ្ចប់​មុខតំណែង​លោក គង់ មុនីកា ពី​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​ក្រោយ​ចុះចូល​ជាមួយ​បក្ស​ភ្លើង​ទៀន

ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ មុនីកា ត្រូវ​បាន​បាន​បញ្ចប់​មុខតំណែង​ពី​សមាសភាព​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​ដែល​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី តាម​សំណើ​របស់​បុរស​ខ្លាំង លោក ហ៊ុន សែន។ ការ​បញ្ចប់​មុខតំណែង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក គង់ មុនីកា បាន​ចូលរួម​ជីវិត​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន។ ព្រះរាជក្រឹត្យ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ចុះ​ថ្ងៃទី​៤ ខែ​តុលា ឆ្នាំ​២០២២ បាន​ត្រាស់​បង្គាប់​បញ្ចប់​តំណែង​លោក គង់ មុនីកា ពី​សមាសភាព​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ...

គ.ជ.ប លុប​ឈ្មោះ​បេក្ខជន​១១​រូប​ចេញពី​បញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោត​ជា​មេឃុំ​ព្រោះ​មិន​ចេះ​អក្សរ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) សម្រេច​លុប​ឈ្មោះ​បេក្ខជន​ចំនួន ១១​រូប​មកពី​គណបក្ស​នយោបាយ​ចំនួន​២ ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​សម្រាប់​នីតិកាល​ទី​៥ នេះ ព្រោះ​មិន​ចេះ​អក្សរ។ ក្នុង​សេចក្តី​សម្រេច​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ដោយ​បង្ហាញ​ថា បេក្ខជន​ទាំង ១១​រូប​ដែល​ត្រូវ​បាន គ.ជ.ប លុប​ចេញ​ពី​បញ្ជី​បោះឆ្នោត​សម្រាប់​នីតិកាល​ទី​៥ ឆ្នាំ​២០២២ នេះ ក្នុង​នោះ​មកពី​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ។ គ.ជ.ប ដដែល​ថា​មក​ដល់​ថ្ងៃ​នេះ បេក្ខភាព​មកពី​គណបក្ស​ភ្លើង​ទៀន មាន​ចំនួន ៧​រូប​ហើយ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត ក្នុង​នោះ​ម្នាក់​នៅ​សង្កាត់​ផ្សារដេប៉ូ២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ...

លោក ហ៊ុន សែន កាត់​ដី​បឹងតាមោក ៧០​ហិកតារ​បន្ថែម​ទៀត​ឱ្យ​គ្រួសារ​មេបញ្ជាការ​រង «ង៧០» ជា​លើក​ទី​៥

រដ្ឋាភិបាល​កាត់​ដី​បឹងតាមោក​ជិត ១០០​ហិកតារ​បន្ថែម​ទៀត​ទៅ​ឱ្យ​គ្រួសារ​មេបញ្ជាការ​រង​នៅ​អង្គភាព «ង៧០» និង​បុគ្គល​ម្នាក់​ទៀត​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២១ ខណៈ​ដី​បឹង​ធម្មជាតិ​ជាង ១០០​ហិកតារ​ទៀត​ក៏​ត្រូវ​បាន​លោក ហ៊ុន សែន សម្បទាន​ឱ្យ​គ្រួសារ​សមាជិក​លេខា​លោក ហ៊ុន សែន ដែរ។ កាលពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាត់​ផ្ទៃដី​បឹងតាមោក ឬ​បឹង​ទំនប់កប់ស្រូវ​ចំនួន ៧០​ហិកតារ ស្ថិត​នៅ​សង្កាត់​ព្រែកព្នៅ សង្កាត់​ពញាពន់ និង​សង្កាត់​គោករកា...

មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​អតីត​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ដែល​បង្កើត​បក្ស​ថ្មី​ថា​គ្រាន់តែ​ជា​ឈ្មួញ​នយោបាយ​ប៉ុណ្ណោះ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ បាន​រិះគន់​អតីត​មន្ត្រី​បក្ស​ប្រឆាំង​ដែល​បាន​ចេញ​ទៅ​បង្កើត​បក្ស​ថ្មីៗ​ថា ជា​ឈ្មួញ​នយោបាយ ឬ​ជា​ថៅកែ​គួកជេ​បង្កើត​បក្ស​នយោបាយ ខណៈ​មន្ត្រី​ទាំងនោះ​ប្រកាស​រក​ការ​រួបរួម​ដើម្បី​រក​សំឡេង​ឆ្នោត​ប្រជែង​យក​ឈ្នះ​គណបក្ស​កាន់​អំណាច។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១១ ខែ​សីហា ថា បើ​មន្ត្រី​បក្ស​ប្រឆាំង​កំពុង​បែកខ្ញែក​គ្នា​ព្រោងព្រាត​ដូច​ចាប់​ក្តាម​ដាក់​ចង្អេរ​ដូច​សព្វថ្ងៃ ទោះបី​នាំគ្នា​អុជ​ធូប​បួងសួង​ដល់​ព្រះឥន្ទ ឬ​ព្រះព្រហ្ម ក៏​នៅតែ​ចាញ់​បក្ស​កាន់​អំណាច​ដដែល។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា តើ​ការ​ប្រកាស​រួបរួម​នេះ​នឹង​ប្រើ​រូបមន្ត​បែប​ណា ហើយ​ក្នុង​បំណង​អ្វី? ជាង​នេះ​ទៀត តើ​ការប្រកាស​នេះ គ្រាន់តែ​ឱ្យ​ឮ​សូរ​សំឡេង​កុំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ស្ដីបន្ទោស​ទេ ឬ​យ៉ាងណា? លោក​បន្ត​ថា បើ​ពួកគេ​ពិតជា​មាន​ឆន្ទៈ​រួបរួម​មែន...

Latest news