TAG
គណបក្សសង្គ្រោះជាតិ
បក្សប្រឆាំងថានឹងជួលមេធាវីស្នើឱ្យរដ្ឋាភិបាលអាមេរិកដកហូតសញ្ជាតិអាមេរិកពីមន្ត្រីដែលគាំទ្ររដ្ឋាភិបាលកម្ពុជា
មេដឹកនាំគណបក្សប្រឆាំងដែលនៅក្រៅប្រទេស បានប្រកាសជំហរជាថ្មីទៀតថា នឹងពិនិត្យលទ្ធភាពជួលមេធាវីអាមេរិកាំង ដើម្បីធ្វើកិច្ចការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការស្នើសុំដកហូតសញ្ជាតិអាមេរិកាំងដែលជាសញ្ជាតិទី២ ពីមន្ត្រី និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។
ប្រតិកម្មជាថ្មីទៀតនៅពេលនេះរបស់លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ធ្វើឡើងតែប៉ុន្មានថ្ងៃក្រោយពីលោក ហ៊ុន សែន ប្រកាសឱ្យអ្នកគាំទ្ររបស់លោកនៅសហរដ្ឋអាមេរិក ងើបឡើងតវ៉ាប្រឆាំងការដកហូតសញ្ជាតិពីពលរដ្ឋខ្មែរដែលមានសញ្ជាតិអាមេរិកាំង។
នៅក្នុងទំព័រ Facebook ផ្លូវការរបស់លោក សម រង្ស៊ី នៅថ្ងៃទី២៤ ខែវិច្ឆិកា បានបញ្ជាក់ថា គណបក្សប្រឆាំងនឹងស្វះស្វែងរកមេធាវីអាមេរិកាំងដើម្បីជួលឱ្យធ្វើកិច្ចការជាមួយនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក។ បើតាមលោក សម...
សាររបស់លោក កឹម សុខា បង្ហាញពីការបែកបាក់ស្មារតីសង្គ្រោះជាតិ ឬកឹម សុខា និងសម រង្ស៊ី ជាមនុស្សតែមួយ
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បានអំពាវនាវឲ្យលោក សម រង្ស៊ី និងក្រុមរបស់លោក ឈប់បំពានមកលើរូបលោកដោយយកឈ្មោះ និងរូបថតទៅប្រើប្រាស់ភ្ជាប់ជាមួយសកម្មភាពមហិច្ឆតានយោបាយដែលលោកមិនគាំទ្រ អាចធ្វើឲ្យសាធារណមតិជាតិ និងអន្តរជាតិមានការភ័ន្តច្រឡំ។
ការចេញសារជាលើកដំបូងរបស់លោក កឹម សុខា នៅថ្ងៃទី២៨ ខែវិច្ឆិកា នេះ ដែលនិយាយចំឈ្មោះលោក សម រង្ស៊ី គឺជាសញ្ញាដែលបង្ហាញថា ទំនាក់ទំនងនយោបាយ ឬស្មារតីគណបក្សសង្គ្រោះជាតិដែលបានបង្កើតរួមគ្នារវាងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម...
មន្ត្រីបក្សប្រឆាំង៖ លោក សម រង្ស៊ី ប្រើល្បិចចោរស្រែកចាប់ចោរទាក់ទងការអំពាវនាវឱ្យបញ្ឈប់ការជេរប្រមាថ
មន្ត្រីបក្សប្រឆាំងអះអាងថា ការអំពាវនាវឱ្យបញ្ឈប់ការជេរប្រមាថរបស់អតីតមេដឹកនាំប្រឆាំងលោក សម រង្ស៉ី គ្រាន់តែជាគំនិតទុច្ចរិតទម្លាក់កំហុសលើអ្នកគាំទ្រ ខណៈខ្លួនដើរតួជាមនុស្សស្អាតស្អំ ប៉ុន្តែបង្កប់ល្បិចរបស់ចោរស្រែកឱ្យចាប់ចោរ។ មន្ត្រីរូបនេះសារភាពថា រឿងពិតនៃការបែកបាក់ផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី ជាអ្នកបញ្ជា។
ការអះអាងរបស់មន្ត្រីបក្សប្រឆាំងរូបនេះ ធ្វើឡើងបន្ទាប់ពីអតីតប្រធានគណបក្សសង្គ្រោះជាតិ បានណែនាំទៅកាន់សមាជិកបក្សរបស់ខ្លួននៅក្រៅប្រទេស ឲ្យឈប់ជេរប្រមាថបន្តទៀតកាលពីពេលថ្មីៗនេះ។
អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១...
បទវិភាគ៖ តើលោក សម រង្ស៊ី កំពុងពង្រឹងគណបក្សសង្គ្រោះជាតិ ឬគណបក្សថ្មីផ្សេងទៀត?
មជ្ឈដ្ឋានជាច្រើនអះអាងថា រដ្ឋាភិបាលលោក ហ៊ុន សែន បានចាប់លោក កឹម សុខា និងរំលាយគណបក្សសង្គ្រោះជាតិ ក្នុងឆ្នាំ២០១៧ ដោយសារខ្លាចបាត់បង់អំណាចរបស់លោក ព្រោះគណបក្សសង្គ្រោះជាតិអាចឈ្នះក្នុងការបោះឆ្នោតជាតិនាខែកក្កដា ឆ្នាំ២០១៨។
ដូច្នេះ ការរំលាយគណបក្សសង្គ្រោះជាតិ គឺជាមធ្យោបាយតែមួយគត់ដើម្បីបន្តអំណាចរបស់លោក ហ៊ុន សែន។ ប៉ុន្តែលោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ មិនគ្រាន់តែរងគ្រោះដោយទង្វើរបស់លោក ហ៊ុន សែន ប៉ុណ្ណោះទេ...
សមាជិកាបក្សសង្គ្រោះជាតិអាមេរិកាំងប្រចាំសហរដ្ឋអាមេរិកលាឈប់ពីតួនាទីចំនួនបួនរបស់ខ្លួន
សមាជិកាគណបក្សសង្គ្រោះជាតិអាមេរិកាំង ឬហៅថា CNRP-A (CNRP-American) ភាគីលោក សម រង្ស៊ី បានសម្រេចលាឈប់ពីតួនាទីរបស់ខ្លួនក្នុងតំណែងចំនួនបួន។
លិខិតលាលែងពីតំណែងរបស់អ្នកស្រី Nalen Smith មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិអាមេរិកាំង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ដែលសារព័ត៌មាន The Cambodia Daily ទើបទទួលពីប្រភពដែលសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា អ្នកស្រីបានដាក់លិខិតលាលែងពីមុខតំណែងទាំងអស់របស់អ្នកស្រី រួមមាន៖
តួនាទីជាហេរញ្ញិកប្រចាំរដ្ឋវ៉ាស៊ីនតោនអគ្គលេខាធិការរងទី១ នៃ CNRP-Aប្រធានមូលនិធិសង្គ្រោះប្រជាធិបតេយ្យខ្មែរនិងជាសមាជិក...
មន្ត្រីជាន់ខ្ពស់បក្សខ្មែរស្រឡាញ់ជាតិអំពាវនាវឲ្យអតីតមន្ត្រីបក្សសង្គ្រោះជាតិចូលតុជជែកគ្នាដើម្បីរួមកម្លាំងតែមួយ
មន្ត្រីជាន់ខ្ពស់គណបក្សខ្មែរស្រឡាញ់ជាតិ អំពាវនាវឲ្យអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលចេញទៅបើកបក្សនយោបាយថ្មីៗ ឲ្យចូលតុជជែកគ្នារកការរួបរួមជាកម្លាំងនយោបាយដ៏ស្មោះត្រង់ធំមួយ ដើម្បីទៅយកតួនាទីមេឃុំ និងក្រុមប្រឹក្សាឃុំ-សង្កាត់ដែលត្រូវគេរំលាយកាលពីពេលកន្លងទៅជូនប្រជាពលរដ្ឋវិញ។
អគ្គហេរញ្ញិកគណបក្សខ្មែរស្រឡាញ់ជាតិ លោក សៀវ វិសុទ្ធ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៧ ខែកក្កដា ថា មកដល់ពេលនេះ គណបក្សខ្មែរស្រឡាញ់ជាតិ បានសាងកម្លាំងនយោបាយដ៏រឹងមាំមួយតាមរយៈនៃការចងក្រងបណ្ដាញសកម្មជនមូលដ្ឋានរបស់អតីតគណបក្សសង្គ្រោះជាតិ ស្ទើរតែគ្រប់ខេត្ត-ក្រុងទៅហើយ។
លោកអះអាងថា ក្នុងពេលបច្ចុប្បន្ននេះមានតែគណបក្សខ្មែរស្រឡាញ់ជាតិប៉ុណ្ណោះ ដែលមានការចូលរួមពីអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ តាំងពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន ខណៈគណបក្សដែលបានបង្កើតថ្មីៗដោយអតីតមន្ត្រីបក្សប្រឆាំងផ្សេងទៀតនៅមិនទាន់មានកម្លាំងចូលរួមគ្រប់គ្រាន់នៅឡើយ។
លោក...
អ្នកឃ្លាំមើលសង្គម៖ កម្លាំងចលករ៦ នៅកម្ពុជា អាចធ្វើឲ្យស្ថានភាពនយោបាយមានការប្រែប្រួល
ក្រុមអ្នកឃ្លាំមើលបញ្ហាសង្គម លើកឡើងថា កម្លាំងចលករនយោបាយសំខាន់ៗទាំង៦ នៅកម្ពុជា អាចធ្វើឲ្យនយោបាយនៅស្រុកខ្មែរមានការប្រែប្រួល ទាល់តែកម្លាំងលើសពីពាក់កណ្តាលក្នុងចំណោមកម្លាំងទាំង៦នោះងើបឡើងព្រមគ្នាតែម្តង។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ថា កម្លាំងចលករដែលនាំឲ្យមានការប្រែប្រួលសភាពការណ៍នៅកម្ពុជានោះ គឺកម្លាំងអ្នកគាំទ្រគណបក្សប្រឆាំងដែលកំពុងតែគ្រប់គ្រងយ៉ាងណែន និងគាបសង្កត់យ៉ាងខ្លាំងពីសំណាក់គណបក្សកាន់អំណាច។
លោកអះអាងថា ក្រៅពីកម្លាំងប្រឆាំង នៅមានកម្លាំងមហាជនដែលជាកម្លាំងមួយចង់ឲ្យមានការផ្លាស់ប្ដូរពិតប្រាកដ ហើយក្រុមនេះក៏រងអយុត្តិធម៌ពីការរំលោភបំពាន ការជិះជាន់ក្នុងពេលនេះដែរ លើសពីនេះនៅមានកម្លាំងយុវជនផងដែរ។
បណ្ឌិត សេង...
មន្ត្រីជាន់ខ្ពស់របស់លោក សម រង្ស៊ី ប្រកាសជំហរគាំទ្រគណបក្សបេះដូងជាតិ
អនុប្រធានគណបក្សសង្គ្រោះជាតិភាគីលោក សមរ ង្ស៊ី បង្ហាញជំហរគាំទ្រ និងសម្តែងមោទកភាពចំពោះគណបក្សបេះដូងជាតិ ជាសាធារណៈ។
ការអះអាងរបស់អ្នកស្រី មូរ សុខហួរ ធ្វើឡើងក្នុងកម្មវិធីទទួលទានអាហារសាមគ្គីកូនខ្មែរក្នុងទីក្រុង Atlanta នៃរដ្ឋ Georgia សហរដ្ឋអាមេរិក កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១។
អ្នកស្រីបានថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅពេលនោះថា បើបង្កើតគណបក្សហើយមិនធ្វើសកម្មភាព មិនចាំបាច់បង្កើតមកទេ ព្រោះថាបើបើកបក្សហើយមិនហ៊ានតតាំងជាមួយបក្សកាន់អំណាច គឺដើរចូលក្នុងល្បែងលោក ហ៊ុន សែន ប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង...
មន្ត្រីបក្សប្រឆាំងថាការបើកបក្សថ្មីជាការធ្វើអត្តឃាតនយោបាយរបស់ខ្លួន
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង អះអាងថា បើគ្មានដំណោះស្រាយនយោបាយនៅកម្ពុជាទេ មន្ត្រីបក្សសង្គ្រោះជាតិដែលនាំគ្នាទៅបង្កើតគណបក្សថ្មីៗ គ្រាន់តែជាការធ្វើអត្តឃាតនយោបាយខ្លួនឯងតែប៉ុណ្ណោះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងមួយចំនួនដែលមានសិទ្ធិធ្វើនយោបាយឡើងវិញ បាននាំគ្នាចេញទៅបង្កើតគណបក្សព្រោងព្រាតដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ ខាងមុខនេះ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សួន សុរីដា បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី៣០ ខែមិថុនា ថា ក្រោយរំលាយគណបក្សសង្គ្រោះជាតិ មានគណបក្សនយោបាយចំនួន ២០ បាននាំគ្នាចូលរួមការបោះឆ្នោតកាលពីឆ្នាំ២០១៨ ដោយពុំទាន់មានដំណោះស្រាយនយោបាយនៅឡើយ ប៉ុន្តែក្រៅតែពីបក្សកាន់អំណាចដែលមានសមាជិកស្រាប់ គ្មានគណបក្សណាទទួលបានការគាំទ្រពីប្រជាពលរដ្ឋរហូតមានអាសនៈក្នុងសភានោះទេ។
លោកលើកឡើងថា អ្នកនយោបាយប្រឆាំងគួរតែសិក្សាពីបទពិសោធន៍នេះ...
IDEA TALK៖ តើថ្នាក់ដឹកនាំសង្គ្រោះជាតិដែលគាំទ្រ និងចូលរួមបង្កើតគណបក្សនយោបាយថ្មី អាចនាំឱ្យមានផលចំណេញ ឬខាតបង់ដល់ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាដែរឬទេ?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ស្តីអំពី៖ «តើថ្នាក់ដឹកនាំសង្គ្រោះជាតិដែលគាំទ្រ និងចូលរួមបង្កើតគណបក្សនយោបាយថ្មី អាចនាំឱ្យមានផលចំណេញ ឬខាតបង់ដល់ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាដែរឬទេ?»។