29 C
Phnom Penh

TAG

គណបក្សសង្គ្រោះជាតិ

IDEA TALK៖ តើ​ថ្នាក់​ដឹកនាំ​សង្គ្រោះ​ជាតិ​ដែល​គាំទ្រ និង​ចូលរួម​បង្កើត​គណបក្ស​នយោបាយ​ថ្មី អាច​នាំ​ឱ្យ​មាន​ផល​ចំណេញ ឬ​ខាតបង់​ដល់​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដែរ​ឬ​ទេ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ថ្នាក់​ដឹកនាំ​សង្គ្រោះ​ជាតិ​ដែល​គាំទ្រ និង​ចូលរួម​បង្កើត​គណបក្ស​នយោបាយ​ថ្មី អាច​នាំ​ឱ្យ​មាន​ផល​ចំណេញ ឬ​ខាតបង់​ដល់​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដែរ​ឬ​ទេ?»។

អតីត​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស​រិះគន់​មន្ត្រី​បក្ស​ប្រឆាំង​ដែល​លះបង់​បក្ស​សង្គ្រោះ​ជាតិ​ទៅ​បង្កើត​បក្ស​ថ្មី

អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស (CNRP-O) រិះគន់​ថា អ្នកនយោបាយ​អាជីព​របស់​បក្ស​ប្រឆាំង​មួយ​ចំនួន​បែរជា​នាំគ្នា​ទៅ​បង្កើត​គណបក្ស​ថ្មី​ផ្សេង​ពី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​មួយ​ចំនួន​ទៀត​កំពុងតែ​ដើរ​កេណ្ឌ​ពល​រដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ឲ្យ​បោះបង់​ចោល​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ទៅ​ចូលរួម​ជាមួយ​ពួកគេ។ ការរិះគន់ ធ្វើឡើង​គឺ​សំដៅ​ដល់​អតីត​មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន​ដែល​នាំគ្នា​ចេញ​ទៅ​បង្កើត​បក្ស​នយោបាយ​ថ្មី ជាពិសេស​ក៏​ទំនង​ជា​សំដៅ​ដល់​អតីត​មេ​បក្ស​ឆាំង​លោក សម រង្ស៊ី ផង​ដែរ ដែល​គេ​អះអាង​ថា​លោក​គឺជា​អ្នក​នៅ​ពីក្រោយ​គណបក្ស​បេះដូង​ជាតិ ដែល​ក្រសួង​មហាផ្ទៃ បាន​អនុញ្ញាត​កាលពី​ពេល​ថ្មីៗ​នេះ។ អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស (CNRP-O) និង​ជា​អគ្គនាយក​អង្គការ​មជ្ឈមណ្ឌល​ប្រជាធិបតេយ្យ​កម្ពុជា (CDC) លោក ប៉ុន សៅរី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២២...

តើ​លោក កឹម សុខា អាច​ធ្វើ​អ្វី​បាន​ខ្លះ​សម្រាប់​ពលរដ្ឋ​ក្នុង​ពេល​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ជំងឺ Covid-19?

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា អំណោយ​ដែល​ប្រធាន​អតីត​បក្ស​ប្រឆាំង​លោក កឹម សុខា បាន​ចែក​ជូន​ពលរដ្ឋ​ដែល​កំពុង​តែ​ខ្វះខាត​ស្បៀង​នៅ​ពេលនេះ គឺ​ជា​ថវិកា​ផ្ទាល់​របស់​លោក និង​មាន​ការ​ចូលរួម​ពី​សប្បុរសជន​មួយ​ចំនួន។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក សួន សុរីដា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣១ ខែ​ឧសភា នេះ​ថា បើ​ទោះបីជា​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព មិន​មាន​ព្រៃឈើ...

ក្រុម​តស៊ូ​មតិ​ថា​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ត្រូវ​បង្ហាញ​ជំហរ​ម៉ឺងម៉ាត់​ចំពោះ​កម្ពុជា​ក្នុង​ការ​ទម្លាក់​បទ​ចោទ​ពី​មេ​បក្ស​ប្រឆាំង

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក អះអាង​ថា អនុរដ្ឋមន្ត្រី​ការបរទេស​របស់​សហរដ្ឋ​អាមេរិក គួរ​បង្ហាញ​ជំហរ​ម៉ឺងម៉ាត់​ក្នុង​ពេល​ជួប​ជជែក​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​ជំរុញ​ឲ្យ​មេ​ដឹកនាំ​រូប​នេះ​ដោះលែង​មេ​បក្ស​ប្រឆាំង​ឲ្យ​មាន​សេរីភាព​ឡើងវិញ។ អ្នក​វិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា នេះ​ថា ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទាំង ៥០០៧​នាក់​របស់​បក្ស​ប្រឆាំង ត្រូវ​នាំ​គ្នា​ចេញ​មក​តវ៉ា​ជា​សាធារណៈ​នៅ​ចំ​ពេល​វត្តមាន​របស់​អ្នក​ការទូត​សហរដ្ឋ​អាមេរិក រូប​នេះ ជាមួយ​លោក...

Latest news