31 C
Phnom Penh

TAG

គឹម ជាតិ

លោក ស សុខា ដក​នគរបាល​ជាតិ​៥០​នាក់​ពី​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ឱ្យ​ទៅ​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​ផ្សេងៗ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ សម្រេច​ដក​តំណែង​នគរបាល​ជាតិ​ចំនួន ៥០​នាក់​ពី​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ឱ្យ​ទៅ​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​ផ្សេងៗ​គ្នា​ចំនួន ៨ និង​អង្គភាព​ចំនួន​ពីរ​ដាច់ដោយឡែក​ពី​គ្នា ដែល​ឱ្យ​ចំណុះ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បន្ទាប់ពី​គណៈកម្មាធិការ​នេះ​រង​នូវ​ការ​ចោទប្រកាន់​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​អនុវត្ត​តួនាទី​របស់​ខ្លួន។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា ចេញ​សេចក្តី​ប្រកាស​មួយ​ស្ដីពី​ការ​ផ្ទេរ​ភារកិច្ច​មន្ត្រី​នគរបាល​ជាតិ កាលពី​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៣ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ធ្នូ បាន​សម្រេច​ផ្ទេរ​ភារកិច្ច​មន្ត្រី​នគរបាល​ជាតិ​ចំនួន ៥០​នាក់ ដែល​មាន​ឋានន្តរសក្តិ​ចាប់ពី​អនុសេនីយ៍ឯក​រហូត​ដល់​វរសេនីយ៍ត្រី​ពី​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ឱ្យ​ទៅ​បម្រើ​ការ​នៅ​នាយកដ្ឋាន​ផ្សេង​វិញ បន្ទាប់ពី​អនុប្រធាន​គណៈកម្មាធិការ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​លោក គឹម ជាតិ...

ក្រសួង​មហាផ្ទៃ​គ្រោង​រំលាយ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ផលិតផល​ក្លែងក្លាយ​ក្រោយ​រក​ឃើញ​ភាព​មិន​ប្រក្រតី

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​ជាច្រើន​នាក់ ទម្លាយ​ថា មន្ត្រី​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ផលិតផល​ក្លែងក្លាយ​ដែល​ចំណុះ​ឱ្យ​ក្រសួង​មហាផ្ទៃ ប្រមាណ​ជា ២០០​នាក់ កំពុង​ជ្រួលច្របល់​បន្ទាប់ពី​លេច​ឮ​ពាក្យ​ចចាមអារ៉ាម​ថា ក្រសួង​មហាផ្ទៃ​គ្រោង​នឹង​រំលាយ​គណៈកម្មាធិការ​នេះ បន្ទាប់ពី​ដក​តំណែង​អនុប្រធាន​គណៈកម្មាធិការ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​លោក គឹម ជាតិ ក្រោម​បទ​ចោទ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ។ ប្រភព​ពី​មន្ត្រី​នៃ​ក្រសួង​មហាផ្ទៃ ដែល​គួរ​ឱ្យ​ទុកចិត្ត​បាន​ជាច្រើន​នាក់ បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​២៧ ធ្នូ នេះ​ថា តាម​ព័ត៌មាន​ផ្ទៃក្នុង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា បាន​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​រំលាយ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ផលិតផល​ក្លែងក្លាយ​រួច​ហើយ...

Latest news