34 C
Phnom Penh

TAG

គឹម សន្តិភាព

រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ឱ្យ​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​អូស​ទាញ​សមាជិក​បក្ស​ដទៃ​ឱ្យ​គាំទ្រ​បក្ស​កាន់​អំណាច

រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ និង​ជា​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​កាន់​អំណាច​ខេត្ត​ត្បូងឃ្មុំ លោក គឹម សន្តិភាព ជំរុញ​ឱ្យ​ក្រុម​ការងារ​យុវជន​របស់​គណបក្ស​កាន់​អំណាច រៀបចំ​ផែនការ​សកម្មភាព​ពង្រីក​សមាជិក​ថ្មី ដោយ​ការ​អូស​ទាញ​សមាជិក​បក្ស​ដទៃ​ឱ្យ​គាំទ្រ​បក្ស​កាន់​អំណាច ដើម្បី​យក​ឈ្នះ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣។ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព លើកឡើង​នៅ​ក្នុង​កម្មវិធី​ជួបជុំ​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា ក្នុង​ឃុំ​វាលម្លូ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​២០ ខែ​មករា នេះ​ថា សមាជិក​របស់​គណបក្ស​កាន់​អំណាច​ទាំងអស់​ត្រូវ​គោរព​តាម​គោលនយោបាយ​របស់​គណបក្ស និង​ត្រូវ​អូស​ទាញ​យុវជន​បក្ស​ដទៃ​ឱ្យ​ងាក​មក​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា ដើម្បី​យក​ឈ្នះ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ​ឱ្យ​បាន។ លោក​អំពាវនាវ​ឱ្យ​ក្រុម​ការងារ​យុវជន​គ្រប់​ជាន់ថ្នាក់​ក្នុង​ឃុំ​វាលម្លូ ពង្រឹង​និង​ខិតខំ​អនុវត្ត​នូវ​រចនាសម្ព័ន្ធ​ដឹកនាំ​ផែនការ​សកម្មភាព​ការងារ​ពង្រីក​សមាជិក​បក្ស...

ភាគ​១៧៖ ការ​វាតទី​ឥទ្ធិពល​នៃ​បក្ស​ប្រជាជន​កម្ពុជា​និង​អង្គការ​ចាត់តាំង​យុវជន​ក្រៅ​ប្រទេស

មាន​ចម្ងល់​ពី​មជ្ឈដ្ឋាន​សហគមន៍​ខ្មែរ​នៅ​បរទេស ថា​តើ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចេតនា​អ្វី​ក្នុង​ការ​បង្កើន​ការ​កសាង​ពង្រឹង​បក្ស​នៅ​បរទេស។ ក្នុង​ភាគ​ទី​១៧ នេះ លោក ហាស់ សាន សូម​ជូន​សេចក្តី​រាយការណ៍​បន្ត​អំពី​ការ​រៀបចំ​ចាត់តាំង​សាខា​បណ្ដាញ​បក្ស​ក្នុង​រាជាណាចក្រ​ថៃឡង់ដ៍ និង​ប្រតិកម្ម​ពី​ក្រសួង​យុត្តិធម៌។ បេសកកម្ម​ពង្រឹង និង​ពង្រីក​សាខា​បណ្ដាញ​បក្ស​ប្រជាជន​កម្ពុជា​នៅ​ឯ​ក្រៅ​ប្រទេស​យ៉ាង​សកម្ម មាន​កន្លែង​ខ្លះ​រៀបចំ​ប្រព្រឹត្ត​ទៅ​ដោយ​ស្ងាត់ៗ មាន​កន្លែង​ខ្លះ​រៀបចំ​ប្រព្រឹត្ត​ទៅ​ដោយ​ចំហ នៅតែ​បង្ក​ឲ្យ​មាន​ចម្ងល់ មាន​មន្ទិល​ចំពោះ​ទិសដៅ គោលបំណង និង​គោលដៅ​នៃ​បេសកកម្ម​នេះ ក្នុង​គំនិត​របស់​បណ្តា​សមាជិក​សហគមន៍​ខ្មែរ​នៅ​បរទេស។ ម្យ៉ាង​ទៀត អ្នក​ទទួល​ខុសត្រូវ​ថ្នាក់លើ គឺ​សុទ្ធសឹងតែ​ជា​នាហ្មឺន មន្ត្រី នាយ​ទាហាន នាយ​ប៉ូលិស​ជាតិ​ក្នុង​ស្ថាប័ន​រដ្ឋ​ខាង​បក្ស​ប្រជាជន​កម្ពុជា ជា​បក្ស​នយោបាយ​ផ្ដាច់ការ​ផ្ដាច់មុខ...

ភាគ​១៥៖ តើ​គណបក្ស​ប្រជាជន​កម្ពុជា​បង្កើត​បណ្ដាញ​ក្នុង​រាជាណាចក្រ​ថៃ​ដើម្បី​អ្វី?

គណបក្ស​ប្រជាជន​កម្ពុជា បង្កើត​បណ្ដាញ​សាខា​បក្ស​ក្នុង​ប្រទេស​ថៃ ក្រោយពី​រៀបចំ​បណ្ដាញ​ចាត់តាំង​នៅ​ប្រទេស​ដទៃ។ តើ​ការ​រៀបចំ​បេសកកម្ម​ថ្មី​នេះ ធ្វើ​ដើម្បី​តែ​គាំទ្រ​បេក្ខភាព​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជា​អនាគត​នាយករដ្ឋមន្ត្រី​ស្នង​ត្រកូល ឬ​ដើម្បី​ផែនការ​អ្វី​មួយ​ធំ​ជាង​ហ្នឹង? ទិវា​ជ័យជម្នះ ៧ មករា ឆ្នាំ​២០២២ នេះ ជា​ខួប​ទី​៤៣ មិន​បាន​ប្រារព្ធ​ដូច​សព្វដង​នោះ​ទេ ព្រោះ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ថ្លែង​ថា ក្នុង​កាលៈទេសៈ​នេះ បើ​ប្រារព្ធ​ធ្វើ​ពិធី​អបអរ​សាទរ​តូចតាច​ពេក វា​ដូចជា​មិន​ស័ក្តិសម ប្រារព្ធ​ពិធី​អបអរ​សាទរ​ធំ​ពេក វា​ខ្លាច​ឆ្លង​មេរោគ​ថ្មី អូមីក្រុង នៃ​ជំងឺ​កូវីដ-១៩។ លោក​ថា​ដូច្នេះ​ហើយ​បាន​ជា​លោក​យក​ឱកាស​ហ្នឹង​ទៅ​ជួប​មេដឹកនាំ​យោធា​ភូមា​វិញ។ ប៉ុន្តែ​សមាជិក​បក្ស...

Latest news